Home តារាជាតិ ស្បៃខ្មែរស្រស់ស្អាតដែលប្រទេសផ្សេងកុំចង់មកតោង

ស្បៃខ្មែរស្រស់ស្អាតដែលប្រទេសផ្សេងកុំចង់មកតោង

50
0

បន្ទាប់ពីថតឈុតតំណាងជាតិនៅឯប្រាសាទអង្គរវត្ត បេក្ខភាព Miss Planet International 2025 បានគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាត។ សកម្មភាពរបស់បេក្ខភាព MPI ក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃក្តៅក្រហាយរហូតចូលមកបញ្ចេញមតិយោបល់ជាច្រើន។ ភាពស្រស់ស្អាតនៃស្បៃខ្មែរនេះគឺឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរដែលប្រទេសផ្សេងកុំចង់មកតោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXHo1xfL5r0wcCLwwi_9VbFaEvYGiANXmA5BNTaEXloq2Nfokc189K4Pw_fq-r_dhSTEagToZ-B1jFgXZac1hrrkymF8ysCpXtaCexv4kYzo70HFQJpI6ggYXiH1O24hVvub-bp0951ryWpud68T1B_ofBKfgykjUGbTstnjGGEHXOCWlxV0o-P5ctqdkH/s2048/image_2026-03-12_08-53-34.png
ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាបេក្ខភាពជាង៣០នាក់នៅក្នុងការប្រកួតកម្មវិធីបវរកញ្ញាដែលបង្កើតឡើយដោយស្នាដៃកូនខ្មែរ Miss Planet International កំពុងទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន។ ក្នុងឆ្នាំនេះការរៀបចំនិងការបង្ហោះរូបភាពនៅលើទំព័រផ្លូវការកាន់តែល្អប្រសើរជាងឆ្នាំមុនៗ ហើយបេក្ខភាពក៏បង្ហាញភាពរីករាយនិងបញ្ចេញសកម្មភាពនានា ស្របពេលដែល ស៊ីដនី ម៉ារិទ្ធ ដែលជាម្ចាស់ផ្ទះទោះបីជាខ្លួនឈឺយ៉ាងណាក៏នៅតែបំពេញតួនាទីបានល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPMYzK4kyRgzin-RV5IraJmZWGUJoZfmxKCzgBmbTaIEP_TBNtsu7tIelvtrgwx6A2U9ITOEozULbVmy1gu1GIyAgGh2jscvX053h8GjXrOc-yBPUdxXrcLwFnAwfSdEbPA0NLedFEoL8TJ9vlZ3ZSJGrAMwk6RLHj2WQFCuwmExsGjrOj0zl-0xa2F-87/s2048/FB_IMG_1773235346913.jpg

ស្ថិតនៅក្នុងខេត្តសៀមរាបប៉ុន្មានថ្ងៃមុននឹងវិលមករាជធានីភ្នំពេញវិញ បេក្ខភាព MPI បានថតរូបជាមួយនឹងឈុតតំណាងជាតិរៀងៗខ្លួនយ៉ាងស្រស់ស្អាតនៅលើទឹកដីប្រាសាទអង្គរវត្ត ខណៈក៏បានគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាតផងដែរ។ ស្បៃខ្មែរដ៏ស្រស់ស្អាតរបស់បេក្ខភាពនីមួយៗក៏ផ្អើលដល់ផេកគាំទ្របវរកញ្ញារបស់ប្រទេសវៀតណាមដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMqYRrRb1jWkwHLUkLuYq2XBKdO_U_HpvlsiGr69fzbdWXsghxLBxmiru72ZbQ7pkw4bXJAV-NP8WbwyNsrMnLgmBZzVvtYa-MXHY1pQ_A0paRLH35YsdbftVYhSY3BlcfTej5x2OyRt5vCc3XgrfU_XNEogEZCFUASQOgVNotc68a3cAZUDutpVynzmv8/s2048/image_2026-03-12_08-53-35.png
ជាមួយនឹងការចាប់អារម្មណ៍នេះ ពិតណាស់បេក្ខភាពដែលគ្រងឈុតស្បៃខ្មែរត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកបញ្ចេញមតិយោបល់ជាច្រើន។ ភាពកើតទុក្ខមិនសុខចិត្តនេះជនជាតិថៃទាំងនោះបានខម្មិនដាក់ការបង្ហោះនោះថាជាសំលៀកបំពាក់របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHsP6LVEDpWhLUOjmzFpyttB7Bl_rlzFVKgBP3jipP4aL0vw_Ux6hKzwWqnkpdNKsjor-9VSdPVkT0GkBxJCJzUAdnIx3EnRtqlYLG-IudHazW-hT_lR0SEO8BLmxLUHF87ghP4UHEktuloTu2_N4F9W7kXQmeJidefBZH7uYsb0Ql93VIVnF1lQWI_AfC/s2048/image_2026-03-12_08-53-36.png

អ្វីដែលធ្វើឱ្យអ្នកជិតខាងកាន់តែចុកឈាមនោះកម្មវិធី Miss Planet International ក៏បាននាំបេក្ខភាពទាំងអស់ទៅទស្សនារបាំអប្សរាខ្មែរជាមួយនឹងការរាំយ៉ាងទន់ភ្លន់មិនដូចប្រទេសដែលខំចម្លងវប្បធម៌ខ្មែរនោះទេដែលចម្លងឈុតហើយរាំក្នុងទម្រង់មិនសមរម្យ៕