Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរអ៊ីស្រាអែលរងការរើសអើ.ង និងមិនស្វាគមន៍ពីអាជីវករលក់ដូរនៅប្រទេសថៃ

ភ្ញៀវទេសចរអ៊ីស្រាអែលរងការរើសអើ.ង និងមិនស្វាគមន៍ពីអាជីវករលក់ដូរនៅប្រទេសថៃ

14
0

ថ្មីៗនេះ អាជីវករនៅខេត្តភូកេតបានស្រែកបណ្តេញ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើភ្ញៀវទេសចរបរទេសម្នាក់ឱ្យចេញពីមុខហាងរបស់ខ្លួន ព្រោះតែភ្ញៀវទេសចររូបនេះជាជ.នជាតិអ៊ីស្រាអែល ដោយសារអាជីវករថៃមិនចូលចិត្តអ៊ីស្រាអែលវាយប្រ.ហារអ៊ីរ៉ង់ ។ ទង្វើជ្រុលហួសហេតុនេះធ្វើឱ្យមហាជនបារម្ភពីភ្ញៀវទេសចរមកលេងប្រទេសថៃធ្លាក់ចុះ ដោយសារម្ចាស់ប្រទេសរើសអើ.ងជាតិសាសន៍ និងមិនផ្តល់តម្លៃដល់ភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwH4ufle9Zgnqqf7vw96MVkQERhJTzm3hwu2w-FNh9x4kqaTBZOkTSXmWNFNZvRx5Gellp9-If1zvKFHrrpc7ON39IxA_Xz_btXVI0Av2WOcNXOz8tzjmMto2qdpu4p_lFq-mBvbjOCZ-0L_ctNIPSt9y3zbxobgHALn0hyHO5gaTOCM0JDIVxeIQ2Lx_u/s700/photo_2026-03-12_08-59-56.jpg
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មាន Amarin News រាយការណ៍ថា មហាជនព្រួយបារម្ភពីផលប៉ះពាល់វិស័យទេសចរណ៍នៅប្រទេសថៃ ដោយសារតែអាជីវករថៃចាប់ផ្តើមរើសអើ.ងជនជាតិអ៊ីស្រាអែល ដោយការមិនលក់ទំនិញ ឬមិនផ្តល់សេវាកម្ម ។ ជាក់ស្តែង ភ្ញៀវទេសចរអ៊ីស្រាអែលម្នាក់បម្រុងដើរចូលទិញទំនិញក្នុងហាងមួយនៅខេត្តស៊ីសាកេត ស្រាប់តែត្រូវម្ចាស់ហាងស្រែកឱ្យចេញពីមុខហាង បណ្តាលឱ្យភ្ញៀវទេសចររូបនេះដើរចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK9aIUVCj36YwkJUvyrQGikEvRv4RAUT1d2Gs33wqL-fgU9crt-SAdBw-73G38FHQIT1uOSdjzxnkjIcy8XT8c9mglaNXNwYIqhv0vYFlRjDjaqcZUYIGNnbRKFakpOIbkiT744O8eW71h-wPh1Rrr0zEnraQwjescE7ZMHrJtULuG_rzPfxpfhU7_WJze/s1280/photo_2026-03-11_10-46-24.jpg

ហេតុការណ៍បណ្តេញភ្ញៀវទេសចរអ៊ីស្រាអែលបានក្លាយជាប្រធានបទជជែកវែកយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គមថៃ បន្ទាប់ពីហ្វេសប៊ុកផេកមួយបង្ហោះវីដេអូបុរសថៃជាអាជីវករនៅខេត្តភូកេត ស្រែកបណ្តេញភ្ញៀវទេសចរអ៊ីស្រាអែល ពេលភ្ញៀវទេសចររូបនេះកំពុងតែដើរនៅតាមផ្លូវ ដោយបុរសអាជីវករថៃស្រែកថា ៖ «អញមិនលក់ឱ្យជនជាតិអ៊ីស្រាអែលទេ ចាំទុក» ហើយបុរសថៃថែមទាំងថតវីដេអូពីសកម្មភាពរបស់ខ្លួនទៀតផង ។

លើសពីនេះ អាជីវករថៃបានជេរស្តី និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាច្រើនទៀតមកលើភ្ញៀវទេសចរអ៊ីស្រាអែល ដែលធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងពីទង្វើរើសអើងជាតិសាសន៍ ។ មតិខ្លះប្រាប់ទៅម្ចាស់ហាង បើមិនចូលចិត្តជនជាតិអ៊ីស្រាអែល គួរតែសរសេរស្លាកដាក់មុខហាងថា មិនស្វាគមន៍អតិថិជនអ៊ីស្រាអែល មិនមែនបណ្តេញភ្ញៀវទេសចរទេ គឺជាទង្វើមិនសមរម្យសោះ ខណៈមតិខ្លះថា ទោះជាភ្ញៀវទេសចរជាជនជាតិអ្វីក៏ដោយ ពួកគេមកលេងប្រទេសថៃ ត្រូវតែផ្តល់កិត្តិយស ពីព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសនីមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ldFzxvBUByEo99yHnBSqOVMwO1Ppec5jzQEsmRBWO61makSXm0gu5T53FyW8NyBatGuEHlN4Giur3LfabjDagjSRoXi-9S0mbAgAOW6mcVBiTqmQNYCemSDTMJLwti5sqGFgtTuniq3reu54ef6eHPC6v7RSQ4Re0pKjT6_nWzk4VF-eblh1g7UczIeC/s700/photo_2026-03-12_08-59-56%20(2).jpg

បើតាមវីដេអូ គឺភ្ញៀវទេសចរអ៊ីស្រាអែលដែលត្រូវបានអាជីវករថៃរើសអើងនេះ ពាក់អាវយឺតពណ៌ខ្មៅ ស្លៀកខោខ្លី កំពុងតែដើរនៅតាមផ្លូវបម្រុងចូលក្នុងហាង ក្រោយមក ម្ចាស់ហាងក៏ស្រែកបណ្តេញឱ្យចេញពីមុខហាងរបស់ខ្លួនភ្លាមៗ ព្រមទាំងថតវីដេអូបង្ហោះក្នុងបណ្តេញសង្គម ។ រីឯភ្ញៀវទេសចរអ៊ីស្រាអែលក៏ប្រញាប់ដើរចេញពីកន្លែងនោះដើម្បីសុវត្ថិភាព ពីព្រោះតែម្ចាស់ហាងមិនស្វាគមន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPP6nxu9dVdPYFsnCsm1XZjQhuxhg-TjKhyMa3VPnpKEdwn7d72xPaJxr1JbFnd4XjBuRNm5PThYtzXPsE1felWeGhO2hhAvsDWhR0rGYSWyliyAwXUtpdbs_4bGkQhUbitVHersgX4CtP1GsoGyEETkGCzSXvj6fYwds-mEc-UyK29W1YvBgy8vh7G_BL/s836/photo_2026-03-12_08-59-56%20(3).jpg
បន្ទាប់ពីវីដេអូនេះត្រូវបានចែកចាយក្នុងបណ្តាញសង្គម អ្នកលេងបណ្តាញសង្គមជាច្រើនជជែកវែកញែកពីហេតុការណ៍នេះ ដោយពួកគេចាត់ទុកទង្វើរបស់អាជីវករថៃជ្រុលហួសហេតុពេក និងបណ្តាលឱ្យខូចកេរ្តិ៍ឈ្មោះ និងប៉ះពាល់វិស័យទេសចរណ៍យ៉ាងខ្លាំង ។ មនុស្សភាគច្រើនថា មិនគួរយកបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាមកជះកំហឹងដាក់ភ្ញៀវទេសចរម្នាក់នោះទេ ពីព្រោះភ្ញៀវទេសចររូបនេះមិនបានប្រព្រឹត្តខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicE4FeYbDyNNntwgXxwEhd8rBFYUN1aZbpTzvsDzZuYNpSfenSOwyB63gMlYkhfie4W8FWh8Wm0v_ABM9m_Dh7IeEhFMbqPdcrNQuMM2mB9hUoqTSdadEP-xgSqXHBNU4rxJc_BR4Olk0vaEsuIZI6sf5sQbIBUrUkd-FJR-F7RpEnoJcnkj_mVhyphenhyphen25vyT/s700/photo_2026-03-12_08-59-56%20(4).jpg
គួរបញ្ជាក់ថា ពលរដ្ឋថៃមួយចំនួនមានគំនិតជាតិនិយមជ្រុល និងបង្ហាញអាកប្បកិរិយារើសអើងជាតិសាសន៍ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃជាបន្តបន្ទាប់ ដូចជា ករណីភ្ញៀវទេសចរអ៊ីស្រាអែលរូបនេះមិនពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាទេ គ្រាន់តែមកលេងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែបែរជារងការជេរស្តីប្រមាថគ្រប់បែបយ៉ាងពីម្ចាស់ប្រទេស ៕