Home Blog Page 99

Song Weilong និង Zhang Linghe មានសមិទ្ធិផលលេចធ្លោតាមបែបរៀងៗខ្លួន

0

ក្នុងចំណោមតារាប្រុសដែលកើតក្រោយឆ្នាំ ១៩៩៥ នៅក្នុងឧស្សាហកម្មកម្សាន្តចិន Zhang Linghe និង Song Weilong ត្រូវបានគេប្រៀបធៀបជាញឹកញាប់។ រយៈពេល២ឆ្នាំកន្លងមកនេះ Zhang Linghe និង Song Weilong តែងតែបង្ហាញខ្លួននៅក្នុងចំណាត់ថ្នាក់នៃតារាសម្តែងប្រុសវ័យក្មេង ជាមនុស្សមានទេពកោសល្យដ៏ជោគជ័យនៅក្នុងឧស្សាហកម្មកម្សាន្ត។ ទោះបីជាអ្នកទាំងពីរត្រូវបានគេស្គាល់ដោយសារកម្ពស់ និងរូបរាងដ៏ទាក់ទាញក៏ដោយ វិធីសាស្រ្តរបស់ពួកគេក្នុងការឈានដល់ជម្រៅចិត្តទស្សនិកជនគឺមានភាពខុសប្លែកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVFqGoRI7oO4eB3UngDvEfaBfO4Y0LL3bd8R0UOYqyN3zA9ZtH9iOcuW_2WlRHtTCLb-B1uimicewCQAgcML2kFmLR8CDlxPsu511fSyoESepFJRqH0sjTG5vQilbPAcc6pyZKEx1nQ19kFMPWZZkuK_aykR3XAOvyz75gt7sAfIRaLUApFtUEzEXlY6hQ/s863/image_2026-01-26_16-57-52.png

Song Weilong ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះសាធារណជនតាមរយៈតួនាទីទូរទស្សន៍របស់ខ្លួនក្នុងរឿងដូចជា «Untouchable Lovers» «Go Ahead» រហូតដល់ក្នុងរឿង «Find Yourself»។ តារាសម្តែងរូបនេះបានបង្កើតរូបភាពដែលធ្លាប់ស្គាល់បន្តិចម្តងៗជាមួយទស្សនិកជនទូទៅ។ ជាក់ស្តែងរឿងក្នុងឆ្នាំ២០២៥ ខ្សែភាពយន្ត «Shine on Me» របស់ Song Weilong ទទួលភាពជោគជ័យយ៉ាងខ្លាំង។ តារាប្រុសរូបនេះត្រូវបានគេចាត់ទុកថាជាតារាសម្តែងវ័យក្មេងម្នាក់ក្នុងចំណោមតារាសម្តែងវ័យក្មេងមួយចំនួនតូចដែលកើតក្រោយឆ្នាំ១៩៩៥ ជាមួយនឹងគម្រោងទូរទស្សន៍ជាច្រើនជាប់ៗគ្នា និងការទទួលស្គាល់យ៉ាងទូលំទូលាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHKDYEOW6FvdgevACac9Z51ChEyZ4l-bQIwa6Wgy75rz1jC5bpEbHiurnaRh4WP88ZhuocRGk3yYaWXcnw8NUHYgNWk80g8rlatfriMjaqqmGwMtZKxgj5c8fuxf0wgZIUMAGjwsOxEKTC4fkcPLYJhCkAezcHewZGMC1gSkXp2bI7OaYJD7D8c-jPzqWp/s1103/image_2026-01-26_16-57-50%20(2).png
ចំណែកឯ Zhang Linghe វិញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែរូបរាង និងប្រជាប្រិយភាពរបស់ខ្លួននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ រូបថតសំលៀកបំពាក់ប្រវត្តិសាស្ត្ររបស់លោកដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើ Douyin បានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនវ័យក្មេងយ៉ាងឆាប់រហ័ស។ គម្រោងដូចជា «Story of Kunning Palace» និងរឿងភាគសម័យទំនើបមួយចំនួនបានបង្កើតការពិភាក្សាយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzzwC7lvHO9bBDSoyvkpVWJPi_9PFNhEC-nqTR552hkh5nLMZD7RlHKFK9C3dJRDcYSRKDJ-ucnL0u8x88woqqS0L5X4WUGAFGSI-A-t9ukcp0_UencZ0tH8sWwECSKfidMrHMrIufjB9AWl95M4LiOTMvPqp_dRrGSJXQuUcO5svf7BoSve58QBZwhmEA/s1440/image_2026-01-26_16-57-52%20(2).png

ទស្សនៈមួយបានលើកឡើងថា Song Weilong មានគុណសម្បត្តិនៃខ្សែភាពយន្តដ៏រឹងមាំ ជាមួយនឹងតួនាទី និងឱកាសជាច្រើនដែលគួរឱ្យចងចាំក្នុងការសហការលើគម្រោងធំៗ។ ចំណែកឯ Zhang Linghe ត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះភាពទាក់ទាញផ្នែកពាណិជ្ជកម្ម អារម្មណ៍ម៉ូដ និងវត្តមាននៅលើបណ្តាញសង្គម។ ដោយវិនិច្ឆ័យតាមស្តង់ដារទូរទស្សន៍បែបប្រពៃណី Song Weilong មានគុណសម្បត្តិទាក់ទងនឹងចំនួនតួនាទីលេចធ្លោ និងប្រជាប្រិយភាពសាធារណៈ។ ចំណែកឯ Zhang Linghe មានគុណសម្បត្តិនៅក្នុងទេសភាពកម្សាន្តឌីជីថល ដែលរូបភាពផ្ទាល់ខ្លួន និងអន្តរកម្មតាមអ៊ីនធឺណិតកាន់តែមានសារៈសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjknW3V0cf2-ZqkC4DnSJQMtvFJyUMW0zLZD6Dt32CehZ0MWcWg4j-H-A6ORL7PqfnfribtR3oqJZGavN0OzmDXR8D5DK8dVYQUv9qw3Jcv__idcIntaSH_HUdfx50I1kfab6FNFLjVQX-TiziPAOgiCzbXvHuFEpbo83_UPlZKQTqGkMliRyvllZQUeZRB/s1183/image_2026-01-26_16-57-51.png

ការប្រៀបធៀបរវាងតារាសម្តែងទាំងពីររូបជាការឆ្លុះបញ្ចាំងពីមាគ៌ាអភិវឌ្ឍន៍ពីរផ្សេងគ្នាសម្រាប់តារាសម្តែងវ័យក្មេងជំនាន់ថ្មីដោយមួយពឹងផ្អែកលើសមិទ្ធផលភាពយន្ត ខណៈពេលដែលមួយទៀតកសាងរូបភាពរបស់ខ្លួនតាមរយៈឥទ្ធិពលរបស់ខ្លួនលើវេទិកាឌីជីថល។ យ៉ាងណាតារាប្រុសទាំងរូបនេះសុទ្ធតែមានអ្នកគាំទ្រច្រើននិងមានភាពជោគជ័យដូចគ្នា៕

ព្យុះព្រិលនៅតែវាយប្រ.ហារអាមេរិកបណ្តាលឱ្យពលរដ្ឋស្លា.ប់កើនឡើងរហូតដល់២០នាក់

0

សហរដ្ឋអាមេរិក ៖ រដ្ឋជាងពាក់កណ្តាលរបស់អាមេរិកនៅតែរងការវាយប្រ.ហារពីព្យុះព្រិលបណ្តាលឱ្យចំនួនពលរដ្ឋស្លា.ប់ កើនឡើងរហូតដល់២០នាក់ ខណៈពលរដ្ឋអាមេរិករាប់សែននាក់គ្មានអគ្គិសនីប្រើប្រាស់ ។ ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលការហោះហើររបស់ខ្លួន ចាប់ពី១ពាន់ជើង ទៅ១ម៉ឺនជើងក្នុង១ថ្ងៃ ដើម្បីសុវត្ថិភាពអ្នកដំណើរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_C8jW5joDoP2_23cjpAWic4kc2tyMs9ggewF34fzLYNPfh7-RW2LqDm91bTjWCtwn8SJZryYGFRIn7nEB4t854jBJcLRmrIvZZOfyxlNS3DHS1al8IQlLJIoSoTOGlBM6SqfCG8j9BQ9P6GPKTDhrnETLm51LWsKhkEGcv2_CokZd2xcil1iVWQheehdV/s1200/photo_2026-01-26_10-09-05%20(3).jpg

ព្យុះព្រិលកាន់តែបោកបក់ខ្លាំងគ្របដណ្តប់លើរដ្ឋជាច្រើនរបស់អាមេរិកជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលការហោះហើររាប់ពាន់ជើងក្នុង១ថ្ងៃ និងពន្យារពេលហោះហើរកាលពីថ្ងៃទី២៦ ខែមករា កន្លងមក ដោយសារមេឃធ្លាក់ភ្លៀងត្រជាក់ និងព្រិលធ្លាក់ខ្លាំងប៉ះពាល់ដល់ការធ្វើដំណើរ ព្រមទាំងធ្វើឱ្យផ្លូវនៅតាមរដ្ឋនានាមិនអាចធ្វើចរាចរណ៍បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCeaumH7a-iaI7O3Iumow9lz4AEIvYyLDsa_UgeDOwPws84njSEPwOgYa9hqE8eDxuCRITiVh1urRpFh9jhLKKkkzOV_VTuHtoqRbI4yvxoTdnKjaGFvMv2rE-Pcq2yytux64C2jbc-suO1HrhgHrcehpDllXBolODROlrnJqb60Sv57AWlzTNo6en9ps/s1020/photo_2026-01-26_10-09-05%20(4).jpg

តាមទិន្នន័យរបស់ FlightAware កាលពីរសៀលថ្ងៃទី២៦ ខែមករា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលការហោះហើររហូតដល់៥,៣០០ជើង និងពន្យារពេលហោះហើរជាង៤,៣០០ជើង បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែមករា បានលុបចោលការហោះហើររហូតដល់ជាង១១,០០០ជើង ។ នេះជាការលុបចោល និងពន្យារពេលហោះហើរច្រើនបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកតាំងពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDR9CxlIvIg0Iv2InZaKF0aX5jQ9Bu5n8_K35arQFM8to4wKYAH0cFmqaJ5AHOSMDfB6LOjTe0wx9u8WE4gp2C6pBkzNaj6OKIZxDgglGyh9LZ6McmLwOh5cZpiWNw33e9pvwsq8DczOZUvJG2GaEq0bFCw9Cz8rJamd3Rp9tJ-SMVf_EhRhjvfLoJ96s-/s1280/photo_2026-01-26_10-09-05.jpg

ជាមួយគ្នានេះ ទិន្នន័យរបស់គេហទំព័រ PowerOutage.us បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា ពលរដ្ឋអាមេរិកជាង៨សែននាក់ បានរងផលប៉ះពាល់ដោយសារព្យុះព្រិល ហើយពលរដ្ឋនៅរដ្ឋ Tennessee គ្មានអគ្គិសនីប្រើប្រាស់ ដែលអាជ្ញាធរកំពុងរកវិធានការដោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ6tMRJtYio_rTCNe_MKq_VZ_sOv0hxeDGEbvQRYqS6zI2RXwyPppJnm2OeAC4Jd3ahq4WdRCI5N_E_u-OfWWhCZlZtIDoJT4583amO3Jt3snnvla79JfgPMo8bkAY1LCrmsbJExtNMQMvFqr9Iw09VcDSGJMk_zdtBQeXFomCV3-NAzW4vVvKg4JXju8U/s770/photo_2026-01-27_14-51-53.jpg

ភ្នាក់ងារអាកាសធាតុអាមេរិកបានសន្និដ្ឋានពីសម្ពាធខ្យល់ទាបនៅភាគខាងត្បូងឆ្ពោះទៅភាគខាងកើតនៃមហាសមុទ្រអាត្លង់ទិក ទើបធ្វើឱ្យព្រិលធ្លាក់ខ្លាំងនៅតំបន់ឦសាន និងធ្លាក់ភ្លៀងត្រជាក់គ្របដណ្តប់តំបន់ខ្លះនៅតំបន់អាត្លង់ទិក ។ ភ្នាក់ងារអាកាសធាតុបានដាស់តឿនព្យុះព្រិលនឹងបោកបក់ខ្លាំងជាងនេះប៉ះពាល់ដល់តំបន់ខាងកើតអាមេរិកនាចុងខែមករា ព្រមទាំងរាយការណ៍ព័ត៌មានអាកាសធាតុជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNOt_HTilYz_H6DXjVil6TjP8q-zVG8At0n9zFB168U8P0TcR4hdr0oeqpPhmO3C28mlmigxSpiqyLOD2cIa4SYoOFpRC0TbCqK6lJqYhyJDZ6zsCLMq7Tnob4dvbonN6h6flvmoZPD0rqJoDndinEpt5qFlNMhRrIkYjbj4fAX3fZSQ-MfAI9mJ02l6bI/s1280/photo_2026-01-27_14-51-54.jpg

ការិយាល័យអាកាសចរណ៍ជាតិអាមេរិកបានជូនដំណឹងពីអាកាសធាតុអាក្រក់បណ្តាលឱ្យព្រិលធ្លាក់ និងទឹកភ្លៀងត្រជាក់ នឹងប៉ះពាល់ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅទីក្រុងញូវយ៉ក ។ រីឯការលុបចោលការស្នាក់នៅសណ្ឋាគារអាមេរិក និងកាណាដា បានកើនឡើងរហូតដល់៣៦%នាពេលនេះ ហើយព្យុះនេះក៏ប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនផ្សេងៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCIaPXwn33qDVnG7yNSgq397etLb5m3TOZcqVRC5KW3u2REHXbfk353tAs21hBxF-e_AH7iBMhuUewvhtCNZKctUVxj7jgIMdLS_er_DZxltIgxi5DMVmPfouHxxdxm7U1z2E3orGwVuqxYyh5kabc9EtaxFnWREbmPNewGCJ1W95Ar7Fm9WkQt7p5_o5R/s1100/photo_2026-01-26_10-09-05%20(2).jpg

អាជ្ញាធរហាមពលរដ្ឋចៀសវាងធ្វើដំណើរចេញទៅខាងក្រៅ ប្រសិនបើគ្មានការងារចាំបាច់ និងត្រៀមខ្លួនជានិច្ចសម្រាប់ហេតុការណ៍គ្រោះថ្នាក់អាចកើតឡើងដោយសារព្យុះព្រិល ពីព្រោះសីតុណ្ហភាពនៅតែទាបជាងសូន្យអង្សារ ៕

រដ្ឋកំពុងពិចារណាជ្រើសរើសទីតាំងក្នុងខេត្តចំនួន ៥ ដើម្បីសង់ផ្ទះជូនបងប្អូនភៀសសឹក

0

(ភ្នំពេញ) ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីមានការឯកភាពគ្នាក្នុងការកំណត់តំបន់ដែលបានសិក្សារួចដើម្បីជ្រើសរើសទីតាំងរៀបចំផ្ទះជូនបងប្អូនជនភៀសសឹកតាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0KuzI9K8zq0N7mbCtrkpPCdg8q988EJx45tmcyo2Pw5NoARJqNzlHFo7JGELPM_2ySD-yw4raZXao0wo7cPV0IZ2huZF4GZyMytXhfXNnLxTLAwJhrvrT9ZMO6SMERVpwuIPNRT38b_C8f-71BEaRgZBzTalWHsAgXIvtjppJy4EuM58oZP0Fbjtj9_CS/s1280/photo_2026-01-27_09-50-17%20(2).jpg

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីទាំង៥ខេត្ត រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfO3icOUblrkd_PzERE_LExuDUwYNhLQYAanFJIH3BsQIIK9psHHXT3Y_0RQl8YhwhrWHo8P5BYpKkyYgqpF0tYc_w0pv5xcTtD9rBOqP-6Fv9s-USTAiFJpXAec9ejfJBn4mxqFuNeoTLAILeuMy0gT7rBA9wC0NEp8OiZs_59kaBq5xVmNqIMQJQW3Ln/s1280/photo_2026-01-27_09-50-18%20(2).jpg

ការរៀបចំឲ្យមានកិច្ចប្រជុំអន្តរក្រសួងនេះឡើង គឺដើម្បីស្វែករកការឯកភាពគ្នាក្នុងការជ្រើសរើសទីតាំងសាងសង់ផ្ទះជូនបងប្អូនជនភៀសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនក្នុងពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL4JSGy3K0t7PLNemKBcN3Iujjd-nQuphu7NycyapqahNhfKxPMDhDvQ3KYpFrCuFodYuSrHinT5GOq6nkgVz0uM6ZgZvrmr7r0cKTgTArYZTeN-PzMuhA7DfHNdxHnGdTIEm34QM6HRdgvNtMZxEfvVoMZ5-6Aoi7PK3_gLai10jBjg4J-wDouN6CeWvk/s960/photo_2026-01-27_09-50-16.jpg
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមករានេះ នៅមានពលរដ្ឋប្រមាណជាង ១១ម៉ឺននាក់ទៀត នៅបន្តស្នាក់ក្នុងជំរុំភៀសសឹកនៅឡើយ ដោយសារបញ្ហាផ្ទះសម្បែងរបស់ពួកគេរងការខូចខាតខ្លាំង និងសំណល់មិនទាន់ផ្ទុះជាដើម។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃ របស់ក្រសួងមហាផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5anQtx0AoHJJqNhBGEjqwbdX3bg4d_VSCtu70qxZWqm1OO1wPIbIo2xuHEwBZnYhZMVsQ-8Ctb_QN2ulA_NPOC9AWdhxD2wNRmSVK5wl6TUNUIowLfmAPLxuJ07Jl1vDCUs1nIdvoVznGNn4N8lfIp4-Ij8oSRLQ6jdGi1F_bPFJWrxUrOKcgc3K3XjE_/s1280/photo_2026-01-27_09-50-17.jpg

រីឯកិច្ចអន្តរាគមន៍ ក្រសួងមហាផ្ទៃបញ្ជាក់ថា បណ្ដាខេត្តដែលរងផលប៉ះពាល់ អាជ្ញាធរនឹងបន្តយកចិត្តទុកដាក់ គ្របគ្រងពលរដ្ឋភៀសសឹកនៅទីជម្រកសុវត្ថិភាព ដោយចែកស្បៀងអាហារ តង់ រៀបចំ ជម្រកស្នាក់នៅ ទឹកស្អាត អគ្គិសនី សេវាសុខាភិបាល បង្គន់អនាម័យ សម្ភារប្រើប្រាស់ចាំបាច់ ព្រមទាំងពង្រឹងការគ្រប់គ្រងរដ្ឋបាល និងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់ជូនពួគគាត់ជានិច្ច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgQSGjDnRGJrKk54Ozays3aKmS6JQ-e0ji48dklE6pqAcpgO5GkX5vkESWvr68uO4uVLyDadKinrHpdihSPYlTdK18lSYDrc-a6yQ-et6Lq9_gUsjUq3hyphenhyphentu-LOJNFGqvlfnI4dLn1dnjxeabwenhzneZ8Y7Rp0pTw-7jvySRiAOfePkfcr8l_wxLfWdx/s1280/photo_2026-01-27_09-50-18.jpg

កម្ពុជាសម្រេចចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ក្នុងនាមសមាជិកស្ថាបនិកដែលមិនតម្រូវឲ្យបង់ប្រាក់​

0

(ភ្នំពេញ) ៖ យោងតាមសំណេររបស់សម្ដេចធិបតីនៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdrzlBKpZ6WhT3s6nTou8O23TzKkI_6eveunDL04RLXAIU8IguAol69HLnG71VVmPtbw3sWhBwMuht1w2fZU7pkMlh_ywSBLrN4WjMxQrFDJiDSCedINBKfjplLxrVq-w63ZNkqokkmxrD17Y_EuIRilb1YHBY9TZEX0x99JPgeFrj4R3dZfIts8dRGWC/s1280/photo_2026-01-27_08-22-42.jpg

តាមប្រសាន៍សម្ដេច ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVdfZT2uRrLL2j1VgeKIwRG8SJEvu3MYYuFF1Lc3pll-hK4h9y66oSHXUyCW5MuXVB4rl9TNr7bt-YTYnbAKK_u_ttgnzWtutkZtsFi0mWG58v5dmVF97bfi_V5mEulTmwnkzy1ynKzrctqULBmICannnsbWbZPc9mJIqFCEHzemQipQ9Igp4bfAxAIJft/s1280/photo_2026-01-27_08-22-42%20(3).jpg
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្ដេចធិបតីបានធ្វើការបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSUvIAWBWjCzWagOYsuvYl7gzyl_rMCUP8Lh6jVRnJM_ilriGVwC-45HSu6LIMaeXZ0Fh8442X262nNVcVUkfl_uua2Lf1zsGlNX-HrLD1dVeI09kYJFMbp5OqdT5aK0xkIpdQ1ofK_-GPkmy2sqEd-ygYcTm-LT4tURK0Yr6gkewd6vvZYUXqJ-d2ZWE9/s1056/photo_2026-01-27_08-22-42%20(2).jpg

Nchive ឈ្នះពានរង្វាន់ «K-POP Artist Award»

0

ទើបចាកចេញពីប្រទេសកម្ពុជាទៅដល់កូរ៉េខាងត្បូង ក្រុមចម្រៀង K-POP Nchive ស្រាប់តែធ្វើឱ្យអ្នកគាំទ្រ (Save) មានអារម្មណ៍រំភើបចិត្តបន្ទាប់ពីទទួលបានដំណឹងថាក្រុមចម្រៀងនេះបានឈ្នះពានរង្វាន់«K-POP Artist Award» ។ នេះពានរង្វាន់ដ៏មានតម្លៃសម្រាប់ក្រុមនេះក្នុងជំពូកថ្មីក្នុង២០២៦ហើយពួកគេនឹងបន្តឆ្ពោះទៅមុខបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvOwG3nv50-a7mYIBX-jr-Khu6QRI3E4I28wfJUZZUCjvDu7kAF4gtxdicr6uRMAHDMjOI9bmYXywYVDBp5XFK2DmMzcmlaRQtKygYbFD2r0ZoxrZgnNnYp7EjLdJyWP1g8m3JGG1KxRM9iijVq5TcEEXnQOplHPtpPknVspM2frDOwbjCPVLlfamyoZU/s1440/image_2025-12-27_11-15-31%20(2).png

នៅក្នុងកម្មវិធី «ពានរង្វាន់វប្បធម៌ Hallyu Hip-Hop» លើកទី ១៣ ដែលបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូលនាថ្ងៃទី២៤ ខែមករា គឺជាព្រឹត្តិការណ៍មួយដែលបង្ហាញពីសមិទ្ធផលនៃវប្បធម៌កូរ៉េ ទាំង K-hip-hop និង K-pop ហើយ Nchive ត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់នេះ ដើម្បីទទួលស្គាល់សកម្មភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ និងការចូលរួមចំណែករបស់ខ្លួនក្នុងការពង្រីកខ្លឹមសាររលកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkFa9BGiNLpKHZEcI2MAas0SEvQOc0bdlVpvo-_DHnc0n36B1Y6DLrmZkxMVsRFHIiRkmtjVF2BAcDZyuQWH7mvsW1TdrrcE4Bb3zHiJHRPzr8nBEMcRaHYXxQUHhgJ40sPGLHwcQZ4GFKp6I4leC36rMy1rySYsrih3c74lwySNM828ZLDPAhYGVeg4s/s1440/image_2025-12-27_11-15-32%20(2).png អ្នកគាំទ្រកម្ពុជា (Camsave) បានបង្ហាញអារម្មណ៍មានមោទនភាពក្រុមនេះយ៉ាងខ្លាំងដោយសារតែ Nchive បានមកកម្ពុជាចំនួនពីរដងហើយសមាជិកទាំង៦និងអ្នកគាំទ្រមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ នេះក៏ជាពានរង្វាន់ជំរុញទឹកចិត្តឱ្យ Nchive កាន់តែរីកចម្រើននិងមានពន្លឺសម្រាប់ដំណើរវិថីសិល្បៈរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxvXvtlPrDM7SSfm99itxYqz7ONIrr3OCxVS4c-b5HEo4NEd2JrRwBsHNX5rPoih8wrZwLLkq90kCmYUfyA-CfJuWrWj3vnKSXybPc_GR1iZH01OdE7fVBqG1ubYmmc-seADVXfLqO52vdCD4hu0JmUsrL8BN6WFfBmk5_uzEVwf78oAlCMyvOv50MxmPi/s1440/image_2026-01-26_14-56-43.png

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Nchive ទើបតែបានបញ្ចប់ដំណើរទេសចរណ៍របស់ពួកគេមានចំណងជើងថា «ACTIVE LIVE TOUR» ដែលបានដំណើរការចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ ដោយបានជួបជាមួយអ្នកគាំទ្រក្នុងស្រុកនៅក្នុងទីក្រុងធំៗនៅអាម៉េរិកខាងជើង និងអាស៊ី។ មន្ត្រី K-pop ថា Nchive ជា «ក្រុមសម្តែងសកលជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3uTDBWKZ62fb999FrCeMOZ1sRk_nCR4Ktt9PDSliNyNqSLqvOHXaBxPZqECk09SIvklaTFCe4A3FdHJQeVoXKplbp6srMZmRP94GtQO5HNw9ohYJgn4jpRMWncP0LR6bUASood9ErnANjMBE5KMB72KwoWb3DtsEYECtRklgeLm81oIs7Ws0NSP6vThuF/s600/image_2026-01-26_14-53-38.png

ដោយមានពានរង្វាន់នេះជាចំណុចចាប់ផ្តើម ក្រុមហ៊ុន Nchive គឺ Aubemoon Studio ក៏នឹងចាប់ផ្តើមសកម្មភាពក្នុងស្រុករបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ផងដែរ។ ពួកគេកំពុងមានគម្រោងពង្រីកសកម្មភាពរបស់ Nchive លើសពីតន្ត្រី ទៅកាន់វិស័យម៉ូត និងរបៀបរស់នៅ រួមទាំងការត្រូវបានអញ្ជើញជាតារាល្បីៗឱ្យចូលរួមក្នុង កម្មវិធី Seoul Fashion Week នៅដើមខែកុម្ភៈ ។ ទីភ្នាក់ងារ បាននិយាយថា «Nchive មានគម្រោងពង្រីកតួនាទីរបស់ពួកគេជាសិល្បករ និងជារូបតំណាងវប្បធម៌បន្តិចម្តងៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5pQP45A5M8iB5odfjmWLHYqN_fRGBflqLIxsGKVjYzAtScL_XblCfCUtGdh3sFqnfnsDsc-h3kVlIKrBvk0YW1F4NhuLgBZHyS2_BybUEMBFKMv2Tw3jUk-4LE-OYgOeeswWtpROzjGzxeNE2fWZNI3hajfKMgj1wflhzvmUiwNFaR6KXlUV3fO-Nr6p2/s1280/image_2026-01-26_15-00-33%20(2).png

គួរបញ្ជាក់ផងដែរថា Nchive មានសមាជិក៦ រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង N ៕

Cha Eun Woo ប្រឈមមុខនឹងការជាប់ទោ.សប្រសិនបើអ្នកស៊ើបអង្កេតសន្និដ្ឋានថា «បោកប្រាស់រដ្ឋដោយចេតនា»

0

តារាចម្រៀងនិងសម្តែង Cha Eun Woo នៅតែជាប្រធានបទក្តៅគគុកចំពោះការចោទប្រកាន់ថាលោកគេចពន្ធចំនួន ២០ពាន់លានវ៉ុនប្រមាណ ១៣.៦លានដុល្លារអាម៉េរិក ហើយរិតតែធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភនោះគឺថាប្រសិនបើអ្នកស៊ើបអង្កេតសន្និដ្ឋានថាលោក «បោកប្រាស់រដ្ឋដោយចេតនា» តារាប្រុសរូបនេះនឹងអាចប្រឈមនឹងការជាប់ពន្ធនាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2h2igw_VAvrMX5pWXtXpdTJwMSW4xkSd33_5Be3fQ5pALMNRwSdosM5TrJ_GtEsjkL2KwIqavdsxuJLz31OvTDm2jKzma-KpceG73AqMPo1WVmLMJ8LZy7utzN7pruYRXfeZAJnFa7hR3cBL1-aF8X49KekBWwabEwmENBq7ea6gGQqY5Gsi1Q0E9vv0F/s1280/image_2026-01-22_10-57-46.png
យោងតាម Sports Seoul ក្នុងករណីដែល តារាសម្តែង Cha Eun Woo (ឈ្មោះពិត Lee Dong Min) ត្រូវបានចោទប្រកាន់ពីបទ គេចពន្ធចំនួន ២០ ពាន់លានវ៉ុន តាមរយៈ«ក្រុមហ៊ុនខ្មោច» សំណួរថាតើច្បាប់ស្តីពីការពិន័យធ្ងន់ធ្ងរសម្រាប់ឧក្រិដ្ឋកម្មពិសេសនឹងត្រូវបានអនុវត្តឬអត់ គឺជាចំណុចផ្តោតសំខាន់ដោយសារតែចំនួនទឹកប្រាក់ដ៏ច្រើនដែលពាក់ព័ន្ធ។
យោងតាមច្បាប់នេះ ប្រសិនបើចំនួនទឹកប្រាក់នៃការគេចវេសពន្ធមានចំនួន ១០ពាន់លានវ៉ុន ឬច្រើនជាងនេះ ជនល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងហោចណាស់ ៥ ឆ្នាំ។ រឿងនេះកើតឡើងនៅពេលដែលទង្វើនៃ «ការបោកប្រាស់យ៉ាងសកម្ម» ត្រូវបានបង្ហាញឱ្យឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE-gQcZp2ybEoN4mIpXlPyPDwE09qZqTv8_VEZ1RzFkKtM7rpvFptYFlZ5of6q4eqAoBKAyg6qcFwQFcIknd2TEQ9dzMELq7ztK548jM80CkyhODQakHOcWbdNraA_WqEUzh9NhChrJkYuvBTSYqsxeOBdoq2BqW6sNYefpjnQ0QeksaMM4Mv6colEg5jc/s713/image_2026-01-22_10-57-47%20(2).png

ប្រសិនបើវាស្រដៀងគ្នាទៅនឹងករណីមុនរបស់ Song Hye Kyo ពោលគឺការត្រូវបានកំណត់ថាមាន «ពន្ធមិនរាយការណ៍» ដោយសារតែបញ្ហាដំណើរការចំណាយ ឬការបកស្រាយខុសគ្នានៃច្បាប់ពន្ធ នោះបញ្ហានេះទំនងជានឹងបញ្ចប់ដោយការបង់ពន្ធដែលមិនទាន់បានបង់ បូករួមទាំងការពិន័យបន្ថែម ដោយមិនចាំបាច់មានការចោទប្រកាន់ព្រហ្មទណ្ឌឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZb-ExkFaCfxykxJNamwqYovVeRI2WuUJGIS6yDnso-dIWusUTSGm6ej1t4Jon5pC7gsENzXXJKojb0XhE6ca5RaszvdqQwXRrDTuHiYfOuazSN_gDzlPMXYtQaLybqnhH4TOjfeM91KFqgUNbdVnx_McFrzc0Ty3m2S9SYA1NGb6K5IKiVjk8AzwybjVJ/s2048/image_2026-01-22_10-57-47%20(3).png

ផ្ទុយទៅវិញ ប្រសិនបើការស៊ើបអង្កេតបង្ហាញថាក្រុមហ៊ុននោះបានបង់ប្រាក់ខែដល់សាច់ញាតិដែលមិនធ្វើការ ឬបង្ហាញសញ្ញានៃការក្លែងបន្លំ/កែប្រែកំណត់ត្រាគណនេយ្យ ស្ថានភាពនឹងខុសគ្នាទាំងស្រុង។ ក្នុងករណីនោះ បញ្ហានេះនឹងត្រូវបានចាត់ទុកថាជាការគេចពន្ធយ៉ាងច្បាស់លាស់ ហើយវានឹងពិបាកខ្លាំងណាស់ក្នុងការជៀសវាងការចោទប្រកាន់ព្រហ្មទណ្ឌ ស្រដៀងគ្នាទៅនឹងករណីរបស់ម្តាយរបស់ Jang Geun Suk ជាមួយនឹងការជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ ជាមួយនឹងការព្យួរទោស ៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQhB7zBNk1oPFxDke5VrVc_d6A9YtVo41HXnzzISM9j7Vzl8naju74K6bAs3dU0ms68np4Op4CjDdOjv6oAnejry26mhrFl_EGYq7tr0ZmYwDh-gop18CAgCqwK9-Z2vtPyd9FX2v2_5D2oEwZi-gSqUgTvYxN1CKQhD_-WYEjDs9eAUu6aIIwLgdkrwI9/s1575/image_2026-01-22_10-57-47.png

សេវាពន្ធជាតិកូរ៉េចាត់ទុករឿងនេះថាជា «ការគេចពន្ធដែលបានរៀបចំតាមរយៈក្រុមហ៊ុនក្រដាសឬក្រុមហ៊ុនខ្មោច»។ មូលហេតុដែលការិយាល័យពន្ធដារបានចាត់វិធានការដ៏ខ្លាំងក្លាបែបនេះគឺស្ថិតនៅក្នុងធាតុផ្សំនៃ «ចេតនា»។ Cha Eun Woo បានផ្ទេរប្រាក់ចំណូលរាប់រយពាន់លានវ៉ុនទៅឱ្យក្រុមហ៊ុនមួយដែលជានីតិបុគ្គលដែលបានចុះបញ្ជីនៅភោជនីយដ្ឋានត្រីអន្ទង់មួយនៅលើកោះ Ganghwa ដែលដំណើរការដោយឪពុកម្តាយរបស់លោក។ អាជ្ញាធរពន្ធដារបានចាត់ទុកក្រុមហ៊ុននេះថាជា «ក្រុមហ៊ុនក្រដាស» ដែលគ្មានប្រតិបត្តិការអាជីវកម្មពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7uK_iP91ohnuz2arQcjAkG_wEF1mQrYuhvyIptchKZ8Q5rco0fcGKcuNYslWBdecR6rIfi0tK9T2BEF4mv60f56qgWrlXuKv5mDNFX2ZfUXbOSX_nOaa2R87RLB02q36MiI1clxCKSnwtf8v1fyKNgOg3NGgzsxyRshBYmzlZ3KCuofEDAIGg0P2cpUD/s2048/image_2026-01-22_10-57-50.png

យោងតាមការស៊ើបអង្កេតរបស់ Dispatch ក្នុងឆ្នាំ ២០១៩ Cha Eun Woo បានបង្កើតក្រុមហ៊ុន Chas Gallery Co., Ltd.។ គោលបំណងអាជីវកម្មរបស់ខ្លួនរួមមានប្រហែល ៣៤ ប្រភេទ រួមទាំងការផលិតតន្ត្រី ការលក់អាល់ប៊ុម ការគ្រប់គ្រងសិល្បករ ការរៀបចំព្រឹត្តិការណ៍ ការរៀបចំផែនការផ្សព្វផ្សាយពាណិជ្ជកម្ម ការរៀបចំការសម្តែង ការផលិតតួអង្គ ការចែកចាយគ្រឿងសម្អាង អាជីវកម្មម្ហូបអាហារ ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងច្រើនទៀត។ មួយឆ្នាំក្រោយមក ម្តាយរបស់ Cha Eun Woo គឺអ្នកស្រី Choi បានក្លាយជានាយកប្រតិបត្តិនៃ Chas Gallery។ បន្ទាប់មកក្រុមហ៊ុនបានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនពី Gimpo ទៅកាន់ស្រុក Ganghwa ដែលត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានត្រីអន្ទង់ដែលដំណើរការដោយឪពុកម្តាយរបស់ Cha Eun Woo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu07Garnx0hAjVJKjdmzwjgjjAfTevrd0iH_GRSrZEF4XB8jo7G6ZBEl28BoZYQ0h150PaxNCuDYup0lLPi06mRqyVp9Os3gbxjZNMnl1-fwwbhxFvCektYxPMV5wKWYzzfRdTNIc8SzKfCwQcOZ8PEYkfNSbeFVWTMXCg5JY164ihEUybSnxQjWoVKcV-/s960/image_2026-01-22_10-57-51%20(2).png

នៅឆ្នាំ ២០២២ អ្នកស្រី Choi បានបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត «L&C» ដែលនៅតែផ្តោតលើការគ្រប់គ្រងសិល្បករ។ នៅឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមួយផ្សេងទៀតដែលមានឈ្មោះថា «The Annie» ត្រូវបានបង្កើតឡើង ដោយមានគោលបំណងគ្រប់គ្រងអចលនទ្រព្យ និងទ្រព្យសម្បត្តិរបស់ Cha Eun Woo។ Chas Gallery បានក្លាយជា «ក្រុមហ៊ុនទទេ» ហើយនឹងបញ្ឈប់ប្រតិបត្តិការនៅឆ្នាំ ២០២៤។សារព័ត៌មាន Sports Seoul បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរពីក្រុមហ៊ុនភាគហ៊ុនរួមគ្នាទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ខណៈពេលដែលការជៀសវាងតំបន់ដែលរឹតបន្តឹងពន្ធនៅក្នុងរដ្ឋធានីក្នុងពេលដំណាលគ្នា គឺជាសញ្ញាច្បាស់លាស់នៃ «ការគេចវេសពន្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1B1Zg6xkpfvSfKC3xToGL8H-ay3S9Ipd0dPab1XoeNGgdcbtSh4fD3JOR8l_qlZs9CPOxXhJ7urRuA_HgS6UU-uvnVCEgdDc5ukKvl8ELg5jCmmk8KqUEX8lF3riyPz7ZqilOIfbqSo2IdJrdMA29_aOW-73xzJkzXULbimtkRBdtBYAxJnVeMlJ81czu/s647/image_2026-01-26_11-09-16%20(2).png

យោងតាម Dispatch រចនាសម្ព័ន្ធក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតអនុញ្ញាតឱ្យមានប្រតិបត្តិការក្រុមហ៊ុនឯករាជ្យដោយគ្មានការត្រួតពិនិត្យពីខាងក្រៅ។ ចំនួនពន្ធដែល Cha Eun Woo សង្ស័យថាបានគេចវេសមានប្រមាណ ២០ ពាន់លានវ៉ុន។ ប្រសិនបើពន្ធសាជីវកម្មត្រូវបានគណនានៅ ២០% ប្រាក់ចំណេញជាប់ពន្ធអប្បបរមាត្រូវតែលើសពី ១០០ ពាន់លានវ៉ុន (បន្ទាប់ពីដកថ្លៃពលកម្ម ថ្លៃជួល ការចំណាយប្រតិបត្តិការ។ល។)។ ប្រាក់ចំណូលជាក់ស្តែងអាចខ្ពស់ជាងនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS5A9XY9sY-m65G4Mlplb8nKjs1RPLgYOLxIAmYDn4i2Q-RnEHt4Cvp6kk4B3Un9qB07L9JzQbvKWpp8G4OoCLmXy56eaBB9e-uLfXFkjb9s_DNzCX4pRLx8qL5JDxVkD1Yb95QoicLsEtVddDy14pT_7_9M6UtFMMhogKNsr-vfZNQh1l26Y2UZrtPe3U/s771/image_2026-01-26_11-09-16.png

ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មគ្រួសាររបស់ Cha Eun Woo មិនមានកាតព្វកិច្ចបង្ហាញព័ត៌មានទេ ហើយពួកគេក៏មិនតម្រូវឱ្យមានការធ្វើសវនកម្មពីខាងក្រៅដែរ។ ការសម្រេចចិត្តសំខាន់ៗអាចត្រូវបានធ្វើឡើងតាមរយៈការព្រមព្រៀងគ្នារវាងសមាជិកគ្រួសារ ។ ប្រតិបត្តិការទ្រព្យសកម្មដូចជាការទិញអចលនទ្រព្យ និងលំនៅដ្ឋានក៏អាចធ្វើឡើងដោយមិនចាំបាច់បង្ហាញជាសាធារណៈផងដែរ។ តាមរយៈការបង្កើតអាជីវកម្មគ្រួសារ Cha Eun Woo ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ។ អត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនខ្ពស់បំផុតគឺ ៤៩.៥% ខណៈដែលអត្រាពន្ធសាជីវកម្មអតិបរមាគឺប្រហែល ២៦.៤%។ សម្រាប់អ្នករកចំណូលខ្ពស់ ការបង្កើតក្រុមហ៊ុនអាចកាត់បន្ថយបន្ទុកពន្ធរបស់ពួកគេបានប្រហែល ២០%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYRlo_uEYfcBU2i9MGIVrSChoXWMOKZa_o1FqSA4m-IlgpEjhx-MFD7CFBzx18vJ7rDNB-hAo2WJYf94wMncNvI9rQRq6zTMAos9oe6T4ECnosjB_7Pw5lImrdpsRyTEgjDHAaFTxp1bGCqwZXMKw1NA2U_ykyR-F16B2ulqtSOkMwxyF7TUb4lBVjeDaP/s746/image_2026-01-26_11-09-16%20(3).png
យ៉ាងណាមិញ មកទល់នឹងពេលនេះមិនទាន់មានការសម្រេចចិត្ត ឬការជូនដំណឹងចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ហើយ Cha Eun Woo និងអ្នកតំណាងពន្ធរបស់ខ្លួននឹងសហការយ៉ាងពេញលេញតាមរយៈបណ្តាញផ្លូវច្បាប់សមស្រប ដើម្បីបញ្ជាក់ពីការពិត៕

មនុស្សស្លា.ប់ និងបាត់ខ្លួនជាច្រើននាក់ដោយសារការបាក់ដីនៅប្រទេសឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋឥណ្ឌូណេស៊ីនៅខេត្តជ្វាខាងលិច បានបាត់បង់ជីវិ.តយ៉ាងហោចណាស់ ២៥នាក់ និងបាត់ខ្លួនរហូតដល់ជាង៨០នាក់ ដោយសារបាក់ដីនៅលើភ្នំ Burangrang សង្កត់លើភូមិជាច្រើន ។ ភ្នាក់ងារសង្គ្រោះបានព្យាយាមស្វែងរកមនុស្សនៅរស់រានមានជីវិត និងសាកស.ព បើទោះជាទីតាំងភូមិសាស្ត្រ និងអាកាសធាតុមិនអំណោយផលក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSajhevFSvDdrGVM9pCz0tPdS-HyPH3nXrrgJgQfOjzPzqZo_n0WVuA7UGJxwO5pG0QqXhhhNCNVbn0EVkM6Fy-uE7xdIaLv52LFhR1HoZ9jpezOpBgcQnlILLWdoOaB3Bibz0X8lejj3OTOTYnaDVPndNv5HUOprc3D8JK6MR4QbcV-lJeYDSwoQq9IEJ/s1024/photo_2026-01-26_15-10-56.jpg
បើតាមពលរដ្ឋក្នុងតំបន់ ពួកគេបានឮសំឡេងយ៉ាងខ្លាំងនៅលើភ្នំ Burangrang បន្ទាប់មក ក៏មានដីភក់ និងដុំថ្មធំៗធ្លាក់ពីលើភ្នំសង្កត់លើភូមិជាច្រើនបណ្តាលឱ្យខូចខាតផ្ទះសម្បែង ចំនួន៣៤ខ្នង ហើយផ្ទះខ្លះបានកប់ក្នុងដីភក់ត្រឹមដំបូល ខណៈកន្លែងខ្លះទៀត ដីភក់មានកម្ពស់រហូតដល់៥ម៉ែត្រ ។ មនុស្សស្លាប់ដោយសារហេតុការណ៍នេះ យ៉ាងហោចណាស់ ២៥នាក់ និងបាត់ខ្លួនរហូតដល់ជាង៨០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP6c2Z3-2-fQioTv8E1LH-wn9iWv-w4kCXOns2xDiUjLVSsOa4ccGyWSA5SwAiMP_0PpH3d4mQhz1FQedvaFtvoln2H0NgTOgOtqaPANfPZjuaNNu6tvwtMVOj7OHCdLZ0QmKa-dh7T03GSPHS0bQAYH9mfHLEZT3JlEIqSdhKF35Eyc7c7ghCjsfzbUx1/s1280/photo_2026-01-26_15-10-57.jpg
ក្រៅពីនេះ នៅមានមនុស្សជាង២៣០នាក់ បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ទៅស្នាក់នៅជម្រកបណ្តោះអាសន្នដែលអាជ្ញាធររៀបចំឱ្យ ខណៈមនុស្សជាច្រើនគ្រួសារទៀតបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2wc-my3ElE3AaM-QzaM0WW8mT2wuVZNY3YPIiJ01l1HnQ_skINCeVyFxexY9U_QFlrsS3aUCfOUpO4PQv9huYRQu1guDXVCWpCVen5WLs5dqz10XId_ePay8lUuVl0E-5I8lFgtXbriEwNjbwur8tmQ81FDdS8BwwgKe4BQfY894NJ0PvPpkH_FNRuDRY/s1280/photo_2026-01-26_15-10-54.jpg
នាថ្ងៃបន្ទាប់ គឺថ្ងៃទី២៥ ខែមករា អាកាសធាតុបានល្អប្រសើរឡើងដែលអំណោយផលដល់ការស្វែងរកមនុស្សបាត់ខ្លួន និងសាកសព ។ ភ្នាក់ងារសង្គ្រោះជាង២៥០នាក់ មកពីភ្នាក់ងារសង្គ្រោះជាតិឥណ្ឌូណេស៊ី (Basarnas) ព្រមទាំងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGkW3G4xPxL2s9NsUEcF0RyIb_eUkuQX1INg52dqZufhKUAm4qOu1A9kEFD5lDkXSUXGybia0N_2nDMIoE-ICOKGEbI5g_YDunWk-1pbAM09WZjsBbGSrFQcJs8b-_WEBvq3CP0-m9IlyvL-7YQn0CAg2wfrdXxqBc-HRxtgKu1hWMGtOx_wlzR9ox1Gr/s750/photo_2026-01-26_15-10-55%20(2).jpg

ប៉ុន្តែភូមិជាច្រើនប្រឈមនឹងដីនៅលើភ្នំ Burangrang បាក់សង្កត់ម្តងទៀត ទើបក្រុមភ្នាក់ងារសង្គ្រោះមិនអាចប្រើប្រាស់គ្រឿងចក្រជីកដីភក់ចេញបានទេ ។ ហេតុនេះ ភ្នាក់ងារសង្គ្រោះក៏ប្រើប្រាស់ឧបករណ៍កសិកម្មរបស់កសិករ និងកម្លាំងមនុស្សដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងសាកសព ព្រមទាំងប្រើប្រាស់ដ្រូន និងសុនក មកស្វែងរកជនរងគ្រោះផងដែរ ដែលត្រូវដីភក់ប្រវែងជាង២គីឡូម៉ែត្រសង្តត់លើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjpU1w6uaKPZgZ-rFWacVqpjefs1sg_6axomngdIN9Bdca0kwI_qyIBxvPNApnLBkQXGUPzXgnIUxfUBnSdUZVafujEyn-mslx5E6U1HwHM2aNKgXnEMpixm6x8iOz2Fl6qNkofO_A57ITVZ0hZqYV2MiYXgfuYVrAAWZYr8Zv9WhcDHd7uFnlfZHvbOKb/s864/photo_2026-01-26_15-10-55.jpg

សាកសពដែលរកឃើញត្រូវបានបញ្ចូនទៅឱ្យក្រុមអ្នកជំនាញកំណត់អត្តសញ្ញាណ មុនពេលបញ្ជូនឱ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណីសាសនា ។ ទោះយ៉ាងណា ភ្នាក់ងារសង្គ្រោះនៅតែបង្កើនការស្វែងរកមនុស្សបាត់ខ្លួនបន្ថែមទៀត ខណៈសាច់ញាតិសង្ឃឹមថា ក្រុមគ្រួសាររបស់ខ្លួនអាចនៅរស់រានមានជីវិត ៕

ភាពខុសប្លែករបស់ដើមឈើជាសញ្ញាបង្ហាញពីបន្ទុះភ្នំភ្លើងនឹងកើតឡើងនាពេលឆាប់ៗ

0

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអង្គការ NASA គឺនៅមុនពេលមានគ្រោះធម្មជាតិផ្សេងៗកើតឡើង ដើមឈើនៅជុំវិញខ្លួនយើងតែងតែបង្ហាញភាពខុសប្លែក ជាពិសេស មុនពេលកើតបន្ទុះភ្នំភ្លើងយ៉ាងខ្លាំងក្លា ។ អ្នកវិទ្យាសាស្ត្រចាត់ទុកភាពខុសប្លែកនេះ គឺជាសញ្ញាជូនដំណឹងពីគ្រោះធម្មជាតិនឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី ហើយមនុស្សអាចជម្លៀសចេញពីតំបន់គ្រោះថ្នា.ក់ទាន់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0aMiPwnBhFWJkhCZ2smdyMP94gb9ZHVSoqqNPUhUyQWsoMbMmc6Yh08HaKj5I3pByIGqSjRVgtM3f49OYO743QjRhPznvcFPgZw5AAsWI-N-AFe_Oaud2dZxIhDfHpJac2NvLodur-2_qV6aWbjItw6tOu6NE1CfzMKt4y_RWe1ohgmI7MvMDZV6sjg5j/s676/photo_2026-01-26_13-06-08.jpg
អ្នកវិទ្យាសាស្ត្រអង្គការ NASA បានតាមដានពីភាពខុសប្លែករបស់ដើមឈើ ដែលជាសញ្ញាប្រាប់ពីគ្រោះធម្មជាតិនឹងកើតឡើងនាពេលឆាប់ៗ ជាពិសេស គឺបន្ទុះភ្នំភ្លើងយ៉ាងខ្លាំងក្លាបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សជាច្រើននាក់ ។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការស្រាវជ្រាវថ្មីនេះអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារបន្ទុះភ្នំភ្លើង និងសង្គ្រោះជីវិតមនុស្ស តាមរយៈការសង្កេតភាពខុសប្លែករបស់ដើមឈើក្បែរខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiCk5xDmah0hBR8Rt-S9RO84fWKMjjkOOue4yH-zSMhynGj3-SucVEYC-dVRv2RPGLXMWLYWozTcG4VYR51RIxz7FE5AoXUgqIXiQtPOZuVbiGAZJ0lsydGhSeJZeUEngcv2yfQbPa4Mlu4rV8Efu1BAFYOGmrQnGLbVzDzY32pM6Cml5IQlXGEF39AHuC/s1280/photo_2026-01-26_15-08-23.jpg

ជាទូទៅ មានសញ្ញាជាច្រើនដែលអាចប្រាប់ពីបន្ទុះភ្នំភ្លើងនឹងកើតឡើងឆាប់ៗ ដូចជា ៖ ការផ្លាស់ប្តូរកម្ពស់ដី និងរលករញ្ជួយដី ប៉ុន្តែអ្នកវិទ្យាសាស្ត្រអង្គការ NASA រកឃើញថា ប្រសិនបើដើមឈើមានពណ៌បៃតងខ្លាំងជាងធម្មតា គឺជាសញ្ញាព្រមានពីភ្នំភ្លើងជិតផ្ទុះឡើង ដោយសារភ្នំភ្លើងបញ្ចេញកាបូនឌីអុកស៊ីតរយៈពេលយូរធ្វើឱ្យដើមឈើមានពណ៌បៃតងខ្លាំង ហើយយើងអាចសង្កេតឃើញដើមឈើពណ៌បៃតងខ្លាំងតាមផ្កាយរណប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLCuw5biVdRXXSem0ittqVUjZ1puQ7iCIuGbWSYaSfpMf76Z7t14fD-oa2VasVgch3F2_ubz6tA6vygHwfMCjm9hH1D7qQoovLOZl2XUVbPFIeCmydpf06aw1IvpEnXZaN3rUHkyD1c5Cm0Wiqct5V8Fc5MYaEaUWx6OZS02nZiSIgTKirE-UrNh_YRD7m/s820/photo_2026-01-26_15-05-25.jpg

ក្រៅពីការសង្កេតដើមឈើមានពណ៌បៃតងខ្លាំងដោយសារភ្នំភ្លើងបញ្ចេញកាបូនឌីអុកស៊ីតនឹងមានបន្ទុះភ្នំភ្លើងឆាប់ៗ អ្នកវិទ្យាសាស្ត្រក៏បានស្រាវជ្រាវពីដើមឈើអាចស្រូបយកកាបូនឌីអុកស៊ីតកម្រិតណា ដែលជាសញ្ញាបង្ហាញពីហេតុការណ៍នាថ្ងៃអនាគតរបស់ពិភពលោក ប្រសិនបើដើមឈើទាំងអស់លើពិភពលោក ប្រឈមនឹងកម្រិតកាបូនឌីអុកស៊ីតខ្ពស់ជាងពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim1w-ijL_c_P5pMcuXa4OYkkwxblN1mBfKjWWhpqeJvVxCCzYtePMZTFa_9AVw7EPA97OQUdAKsTQ1yokmMoNEIaNZvf6DwEkQB12EFduvcwz0BywXdjPeo6kGnEeOeLhgvbnCQnwn15n5tuFvAfCRhbkaEsaDH03b0WbK65-I1a8BD3OMEprZj8uyQdqc/s1280/photo_2026-01-26_15-05-49.jpg

ពេលនេះ អ្នកវិទ្យាសាស្ត្រកំពុងតែតាមដានការប្រែប្រួលរបស់ដើមឈើ ដោយប្រើប្រាស់រង្វាស់ហៅថាសន្ទស្សន៍ភាពខុសគ្នានៃរុក្ខជាតិធម្មតា ដែលអាចត្រួតពិនិត្យតាមរយៈផ្កាយរណបលើអាកាស ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា នឹងអាចត្រួតពិនិត្យភាពខុសប្លែករបស់ដើមឈើពីចម្ងាយសម្រាប់ដើមឈើនៅតំបន់ដែលពិបាកធ្វើដំណើរទៅដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT2FPaoyRjz5rX8zFJSPLPzxLKoILT7Qq_lyscBf3M0r6vVytq_rBF4FK9vvTRNXqhMzW8w3XEuPzC4vucjAQVL-5fujujuY3MOz3gGfRiL0c-na150KEyHQg9VyYARuuQYd8FC8ggxeF56iKq_Xt0M7CT5xRiNr45WKuAcyX6ZiIRxalS1TYwvCVgS8dS/s800/photo_2026-01-26_13-05-46.jpg

បើទោះជាការស្រាវជ្រាវស្តីពីភាពខុសប្លែករបស់ដើមឈើពាក់ព័ន្ធនឹងបន្ទុះភ្នំភ្លើង មិនទាន់បញ្ចប់ទាំងស្រុងក្តី ប៉ុន្តែអ្នកវិទ្យាសាស្ត្រសង្ឃឹមថ្ងៃអនាគត ពួកគេនឹងបន្តការស្រាវជ្រាវនេះពាក់ព័ន្ធនឹងគ្រោះធម្មជាតិផ្សេងៗ រួមមាន ៖ គ្រោះរញ្ជួយដី រាំងស្ងួត និងទឹកជំនន់ ៕

អស់ទាស់! តារាសម្តែង Ding Yuxi លេងចែកមាសឱ្យអ្នកគាំទ្រ

0

យោងតាម QQ បានឱ្យដឹងថានៅក្នុងព្រឹត្តិការណ៍មួយសម្រាប់ម៉ាកមាស Lao Feng Xiang នៅទីក្រុងសៀងហៃនៅថ្ងៃទី ២៥ ខែមករា តារាសម្តែង Ding Yuxi បានប្រើប្រាស់កាតឥណទានផ្ទាល់ខ្លួនដើម្បីជ្រើសរើសគ្រឿងអលង្ការមាសជាច្រើនប្រភេទ ដូចជាខ្សែដៃ និងខ្សែក ដើម្បីចែកជូនអ្នកគាំទ្រដែលបានចូលរួមដោយចៃដន្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrRVXU9MYoiRqyMJIN-O56M7v2dc6ke__t68DLvv94Aj0hBTpa7fOq4mc_D0VuluJjQuQZPofACKDzTgAWwyXTU5DX9C4y4E-DWn189X39mmWtQbB8-cRckHWR80ZOVQ7tmlh8MvZsBCQ6J-RUoAbiWxPe0rM197PdMqcA3Q0aZxicwa9G-nVZHEch9IA/s1796/image_2026-01-26_09-16-45.png
យោងតាមសាក្សី ការចែកអំណោយនេះមិនត្រូវបានប្រកាសទុកជាមុនទេ ហើយវាជាការប្រាស្រ័យទាក់ទងដោយឯកឯងទាំងស្រុងដោយតារាសម្តែងរូបនេះ។ ដំណើរការអូសកាតគឺរហ័សណាស់ ដោយចំណាយពេលត្រឹមតែប្រហែលមួយនាទីប៉ុណ្ណោះ។ ក្នុងចំណោមរបស់របរដែលអ្នកគាំទ្របានទទួលពី Ding Yuxi មានតម្លៃចាប់ពីរាប់ពាន់ទៅរាប់ម៉ឺនយ័ន ដែលអំណោយនោះមានរូបរាងនិងទម្ងន់ខុសៗគ្នា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់ Ding Yuxi ក្នុងនាមជាទូតសុច្ឆន្ទៈសកលសម្រាប់ម៉ាកគ្រឿងអលង្កាការនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពិធីតែងតាំងជាផ្លូវការសម្រាប់តារាសម្តែងរូបនេះផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីគណៈកម្មការពាណិជ្ជកម្មក្រុងសៀងហៃ និងរដ្ឋាភិបាលក្រុងសៀងហៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCr-5iyZk8hOtlauZfLHmix0hM9IXFrWjcsT0syUDuFX81YV4w2jANjto4pVg5LQOOnyR97HGWzsGkp_C7YldtriOMuCmRmIiKoYnN3tttwJLut-OmReDnpBQ0yCFz-3h3fZNg7oRaT_0f-R-zvtMQQ2NhdUm1EQ7KdohxbD6XF65HvqgM3sRdzXArB6Eq/s1200/image_2026-01-26_12-06-46.png

នៅក្នុងព្រឹត្តិការណ៍នេះ ម៉ាកយីហោនេះបានប្រគល់ជូន Ding Yuxi នូវ «លិខិតអញ្ជើញចូលបម្រើការងារ» ដែលធ្វើពីមាសសុទ្ធ ដែលផលិតពីមាសទម្ងន់ ១.១៧ ក្រាម ដែលត្រូវនឹងកាលបរិច្ឆេទប្រកាសរបស់តំណាងរបស់លោកគឺថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB2NWvrKtaVuXXJRm1cibwSpLOXaag_a0Rv1yQxJXta-WA-FlqWu5AA-fFoX5phjRApLkA8nBYzIchRxY8mhQBYE3tlXO7gNLoVHfj8AEOXiJ-NdhWsvjBUPsa7Bz4Z4eNhy8WFy0mXjaD-jdrhpHJOXeZKLLrCN4bjn0CLdJyZ55469TDS_eebnZ-jOQF/s1796/image_2026-01-26_09-16-44.png
ម៉ាកគ្រឿងអលង្ការខាងលើនេះបានបង្កើតឡើងក្នុងឆ្នាំ ១៨៤៨ ស្ថិតក្នុងចំណោមម៉ាកគ្រឿងអលង្ការចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតរបស់ប្រទេសចិន។ ការជ្រើសរើស Ding Yuxi ជាទូតសុច្ឆន្ទៈសកលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់របស់លោកពីតារាសម្តែងវ័យក្មេងទៅជាសិល្បករបុរសដ៏មានតម្លៃខាងពាណិជ្ជកម្ម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8nCSvfjvLfrJImF3D9dMJqkzjNoZBmmJuTudskvyRMEtTUYy77SiMEICHtA5M0-edgIqJQqKVvAfucMt10ahfe-vgaWuxspypNsqtinjXIcfuDjVhN6SVnvR-n7adVXQm9qro2bJUMHGT7qPXbhiqXhpsL8ogWbIaeIHHlSLysiTXjikhaHpOwrRxgL9O/s1795/image_2026-01-26_09-16-45%20(2).png

    យោងតាមស្ថិតិបច្ចុប្បន្ន Ding Yuxi ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមតារាសម្តែងប្រុសចិនដែលកើតក្រោយឆ្នាំ ១៩៩៥ ដែលមានកិច្ចសន្យាពាណិជ្ជកម្មច្រើនជាងគេ។ តារាសង្ហារូបនេះបច្ចុប្បន្នជាទូតសុច្ឆន្ទៈសម្រាប់ម៉ាកល្បីៗជាង ២០ ម៉ាកផ្សេងៗគ្នា៕

សហរដ្ឋអាមេរិកប្រកាសអាសន្នពី«ព្យុះព្រិល» ក្រោយប្រជាជនរាប់រយលាននាក់រងផលប៉ះពាល់

0

វ៉ាស៊ីនតោន ៖ ព្យុះរដូវរងាដ៏ធំសម្បើមមួយបានបោកបក់ឆ្លងកាត់តំបន់ធំៗជាច្រើននៃសហរដ្ឋអាមេរិក ដោយនាំមកនូវល្បាយព្រិល ភ្លៀងកក និងព្រិលធ្លាក់ខ្លាំង ដែលរំខានដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាង១៨០លាននាក់ និងបង្អាក់ជើងហោះហោះរាប់ម៉ឺននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយរបស់BBC នៅថ្ងៃចន្ទនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_C8jW5joDoP2_23cjpAWic4kc2tyMs9ggewF34fzLYNPfh7-RW2LqDm91bTjWCtwn8SJZryYGFRIn7nEB4t854jBJcLRmrIvZZOfyxlNS3DHS1al8IQlLJIoSoTOGlBM6SqfCG8j9BQ9P6GPKTDhrnETLm51LWsKhkEGcv2_CokZd2xcil1iVWQheehdV/s1200/photo_2026-01-26_10-09-05%20(3).jpg
យោងតាមទីភ្នាក់ងារជាតិឧតុនិយមអាមេរិក (NWS) ព្រិល, ទឹកកក និងភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើតលក្ខខណ្ឌ “គំរាមកំហែងដល់អាយុជីវិត” ដែលលាតសន្ធឹងពីរដ្ឋតិចសាស់ ដល់រដ្ឋញូវអ៊ីងឡេន ហើយអាចមានរយៈពេលជាច្រើនថ្ងៃ។ លក្ខខណ្ឌនេះ បាននាំឲ្យពលរដ្ឋរាប់សែនគ្រួសារនៅសហរដ្ឋអាមេរិកគ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះធំមួយបានបោ.កបក់ទូទាំងប្រទេស និងបានបណ្ដាលឱ្យមានការលុបចោលជើងហោះហើរ និហើតផ្លូវ និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCeaumH7a-iaI7O3Iumow9lz4AEIvYyLDsa_UgeDOwPws84njSEPwOgYa9hqE8eDxuCRITiVh1urRpFh9jhLKKkkzOV_VTuHtoqRbI4yvxoTdnKjaGFvMv2rE-Pcq2yytux64C2jbc-suO1HrhgHrcehpDllXBolODROlrnJqb60Sv57AWlzTNo6en9ps/s1020/photo_2026-01-26_10-09-05%20(4).jpg

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាមេរិក បានព្រមានថា នឹងមានប្រជាជនអាមេរិកដល់ ២៤០លាននាក់ អាចរងផលប៉ះពាល់ដោយសារព្យុះរដូវរងាឈ្មោះថា Fern ខណៈរដ្ឋយ៉ាងហោចចំនួន១៦ និងរដ្ឋធានីវ៉ាស៉ីនតោន បាននាំគ្នាប្រកាសភាពអាសន្ន។ ទីភ្នាក់ងារជាតិឧតុនិយមអាមេរិក បានទទូចឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព្យុះរដូវរងាមួយនេះ ហើយបានព្យាករថា នឹងមានព្រិលធ្លាក់យ៉ាងក្រាស់ចាប់តាំងពីរដ្ឋ New Mexico រហូតដល់រដ្ឋ Maine។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDR9CxlIvIg0Iv2InZaKF0aX5jQ9Bu5n8_K35arQFM8to4wKYAH0cFmqaJ5AHOSMDfB6LOjTe0wx9u8WE4gp2C6pBkzNaj6OKIZxDgglGyh9LZ6McmLwOh5cZpiWNw33e9pvwsq8DczOZUvJG2GaEq0bFCw9Cz8rJamd3Rp9tJ-SMVf_EhRhjvfLoJ96s-/s1280/photo_2026-01-26_10-09-05.jpg
អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋនៅជៀសវាងការធ្វើតាមដំណើរចេញក្រៅប្រសិនបើមិនមានការចាំបាច់ និងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការរំខានដែលអាចកើតមាន ខណៈដែលសីតុណ្ហភាពនៅតែទាបជាងសូន្យអង្សារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCIaPXwn33qDVnG7yNSgq397etLb5m3TOZcqVRC5KW3u2REHXbfk353tAs21hBxF-e_AH7iBMhuUewvhtCNZKctUVxj7jgIMdLS_er_DZxltIgxi5DMVmPfouHxxdxm7U1z2E3orGwVuqxYyh5kabc9EtaxFnWREbmPNewGCJ1W95Ar7Fm9WkQt7p5_o5R/s1100/photo_2026-01-26_10-09-05%20(2).jpg
បន្ថែមលើនោះ អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ផលប៉ះពាល់នេះអាចអូសបន្លាយយូរ ដោយសារព្រិលនៅតែធ្លាក់បន្ថែម ឯស្ថានភាពទឹកកកនៅតែបន្ត។ ដូចនេះមន្ត្រីជំនាញនឹងបន្តតាមដានស្ថានភាពនេះបន្ថែមទៀត ដោយណែនាំសាធារណជនឱ្យអនុវត្តតាមព័ត៌មានថ្មីៗអំពីអាកាសធាតុ និងការណែនាំអំពីសុវត្ថិភាព ខណៈដែលអាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងរកំពុងផ្លាស់ប្តូរទៅទិសខាងកើត៕