កាលពីពេលថ្មីៗនេះតារាចម្រៀង K-pop ដ៏ល្បីឈ្មោះ LISA សមាជិក BLACKPINK បានចេញ MV ទោលថ្មីមួយដែលមានចំណងជើងថា “ROCKSTAR” ដោយក្នុង MV នោះនាងបានពាក់អាវស្បែកពណ៌ខ្មៅមានរចនាប័ទរូបផ្កាយ ត្រូវបានគេចោ.ទប្រកាន់ថា បានលួ.ចចម្លងម៉ូតអាវរបស់អ្នករចនាជនជាតិចិនម្នាក់ឈ្មោះ Yang Yue ដោយគ្មានសុំការអនុញ្ញាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrANpRP4TsaEzXn7Z74fUE5vazmMpfS8Jv19EcEutM1c1Oh4fxRwFIWbXtxVQDTEaPtRmoEPFTiP-SO3P9aygnKLYDSR34X35Ie3VAaDX7TJ4xvW97wgFvOqvlXM5VnQ0vS2MNWa1BbCjvUiy3rpCnGv2jV_pN7AwgrDiN-7jNtTGkkpzEiWQ77DOsFw8/s1280/maxresdefault.jpg

បើយោងតាម South China Morning Post បានឱ្យដឹងថា Yang Yue ដែលជាសិល្បករតុបតែងមុខ និងជាអ្នកច្នៃម៉ូដមកពីទីក្រុងប៉េកាំងប្រទេសចិន បានធ្វើការចោទប្រកាន់តារាល្បី LISA លួចចម្លងម៉ូតអាវរបស់ខ្លួននៅលើបណ្តាញសង្គម Xiaohongshu បង្កឱ្យមានភាពចម្រូសចម្រាសយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijJP-uqT6QwxK-n0bwNy_dfij1Z9DqwDCVfuYoRnst-AK4UH09sZjuLeTvGMDkjF0hqz2Tyy3kBCS4HNTLzpmDs_YV17SFBGwT4VRV-ZTH4tUDg0mCQf_FszciIrt34U_pRHJnd2a-mdCPjft_r7lMHGnTBYLOBWhVG0RCN8jVudE9RhR5q4cvn9fXxc0/s828/photo_2024-07-01_16-07-50.jpg

អ្នកច្នៃម៉ូតជនជាតិចិនរូបនេះបានសរសេរថា LISA មិនត្រឹមលួចចម្លងរូបផ្កាយរបស់គេទេ ថែមទាំងយកស្ទីលកាត់អាវដូចគេទៀត។ ភ្លាមនោះអ្នកគាំទ្រ LISA ជាច្រើនក៏បានចេញមុខការពារ ក៏ដូចជាបញ្ចេញមតិរិះគន់អ្នកច្នៃម៉ូតជនជាតិចិនម្នាក់នោះថា តើអ្នកមានអ្វីមកបញ្ជាក់ថា LISA លួចចម្លងម៉ូតរបស់អ្នក? អ្នកខ្លះទៀតក៏ខំមិនថា ប្រហែលបុគ្គលនោះចង់ល្បីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGLbeTtSNKHYRZU8rWw_nI7DNFvxCyf4RUm7FNumJVriiINWJrCwB79LbIuRvfTgi9320G3hbWz2w3rnWzkeMIwpbuUOjgCUaXBQsXpE6QzK7xLMeaiTM5p1RIGOS39OZwnDZtiBkYF9hPzu7YD_aHy-sWmH3XfOp0GRHbNknOnbk_Sm9PzEU7S_fZEHs/s1024/photo_2024-07-01_16-08-33.jpg

ដើម្បីបញ្ជាក់ថាការរចនាម៉ូតអាវផ្កាយជាកម្មសិទ្ធផ្ទាល់របស់ Yang Yue ក៏បានបង្ហោះការចនាម៉ូតអាវរបស់នាងកាលពីឆ្នាំ ២០២០ ដោយក្នុងរូបបង្ហោះនោះអាវផ្កាយពិតជាស្រដៀងនឹងអាវរបស់ LISA ពាក់មែន ប៉ុន្តែម៉ូតអាវផ្កាយរបស់ Yang Yue បានភ្ជាប់ជាមួយសំពត់ ខណៈអាវផ្កាយរបស់ LISA មិនមានសំពត់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1LuZShqNQaZ0FNv6GbDQCAdbK0ATcbnOWtRTPWAMRk3OHPftk32D9yo1Db3m8f4hwbFz5Cgww27tEQ-IbOY_tuWPF9DmMqe4G1PK922V4ShSJvUK8uBsUI1R0rsEO-dI7ZA2xUwMaGT_tXs5gzBws9SpazxkwU39uPmHIGxDACsAW4fPOlQn8OCliBk/s1200/photo_2024-07-01_16-09-06.jpg

Yang បានសរសេរថា “នាងជាម្ចាស់ដើម LISA ពិតជាលួចចម្លងម៉ូតរបស់នាងមែន” Yang បានបន្តថា នាងព្យាយាមទាក់ទងទៅអ្នករចនាម៉ូដ Lisa ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ មិនយូរប៉ុន្មានរចនាម៉ូតជនជាតិចិនរូបនេះក៏បានទទួលសារសុំទោសពីភ្នាក់ងារ LISA ដោយពួកគេបាននិយាយថាវានឹងមិនកើតឡើងម្តងទៀតទេ យើងសូមអភ័យទោសដោយស្មោះ»៕