Home ព័ត៌មានអន្តរជាតិ Trump ព្រមានសងសឹ.កអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz

Trump ព្រមានសងសឹ.កអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz

7
0

បន្ទាប់ពីសារព័ត៌មាន CNN ផ្សាយថា កងទ័ពអ៊ីរ៉ង់ចាប់ផ្តើមពង្រាយមីននៅច្រកសមុទ្រ Hormuz ហើយការពង្រាយមីនអាចនឹងកើនឡើងរហូតដល់រាប់រយគ្រាប់ ធ្វើឱ្យមេដឹកនាំអាមេរិកព្រមានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ថា អាមេរិកនឹងធ្វើប្រតិបត្តិការកងទ័ពសងសឹ.កអ៊ីរ៉ង់ខ្លាំងជាងមុនទៅទៀត និងប្រាប់ឱ្យអ៊ីរ៉ង់ដោះមីនចេញពីច្រកសមុទ្រ Hormuz ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-PueHeoDDP6IduDk06CO4q8FbcYsoWU9T7ILD6ApdXlL87Icy6AiiO2DxbKm_isZTsz-2ACubC_H7SyDPmcsucoKFYU3lsN57vT7yZ25mvbbIwyS9mjIYUWqsEOhwp9BfufOtQgCV56dJTQHWEWCXQZQgQhu0lgN-YfhTM5t89T_8FGUi3yc8kuDVB8gS/s1280/photo_2026-03-10_09-35-36.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារព្រមានអ៊ីរ៉ង់នឹងរងនូវការសងសឹ.កយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz ដែលការព្រមាននេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ៊ីរ៉ង់ចាប់ផ្តើមពង្រាយគ្រាប់មីនប្រមាណជាង១០គ្រាប់នៅច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១១ ខែមីនា ។

កាលពីថ្ងៃទី១០ ខែមីនា លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់នឹងប្រឈមជាមួយផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់កើតឡើងពីមុនមកដោយសារទង្វើរបស់ខ្លួន ប៉ុន្តែជាមួយគ្នានេះ លោកថា អាមេរិកមិនទាន់ទទួលបានព័ត៌មានអ៊ីរ៉ង់បង្កប់មីននៅច្រកសមុទ្រជាផ្លូវដឹកប្រេងឥន្ធនៈដ៏សំខាន់លើពិភពលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcAtKYn2oNBXmCOV8Paui9FQaY_ERKwHQYkMHwCrVgPsbUszs9ofJpKD4GRw5Ba6skLPURPR1yOzwpIEZt9E-A9a0z7vZd0nGziDOzUhLNYyBkFcpGGUEQlEXdP-0CvDtn2h5LwhZW2WhfxpzFjAm3VakqaMltmZg0S20Ge56sjmUGzM0KdJ1KTzY9bko/s1280/photo_2026-03-10_09-35-37.jpg

ប្រសិនបើអ៊ីរ៉ង់បង្កប់មីននៅច្រកសមុទ្រនេះពិតមែន យើងនឹងឱ្យពួកគេយកចេញជាបន្ទាន់ ទោះជាយើងមិនទាន់ទទួលបានព័ត៌មានពួកគេធ្វើបែបនេះក៏ដោយ ។ ទោះជាអ៊ីរ៉ង់លើកឡើងពីមូលហេតុបង្កប់មីន ហើយមិនយកចេញតាមសំណើ អាមេរិកនឹងបើកប្រតិបត្តិការកងទ័ពវាយប្រហារអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរជាងមុន ប៉ុន្តែបើអ៊ីរ៉ង់យល់ព្រមដោះមីន វាជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកទិសដៅត្រឹមត្រូវ ។

គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅលើពិភពលោកបានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារមានការព្រួយបារម្ភពីការបិទខ្ទប់ច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងរបស់ប្រទេសនានាឆ្លងកាត់ ខណៈច្រកនេះជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhNBV5gEGyGtJ-eo0bm4Ht9NZxM31NxxJX7HwT_PVThSgfZ6bX06FjXLJuvbS6k2M5ejj4FwREDeVhEjRdT4h3Sgf_ug4ZKlMi1rkskk9fJF6mChZQsgNiOHTKEJhzjWgktiKAVFL8JEZZLTzRbQ_giEqOq6Rt8HIZh3ksWqD2lMDkpMJptob5hBb1xOe/s1280/photo_2026-03-11_08-16-25.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន CNN ដែលដកស្រង់ប្រភពព័ត៌មានពីមនុស្ស២នាក់បានដឹងពីរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក គឺថ្មីៗនេះ អ៊ីរ៉ង់បានចាប់ផ្តើមបង្កប់មីននៅច្រកសមុទ្រ Hormuz រួចហើយ ប៉ុន្តែមិនច្រើនប៉ុន្មានទេ ។ ប្រភពព័ត៌មានបន្តថា អ៊ីរ៉ង់មាននាវាចាប់ពី៨០% ទៅ៩០% សម្រាប់ដាក់គ្រាប់មីននៅច្រកសមុទ្រ ហើយកងទ័ពអ៊ីរ៉ង់អាចបង្កប់មីនរាប់រយគ្រាប់បន្ថែមទៀត ។

កន្លងមក កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានទៅកាន់នាវាទាំងអស់ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងរងការវាយប្រហារ ហើយអ៊ីរ៉ង់ក៏បានបិទច្រកសមុទ្រនេះតាំងពីថ្ងៃកើតសង្គ្រាមដំបូង ។ បើតាមអ្នកជំនាញ ច្រកសមុទ្រនេះដូចគ្នានឹងជ្រលងមរណៈ ដោយសារនាវានានាត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33g4tZUy52fbRGBD5TgIXY53ABwHAi4XQs9ak2Vxu3A09cGQcGPrKoZR9_8jJGjIeCgI56cOaIt_1QZ4vsUo05jhB4k1yd3Hg2WItvwF5nYrekHvGSAgMCcZ40BrvY6RGAIFIznidu6vKFWsqbl_GraqKsPICa3YFBnjLdzGL8ZS8x6Z0EvfYZ-qmrw6a/s1280/photo_2026-03-10_11-03-05.jpg

មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃទី១១ ខែមីនា ថា កងទ័ពជើងទឹកអាមេរិកមិនទាន់បានដាក់ពង្រាយកងនាវាចរណ៍ដើម្បីការពារនាវាពាណិជ្ជកម្មនានាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ បើទោះជាលោកប្រធានាធិបតី Trump កំណត់ឱ្យដ្ឋាភិបាលអាមេរិកពិចារណារកវិធីផ្សេងៗដើម្បីគ្រប់គ្រងច្រកសមុទ្រនេះ ៕