តារាចម្រៀង សួ វិចិត្រ ម្ចាស់ពាន Beat The Best រដូវកាលទី១ បានទម្លាក់បទថ្មីរបស់ខ្លួននៅក្នុងផលិតកម្មរស្មីហង្សមាសកាលពីពេលថ្មីៗនេះ។ សំឡេងរបស់លោកនៅតែអង្រួនចិត្តទស្សនិកជនដដែលធ្វើឱ្យមានការសរសើរទៅកាន់តារាចម្រៀងរូបនេះ។ ទោះយ៉ាងណា ទន្ទឹមនឹងការសរសើរពីទឹកដមសំឡេងអ្នកមួយចំនួនក៏បានបញ្ចេញមតិរិះគន់ត្រង់ចំណុចមួយគឺការថតជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeP7sEihqRXmZ25vH2omLV8QzdYrPIB23Z2sIKvTF0-DU-6xjOWtROtvMt1lvnO2SrEHI-iuVx_NZnx6EwfNaAhljp_C2mtwvWAp-LgPwK8yN5Di5C3aD8_SXv3oXAzPmhs33Ty9mg1DEhAMGkrSnhnEsG9Xof0wwZoVbWa2aE-fNzdJY0YzUW47Sq_Ck/s2048/image_2024-07-02_09-21-54%20(2).png

សួ វិចិត្រ គឺជាតារាចម្រៀងមួយរូបដែលមហាជនសរសើរមិនដាច់ពីមាត់ទៅលើទឹកដមសំឡេងរបស់ម្ចាស់ពានរូបនេះ ទោះបីជាមិនចេញបទញឹកញាប់នៅលើទីផ្សារប៉ុន្តែបទរបស់លោកតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ ជាពិសេស មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ ដែលមានការសរសើរទៅកាន់ សួ វិចិត្រ សូម្បីតែតារាចម្រៀង សួស វីសា និងអ្នកសិល្បៈផ្សេងទៀតក៏សរសើរពីសំឡេងរបស់ម្ចាស់ពានរូបនេះថាច្រៀងផ្ទាល់ពីរោះដូចចាក់ឌីស។

ទោះបីជា សួ វិចិត្រ ជាតារាចម្រៀងម្នាក់ដែលមានគុណសម្បត្តិមានទឹកដមសំឡេងពីរោះក្តីប៉ុន្តែអ្នកមួយចំនួនរិះគន់នៃការតុបតែងខ្លួនរបស់លោកដែលមិនសូវមានចំណុចលេចធ្លោ ម្តងម្កាលតារាចម្រៀងរូបនេះទទួលបានពាក្យមាក់ងាយទៅលើផ្នែកសម្ភារៈនិយមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1T6_E3WBcuBW6FT8QFeQ4cS1NlHgYp12i2Klp1aaXAMcDviMsFSfcwsXE_cHdu1Tej8EMYL7fzSzFdPI50bEb9Xe_NAzthwyMvUKIvVG3kGdtpDCDij6IF9y1CSui_kk8mYrpnhx6oAxc6T0ax2kiYgJna0RFiKhREVJVDQ9JN7Z4j0KvQycsa7eweus/s512/unnamed%20(1).jpg

ប៉ុន្តែចំណុចទាំងនេះមិនមែនជាឧបសគ្គរារាំង សួ វិចិត្រ បាននោះទេព្រោះលោកនៅតែមានទីផ្សារដដែល ខណៈថ្មីៗនេះខាងផលិតកម្មទើបតែទម្លាក់បទថ្មីរបស់លោក។
«កុំដាច់ចិត្តពេក» បទថ្មីរបស់ សួ វិចិត្រ បានទម្លាក់នៅលើទីផ្សារកាលពីថ្ងៃទី២៦ មិថុនា ជាមួយទឹកដមសំឡេងដ៏ពីរោះរណ្តំបូករួមជាមួយទេសភាពយ៉ាងស្រស់ស្អាតនៅខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់ម្ចាស់ពានរូបនេះផ្ទាល់។

មួយបទនេះ សួ វិចិត្រ ទទួលបានការសរសើរពីមហាជនយ៉ាងច្រើនថាពីរោះ និងបានដាក់ពិន្ទុឱ្យ១០លើ១០តែម្តង មិនត្រឹមតែបទពីរោះទេ ប៉ុន្តែទេសភាពក្នុងបទចម្រៀងទៀតក៏ស្រស់ស្អាតធ្វើឱ្យមានទាក់ទាញយ៉ាងខ្លាំង ព្រមទាំងលើកឡើងថាមួយបទនេះដឹងតែផ្ទុះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEO8WIle3O8MkvMmZixtrv_Z5aMMPV44zeKCiUOuU4E9dh-ZyWXrhsoPnfW7VY9CotjGjkkI65X1jiGNM-BsLe_XjX2xE6bdvRUWUymJW1lH8RZp8VL7q5DBfmplGXBwtBP7SlO7OoS_R3dmrOix2thyphenhyphenQZ5wgdoqb3hcQUfSNjCoXsgPJe6ta6-8A-ElY/s512/unnamed.jpg

ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងពាក្យសរសើរ សួ វិចិត្រ ក៏រងនូវមតិរិះគន់ត្រង់ចំណុចមួយគឺការជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពដែលជាគម្រូមិនល្អ បើសិនជាបានពាក់មួកសុវត្ថិភាពទៀតកាន់តែល្អ៕