ថ្មីៗនេះ ថវិកាផលិតកម្ម និងតម្លៃខ្លួនរបស់តួសម្តែងសំខាន់ៗនៅក្នុងរឿង «Zhan Zhao Adventures» ត្រូវបានបង្ហាញ។ យោងតាម Upmedia តារាសម្តែង Yang Yang ដែលដើរតួជាតួឯកប្រុសបានទទួលប្រាក់ចំនួន៥លានយ័ន (ប្រមាណ៧៣ម៉ឺនដុល្លារ)។ ទន្ទឹមនឹងនេះ នៅក្នុងរឿង «The Immortal Ascension» ដែលបានចាក់ផ្សាយកាលពីឆ្នាំ២០២៥ តម្លៃខ្លួនរបស់ Yang Yang គឺ៨លានយ័ន (ប្រមាណ១.១លានដុល្លារ) ដែលខ្ពស់ជាងតម្លៃខ្លួនបច្ចុប្បន្នរបស់លោកចំនួន ៣លានយ័ន (ប្រមាណ៤៤ម៉ឺនដុល្លារ)។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្លៃសម្ដែងរបស់ Yang Yang មានទំនោរថយចុះ។ មូលហេតុចម្បងគឺមកពីរឿងភាគ «Fireworks of My Heart» ដែលលោកបានសម្ដែងជាមួយ Wang Churan ក្នុងឆ្នាំ២០២៣។ នៅពេលនោះ តារាសម្ដែងរូបនេះត្រូវបានរិះគន់យ៉ាងខ្លាំងដោយទស្សនិកជនថាជាប់រវល់នឹងសាច់រឿងស្នេហាខ្លាំងពេក ដែលបណ្ដាលឱ្យការសម្ដែងរបស់លោកខ្វះការផ្ដោតអារម្មណ៍។ បន្ទាប់ពីភាពចម្រូងចម្រាសនេះ Yang Yang កាន់តែមានការប្រុងប្រយ័ត្នក្នុងការរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោកមិនត្រឹមតែកាន់តែមានភាពម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈក្នុងការងារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបដិសេធយ៉ាងសកម្មចំពោះថ្លៃសេវាខ្ពស់ហួសហេតុ ដោយសង្ឃឹមថានឹងផ្តោតលើការបង្កើតស្នាដៃដែលមានគុណភាពខ្ពស់ជាងមុន។
ចំពោះ Zhang Ruonan តារាស្រីរូបនេះទទួលបានតម្លៃខ្លួនចំនួន៤លានយ័ន (ប្រមាណជាង៥៨ម៉ឺនដុល្លារ) ដែលមិនផ្លាស់ប្តូរពីពេលដែលនាងសម្តែងក្នុងរឿង «The First Frost»។ ទោះបីជាមានការលើកឡើងថាខ្លួនរបស់នាងនឹងកើនឡើងបន្ទាប់ពីភាពជោគជ័យនៃខ្សែភាពយន្តនេះក៏ដោយ តាមពិតនាងថែមទាំងទទួលយកតម្លៃខ្លួនទាបជាងសម្រាប់តួនាទីរបស់នាងក្នុងរឿង « Live Up to Your Youth »ដែលបង្ហាញថាតម្លៃខ្លួនមិនមែនជាកត្តាតែមួយគត់នៅពេលនាងជ្រើសរើសតួនាទីនោះទេ។
ទាក់ទងនឹងថ្លៃដើមផលិតកម្ម «Zhan Zhao Adventures» គឺជាគម្រោងខ្សែភាពយន្តក្បាច់គុនទ្រង់ទ្រាយធំដំបូងគេដែលធ្វើឡើងដោយក្រុមហ៊ុន Daylight Entertainment ជាមួយនឹងការវិនិយោគសរុបប្រមាណ ២០០លានយ័ន (ប្រមាណជាង២៩លានដុល្លារអាម៉េរិក)។
.png)
ទោះបីជារឿងភាគប្រវត្តិសាស្ត្រដែលពឹងផ្អែកយ៉ាងខ្លាំងលើការថតក្រៅផ្ទះ ហើយមិនវិនិយោគច្រើនលើបច្ចេកទេសពិសេសក៏ដោយ ក្រុមផលិតកម្មនៅតែចំណាយប្រាក់យ៉ាងច្រើនដោយបដិសេធមិនប្រើប្រាស់ស្ទូឌីយោ Green Screen ដោយឈុតឆាកទាំងអស់ត្រូវបានសាងសង់នៅខាងក្រៅ ដែលបង្កើនថ្លៃដើមផលិតកម្មយ៉ាងខ្លាំង។ 
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលដែលខ្សែភាពយន្ត «Zhan Zhao Adventures» ចាក់ផ្សាយមកបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយភាគនីមួយៗទទួលបានការផ្សាយពាណិជ្ជកម្មពីម៉ាកយីហោជាង ៧ ដែលបង្ហាញពីសក្តានុពលដ៏ជោគជ័យសម្រាប់ការទទួលបានមកវិញនូវការវិនិយោគ៕










