ឡាតូ (lato lato) ដែលធ្លាប់ជាឧបករណ៍កម្សាន្ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ហាក់បាត់វត្តមានស្ងាត់មិនសូវមានក្មេងៗលេងដូចមុន ខណៈកាលពីឆ្នាំទៅ ទោះទៅដល់ទីណាក៏យើងប្រទះឃើញមានក្មេង លេងឧបករណ៍នេះ។
គ្រាដែលមានវត្តមានឡាតូ ក្មេងៗតែងតែលេងជុំគ្នាបង្កសំលេងខ្លាំងពេញភូមិ ដែលអណាព្យាបាលមួយចំនួនលើកឡើងថា៖”ឧបករណ៍នេះ នាំសំលេងរំខានពេញភូមិ និងជាពិសេស អាចផ្តល់គ្រោះថ្នាក់ដល់កុមារបានថែមទៀត”។
ការបាត់វត្តមាន ឡាតូ ធ្វើឱ្យក្មេងៗមួយចំនួន ងាកមកសំងំលេងទូរសព្ទដូចមុនវិញ និងក្មេងខ្លះឈានទៅដល់ការប្រើប្រាស់បារីអេឡិចត្រូនិច (Yooz) ជាដើម។![]()
ការសំងំលេងទូរសព្ទរាប់ម៉ោងរបស់កុមរា ធ្លាប់ក្លាយជាប្រធានបទដ៏ក្តៅមួយនៅក្នុងសង្គមខ្មែរ ដោយក្មេងៗខ្លះបានមើលទូរសព្ទបានអាចគេលក់ ឬក្មេងខ្លះទាល់តែមានទូរសព្ទទើបអាចទទួលទានអាហារបាន ដែលវាបានក្លាយជាទម្លាប់មិនល្អមួយដល់ក្មេងៗ និងអាចប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។
រីឯការប្រើប្រាស់បារីអេឡិចត្រូនិច (Yooz) ក៏បានក្លាយជាបញ្ហាចោទមួយផងដែរ ខណៈក្មេងៗសិស្សវិទ្យាល័យមួយចំនួននាំគ្នាប្រើប្រាស់វា ដែលជឿតាមការអូសទាញថា បារីអេឡិចត្រូនិច នឹងកាត់ចោលទម្លាប់ចង់ជក់បារី។
សម្រាប់ បារីអេឡិចត្រូនិច (Yooz) មានជាតិនីកូទីន (ជាតិញៀន) ដល់ទៅ៣ភាគរយ ច្រើនជាងបារីមួយចំនួនធំទៀតផងដែរ៕










