Home ព័ត៌មានជាតិ ដាច់ខែសីហានេះ! ចង់ទៅកោះកុង អាចធ្វើដំណើរតាមយន្តហោះបាន

ដាច់ខែសីហានេះ! ចង់ទៅកោះកុង អាចធ្វើដំណើរតាមយន្តហោះបាន

76
0

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) អាចនឹងដាក់ឱ្យដំណើរការហោះហើរនៅក្នុងស្រុកនាបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8jZtaLYt_yw_Ddojd_h-TDpzmg39vLPuCxss-dB2gUC-OP7kykqQtHOf_84LZSnXqhZ3IEH6PAyRPQ-Hopp3fd3jwphoVEOuUXeLqbkRUBPKW8_WNLK8xl2f0NM0VDRHwcvmgbY5_4u9BhR53WZGa3hWdh5WXGdLpZwt4ZmR47VDsSC0J4SJ-uFG4aLU/s2048/449394874_8108826779148674_666397966195191166_n.jpg

ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoFyGVICctJUfUqX7cnHlHbJrMWCTUSwsefoejeAyS9LYMjJN3VDeHNiZc3y532A8vQOTTPwleH8gM0QCwAR__xf9T44kh-xlLPCpDLQL8Gl6sPig3YEXofD7v84M2zoGg5oqihHYJzLVTNeo3NWaEMt0Zrzxz-ZIOBfaTcnYYDwpnQIrZ4s_zYSDqbms/s2048/449207652_8108827089148643_6483316136906486415_n.jpg

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGk9WhPHwyxRi09OtrNildITZcBJs9COCImEjWCM39_1D6MGtbDxGFpeEpFCHP-UnocVIPPqL0hXOqgWC-EZ82FGccgsciI5KBr4U2WKPMSokg1NMbY4Xi3xblduIvtBEBWaWyy_Ei2WDCFMne6AeJi4HjGVYjw7rVhQt5TMA9cKDiriClsgdPm5OV7I/s2048/449615835_8108826969148655_5222378471006027572_n.jpg

បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕