ក្រៅពីមនុស្សដែលអាចសម្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ ក៏មានសត្វមួយចំនួនផ្សេងទៀត ដែលវាមានសមត្ថភាពអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។ ជាការពិតណាស់ នៅលើផែនដីយើងនេះគឺមានសត្វរស់នៅជាង ៨.៧ លានប្រភេទដែលសត្វភាគច្រើនគឺមិនស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ទេជាឧទាហរណ៍ដូចជា សត្វឆ្កែ ឆ្មាជាដើមគឺពួកវាមិនស្គាល់ខ្លួនឯងសោះឡើយ។ ទោះជាយ៉ាងណានៅឆ្នាំ ១៩៧០ អ្នកវិទ្យាសាស្ត្រក៏បានសាកល្បងសមត្ថភាពសត្វជាច្រើនប្រភេទ ថាតើពួកវាអាចស្គាល់ខ្លួនឯងក្នុងកញ្ចក់កម្រិតណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAR8rVGhfJ_frhPnKFO0DJvfLHs7tzkZd8elVPcp91jccuAw_wfQnIhDDp6t6YEE7h0xiQaDug4F2NsYEG8YpbfDn-B9S59dZWTICbeZ3KbaJ2UQRok9TNQOt9nfJQ-zfQVB813OCkEECq2PMP0FMmDiTntD_PfY1r7Q5AQutaeWnQHM6reXbmLl6cpO4/s1280/photo_2024-07-01_13-17-03.jpg

ការពិសោធន៍នោះក៏បានចាប់ផ្តើមទៅលើសត្វស្វា ដំរី ផ្សោត ឆ្កែ ឆ្មា ស្រមោច សេក ភេនឃ្វីន កណ្តុរ និងសត្វជាច្រើនប្រភេទទៀត។ ក្នុងនោះគេកត់សម្គាល់ឃើញថាមានតែសត្វស្វា ផ្សោត ភេនឃ្វីន ស្រមោច ដំរី និងកណ្ដុរប៉ុណ្ណោះដែលពួកវាអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។ លោក Frans de Waal អ្នកជំនាញខាងពិសោធន៍សត្វដែលសិក្សានៅសាកលវិទ្យាល័យ Emory បាននិយាយថា នៅក្នុងការពិសោធន៍ឆ្នាំ ១៩៧០ សត្វស្វា ៤ ក្បាលត្រូវបានចាក់ថ្នាំស្ពឹក ហើយមុខរបស់ពួកវាត្រូវបានគេលាបពណ៌ក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnA9ooFKKFN3yCvRgt4bHfu85Lpfo__XQVyDspULmAbqJOXLw-r_TvFh3M5v_F19o8Nh2HA-tQfkQ9E5KM5vniEkCwZ8JED-FRoeNIdl0rj7B-x1N2A46jVzHVz1M2FzAGuyFrshTUyMrNPKbx5yA1BxUHBFIH6ha72F21wKhvqoLkEND_16HwqgR6yd4/s550/photo_2024-07-01_13-17-05.jpg

នៅពេលភ្ញាក់ពីដំណេក ស្វាទាំងនោះក៏បានរត់សំដៅទៅកញ្ចក់ដើម្បីពិនិត្យមើលរូបរាងនិងមុខមាត់របស់វា ដែលនេះបង្ហាញថាពួកវាកំពុងសម្លឹងមើលខ្លួនឯង ដោយការធ្វើតេស្តនេះត្រូវបានគេចាត់ទុកថាជាភស្តុតាងដ៏គួរឱ្យជឿជាក់បំផុតនៃការយល់ដឹងដោយខ្លួនឯងនៅមុខកញ្ចក់។ សត្វស្វាដ៏អស្ចារ្យជាច្រើនទៀតក៏ឆ្លងកាត់ការសាកល្បងបែបនេះដែរ ពួកវាសុទ្ធតែអាចសម្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyZH4467vPupx00SKEfZ2z8WKmI0X-LKmzRpnVtWdvQejKl_4M1NiyqkJ0C8-M9Ku5ILm2iru4yHCWhG_HUazQFNucQmmZ_J2656rZnIA-1pB2g607iLhI9eOiZazsmJZyfMjETM8UkNSwSvW4k3w3RdYC_i-OwjAtM87Te-XRJUIS461ne_xdvou2O0/s1067/photo_2024-07-01_13-17-07.jpg

ក្រៅពីសត្វស្វាអ្នកជំនាញក៏ជឿជាក់ថា សត្វដំរីក៏អាចស្គាល់ខ្លួនឯងបាននៅក្នុងកញ្ចក់ដែរ។ ក្រៅពីស្វា និងដំរី បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Neuron ក្នុងខែមករាឆ្នាំ ២០២៤ សត្វកណ្ដុរហាក់ដូចជាទទួលស្គាល់ការផ្លាស់ប្តូរ និងចេះសង្កេតរាងកាយរបស់វានៅមុខកញ្ចក់។ លើសពីនេះសត្វផ្សោតក៏អាចដឹងពីការឆ្លុះបញ្ចាំងរបស់ពួកគេផងដែរ។ ការសិក្សាឆ្នាំ ១៩៩៥ ដោយប្រើវីដេអូជំនួសឱ្យកញ្ចក់ និងការសិក្សាឆ្នាំ ២០០១ ដោយប្រើកញ្ចក់ទាំងពីរបានបង្ហាញថា សត្វផ្សោតពឹងផ្អែកលើរូបភាពរបស់ពួកវាដើម្បីពិនិត្យមើលស្លាកស្នាមនៅលើដងខ្លួនរបស់ពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ImW7rYNN0GhCNO6kNp5gbXCS1bHMz_W3EQ5JVZq6BJ22qA3eps2BflB22tUr8b0u64er7i9HjV_g1g_nsu5IbXubjtQuEd5PgQemojRrlQstegJE3qHVNjFrnrQL2Aw9KJM67AYHir2dyH1uY_XVkoU1Ce84qjnFzffKnOvYzqyAeMciUPKMP45YMn8/s1280/photo_2024-07-01_13-17-05%20(2).jpg

នៅឆ្នាំ ២០១៥ ស្រមោចប្រហែលជាមានការយល់ដឹងដោយខ្លួនឯងខ្លះៗ ព្រោះវាព្យាយាមលុបថ្នាំលាបពណ៌បៃតងនៅលើក្បាលរបស់ពួកវានៅពេលសម្លឹងមើលកញ្ចក់។ ហើយបើយោងតាមការសិក្សាឆ្នាំ ២០២២ សត្វភេនឃ្វីន Adélie ព្រៃ ( Pygoscelis adeliae ) ក៏ទំនងបានបង្ហាញសញ្ញានៃការយល់ដឹងដោយខ្លួនឯងនៅមុខកញ្ចក់ផងដែរ។ ដូច្នេះសត្វទាំង ៦ ខាងលើនេះសុទ្ធតែអាចសម្គាល់ខ្លួនឯងបាននៅមុខកញ្ចក់ ទោះជាយ៉ាងណាសត្វផ្សេងៗទៀតដូចជា ឆ្កែ ឆ្មា សេក និងសត្វឆ្លាតវៃមួយចំនួនទៀតគឺមិនអាចស្គាល់ខ្លួនឯងបាននៅពេលដែលពួកវាឆ្លុះកញ្ចក់ឡើយ៕