Home តារាជាតិ Jay X លើកពាន ម៉ៃ សុគន្ធ ផ្លែផ្កាឱ្យ អូជី ហ្គូលឌិន

Jay X លើកពាន ម៉ៃ សុគន្ធ ផ្លែផ្កាឱ្យ អូជី ហ្គូលឌិន

77
0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា អូជី ហ្គូលឌិន មានបញ្ហាចម្រូងចម្រាសជាមួយគ្នាកាលពីកន្លងមកនេះរហូតដល់អ្នកចម្រៀងរ៉េបវ័យក្មេងរូបនេះចេញបទ Diss Track ទៅកាន់ ម៉ៃ សុគន្ធ ទៀតផង។ ស្ងប់ស្ងាត់មួយរយៈស្រាប់តែនៅពេល Jay X លើកពាន ម៉ៃ សុគន្ធ ផ្លែផ្កាឱ្យ អូជី ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_G8SOMySYhwy_P22CRSoyAhN4GYYTfepmbliviutrUlmSW1vf0qWyAdDhRtaeL5vhNw71sGy3XC4BpMLAd_N-ktVbaP13ryqIzpwaCv053K6JYJ7ofodzWxa1qCExA0nUt5GwCpjbPscV76grP15K57tJPEN4G0IzaUctNKSb0O2LtW0Qd0UxperhNjg/s1538/image_2026-05-04_09-20-13.png

កាលពីរាត្រីថ្ងៃទី១ ខែឧសភា បេក្ខជន ខុម យ៉ុងជេ ហៅ Jay X បានក្លាយជាម្ចាស់ពាន The Next Level: RapStar ប្រកបដោយការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាកទស្សនិកជនស្របពេលមានមនុស្សជាច្រើនបានព្យាករណ៍តាំងពីដំបូងថារូបគេគឺជាម្ចាស់ពាន។ ទន្ទឹមនឹងការអបអរសាទរទៅកាន់ Jay X ស្រាប់តែគេបានឃើញ ម៉ៃ សុគន្ធ បានបង្ហោះផ្លែផ្កាទៅកាន់ម្ចាស់ពានមួយរូបទៀតដែលមនុស្សជាច្រើនជឿថាគឺជា អូជី ហ្គូលឌិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZFpZwMMjkYYlUpaAUap9Va0YftN356YrZIPjQs6tqIar5Mb7wuc4UQe6wJ8bxZX08jqQI4M83Foi1WoRk7JUEEJrD8k-HwLSBt9q7wDgjTwKcD1FSg_qBFSGs1VMMNpYZujlu_rC6et8ZdhJOLw_wyHB2TuTHEY97QU6nJnr97_QKvMbUa4cxIXm1SY/s2048/image_2026-05-04_09-20-15.png
នៅថ្ងៃទី២ ខែឧសភា ម៉ៃ សុគន្ធ បានចែករំលែកការបង្ហោះពីជ័យជម្នះរបស់ Jay X អមដោយពាក្យសម្តីថា «សំណាងល្អបាន ធ្លាក់មកដល់ដៃហើយ ជាពិសេសជាប់ដោយគ្មានការរិះគន់ Perfect 100% ល្អអើយសែនល្អ តែសុំម៉្យាងទេពេលមានអ្នកគាំទ្រច្រើនកុំផ្តាស់ប្តូរចរិត…… ដូចម្នាក់ជាប់ដោយសារគ្រូ ត្អូញត្អែរ ជម្លើយក្អេងក្អាងគ្មានស្គាល់ចាស់គ្មានស្គាល់ទុំ ដ្រាម៉ាពេញហ្វេសបុក….គ្រប់ពេលណា (ត្រកួនភ្លេចបឹង) idolតូច ប្រុសម៉ៅ ស៊ូៗ សូមជោគជ័យ និង មាន ហ្វេនគាំទ្រកាន់តែច្រើនទៀតណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRz0Ck9HVyYy3YyiPVZWPSllTu1GzU-4saoaMZhkXABTj54vlgZ5x87KqrVu23jCPFakRIMuvAMdyIYTq-89JupUovkOo_n4E3Ehuwhig8YCBh8WgJkuMVaCRQTV5At0BasmzxcU5WaG3K_7P2NWqkMxogQ1dKkbtF1qOCXt0eNXXOJojM-4q1_wU1CNc/s1440/image_2026-05-04_09-20-08%20(2).png

ពាក្យសម្តីរបស់ ម៉ៃ សុគន្ធ បានជំរុញឱ្យមានមតិវែកញែកជាច្រើនដោយពួកគេជឿថាលោកចង់ផ្លែផ្កាទៅកាន់ម្ចាស់ពានមួយរូបទៀតនោះគឺជា អូជី ហ្គូលឌិន។

កន្លងមកនេះ អូជី និង ម៉ៃ សុគន្ធ តែងតែប៉ះទង្គិចពាក្យសម្តីទៅវិញទៅមកនៅលើបណ្តាញសង្គមរហូតម្ចាស់ពាន Rapper Fighter រដូវកាលទី១ ចេញចម្រៀង Diss Track ទៅកាន់ ម៉ៃ សុគន្ធ ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLtdDxCUdXs5SVg8q7O3q3qCQ8IfWBUrfcBbJJl3MjvGh7FXo2baLPiAMiAaBOYVRUPujE3oZUrFPfh_cApS7zrMpvAcZCrexK-MIyYVMIHD1Eud-Y7OIwASStH7OrWr1l3u-p0fviR_CzUXLAVOr7Z49tnVPnjzrXLfY5gZg93yBvJYyCGo8ecNqkALI/s735/image_2026-05-04_09-20-55.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ អូជី ហ្គូលឌិន ទើបប្រកាសថាលោកជាសិល្បករឯករាជ្យមិនស្ថិតក្រោយការគ្រប់គ្រងរបស់ក្រុមហ៊ុនណាមួយឡើយ។ ក្រៅពីអាជីពជាអ្នកចម្រៀងរ៉េប អូជី បានបង្ហាញខ្លួនជាតួឯកនៅក្នុងខ្សែភាពយន្តខ្នាតធំមួយផងដែរ៕