តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ថ្មីនៅតែជាប្រធានបទពេញនិយមនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកទាំងពីរនៅបន្តចេញមកតទល់នឹងមតិរិះគន់ពីសាធារណជនរួមទាំងបកស្រាយទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត។ លើសពីនេះទៅទៀត មាស សុខសោភា ស្រាប់តែចេញមកចោទអតីតស្វាមីរបស់ខ្លួនដែលនៅបន្តចងកម្មពៀរនាង និងនៅពីក្រោយរឿងមួយចំនួន។

នៅយប់ថ្ងៃទី២៥ ខែឧសភា មាស សុខសោភា បានចេញវីដេអូមួយដែលមានរយៈពេលជាង៨នាទីដោយបានដាក់ចំណងជើងថា «នេះជាសារចុងក្រោយផ្ញើជូនទៅដល់បុគ្គលដែលតែងតែតាមខាំខ្ញុំមិនលែង។ សូមបញ្ឈប់ជាបន្ទាន់»។ តារាចម្រៀងរូបនេះបាននិយាយទៅកាន់អតីតស្វាមីរបស់ខ្លួនគឺលោក អិត រ៉ាដា ដែលនៅមិនព្រមបញ្ចប់ហើយនាងបានដឹងរឿងលាក់បាំងនៅពីក្រោយថែមទៀត។
.png)
មាស សុខសោភា បានចោទប្រកាន់អតីតស្វាមីដែលនៅតែតាមចងកម្មពៀរនាងមិនព្រមលែង បង្កាច់បង្ខូចឈ្មោះរបស់នាងខ្ទេចខ្ទីទាំងអ្នកទាំងពីរបានលែងលះនិងចែកទ្រព្យសម្បត្តិគ្នាដាច់ស្រេចទាំងចូលក្នុងជីវិតរបស់នាងគ្មានអ្វីឱ្យនាងឡើយ។ មាស សុខសោភា បានលើកឡើងទៀតថា ការបញ្ចប់គឺដោយសន្តិវិធីដោយយល់ព្រមមិនហែកហួរគ្នា ថែមទាំងជួលក្មេងពាលនិយាយដើមគូស្នេហ៍ខ្លួនថា យកប្រពន្ធគេ ជាមនុស្សខ្ទើយ ជាប្តីរបស់ក្មេងពាលនោះ។
តារាចម្រៀងរូបនេះបានចោទប្រកាន់អតីតស្វាមីថា បានជួលស្រីខារ៉ាអូខេបង្កាច់បង្ខូចឈ្មោះលោកឪ និងស៊ើបរឿងគ្រប់បែបយ៉ាងទាងសាងកម្មពៀរជាមួយនាងមិនអស់ចិត្តក្នុងរយៈពេល១៦ឆ្នាំមកនេះនៅសាងកម្មពៀរជាមួយលោកឪទៀត។
មាស សុខសោភា បានចោទប្រកាន់ទៅកាន់លោក អិត រ៉ាដា ទៀតថាបានឡើងទៅកាន់អាស្រមលោកឪនិងគម្រាមសម្លាប់ ហើយកេរ្តិ៍ឈ្មោះរបស់នាងរលាយរលត់ដោយសារតែអតីតស្វាមីរបស់ខ្លួន។ សិល្បការិនីរូបនេះលើកឡើងទៀតថាការរស់នៅជាមួយនឹងអតីតស្វាមីរយៈពេល១៦ឆ្នាំគឺប្រៀបដូចជាធ្លាក់នរកទាំងរស់ ដោយវាយប្រហារផ្លូវចិត្តរបស់នាង។ មាស សុខសោភា បានផ្តាំទៅកាន់លោក អិត រ៉ាដា ឱ្យឈប់ចងកម្មពៀរជាមួយនាងតទៅទៀត ដោយបញ្ជាក់ទៀតថាផ្លូវដែលនាងដើរមកជាមួយលោកឪពេលនេះគឺនាងគ្មានជម្រើសហើយការផ្តើមនេះគឺដោយសារតែអតីតស្វាមីដែលធ្វើឱ្យនាងជ្រើសរើសផ្លូវនេះ៕










