Home Blog Page 999

Labubu បែបខ្មែរបង្ហាញខ្លួន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន!

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគំនិតច្នៃប្រឌិតកែច្នៃសម្លៀកបំពាក់ ម្កុដអប្សរា និងគ្រឿងអង្ការក្រោមទម្រង់ជាខ្មែរ បំពាក់ទៅលើតុក្កតា Labubu ដែលកំពុងល្បីល្បាញជុំវិញពិភពលោកក្នុងអំឡុងពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlYYD-ZqO2JvqHdrdxZTeanfwiDQGQX_r3oFDo-SnpKVlW7dQwCjAe_0Nxr_wE07n4R6OIRNt-haSl7aqoQHNkAaqoGLUE5fXfSm-hrYD2AiO1MVzxVgRVe_nvGqqny384JR8S85UOSOFqQAK2JoingXSrko8_flpt8oXGc6TGgM3AE2Qp16pyB9du37c/s713/Screenshot%202024-07-02%20130906.png

ជឿជាក់ថា សាធារណជនភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយអំពីតុក្កតា Labubu ដែលកំពុងតែមានប្រជាប្រិយភាព ដោយសង្កេតឃើញថាមនុស្សម្នាបានសម្រុកទិញតុក្កតានេះគ្រប់ៗគ្នា ព្រោះតែរូបរាងដ៏ខ្ជីខ្ជូតគួរឲ្យស្រលាញ់និងភាពចម្រុះពណ៌របស់វា ខណៈអំឡុងពេលមុនបានជំរុញឲ្យការលក់តុក្កតានេះរហូតអស់ពីស្កុកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAvJPjsbW7D29LIj0l-cfyaNKdHBBa1oAXLRMGQIu-3NH0pYp15ndG4hctSu6fhxvrWujOdgXxU8QijV5GYjs5RlHzLO0HcjS54kENlhHpp0do03bNneEDXaouuD4CDUxWt5XO04Frs96tRk7kJcf6yq-0eLB9mxNfuirZN7RkhWXNa_yG59p3hB8cRjc/s717/Screenshot%202024-07-02%20130850.png

យ៉ាងណាមិញ ថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា @hearathana45 គឺបានធ្វើការបង្ហោះឃ្លីបវីដេអូខ្លីមួយបង្ហាញពីសកម្មភាព ច្នៃគ្រឿងប្រដាប់តែងកាយតូចៗក្នុងរចនាបទជាខ្មែរ សម្រាប់បំពាក់ទៅលើតុក្កដា Labubu ខណៈក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTlHXPpB1FBjuH8wFASSazXbi1jcwqMfsUv6IbYUHWFrwcXFtcUMazBl4c0xcdqT3SRdP92X4nxHsI3KpsknJgjYU7HdYGvPi-UH00c8bMijD836oYUA0TDTclvii7XtU6LvkwYMo5jp83OvxyN8ty68pO4l7CxXDlkMmAo414rfJqv4LXQIyI5r9tNQ/s716/Screenshot%202024-07-02%20130828.png

តាមរយៈវីដេអូប្រមាណនឹង ១ នាទី គឺឆ្លុះបានបង្ហាញឲ្យឃើញពីសកម្មភាពក្នុងការកែច្នៃទៅលើសម្លៀកបំពាក់ កូនម្កុដអប្សរា គ្រឿងលម្អកាយផ្សេងៗ ក្នុងទម្រង់ជាខ្មែរនិងមានដោយក្បូរក្បាច់រចនាដ៏ប្រណីត ខណៈពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការកែច្នៃនិងការផលិតគឺពិតជាមិនងាយស្រួលនោះទេ។ បន្ទាប់ពីបានច្នៃរួច គេក៏បានយកគ្រឿងប្រដាប់ទាំងនោះ ទៅបំពាក់លើកាយរបស់តុក្កតា Labubu គឺឃើញថាស្រស់ស្អាតនិងសាកសមខ្លាំងមែនទែន។ ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាតពីស្នាដៃនិងគំនិតច្នៃប្រឌិតដែលបានដាក់បង្ហោះដោយគណនីខាងលើនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJQzNgtGMW0MAm_vs819aU3oXW-SzvlSt6xbOAkAFPloK1R8J1ZI3yjHOwoWnNlHxV2DkyqqAq2jH8d7MBA_Hv_C2g9o_gjKrt0AxmnMCqJ95ojOTJqLQ6tPCYnLFyah5resxt-K8NuWlDHpx3TPtN_v9jcc9ujKgUiEVviw1wS7QIALY6CnS60WaLewA/s1080/photo_2024-07-02_11-15-34.jpg

គួរបញ្ជាក់ថា Labubu គឺជាតុក្កតាដ៏មានប្រជាប្រិយភាពបំផុតមួយប្រចាំឆ្នាំ២០២៤នេះ ខណៈតុក្កតា Labubu ទាំងតូចនិងធំ គឺមានតម្លៃគួរសមដែរ រហូតដល់ខ្ទង់រាប់រយឬរាប់ពាន់ដុល្លារ ដែលគេតែងនិយមទិញវា ព្រោះតែការស្រលាញ់ រហូតដល់យកវាទៅធ្វើជាបន្តោងកាបូប ស្បែកជើង និងសម្លៀកបំពាក់រូប Labubu ជាដើមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRN-VxLZydhBlevS8Eh018U8NBeDRMPY-YA1hM5PcQ9OZHh8LUOFXKFQSDdytVmeR2l1B6-gItYAGZdUKMqQB3CjErWjirx3UEd1Q3c0vfLjFK5P8zVNa2iZ3o_sr2GzWnn4FYxTQQMDAKQXOCCpfbeoAhx5TsMnqiCGWP62LxAgfXPtA6gmZmCBDyip4/s800/photo_2024-07-02_11-15-17.jpg

នៅឆ្នាំនេះការលក់រថយន្តតូយ៉ូតានៅទូទាំងសកលបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់

0

បរទេស៖ ការលក់ជាសកលរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានធ្លាក់ចុះ ៤.១% មកនៅត្រឹម ៨១២,១៩១ គ្រឿងក្នុងខែឧសភា ដែលជាការធ្លាក់ចុះ ៤ ខែជាប់ៗគ្នា។
ក្រុមហ៊ុន Toyota Motor បាននិយាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថាទិន្នផលនៅក្រៅប្រទេសជប៉ុនបានថយចុះ ៧% មកនៅត្រឹម ៥៥៦,៨៧៧ គ្រឿង ក្នុងនោះទិន្នផលនៅក្នុងប្រទេសចិនក៏បានថយចុះ ២១.៧% ផងដែរ ដោយសារតែសង្គ្រាមតម្លៃដែលកំពុងបន្តជាមួយម៉ាកក្នុងស្រុកនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-1lNYTmu0TSZtsvssbgtFwhLiZj3LnCpSJy0xxj676M66L4HwEYGk1eKon4r4aKrIokzolxR1KWXLKCRNc8m-vq2INfSKef0EJOovxCOV1tNde8ZHOeJWzgPI3Y21tQwkSBjraLNT6-fo-I4W2cfG9EIE0_p-LcITiJvIJEIF_kq3zHbCbfZyLrznzM/s1280/photo_2024-07-02_11-10-03.jpg

បើយោងតាមរបាយការណ៍ ទិន្នផលនៅអឺរ៉ុបក៏បានកត់ត្រាការថយចុះគួរឱ្យកត់សម្គាល់ផងដែរគឺ ៥.៣% ខណៈពេលដែលទិន្នផលនៅអាមេរិកខាងជើងកើនឡើងបន្តិច ០.៨% ។ ហេតុនេះការលក់ជាសកលក៏បានកើនឡើងបន្តិចផងដែរដល់ ៨៤០.៦៨១ គ្រឿង ប្រមាណ ០.៣% ដោយសារការកើនឡើង ២.៤% នៃការលក់នៅខាងក្រៅប្រទេសជប៉ុនដល់ ៧៣៨.៦១០ គ្រឿង។ យោងតាមក្រុមហ៊ុន អាជីវកម្មនៅអាមេរិកខាងជើង និងអឺរ៉ុប ម៉ូដែលដូចជា Land Cruiser និង Yaris Cross គឺមានការកើនឡើង ខណៈដែលម៉ូដែនេះស្រាប់តែមានការធ្លាក់ចុះនៅក្នុងប្រទេសចិនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbPY94lnHPWrDVuvQRu1aK_yY4QPFw7XO5UHLx_CJkkuBevvK89gTj-hOn0mPFThMjXz4PZgRK0kdPuhHgIaTQpncWgVrAymV45vYbkfiJ5oiU0w-BMcJNqsuUjKbD0KhJS7WfDTzImadohm_ZCtFbQKED2lCfNud8QgTdxSTiGaVaNc0WK9h5eKW3kg/s800/94dab382-43d4-407f-ab81-19a79772123d.jpg

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជប៉ុន ផលិតកម្មគឺបានកើនឡើង ២.៨% ដល់ ២៥៥,៣១៤ គ្រឿង ប៉ុន្តែការលក់បានថយចុះ ១២.៧% មកនៅត្រឹម ១០២,០៧១ គ្រឿង ដោយសាររថយន្ត Prius កូនកាត់បានបញ្ឈប់ការផលិត ហើយត្រូវប្រមូលមកវិញនាពេលថ្មីៗនេះ នៅពេលដែលរោងចក្ររបស់ក្រុមហ៊ុនមានដំណើរការ ២ ថ្ងៃបន្ថែមទៀតបើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Toyota បាននិយាយថា ការផ្អាកនេះត្រូវបានដាក់ក្នុងខែមេសា ហើយត្រូវបានដកចេញនៅពាក់កណ្តាលខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoWec3QEgdhZjAvFtjtXBCSsT7zNRdNbcHTZHcEyjaTcz21TCQjt45EDYQG-3UcnNaMY_HeGTjfCEFD_uOssaDtwopyj4LTLRXlW5cJTi1CPHmDn0eT2a6IvDZGu6kzNG-Zzhg7mAtb1tiIxWhthebUVEPzQ32lhY36Wh24P9KTvGwgqjORHDhF_PCz_E/s1920/2116813.jpg

បច្ចុប្បន្នក្រុមហ៊ុនជប៉ុនមានរោងចក្រប្រហែល ៥៥ នៅទូទាំងពិភពលោក ដែលក្នុងនោះមានរោងចក្រចំនួន ១៦ នៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ចំនួននេះរាប់បញ្ចូលទាំងទីតាំងសម្រាប់ផលិតគ្រឿងបន្លាស់ ក៏ដូចជាការផ្គុំរថយន្តដែលបានបញ្ចប់។ នៅឆ្នាំ ២០២៤ នេះក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្តប្រហែល ១០.៣ លានគ្រឿងនៅទូទាំងពិភពលោកក្នុងគោលបំណងបង្កើតកំណត់ត្រាសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា នេះបើយោងតាម Nikkei Asia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90o-RZeUJORzqHdWTHfu9MkEsSGyEf0msbHlrPdyWM0oTxOba43l3CaA429HI96A9MlvELsTJPsj6an1Pqjc1jTZkW8uFVWEu7bUfzZnc9v3upjgnJvUBZFj674Q9KQ58AbZSi2YIH9aOHLzEFjceZCnbs6NAQclJMtHFWSV8CYltEm-PYs66vrFeT9w/s1920/Stouffville-Background.jpg

មហិច្ឆតានេះមួយផ្នែកគឺបានមកពីការលក់ជាវិជ្ជមាននៃខ្សែកូនកាត់ ដូច្នេះហើយ Toyota គ្រោងនឹងផលិតរថយន្តចំនួន ៣.៤ លានគ្រឿងនៅក្នុងប្រទេសជប៉ុន និង ៦.៩ លានគ្រឿងនៅក្រៅប្រទេស ដែលចំនួននេះរួមមានរថយន្តទំនើប Lexus ផងដែរ៕

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ចំនួន ៣ លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន

0

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ៖ ណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកដែលមានទីតាំងក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា មានសោមនស្សរីករាយប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg31E1QU6XxCS9YUXaDg-GCiJzuPPrPsvjk8isHjifIR7Vs2MRDmYwf-8-IISgg6luSEiOPVh14TLYUqliN-Ku3Rlm0OC5UHkZ2UiCXRYsFXWeBcLP7drX_70bl4PVErUHI0pRq24pVwcBGHVdW7hPHyXS9G6liyPgA_gNCjcNgrSPjway8wgq_ps0HAXs/s1280/photo_2024-07-01_17-20-24.jpgណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៣ គឺផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន។ ពានរង្វាន់ទាំងនេះ បង្ហាញពីស្នាដៃឆ្នើមមួយទៀតរបស់ណាហ្គាវើលដ៍ដែលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសហគមន៍តាមរយៈគំនិតផ្តួចផ្តើមការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxaT2mOM849Wbt841YMaN4_pxs5VOESrphtutLDTfzIMmX7LVbPHQuzXv69A1ke6-1bxCbjPXEjU7V_lDA_lh43vs-4SkwkZGJ6c6w11MPUBEs3-XZwXpVWGcK9NlmvBa4bBgILTKD8kocqmmwcCkaLnOle-pIzyHDTvp55-Ggx1-yIz5Z4p9NXbFrV4/s1027/Picture2.jpg

មានមតិចំពោះស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានមោទនភាពដែលបានឈ្នះពានរង្វាន់ AREA ឆ្នាំ២០២៤ ទាំង ៣ ប្រភេទនេះ។ ពានរង្វាន់ទាំងនេះគឺជាការទទួលស្គាល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការងារទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ យើងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពជាបន្តទៀតនៅក្នុងផ្នែកទាំងនេះដែលនឹងចូលរួមធ្វើឱ្យសហគមន៍ បរិស្ថាន និងធនធានមនុស្សរបស់យើងកាន់តែប្រសើរឡើងដើម្បីជួយគាំទ្រដល់បេសកកម្មកសាងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតថែមទៀត”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMwlbTmQYNaYfra7TLQoDTFLMakegOlQk9m9vnBia5fDTRj3YMl4ODY28qlqfDu56KwoVSUbeVwY130JAtCuNcaWkeSAyS6THFBFmbweqd3wXlVkj1f4ipBs-04JtOjaAD_ryjAwsW8fQ-WLAXlV_8R2aspiePm5fqbz7xOYGoqMyTM8ckvniaSIsLX0E/s992/Picture3.jpg

នៅក្នុងស្នាដៃនៃផ្នែកអភិវឌ្ឍធនធានមនុស្ស ណាហ្គាវើលដ៍ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តអភិវឌ្ឍ និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក។ ជាមួយចំនួនបុគ្គលិក ៦.០៣៨ នាក់ដែលមាន ៣៦ ជាតិសាសន៍ផ្សេងគ្នា ណាហ្គាវើលដ៍បានបង្កើតគំនិតផ្តួចផ្តើមជាច្រើន ដូចជា “វគ្គបណ្តុះបណ្តាលសម្រាប់ភាពជោគជ័យ” និង “កម្មវិធីប្រកួតប្រជែង និងកម្សាន្ត” ជាច្រើន។ កម្មវិធីប្រកួតប្រជែង និងកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក មានដូចជា ការប្រកួតប្រជែងជំនាញតាមផ្នែក ទិវាកុមារណាហ្គាវើលដ៍ និងការប្រកួតបាល់ទាត់ដែលមានការចូលរួមពីបុគ្គលិកប្រមាណ ៥០០ នាក់ដែលផ្តល់ឱកាសឱ្យពួកគេអាចបង្ហាញទេពកោសល្យ របៀបធ្វើការជាក្រុម និងការអបអរគុណតម្លៃរួមជាមួយគ្នា។ ដោយប្រើវិធីសាស្ត្រកាន់តែទូលំទូលាយ និងសកម្ម កម្មវិធីអភិវឌ្ឍ និងសកម្មភាពដែលមានការចូលរួមយ៉ាងច្រើនពីបុគ្គលិក បានធ្វើឱ្យជីវិតរបស់ពួកគេនៅកន្លែងធ្វើការមានភាពប្រសើរឡើងជាលំដាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI0PWO_meRW_fVUcWpsAicecKrVJOetpfnqbQEvcx8ZhjvYnQ6VDcRUKpuMDMrVeNcv3pUlYBykUJM03gdSsadiaIp1DomF-cn6p0KO8qZkiVyLhhN3rdJL3-UV-BuplIo1WNEhA4j2sIS-36IQ5vuznslEdn70UaZ1VxKxmsspcDd6rj4jtCugCnB_yA/s933/Picture4.jpg

សម្រាប់ផ្នែកលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ណាហ្គាវើលដ៍ បាន និងកំពុងដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើមជាច្រើនដែលមានគោលបំណងផ្តល់លទ្ធផលវិជ្ជមាននៅតាមសហគមន៍ក្រោមពាក្យស្លោក “យើងបម្រើកម្ពុជា”។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តោតទៅលើសសរស្តម្ភសំខាន់ៗចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ សសរស្តម្ភនីមួយៗមានភាពពាក់ព័ន្ធគ្នាដែលគាំទ្រដល់គោលដៅទូលំទូលាយរបស់ណាហ្គាវើលដ៍ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidCzvJqW1ugAnUQ2nb3_-1HBvFo1-15CfI5DNayRN5cPCPMm_AxuWPtreo8FYIGFX57H0I0P4C5E2ASHRLflmN_iLsYrFm95KPPV4RgD-d8ZKoySfa2jKJjyT2LNWafKfQOgVGveQhW1FtKnZc-TINHcKRyEXj5X2Nlw0LwqljP4irvwDQr83-SLTcizU/s921/Picture5.jpg

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំកម្មវិធីការងារសង្គម ៦៨៨ ដែលមានបុគ្គលិកស្ម័គ្រចិត្ត ៧.២៩១ នាក់បានចំណាយពេលវេលាផ្ទាល់ខ្លួន ៣៧.០០០ ម៉ោង និងកម្លាំងកាយចិត្តចូលរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ប្រមាណ ៥៥៧.៦៦៤ នាក់នៅទូទាំងប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត គឺណាហ្គាវើលដ៍បេះដូងសប្បុរសឧបត្ថម្ភគាំទ្រដល់យុវជនមកពីសហគមន៍ដែលមានប្រាក់ចំណូលទាប និងជីវភាពខ្វះខាតនូវសម្ភារសិក្សាដែលបានជួយដល់សិស្សានុសិស្សជាង ២១០.០០០ នាក់នៅតាមសាលារៀន ១១៥ ទូទាំង ១២ រាជធានីខេត្ត។ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្មវិធីឧបត្ថម្ភគាំទ្រទូលំទូលាយរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនប្រមាណ ១០០.០០០ នាក់ទូទាំងប្រទេសកម្ពុជាតាមរយៈការចែកស្បៀង និងគ្រឿងបរិក្ខារពេទ្យ។ ក្នុងនាមជាក្រុមហ៊ុនដែលឧបត្ថម្ភដល់អត្តពលិកកម្ពុជារយៈពេលវែងជាងគេ ណាហ្គាវើលដ៍ផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិធំៗ និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីបណ្តុះបណ្តាល និងលើកស្ទួយកីឡាករ-កីឡាការិនីបាល់ទាត់វ័យក្មេងក្នុងខេត្តកំពង់ស្ពឺ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik9om-JsJmX-vSBqc1JFNgFeGoXUxKK0WbIpLUSit3ZLKXh3c_Up3R9NXP8Am2TuYfhfDSkuuXPEUd9wx4MH8B3Zb184smd_lr4K4bDcJtFr4GFmizeKZOFIE3Nr1ene4Ak3UmwsgDJBq4U6uz03mb3Dzj-_AbK8Vm8cW_eQX2vIZGxt3qeHXUip6qYM4/s946/Picture6.jpg

នៅក្នុងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសបានលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីដាំកូនឈើ សាប៊ូនៃក្តីសង្ឃឹម ការប្រមូលសំរាម និងការគ្រប់គ្រងកាកសំណល់ ៥R ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ៤៤.០០០ នាក់តាមរយៈសកម្មភាព ១៥០ ។ ណាហ្គាវើលដ៍បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តល្អបំផុតដើម្បីកាត់បន្ថយកាកសំណល់ចំនួន ១៥ លើកដែលមានការចូលរួមពីបុគ្គលិក ៣៩៤ នាក់ និងសិស្សានុសិស្ស ៣៩៩ នាក់មកពីអង្គការ និងសាលារៀនចំនួន ១៩ ។ បុគ្គលិកដែលបានចូលរួមក្នុងសិក្ខាសាលាទាំងនោះ ត្រូវបានតែងតាំងជាអ្នកអភិរក្សបរិស្ថានគំរូដែលបានជួយផ្សព្វផ្សាយអំពីការគាំពារបរិស្ថាននៅតាមសាលារៀនចំនួន ៦០ នៅក្នុងខេត្តចំនួន ១២ ។ ក្នុងឆ្នាំ២០២៣ បុគ្គលិកណាហ្គាវើលដ៍ ២៦០ នាក់បានប្រមូលសំរាមបាន ២.១០០ គីឡូក្រាមក្នុងរាជធានីភ្នំពេញ ខណៈសំណល់អាហារ ៤២៨ តោននៅអាហារដ្ឋានបុគ្គលិកត្រូវបានប្រែក្លាយទៅជាចំណីសត្វរុយ Black Soldier Fly (BFG) ដើម្បីធ្វើជាចំណីសត្វ និងសម្អាតបរិស្ថាន។ គំនិតផ្តួចផ្តើមចិញ្ចឹមសត្វរុយ BFG ជួយកាត់បន្ថយកាកសំណល់សេរីរាង្គ និងផលិតជាចំណីសម្រាប់ចិញ្ចឹមសត្វពាហនៈ និងត្រីដែលចូលរួមដល់ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3AeYdg2bLoTteLJJE8AQcSWqd4SufZmK2R5QJu71nYEOCGeykoO3j1oMoyjAAVnbi3rmpuhGkwjez3tbbrAZ9QTw1zAYYWi1lK2yV4TcmVn1ICi8j9mPtTxXNy6q3StXltN0d9R5Uo6koXzq-adLWmZtgP-6K0aTggBCEOuYn9JigkuAJW8H_ImXlqhE/s942/Picture7.jpg

គួររំឭកថា ណាហ្គាវើលដ៍បានទទួលពានរង្វាន់ AREA ទាំង ៣ នេះបន្ទាប់ពីទទួលបានពានរង្វាន់ប្លាទីនីម “ឆ្នើមប្រចាំប្រទេសកម្ពុជា” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នានៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចប្រចាំឆ្នាំលើកទី១៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2G7D11dmlZ7WC7DN7vT8mw64OkdDip-H4b78cCCQogWyfo635oDhGxdxZssB67sXyeRR4HvNCsWFhkF1-g4TgbkbIOBwJ2pUKXj8jxL5dEZXef2YR9yfxI4jqxeqhRzkZ2npZ0RmzwBwE12mtHUxv9UkcH-vQpJh8GixKqMT03doSZX0AdQy7MlwoHw/s1082/Picture8.jpg

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AREA របស់សហគ្រាសទ្វីបអាស៊ី (Enterprise Asia) គឺជាពានរង្វាន់ស្តង់ដារកំពូលដែលទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការអនុវត្តកិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ចប្រកបដោយនិរន្តរភាពរបស់សហគ្រាសនៅទូទាំងទ្វីបអាស៊ី។ ក្នុងឆ្នាំនេះ មានការដាក់ស្នើជាង ៣០០ នៅទូទាំង ១៩ ប្រទេសដែលបានឆ្លងកាត់ដំណើរការវិនិច្ឆ័យយ៉ាងហ្មត់ចត់រយៈពេល ៥ ខែដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ប្រសិទ្ធភាព និងលទ្ធភាព ភាពពាក់ព័ន្ធ និងនិរន្តរភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgALjS_r_UT6Vzuhb7kICcdq9o1v_iKe78xJ7ciB2XUT4-kfFLZM5hbylD_yiiayVq4cvdUm-sATIOH8xPBRe3FX5TtgKKi-owJnYOspWEn6LeNUwi3CxcnYxYUdJuB7LKBizFM-FqM7fqaDTX6bFMguoLPg0iwntuHNBR72SOMmbz4N4GGJPpEU74FTE/s1027/Picture1.jpg

អង់គ្លេសរៀបចំការប្រកួតជីកជន្លេនដណ្តើមជើងឯកពិភពលោក

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអង់គ្លេសបានរៀបចំការប្រកួតជីកសត្វជន្លេន (World Worm Charming Championship) ដើម្បីដណ្តើមជើងឯកពិភពលោក និងមានមនុស្សរាប់រយនាក់មកចូលរួមប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6k97levr0IGYg-w8B1GCzvpdSDs7hor7AEDXPOZtQTp3Xb1qb-kSUN7LB39GUJuvocf8_J5nQ7py3Uju08t1QXEK5V6flDDH76vCXLri-3zihzjslqwOez9mMltOxeJUaoBbFWXamZ8ZKOc_TsgknuiunuAFmhbtjxyuKZNdEE2fdx-x2yNJXFG9mPxE/s1839/0_GMP_DCM_210523worms_012JPG.webp

ការប្រកួតជីកសត្វជន្លេនដើម្បីដណ្តើមជើងឯកពិភពលោកនេះ គឺបានរៀបចំឡើងនៅទីក្រុងឈេសឃៀ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ។ ការប្រកួតនេះមានមនុស្សរាប់រយនាក់មកចូលរួម ហើយពួកគេបានកាន់ឧបករណ៍ជាច្រើនប្រភេទសម្រាប់ជីកដីស្វែងរកជន្លេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrX_6_sPBhevH4XYD6ubDDLLP7l2mcBZ2Jg4tL-tSoTwq_jsAwmkLXDB1tAamAH01kP38xa7LWj9H-1JAHzxKVIMvLQXaHH19N4yEY0aY5BhLqU0Wkpf5eaXRHTlSqAZH-Y9XTUP4KG8c23mcyL2BpOWmZBxU9RGKxf9VRV4w2kSn2xA8RDfUGc7HVyC8/s615/2_GMP_DCM_190524worms_013JPG.webp

គណៈកម្មការនឹងបែងចែកផ្ទៃដីតូចៗអ្នកឱ្យប្រកួត ហើយការជីកដីរកជន្លេននឹងចំណាយពេលសរុបចំនួន៣០នាទី ។ បើអ្នកណាអាចជីកជន្លេនបានច្រើនបំផុត នឹងទទួលបានជ័យជម្នះក្នុងការប្រកួត ។ ប៉ុន្តែគណៈកម្មការមានបម្រាមមួយចំនួន ដូចជា ៖ ហាមជីកដីឡើងលើ ហើយអ្នកជីកជន្លេន មានសិទ្ធិត្រឹមតែស៊ក ឬដំឧបករណ៍របស់ពួកគេចូលក្នុងដីប៉ុណ្ណោះ ព្រមទាំងហាមបាចថ្នាំ ឬបាចម្សៅគីមី ឬស្រោចទឹកលើដីផងដែរ ។

ហេតុនេះ អ្នកចូលរួមប្រកួតទាំងអស់បាននាំគ្នាគោះឧបករណ៍ផ្សេងៗរបស់ខ្លួនចូលក្នុងដី ដូចជា ៖ គោះឆ្នាំង និងគោះធុងជ័រខ្លាំងៗ ។ រីឯអ្នកខ្លះទៀតព្យាយាមផ្លំឧបករណ៍ភ្លេង, ច្រៀងចម្រៀង និងលោតលើដី ដើម្បីឱ្យជន្លេនចេញពីក្នុងដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRpYel8j70UpJr1978VU9YrN6Z8JclHf_vT2XFbSwmfpTkTvibjHzKouScmL14hh9zBHKZXy6iIn-94cizogmJ8qF2qXPEHHGeKDSUsgNfZFvW_hz8N36_5QK0H8qWO2c-IkSqi_Q0-lsQh_EeXcrzvgion4Rfuic5zF5P0HjfkvQEGOtPxikMRyh9P2g/s1952/england-world-worm-charming-championships.jpg

បេក្ខជនទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺអ្នកស្រី អេឡិច កប់ព្រី ដោយសារអ្នកស្រីអាចចាប់ជន្លេនបានជាងគេ រហូតដល់១៩៥ក្បាល ។ អ្នកស្រី អេឡិច និយាយថា ៖ «ក្រុមរបស់យើងមានគ្នា៥នាក់ ហើយយើងបានជួយគ្នាធ្វើឱ្យដីរង្គើ និងឆ្លាស់គ្នាចេញ-ចូលបរិវេណប្រកួត ។ យើងប្រើប្រាស់រនាស់តែ២ប៉ុណ្ណោះ អូសវាចុះឡើង បន្ទាប់មក យើងនាំគ្នាវាយជន្លេន ទើបយើងអាចចាប់ជន្លេនបានច្រើនបែបនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgISPejiD52G2l73beP4yNkqc-2FxurOv5JS0oDKEWCfcXN9lbpygMSNFpyWfjuauiBdeyI9DCFkN2XY_gzFWNNnxpFG3_JDioMww8bs7b24B_66EjM6OTZ3ZqD6EmWuJhSJUEeg3T1ZKBdIKPJ_AlsiuhUmBvdwBMny_P8m-9-mXZDmZUru3kyJSY5FHQ/s667/worm-charming-667x444.jpg

កាលពីឆ្នាំ១៩៨០ កំណត់ត្រាស្ថិតិពិភពលោក ធ្លាប់បានកត់ត្រាថា ថមសាបឺបូថាំ គឺជាបុគ្គលអាចចាប់ជន្លេនបានច្រើនជាងគេក្នុងការប្រកួតដណ្តើមជើងឯកពិភពលោក គឺស្មើរហូតដល់៥១១ក្បាល ៕

ភ្ញៀវបរទេសនិយាយថា ម្ហូបអាហារថៃមានរសជាតិផ្អែមខ្លាំងពេក ទើបធ្វើឱ្យរុយរោមច្រើន

0

វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍មិនតិចនាក់ទេ នៅពេលជនបរទេសម្នាក់លើកឡើងក្នុងបណ្តាញសង្គមអំពីប្រទេសថៃថា លោកស្រឡាញ់អ្វីៗគ្រប់យ៉ាងនៅប្រទេសថៃ លើកលែងតែម្យ៉ាងគត់ គឺអាហារថៃមានរសជាតិផ្អែមខ្លាំងពេក ។ ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមច្រើននៅតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTI-MclpxFCNrrpvIrGCN6jCHZZ-C2ugBqrW0-zOLK6cBNp8lCvNx_e0Vsy3I8DX5XJyTn1Q_6LETN5Nf_gYNjyqW3tdX8uw_R_m6tph8lsGoywvZuMoLqiKRiIyJMQKDgDRbMK2zLXN0uwFOlB186hNQeOc7QXhlEzWEQ2WyRHRp2onVcd_H9Xg72BD4/s715/photo_2024-07-02_10-13-53.jpg

ជនបរទេសរូបនេះរៀបរាប់ថា លោក និងភរិយាបាននាំគ្នាទៅបរិភោគគុយទាវនៅហាងមួយកន្លែង ដែលភរិយារបស់លោកជាអ្នកបបួលមកហាងនេះ ។ ពេលដើរចូលក្នុងហាង លោកបានឃើញអ្វីម្យ៉ាងមុនគេដែលទទួលយកមិនបាន គឺទឹកស៊ុបផ្អែមពេក ។ តាមធម្មតា លោកចូលចិត្តបរិភោគគុយទាវណាស់ ជាពិសេស គុយទាវដាក់សាច់ជ្រូកពណ៌ក្រហម ប៉ុន្តែលោកពុំយល់ថា ហេតុអ្វីទើបហាងនេះត្រូវដាក់ស្ករយ៉ាងច្រើនក្នុងទឹកស៊ុបគុយទាវដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifFBZ2D5L1azDzpHynrBbt1SMXRKuGQ_G8b8VEuTudV68RSzNOKJGKpa-smHF_fdVsy9W8ddf2KJy4s-5Q-v2h1s4g1mmeNYOvURdAUx1vVDeTxikKwe1CcAu4MdhHlC-szu_dqnznzJgBLjOFPGuYViCRpzSKLJpdtn8ojSEJbwRDzyWuGX2DVhAcb9Y/s1120/11-Best-Thai-Food-Dishes-Main.jpg

ជនបរទេសរូបនេះបន្តថា ពេលអ្នកលក់ធ្វើបែបនេះ វាធ្វើឱ្យសត្វរុយយ៉ាងច្រើនហើរពាសពេញហាងគុយទាវ ។ លើសពីនេះ ពេលលោកហារមាត់បរិភោគគុយទាវ សត្វរុយទាំងនេះអាចហើរចូលក្នុងមាត់របស់លោកក៏ថាបាន ។ ដូច្នេះ លោកចង់សួរថា តើមានអ្នកណាខ្លះពុំចូលចិត្តរសជាតិអាហារផ្អែម?

ក្រោយពីជនបរទេសលើកឡើងបែបនេះ ធ្វើឱ្យជនជាតិថៃជាច្រើននាក់បញ្ចេញមតិខុសៗគ្នា ។ ជនជាតិថៃខ្លះណែនាំថា ម្ហូបអាហារថៃពុំមានរសជាតិផ្អែមទាំងអស់ទេ គួរតែសាកល្បងបរិភោគអាហារផ្សេងពីនេះ ។ ជនជាតិថៃខ្លះទៀតប្រាប់ថា នៅពេលកុម្ម៉ង់អាហារថៃ អ្នកអាចប្រាប់អ្នកលក់ថា កុំដាក់ស្ករ ពេលនោះ អ្នកនឹងចូលចិត្តអាហារថៃមិនខាន ។ ជនជាតិថៃផ្សេងទៀតថា វាពុំចម្លែកចិត្តទេថា ហេតុអ្វីថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមច្រើននៅតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwpdl443tW1anUSpMike823T-NU3Ua4GDnp1-1GJDjcKG26rWVohff0b9OQqajBwSU4CaslVMkN1o83u0Pd3NEb6vtPJvBul8Y0S0DCjLehJCaokV6cD3Dqd0UrOl956SFtQMvIJqVDg75cYXknUY2o27F3XdzTifH8hNlK1Kz0ZzuZ4QlQ6Ud9Ut7gB0/s1280/photo_2024-07-02_10-13-52%20(2).jpg

ចំណែកជនបរទេសម្នាក់និយាយថា ៖ «មិត្តភក្តិជនជាតិថៃប្រាប់ថា វាជារឿងធម្មតាទេ ហើយអ្នកគួរតែបញ្ជាក់ពីតម្រូវការរបស់ខ្លួនពេលកុម្ម៉ង់អាហារ ដូចជា ៖ មិនដាក់ប៊ីចេង ឬស្លឹកជី» ។ ជនបរទេសម្នាក់ទៀតថា ៖ «កាលពីថ្ងៃមុន ខ្ញុំធ្លាប់បានអានអត្ថបទមួយនិយាយថា ថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមនៅអាស៊ី ហើយវាពុំចម្លែកចិត្តទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGiwXloHrg3FrhlS-wyPzCqOriJc1gaA34LKXW0j7ft0rBQKzG4lQ1FqAXp56KNLPAqHum1Bvq_7kQ3HtaO6IOOtIBI28B-UqmqUlh46Pbx4l1OgaotNrXtENpxqGDHZtuWBOk7riPTpcVnwS50KZ3rgI0F9BNqVm11jmy37WDAzjumGhOZFSI7q4eDS8/s1280/photo_2024-07-02_10-13-52.jpg

ជនបរទេសផ្សេងទៀតថា ៖ «ខ្ញុំក៏ស្រឡាញ់ប្រទេសថៃដែរ តែកាលពីពេលថ្មីៗនេះ ខ្ញុំបានទៅវៀតណាមជាលើកដំបូង និងមានអារម្មណ៍ធូរស្រាល ពេលបានបរិភោគអាហារពុំដាក់ស្ករ ។ រីឯសង្សារជនជាតិថៃរបស់ខ្ញុំ នាងមានអារម្មណ៍ក្រៀមក្រំខ្លាំងណាស់ ពីព្រោះគ្មានចានចង្កឹះដាក់គ្រឿងផ្សំបន្ថែមនៅលើតុ ។ ពេលនោះ នាងក៏បានសុំស្ករពីហាង តែខ្ញុំគិតថា អ្នករត់តុមុខជាឆ្ងល់ថា ហេតុអ្វីនាងសុំថែមស្ករ?» ៕

ដាច់ខែសីហានេះ! ចង់ទៅកោះកុង អាចធ្វើដំណើរតាមយន្តហោះបាន

0

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) អាចនឹងដាក់ឱ្យដំណើរការហោះហើរនៅក្នុងស្រុកនាបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8jZtaLYt_yw_Ddojd_h-TDpzmg39vLPuCxss-dB2gUC-OP7kykqQtHOf_84LZSnXqhZ3IEH6PAyRPQ-Hopp3fd3jwphoVEOuUXeLqbkRUBPKW8_WNLK8xl2f0NM0VDRHwcvmgbY5_4u9BhR53WZGa3hWdh5WXGdLpZwt4ZmR47VDsSC0J4SJ-uFG4aLU/s2048/449394874_8108826779148674_666397966195191166_n.jpg

ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoFyGVICctJUfUqX7cnHlHbJrMWCTUSwsefoejeAyS9LYMjJN3VDeHNiZc3y532A8vQOTTPwleH8gM0QCwAR__xf9T44kh-xlLPCpDLQL8Gl6sPig3YEXofD7v84M2zoGg5oqihHYJzLVTNeo3NWaEMt0Zrzxz-ZIOBfaTcnYYDwpnQIrZ4s_zYSDqbms/s2048/449207652_8108827089148643_6483316136906486415_n.jpg

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGk9WhPHwyxRi09OtrNildITZcBJs9COCImEjWCM39_1D6MGtbDxGFpeEpFCHP-UnocVIPPqL0hXOqgWC-EZ82FGccgsciI5KBr4U2WKPMSokg1NMbY4Xi3xblduIvtBEBWaWyy_Ei2WDCFMne6AeJi4HjGVYjw7rVhQt5TMA9cKDiriClsgdPm5OV7I/s2048/449615835_8108826969148655_5222378471006027572_n.jpg

បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕

 

មកស្គាល់ទីកន្លែងដែលមានសត្វរស់នៅច្រើនជាងគេបំផុតលើភពផែនដីរបស់យើង

0

នៅលើភពផែនដីរបស់យើងនេះគឺមានសត្វរាប់រយលានប្រភេទឯណោះ ដែលពួកវាតែងតែរស់នៅគ្រប់ទិសទី មិនថាកន្លែងណាឬតំបន់ណានោះទេសុទ្ធតែមានសត្វរស់នៅទាំងអស់។ ទោះជាយ៉ាងណាសត្វខ្លះចូលចិត្តរស់នៅជាមួយមនុស្សដូចជា ឆ្កែ ឆ្មា កណ្តុរ កន្លាត…ជាដើម ខណៈខ្លះទៀតចូលចិត្តរស់នៅតែក្នុងព្រៃដូចជា ខ្លា តោ រមាស និងសត្វជាច្រើនទៀត។ ដូច្នេះហើយតើអ្នកដឹងទេថា កន្លែងណាដែលមានសត្វគ្រប់ប្រភេទរស់នៅជាមួយគ្នាច្រើនជាងគេបំផុតលើភពផែនដី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx4BVuUmor1ycNqR_BECjcmhtepVeZtHXfbTJuoIHuvnHIWnDOVLvnA48wa8O86_ATPBODWz4j3WmUlHtk3pCtGMNyzgrm6lcXXA_TXgKNAUK202rF3zEYKeabb8d3rGOMuoXU8MEXvJLHOzro26qbfr9m7VdsbyCtZpbGjHekHeWK8lvQVzg7FHLC35g/s1600/Amazon-Rainforests-Amazonia-South-America.webp

បើយោងតាម Live Science កន្លែងដែលសត្វគ្រប់ប្រភេទរស់នៅច្រើនជាងគេបំផុតលើភពផែនដី គឺព្រៃអាម៉ាហ្សូនដែលស្ថិតនៅឧបទ្វីបអាមេរិកខាងជើងគ្របដណ្តប់លើផ្ទៃដីសរុបដល់ទៅ ៧ លានគីឡូម៉ែត្រការ៉េ។ ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំជាងគេនៅលើពិភពលោក មានសត្វរស់នៅច្រើនប្រភេទ ជាគម្របធម្មជាតិលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានតួនាទីជាអ្នកថែរក្សាអាកាសធាតុនៅលើផែនដីទៀតផង។ ព្រៃនេះគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៩ ប្រទេសរួមមានប្រេហ្ស៊ីល, ប៉េរូ, កូឡុំប៊ី, វេណាហ៊្សុយអេឡា, អេក្វាឌ័រ, បូលីវីយ៉ា, ហ្ហ្គុយយ៉ាណា, ស៊ូរីណាមី និងហ្វ្រេនហ្គាណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9V82Tub7cZ1_wjK0wAU92KyBfnvMZXsXonC1Ne22UdJbIXr8Q3ynbQfed6AY89VAc84_2WMKsB-dn-YdSoOAMa-_9FVXCuBLAzzIoT8iS21cHWWpOr1HWC2B73njla2yLczFJhKTi75ORj2uhLC2k0ckfbUXC9A8GbMfP778a2TE3SVkhc8mSaPMM4Q/s1120/Ecosystems-of-the-Amazon-Rainforest-1120x732.jpg

ទោះជាយ៉ាងណា ក្នុងចំណោម ៩ ប្រទេសនោះសត្វដែលរស់នៅច្រើនជាងគេបំផុតគឺនៅទ្វីបអាមេរិកខាងត្បូងក្នុងប្រេស៊ីល នេះបើផ្អែកលើកត្តាជាច្រើន និងការប៉ាន់ស្មានពីសារមន្ទីរ និងទិន្នន័យវិទ្យាសាស្ត្រពលរដ្ឋ។ អ្នកកវិទ្យាសាស្ត្រភាគច្រើនយល់ស្របថា អាមេរិកខាងត្បូងគឺមានសត្វច្រើនជាងគេ ពីព្រោះព្រៃអាម៉ាហ្សូនគឺមានស្រទាប់ជីវិតសត្វចំនួន ៤ ដល់ជួរភ្នំ Andes ដែលមាន microclimates ផ្សេងៗគ្នារាប់សិប អាមេរិកខាងត្បូងមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសីតុណ្ហភាព និងទីតាំងភូមិសាស្ត្រ ដូច្នេះវាជាទ្វីបដែលមានសត្វគ្រប់ប្រភេទរស់នៅច្រើនជាងគេបំផុតលើភពផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ8KhyXTnf28hyphenhyphen9lK7kbfhRaU50V8HPBGdXqWIjRgZ1c0m-x_Zgs6GDGnrUEZj6dWInBfR0MHYIkRkIqWJXEUV6DExNMYYKIlk_tAyOIk2lofN-qCi8rpHVWDfrEJG6Nl1dIkXs1f9vU6XR3kEiYo88JQ96_AyQsR7Deegmpu5AkouuuWySAdxaVGIx3U/s960/Amazon-animals-2-960x640.jpg

លោក Barnabas Daru អ្នកជំនាញបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Stanford បាននិយាយថា អាមេរិកខាងត្បូងមិនត្រឹមតែមានសត្វច្រើននោះទេ ក៏មានរុក្ខជាតិជាច្រើនប្រភេទផងដែរ។ លោកបានបន្តថា រុក្ខជាតិគឺជាបណ្តុំនៃប្រភេទសត្វ ប្រសិនបើកន្លែងមួយមានរុក្ខជាតិចម្រុះជាង នោះសារពាង្គកាយផ្សេងទៀតដែលពឹងផ្អែកលើរុក្ខជាតិនឹងកាន់តែសម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះជីវចម្រុះនៅអាមេរិកខាងត្បូងគឺមិនដូចពីមុនឡើយ ដោយសារការកាប់បំផ្លាញព្រៃឈើ ការជីកយករ៉ែបារត និងការប្រែប្រួលអាកាសធាតុ សត្វគ្រប់ប្រភេទនៅអាមេរិកខាងត្បូងសព្វថ្ងៃគឺកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជមិនធ្លាប់មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKBYWJkyY3zCQW4yzn1SJA3LHfNa2q45Yi8Gqsc0_zhsxQ6JM0M202LnulzYEZ9Vm70QRse2aBOWZnd_B3zHs5jOIk7hgj6lk25qEU_9yL-FQYWPGAAgNqMnNuQonLstlbXJubwpe_y4gnKmU8XoptMYMrmijX2TlxjSGyVO278D2Ag5oA5VUSybBZnWA/s1301/1300x820.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzcgQU69M6iNEQhJNl03c6W4Ymt4HuAb0NR_XP_JddQyYKwIKjU-w7DCM3PTlGrTu1MGKRoborwYpE0lqDy61lDxOnmjGLUsUM4tOPudR-Fx_nMfkEPzwwBQRuFw_aOD0Ow7wM5bZVuZFojvnW0AREXSz_jjMa6Cfv8GGdftjsK_nUB01lKMgesC8BS58/s1024/2-2.jpg

ថាមែនៗ ជនបរទេសអុកឡុ.ក នៅហាងកាបូបប្រេនតៃវ៉ាន់ គឺជាជនជាតិថៃ ដោយសារចង់…

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានតៃវ៉ាន់រាយការណ៍ថា មានជនជាតិថៃ ភេ.ទ ទី៣ ម្នាក់បានចូលមកអុកឡុ.ក និងស្រែកឡូឡាក្នុងហាងលក់កាបូប និងស្បែកជើងប្រេនមួយកន្លែងនៅតៃវ៉ាន់ និងធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បន្ទាប់មក អាជ្ញាធរតៃវ៉ាន់ក៏ចាប់បញ្ជូននាងទៅរំងាប់អារម្មណ៍នៅមន្ទីរពេទ្យ ។

ក្រោយការចុះផ្សាយរបស់សារព័ត៌មានតៃវ៉ាន់រួចមក សារព័ត៌មានថៃបានបដិសេធថា នារីភេទទី៣ ដែលអុកឡុក និងស្រែកឡូឡានៅតៃវ៉ាន់នេះ មិនមែនជាជនជាតិថៃនោះទេ ពីព្រោះនាងនិយាយភាសាថៃមិនច្បាស់ ។ សារព័ត៌មានថៃបញ្ជាក់ថា នាងជនជាតិខ្មែរ ពីព្រោះនាងគ្មានឯកសារជាប់ខ្លួនបញ្ជាក់ថា នាងជាជនជាតិថៃទេ ។

ក្រោយមក សារព័ត៌មានថៃឈ្មោះ NewsWorkpoint (ข่าวเวิร์คพอยท์ 23) រាយការណ៍ថា នារីភេទទី៣ រូបនេះ គឺជាជនជាតិថៃ ហើយមិត្តភក្តិរបស់នាងប្រាប់ថា នាងធ្លាប់មានជំងឺ ប៉ុន្តែបានព្យាបាលជាសះស្បើយហើយ ។ មុនពេលនាងទៅអុកឡុកនៅហាងកាបូប និងស្បែកជើងប្រេនតៃវ៉ាន់ នាងធ្លាប់ Live តាមបណ្តាញសង្គមថា នឹងធ្វើខ្លួនឱ្យល្បីល្បាញនៅបរទេស ប៉ុន្តែពុំនឹកស្មានថា នាងល្បីល្បាញបែបនេះសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzEJ6yNQTHZ5UEa9V48gZ-961E1OsAF09Fj71_8ePJoHxc2wbEMw0E43tw14N8U8AjMFn95Nu-G-fvcxe4Z7k8ufBXSJAkIMCr10zBFkK4842UKuyRc_UXwIOi_FOV0jKzkwtYKCQ2o8xZNuZAm4gbBFvA4AyFENDMy7xbnkoKv2O2wdsFNxwbokqhaw0/s1280/photo_2024-07-02_09-10-12.jpg

សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីនារីភេទទី៣ម្នាក់ ទៅស្រែកឡូឡានៅហាងលក់កាបូប និងស្បែកជើងប្រេនក្នុងហាងល្បីមួយឈ្មោះ «Charles & Keith» នៅអគារតៃប៉ិ ១០១ កាលពីថ្ងៃទី៣០ ខែមិថុនា បន្ទាប់មក អាជ្ញាធរតៃវ៉ាន់បានបញ្ជូននាងទៅរំងាប់អារម្មណ៍នៅមន្ទីរពេទ្យ ។ វាធ្វើឱ្យអ្នកលេងបណ្តាញសង្គមប្រកែកគ្នាថា តើនារីនេះជាជនជាតិអ្វីឱ្យប្រាកដ? ព្រោះក្នុងវីដេអូ នាងនិយាយភាសាថៃពុំច្បាស់ ហើយជនជាតិថៃម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា នាងពុំមែនជាជនជាតិថៃទេ គឺនាងមកពីប្រទេសជិតខាងរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMSDcWLXgli_Tq_LViFgLxeX79awpyE2E0-go5mSrrR52eQO6ojvte9q28IGMMhd5VfaManXwpy2CFEPD9O-2ICqGfunzTqAVEYKjn1McTBWBCFQXMi-ivoMjxS9KnyAdaKdMjNhRoXSb3m9djHh8HCZIxb11RFJTE7sCOi-JrwyxDBQm90UQSg2QzCo/s782/Screenshot%202024-07-02%20080829.png

ចុងក្រោយ សារព័ត៌មានថៃឈ្មោះ NewsWorkpoint ក៏បានទំនាក់ទំនងទៅកាន់នារីភេទទី៣ ម្នាក់ទៀតឈ្មោះ ជីជី អាយុ២៨ឆ្នាំ ដើម្បីសាកសួរពីហេតុការណ៍អុកឡុកហាងកាបូបប្រេននៅតៃវ៉ាន់ ។ នាង ជីជី រៀបរាប់ថា តាមពិត នារីស្រែកឡូឡានេះ គឺជាមិត្តភក្តិរបស់នាងកាលពីរៀននៅសាកលវិទ្យាល័យឯកជនមួយ ។ មិត្តម្នាក់នេះរៀនពូកែ និងជួយពន្យល់មេរៀន ឬផ្តល់ការណែនាំឱ្យនាងរហូតមក ហើយពេលរៀនចប់ ពួកនាងក៏ទទួលបានសញ្ញាបត្រផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlddeUZXC8JIfRnjYqI3XFMSO_3mPacipie4hxB86tUViGxBy_TcpCqOCjYbYp2eATEh9HwuKGSZ8L1bkjy34wYoGYvc8MJL5YtkFJS4-bC83eZsrk_EQpTq1MJcWPMe1BpRlH3kxPIM1smgEYJuAP2gutc-ouVZ9m5BCWPJnM2EX4KbaziIzWQf6Xujc/s757/Screenshot%202024-07-02%20080812.png

នាង ជីជី បន្តថា មុននេះ ពួកនាងសង្កេតឃើញថា នារីជាមិត្តរបស់ខ្លួនចាប់ផ្តើមផ្លាស់ប្តូរចរិតខ្លាំង ដោយសារឃើញ Live តាមបណ្តាញសង្គម និងនិយាយស្តីពុំដឹងរឿង គឺនិយាយដូចមានជំងឺផ្លូវចិត្ត ឬគ្មានសតិក្នុងខ្លួន ។ បន្ទាប់មក ក្រុមមិត្តភក្តិក៏នាំគ្នាទៅរកនាងដល់កន្លែងស្នាក់នៅ និងនាំទៅព្យាបាលជំងឺ ទើបបានធូរស្រាលវិញរស់នៅតាមធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83FOgG8XOWmBs-X1JALvUr8PqX2zvIOFOsz7Vwb8apKO2UTroHWHiRMKUPx-ttnIPyGAHvlY7cpjXWLDGnIbAxEvwLqZO9U1qpXQ4KXNyRASRtpiFYNQYUoSOkC-Wug2qJzA56bMvUeTOClM0221S_iDsaLoAP_VWMDin9yMvOMEoOD3x83TAK4IpcI/s819/Screenshot%202024-07-02%20080738.png

ចំណែកហេតុការណ៍កើតឡើងនៅតៃវ៉ាន់ ពីដំបូង នាង ជីជី ក៏ពុំនឹកស្មានថា នាងជាមិត្តភក្តិរបស់ខ្លួននោះទេ ។ ប៉ុន្តែមិត្តភក្តិធ្លាប់ប្រាប់ថា នឹងទៅធ្វើរឿងល្បីមួយក្រៅប្រទេស ហើយបង្ហោះក្នុង Instagram ថា ទៅក្រៅប្រទេសលើកនេះរាងយូរបន្តិច ។ ក្រោយពីនាងបង្ហោះបានតែ១ថ្ងៃ ស្រាប់តែមានវីដេអូល្បីពេញបណ្តាញសង្គម ហើយនាងក៏ពុំនឹកស្មានថា នាងល្បីបែបនេះសោះ ។

នាង ជីជី បន្ថែមថា នាងចង់ឱ្យមិត្តភក្តិរបស់ខ្លួនល្បីល្បាញក្នុងផ្លូវល្អ មិនមែនល្បីរឿងអាក្រក់បែបនេះទេ ។ ការធ្វើដំណើរទៅតៃវ៉ាន់លើកនេះ គឺមិត្តភក្តិនាងជិះយន្តហោះពេលយប់ទៅតៃវ៉ាន់ម្នាក់ឯង ហើយទៅដល់តៃវ៉ាន់ នៅពេលព្រឹក ៕

វារីអគ្គិសនីមួយទៀត ត្រៀមលេចរូបរាងនៅខេត្តពោធិ៍សាត់

0

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព ៨០មេហ្កាវ៉ាត់ កំពុងត្រូវបានសាងសង់យ៉ាងញាប់ដៃញាប់ជើង ក្រោយពីមានភាពយឺតយ៉ាវ ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFknCqLl1rH6xhtMwfTnS7ccHiHwfbZIjlA8REjaJEMu-b68B9ET9u5edoDII6Af4Ug73_xtYC5T8nohPj9OBf9K-K9DsvrRlSwi2Y6LpfayT2qBq_RD41Mb04xG91vOXBcNfYSCaAcYGsL3CLtIv4tHr8FlmyRFoQTUGKufQghY_NnLx2UoUtPkcMLFE/s1100/66821b7ec6ee6_1719802740_large.jpg

បច្ចុប្បន្ន គម្រោងវារីអគ្គិសនីនេះ សាងសង់បាន៣៥ភាគរយហើយ ដោយរំពឹងថានឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ21y4hKJKSo3yuk4T6vR2mlNkEWyUo4Hh3r3P7-mFQONt90l7sa1NYoXeiEr-ugNcBzdCHQqGztD3NIIoQr5BLubV5kXM441GC7gnWkJzv3UmcRwvozTmUy4CYrjZtOnWl2LSFbOJ6q7kRGMHmOomKeg8o1c_KvpRlIbTFxR0m2_RFSiE0ojXrsPtRDU/s1024/IMG_0326-1024x682.jpg

គម្រោងនេះ គឺជាគម្រោងវារីអគ្គិសនីថាមពលស្អាត ដែលអនុភាព៨០មេហ្កាវ៉ាត់ ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តមុនកូវីដ១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggK9nKYM8uWnLeFiwORquMjsko80-NuZQ6fmRyiLEU5D9L8yAITFrRSB6LxguqTc58qiYiCLHLYN8fJdVrzMhL3D2hG9HQBUeFlvRDQyIPKU2g-w-BlspsvFzNSbgxYOJaCmuVX8IvQaXl1E8ZFnAqiTEVTvs5wU13zxqL_3J_r4YjTKorQwpfME7UcVo/s1024/IMG_0332-1024x682.jpg

បញ្ហាចោទ ដែលធ្វើឱ្យគម្រោងនេះ យឺតជាផែនការ ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការកកស្ទះ ដល់ដំណើរការហិរញ្ញប្បទាន ដែលឈានទៅដល់ការរាំងស្ទះការសាងសង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0uYzwYIlxgnPmyuoMCXmDt5tfKDDb1p3AAhP82QL7bkY0NkmD_JzVaHbvtNrrLjN0yvkUmpqVbxxYTiLrFiqw2bPd_4pnaPZRIh9-8mlxzJBFbrL-Ll7S8Gx_2Lr3xrY7XB3q9JtRjsz7wz0TTYnpwFJqKT9peS2QAiiyV6KRO8TkrX7nOtUI4sqVHDA/s1024/IMG_0324-1024x682.jpg

 

ភ្នំ Hallasan ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ តែក្លាយទៅជាបែបនេះព្រោះតែ…

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នំខ្ពស់បំផុតនៅប្រទេសកូរ៉េខាងត្បូង និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមលើពិភពលោក កំពុងតែប្រឈមនឹង ប.ញ្ហាធំមួយដែលបង្កឡើងដោយភ្ញៀវទេសចរបរទេស ។ វាជាប.ញ្ហា សំរាមកើតឡើងពីកញ្ចប់មី ដែលភ្ញៀវទេសចរយកទៅបរិភោគនៅលើភ្នំ និងពុំព្រមបោះចោលឱ្យបានត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XAtfZKtnAcKgNinU0b9WNNuD9OumiUODxJ52O1ZdR7WJlutAAHBX6WNoFn-05Da9uUE94alW6koE66aKQfrspPInu_23o4kKpFXtc66qz5Ua3MZNBwHPHrTtYzzLSfLFqY9JsU0i91Tvg1QPDQ-ETTP7KZsjl32ft2dMcT-CyvpvEVwz-hdVp5c4U8g/s970/Hallasan-crater-lake-Gwaneumsa.jpg

ខាងឧទ្យានជាតិកោះជេជូរបស់កូរ៉េខាងត្បូង ដែលជាទីតាំងរបស់ភ្នំ Hallasan ជាភ្នំភ្លើងរលត់ និងជាភ្នំខ្ពស់បំផុតនៅកូរ៉េខាងត្បូង បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់កុំបោះចោលសំរាមផ្តេសផ្តាសដើម្បីថែរក្សាបរិស្ថាន ។ កន្លងមក ភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកឡើងភ្នំមួយចំនួន តែងតែយកមីកញ្ចប់ទៅបរិភោគនៅតាមផ្លូវ ឬលើកំពូលភ្នំ បន្ទាប់មក ពួកគេក៏បោះចោលកញ្ចប់មីពាសពេញទីធ្លាទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCT8TtFnn0e83iaUcENHJtkvTQ83jLDeypNyHo4GOmExM3OooIQzwZnXbSbsQ6b1WKCpx5p0yt4XtaVFaj7Nv0gB4YdYIKs04edPBqIPXjx7nkEIcn1xqoR78JS6jHKupsnCCogFXMyBlff9V93f9H184RVm98j6zhERi4BcAG4LIEmg5BlTysj3dIhF8/s1200/1200px-Halla02.jpg
ក្រៅពីការបោះចោលកញ្ចប់មីរួចហើយ ទឹកស្រុះមីនៅសេសសល់ពីការបរិភាគរបស់ភ្ញៀវទេសចរទាំងនេះ ក៏ប៉ះពាល់ដល់បរិស្ថានដូចគ្នាដែរ ពីព្រោះវាមានជាតិអំបិលខ្ពស់ ។ លើសពីនេះ បើភ្ញៀវទេសចរចាក់ទឹកស្រុះមីទាំងនេះចូលក្នុងប្រភពទឹក វានឹងធ្វើឱ្យសត្វផ្សេងៗក្នុងទឹកងាប់ផុតពូជ ។

ហេតុនេះ អាជ្ញាធរកូរ៉េខាងត្បូងបានសំណូមថា សូមភ្ញៀវទេសចរទាំងអស់ចាក់ទឹកស្រុះមីនៅសេសសល់ចូលក្នុងទឹក និងសូមឱ្យភ្ញៀវទេសចរចាក់ទឹកក្តៅចូលក្នុងកញ្ចប់មីដែលផលិតពីក្រដាសរឹងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដើម្បីកាត់បន្ថយបរិមាណទឹកស្រុះមីដែលពួកគេចាក់ចោល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhftUROslQyKqpn0yvWAi-DGd-qz4vwi0KQkFxRyqLuJ7oykXrkPFNdoJP3Uxmbf0fa8UhQcEiG68WnViA8HabUsKc9qivUjcYGEnMeBJalqLWqwn9vEZ8u6poUmLkWWl1huKjcZWhqQ3f0wX6sotGzhE-9w9_uRS_OIkN7ih4n1FsXIgcJ31cmtYH4N7w/s1200/hallasan-mountain-summit-hiking-trail-photo-by-ivan-kralj.jpg

ចំណែកភ្ញៀវទេសចរណាមានអាកប្បកិរិយាពុំសមរម្យនៅតំបន់ទេសចរណ៍ ដូចជា ៖ ជក់បារី, បោះចោលសំរាម ឬកាកសំណល់អាហារផ្តេសផ្តាស និងការបត់ជើងតូចនៅតាមផ្លូវ អាជ្ញាធរកូរ៉េខាងត្បូងនឹងពិន័យជាប្រាក់ស្មើជាង២លានវ៉ុន (ឬស្មើប្រមាណ ១.៣៩០ដុល្លារអាមេរិក) ។ កន្លងមក អាជ្ញាធរកូរ៉េខាងត្បូងបានពិន័យប្រាក់ភ្ញៀវទេសចរបរទេសចំនួន៩នាក់ ដោយសារពួកគេពុំគោរពច្បាប់របស់កូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq5ROO_6uOme-mN_CliEwom-fdUViK3QKDh5jR7lpzo7zYsTTb6gSURH0F6f-LKRA3ILXJhZSlT2gNNdwfj-lLx-oe7OqBOS2Fz9dkAMLVGpjhvsxXi6VUtsllvKi9bAPkbGpzB40ZQD98c5XZwKJgay7CobF8ghpz2u8Tggp3ezSlBhdyRgppaCtbXiU/s800/photo_2024-07-01_16-34-33.jpg

ក្រៅពីនេះ សមត្ថកិច្ចក៏បានទទួលពាក្យបណ្តឹងអំពីភាពមិនប្រក្រតីមួយចំនួនផងដែរ ដូចជា ៖ មានកន្លែងលក់សំបុត្រមុនពេលឡើងភ្នំ, ភ្ញៀវទេសចរបរទេសពុំគោរពច្បាប់ចរាចរណ៍ គឺពួកគេដើរឆ្លងកាត់ផ្លូវនៅកន្លែងហាមឃាត់ ។ ហេតុនេះ សមត្ថកិច្ចនឹងព្យាយាមចាត់វិធានការឱ្យភ្ញៀវទេសចរបរទេសគោរពច្បាប់កូរ៉េខាងត្បូងឱ្យបានច្រើន ៕