Home ព័ត៌មានជាតិ ផ្ទុះការវែកញែករូបសំណាក់ Golden Boy ជាចម្លាក់បុរាណខ្មែរក្នុងរចនាប័ទ្មបាពួន អំឡុងសតវត្សទី១១ កំពុងតែទួលបានការគាំទ្រពីមហាជនខ្មែរ ដែលស្រលាញ់និងចង់ថែរក្សាកេរ្តិ៍មរតដូនតា

ផ្ទុះការវែកញែករូបសំណាក់ Golden Boy ជាចម្លាក់បុរាណខ្មែរក្នុងរចនាប័ទ្មបាពួន អំឡុងសតវត្សទី១១ កំពុងតែទួលបានការគាំទ្រពីមហាជនខ្មែរ ដែលស្រលាញ់និងចង់ថែរក្សាកេរ្តិ៍មរតដូនតា

127
0

រូបសំណាក់ Golden Boy ដែលស្នាដៃរបស់កូនខ្មែរ រំលេចដោយពណ៌មាសឆ្អិនឆ្អៅ ទម្រង់មុខមាត់ ក្បូរក្បាច់រចនាផ្សេងៗបានយ៉ាងល្អឥតខ្ចោះ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ កំពុងតែទទួលបានការកោតសសើរនិងចាប់អារម្មណ៍ពីមហាជនខ្មែរ តែបែរជាទទួលបានការរិះ គន់ពីប្រជាជនថៃ១ចំនួនតូចទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFpdmeNaYM5gOKtMwnlqoaqrYMyInogQ68hWptlS-hkrGuQjnacH-4Bo0L_vQMiUN8kB_Ng3j6fUHRVAars1aOnh9oruUhbzlORSPBa19fpML2knvbd1bFs9lKtGHXGn-9tyLcOhWGGDc9Le3I6JXnVgbujjIKqrq3jdQDrXKkbbO7atxcMPrcK4MPdG0/s2048/449500895_481700890936476_5516597788435160006_n.jpg

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍ទៅលើស្នាដៃរបស់កូនខ្មែរមួយដួង ក្រោយពីបានសូនរូបសំណាក់ Golden Boy រំលេចចេញជារូបរាងយ៉ាងប្រណិត អស្ចារ្យមិនធម្មតា ក៏បានបង្កឲ្យមានការជជែកញែក.វែកពេញបណ្តាញសង្គមរវាងទាំងជនជាតិខ្មែរនិងថៃ។ ខណៈបច្ចុប្បន្ន រូបចម្លាក់ Golden Boy បុរាណអាយុរាប់ពាន់ឆ្នាំមួយ កំពុងស្ថិតនៅឯសារមន្ទីរប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_suxPcHryEfufdCRuh5btMR-TMgig6KuGKEqTxRw0oQEkUWhMhYQTjdtBSO8O_7Zf3k1Ufm2BO531k9XEtB97galfnslJvpfwUKsLgsZ1yoni6n8oyl4PMy_N9rVxURzF5ZvSVQxTYYsukecpE8bjRHhb-dBjcClkUmtUNER8XKLnI6JnsTlDSOWReg/s2048/449521786_481705270936038_2119423598958829359_n.jpg

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Phearun Set បានបញ្ចេញស្នាដៃឆ្លាក់រូបចម្លាក់មួយដែលត្រូវបានគេស្គាល់ថាជា Golden Boy រំលេចដោយពណ៌មាសឆ្អិនឆ្អៅ ទម្រង់មុខមាត់ ក្បូរក្បាច់រចនាផ្សេងៗបានយ៉ាងល្អឥតខ្ចោះ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់។

ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានចូលបញ្ចេញមតិ ហាក់សម្តែងនូវការពេញចិត្តនិងកោតសរសើរព្រោងព្រាតពីទឹកដៃមិនធម្មតារបស់កូនខ្មែររូបនេះ ស្របពេលជាមួយគ្នានោះ ជនជាតិថៃក៏បានចូលទៅបញ្ចេញមតិរិះគន់ភ្លាមៗទៅលើរូបចម្លាក់នេះ ក្រោមហេតុផលជាតិនិយមរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXD6dp67K7wXgZ4hyCdAt7XYo2DandQSSA4Ap-RYn5ioWqC3baLz38EvJZSoBs8Z276rGmuOQ-fTQzT7NMYceGJFmUXGerAxLGWpz6HLGtnQWqKap2lRNdWKAmTmjjTHPkHQUCsD-CpDog3meRrALhdAJzz2stwEB2XD_i7acwYlAdYcdaJxwOycowvxc/s2048/449529293_481701234269775_1310924430683333436_n.jpg

គួរបញ្ជាក់ថា រូបចម្លាក់ទេពបុរស មានកម្ពស់ ១,១ ម៉ែត្រ សាងអំពីសំរិទ្ធបិតមាសដែលគេឲ្យឈ្មោះថា Golden Boy នេះ ត្រូវបានអ្នកបុរាណវិទ្យាទូទៅសន្និដ្ឋានថា ជាចម្លាក់បុរាណខ្មែរក្នុងរចនាប័ទ្មបាពួន អំឡុងសតវត្សទី១១ ដោយសង្ស័យថា ត្រូវបាននាំចេញពីកម្ពុជាដោយខុសច្បាប់នៅសម័យសង្គ្រាម ព្រោះតែបានលេចវត្តមាននៅក្នុង សារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_3Y9Y2EJI5aTEFKeWYfSWUohRcYQJZMMWfIuLLJZTQQmV8uh4fxk93C37alSZRUdWvGMaypBdNw83luJ50QQBt6dz9UpKN8MRYPNZhNnAzNW_MtJb8H2UvvvJB6YOfSLp7coXymTxQEo6cY57O6Cqql2m4tRajmYFL6DEBGtRO2Po-q7o-iI-lwjq-M/s2048/449690689_481705227602709_307771205032460047_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ន រូបចម្លាក់នេះកំពុងរក្សាទុកនៅក្នុងសារមន្ទីរក្រុងបាងកក ក្រោយប្រទេសថៃបានបង្ហាញភស្តុតាងច្បាស់លាស់អំពីរូបចម្លាក់នេះ ហើយក៏ត្រូវបានសារមន្ទីរសហរដ្ឋអាមេរិកសម្រេចប្រគល់ជូនប្រទេសថៃជាស្ថាពរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ៕