មេបញ្ជាការយោធាអុីរ៉ង់ បានប្រកាសព្រមានពិភពលោកឱ្យត្រៀមខ្លួនចំពោះការហក់ឡើងនៃថ្លៃប្រេងរហូតដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈនាវាចំនួន ៣គ្រឿងបានរងការវាយប្រហារនៅផ្លូវច្រកសមុទ្រហ័រមូស (Hormuz)កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។
យោងតាមអ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអុីរ៉ង់ លោក Ebrahim Zolfaqari បានថ្លែងថា៖”តម្លៃប្រេងឡើងថ្លៃបែបនេះ គឺអាស្រ័យលើសន្តិសុខក្នុងតំបន់ ដែលអាមេរិក និងអុីស្រាអែលជាអ្នកបង្កឡើង”។
.png)
បន្ថែមពីនេះ អុីរ៉ង់ ក៏បានព្រមានឱ្យជនសុីវិល ឱ្យរក្សាគម្លាតយ៉ាងតិច១គីឡូម៉ែត្រពីធនាគារទាំងអស់នៅមជ្ឈឹមបូព៌ា ដែលមានទំនាក់ទំនងជាមួយអាមេរិក ឬអុីស្រាអែល។
.png)
ការបិទផ្លូវច្រកសមុទ្រហ័រមូស (Hormuz) បានបង្កជាវិបត្តិថាមពលធ្ងន់ធ្ងរបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។.png)
គួរបញ្ជាក់ថា មុនពេលអាមេរិក និងអុីស្រាអែល បើកការវាយប្រហារទៅលើអុីរ៉ង់តម្លៃប្រេងក្នុងមួយបារ៉ែលត្រឹមតែ៦០ដុល្លារទៅ៧០ដុល្លារតែប៉ុណ្ណោះ៕










