ថ្មីៗនេះតារាចម្រៀងនិងពិធីការិនី វ៉ាន់ នីឡា បានប្រឈមនឹងភាពចម្រូងចម្រាសជាមួយនឹងអ្នកគាំទ្រមួយចំនួនរបស់ BTS បន្ទាប់ពីនាងបង្ហោះសំណេរមួយនិងបានហៅអ្នកគាំទ្រក្រុមនេះ «ក្មេងៗ»។ ការបកស្រាយនិងការបញ្ចេញមតិផ្សេងៗកាន់តែរីករាលជាបន្តបន្ទាប់រហូតមានគណនីក្លែងក្លាយមួយចូលមកបញ្ចេញមតិយោបល់ជីករឿងអតីតដ៏សែនឈឺចុកចាប់របស់តារាស្រីរូបនេះរួមទាំងដៀមដាមដល់សិល្បករផ្សេងទៀត។

ទោះបីជាចេញវីដេអូបកស្រាយអំពីទាក់ទងនឹងការបង្ហោះរបស់ខ្លួនដែលនិយាយថាមិនស្គាល់ BTS និងហៅអ្នកគាំទ្រក្រុមនេះថា«ក្មេងៗ» គេសង្កេតឃើញថាបញ្ហានៅតែមិនបញ្ចប់ដោយគេបានឃើញគណនីមួយចំនួនដែលបានតាំងរូបរបស់សមាជិក BTS ជាច្រើននៅតែបញ្ចេញមតិរិះគន់ វ៉ាន់ នីឡា ដោយពួកគេប្រតិកម្មនឹងពាក្យថា «ក្មេងៗ»។ 
ដោយសារតែស្ថានភាពមិនថយកម្តៅ វ៉ាន់ នីឡា បានបង្ហោះសំណេរមួយកាលពីយប់ថ្ងៃទី២៥ ខែឧសភា ថា «Status មួយនេះចុងក្រោយដោយសានៅតែមានអ្នក share និយាយថាឱ្យខ្ញុំទាំងកំរោល មានច្បាប់ណា ដាក់ទោសមនុស្សដែលអត់ស្គាល់តារាល្បីអត់? ឆ្លើយមក? បើខ្ញុំនិយាយថាខ្ញុំអត់ស្គាល់ប្រទេសកម្ពុជាបានខ្ញុំខុស ហេតុអីអ្នកឯងអាត្មានិយមម៉េស គ្រាន់តែគេអត់ស្គាល់តារាដែលខ្លួនឯងស្រលាញ់ share ដៀលក្បាលគេ?»។
អ្វីដែលធ្វើឱ្យរឿងកាន់តែក្តៅគគុកជាងនេះការបង្ហោះរបស់ វ៉ាន់ នីឡា ត្រូវបានគណនីអនាមិកមួយចូលមកខម្មិនដោយជីកកកាយរឿងអតីតកាលរបស់នាងទាំងចង់បញ្ចប់រឿងនេះទៅហើយ។

វ៉ាន់ នីឡា បានបង្ហោះរូបភាព Screenshot ពីគណនីមួយដែលមានឈ្មោះ Khun Phirum ដោយបន្ថែមចំណងជើងថា «គ្រាន់តែថាអត់ស្គាល់អាយដលវា BTS វាលើកទ័ពមកជាន់ យើងគ្រប់យ៉ាង ដល់ថ្នាក់បង្កើត account fake រំលឹកពីអតីតកាលយើងទៀត ហើយរាលដាលដល់ក្រុមហ៊ុនមួយដែលខ្ញុំធ្លាប់ធ្វើការជាមួយ មិននឹកស្មានថាការគាំទ្រដល់ ថ្នាក់បាត់បង់ខួរក្បាលដល់ម្លឹង ខ្ញុំ surprise ខ្លាំង។

គណនីក្លែងក្លាយដែលគ្មានរូបនេះបានខម្មិនដាក់ វ៉ាន់ នីឡា ថា «សួស្តី ខ្ញុំមិនមែនជាអ្នកគាំទ្រ BTS ទេ តែសូមមានមតិបន្តិច ទាក់ទងរឿងនេះ។តាមពិតទៅអត់មានអីចម្លែកទេ ដែលសុខៗអតីតតារាចម្រៀង បែកធ្លាយវីដេអូម្នាក់នេះចេញមកនិយាយពាក់ព័ន្ធនឹងរឿងក្រុម BTS។ ព្រោះថានាងក៏ធ្លាប់បានធ្វើសកម្មភាពស្រដៀលនេះម្តងរួចហើយកាលពីឆ្នាំមុនទាក់ទងនឹងតារាសម្តែងដែលមានកម្ពស់ទាបនៅទ្វីបអាហ្វ្រិកដែលយើងរាល់គ្នាហៅថា អា ក្លូ។ រឿង២នេះយើងអាចសង្ស័យបានថានាងមានចេតនាណាមួយដើម្បីនិយាយរឿងទាំងអស់នេះក្នុងគោលបំណង ប៉ះពាល់បុគ្គលមានឈ្មោះណាមួយនៅក្នុងស្រុក។ ជាចុងក្រោយខ្ញុំសូមផ្តាំថា កុំធ្វើកញ្ជះពួកអាជាន់ទី២១ ដោះដូរកិត្តិយយសដើម្បីបានការងារជា MC»។
ការខម្មិនមួយនេះបានធ្វើឱ្យ វ៉ាន់ នីឡា ខឹងសម្បារយ៉ាងខ្លាំងនិងបានចេញវីដេអូមួយបង្ហាញពីការឈឺចាប់របស់ខ្លួនដែលត្រូវបានជនម្នាក់នេះជីកកកាយរឿងដ៏សែនឈឺចាប់របស់នាងកាលពីអតីតកាល។ ការបញ្ចេញមតិនេះ វ៉ាន់ នីឡា ថាប្រៀបដូចជាយកនាងទៅជ្រមុជក្នុងទឹកមិនឱ្យនាងងើបមកវិញឡើយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហោះវីដេអូមិនបានប៉ុន្មាន វ៉ាន់ នីឡា បានសម្រេចចិត្តលុបវិញទាំងអស់ដោយនាងបានបញ្ជាក់តាមរយៈសំណេរមួយទៀតថា «One last time, អ្វីគ្រប់យ៉ាងខ្ញុំបាន delete ទាំងអស់ បញ្ជាក់ មិនមែនខ្ញុំខុស តែអត់ចង់វែងឆ្ងាយនាំតែមាន មនុស្សខ្លះវាឆ្លៀតឱកាសចង់ជាន់យើងពេលហ្នឹងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយល់»៕










