Home Blog Page 998

ភ្នំ Hallasan ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ តែក្លាយទៅជាបែបនេះព្រោះតែ…

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នំខ្ពស់បំផុតនៅប្រទេសកូរ៉េខាងត្បូង និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមលើពិភពលោក កំពុងតែប្រឈមនឹង ប.ញ្ហាធំមួយដែលបង្កឡើងដោយភ្ញៀវទេសចរបរទេស ។ វាជាប.ញ្ហា សំរាមកើតឡើងពីកញ្ចប់មី ដែលភ្ញៀវទេសចរយកទៅបរិភោគនៅលើភ្នំ និងពុំព្រមបោះចោលឱ្យបានត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XAtfZKtnAcKgNinU0b9WNNuD9OumiUODxJ52O1ZdR7WJlutAAHBX6WNoFn-05Da9uUE94alW6koE66aKQfrspPInu_23o4kKpFXtc66qz5Ua3MZNBwHPHrTtYzzLSfLFqY9JsU0i91Tvg1QPDQ-ETTP7KZsjl32ft2dMcT-CyvpvEVwz-hdVp5c4U8g/s970/Hallasan-crater-lake-Gwaneumsa.jpg

ខាងឧទ្យានជាតិកោះជេជូរបស់កូរ៉េខាងត្បូង ដែលជាទីតាំងរបស់ភ្នំ Hallasan ជាភ្នំភ្លើងរលត់ និងជាភ្នំខ្ពស់បំផុតនៅកូរ៉េខាងត្បូង បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់កុំបោះចោលសំរាមផ្តេសផ្តាសដើម្បីថែរក្សាបរិស្ថាន ។ កន្លងមក ភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកឡើងភ្នំមួយចំនួន តែងតែយកមីកញ្ចប់ទៅបរិភោគនៅតាមផ្លូវ ឬលើកំពូលភ្នំ បន្ទាប់មក ពួកគេក៏បោះចោលកញ្ចប់មីពាសពេញទីធ្លាទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCT8TtFnn0e83iaUcENHJtkvTQ83jLDeypNyHo4GOmExM3OooIQzwZnXbSbsQ6b1WKCpx5p0yt4XtaVFaj7Nv0gB4YdYIKs04edPBqIPXjx7nkEIcn1xqoR78JS6jHKupsnCCogFXMyBlff9V93f9H184RVm98j6zhERi4BcAG4LIEmg5BlTysj3dIhF8/s1200/1200px-Halla02.jpg
ក្រៅពីការបោះចោលកញ្ចប់មីរួចហើយ ទឹកស្រុះមីនៅសេសសល់ពីការបរិភាគរបស់ភ្ញៀវទេសចរទាំងនេះ ក៏ប៉ះពាល់ដល់បរិស្ថានដូចគ្នាដែរ ពីព្រោះវាមានជាតិអំបិលខ្ពស់ ។ លើសពីនេះ បើភ្ញៀវទេសចរចាក់ទឹកស្រុះមីទាំងនេះចូលក្នុងប្រភពទឹក វានឹងធ្វើឱ្យសត្វផ្សេងៗក្នុងទឹកងាប់ផុតពូជ ។

ហេតុនេះ អាជ្ញាធរកូរ៉េខាងត្បូងបានសំណូមថា សូមភ្ញៀវទេសចរទាំងអស់ចាក់ទឹកស្រុះមីនៅសេសសល់ចូលក្នុងទឹក និងសូមឱ្យភ្ញៀវទេសចរចាក់ទឹកក្តៅចូលក្នុងកញ្ចប់មីដែលផលិតពីក្រដាសរឹងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដើម្បីកាត់បន្ថយបរិមាណទឹកស្រុះមីដែលពួកគេចាក់ចោល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhftUROslQyKqpn0yvWAi-DGd-qz4vwi0KQkFxRyqLuJ7oykXrkPFNdoJP3Uxmbf0fa8UhQcEiG68WnViA8HabUsKc9qivUjcYGEnMeBJalqLWqwn9vEZ8u6poUmLkWWl1huKjcZWhqQ3f0wX6sotGzhE-9w9_uRS_OIkN7ih4n1FsXIgcJ31cmtYH4N7w/s1200/hallasan-mountain-summit-hiking-trail-photo-by-ivan-kralj.jpg

ចំណែកភ្ញៀវទេសចរណាមានអាកប្បកិរិយាពុំសមរម្យនៅតំបន់ទេសចរណ៍ ដូចជា ៖ ជក់បារី, បោះចោលសំរាម ឬកាកសំណល់អាហារផ្តេសផ្តាស និងការបត់ជើងតូចនៅតាមផ្លូវ អាជ្ញាធរកូរ៉េខាងត្បូងនឹងពិន័យជាប្រាក់ស្មើជាង២លានវ៉ុន (ឬស្មើប្រមាណ ១.៣៩០ដុល្លារអាមេរិក) ។ កន្លងមក អាជ្ញាធរកូរ៉េខាងត្បូងបានពិន័យប្រាក់ភ្ញៀវទេសចរបរទេសចំនួន៩នាក់ ដោយសារពួកគេពុំគោរពច្បាប់របស់កូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq5ROO_6uOme-mN_CliEwom-fdUViK3QKDh5jR7lpzo7zYsTTb6gSURH0F6f-LKRA3ILXJhZSlT2gNNdwfj-lLx-oe7OqBOS2Fz9dkAMLVGpjhvsxXi6VUtsllvKi9bAPkbGpzB40ZQD98c5XZwKJgay7CobF8ghpz2u8Tggp3ezSlBhdyRgppaCtbXiU/s800/photo_2024-07-01_16-34-33.jpg

ក្រៅពីនេះ សមត្ថកិច្ចក៏បានទទួលពាក្យបណ្តឹងអំពីភាពមិនប្រក្រតីមួយចំនួនផងដែរ ដូចជា ៖ មានកន្លែងលក់សំបុត្រមុនពេលឡើងភ្នំ, ភ្ញៀវទេសចរបរទេសពុំគោរពច្បាប់ចរាចរណ៍ គឺពួកគេដើរឆ្លងកាត់ផ្លូវនៅកន្លែងហាមឃាត់ ។ ហេតុនេះ សមត្ថកិច្ចនឹងព្យាយាមចាត់វិធានការឱ្យភ្ញៀវទេសចរបរទេសគោរពច្បាប់កូរ៉េខាងត្បូងឱ្យបានច្រើន ៕

តើជនជាតិណាឲ្យពិតប្រាកដ ដែលបានបង្កភាពច.លា.ចលក្នុងហាងកាបូបប្រេននៅតៃវ៉ាន់នោះ?

0

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤នេះ យោងតាមការប្រភពសារព័ត៌មានតៃវ៉ាន់បានចុះផ្សាយថា ឧ.បទ្ទវហេតុអំពើហិ.ង្សា.មួយគឺបានកើតឡើងនៅហាងកាបូបប្រេន Charles & Keith ដែលមានទីតាំងស្ថិតនៅអាគារ Taipei ១០១ ប្រទេសតៃវ៉ាន់ ខណៈដែលសារព័ត៌មានជាច្រើនបានលើកឡើងថាស្រី្តនៅក្នុងហេតុ.ការណ៍នោះគឺជាជនជាតិថៃ។ យ៉ាងណាមិញ ថ្មីៗនេះ ប្រភពសារព័ត៌មានថៃមួយបានចេញមុខមកអះអាងដោយគ្មានភស្តុ.តាងជាក់លាក់ បែរជាចោទថា ស្រ្តីនោះគឺជាជនជាតិខ្មែរទៅវិញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOoF8TfGbOD_TzUzihP2059nYWUdPIaDGOkjiTh2SFg_FXhmu4XWJQ6EJFrqdngN0c8F_aL__Z8K2XipPOJoWXW0f1MoGv6h9L0z5Let-WSpqprQ9uO_4a87Z09F5YClIw5gbkHzEzZA8Y2qpr_7TYms28NL3G1gKVYRHB24Y0jdCim0D56g3yuBh1u6c/s838/Screenshot%202024-07-02%20080955.png

នៅក្នុងវីដេអូខ្លីមួយដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ស្រ្តីម្នាក់ ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈុត និងបាតជើងទទេរ បានបង្កនូវភាពចលាចលនៅក្នុងហាងប្រេនដ៏ល្បីល្បាញនោះ ទំនងជាមានបញ្ហាការនិយាយភាសាមិនច្បាស់ បានជាសម្តែងនូវអាកប្បកិរិយាបែបខឹងសម្បារយ៉ាងខ្លាំង និងធ្វើការគ្រវែងកាបូបនិងរបស់របរមួយចំនួនទៀត ខ្ទាត់ខ្ចាត់ខ្ចាយពេញហាងតែម្តង ថែមទាំងបានប៉ះទង្គិចជាមួយបុគ្គលិកនៅទីនោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhenQAZpPq5-kWnQjUTQvzdApQY8ecFW1vdYa6W0SeQdnT0-vdXa7FPfNUUMxljua_1aOgulajdBwBEVTRBFBFVljPin-xee6f4dyFmBZkwehN8jM8VuQVCmwj5mot5x68eZ9FXk76Sch07njk8NmaGjeioRWT2WkMyVj8S4UwbX5iow0dmxnjsGarlSHQ/s786/Screenshot%202024-07-02%20080852.png

យោងតាមគេហទំព័រ ETtoday បានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នេះបានកន្លងផុតទៅមួយរំពេច ប៉ូលីសបានកំណត់អត្តសញ្ញាណស្ត្រីនេះថាជាជនជាតិថៃ។ ទោះជាយ៉ាងណាដោយសារកង្វះឯកសារបញ្ជាក់អត្តសញ្ញាណពិតប្រាកដរបស់នាង នូវមិនទាន់បញ្ជាក់បានឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMSDcWLXgli_Tq_LViFgLxeX79awpyE2E0-go5mSrrR52eQO6ojvte9q28IGMMhd5VfaManXwpy2CFEPD9O-2ICqGfunzTqAVEYKjn1McTBWBCFQXMi-ivoMjxS9KnyAdaKdMjNhRoXSb3m9djHh8HCZIxb11RFJTE7sCOi-JrwyxDBQm90UQSg2QzCo/s782/Screenshot%202024-07-02%20080829.png

យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី ១ ខែកក្កដានេះ ប្រភពសារព័ត៌ថៃមួយដែលមានឈ្មោះថា Spring News ក៏បានធ្វើការបកស្រាយថា តាមរយៈឧបវទ្ទហេតុនេះ ស្រី្តដែលបង្កនូវភាពចលាចលខាងលើ តាមពិតគឺជាស្រ្តីខ្មែរទៅវិញនោះទេ។ សារព័ត៌មាននេះបានលើកឡើងថា ស្រ្តីនៅក្នុងហេតុការណ៍នេះ បាននិយាយភាសាថៃមែន ប៉ុន្តែសូរសំនៀង មិនមែនជាជនជាតិថៃពិតប្រាកដនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlddeUZXC8JIfRnjYqI3XFMSO_3mPacipie4hxB86tUViGxBy_TcpCqOCjYbYp2eATEh9HwuKGSZ8L1bkjy34wYoGYvc8MJL5YtkFJS4-bC83eZsrk_EQpTq1MJcWPMe1BpRlH3kxPIM1smgEYJuAP2gutc-ouVZ9m5BCWPJnM2EX4KbaziIzWQf6Xujc/s757/Screenshot%202024-07-02%20080812.png

ការបកស្រាយរបស់សារព័ត៌មានថៃ ដែលគ្មានប្រភពនិងភស្តុតាងច្បាស់លាស់បែបនេះ គឺបានធ្វើឲ្យប្រជាជនខ្មែរជាច្រើន ហាក់ខឹងសម្បារយ៉ាងខ្លាំងពីការចោតប្រកាន់ ទម្លាក់កំហុសមកលើជាតិសាសន៍ខ្មែរបែបនេះ។ ខណៈការបញ្ចេញមតិមួយគឺបានលើកឡើងថា«សារព័ត៌មានថៃ គ្មានក្រមសីលធម៌វិជ្ជាជីវៈ លាបពណ៌ប្រជាជនកម្ពុជា។ ករណីជនជាតិថៃ បង្កចលាចលនៅកណ្តាលអាគារ តៃប៉ិ១០១ សារព័ត៌មានតៃវ៉ាន់ចុះផ្សាយព្រោងព្រាត ជាក្តីអាម៉ាសមុខនៃជនជាតិថៃ តែ សារព័ត៌មានថៃ គ្មាន ក្រមសីលធម៌វិជ្ជាជីវៈមួលបង្កាច់ និងបន្លំ ថាជាប្រជាជនកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83FOgG8XOWmBs-X1JALvUr8PqX2zvIOFOsz7Vwb8apKO2UTroHWHiRMKUPx-ttnIPyGAHvlY7cpjXWLDGnIbAxEvwLqZO9U1qpXQ4KXNyRASRtpiFYNQYUoSOkC-Wug2qJzA56bMvUeTOClM0221S_iDsaLoAP_VWMDin9yMvOMEoOD3x83TAK4IpcI/s819/Screenshot%202024-07-02%20080738.png

ទោះជាយ៉ាងណា រឿងនេះក៏នូវតែមិនទាន់បញ្ចប់ត្រឹមតែប៉ុណ្ណេះនោះទេ គឺនឹងមានការស្រាយបំភ្លឺជាបន្តបន្ទាប់ទៀត ដោយអាជ្ញាធរនឹងធ្វើការស៊ើបអង្កេតបន្ថែមថាជាស្រ្តីជនជាតិថៃឬក៏ជាជនជាតិខ្មែរ ដូចទៅនឹងការលើកឡើងរបស់សារព័ត៌មានថៃ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWZjIr6lqtefZn0pFpi2iaZqw0FDhmV_tmwC6PD8CrIyi3IpV9Hrgeiz-p2j5pWzh1NA4Jxq_sbKfMXK-3vbQkVi06FhnpWiRrAgicnFeYMvcM7SQFiSNd6q5UWuPzZH3S03f-ZRugugIOhQ4oSDIDZshJEBp5ibpWVgff9-KjDpN7_fBB4F4PJj2-m0/s1280/photo_2024-07-01_16-24-38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlQoRSO232b6WXJR3JxXYziTbvxasHk0Wehyphenhyphen7H6J6cPYsyrKXMLvLYWbmIMKrf82h3zVgGX4ovHp-a91tqd2Z59y_WJJfJm7gsiPHbHaRTJHc4h2jFlTvxBexquI9Ixhx338fM0hYTMWxc0MEKx5y6OjCmMqZOboOLgSEFpNucflAjf6ZJkbbTpZjrz68/s1280/photo_2024-07-01_15-17-27.jpg

មានត្រឹមជាង $200 អាចចាប់ផ្តើមថត Vlog ជាមួយ HUAWEI nova 12 Series ថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរពេញលេញ និង កម្មវិធីថតសំលេងអូតូពេលខលមាន Google ស្រាប់ក្នុង HUAWEI AppGallery ម្លៃចាប់ពី $2០០ តែប៉ុនណ្ណោះ..

0

កាលពីថ្ងៃទី 1 ខែ កក្កដា នេះ ក្រុមហ៊ុនហួវៃ បានដាក់សម្ពោធលក់ផ្លូវការនូវ HUAWEI nova 12 Series ជាស្មាតហ្វូនឯកទេសថតវីដេអូ vlogs ជំនាន់ទី 2 នៅអាគារ Exchange Square ដោយមានការចូលរួមពីលោក ថ្នាក់ដឹកនាំហួវៃប្រចាំប្រទេសកម្ពុជា តារា Influencer លោក ឈាង ដាវុធ , កញ្ញា ប៉ូចាន់ដណែត និង បងៗសារព័ព៏មានជាច្រើនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdw6jHewkZaOMsgjjLH_6E_HmkbGloPjoIR5t2TNm45ORAitL-ifIRcFHqosH1eQVlq1AVoKUv0gOxzfrINQRazfHp2ycLn_c_j08W0cKCJSdYFnNB_RjB9i_SPt23pBPkP5-KkizH0EQO6kNkj7UTe-ONiTENv4WEGFBNZlUlxXybu56Qmrk_ZhRkHPI/s1430/Picture18.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_syrhir5Ywh3gHYeZ5_8q46qA2iCDtqNE1h4JlwJz0ir81YMpor-CUDE5ZTKDCX-_8m-84trX36LeZ1Wh7G7PjM7eeDlV4Nh_Ck7fuTg3JBY44IozB2DXA5Q5IPfeL0KGVCCtzXceSoNWqAFCVVekSSgU7QhnenEyXdER2S6e2HezcuBK8Fd7nRD7fXY/s1430/Picture19.jpg

នេះជាដំណឹងល្អសម្រាប់បងប្អួនមានគោលបំណងចង់ចាប់ផ្តើមបង្កើតវីដេអូ Vlog (វីឡុក) តែមិនចង់ចំនាយថវិការច្រើនក្នុងការទិញឧបករណ៍កាមេរ៉ាថ្លៃៗ លើនេះក្រុមហ៊ុនហួវៃបាននាំយកស្មាតហ្វូនឯកទេសថតវីដេអូ  Vlog វីឡុក ជំនាន់ទី 2 ដែលមានតម្លៃចាប់ពី 200$ មានចំនុចពិសេសៗជាច្រើនដូចជា៖

ចំណុចពិសេសទី 1: ជាស្មាតហ្វូនដែលអាចថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទំាំងមុខទាំងក្រោយ

សម្រាប់ការថតវីដេអូ Vlog (វីឡុក) តម្រូវអោយមានកាមេរ៉ាខាងមុខថតបានច្បាស់ខ្លាំង និង ប្លង់កាន់តែទូលាយសម្រាប់ nova 12s គឺអាចថតវីដេអូខាងមុខប្លង់ទូលាយកម្រិត 4K ទាំងកាមេរ៉ាមុខនិងក្រោយ ស្រូបសម្លេងបានច្បាស់ ផ្តល់នៅគុណភាពវីដេអូខ្ពស់ ។ សម្រាប់ nova 12i មានមុខងារ Vlog ពិសេសខុសគឺផ្តល់អោយលោកអ្នកអាចថតវីដេអូត្រលលប់មុខក្រោយក្នុងពេលតែមួយដោយមិនចាំបាច់ចុចផ្តាច់វីដូចុះឡើងពេលកំពុងថត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZb6FRyvAvb2LXj-e3C3mriDOKhHKLIpouVDjivIY7-wQZ8-zWYi61DgV6GBbf57PTnl3m67-LMFL2L4rUVsST3mvkIxI6_g87QXQDEIwXOtXmRRWIZ4y7U3W_9SxQ1CZWV7kWMb6Nt8Dr0g8JfhXMlEAgeDd3tEFJXw5E2Fmfr-xB6zhRv9JoENzAxJ4/s1430/Picture3.jpg

ចំណុចពិសេសទី 2 : ថតភ្លាម Edit ភ្លាមជាមួយកម្មវិធីកាត់តវីដេអូ Petal Clip

ក្រុមហ៊ុនហួវៃបានដាក់សម្ពោធនៅកម្មវិធីកាត់តវីដេអូ Petal Clip ផ្តល់ជូនឡៃសិនឥតគិតថ្លៃពេញមួយជីវិតចំណេញថវិការមួយឆ្នាំ $92 មុខងារស្រដៀងទៅនឹងកម្មវិធីកាត់តវីដេអូ CapCut សម្រាប់កាត់តវីដេអូ មានការតំឡើងមកស្រាប់នៅក្នុង Huawei nova 12 Series ដោយ Support ជាមួយការដាក់ចំណងជើងជាអក្សរខ្មែរពេញលេញមិនដាច់ដៃជើង អាចដាក់ Voice Over , Effect , Sticker , Overlay , វីដេអូ Template , វីដេអូបង្រៀនកាត់ត និង  មិនជាប់ Logo Watermark នៅក្នុងវដេអូ កាន់តែផ្តល់ជូនភាពងាយស្រួលសម្រាប់អ្នកបង្កើតអ្នកចង់បង្កើតមាតិការ អាចបង្កើតវីដេអូ Vlog កាន់តែងាយស្រួលដោយគ្រាន់តែប្រើប្រាស់ Huawei nova 12 Series  ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPMeius8TbZ3KqwJeZ-lg21bUKV17L61zX9R9xfkIdHxfN39KNjpwrwA1UTEe9ghP60kvv9WFgW3Eyd1by6CwfuJM_jGClSyJRa3osDyCssu4twvLNXzgAPKbfc87ukjYxZrhltyA0Nr9n8wkcG5Wg4vXs5Nq5GhQcP5Jdemgkrn0fl56dO9whXYpuIvU/s624/Picture6.png

ចំណុចពិសេសទី 3: មុខងារ Vlog និង Story Creator អាចបង្កើតវីដអូខ្លីៗ ដោយមិនចាំបាច់មានជំនាញថវីដេអូ ឬ ជំនាញកាត់តវីដេអូឡើយ ដោយគ្រាន់តែចូលប្រើប្រាស់មុខងារ Story Creator លោកអ្នកអាចធ្វើការថតតាម Template ដែលមានស្រាប់ រួចមុខងារនេះនឹងបង្តើតវីដេអូ Story ខ្លីៗបានភ្លាមៗដោយមិនចាំបាច់កាត់ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxQcgqNWAimlL4frnk7DZYJFHcl6uzZUIlndkwZForSEseXX8fTA6BhORbSyJYaAjY_tzuTfgyqCECr-X0yPB0QhBKNuY1DFJ9RNbD_6O1tvsf_gnFsgNCqqcsJY2xVb1W0ba-ecpfjkUziCpQdZAAtOcnw5MjiFBC4ML16SJR9oBPp6fOijvDasnogOs/s1430/Picture4.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB6yCh-FGcnwqenrn6diclGOwFujv3-DsOmEAYS3uq50cciBjOzkCPV3Lv3swPYnLgsVmwUc5UpQM681oqXQ9tZmk2W_mSNBtdqlHY1f2w_NCeGGIOhnMa4cMG6Ft3h1-bi2-8cuMQtfKELa8-3zGh61RaWjZPkcJUmp470iQ45JOkQ0ACauOgxmSGvTI/s624/Picture11.png

 

ចំណុចពិសេសទី 4:  កាមេរ៉ាមុខសែលហ្វីប្លង់ទូលាយទំហំធំ 60MP ជាមួយមុខងារ Beauty និង Portrait ជួយអោយការ សែលហ្វីទួលបានរូបភាពច្បាស់ ចាប់ប្លង់បានទូលាយ ជាពិសេសការសែល្វីជាមួយទេសភាព ឬ​ជាក្រុម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibhq4SOYa0fMg8qCucM5xRsWOv7h4rPu9Rj6rUqoh3e8d8izImNyqwcLRv5gh6kEC5wQGTC9rzNoPyQolV2xxkKLnSFgLN5zopmnvwB20prLBNMqw-nqU_cYhhqao34gnOP_O2PfKlmZIXVKT6wiJwp5VLfygPmBBtQf1BFgygjssX_UDiFNhpMTgmVmk/s1430/Picture5.jpg

 

ចំណុចពិសេសទី 5:  មុខងារថតសម្លេងពេលនិយាយទូរស័ព្ទ Call Recorder

ដំណឹងល្អសម្រាប់អតិថិជនដែលតម្រូវការមុខងារថតសម្លេង Call Recorder អាចថតសម្លេងការសន្តន្ទាសំខាន់ ៗបានហើយ នៅលើ Huawei nova 12 Series ដោយមិនមែនការរំខានដល់ដៃគូរសន្ទនាកំពុងស្តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_vTmLLbbXfd5nxN4FLofLUnxhReS-4mAJ4yZi13PHK5_00coQV7kkfBPajEa-zB_VETmIfeQPZT4JjIGU7J7cZuup-wqUQXLPw7HDneDju7qdJzmnJz4cD6ooKj29PB_D7g-3uREAfFYPJIuJRQqeFqEbOkjoctK_jsSCb4NeTRqNKgg2oXNpWN2ZVsQ/s1430/Picture7.jpg
ចំណុចពិសេសទី 6:  HUAWEI nova 12 Series មាន Google  មកស្រាប់នៅក្នុង Huawei AppGallery ដោយគ្រាន់តែចូលទៅកាន់កម្មវិធី អេបហ្គាល់ឡារី (AppGallery) បន្ទាប់មករកស្វែករក សឺច (Search) ពាក្យ “google” នឹងមានកម្មវិធី Google ជាច្រើនដែលទាញយកមកប្រើប្រាស់បានដោយសេរី។ ឧទារហ៍ដូចជាកម្មវិធី Google Maps, Google Chrome, Gmail, YouTube និងកម្មវិធី Google ជាច្រើនទៀត គឺដំឡើងប្រើបានទាំងអស់ពី អេបហ្គាល់ឡារី (AppGallery) របស់ហួវៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO0peCTGtdu6uWy5IPdan3aPDhBKciVvjfrv2tVOwoZVJAbYElDEbhVv2aAJfJDxJLJ5YuDrVWAi1klim_HP50dvevry41NTIDtTjzVO-Tdx3wrtVMZrJ992QWH9em4xP5IWIfOqb-NOIhYgwS94DhMuVYI57cz286lpnpnweVwpNU93MylC8AVOOv2sE/s624/Picture13.png

 

ចំនុចពិសេសទី 7៖ ការឌីហ្សាញបែបជ្រុងរាបស្មើរ ស្តើង ហើយស្រាលមែនទែន… អេក្រង់ច្បាស់ត្រជាក់ភ្នែក ប្រភេទ OLED ទំហំ 6.7អ៊ីញ 120Hz លេងហ្គេម អូសបញ្ជាដឹងតែស្មូតតែម្តង ហើយមានឆ្នាំងសាកល្បឿនលឿន 66w សាកថ្មតែ 30នាទីទេ បាន62%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJvyJn4P2jZrebfqgtXyOE3l9MQ_EyzcweQD7R8Ul0tkITSHmI8L3as4fAEIXNEmGdj8ltx9ZQBm8owsAFbUmLfQY8AWbW-W6eH8TdB9fd3fy1I_drQdxofmYbUg1298WyCEmcRsWtJkAvuU79a7N9YNuIGjw-tNIhr3ldmOA2xV8Hd7WNlTnA6t_7Zdg/s1430/Picture14.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_CgaeJAfDtJfl_kK84Rcbe6N167sGVQg4xT1GPuwMYc_sfcd21nZrDiLmrFCuefebjJr4iynHv8At8tGefXCK2pYfxDEIvlbhcHKB4hdG1PSsFkZJ6lrMd1La80_hNxSsaj3cTtJjSp6Jeom8MkgDzdEt4UgMC7UY_XE5ra3RvgetHi60LoaPmLHfCI/s1430/Picture15.jpg

 

សម្រាប់ HUAWEI nova 12 Series ឯកទេសថតវីដេអូVlog ជំនាន់ទី2 គឺមាន ២ ម៉ូដែល គឺ HUAWEI nova 12i ថតវីដេអូ2ប្លង់ក្នុងពេលតែមួយ, ថតវីដេអូត្រលប់មុខក្រោយដោយមិនដាច់ record, កាមេរ៉ាធំ 108MP, មានតម្លៃត្រឹមតែ $229 តែប៉ុនណ្ណោះ ទទួលការថែមជូនដូចជា៖ កាស់ប្ល៊ូធូតម្លៃ $11, កាបូបយួរដៃ តម្លៃ $10, Case Premium តម្លៃ $9, Screen Protector, ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរបានដោយឥតគិតថ្លៃ (Free Lifetime License) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3cyU9vEN_g0zox_K43ccsgzqSCbzyUtTJCJtrVHRQdJYvOyioyXLcu9nXICfgadLeRKMu_P6rSCMrQywvC3_wHvEBWF0xUO4gDKhUjLTmGPpwo_uB-QPCJrQxqh2Mo8F2LB3nIaY8RAAXuaJRmMywlPJQ0HDprez7PiMwyR2b1VOaik2_ArFnB0V4Mz4/s1430/Picture8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rtk3fUdVh9fBOIkEQOXkSWc8eAQ82j2W3VeDo3nEhfJlIjQcLYn4g7xaBbYF6HFxyyAWw41h6NcBebbisCSOra-ck200QajGToZ5X4b4Osw1glgXSgP8cXNHDlLqrzysiJRFzcPkMCWTQxnuXwluKw6yUCxTtzTulHSEpIubI3hHzieLiGkq4f_Q1Mk/s1430/Picture17.jpg

ហើយសម្រាប់ HUAWEI nova 12s សិស្សច្បង់របស់ nova 12i មានតម្លៃត្រឹមតែ 349$ តែប៉ុនណ្ណោះ ទទួលការថែមជូនដូចជា៖ កាស់ប្ល៊ូធូតម្លៃ $11, កាបូបយួរដៃ តម្លៃ $10, Case Premium តម្លៃ $9, Screen Protector, ផ្តល់ជូនកម្មវិធីកាត់តវីដេអូ Petal Clip សរសេរអក្សរខ្មែរបានដោយឥតគិតថ្លៃ (Free Lifetime License) ។

 

លោកអ្នកអាចកុម្ម៉ង់ទុកមុនស្មាតហ្វូន HUAWEI nova 12 Series ឯកទេសថតវីដេអូ Vlog ជំនាន់ទី 2 គ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និង HUAWEI Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 5 កក្កដា ឆ្នាំ 2024​ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4DrL2w0VQfeLxFzFc5xcSGlFMNMu6f_9gg9NbTyS6BQLhKovHWFIDQt6kr54F5ctbt9SdHUVKPM_dro91sOC5EpDFD78TUrxtdHv93EyrMOfWQlcZtNlXZi7-6cacIazgUPTjI_nkBFmLzROeRw_T2ZIgILk4eJMdNqY622fHWV7pgCq-Edu1NgEF8VA/s1430/Picture16.jpg

LISA ត្រូវបានអ្នករចនាម៉ូតជនជាតិចិនម្នាក់ចោ.ទប្រកាន់ថា លួ.ចចម្លងម៉ូតអាវរបស់គេដោយគ្មានសុំការអនុញ្ញាត

0

កាលពីពេលថ្មីៗនេះតារាចម្រៀង K-pop ដ៏ល្បីឈ្មោះ LISA សមាជិក BLACKPINK បានចេញ MV ទោលថ្មីមួយដែលមានចំណងជើងថា “ROCKSTAR” ដោយក្នុង MV នោះនាងបានពាក់អាវស្បែកពណ៌ខ្មៅមានរចនាប័ទរូបផ្កាយ ត្រូវបានគេចោ.ទប្រកាន់ថា បានលួ.ចចម្លងម៉ូតអាវរបស់អ្នករចនាជនជាតិចិនម្នាក់ឈ្មោះ Yang Yue ដោយគ្មានសុំការអនុញ្ញាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrANpRP4TsaEzXn7Z74fUE5vazmMpfS8Jv19EcEutM1c1Oh4fxRwFIWbXtxVQDTEaPtRmoEPFTiP-SO3P9aygnKLYDSR34X35Ie3VAaDX7TJ4xvW97wgFvOqvlXM5VnQ0vS2MNWa1BbCjvUiy3rpCnGv2jV_pN7AwgrDiN-7jNtTGkkpzEiWQ77DOsFw8/s1280/maxresdefault.jpg

បើយោងតាម South China Morning Post បានឱ្យដឹងថា Yang Yue ដែលជាសិល្បករតុបតែងមុខ និងជាអ្នកច្នៃម៉ូដមកពីទីក្រុងប៉េកាំងប្រទេសចិន បានធ្វើការចោទប្រកាន់តារាល្បី LISA លួចចម្លងម៉ូតអាវរបស់ខ្លួននៅលើបណ្តាញសង្គម Xiaohongshu បង្កឱ្យមានភាពចម្រូសចម្រាសយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijJP-uqT6QwxK-n0bwNy_dfij1Z9DqwDCVfuYoRnst-AK4UH09sZjuLeTvGMDkjF0hqz2Tyy3kBCS4HNTLzpmDs_YV17SFBGwT4VRV-ZTH4tUDg0mCQf_FszciIrt34U_pRHJnd2a-mdCPjft_r7lMHGnTBYLOBWhVG0RCN8jVudE9RhR5q4cvn9fXxc0/s828/photo_2024-07-01_16-07-50.jpg

អ្នកច្នៃម៉ូតជនជាតិចិនរូបនេះបានសរសេរថា LISA មិនត្រឹមលួចចម្លងរូបផ្កាយរបស់គេទេ ថែមទាំងយកស្ទីលកាត់អាវដូចគេទៀត។ ភ្លាមនោះអ្នកគាំទ្រ LISA ជាច្រើនក៏បានចេញមុខការពារ ក៏ដូចជាបញ្ចេញមតិរិះគន់អ្នកច្នៃម៉ូតជនជាតិចិនម្នាក់នោះថា តើអ្នកមានអ្វីមកបញ្ជាក់ថា LISA លួចចម្លងម៉ូតរបស់អ្នក? អ្នកខ្លះទៀតក៏ខំមិនថា ប្រហែលបុគ្គលនោះចង់ល្បីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGLbeTtSNKHYRZU8rWw_nI7DNFvxCyf4RUm7FNumJVriiINWJrCwB79LbIuRvfTgi9320G3hbWz2w3rnWzkeMIwpbuUOjgCUaXBQsXpE6QzK7xLMeaiTM5p1RIGOS39OZwnDZtiBkYF9hPzu7YD_aHy-sWmH3XfOp0GRHbNknOnbk_Sm9PzEU7S_fZEHs/s1024/photo_2024-07-01_16-08-33.jpg

ដើម្បីបញ្ជាក់ថាការរចនាម៉ូតអាវផ្កាយជាកម្មសិទ្ធផ្ទាល់របស់ Yang Yue ក៏បានបង្ហោះការចនាម៉ូតអាវរបស់នាងកាលពីឆ្នាំ ២០២០ ដោយក្នុងរូបបង្ហោះនោះអាវផ្កាយពិតជាស្រដៀងនឹងអាវរបស់ LISA ពាក់មែន ប៉ុន្តែម៉ូតអាវផ្កាយរបស់ Yang Yue បានភ្ជាប់ជាមួយសំពត់ ខណៈអាវផ្កាយរបស់ LISA មិនមានសំពត់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1LuZShqNQaZ0FNv6GbDQCAdbK0ATcbnOWtRTPWAMRk3OHPftk32D9yo1Db3m8f4hwbFz5Cgww27tEQ-IbOY_tuWPF9DmMqe4G1PK922V4ShSJvUK8uBsUI1R0rsEO-dI7ZA2xUwMaGT_tXs5gzBws9SpazxkwU39uPmHIGxDACsAW4fPOlQn8OCliBk/s1200/photo_2024-07-01_16-09-06.jpg

Yang បានសរសេរថា “នាងជាម្ចាស់ដើម LISA ពិតជាលួចចម្លងម៉ូតរបស់នាងមែន” Yang បានបន្តថា នាងព្យាយាមទាក់ទងទៅអ្នករចនាម៉ូដ Lisa ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ មិនយូរប៉ុន្មានរចនាម៉ូតជនជាតិចិនរូបនេះក៏បានទទួលសារសុំទោសពីភ្នាក់ងារ LISA ដោយពួកគេបាននិយាយថាវានឹងមិនកើតឡើងម្តងទៀតទេ យើងសូមអភ័យទោសដោយស្មោះ»៕

ផ្ទុះការវែកញែករូបសំណាក់ Golden Boy ជាចម្លាក់បុរាណខ្មែរក្នុងរចនាប័ទ្មបាពួន អំឡុងសតវត្សទី១១ កំពុងតែទួលបានការគាំទ្រពីមហាជនខ្មែរ ដែលស្រលាញ់និងចង់ថែរក្សាកេរ្តិ៍មរតដូនតា

0

រូបសំណាក់ Golden Boy ដែលស្នាដៃរបស់កូនខ្មែរ រំលេចដោយពណ៌មាសឆ្អិនឆ្អៅ ទម្រង់មុខមាត់ ក្បូរក្បាច់រចនាផ្សេងៗបានយ៉ាងល្អឥតខ្ចោះ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ កំពុងតែទទួលបានការកោតសសើរនិងចាប់អារម្មណ៍ពីមហាជនខ្មែរ តែបែរជាទទួលបានការរិះ គន់ពីប្រជាជនថៃ១ចំនួនតូចទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFpdmeNaYM5gOKtMwnlqoaqrYMyInogQ68hWptlS-hkrGuQjnacH-4Bo0L_vQMiUN8kB_Ng3j6fUHRVAars1aOnh9oruUhbzlORSPBa19fpML2knvbd1bFs9lKtGHXGn-9tyLcOhWGGDc9Le3I6JXnVgbujjIKqrq3jdQDrXKkbbO7atxcMPrcK4MPdG0/s2048/449500895_481700890936476_5516597788435160006_n.jpg

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍ទៅលើស្នាដៃរបស់កូនខ្មែរមួយដួង ក្រោយពីបានសូនរូបសំណាក់ Golden Boy រំលេចចេញជារូបរាងយ៉ាងប្រណិត អស្ចារ្យមិនធម្មតា ក៏បានបង្កឲ្យមានការជជែកញែក.វែកពេញបណ្តាញសង្គមរវាងទាំងជនជាតិខ្មែរនិងថៃ។ ខណៈបច្ចុប្បន្ន រូបចម្លាក់ Golden Boy បុរាណអាយុរាប់ពាន់ឆ្នាំមួយ កំពុងស្ថិតនៅឯសារមន្ទីរប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_suxPcHryEfufdCRuh5btMR-TMgig6KuGKEqTxRw0oQEkUWhMhYQTjdtBSO8O_7Zf3k1Ufm2BO531k9XEtB97galfnslJvpfwUKsLgsZ1yoni6n8oyl4PMy_N9rVxURzF5ZvSVQxTYYsukecpE8bjRHhb-dBjcClkUmtUNER8XKLnI6JnsTlDSOWReg/s2048/449521786_481705270936038_2119423598958829359_n.jpg

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Phearun Set បានបញ្ចេញស្នាដៃឆ្លាក់រូបចម្លាក់មួយដែលត្រូវបានគេស្គាល់ថាជា Golden Boy រំលេចដោយពណ៌មាសឆ្អិនឆ្អៅ ទម្រង់មុខមាត់ ក្បូរក្បាច់រចនាផ្សេងៗបានយ៉ាងល្អឥតខ្ចោះ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់។

ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានចូលបញ្ចេញមតិ ហាក់សម្តែងនូវការពេញចិត្តនិងកោតសរសើរព្រោងព្រាតពីទឹកដៃមិនធម្មតារបស់កូនខ្មែររូបនេះ ស្របពេលជាមួយគ្នានោះ ជនជាតិថៃក៏បានចូលទៅបញ្ចេញមតិរិះគន់ភ្លាមៗទៅលើរូបចម្លាក់នេះ ក្រោមហេតុផលជាតិនិយមរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXD6dp67K7wXgZ4hyCdAt7XYo2DandQSSA4Ap-RYn5ioWqC3baLz38EvJZSoBs8Z276rGmuOQ-fTQzT7NMYceGJFmUXGerAxLGWpz6HLGtnQWqKap2lRNdWKAmTmjjTHPkHQUCsD-CpDog3meRrALhdAJzz2stwEB2XD_i7acwYlAdYcdaJxwOycowvxc/s2048/449529293_481701234269775_1310924430683333436_n.jpg

គួរបញ្ជាក់ថា រូបចម្លាក់ទេពបុរស មានកម្ពស់ ១,១ ម៉ែត្រ សាងអំពីសំរិទ្ធបិតមាសដែលគេឲ្យឈ្មោះថា Golden Boy នេះ ត្រូវបានអ្នកបុរាណវិទ្យាទូទៅសន្និដ្ឋានថា ជាចម្លាក់បុរាណខ្មែរក្នុងរចនាប័ទ្មបាពួន អំឡុងសតវត្សទី១១ ដោយសង្ស័យថា ត្រូវបាននាំចេញពីកម្ពុជាដោយខុសច្បាប់នៅសម័យសង្គ្រាម ព្រោះតែបានលេចវត្តមាននៅក្នុង សារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_3Y9Y2EJI5aTEFKeWYfSWUohRcYQJZMMWfIuLLJZTQQmV8uh4fxk93C37alSZRUdWvGMaypBdNw83luJ50QQBt6dz9UpKN8MRYPNZhNnAzNW_MtJb8H2UvvvJB6YOfSLp7coXymTxQEo6cY57O6Cqql2m4tRajmYFL6DEBGtRO2Po-q7o-iI-lwjq-M/s2048/449690689_481705227602709_307771205032460047_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ន រូបចម្លាក់នេះកំពុងរក្សាទុកនៅក្នុងសារមន្ទីរក្រុងបាងកក ក្រោយប្រទេសថៃបានបង្ហាញភស្តុតាងច្បាស់លាស់អំពីរូបចម្លាក់នេះ ហើយក៏ត្រូវបានសារមន្ទីរសហរដ្ឋអាមេរិកសម្រេចប្រគល់ជូនប្រទេសថៃជាស្ថាពរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ៕

កសិករត្អូញត្អែរ ក្រោយស្ពៃក្រញាញ់ជាង10តោន​ ត្រូវលក់ក្នុងមួយគីឡូមិនបាន៥០០រៀល

0

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Choeun Tithya ជឿន ទិត្យា បានបង្ហោះសារយ៉ាងអួលដើមករ ត្អូញត្អែរពីតម្លៃស្ពៃក្រញាញ់ មួយគីឡូមិនដល់៥០០រៀល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUqQ15lyqVfq1tLEb1bwH1fgfMKGKC7rI1iQPimlEoYi3AFyTirUQbMcAYo1iEMwpBkbXaSzPA0lWvEQ18mKbqO191ABOrZ51wCS0aUBLRcJH6-dp-ECimeNR5rIM2Z9ZuTWxbOk26_3PNqzWjn3orqqjcXIDhtuNF4seyKlgXK096pEdT7kAv-lLwgY/s960/449466370_122151490124066855_4793684072400457725_n.jpg

តាមរយៈគណនីខាងលើបានបង្ហោះថា៖”01/07/204 ស្ពៃក្រញាញ់ស្អាតល្អជាង10តោន ក្នុងមួយថ្ងៃ កំពុងតែឈានទៅដល់ការខួចចោល ដោយគ្មានអ្នកទិញ តម្លៃនៅចំការ 300៛ / 400៛ មិនរួចថ្លៃពលកម្មកាត់ទេ បើមានអ្នកយកសឹងតែចែកfree សម្រាប់អ្នកអត់មានលទ្ធភាព ល្ងាចចេញទៅភ្នំពេញ1តោន បងប្អូនចង់បានអាចមកយកបាន
#រួមគ្នាគាំទ្រផលិតផលក្នុងស្រុកដែលមិនប្រើប្រាស់សារជាតិគីមី
#ផ្សារត្រាំកក់តាកែវ
☎️ 070796606 telegram”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu9Y4nQPlhGkTi-6FkjDdUE1RTDKsFihLXiiEzfb8llLvhpmEtxS_CoLwNQNf_c0aVNoV_Quzsvc8Rpf7KnH-Ckp8Zy8_5prAh63lsDmHr3A6ovM_bcVeOWfVyyrNgEyrDJtDKmrHsubrQEkuijyd1TAa-tRjf5vmMl05tLFEHVtm1wXHbfzLbCT11GqQ/s960/449656325_122151490172066855_58724044810446535_n.jpg

ពាក់ព័ន្ធនឹងការធ្វើកសិកម្មមិនមានទីផ្សារលក់មិនចេញនេះ ពលរដ្ឋស្នើឱ្យក្រសួងកសិកម្ម ចូលរួមជួយរកទីផ្សារ ដើម្បីឱ្យកសិកររកចំណូលផ្គត់ផ្គង់ជីវភាព ខណបច្ចុប្បន្នកសិកម្មបន្លែ ផ្លែឈើ មួយចំនួនតែងខាតចុងខាតដើម ក្រោយខំដាំ តែបែរជាគ្មានទីផ្សារ ឬក៏ទីផ្សារចុះថោក មិនរួចថ្លៃពលកម្មជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL8CUbrZi-a3Wz3QAeHxA_OUQMW-c8kGiVw61eTzME1GWdJMSZWByKjVx4jrrUK18JC43ot8phYz7uK9sXX5w1ix59Ae2uIg1-32YTnZJ54nyiuohE20OaeXGNbEKGzCfn31mCBRdn0qFmuoGbtWc8aQ6JmYCAf2wDwywDDQhUb-McQhJ6qabDVx2xq5Q/s960/449685429_122151490094066855_8161236617008451649_n.jpg

 

ដីកណ្តាលទីក្រុងដ៏ស្រស់ស្អាតមួយនៅបរទេស បានប្រកាសលក់ ចំនួន ៣០ ឡូត៍ក្នុងតម្លៃទាបបំផុតមិនគួរឱ្យជឿ!

0

បរទេស៖ Götene ដែលជាទីក្រុងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតចម្ងាយ ៣២០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Stockholm ប្រទេសស៊ុយអែត បានកំពុងប្រកាសលក់ដីចំនួន ៣០ ឡូត៍ ជាមួយនឹងតម្លៃចាប់ពី 1 krona (ប្រមាណ ៣,៥០០ រៀលលុយខ្មែរប៉ុណ្ណោះ) ក្នុងមួយម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzVbbItQVSVwUBH7sxu6f6IooY8D57G9D3LNgrDpDkKcLyhQ31bms1Uy_58t88J5CWJyJgDr0WF-aBZ_8WABADwpM9dGd1sAqhBFt8nATPsiqL50dVmLozxN4NNDuAzlAUWgiL5eayk1JUhrGvJRBaPCY63Kn2ySJhCjQVQ1ZB_BTRaHDefh8SWGbUXes/s1110/falkangen-flygfoto-2.webp

យោងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលក្នុងតំបន់ អ្នកទិញអាចសាងសង់ផ្ទះ ឬរមណីយដ្ឋាននៅលើដីទាំងនោះបាន។ ទីក្រុងនេះបច្ចុប្បន្នមានមនុស្សត្រឹមតែ ៥,០០០ នាក់រស់នៅប៉ុណ្ណោះ ដោយ Götene ស្ថិតនៅក្នុងតំបន់ជនបទដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសស៊ុយអែត។ វាមានទីតាំងនៅលើច្រាំងនៃបឹង Vänern ដែលជាបឹងធម្មជាតិដ៏ធំបំផុតនៅ Scandinavia និង EU ដែលមានផ្ទៃដីប្រហែល ១០ ដងនៃបឹង Constance។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLJT48WzKQb6essPWJHVcCTLoS3rom26hDVjz4PVwkHDL2kGO_wAlKQpvdeXk-qbLG2wN2EjOecx0f985PnMFqpS3SwUNXQ7m6lzc90_dH-qHRI2OKx19jzW8A85QbYeVWOA459EiPUiSrBO6-Q31TDo-nXbC8ZPaojBcVtnZX2cdOd8nldspRcuJJpg/s1160/gettyimages-2025705499.webp

Götene ក៏មានកន្លែងពីរដែលចុះក្នុងបញ្ជីរបស់ UNESCO ផងដែរគឺ៖ Platåbergens Geopark និង Lake Vänern Islands។ យោងតាមអភិបាលក្រុង Johan Månsson មូលហេតុដែលមន្ត្រីក្នុងតំបន់ចាប់ផ្តើមផែនការលក់ដីចំនួន ៣០ ឡូតិ៍ក្នុងតម្លៃ “ទាបបំផុតមិនធ្លាប់មាន” គឺដោយសារតែការរួមបញ្ចូលគ្នានៃវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន និងចំនួនប្រជាជនក្នុងស្រុកធ្លាក់ចុះ។ លោកបានបន្តថា៖ «ទីផ្សារអចលនទ្រព្យក្នុងតំបន់នេះជាទូទៅមានសភាពអាប់អួរខ្លាំងដោយសារអត្រាការប្រាក់ខ្ពស់ និងវិបត្តិសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicc9seMIg0sjBANw89dHvC6DjW3Si_JH4Lh6W7ecvExqU5sJQUM_nad51lXr8MA9an7TGXnVRgUEGp9-TE8HfNlrs0f7RXiw-oy0Qa1Ub2adWih93DYpvNde1M1HgRhJvLiSKlkUzrFlmyo5bsH5o9enRSFAYinmnNQk7riRVPbijFbjy1FzkcBZ2Lc7g/s900/photo_2024-07-01_14-59-10.jpg

ក្រៅពីនេះ យើងក៏កំពុងឃើញអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ដូច្នេះយើងត្រូវតែធ្វើអ្វីមួយ ដើម្បីទាក់ទាញមនុស្សមកទីនេះឱ្យកាន់តែច្រើន។ កាលពីខែមុន មន្ត្រីមូលដ្ឋានបានចាប់ផ្តើមគំនិតផ្តួចផ្តើមលក់ដីក្នុងតម្លៃទាប ដែលដីទាំងនោះធ្លាប់បានដាក់លក់អស់ជាច្រើនឆ្នាំហើយ ប៉ុន្តែលក់មិនដាច់។ ដូច្នេះពួកគេ ក៏ចាប់ផ្តើមប្រកាសបញ្ចុះតម្លៃដីទ្វេដង ហេតុនេះអ្នកទិញមិនចាំបាច់រស់នៅក្នុងប្រទេសស៊ុយអែត ឬរស់នៅទីនោះជាអចិន្ត្រៃយ៍ក៏បានដែរ។ ប៉ុន្តែមានតម្រូវការតែមួយគត់សម្រាប់អ្នកទិញគឺថាការសាងសង់ផ្ទះត្រូវតែចាប់ផ្តើមក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការទិញដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhi0qELJ2zBWeDAstxt5A63xbh1U7dAYYsT44wVKo00Wrz4BqKOgV_6J-FTgUBtDjcEVcxJaxo9V4YKbYb4Y6R_298q0KkA0T5WUTLNq2uXYDXS1HKXvJIGY9FtDJ2p7N_XWTGV9pdiWdfxvIdjHZqzF3a6qcyYmENypTKfCgK5EPt2hSZEmjk7fYc0mI/s1280/photo_2024-07-01_15-03-31.jpg

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព័ត៌មាននេះបានរីករាលដាលពាសពេញបណ្តាញសង្គម លោកអភិបាលក្រុង Johan បាននិយាយថា រដ្ឋាភិបាលបានទទួលការហៅទូរស័ព្ទរាប់ពាន់ពីទូទាំងពិភពលោកដើម្បីសុំឱ្យចូលរួម។ ប្រឈមមុខនឹងតម្រូវការដ៏ច្រើនបែបនេះ រដ្ឋាភិបាលក៏បានផ្អាកដំណើរលក់ជាបណ្តោះអាសន្នរហូតដល់ដើមខែសីហា ដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន។ នៅពេលចាប់ផ្តើមឡើងវិញ ទំនងជានឹងមានដំណើរការដេញថ្លៃដីជំនួសឱ្យការលក់ដីក្នុងតម្លៃត្រឹមតែ 1 krona/m2៕

មកស្គាល់ការធ្វើដំណើរតាមយន្តហោះចំណាយពេលខ្លីបំផុតលើពិភពលោក

0

ប្រទេសស្កុតឡេន ៖ ពេលអ្នកណាម្នាក់ប្រាប់ថា ពួកគេនឹងធ្វើដំណើរតាមយន្តហោះទៅទីក្រុង ឬទៅប្រទេសណាមួយ គឺមនុស្សភាគច្រើនតែងតែគិតថា អ្នកនោះនឹងជិះយន្តហោះផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រ និងចំណាយពេលធ្វើដំណើរយ៉ាងហោចណាស់ជាង១ម៉ោង ទើបទៅដល់គោលដៅ ។ ប៉ុន្តែជើងហោះហើរនេះបែរជាចំណាយពេលហោះហើរត្រឹមតែ១២០វិនាទីប៉ុណ្ណោះ ឬអ្នកដំណើរពុំទាន់បានអង្គុយស្រួលបួលផង ស្រាប់តែយន្តហោះទៅដល់គោលដៅបាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9dfp0OfdYLoQHf0p_9-m3dSQQBDUncfTmjF447Xw3f4orHdq8AQdx-ynmR8ewOwTGptTp8RoXKIwlkxe5OA42QSJTRTIQxJnE6hQnwwPY6mTDqN8FRNNekbrAKu0EgmewWNkIa7qo2RNMyFxw46wGWoavST_E6kSQPN1_xjcPmlCXzBw05HaohtBxyI/s1600/211229230331-shortest-flight-8.jpg

ការធ្វើដំណើររយៈពេលខ្លីតាមយន្តហោះនេះ គឺជាការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ដែលស្ថិតនៅភាគខាងជើងប្រទេសស្កុតឡេន
ហើយកោះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាត្រឹមតែ២.៧គីឡូម៉ែត្រប៉ុណ្ណោះ ។

ពលរដ្ឋរស់នៅលើកោះអាចជ្រើសរើសការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ចំនួន២វិធី គឺវិធីទី១ ពួកគេអាចជិះនាវាឆ្លងពីកោះមួយទៅកាន់កោះមួយទៀត ប៉ុន្តែការធ្វើដំណើរតាមនាវាភាគច្រើនជួបនឹងបញ្ហាទឹករលកខ្លាំង និងមានគ្រោះថ្នាក់ ។ រីឯវិធីទី២ ពួកគេអាចជិះយន្តហោះទំហំតូចពីកោះមួយទៅកោះមួយ ដោយចំណាយពេលតែពី៩០វិនាទី ទៅ១២០វិនាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYFF4LVtPUbgWRBPuYVQJNBF2vqbVuf1ywqcjDfvc7qaCFEz3MY4QAVX5PZDajn2_2XQ95uIvRtUH0QinxaoKvIHXYHdnviVMBsZno7F1WA0XmQqjPnub3tiMznF50enXejBphuXpspkv-ObF6b55miszbsi7lFxnFfvYhdMUVIiuZhG2Ovm_O1HPsBU/s790/shortest-flight-1%5B5%5D.jpg

ហេតុនេះ វិធីធ្វើដំណើរទី២ ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារវាមានសុវត្ថិភាពជាងការជិះនាវាឆ្លងកាត់ទឹករលកធំៗ ថែមទាំងចំណាយពេលខ្លីបំផុត ។ លើសពីនេះ បើថ្ងៃណាមានអាកាសធាតុល្អ ការជិះយន្តហោះពីកោះមួយទៅកោះមួយទៀត ចំណាយពេលត្រឹមតែ៥៣វិនាទីប៉ុណ្ណោះ ។

ក្រុមហ៊ុនអាកាសចរណ៍ Loganair បានផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះពីកោះ Westray ទៅកាន់កោះ Papa Westray តាំងពីឆ្នាំ១៩៦៧ មកម៉្លេះ ។ តាំងពីពេលនោះមក ជើងហោះហើររបស់ក្រុមហ៊ុននេះបានក្លាយជាជើងហោះហើរពាណិជ្ជកម្មចម្ងាយខ្លីបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03jNG2ETBsMGPf-ICD2PlJ-DcXEE_b5VCk5fKoV-sp_VOPr1AES6IIfIHAiKgAOwdrBobddPBcJVOWTTtfOYvIBj8C0LDHqvTwQGBYgDQd45dWq1r6jTb1TJdYClGSEBbrpiCNwcUN4ehW2_q_B_9Hni9VqOIwp4TohssTRv2kReZ5zOTcp_jqptyaz8/s673/shortest-flight.jpg

ការធ្វើដំណើរតាមយន្តហោះរយៈពេលខ្លី ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍បានប្រើប្រាស់យន្តហោះតូចៗ ដែលមានកៅអីអង្គុយត្រឹមតែ៨ និងគ្មានសេវាអ្វីលើយន្តហោះទេ ។ ដូច្នេះ ទើបមានមនុស្សខ្លះរិះគន់ថា វាជាការហោះហើរបំផ្លាញបរិស្ថានយ៉ាងខ្លាំង ។

ទោះយ៉ាងណា រដ្ឋាភិបាលស្កុតឡេនបានគាំទ្រជើងហោះហើរនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅលើកោះទាំងពីរ ហើយពួកគេនឹងពុំភ័យខ្លាចដូចការជិះនាវា ។ ម្យ៉ាងទៀត ពលរដ្ឋរស់នៅលើកោះ Westray ស្មើប្រមាណតែ៦០០នាក់ ខណៈពលរដ្ឋរស់នៅលើកោះ Papa Westray ស្មើត្រឹមតែ៩០នាក់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrc2S-IB6wOCEnplvlae2xYqGgFqpkqDPD-xFxQywduOee9vl6Px0PtZcl6ptp_EUuxoSauFqlyJUpI5Mkx38CTUYf1RxC-yFQ8z5DN5KUqwQN1zN6MBRq9XypfdNoAvxWIv_1291dv5Y-sYt_xhX7c2xNLApkRSzVw7zsVJlt4G1eYj_beAp8wyf2xbM/s1600/1090926_worlds-shortest-flight_DRoss-26-1.webp

ចំណែកសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរវិញ គឺមានតម្លៃចាប់ពីជាង២២ដុល្លារ ទៅជាង៥២ដុល្លារអាមេរិក ហើយការធ្វើដំណើរទៅមករវាងកោះទាំងពីរនេះនឹងមមាញឹកខ្លាំងនៅរដូវក្តៅ ៕

ចូលខែថ្មីភ្លាម! សាំងធម្មតាហក់ឡើងភ្លេត

0

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។

បើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន៖

  • ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ (ឡើង ៥០រៀលក្នុងមួយលីត្រ)
  • ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល (ឡើង ៥០រៀលក្នុងមួយលីត្រ)៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UGqMpQyfAkB5Fs2ZddVMdPGBSjkF0WQ3sqPatwTI3XQeGFAHX4QOr28NMjvkqHTbBVicS9fN02L3FlqHBJAZ5M3-zaJ9zI0_gWAU6zhBt0aOXOeN6hEBGNcKGy1og8gJ00RH5yBjQawK8we5b7FSFXzQh9rEQ0FrinsrXbiHUjHRS6eGORwiXOfegr4/s1440/449685145_868979668593190_8718554836562369410_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4obyc0O9M0J_01pDkm0MgmSMl6yJ4Gq0A6BYp6ka2Q1g0CaZkayZP_FhqkxGEwcLVXFM8YlIjnuF3A_-LdpQU155BHaretAe3lJldKmUq7jGlHsp2mA-voB-OC2kh5hehFwyxrJJLhidTkjhloMbsuA3CG2OEGhjldd-WXKZg8jPuaFSN5GA2o1WU60/s1440/449104628_868979675259856_3038280090384854483_n.jpg

នៅអេហ្ស៊ុបមានប្រាសាទពីរ៉ាមីត ខណៈនៅខ្មែរក៏មានដែរ គឺប្រាសាទកោះកេរ្តិ៍!

0

អ្នកណាមិនល្បីប្រាសាទពីរ៉ាមីតជីហ្សាប្រចំាប្រទេសអេហ្ស៊ីប ខណៈបច្ចុប្បន្ននេះភ្ញៀវទេសចរសម្រុកយ៉ាងភ្លុកទឹកភ្លុកដីទស្សនាប្រាសាទបុរាណលើទឹកដីមួយនេះ។ យ៉ាងណាមិញ ប្រាសាទរាងជាពីរ៉ាមីតនេះក៏មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដែរ ដែលត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍ ជាអច្ឆរិយៈបុរាណមួយដែរ ប៉ុន្តែបែរជាមិនសូវទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gbhxCmftHjDY8vIAB0KvlxG7zUrXH-Um-pmeSuLn8usr_Y26h6q8t8UF6AMjO_RygysmvoFYxH4oHhTY0h5LQShMm_8IOreWKG5mPosyT3zNJ9pgHl4aaOa_21wowyP5BCYhwJMC5RTodC8VCTvh7ab08kK_ZrdsL8AOzsfmP0CYDt6jDKoJefJbszw/s1576/e3e4b92772a00bf08922a79dd5a874d7-Giza.jpg

បើនិយាយពីប្រាសាទពីរ៉ាមីតជីហ្សា ក្នុងប្រទេសអេហ្ស៊ីប ដែលជាផ្នូររបស់ខ្សែស្រឡាយស្តេចផារ៉ាអុង កសាងឡើងជាង ៤៥០០ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ។ វាមានកម្ពស់រហូតដល់ ១៣៨ ម៉ែត្រ និងប្រវែងជ្រុងនីមួយៗប្រមាណ ២៣០ ម៉ែត្រ។ សំណង់អច្ឆរិយៈមួយនេះទទួលបាននូវភាពល្បីល្បាញខ្លាំង ដោយសារតែភាពចំណាស់របស់វា ក៏ដូចជាបានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្រ្តពុំទាន់អាចបកស្រាយបាននូវឡើយនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LZy47vaurr1GsnV4xyvhUFWXFM_xwHyF6TxlCbWuA7PeIjVWKBYJkHEv_wP4JUgi7Ngy_iSr8c9ziFJwaE_B0E88krjkopOdGcEt2nN0XBOjJzUjztqxW6-e4i5ARe4Zkm94d1A5Qo8mZTqP_l_-DubCVYRRq-MnZwHi_eWhboiGzlpd8OmKlFDY7Qw/s1581/Kheops-Pyramid.jpg

ដោយឡែក នៅឯប្រទេសកម្ពុជាវិញ ប្រាសាទរាងជាពីរ៉ាមីតដ៏ចំណាស់ អាយុកាលប្រមាណជាង ១០០០ឆ្នាំ ត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍។ តំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដាច់ស្រយាលមួយ ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSG35DgTB0Tal35W0jb1nT2UZR2qYZhIib2FngcMLOEOGJhfgxXrcOkOjNI5yxOcHTVFVmdromEn8qmsKEGmYOuUXEbmgqjB-4IAfszmsXGiqCfrOIqfAQ0r4AVbtJ4OaRCOWC84pVheBNL_eR2QenoDbtKc_ARTUUqJUbVYJkujjA190zjqMtCGb9u4I/s960/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9F%81%E1%9E%9A%E1%9F%92%E1%9E%8F%E1%9E%B7%E1%9F%8D-%E1%9E%AC%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9F%826.jpg

ប្រាសាទកោះកេរ្តិ៍ មាន៧ជាន់ កំពស់ ៣៥ម៉ែត្រ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ អតីតរាជធានីកោះកេរិ៍ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEiGCrCQz6KqhZ3u4AWgNz7DCocqy0Oh8PBSTI-uwiFmlUyr2QzSLRvpAirxnPCcBMEd-HYjjN174kd1v0L7I_Y_DUTHeMf35ZDjeldAdjBmtEAohUH7NlAz3tYvYFp-8nUToh4YkvqVgEm5Ts72jX4lZtOAnDt0F8qdL8tWnj8rPc3ZMb1HUYYQIhkQ/s891/4-35.jpg

កោះកេរ្តិ៍ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានគេឲ្យឈ្មោះថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ ដែលមានន័យថាជា បឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe1pk7IkLeZIcPqJhhwZhAIKkKwoCmW_JOg1rBBwuAhiobGKJVG9aKByi7rQAaFE-urAnDq6D-Vp619PqolLnLM4MolenVH2vvZFC6kMV3OhQESiaYs-us70hGXpPfbGWrSgnp70tpF-ongVWGlz9fei4vwPGgORIbjI7vRZBAtfHuTE7A73aeq78u8Cw/s1024/SmartSelectImage_2019-10-08-07-10-50-762x1024.png

គួរបញ្ជាក់ដែរថា រមណីយដ្ឋានកោះកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត៕