Home ព័ត៌មានអន្តរជាតិ ភ្ញៀវបរទេសនិយាយថា ម្ហូបអាហារថៃមានរសជាតិផ្អែមខ្លាំងពេក ទើបធ្វើឱ្យរុយរោមច្រើន

ភ្ញៀវបរទេសនិយាយថា ម្ហូបអាហារថៃមានរសជាតិផ្អែមខ្លាំងពេក ទើបធ្វើឱ្យរុយរោមច្រើន

57
0

វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍មិនតិចនាក់ទេ នៅពេលជនបរទេសម្នាក់លើកឡើងក្នុងបណ្តាញសង្គមអំពីប្រទេសថៃថា លោកស្រឡាញ់អ្វីៗគ្រប់យ៉ាងនៅប្រទេសថៃ លើកលែងតែម្យ៉ាងគត់ គឺអាហារថៃមានរសជាតិផ្អែមខ្លាំងពេក ។ ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមច្រើននៅតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTI-MclpxFCNrrpvIrGCN6jCHZZ-C2ugBqrW0-zOLK6cBNp8lCvNx_e0Vsy3I8DX5XJyTn1Q_6LETN5Nf_gYNjyqW3tdX8uw_R_m6tph8lsGoywvZuMoLqiKRiIyJMQKDgDRbMK2zLXN0uwFOlB186hNQeOc7QXhlEzWEQ2WyRHRp2onVcd_H9Xg72BD4/s715/photo_2024-07-02_10-13-53.jpg

ជនបរទេសរូបនេះរៀបរាប់ថា លោក និងភរិយាបាននាំគ្នាទៅបរិភោគគុយទាវនៅហាងមួយកន្លែង ដែលភរិយារបស់លោកជាអ្នកបបួលមកហាងនេះ ។ ពេលដើរចូលក្នុងហាង លោកបានឃើញអ្វីម្យ៉ាងមុនគេដែលទទួលយកមិនបាន គឺទឹកស៊ុបផ្អែមពេក ។ តាមធម្មតា លោកចូលចិត្តបរិភោគគុយទាវណាស់ ជាពិសេស គុយទាវដាក់សាច់ជ្រូកពណ៌ក្រហម ប៉ុន្តែលោកពុំយល់ថា ហេតុអ្វីទើបហាងនេះត្រូវដាក់ស្ករយ៉ាងច្រើនក្នុងទឹកស៊ុបគុយទាវដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifFBZ2D5L1azDzpHynrBbt1SMXRKuGQ_G8b8VEuTudV68RSzNOKJGKpa-smHF_fdVsy9W8ddf2KJy4s-5Q-v2h1s4g1mmeNYOvURdAUx1vVDeTxikKwe1CcAu4MdhHlC-szu_dqnznzJgBLjOFPGuYViCRpzSKLJpdtn8ojSEJbwRDzyWuGX2DVhAcb9Y/s1120/11-Best-Thai-Food-Dishes-Main.jpg

ជនបរទេសរូបនេះបន្តថា ពេលអ្នកលក់ធ្វើបែបនេះ វាធ្វើឱ្យសត្វរុយយ៉ាងច្រើនហើរពាសពេញហាងគុយទាវ ។ លើសពីនេះ ពេលលោកហារមាត់បរិភោគគុយទាវ សត្វរុយទាំងនេះអាចហើរចូលក្នុងមាត់របស់លោកក៏ថាបាន ។ ដូច្នេះ លោកចង់សួរថា តើមានអ្នកណាខ្លះពុំចូលចិត្តរសជាតិអាហារផ្អែម?

ក្រោយពីជនបរទេសលើកឡើងបែបនេះ ធ្វើឱ្យជនជាតិថៃជាច្រើននាក់បញ្ចេញមតិខុសៗគ្នា ។ ជនជាតិថៃខ្លះណែនាំថា ម្ហូបអាហារថៃពុំមានរសជាតិផ្អែមទាំងអស់ទេ គួរតែសាកល្បងបរិភោគអាហារផ្សេងពីនេះ ។ ជនជាតិថៃខ្លះទៀតប្រាប់ថា នៅពេលកុម្ម៉ង់អាហារថៃ អ្នកអាចប្រាប់អ្នកលក់ថា កុំដាក់ស្ករ ពេលនោះ អ្នកនឹងចូលចិត្តអាហារថៃមិនខាន ។ ជនជាតិថៃផ្សេងទៀតថា វាពុំចម្លែកចិត្តទេថា ហេតុអ្វីថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមច្រើននៅតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwpdl443tW1anUSpMike823T-NU3Ua4GDnp1-1GJDjcKG26rWVohff0b9OQqajBwSU4CaslVMkN1o83u0Pd3NEb6vtPJvBul8Y0S0DCjLehJCaokV6cD3Dqd0UrOl956SFtQMvIJqVDg75cYXknUY2o27F3XdzTifH8hNlK1Kz0ZzuZ4QlQ6Ud9Ut7gB0/s1280/photo_2024-07-02_10-13-52%20(2).jpg

ចំណែកជនបរទេសម្នាក់និយាយថា ៖ «មិត្តភក្តិជនជាតិថៃប្រាប់ថា វាជារឿងធម្មតាទេ ហើយអ្នកគួរតែបញ្ជាក់ពីតម្រូវការរបស់ខ្លួនពេលកុម្ម៉ង់អាហារ ដូចជា ៖ មិនដាក់ប៊ីចេង ឬស្លឹកជី» ។ ជនបរទេសម្នាក់ទៀតថា ៖ «កាលពីថ្ងៃមុន ខ្ញុំធ្លាប់បានអានអត្ថបទមួយនិយាយថា ថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមនៅអាស៊ី ហើយវាពុំចម្លែកចិត្តទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGiwXloHrg3FrhlS-wyPzCqOriJc1gaA34LKXW0j7ft0rBQKzG4lQ1FqAXp56KNLPAqHum1Bvq_7kQ3HtaO6IOOtIBI28B-UqmqUlh46Pbx4l1OgaotNrXtENpxqGDHZtuWBOk7riPTpcVnwS50KZ3rgI0F9BNqVm11jmy37WDAzjumGhOZFSI7q4eDS8/s1280/photo_2024-07-02_10-13-52.jpg

ជនបរទេសផ្សេងទៀតថា ៖ «ខ្ញុំក៏ស្រឡាញ់ប្រទេសថៃដែរ តែកាលពីពេលថ្មីៗនេះ ខ្ញុំបានទៅវៀតណាមជាលើកដំបូង និងមានអារម្មណ៍ធូរស្រាល ពេលបានបរិភោគអាហារពុំដាក់ស្ករ ។ រីឯសង្សារជនជាតិថៃរបស់ខ្ញុំ នាងមានអារម្មណ៍ក្រៀមក្រំខ្លាំងណាស់ ពីព្រោះគ្មានចានចង្កឹះដាក់គ្រឿងផ្សំបន្ថែមនៅលើតុ ។ ពេលនោះ នាងក៏បានសុំស្ករពីហាង តែខ្ញុំគិតថា អ្នករត់តុមុខជាឆ្ងល់ថា ហេតុអ្វីនាងសុំថែមស្ករ?» ៕