អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ករណី ស្មើនឹង ៤ ៣២៩ គីឡូក្រាម។
នៅក្នុងនោះ ករណីទីមួយ មានមឹក ១ ២១០ គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០ គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម សរុប ៤ ១០៤ គីឡូក្រាម។
ដោយឡែក ចំពោះករណីទីពីរ មានចុងស្លាបមាន់ ២២៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បង្ក្រាបនិងដកហូតពីឈ្មួញដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង៕










