Home ព័ត៌មានអន្តរជាតិ ថាមែនៗ ជនបរទេសអុកឡុ.ក នៅហាងកាបូបប្រេនតៃវ៉ាន់ គឺជាជនជាតិថៃ ដោយសារចង់…

ថាមែនៗ ជនបរទេសអុកឡុ.ក នៅហាងកាបូបប្រេនតៃវ៉ាន់ គឺជាជនជាតិថៃ ដោយសារចង់…

92
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានតៃវ៉ាន់រាយការណ៍ថា មានជនជាតិថៃ ភេ.ទ ទី៣ ម្នាក់បានចូលមកអុកឡុ.ក និងស្រែកឡូឡាក្នុងហាងលក់កាបូប និងស្បែកជើងប្រេនមួយកន្លែងនៅតៃវ៉ាន់ និងធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បន្ទាប់មក អាជ្ញាធរតៃវ៉ាន់ក៏ចាប់បញ្ជូននាងទៅរំងាប់អារម្មណ៍នៅមន្ទីរពេទ្យ ។

ក្រោយការចុះផ្សាយរបស់សារព័ត៌មានតៃវ៉ាន់រួចមក សារព័ត៌មានថៃបានបដិសេធថា នារីភេទទី៣ ដែលអុកឡុក និងស្រែកឡូឡានៅតៃវ៉ាន់នេះ មិនមែនជាជនជាតិថៃនោះទេ ពីព្រោះនាងនិយាយភាសាថៃមិនច្បាស់ ។ សារព័ត៌មានថៃបញ្ជាក់ថា នាងជនជាតិខ្មែរ ពីព្រោះនាងគ្មានឯកសារជាប់ខ្លួនបញ្ជាក់ថា នាងជាជនជាតិថៃទេ ។

ក្រោយមក សារព័ត៌មានថៃឈ្មោះ NewsWorkpoint (ข่าวเวิร์คพอยท์ 23) រាយការណ៍ថា នារីភេទទី៣ រូបនេះ គឺជាជនជាតិថៃ ហើយមិត្តភក្តិរបស់នាងប្រាប់ថា នាងធ្លាប់មានជំងឺ ប៉ុន្តែបានព្យាបាលជាសះស្បើយហើយ ។ មុនពេលនាងទៅអុកឡុកនៅហាងកាបូប និងស្បែកជើងប្រេនតៃវ៉ាន់ នាងធ្លាប់ Live តាមបណ្តាញសង្គមថា នឹងធ្វើខ្លួនឱ្យល្បីល្បាញនៅបរទេស ប៉ុន្តែពុំនឹកស្មានថា នាងល្បីល្បាញបែបនេះសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzEJ6yNQTHZ5UEa9V48gZ-961E1OsAF09Fj71_8ePJoHxc2wbEMw0E43tw14N8U8AjMFn95Nu-G-fvcxe4Z7k8ufBXSJAkIMCr10zBFkK4842UKuyRc_UXwIOi_FOV0jKzkwtYKCQ2o8xZNuZAm4gbBFvA4AyFENDMy7xbnkoKv2O2wdsFNxwbokqhaw0/s1280/photo_2024-07-02_09-10-12.jpg

សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីនារីភេទទី៣ម្នាក់ ទៅស្រែកឡូឡានៅហាងលក់កាបូប និងស្បែកជើងប្រេនក្នុងហាងល្បីមួយឈ្មោះ «Charles & Keith» នៅអគារតៃប៉ិ ១០១ កាលពីថ្ងៃទី៣០ ខែមិថុនា បន្ទាប់មក អាជ្ញាធរតៃវ៉ាន់បានបញ្ជូននាងទៅរំងាប់អារម្មណ៍នៅមន្ទីរពេទ្យ ។ វាធ្វើឱ្យអ្នកលេងបណ្តាញសង្គមប្រកែកគ្នាថា តើនារីនេះជាជនជាតិអ្វីឱ្យប្រាកដ? ព្រោះក្នុងវីដេអូ នាងនិយាយភាសាថៃពុំច្បាស់ ហើយជនជាតិថៃម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា នាងពុំមែនជាជនជាតិថៃទេ គឺនាងមកពីប្រទេសជិតខាងរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMSDcWLXgli_Tq_LViFgLxeX79awpyE2E0-go5mSrrR52eQO6ojvte9q28IGMMhd5VfaManXwpy2CFEPD9O-2ICqGfunzTqAVEYKjn1McTBWBCFQXMi-ivoMjxS9KnyAdaKdMjNhRoXSb3m9djHh8HCZIxb11RFJTE7sCOi-JrwyxDBQm90UQSg2QzCo/s782/Screenshot%202024-07-02%20080829.png

ចុងក្រោយ សារព័ត៌មានថៃឈ្មោះ NewsWorkpoint ក៏បានទំនាក់ទំនងទៅកាន់នារីភេទទី៣ ម្នាក់ទៀតឈ្មោះ ជីជី អាយុ២៨ឆ្នាំ ដើម្បីសាកសួរពីហេតុការណ៍អុកឡុកហាងកាបូបប្រេននៅតៃវ៉ាន់ ។ នាង ជីជី រៀបរាប់ថា តាមពិត នារីស្រែកឡូឡានេះ គឺជាមិត្តភក្តិរបស់នាងកាលពីរៀននៅសាកលវិទ្យាល័យឯកជនមួយ ។ មិត្តម្នាក់នេះរៀនពូកែ និងជួយពន្យល់មេរៀន ឬផ្តល់ការណែនាំឱ្យនាងរហូតមក ហើយពេលរៀនចប់ ពួកនាងក៏ទទួលបានសញ្ញាបត្រផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlddeUZXC8JIfRnjYqI3XFMSO_3mPacipie4hxB86tUViGxBy_TcpCqOCjYbYp2eATEh9HwuKGSZ8L1bkjy34wYoGYvc8MJL5YtkFJS4-bC83eZsrk_EQpTq1MJcWPMe1BpRlH3kxPIM1smgEYJuAP2gutc-ouVZ9m5BCWPJnM2EX4KbaziIzWQf6Xujc/s757/Screenshot%202024-07-02%20080812.png

នាង ជីជី បន្តថា មុននេះ ពួកនាងសង្កេតឃើញថា នារីជាមិត្តរបស់ខ្លួនចាប់ផ្តើមផ្លាស់ប្តូរចរិតខ្លាំង ដោយសារឃើញ Live តាមបណ្តាញសង្គម និងនិយាយស្តីពុំដឹងរឿង គឺនិយាយដូចមានជំងឺផ្លូវចិត្ត ឬគ្មានសតិក្នុងខ្លួន ។ បន្ទាប់មក ក្រុមមិត្តភក្តិក៏នាំគ្នាទៅរកនាងដល់កន្លែងស្នាក់នៅ និងនាំទៅព្យាបាលជំងឺ ទើបបានធូរស្រាលវិញរស់នៅតាមធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83FOgG8XOWmBs-X1JALvUr8PqX2zvIOFOsz7Vwb8apKO2UTroHWHiRMKUPx-ttnIPyGAHvlY7cpjXWLDGnIbAxEvwLqZO9U1qpXQ4KXNyRASRtpiFYNQYUoSOkC-Wug2qJzA56bMvUeTOClM0221S_iDsaLoAP_VWMDin9yMvOMEoOD3x83TAK4IpcI/s819/Screenshot%202024-07-02%20080738.png

ចំណែកហេតុការណ៍កើតឡើងនៅតៃវ៉ាន់ ពីដំបូង នាង ជីជី ក៏ពុំនឹកស្មានថា នាងជាមិត្តភក្តិរបស់ខ្លួននោះទេ ។ ប៉ុន្តែមិត្តភក្តិធ្លាប់ប្រាប់ថា នឹងទៅធ្វើរឿងល្បីមួយក្រៅប្រទេស ហើយបង្ហោះក្នុង Instagram ថា ទៅក្រៅប្រទេសលើកនេះរាងយូរបន្តិច ។ ក្រោយពីនាងបង្ហោះបានតែ១ថ្ងៃ ស្រាប់តែមានវីដេអូល្បីពេញបណ្តាញសង្គម ហើយនាងក៏ពុំនឹកស្មានថា នាងល្បីបែបនេះសោះ ។

នាង ជីជី បន្ថែមថា នាងចង់ឱ្យមិត្តភក្តិរបស់ខ្លួនល្បីល្បាញក្នុងផ្លូវល្អ មិនមែនល្បីរឿងអាក្រក់បែបនេះទេ ។ ការធ្វើដំណើរទៅតៃវ៉ាន់លើកនេះ គឺមិត្តភក្តិនាងជិះយន្តហោះពេលយប់ទៅតៃវ៉ាន់ម្នាក់ឯង ហើយទៅដល់តៃវ៉ាន់ នៅពេលព្រឹក ៕