Home Blog Page 996

ប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ធ្វើឱ្យដួលនារីម្នាក់ (មានវីដេអូ)

0

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានការបង្ហោះវីដេអូមួយ ដែលគេឃើញមានប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ដោយបានព្យាមយាមឃាត់នារីម្នាក់ឱ្យឈប់ផាកពិន័យ តែបែរជាធ្វើឱ្យនារីម្នាក់នោះដួល ហើយថែមទាំងមិនជួយលើកម៉ូតូវិញទៀត។

ហេតុការណ៍នេះ កើតឡើងនៅបណ្តោយផ្លូវ២០០៤ វេលាម៉ោង៧:៥៨នាទីព្រឹក ដោយអ្នកឃើញហេតុការណ៍បានលើកឡើងថា៖”ប៉ូលិសជាប់កិច្ចសន្យានោះ បានចាប់ហ្វ្រាំងមុខ ដែលជាហេតុធ្វើឱ្យដួលនារីខាងលើ”។

ថ្វីបើហេតុការណ៍នេះ មិនបង្កឱ្យមាននរណាគ្រោះថ្នាក់ តែក៏បានសបញ្ជាក់ឱ្យឃើញនូវភាពមិនមានទំនួលខុសត្រូវ របស់ប៉ូលិសជាប់កិច្ចសន្យាម្នាក់នោះ ដែលបំពេញភារកិច្ចខុសតួនាទី ហើយថែមទាំងធ្វើឱ្យដួលអ្នកបើកបរម្នាក់ទៀត តែបែរជាមិនជួយលើកនោះទេ។

ជុំវិញករណីនេះ មិនទាន់មាននរណាម្នាក ឬស្នងការរាជធានីភ្នំពេញ ចេញមុខបញ្ជាក់លម្អិតអំពីហេតុការណ៍នេះនៅឡើយនោះទេ តើថានរណាជាអ្នកខុសឱ្យប្រាកដ ហេតុអ្វីបានជាប៉ូលិសជាប់កិច្ចសន្យាម្នាក់នោះ ព្យាមយាមឃាត់នារីដែលដួលនោះ ក្នុងចំណងផាកពិន័យឬយ៉ាងណា។

គួរបញ្ជាក់ថា មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ​ ដោយពួកគាត់មិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕

 

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ ដើម្បីឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

0

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ (អង្គការក្រៅរដ្ឋាភិបាល) ដែលបានបង្កើតឡើងដោយជាងថតរូបជនជាតិជប៉ុន លោក ខិនរ៉ូ អ៊ីស៊ុ តាំងពីឆ្នាំ ១៩៩៩ ក្នុងគោលបំណងធ្វើឲ្យកុមារកម្ពុជាទទួលបាននូវសុខុមាលភាពដ៏ល្អប្រសើរ មិនថាពួកគេមកពីស្ថានភាពគ្រួសារបែបណាក៏ដោយ ដែលមានផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារ កម្ពុជាប្រកបដោយគុណភាព និងក្តីមេត្តាករុណា ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក និងបុគ្គលិកសុខាភិបាល រួមទាំងផ្តល់នូវការអប់រំសុខភាព ជាមួយនឹងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងខេត្តសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ncW93H7bbQVDHUKKSj8Z5MjTzeaECOVr0H3RVDyGF1XtbvYSiQHi5qdidSj7833xiRZBUkmoPH7_2ttAX3ufJFi4_7SJ7Gf8RUzyR-vbJTDxU6Iijb63hS843Dh3tp_zVTFiORLzFsYRtpKFxc00BNi6eYKamFJ8W0zLFevp7EydrX3EhfGmf9hDYz4/s5864/DSC_7909.jpgជារៀងរាល់ថ្ងៃមានកុមារប្រមាណជា ៤០០នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅ មន្ទីពេទ្យកុមារអង្គរ ដែលសរុបមកដល់ពេលបច្ចុប្បន្ននេះ គឺបានទទួលកុមារកម្ពុជាប្រមាណជាង ២,៥លានករណី ហើយ។ មន្ទីរពេទ្យកុមារអង្គរ អាចដំណើរការទៅបានគឺពឹងផ្អែកទាំងស្រុងទៅលើជំនួយមូលនិធិសប្បុរសធម៌ ដោយក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាចំនួន ៦លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់ខ្លួន ដោយថវិកាទាំងអស់នេះគឺត្រូវតែធ្វើឡើងតាមរយៈកម្មវិធី ឬព្រឹត្តិការណ៍កៀរគរមូលនិធិ រួមទាំងសំណើរសុំមូលនិធិទាំងនៅក្នុង និងក្រៅប្រទេស។
មួយក្នុងចំណោមកម្មវិធីរៃអង្គាសគឺ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ គឺធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែសីហា ដែលរៀបចំឡើងដោយ គណៈកម្មការជិះកង់ដើម្បីកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ព្រឹត្តិការណ៍នេះរៀបចំទៅបានក៏ដោយសារមានការចូលរួមពីក្រុមហ៊ុនអាជីវកម្មនានាឧបត្ថម្ភគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMIg5NSOY-UwI5eJlnfx28vRDo811GmtAaYV0sUpTKRn6_Ceo5jMeGrsgWe7T_tnoEKkPJL6mHzHLopSkyrFiXFGTLkAYY0XJMhnReP3aAbdPXH5drIFNoBcU8HaCpwDCiL3-elIVidve3mcOvZSYvQp5HT1RSLCPpWcd-W_jIqFh1CtV6_BqyS9jwD0/s5851/DSC_8240.jpg

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំនេះ គឺជាទី១០ រៀបចំឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ ចាប់ផ្តើមជិះចេញដំណើរ ពីសួនហាត់ប្រាណមាត់ស្ទឹងសៀមរាបនៅម៉ោង ៥:៣០ព្រឹក ទៅបញ្ចប់នៅក្នុងបរិវេណសួនបៃតង(អតីតភូមិវប្បធម៌កម្ពុជា)ដោយមានបញ្ចូលនូវកម្មវិធីកំសាន្តសប្បាយៗជាច្រើនរួមទាំងកម្មវិធីលើកកំពស់ការថែរក្សា បរិស្ថានដើម្បីសុខភាពផងដែរ។ព្រឹត្តិការណ៍នេះគ្រោងអោយមានអ្នកចូលរួមចំនួន ១ ០០០នាក់ដែលអ្នកចូលរួមត្រូវបង់ថវិកាជាវិភាគទានចំនួន ២០ដុល្លារ ក្នុងមួយនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6tl9PNQx8V9K5FZ3nzYLAAk32uudA6X76sKE-LlaIyybG6E6-HtlFsLuN7xbvz8BGPthYKm6wC7jqdVDX78Z6faGzL5a_QSZimpQxMarhnULRLXVyr1n6HjXoyF-3ctJDNYZdPNGteFo0Vt6YQVa66R0Srm_r8OaN16rTXbbSlsUCzJur6HvKMoVqraE/s5472/IMG_9741.JPG
លោក ហ៊ុន សុជាតិ ប្រធានគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា បានលើកឡើងថា “ឆ្នាំនេះ គឺជាខួបគម្រប់ដប់ឆ្នាំ នៃការរៀបចំ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ដើម្បីទ្រទ្រងដល់មន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍នេះអាចដំណើរការទៅបានរហូតដល់ពេលនេះ គឺដោយសារលោកអ្នកទាំងអស់។ លោកអ្នកគឺជាចំណែកមួយ ជួយដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ និងជួយសង្គ្រោះដល់អាយុជីវិតកុមារនៅក្នុងមន្ទីរពេទ្យ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBZGUKPQhcDw364W_v4PqWjo0wLvFLppyXqBXm9iVUtUKDWcOSffq1brkBycJIrIIH1sSV3BIuZj0rO2lnHb64_dTxFVNHLBgY-0XefuARYjoznf1__t0zE54Nd7xF-d8SFODryhVo1rVrb6O6DbKxPfPdPBFnVMzr3w7HB7ih50UJ4jjWkiEjgwn8FA/s5472/ipd_cute_2023-020765_IMG_8904.jpg

សូមមេត្តាចូលរួម និងឧបត្ថម្ភគាំទ្រនៅក្នុងព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ នេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីសេចក្តីសប្បុរសចូលរួមជាចំណែកសង្គ្រោះជីវិតកុមារកម្ពុជានិងកម្សាន្តសប្បាយទាំងអស់គ្នា។
ក្រុមហ៊ុនឧបត្ថម្ភគាំទ្រទាំងអស់នឹងទទួលបាននូវឱកាស ផ្សព្វផ្សាយឡូហ្គូរបស់ខ្លួននៅលើសម្ភារៈផ្សព្វផ្សាយនៃព្រឹត្តិការណ៍ដូចជាអាវយឺតផ្ទាំងផ្សព្វផ្សាយនិងនៅលើបណ្តាញសង្គមផងដែរ។

ទំនាក់ទំនង៖
ក្រុមការងារផ្នែករៀបចំពឹ្រត្តិការណ៍របស់មន្ទីរពេទ្យកុមារអង្គរ ឬគណៈកម្មាធិការជិះកង់ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម
• គេហទំព័រ ហ្វេសប៊ុក ជិះកង់ដើម្បីកម្ពុជា https://www.facebook.com/cyclingforcambodia ឬ
• លេខទូរស័ព្ទ ០១៧ ៩១២ ៦១៨ / ០៩៨ ៧២៥ ៧៤៥

មន្ទីរពេទ្យកុមារអង្គរ
• លេខទូរស័ព្ទ៖ ០៦៣ ៩៦៣ ៤០៩
• អ៊ីម៉ែល៖ ahc@angkorhospital.org
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_YmCVfurrvK6yu95lhKMvQyuUOtYp-ZaJcy5cLh45ggf-Mj0xlCR05SOWgupCSEChJ8UwSKi9ZIq6Q3UTQK0fuHS0dSL5BDRWUTn5FblCnCjbxfRZoFt27IbFfT2Bj2vgi0cddWnKflvGncHlMnFyZUSq6IxXYqGELmadF6Icau2IuUBrpYzyceNtRBg/s2500/AHC%20cycling%20event%20poster.jpg

បន្ទាប់ពីផ្អាកដំណើរការ ៥ ឆ្នាំ វិហារដ៏ល្បីល្បាញនៅទីក្រុងប៉ារីសត្រៀមបើកឡើងវិញនៅចុងឆ្នាំនេះ

0

ប្រទេសបារាំង៖ វិហារ Notre Dame ក្នុងទីក្រុងប៉ារីស ដែលជានិមិត្តរូបនៃរដ្ឋធានីបារាំងនឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីផ្អាកមិនឱ្យភ្ញៀវទេសចរមកទស្សនារយៈពេល ៥ ឆ្នាំកន្លងមក។
កាលពីថ្ងៃទី១ ខែកក្កដា នាយកនិងបូជាចារ្យនៃព្រះវិហារ Monsignor Olivier Ribadeau Dumas បានប្រកាសថា Notre Dame de Paris នឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំនេះហើយ បន្ទាប់ពីវាធ្លាប់បានរងនូវអគ្គីភ័យដ៏ធំមួយ។ គួររំលឹកដែរថា នៅក្នុងខែមេសាឆ្នាំ ២០១៩ វិហារ Notre Dame ក្នុងទីក្រុងប៉ារីសបានរងនូវអគ្គីភ័យដ៏ធំមួយ បណ្តាលឱ្យដួលរលំប៉មនិងឆេះផ្នែកមួយនៃដំបូលនៃរចនាសម្ព័ន្ធហ្គោធិកដែលមានអាយុ ៨៦០ ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5fhxyOe5rvYhmByJi3ClcQxgrF2pNj-GFBsYedtpmkEHaesVQvPglFXDZ0SwYhvRL9bQZNN6T0jeg9lbP4rtLT-37pZMZFbDaRadfLYxXXCq35cmAQt8sTysX4MwF3pWSrwIlP7N4mzsZjykRX5O2YJ-f2yj4XlLf2YRyBH8ZlMvZYn91pV0W3Osy9iw/s1280/photo_2024-07-02_11-53-16.jpg

រូបភាពនៃភ្លើងឆេះនៅវិហារ Notre Dame បានរីករាលដាលពាសពេញពិភពលោក ធ្វើឱ្យអ្នកស្រលាញ់ស្ថាបត្យកម្ម និងវប្បធម៌មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ម្ចាស់ជំនួយរាប់រយពាន់នាក់មកពី ១៥០ ប្រទេសក៏បានបរិច្ចាគប្រាក់ជាង ៨៤០ លានដុល្លារដើម្បីស្ដារព្រះវិហារឡើងវិញ។ ព្រះវិហារមិនត្រឹមតែត្រូវបានស្ដារឡើងវិញនូវសភាពដើមរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃនូវធាតុផ្សំនៃការរចនាបែបទំនើប ដោយសន្យាថានឹងនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEjRx340NwefpitsWGLLzoujqmQBrBs1T8WMHK4QoigMm8aw3u9XU6wxPXqnb18S9YqzZ0J5ZrtcmWH6xbetFLE7AOhTV43fu08bsf_ODGbufL2NCsr_k35dYa-epPa3dRMZ3rTye4TJZnimuiPzvgNe7hkhx1T57daRXvRk8k8KzPZQyQZnR2WelBAdI/s827/photo_2024-07-02_11-52-39.jpg

ព្រះវិហារនេះត្រូវបានគេរំពឹងថានឹងស្វាគមន៍ការកើនឡើងនៃអ្នកទស្សនាបន្ទាប់ពីការសម្ពោធរបស់ខ្លួនជាមួយនឹងការចូលទស្សនាប្រហែល ១៥ លានដងក្នុងមួយឆ្នាំ កើនឡើងពី ១២ លាននាក់មុនពេលភ្លើងឆេះ។ ក្រុមប្រឹក្សាគ្រប់គ្រងព្រះវិហារនឹងដាក់ពង្រាយប្រព័ន្ធកក់សំបុត្រតាមអ៊ីនធឺណិត ដោយធានាថាអ្នកទស្សនារង់ចាំត្រឹមតែ ៣០ នាទីប៉ុណ្ណោះដើម្បីទស្សនា ហើយសំបុត្រក៏នឹងត្រូវបានលក់ដោយផ្ទាល់នៅព្រះវិហារផងដែរ ដើម្បីបម្រើភ្ញៀវភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7szL04OduTbu9w0N48G0lk0CvpQd881e75JDrBvKiMJ2derh-K5cVbf8ARjxnvaBAUT5xDDd4Yvbyasv2ts7CiJPgXJcpI5noeKw_Ee8o6yxlN-UsIAoxl8sDD203jvcmBChSW2b3flYI25q3jp3VH8ZM8TH3-65sLyYMWyxi93LCfDnuSW_ecr1ZuiE/s1280/photo_2024-07-02_11-54-17.jpg

ដូច្នេះភ្ញៀវម្នាក់ៗអាចទស្សនាព្រះវិហារបានចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។ ហេតុនេះភ្ញៀវទេសចរអាចទៅទស្សនាផ្នែកនៃទីធ្លាព្រះវិហារ រួមទាំងទីលានខាងមុខ សួនច្បារ និងច្រករបៀងខាងត្បូង។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១ ខែកក្កដា នេះគឺគេបានរៀបចំពិធីសម្ពោធព្រះវិហារដែលប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមហាជនរាប់ពាន់នាក់បានចូលរួម នឹងធ្វើឡើងជាបន្តបន្ទាប់រយៈពេល ៨ ថ្ងៃ។ ការប្រារព្ធពិធីនេះគឺដើម្បីឧទ្ទិសដល់ក្រុមពន្លត់អគ្គីភ័យ អ្នកស្ម័គ្រចិត្ត សិប្បករ និងបុគ្គលិកដែលបានចូលរួមក្នុងការស្តារគម្រោងឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi64klIUmScpISoHuWHpT-BdhMI-H1TkQwEvj3MDf4DUmJa2_cGIIFRzBmY-mE15rzEthZ3O49w51nqhsghVh2q0pvVlh4Fp73tJt27ROvd9LsQh3Lbg53YpvnCL0fxJ6VyOHVFpiSah7DPYXY4dTQ2UQ5rQem6W2q9Dw2KAKq6yM3jxMhiMcCgfhyphenhyphen9Hd8/s1200/photo_2024-07-02_11-54-41.jpg

បន្ទាប់ពីការស្តារឡើងវិញ វិហារ Notre Dame ក្នុងទីក្រុងប៉ារីសអាចទទួលភ្ញៀវបានចំនួន ២,៥០០ នាក់ក្នុងពេលតែមួយ ហើយចំនួនអ្នកទស្សនាប្រចាំថ្ងៃមានដល់ទៅ ៤០,០០០ នាក់ ដែលចំនួនពីរដងច្រើនជាងវិមាន Versailles និងច្រើនជាង ១០,០០០ នាក់ជាងសារមន្ទីរ Louvre ទៅទៀត។ ការរួមបញ្ចូលគ្នានៃភាពទាក់ទាញជាប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតបែបទំនើប រួមជាមួយនឹងប្រព័ន្ធការពារភ្លើងកម្រិតខ្ពស់ សន្យាថានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យបំផុតមិនធ្លាប់មានសម្រាប់អ្នកទស្សនាទាំងអស់៕

បទថ្មី សួ វិចិត្រ មហាជនលាន់មាត់សរសើរថាពីរោះតែរិះគ.ន់ត្រង់ចំណុចមួយ

0

តារាចម្រៀង សួ វិចិត្រ ម្ចាស់ពាន Beat The Best រដូវកាលទី១ បានទម្លាក់បទថ្មីរបស់ខ្លួននៅក្នុងផលិតកម្មរស្មីហង្សមាសកាលពីពេលថ្មីៗនេះ។ សំឡេងរបស់លោកនៅតែអង្រួនចិត្តទស្សនិកជនដដែលធ្វើឱ្យមានការសរសើរទៅកាន់តារាចម្រៀងរូបនេះ។ ទោះយ៉ាងណា ទន្ទឹមនឹងការសរសើរពីទឹកដមសំឡេងអ្នកមួយចំនួនក៏បានបញ្ចេញមតិរិះគន់ត្រង់ចំណុចមួយគឺការថតជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeP7sEihqRXmZ25vH2omLV8QzdYrPIB23Z2sIKvTF0-DU-6xjOWtROtvMt1lvnO2SrEHI-iuVx_NZnx6EwfNaAhljp_C2mtwvWAp-LgPwK8yN5Di5C3aD8_SXv3oXAzPmhs33Ty9mg1DEhAMGkrSnhnEsG9Xof0wwZoVbWa2aE-fNzdJY0YzUW47Sq_Ck/s2048/image_2024-07-02_09-21-54%20(2).png

សួ វិចិត្រ គឺជាតារាចម្រៀងមួយរូបដែលមហាជនសរសើរមិនដាច់ពីមាត់ទៅលើទឹកដមសំឡេងរបស់ម្ចាស់ពានរូបនេះ ទោះបីជាមិនចេញបទញឹកញាប់នៅលើទីផ្សារប៉ុន្តែបទរបស់លោកតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ ជាពិសេស មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ ដែលមានការសរសើរទៅកាន់ សួ វិចិត្រ សូម្បីតែតារាចម្រៀង សួស វីសា និងអ្នកសិល្បៈផ្សេងទៀតក៏សរសើរពីសំឡេងរបស់ម្ចាស់ពានរូបនេះថាច្រៀងផ្ទាល់ពីរោះដូចចាក់ឌីស។

ទោះបីជា សួ វិចិត្រ ជាតារាចម្រៀងម្នាក់ដែលមានគុណសម្បត្តិមានទឹកដមសំឡេងពីរោះក្តីប៉ុន្តែអ្នកមួយចំនួនរិះគន់នៃការតុបតែងខ្លួនរបស់លោកដែលមិនសូវមានចំណុចលេចធ្លោ ម្តងម្កាលតារាចម្រៀងរូបនេះទទួលបានពាក្យមាក់ងាយទៅលើផ្នែកសម្ភារៈនិយមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1T6_E3WBcuBW6FT8QFeQ4cS1NlHgYp12i2Klp1aaXAMcDviMsFSfcwsXE_cHdu1Tej8EMYL7fzSzFdPI50bEb9Xe_NAzthwyMvUKIvVG3kGdtpDCDij6IF9y1CSui_kk8mYrpnhx6oAxc6T0ax2kiYgJna0RFiKhREVJVDQ9JN7Z4j0KvQycsa7eweus/s512/unnamed%20(1).jpg

ប៉ុន្តែចំណុចទាំងនេះមិនមែនជាឧបសគ្គរារាំង សួ វិចិត្រ បាននោះទេព្រោះលោកនៅតែមានទីផ្សារដដែល ខណៈថ្មីៗនេះខាងផលិតកម្មទើបតែទម្លាក់បទថ្មីរបស់លោក។
«កុំដាច់ចិត្តពេក» បទថ្មីរបស់ សួ វិចិត្រ បានទម្លាក់នៅលើទីផ្សារកាលពីថ្ងៃទី២៦ មិថុនា ជាមួយទឹកដមសំឡេងដ៏ពីរោះរណ្តំបូករួមជាមួយទេសភាពយ៉ាងស្រស់ស្អាតនៅខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់ម្ចាស់ពានរូបនេះផ្ទាល់។

មួយបទនេះ សួ វិចិត្រ ទទួលបានការសរសើរពីមហាជនយ៉ាងច្រើនថាពីរោះ និងបានដាក់ពិន្ទុឱ្យ១០លើ១០តែម្តង មិនត្រឹមតែបទពីរោះទេ ប៉ុន្តែទេសភាពក្នុងបទចម្រៀងទៀតក៏ស្រស់ស្អាតធ្វើឱ្យមានទាក់ទាញយ៉ាងខ្លាំង ព្រមទាំងលើកឡើងថាមួយបទនេះដឹងតែផ្ទុះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEO8WIle3O8MkvMmZixtrv_Z5aMMPV44zeKCiUOuU4E9dh-ZyWXrhsoPnfW7VY9CotjGjkkI65X1jiGNM-BsLe_XjX2xE6bdvRUWUymJW1lH8RZp8VL7q5DBfmplGXBwtBP7SlO7OoS_R3dmrOix2thyphenhyphenQZ5wgdoqb3hcQUfSNjCoXsgPJe6ta6-8A-ElY/s512/unnamed.jpg

ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងពាក្យសរសើរ សួ វិចិត្រ ក៏រងនូវមតិរិះគន់ត្រង់ចំណុចមួយគឺការជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពដែលជាគម្រូមិនល្អ បើសិនជាបានពាក់មួកសុវត្ថិភាពទៀតកាន់តែល្អ៕

មុនចាប់ដៃគ្នាបង្កើតគ្រួសារ ជា សុជាតិ ធ្លាប់បដិសេធស្នេហ៍ភរិយា

0

លោក ជា សុជាតិ ដែលជាសមាជិកក្នុងក្រុមក្មេងខ្មែរ និងអ្នកនាងរឹម លក្ស្មី ជាភរិយាបានចូលរួមផ្តល់បទសម្ភាសទាំងគូលើកដំបូងបន្ទាប់ពីរៀបការរួច។ គូស្វាមីភរិយាថ្មីថ្មោងនេះបានទម្លាយពីរឿងរ៉ាវជាច្រើនជុំវិញទំនាក់ទំនងរបស់ពួកគេ និងបានទម្លាយថាភរិយា សុជាតិ ជាអ្នកសារភាពស្នេហ៍មុនប៉ុន្តែទទួលបានការបដិសេធពី សុជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTVyseXDhm-DKK8460lj8DeaF0AunZsjPa3cbwBIcs9ocf8ngspS0VQGMnW5K6T9UGSNk7kumdkooTYIpRKadgw7hcYqdE8Rwd3VVcIZvVXgEfYmp68tEkz0Q9H4gPIlI0sYrmk4le-GrMLT-5Su8pRSe1sUXjlsSKlAqfUM7oPZfof-f3xlGbhG6Vu8/s2048/image_2024-07-01_16-23-06.png

ក្នុងកម្មវិធី 3Fun ជា សុជាតិ និងភរិយា បានបង្ហាញថាអ្នកទាំងពីរបានស្គាល់គ្នា៧ឆ្នាំទើបតែស្រលាញ់គ្នា២ឆ្នាំចុងក្រោយប៉ុណ្ណោះដោយដំបូងឡើយ លក្ស្មី បានជួបក្រុមក្មេងខ្មែរនៅបន្ទប់ក្នុងឆ្នាំ២០១៧ ហើយក៏បានក្លាយជាហ្វេនក្មេងខ្មែរស្រលាញ់ក្រុមនេះកាន់តែខ្លាំងឡើងដោយសារតែរួសរាយ និងបង្កើតក្រុមអ្នកគាំទ្រ តាមគាំទ្រក្រុមក្មេងខ្មែររាល់មានការប្រគំតន្រ្តីនានា។ ចាប់ផ្តើមពីហ្វេន មានពេលមួយភរិយា សុជាតិ បានមានឱកាសធ្វើជាអ្នកគ្រប់គ្រងក្មេងខ្មែរតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje_h59R0c_JtAweEgnSx3MUKLCIoTwCIMnR7Kn708H-rZSr-bCWQynb3nL3SOMEZa-SHiOscqJFY5yWs_HfMptJf8YxpWPg6DcWyO_lXRK1KK4lm15jopVzSNHP-y9FYoFu_5XwhsCZZ5iBPjyTvSymvCCio7VirzWea4BuAoUNNTTjo7AO7130TjokrQ/s960/image_2024-07-01_16-23-04.png

ទំនាក់ទំនងតាំងតែពីហ្វេនរហូតក្លាយជាអ្នកគ្រប់គ្រងពន្លកស្នេហ៍អ្នកទាំងពីរពុំទាន់ចាប់ផ្តើមនោះទេ ប៉ុន្តែដោយសារតែបំពេញតួនាទីលើសពីអ្នកគ្រប់គ្រងជួយមើលថែ ជា សុជាតិ អំឡុងពេលលោកមានវិបត្តិផ្លូវចិត្ត ទើប លក្ស្មី កើតមានចិត្តលួចស្រលាញ់ ជា សុជាតិរហូតក្លាហានសារភាពតាមត្រង់ប្រាប់ទៅកាន់តារាច្រៀងរូបនេះតែម្តង។ ទោះយ៉ាងការសារភាពស្នេហ៍របស់អ្នកនាង លក្ស្មី ពុំទទួលបានលទ្ធផលល្អនោះទេ ដោយ ជា សុជាតិ បដិសេធព្រោះលោកចាត់ទុកអ្នកគ្រប់គ្រងរូបនេះប្រៀបដូចជាប្អូនស្រី បងប្រុសមើលថែប្អូនស្រីប៉ុណ្ណោះ។

ការសារភាពដែលរងការបរាជ័យនេះបានធ្វើឱ្យ លក្ស្មី ឃ្លាតឆ្ងាយពីជា សុជាតិ ប៉ុន្តែការចិត្តមិនដាច់ទុកឱ្យ សុជាតិ នៅម្នាក់ឯងទាំងកំពុងពិបាកចិត្តស្មុគស្មាញខ្លាចគិតអ្វីមិនល្អក៏សម្រេចចិត្តមកមើលថែតារាចម្រៀងរូបនេះម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-2-kts2czGmiB4eZ4fT8jNxZWE3veDd3SX65241mlbuzw9EojkZlzFy4382SVzCh8A2wwilFJf_c4WzUMujX6xjJk7x6ioRjl7iBBlPewgX4Q9lfQH2Bs-B10vnJWaVDyKmJ64OJ40TzU31_UYUFiEf3pmd5Cf_w9khVTDS_IIJ4Ti7HAC4MasLcqBM/s2048/image_2024-07-01_16-23-04%20(2).png

ជា សុជាតិ ថាបន្ទាប់ពីដឹងច្បាស់លាស់ថា លក្ស្មី មានចិត្តស្រលាញ់លោក ក្រោយពីធ្វើការបដិសេធក្នុងអំឡុងពេល១ឆ្នាំលោកក៏សង្កេតពីទឹកចិត្តនាងដូចគ្នាថានាងមានទឹកចិត្តល្អ ធ្វើចេញពីចិត្ត រឹងមាំ ពូកែឆ្លាត ជាមនុស្សល្អគ្រប់គ្រាន់អាចធ្វើជាម្តាយរបស់កូនខ្លួនបានទើបចិត្តផ្តើមមានទំនាក់ទំនងស្វែងយល់ចិត្តគ្នា។ ក្នុងអំឡុងពេលនៃការស្វែងយល់ចិត្តគ្នាអ្នកនាង លក្ស្មី ក៏មានអារម្មណ៍អាក់អន់ស្រពន់ចិត្តដូចគ្នាព្រោះមានអារម្មណ៍ថាស្នេហ៍គេតែម្ខាង ប៉ុន្តែពេលនោះក៏ជាពេលទទួលបានការសារភាពពី ជា សុជាតិ គឺមានក្តីស្រលាញ់ចំពោះនាងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyrQVYK_YhPk6p_JpgAOQtg98kWEPEW7aadZpGZM1VIWfSH5OVTzIFfK65YEgzVqdzqln0VSCphwUyWPNSzEHBU9kTAizpBuio05vlZ6KMoLsKxIy8dDyVj2nOOh64fNEqhqYz0h2hPdrs3mCGBwtXn-EWnrQw5QEbLElovc4NOYRRiTOS3IxQB9Y7InU/s2048/image_2024-07-01_16-23-03.png

សមាជិកក្រុមក្មេងខ្មែររូបនេះ បានទម្លាយទៀតថា មានពេលមួយគឺខួរក្បាលលោកពោរពេញដោយបណ្តំរបស់ឪពុកថាអាយុ២៨ឆ្នាំត្រូវរៀបការ គឺធ្វើឱ្យលោកគិតថាដល់ពេលវេលាហើយដែលសុំ លក្ស្មី រៀបការ។

គួរបញ្ជាក់ថា ជា សុជាតិ បានដឹកដៃអ្នកគ្រប់គ្រងរបស់ខ្លួនរៀបការកាលពីថ្ងៃទី២៥ ខែមេសា នេះបន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយពេលនេះអ្នកទាំងពីរក៏ទទួលបានចំណងដៃមានកូនដំបូងផងដែរ៕

Labubu បែបខ្មែរបង្ហាញខ្លួន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន!

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគំនិតច្នៃប្រឌិតកែច្នៃសម្លៀកបំពាក់ ម្កុដអប្សរា និងគ្រឿងអង្ការក្រោមទម្រង់ជាខ្មែរ បំពាក់ទៅលើតុក្កតា Labubu ដែលកំពុងល្បីល្បាញជុំវិញពិភពលោកក្នុងអំឡុងពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlYYD-ZqO2JvqHdrdxZTeanfwiDQGQX_r3oFDo-SnpKVlW7dQwCjAe_0Nxr_wE07n4R6OIRNt-haSl7aqoQHNkAaqoGLUE5fXfSm-hrYD2AiO1MVzxVgRVe_nvGqqny384JR8S85UOSOFqQAK2JoingXSrko8_flpt8oXGc6TGgM3AE2Qp16pyB9du37c/s713/Screenshot%202024-07-02%20130906.png

ជឿជាក់ថា សាធារណជនភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយអំពីតុក្កតា Labubu ដែលកំពុងតែមានប្រជាប្រិយភាព ដោយសង្កេតឃើញថាមនុស្សម្នាបានសម្រុកទិញតុក្កតានេះគ្រប់ៗគ្នា ព្រោះតែរូបរាងដ៏ខ្ជីខ្ជូតគួរឲ្យស្រលាញ់និងភាពចម្រុះពណ៌របស់វា ខណៈអំឡុងពេលមុនបានជំរុញឲ្យការលក់តុក្កតានេះរហូតអស់ពីស្កុកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAvJPjsbW7D29LIj0l-cfyaNKdHBBa1oAXLRMGQIu-3NH0pYp15ndG4hctSu6fhxvrWujOdgXxU8QijV5GYjs5RlHzLO0HcjS54kENlhHpp0do03bNneEDXaouuD4CDUxWt5XO04Frs96tRk7kJcf6yq-0eLB9mxNfuirZN7RkhWXNa_yG59p3hB8cRjc/s717/Screenshot%202024-07-02%20130850.png

យ៉ាងណាមិញ ថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា @hearathana45 គឺបានធ្វើការបង្ហោះឃ្លីបវីដេអូខ្លីមួយបង្ហាញពីសកម្មភាព ច្នៃគ្រឿងប្រដាប់តែងកាយតូចៗក្នុងរចនាបទជាខ្មែរ សម្រាប់បំពាក់ទៅលើតុក្កដា Labubu ខណៈក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTlHXPpB1FBjuH8wFASSazXbi1jcwqMfsUv6IbYUHWFrwcXFtcUMazBl4c0xcdqT3SRdP92X4nxHsI3KpsknJgjYU7HdYGvPi-UH00c8bMijD836oYUA0TDTclvii7XtU6LvkwYMo5jp83OvxyN8ty68pO4l7CxXDlkMmAo414rfJqv4LXQIyI5r9tNQ/s716/Screenshot%202024-07-02%20130828.png

តាមរយៈវីដេអូប្រមាណនឹង ១ នាទី គឺឆ្លុះបានបង្ហាញឲ្យឃើញពីសកម្មភាពក្នុងការកែច្នៃទៅលើសម្លៀកបំពាក់ កូនម្កុដអប្សរា គ្រឿងលម្អកាយផ្សេងៗ ក្នុងទម្រង់ជាខ្មែរនិងមានដោយក្បូរក្បាច់រចនាដ៏ប្រណីត ខណៈពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការកែច្នៃនិងការផលិតគឺពិតជាមិនងាយស្រួលនោះទេ។ បន្ទាប់ពីបានច្នៃរួច គេក៏បានយកគ្រឿងប្រដាប់ទាំងនោះ ទៅបំពាក់លើកាយរបស់តុក្កតា Labubu គឺឃើញថាស្រស់ស្អាតនិងសាកសមខ្លាំងមែនទែន។ ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាតពីស្នាដៃនិងគំនិតច្នៃប្រឌិតដែលបានដាក់បង្ហោះដោយគណនីខាងលើនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJQzNgtGMW0MAm_vs819aU3oXW-SzvlSt6xbOAkAFPloK1R8J1ZI3yjHOwoWnNlHxV2DkyqqAq2jH8d7MBA_Hv_C2g9o_gjKrt0AxmnMCqJ95ojOTJqLQ6tPCYnLFyah5resxt-K8NuWlDHpx3TPtN_v9jcc9ujKgUiEVviw1wS7QIALY6CnS60WaLewA/s1080/photo_2024-07-02_11-15-34.jpg

គួរបញ្ជាក់ថា Labubu គឺជាតុក្កតាដ៏មានប្រជាប្រិយភាពបំផុតមួយប្រចាំឆ្នាំ២០២៤នេះ ខណៈតុក្កតា Labubu ទាំងតូចនិងធំ គឺមានតម្លៃគួរសមដែរ រហូតដល់ខ្ទង់រាប់រយឬរាប់ពាន់ដុល្លារ ដែលគេតែងនិយមទិញវា ព្រោះតែការស្រលាញ់ រហូតដល់យកវាទៅធ្វើជាបន្តោងកាបូប ស្បែកជើង និងសម្លៀកបំពាក់រូប Labubu ជាដើមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRN-VxLZydhBlevS8Eh018U8NBeDRMPY-YA1hM5PcQ9OZHh8LUOFXKFQSDdytVmeR2l1B6-gItYAGZdUKMqQB3CjErWjirx3UEd1Q3c0vfLjFK5P8zVNa2iZ3o_sr2GzWnn4FYxTQQMDAKQXOCCpfbeoAhx5TsMnqiCGWP62LxAgfXPtA6gmZmCBDyip4/s800/photo_2024-07-02_11-15-17.jpg

នៅឆ្នាំនេះការលក់រថយន្តតូយ៉ូតានៅទូទាំងសកលបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់

0

បរទេស៖ ការលក់ជាសកលរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានធ្លាក់ចុះ ៤.១% មកនៅត្រឹម ៨១២,១៩១ គ្រឿងក្នុងខែឧសភា ដែលជាការធ្លាក់ចុះ ៤ ខែជាប់ៗគ្នា។
ក្រុមហ៊ុន Toyota Motor បាននិយាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថាទិន្នផលនៅក្រៅប្រទេសជប៉ុនបានថយចុះ ៧% មកនៅត្រឹម ៥៥៦,៨៧៧ គ្រឿង ក្នុងនោះទិន្នផលនៅក្នុងប្រទេសចិនក៏បានថយចុះ ២១.៧% ផងដែរ ដោយសារតែសង្គ្រាមតម្លៃដែលកំពុងបន្តជាមួយម៉ាកក្នុងស្រុកនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-1lNYTmu0TSZtsvssbgtFwhLiZj3LnCpSJy0xxj676M66L4HwEYGk1eKon4r4aKrIokzolxR1KWXLKCRNc8m-vq2INfSKef0EJOovxCOV1tNde8ZHOeJWzgPI3Y21tQwkSBjraLNT6-fo-I4W2cfG9EIE0_p-LcITiJvIJEIF_kq3zHbCbfZyLrznzM/s1280/photo_2024-07-02_11-10-03.jpg

បើយោងតាមរបាយការណ៍ ទិន្នផលនៅអឺរ៉ុបក៏បានកត់ត្រាការថយចុះគួរឱ្យកត់សម្គាល់ផងដែរគឺ ៥.៣% ខណៈពេលដែលទិន្នផលនៅអាមេរិកខាងជើងកើនឡើងបន្តិច ០.៨% ។ ហេតុនេះការលក់ជាសកលក៏បានកើនឡើងបន្តិចផងដែរដល់ ៨៤០.៦៨១ គ្រឿង ប្រមាណ ០.៣% ដោយសារការកើនឡើង ២.៤% នៃការលក់នៅខាងក្រៅប្រទេសជប៉ុនដល់ ៧៣៨.៦១០ គ្រឿង។ យោងតាមក្រុមហ៊ុន អាជីវកម្មនៅអាមេរិកខាងជើង និងអឺរ៉ុប ម៉ូដែលដូចជា Land Cruiser និង Yaris Cross គឺមានការកើនឡើង ខណៈដែលម៉ូដែនេះស្រាប់តែមានការធ្លាក់ចុះនៅក្នុងប្រទេសចិនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbPY94lnHPWrDVuvQRu1aK_yY4QPFw7XO5UHLx_CJkkuBevvK89gTj-hOn0mPFThMjXz4PZgRK0kdPuhHgIaTQpncWgVrAymV45vYbkfiJ5oiU0w-BMcJNqsuUjKbD0KhJS7WfDTzImadohm_ZCtFbQKED2lCfNud8QgTdxSTiGaVaNc0WK9h5eKW3kg/s800/94dab382-43d4-407f-ab81-19a79772123d.jpg

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជប៉ុន ផលិតកម្មគឺបានកើនឡើង ២.៨% ដល់ ២៥៥,៣១៤ គ្រឿង ប៉ុន្តែការលក់បានថយចុះ ១២.៧% មកនៅត្រឹម ១០២,០៧១ គ្រឿង ដោយសាររថយន្ត Prius កូនកាត់បានបញ្ឈប់ការផលិត ហើយត្រូវប្រមូលមកវិញនាពេលថ្មីៗនេះ នៅពេលដែលរោងចក្ររបស់ក្រុមហ៊ុនមានដំណើរការ ២ ថ្ងៃបន្ថែមទៀតបើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Toyota បាននិយាយថា ការផ្អាកនេះត្រូវបានដាក់ក្នុងខែមេសា ហើយត្រូវបានដកចេញនៅពាក់កណ្តាលខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoWec3QEgdhZjAvFtjtXBCSsT7zNRdNbcHTZHcEyjaTcz21TCQjt45EDYQG-3UcnNaMY_HeGTjfCEFD_uOssaDtwopyj4LTLRXlW5cJTi1CPHmDn0eT2a6IvDZGu6kzNG-Zzhg7mAtb1tiIxWhthebUVEPzQ32lhY36Wh24P9KTvGwgqjORHDhF_PCz_E/s1920/2116813.jpg

បច្ចុប្បន្នក្រុមហ៊ុនជប៉ុនមានរោងចក្រប្រហែល ៥៥ នៅទូទាំងពិភពលោក ដែលក្នុងនោះមានរោងចក្រចំនួន ១៦ នៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ចំនួននេះរាប់បញ្ចូលទាំងទីតាំងសម្រាប់ផលិតគ្រឿងបន្លាស់ ក៏ដូចជាការផ្គុំរថយន្តដែលបានបញ្ចប់។ នៅឆ្នាំ ២០២៤ នេះក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្តប្រហែល ១០.៣ លានគ្រឿងនៅទូទាំងពិភពលោកក្នុងគោលបំណងបង្កើតកំណត់ត្រាសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា នេះបើយោងតាម Nikkei Asia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90o-RZeUJORzqHdWTHfu9MkEsSGyEf0msbHlrPdyWM0oTxOba43l3CaA429HI96A9MlvELsTJPsj6an1Pqjc1jTZkW8uFVWEu7bUfzZnc9v3upjgnJvUBZFj674Q9KQ58AbZSi2YIH9aOHLzEFjceZCnbs6NAQclJMtHFWSV8CYltEm-PYs66vrFeT9w/s1920/Stouffville-Background.jpg

មហិច្ឆតានេះមួយផ្នែកគឺបានមកពីការលក់ជាវិជ្ជមាននៃខ្សែកូនកាត់ ដូច្នេះហើយ Toyota គ្រោងនឹងផលិតរថយន្តចំនួន ៣.៤ លានគ្រឿងនៅក្នុងប្រទេសជប៉ុន និង ៦.៩ លានគ្រឿងនៅក្រៅប្រទេស ដែលចំនួននេះរួមមានរថយន្តទំនើប Lexus ផងដែរ៕

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ចំនួន ៣ លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន

0

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ៖ ណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកដែលមានទីតាំងក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា មានសោមនស្សរីករាយប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg31E1QU6XxCS9YUXaDg-GCiJzuPPrPsvjk8isHjifIR7Vs2MRDmYwf-8-IISgg6luSEiOPVh14TLYUqliN-Ku3Rlm0OC5UHkZ2UiCXRYsFXWeBcLP7drX_70bl4PVErUHI0pRq24pVwcBGHVdW7hPHyXS9G6liyPgA_gNCjcNgrSPjway8wgq_ps0HAXs/s1280/photo_2024-07-01_17-20-24.jpgណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៣ គឺផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន។ ពានរង្វាន់ទាំងនេះ បង្ហាញពីស្នាដៃឆ្នើមមួយទៀតរបស់ណាហ្គាវើលដ៍ដែលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសហគមន៍តាមរយៈគំនិតផ្តួចផ្តើមការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxaT2mOM849Wbt841YMaN4_pxs5VOESrphtutLDTfzIMmX7LVbPHQuzXv69A1ke6-1bxCbjPXEjU7V_lDA_lh43vs-4SkwkZGJ6c6w11MPUBEs3-XZwXpVWGcK9NlmvBa4bBgILTKD8kocqmmwcCkaLnOle-pIzyHDTvp55-Ggx1-yIz5Z4p9NXbFrV4/s1027/Picture2.jpg

មានមតិចំពោះស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានមោទនភាពដែលបានឈ្នះពានរង្វាន់ AREA ឆ្នាំ២០២៤ ទាំង ៣ ប្រភេទនេះ។ ពានរង្វាន់ទាំងនេះគឺជាការទទួលស្គាល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការងារទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ យើងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពជាបន្តទៀតនៅក្នុងផ្នែកទាំងនេះដែលនឹងចូលរួមធ្វើឱ្យសហគមន៍ បរិស្ថាន និងធនធានមនុស្សរបស់យើងកាន់តែប្រសើរឡើងដើម្បីជួយគាំទ្រដល់បេសកកម្មកសាងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតថែមទៀត”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMwlbTmQYNaYfra7TLQoDTFLMakegOlQk9m9vnBia5fDTRj3YMl4ODY28qlqfDu56KwoVSUbeVwY130JAtCuNcaWkeSAyS6THFBFmbweqd3wXlVkj1f4ipBs-04JtOjaAD_ryjAwsW8fQ-WLAXlV_8R2aspiePm5fqbz7xOYGoqMyTM8ckvniaSIsLX0E/s992/Picture3.jpg

នៅក្នុងស្នាដៃនៃផ្នែកអភិវឌ្ឍធនធានមនុស្ស ណាហ្គាវើលដ៍ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តអភិវឌ្ឍ និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក។ ជាមួយចំនួនបុគ្គលិក ៦.០៣៨ នាក់ដែលមាន ៣៦ ជាតិសាសន៍ផ្សេងគ្នា ណាហ្គាវើលដ៍បានបង្កើតគំនិតផ្តួចផ្តើមជាច្រើន ដូចជា “វគ្គបណ្តុះបណ្តាលសម្រាប់ភាពជោគជ័យ” និង “កម្មវិធីប្រកួតប្រជែង និងកម្សាន្ត” ជាច្រើន។ កម្មវិធីប្រកួតប្រជែង និងកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក មានដូចជា ការប្រកួតប្រជែងជំនាញតាមផ្នែក ទិវាកុមារណាហ្គាវើលដ៍ និងការប្រកួតបាល់ទាត់ដែលមានការចូលរួមពីបុគ្គលិកប្រមាណ ៥០០ នាក់ដែលផ្តល់ឱកាសឱ្យពួកគេអាចបង្ហាញទេពកោសល្យ របៀបធ្វើការជាក្រុម និងការអបអរគុណតម្លៃរួមជាមួយគ្នា។ ដោយប្រើវិធីសាស្ត្រកាន់តែទូលំទូលាយ និងសកម្ម កម្មវិធីអភិវឌ្ឍ និងសកម្មភាពដែលមានការចូលរួមយ៉ាងច្រើនពីបុគ្គលិក បានធ្វើឱ្យជីវិតរបស់ពួកគេនៅកន្លែងធ្វើការមានភាពប្រសើរឡើងជាលំដាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI0PWO_meRW_fVUcWpsAicecKrVJOetpfnqbQEvcx8ZhjvYnQ6VDcRUKpuMDMrVeNcv3pUlYBykUJM03gdSsadiaIp1DomF-cn6p0KO8qZkiVyLhhN3rdJL3-UV-BuplIo1WNEhA4j2sIS-36IQ5vuznslEdn70UaZ1VxKxmsspcDd6rj4jtCugCnB_yA/s933/Picture4.jpg

សម្រាប់ផ្នែកលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ណាហ្គាវើលដ៍ បាន និងកំពុងដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើមជាច្រើនដែលមានគោលបំណងផ្តល់លទ្ធផលវិជ្ជមាននៅតាមសហគមន៍ក្រោមពាក្យស្លោក “យើងបម្រើកម្ពុជា”។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តោតទៅលើសសរស្តម្ភសំខាន់ៗចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ សសរស្តម្ភនីមួយៗមានភាពពាក់ព័ន្ធគ្នាដែលគាំទ្រដល់គោលដៅទូលំទូលាយរបស់ណាហ្គាវើលដ៍ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidCzvJqW1ugAnUQ2nb3_-1HBvFo1-15CfI5DNayRN5cPCPMm_AxuWPtreo8FYIGFX57H0I0P4C5E2ASHRLflmN_iLsYrFm95KPPV4RgD-d8ZKoySfa2jKJjyT2LNWafKfQOgVGveQhW1FtKnZc-TINHcKRyEXj5X2Nlw0LwqljP4irvwDQr83-SLTcizU/s921/Picture5.jpg

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំកម្មវិធីការងារសង្គម ៦៨៨ ដែលមានបុគ្គលិកស្ម័គ្រចិត្ត ៧.២៩១ នាក់បានចំណាយពេលវេលាផ្ទាល់ខ្លួន ៣៧.០០០ ម៉ោង និងកម្លាំងកាយចិត្តចូលរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ប្រមាណ ៥៥៧.៦៦៤ នាក់នៅទូទាំងប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត គឺណាហ្គាវើលដ៍បេះដូងសប្បុរសឧបត្ថម្ភគាំទ្រដល់យុវជនមកពីសហគមន៍ដែលមានប្រាក់ចំណូលទាប និងជីវភាពខ្វះខាតនូវសម្ភារសិក្សាដែលបានជួយដល់សិស្សានុសិស្សជាង ២១០.០០០ នាក់នៅតាមសាលារៀន ១១៥ ទូទាំង ១២ រាជធានីខេត្ត។ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្មវិធីឧបត្ថម្ភគាំទ្រទូលំទូលាយរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនប្រមាណ ១០០.០០០ នាក់ទូទាំងប្រទេសកម្ពុជាតាមរយៈការចែកស្បៀង និងគ្រឿងបរិក្ខារពេទ្យ។ ក្នុងនាមជាក្រុមហ៊ុនដែលឧបត្ថម្ភដល់អត្តពលិកកម្ពុជារយៈពេលវែងជាងគេ ណាហ្គាវើលដ៍ផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិធំៗ និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីបណ្តុះបណ្តាល និងលើកស្ទួយកីឡាករ-កីឡាការិនីបាល់ទាត់វ័យក្មេងក្នុងខេត្តកំពង់ស្ពឺ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik9om-JsJmX-vSBqc1JFNgFeGoXUxKK0WbIpLUSit3ZLKXh3c_Up3R9NXP8Am2TuYfhfDSkuuXPEUd9wx4MH8B3Zb184smd_lr4K4bDcJtFr4GFmizeKZOFIE3Nr1ene4Ak3UmwsgDJBq4U6uz03mb3Dzj-_AbK8Vm8cW_eQX2vIZGxt3qeHXUip6qYM4/s946/Picture6.jpg

នៅក្នុងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះដូងសប្បុរសបានលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីដាំកូនឈើ សាប៊ូនៃក្តីសង្ឃឹម ការប្រមូលសំរាម និងការគ្រប់គ្រងកាកសំណល់ ៥R ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ៤៤.០០០ នាក់តាមរយៈសកម្មភាព ១៥០ ។ ណាហ្គាវើលដ៍បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តល្អបំផុតដើម្បីកាត់បន្ថយកាកសំណល់ចំនួន ១៥ លើកដែលមានការចូលរួមពីបុគ្គលិក ៣៩៤ នាក់ និងសិស្សានុសិស្ស ៣៩៩ នាក់មកពីអង្គការ និងសាលារៀនចំនួន ១៩ ។ បុគ្គលិកដែលបានចូលរួមក្នុងសិក្ខាសាលាទាំងនោះ ត្រូវបានតែងតាំងជាអ្នកអភិរក្សបរិស្ថានគំរូដែលបានជួយផ្សព្វផ្សាយអំពីការគាំពារបរិស្ថាននៅតាមសាលារៀនចំនួន ៦០ នៅក្នុងខេត្តចំនួន ១២ ។ ក្នុងឆ្នាំ២០២៣ បុគ្គលិកណាហ្គាវើលដ៍ ២៦០ នាក់បានប្រមូលសំរាមបាន ២.១០០ គីឡូក្រាមក្នុងរាជធានីភ្នំពេញ ខណៈសំណល់អាហារ ៤២៨ តោននៅអាហារដ្ឋានបុគ្គលិកត្រូវបានប្រែក្លាយទៅជាចំណីសត្វរុយ Black Soldier Fly (BFG) ដើម្បីធ្វើជាចំណីសត្វ និងសម្អាតបរិស្ថាន។ គំនិតផ្តួចផ្តើមចិញ្ចឹមសត្វរុយ BFG ជួយកាត់បន្ថយកាកសំណល់សេរីរាង្គ និងផលិតជាចំណីសម្រាប់ចិញ្ចឹមសត្វពាហនៈ និងត្រីដែលចូលរួមដល់ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3AeYdg2bLoTteLJJE8AQcSWqd4SufZmK2R5QJu71nYEOCGeykoO3j1oMoyjAAVnbi3rmpuhGkwjez3tbbrAZ9QTw1zAYYWi1lK2yV4TcmVn1ICi8j9mPtTxXNy6q3StXltN0d9R5Uo6koXzq-adLWmZtgP-6K0aTggBCEOuYn9JigkuAJW8H_ImXlqhE/s942/Picture7.jpg

គួររំឭកថា ណាហ្គាវើលដ៍បានទទួលពានរង្វាន់ AREA ទាំង ៣ នេះបន្ទាប់ពីទទួលបានពានរង្វាន់ប្លាទីនីម “ឆ្នើមប្រចាំប្រទេសកម្ពុជា” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នានៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចប្រចាំឆ្នាំលើកទី១៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2G7D11dmlZ7WC7DN7vT8mw64OkdDip-H4b78cCCQogWyfo635oDhGxdxZssB67sXyeRR4HvNCsWFhkF1-g4TgbkbIOBwJ2pUKXj8jxL5dEZXef2YR9yfxI4jqxeqhRzkZ2npZ0RmzwBwE12mtHUxv9UkcH-vQpJh8GixKqMT03doSZX0AdQy7MlwoHw/s1082/Picture8.jpg

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AREA របស់សហគ្រាសទ្វីបអាស៊ី (Enterprise Asia) គឺជាពានរង្វាន់ស្តង់ដារកំពូលដែលទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការអនុវត្តកិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ចប្រកបដោយនិរន្តរភាពរបស់សហគ្រាសនៅទូទាំងទ្វីបអាស៊ី។ ក្នុងឆ្នាំនេះ មានការដាក់ស្នើជាង ៣០០ នៅទូទាំង ១៩ ប្រទេសដែលបានឆ្លងកាត់ដំណើរការវិនិច្ឆ័យយ៉ាងហ្មត់ចត់រយៈពេល ៥ ខែដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ប្រសិទ្ធភាព និងលទ្ធភាព ភាពពាក់ព័ន្ធ និងនិរន្តរភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgALjS_r_UT6Vzuhb7kICcdq9o1v_iKe78xJ7ciB2XUT4-kfFLZM5hbylD_yiiayVq4cvdUm-sATIOH8xPBRe3FX5TtgKKi-owJnYOspWEn6LeNUwi3CxcnYxYUdJuB7LKBizFM-FqM7fqaDTX6bFMguoLPg0iwntuHNBR72SOMmbz4N4GGJPpEU74FTE/s1027/Picture1.jpg

អង់គ្លេសរៀបចំការប្រកួតជីកជន្លេនដណ្តើមជើងឯកពិភពលោក

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអង់គ្លេសបានរៀបចំការប្រកួតជីកសត្វជន្លេន (World Worm Charming Championship) ដើម្បីដណ្តើមជើងឯកពិភពលោក និងមានមនុស្សរាប់រយនាក់មកចូលរួមប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6k97levr0IGYg-w8B1GCzvpdSDs7hor7AEDXPOZtQTp3Xb1qb-kSUN7LB39GUJuvocf8_J5nQ7py3Uju08t1QXEK5V6flDDH76vCXLri-3zihzjslqwOez9mMltOxeJUaoBbFWXamZ8ZKOc_TsgknuiunuAFmhbtjxyuKZNdEE2fdx-x2yNJXFG9mPxE/s1839/0_GMP_DCM_210523worms_012JPG.webp

ការប្រកួតជីកសត្វជន្លេនដើម្បីដណ្តើមជើងឯកពិភពលោកនេះ គឺបានរៀបចំឡើងនៅទីក្រុងឈេសឃៀ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ។ ការប្រកួតនេះមានមនុស្សរាប់រយនាក់មកចូលរួម ហើយពួកគេបានកាន់ឧបករណ៍ជាច្រើនប្រភេទសម្រាប់ជីកដីស្វែងរកជន្លេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrX_6_sPBhevH4XYD6ubDDLLP7l2mcBZ2Jg4tL-tSoTwq_jsAwmkLXDB1tAamAH01kP38xa7LWj9H-1JAHzxKVIMvLQXaHH19N4yEY0aY5BhLqU0Wkpf5eaXRHTlSqAZH-Y9XTUP4KG8c23mcyL2BpOWmZBxU9RGKxf9VRV4w2kSn2xA8RDfUGc7HVyC8/s615/2_GMP_DCM_190524worms_013JPG.webp

គណៈកម្មការនឹងបែងចែកផ្ទៃដីតូចៗអ្នកឱ្យប្រកួត ហើយការជីកដីរកជន្លេននឹងចំណាយពេលសរុបចំនួន៣០នាទី ។ បើអ្នកណាអាចជីកជន្លេនបានច្រើនបំផុត នឹងទទួលបានជ័យជម្នះក្នុងការប្រកួត ។ ប៉ុន្តែគណៈកម្មការមានបម្រាមមួយចំនួន ដូចជា ៖ ហាមជីកដីឡើងលើ ហើយអ្នកជីកជន្លេន មានសិទ្ធិត្រឹមតែស៊ក ឬដំឧបករណ៍របស់ពួកគេចូលក្នុងដីប៉ុណ្ណោះ ព្រមទាំងហាមបាចថ្នាំ ឬបាចម្សៅគីមី ឬស្រោចទឹកលើដីផងដែរ ។

ហេតុនេះ អ្នកចូលរួមប្រកួតទាំងអស់បាននាំគ្នាគោះឧបករណ៍ផ្សេងៗរបស់ខ្លួនចូលក្នុងដី ដូចជា ៖ គោះឆ្នាំង និងគោះធុងជ័រខ្លាំងៗ ។ រីឯអ្នកខ្លះទៀតព្យាយាមផ្លំឧបករណ៍ភ្លេង, ច្រៀងចម្រៀង និងលោតលើដី ដើម្បីឱ្យជន្លេនចេញពីក្នុងដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRpYel8j70UpJr1978VU9YrN6Z8JclHf_vT2XFbSwmfpTkTvibjHzKouScmL14hh9zBHKZXy6iIn-94cizogmJ8qF2qXPEHHGeKDSUsgNfZFvW_hz8N36_5QK0H8qWO2c-IkSqi_Q0-lsQh_EeXcrzvgion4Rfuic5zF5P0HjfkvQEGOtPxikMRyh9P2g/s1952/england-world-worm-charming-championships.jpg

បេក្ខជនទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺអ្នកស្រី អេឡិច កប់ព្រី ដោយសារអ្នកស្រីអាចចាប់ជន្លេនបានជាងគេ រហូតដល់១៩៥ក្បាល ។ អ្នកស្រី អេឡិច និយាយថា ៖ «ក្រុមរបស់យើងមានគ្នា៥នាក់ ហើយយើងបានជួយគ្នាធ្វើឱ្យដីរង្គើ និងឆ្លាស់គ្នាចេញ-ចូលបរិវេណប្រកួត ។ យើងប្រើប្រាស់រនាស់តែ២ប៉ុណ្ណោះ អូសវាចុះឡើង បន្ទាប់មក យើងនាំគ្នាវាយជន្លេន ទើបយើងអាចចាប់ជន្លេនបានច្រើនបែបនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgISPejiD52G2l73beP4yNkqc-2FxurOv5JS0oDKEWCfcXN9lbpygMSNFpyWfjuauiBdeyI9DCFkN2XY_gzFWNNnxpFG3_JDioMww8bs7b24B_66EjM6OTZ3ZqD6EmWuJhSJUEeg3T1ZKBdIKPJ_AlsiuhUmBvdwBMny_P8m-9-mXZDmZUru3kyJSY5FHQ/s667/worm-charming-667x444.jpg

កាលពីឆ្នាំ១៩៨០ កំណត់ត្រាស្ថិតិពិភពលោក ធ្លាប់បានកត់ត្រាថា ថមសាបឺបូថាំ គឺជាបុគ្គលអាចចាប់ជន្លេនបានច្រើនជាងគេក្នុងការប្រកួតដណ្តើមជើងឯកពិភពលោក គឺស្មើរហូតដល់៥១១ក្បាល ៕

ភ្ញៀវបរទេសនិយាយថា ម្ហូបអាហារថៃមានរសជាតិផ្អែមខ្លាំងពេក ទើបធ្វើឱ្យរុយរោមច្រើន

0

វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍មិនតិចនាក់ទេ នៅពេលជនបរទេសម្នាក់លើកឡើងក្នុងបណ្តាញសង្គមអំពីប្រទេសថៃថា លោកស្រឡាញ់អ្វីៗគ្រប់យ៉ាងនៅប្រទេសថៃ លើកលែងតែម្យ៉ាងគត់ គឺអាហារថៃមានរសជាតិផ្អែមខ្លាំងពេក ។ ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមច្រើននៅតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTI-MclpxFCNrrpvIrGCN6jCHZZ-C2ugBqrW0-zOLK6cBNp8lCvNx_e0Vsy3I8DX5XJyTn1Q_6LETN5Nf_gYNjyqW3tdX8uw_R_m6tph8lsGoywvZuMoLqiKRiIyJMQKDgDRbMK2zLXN0uwFOlB186hNQeOc7QXhlEzWEQ2WyRHRp2onVcd_H9Xg72BD4/s715/photo_2024-07-02_10-13-53.jpg

ជនបរទេសរូបនេះរៀបរាប់ថា លោក និងភរិយាបាននាំគ្នាទៅបរិភោគគុយទាវនៅហាងមួយកន្លែង ដែលភរិយារបស់លោកជាអ្នកបបួលមកហាងនេះ ។ ពេលដើរចូលក្នុងហាង លោកបានឃើញអ្វីម្យ៉ាងមុនគេដែលទទួលយកមិនបាន គឺទឹកស៊ុបផ្អែមពេក ។ តាមធម្មតា លោកចូលចិត្តបរិភោគគុយទាវណាស់ ជាពិសេស គុយទាវដាក់សាច់ជ្រូកពណ៌ក្រហម ប៉ុន្តែលោកពុំយល់ថា ហេតុអ្វីទើបហាងនេះត្រូវដាក់ស្ករយ៉ាងច្រើនក្នុងទឹកស៊ុបគុយទាវដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifFBZ2D5L1azDzpHynrBbt1SMXRKuGQ_G8b8VEuTudV68RSzNOKJGKpa-smHF_fdVsy9W8ddf2KJy4s-5Q-v2h1s4g1mmeNYOvURdAUx1vVDeTxikKwe1CcAu4MdhHlC-szu_dqnznzJgBLjOFPGuYViCRpzSKLJpdtn8ojSEJbwRDzyWuGX2DVhAcb9Y/s1120/11-Best-Thai-Food-Dishes-Main.jpg

ជនបរទេសរូបនេះបន្តថា ពេលអ្នកលក់ធ្វើបែបនេះ វាធ្វើឱ្យសត្វរុយយ៉ាងច្រើនហើរពាសពេញហាងគុយទាវ ។ លើសពីនេះ ពេលលោកហារមាត់បរិភោគគុយទាវ សត្វរុយទាំងនេះអាចហើរចូលក្នុងមាត់របស់លោកក៏ថាបាន ។ ដូច្នេះ លោកចង់សួរថា តើមានអ្នកណាខ្លះពុំចូលចិត្តរសជាតិអាហារផ្អែម?

ក្រោយពីជនបរទេសលើកឡើងបែបនេះ ធ្វើឱ្យជនជាតិថៃជាច្រើននាក់បញ្ចេញមតិខុសៗគ្នា ។ ជនជាតិថៃខ្លះណែនាំថា ម្ហូបអាហារថៃពុំមានរសជាតិផ្អែមទាំងអស់ទេ គួរតែសាកល្បងបរិភោគអាហារផ្សេងពីនេះ ។ ជនជាតិថៃខ្លះទៀតប្រាប់ថា នៅពេលកុម្ម៉ង់អាហារថៃ អ្នកអាចប្រាប់អ្នកលក់ថា កុំដាក់ស្ករ ពេលនោះ អ្នកនឹងចូលចិត្តអាហារថៃមិនខាន ។ ជនជាតិថៃផ្សេងទៀតថា វាពុំចម្លែកចិត្តទេថា ហេតុអ្វីថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមច្រើននៅតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwpdl443tW1anUSpMike823T-NU3Ua4GDnp1-1GJDjcKG26rWVohff0b9OQqajBwSU4CaslVMkN1o83u0Pd3NEb6vtPJvBul8Y0S0DCjLehJCaokV6cD3Dqd0UrOl956SFtQMvIJqVDg75cYXknUY2o27F3XdzTifH8hNlK1Kz0ZzuZ4QlQ6Ud9Ut7gB0/s1280/photo_2024-07-02_10-13-52%20(2).jpg

ចំណែកជនបរទេសម្នាក់និយាយថា ៖ «មិត្តភក្តិជនជាតិថៃប្រាប់ថា វាជារឿងធម្មតាទេ ហើយអ្នកគួរតែបញ្ជាក់ពីតម្រូវការរបស់ខ្លួនពេលកុម្ម៉ង់អាហារ ដូចជា ៖ មិនដាក់ប៊ីចេង ឬស្លឹកជី» ។ ជនបរទេសម្នាក់ទៀតថា ៖ «កាលពីថ្ងៃមុន ខ្ញុំធ្លាប់បានអានអត្ថបទមួយនិយាយថា ថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺទឹកនោមផ្អែមនៅអាស៊ី ហើយវាពុំចម្លែកចិត្តទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGiwXloHrg3FrhlS-wyPzCqOriJc1gaA34LKXW0j7ft0rBQKzG4lQ1FqAXp56KNLPAqHum1Bvq_7kQ3HtaO6IOOtIBI28B-UqmqUlh46Pbx4l1OgaotNrXtENpxqGDHZtuWBOk7riPTpcVnwS50KZ3rgI0F9BNqVm11jmy37WDAzjumGhOZFSI7q4eDS8/s1280/photo_2024-07-02_10-13-52.jpg

ជនបរទេសផ្សេងទៀតថា ៖ «ខ្ញុំក៏ស្រឡាញ់ប្រទេសថៃដែរ តែកាលពីពេលថ្មីៗនេះ ខ្ញុំបានទៅវៀតណាមជាលើកដំបូង និងមានអារម្មណ៍ធូរស្រាល ពេលបានបរិភោគអាហារពុំដាក់ស្ករ ។ រីឯសង្សារជនជាតិថៃរបស់ខ្ញុំ នាងមានអារម្មណ៍ក្រៀមក្រំខ្លាំងណាស់ ពីព្រោះគ្មានចានចង្កឹះដាក់គ្រឿងផ្សំបន្ថែមនៅលើតុ ។ ពេលនោះ នាងក៏បានសុំស្ករពីហាង តែខ្ញុំគិតថា អ្នករត់តុមុខជាឆ្ងល់ថា ហេតុអ្វីនាងសុំថែមស្ករ?» ៕