Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់បដិសេធការចរចា និងបន្តសង្គ្រា.មអូសបន្លាយរហូតដល់សេដ្ឋកិច្ចពិភពលោកដួលរលំ

អ៊ីរ៉ង់បដិសេធការចរចា និងបន្តសង្គ្រា.មអូសបន្លាយរហូតដល់សេដ្ឋកិច្ចពិភពលោកដួលរលំ

12
0

តើសង្គ្រា.មនៅអ៊ីរ៉ង់នឹងអូសបន្លាយរហូតដល់ពេលណា ពីព្រោះអ៊ីរ៉ង់បដិសេធការចរចា និងប្រកាសធ្វើសង្គ្រា.មរយៈពេលយូររហូតដល់រលំរលាយសេដ្ឋកិច្ចពិភពលោក ។ ពេលនេះ ប្រទេសនានាកំពុងធ្លាក់ទៅក្នុងភាពតក់ស្លុតនៅពេលការចរចាផ្សេងៗរវាងគូជម្លោះបរាជ័យ ហើយជំនួសមកវិញនូវគ្រាប់បែ.ក និងមីស៊ីលរាប់រយគ្រាប់ដូចភ្លៀងរលឹមពេញផ្ទៃមេឃអ៊ីស្រាអែល និងមូលដ្ឋានកងទ័ពអាមេរិកនៅប្រទេសនានាក្នុងតំបន់ ដើម្បីសងសឹ.កការវាយប្រ.ហាររបស់ប្រទេសទាំងពីរ ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ប្រកាសកាលពីថ្ងៃទី៩ ខែមីនា ថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រៀមខ្លួនធ្វើសង្គ្រាមអូសបន្លាយពេលយូរជាមួយអាមេរិក និងមិនចរចាដាច់ខាត រហូតដល់រលំរលាយសេដ្ឋកិច្ចពិភពលោក ព្រមទាំងវាយប្រហារប្រទេសជិតខាងនៅឈូងសមុទ្រពែក្សបន្តទៀត ដើម្បីឱ្យប្រទេសទាំងនេះចូលរួមដាក់សម្ពាធប្រធានាធិបតីអាមេរិក លោក Donald Trump ដកខ្លួនពីសង្គ្រាម ។

ទីប្រឹក្សាគោលនយោបាយការបរទេសនៃការិយាល័យមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Kamal Karasi ដែលបានបដិសេធការចរចា បាននិយាយពីការបញ្ចប់សង្គ្រាមលុះត្រាតែរលំរលាយសេដ្ឋកិច្ចពិភពលោក ។ នេះជាការបង្ហាញពីគោលជំហររឹងមាំកាន់តែខ្លាំងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ស្របពេលសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ។ លោកនិយាយមកកាន់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ថា ៖ «គ្មានការចរចាការទូតទៀតទេ ពីព្រោះលោកប្រធានាធិបតី Trump បោកប្រាស់អ្នកដទៃ មិនគោរពការសន្យា ។ យើងឃើញឥរិយាបទនេះចំនួន២លើកក្នុងការចរចាកន្លងមក ហើយពេលយើងកំពុងចរចា ពួកគេក៏បើកការវាយប្រហារ» ។

វាគ្មានជម្រើសផ្សេងទេ ក្រៅពីការដាក់សម្ពាធសេដ្ឋកិច្ចពិភពលោកឱ្យខ្លាំងដើម្បីឱ្យប្រទេសនានាអន្តរាគមន៍ និងបញ្ចប់ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលអ៊ីរ៉ង់ចាត់ទុកជាការឈ្លានពាន ។ អ៊ីរ៉ង់ជំរុញឱ្យប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្ស និងប្រទេសផ្សេងទៀតដាក់សម្ពាធអាមេរិកឱ្យបញ្ចប់សង្គ្រាម ពីព្រោះសង្គ្រាមនេះដាក់សម្ពាធសេដ្ឋកិច្ចប្រទេសផ្សេងៗយ៉ាងខ្លាំងទាំងអតិផរណា និងកង្វះខាតថាមពល បើសង្គ្រាមអូសបន្លាយ ប្រទេសទាំងនេះគ្មានជម្រើសផ្សេង ក្រៅពីអន្តរាគមន៍ ។

កងទ័ព និងមេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាន់គោលជំហរតែមួយ ហើយទំនួលខុសត្រូវរបស់មេដឹកនាំអ៊ីរ៉ង់ គឺពង្រឹងសមត្ថភាពការពារជាតិ ។ មេដឹកនាំអ៊ីរ៉ង់ចាស់ លោក Ayatollah Ali Khamenei បានបំពេញតួនាទីនេះរហូតមក ហើយមេដឹកនាំថ្មីនឹងបំពេញតួនាទីបន្តទៀត ។ នេះបើតាមការលើកឡើងរបស់លោក Karasi ។

គួរបញ្ជាក់ថា ក្នុងការវាយប្រហារសងសឹកប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់ទទួលបានប្រយោជន៍ពីផលប៉ះពាល់នៃពាណិជ្ជកម្មថាមពលពិភពលោក ព្រមទាំងទទួលប្រយោជន៍ពីការបិទច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងឆ្លងកាត់ ដោយសារតម្លៃប្រេងឆៅកើនឡើងរហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា ។

តាមការវាយតម្លៃរបស់ Rapidan Energy Group ជាក្រុមហ៊ុនទីប្រឹក្សា និងវិភាគទិន្នន័យថាមពល គឺសង្គ្រាមបណ្តាលឱ្យប៉ះពាល់បរិមាណប្រេងឆៅលើពិភពលោកប្រមាណ២០% ដែលផលប៉ះពាល់នេះខ្លាំងជាងពេលវិបត្តិប្រេងចាប់ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៧ ទ្វេដង ។ សង្គ្រាមមិនត្រឹមតែរាំងស្ទះការដឹកជញ្ជូនប្រេងក្នុងតំបន់ទេ វាថែមទាំងបំផ្លាញសមត្ថភាពផលិតប្រេងបម្រុង ទើបមិនអាចទប់ស្កាត់កុំឱ្យតម្លៃប្រេងកើនឡើង ។

អ្នកនាំពាក្យកងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានលើកឡើងកាលពីថ្ងៃទី៨ ខែមីនា ថា អ៊ីរ៉ង់បានប្រើប្រាស់សព្វាវុធរបស់ខ្លួនស្មើ៦០% វាយប្រហារទៅកាន់មូលដ្ឋានកងទ័ពអាមេរិក និងទីតាំងយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ។ រីឯការជ្រើសតាំងលោក Mojtaba Khamenei កូនប្រុសទី២ របស់លោក Ali Khamenei អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ឱ្យកាន់តំណែងបន្តពីឪពុក គឺជាសញ្ញាបង្ហាញពីស្ថានការណ៍តានតឹងនឹងកើនឡើងបន្ត ៕