Home Blog Page 995

ផ្អាកការងារមន្ត្រីនគរបាល២រូប ក្រោយកាក់ចាប់ពលរដ្ឋម្នាក់បណ្តាលឱ្យដួល

0

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានការបង្ហោះវីដេអូមួយ ដែលគេឃើញមានប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ដោយបានព្យាមយាមឃាត់នារីម្នាក់ឱ្យឈប់ផាកពិន័យ តែបែរជាធ្វើឱ្យនារីម្នាក់នោះដួល ហើយថែមទាំងមិនជួយលើកម៉ូតូវិញទៀត។

ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ និងផ្អាកការងារបណ្តោះអាសន្ន ទៅលើមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ដោយរងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច។

គួរបញ្ជាក់ថា មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយពួកគាត់មិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw1Y7acJHzzy1LgLMUrm7gGm7oXZnG3EpFPJBQEbfBH3BYAU2dT9FQul8BqUCOkxbmLqf6HITWhbs3styHD5oRKIeyrEaz23xtfPC28rhLyCGFBoeJiN6KH29WRD2KdUKL5Zv_vE7AIKicHw2G5VZHeCVqqpDzeOZY5Qy8eoqr85hyphenhyphenXwbzrahDHObX9Kk/s1280/449675946_1022328519253927_3493943811499707589_n.jpg 

Jennie ឈ្នះពានរង្វាន់ «តារាសម្តែងឆ្នើមក្នុងស៊េរីអន្តរជាតិ» នៅប្រទេសប្រេស៊ីល

0

Jennie សមាជិកក្រុម BLACKPINK សម្រេចបានជោគជ័យថ្មីមួយទៀតក្នុងអាជីពរបស់នាង តាមរយៈការឈ្នះពានរង្វាន់ជាតួឯកស្រីឆ្នើមក្នុងកម្មវិធី International Series Awards នៅឯ SEC Awards Brazil 2024។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះកើតឡើងសម្រាប់ការសម្ដែងរបស់នាងនៅក្នុងរឿង «The Idol» របស់ HBO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBpWQ41wakZk2-DPmkS9sb-pQJV9X1IF6tMre_T9SPNlFrkrbe2G7jdPGtYlO4DDg1ZvqgWD4YoI0X6yX7OTKhinzFN9SDOWTI7qGC7KAXycyvKmKTQWx0-Ixhyphenhyphen61lAxWev57AuEdsz0A6kgQntaZP88gncZ18g3iWxQnk9KnN0kvnU0vmy1AP3ShWiWU/s787/image_2024-07-02_10-14-19.png

តួនាទីរបស់ Jennie ក្នុងរឿង «The Idol» បានកត់សម្គាល់ការបង្ហាញខ្លួនដំបូងរបស់នាងនៅក្នុងពិភពសម្ដែង និងបានដើរតួជា Dyanne ដែលជាតារាបង្ហាញសមត្ថភាព និងទេពកោសល្យរបស់នាងលើសពីឆាកតន្ត្រី។ នៅឯការបញ្ចាំងលើកដំបូងរបស់ខ្លួន «The Idol» សម្រេចបាននូវការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយទទួលបានអ្នកទស្សនាចំនួន ៩១៣,០០០ ទូទាំងពិភពលោកនៅថ្ងៃដំបូងរបស់ខ្លួនដែលជាកម្មវិធីដែលមានអ្នកមើលច្រើនបំផុតនៅលើ HBO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpgNK_X1hGXypviaifmQUMT45NJWwkkEGBP5LXAtogjU1L4z4vI3NmJdNjIm2unyv38jEw53B6iVdVjpCcvt7eC_2w0LvULSusVeWKNoI2N94jtO2iFkEBtPkL78bmhfy6kPPv8r8AisEs4_xoz4068AKrHV7MGDr_0BIY5J-JCO8_InSC_SOKZEjsw0/s589/image_2024-07-02_10-14-20.png

ប្រជាប្រិយភាពភ្លាមៗរបស់វាបានដាក់វានៅលើកំពូលនៃតារាងស៊េរីទូរទស្សន៍អនឡាញក្នុងការចូលរួម ការសម្តែងលើសពីកម្មវិធីនៅលើវេទិកាដែលបានបង្កើតឡើងដូចជា Netflix និង NBC ។ លើសពីនេះ «The Idol» បានយកឈ្នះលើការទស្សនារឿង «The Last of Us» និង «Wednesday» កាន់កាប់កន្លែងពិន្ទុច្រើនតាមអ៊ីនធឺណិតសម្រាប់កម្មវិធីទូរទស្សន៍ចាប់តាំងពីខែមករា ឆ្នាំ២០២២ នេះបើយោងតាមស្ថិតិទូរទស្សន៍អស់រយៈពេលជាង ៣០ ថ្ងៃជាប់ៗគ្នា ដោយសារប្រជាប្រិយភាពរបស់ Jennie និងឥទ្ធិពលរបស់នាងដែលជាតារា K-Pop ដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwgditSKJqNkk2t5pNip_R_FCMmo01821Y4Me6mjlitXr_hJFO8FRxJql0mUDEjMZf6D4vomXaqVz3oZaahlzK5XkcBUt5Ds-os3jEeK7q5S-okRkmycNLuB4OA-LRwPtmN0aG4EJ3xrlh_cVbUt0_1PMTMcXrL7VuldMSXgI4_WIT18zvTdZEALMF8I/s954/image_2024-07-02_10-14-21%20(4).png
ការឈ្នះពានរង្វាន់ជាតួឯកស្រីល្អបំផុតនៅក្នុងស៊េរីអន្តរជាតិនៅឯ SEC Awards Brazil 2024 បង្ហាញពីការកើនឡើងនៃការទទួលយក និងការកោតសរសើរចំពោះតារា K-pop ដែលធ្វើឱ្យការផ្លាស់ប្តូរជោគជ័យទៅកាន់វិស័យកម្សាន្តផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFbgxTjvNKNn00eH2YyFQJotEeMKnPyQfJgSBGCiTf9Bh7LkYlNMFFmfX-Oh53MMhWS5c8R6CrmhRvVtfy2KpAiZZGHcztZdzZEgUXdozOY9WRO_UGayGYdUdij4-Jw1f7ia2FTECb6X6MpW1kkjqRJrFw-fidU_hCGr1uRrjmgahljZ7l6yQJbI0HLGQ/s589/image_2024-07-02_10-14-21.png

គួរបញ្ជាក់ផងដែរថា ដ្បិតថារឿងដែល Jennie សម្តែងលើកដំបូងនេះទទួលបានការគាំទ្រច្រើនក្តីប៉ុន្តែរឿងនេះផ្ទុះនូវពាក្យរិះគន់ច្រើនដូចគ្នាដោយសារតែភាពស៊ិចស៊ីស្រើបស្រាលរហូតខាងក្រុមហ៊ុនសម្រេចចិត្តមិនបន្តផលិតរដូវកាលទី២៕

 

 

ញ៉ាំអាហារទាំងនេះជួយកាត់បន្ថយក្លិនមាត់ និងមានភាពជឿជាក់

0

ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឱ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ ដោយសារវាជារឿងមួយដ៏គួរឱ្យខ្មាស់អៀនណាស់។ ដូច្នេះក្រៅពីដុសធ្មេញរៀងរាល់ពីរដងក្នុងមួយថ្ងៃ អ្នកក៏គួរបរិភោគអាហារទាំងនេះដែរ ដើម្បីជួយកាត់បន្ថយបញ្ហាក្លិនមាត់ និងបង្កើនភាពជឿជាក់៖

១.ជីអង្កាម៖ ជីអង្កាមគឺជាឱសថមានក្លិនក្រអូប ជំរុញការផលិតទឹកមាត់ លាងជម្រះបាក់តេរី កំចាត់ដង្ហើមអាក្រក់ ព្រមទាំងជួយឱ្យខ្យល់ដង្ហើមស្រស់ស្រាយ។ វិធីប្រើឱសថបំបាត់ក្លិនមាត់ ដំបូងយើងត្រូវទំពារឱសថស្រស់ៗក៏បាន ធ្វើតែរុក្ខជាតិហើយផឹកវាបន្ទាប់ពីញ៉ាំអាហាររួចក៏បាន លាយជីអង្កាមជាមួយទឹកឃ្មុំ រួចលាបលើអណ្តាត បន្ទាប់ពីដុសធ្មេញរួចក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBh_On7L2Iv5zZ-Kg2siNKfvKEVzNO2mGhLkepMFp3EX8rzKUawnEW5rMu0WD23HEv76OpGGTcL04ZWTABbv2AVzisL03E7I0ipnPSjzrVTReb5hefREVvZzNZ_o2MEiwnkSo0rvMNeS_XNDS4bG_0J0ijl906mPd_vKmzmNooORVmbZ38cmhz-FnfzOs/s512/unnamed%20(2).jpg

២.ក្រូចឆ្មារ៖ ផ្លែក្រូចឆ្មារ មានក្លិនក្រអូបស្រស់ និងមានលក្ខណៈសម្បត្តិកាត់បន្ថយក្លិនមាត់យ៉ាងមានប្រសិទ្ធភាព។ វិធីប្រើក្រូចឆ្មាដើម្បីបំបាត់ក្លិនមាត់ ជាដំបូងត្រូវច្របាច់ក្រូចឆ្មាចូលក្នុងទឹកស្អាត បន្ទាប់ពីអាហាររួចសូមផឹកទឹកក្រូចឆ្មារ ដោយសារវានឹងជំរុញការផលិតទឹកមាត់ លាងជម្រះបាក់តេរី និងកំចាត់ដង្ហើមអាក្រក់។ វិធីសាស្ត្រទីពីរ ហាន់ជាចំណិតស្តើងៗ រួចទំពារក្រោយអាហារក៏បាន ដើម្បីជួយជំរុញចលនាឈាមរត់ កាត់បន្ថយការប្រមូលផ្តុំបាក់តេរី និងជួយឱ្យដង្ហើមរបស់អ្នកមានក្លិនស្រស់ស្រាយ។https://media.post.rvohealth.io/wp-content/uploads/2021/09/Fresh-Limes-and-Lime-Drink-1200x628-facebook-1200x628.jpg

៣.ផ្លែឈើ និងបន្លែស្រស់ៗ៖ ផ្លែឈើ និងបន្លែស្រស់ៗដូចជា ផ្លែប៉ោម, ការ៉ុត, ផ្លែប៊ឺរី ឪឡឹក, និងស្ពៃបៃតង សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាពមាត់ធ្មេញ។ ដោយសារវាមានសារធាតុ fermented ជំរុញការផលិតទឹកមាត់ លាងសម្អាតបាក់តេរី កាកសំណល់អាហារ ជួយសម្អាតធ្មេញ កម្ចាត់កំណកកំបោរ និងបាក់តេរីដែលតោងជាប់ធ្មេញ អញ្ចាញធ្មេញ និងអណ្តាត ជួយធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_E9-fTg4MEEUhyvlsrgxUMB2g6pwKZqy6AYQFZ46usJL-I8zVp29pk2LsX61gBMW7XSQyt3x9g2kcYW1PNOOqBl6ZmT7muEhvRwVSAhG8TzH5tyCHp9V9-iQZBn8d92gFPE3meGrEiRFlkIq0jtA-xkYl1_yNOf60qoOod4IN3wFVoxLrFNN7xQONEQA/s2524/apple_MG_4429.jpg

៤.តែបៃតង៖ មនុស្សជាច្រើនប្រហែលជាកំពុងស្វែងរកអាហារដែលជួយកម្ចាត់ក្លិនមាត់មិនល្អ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាតែបៃតងគឺជា ភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ មានសមត្ថភាពបំបាត់ក្លិនមាត់របស់អ្នកបានយ៉ាងល្អ។ ការសិក្សាបានបញ្ជាក់ថា តែបៃតងមានសារធាតុសម្លាប់មេរោគ និងបំបាត់ក្លិនមាត់ ជួយកាត់បន្ថយក្លិនមាត់ជាបណ្ដោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVU1NiOWZ1lL1zvSSrPEby-FO3zTp_9W_HznOLXHyXRoJztYqQLc4ZGhWmS_lLBKALYhBgkouBoX5WPvpGTljMvyj5JpP38IC8lOedKz05JvbhvuniZY5ETxMzVvii1Mvxqa7aTdrvZtlu4C4dcVEcXAb3nrsy2jOWpQUjJDzstRd80Vv7hx91c2mfiEM/s1200/Green-tea-extract-improves-gut-health-glucose-levels.webp

៥.ទឹកដោះគោជូរ៖ ទឹកដោះគោជូរគឺមានផ្ទុកសារធាតុ fermented ដែលជាប្រភពនៃ probiotics មីក្រូសរីរាង្គរស់នៅ មានប្រយោជន៍ដល់សុខភាពមាត់ធ្មេញ និងជួយកាត់បន្ថយចំនួនបាក់តេរីដែលបង្កគ្រោះថ្នាក់។ ការសិក្សាបានបង្ហាញថាការទទួលទានទឹកដោះគោជូរធម្មជាតិប្រហែល ១ ពែងដោយគ្មានជាតិស្ករបន្ថែមជារៀងរាល់ថ្ងៃជួយកាត់បន្ថយបរិមាណអ៊ីដ្រូសែនស៊ុលហ្វីត មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមាត់ និងពង្រឹងសុខភាពអញ្ចាញធ្មេញ កាត់បន្ថយហានិភ័យនៃបញ្ហាមាត់ផ្សេងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW0RtllUcavW_cRCrWCTqNCq_jTJAnECrxFC9fiaPHnDxxRfFiWgNHJu0rJ_E8P3VF5DbClftGcGlHb-H9x5B5vxrpouLWnbknov87VaA2PuTfl39I0fYNeYL1Mur9XnZmeC-ts0VRPP3CjtrbORZbjwP2N4CEYRn9GsjafCovcta5RbbNRABLAdD34VE/s1500/Grass-Fed-vs-Organic-Milk-9fff118133c14e578c2379ed86888817.jpg

នៅសុខៗមិនចង់! យុវជនថៃម្នាក់សម្រេចចិត្តទៅសាក់មុខយ.ក្ស លទ្ធផលចុងក្រោយប្រកូកប្រកាសរកអ្នកឧបត្ថម្ភលុបសា.ក់ចេញវិញ

0

កាលពីពេលកន្លងទៅនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើយុវជនថៃ ម្នាក់ ដែលមានស្នា.មសា.ក់មុខយ.ក្សគួរឲ្យខ្លា.ច។ យ៉ាងណាមិញ បន្ទាប់ពីបានសាក់រូបនេះហើយរយៈពេល២ឆ្នាំ យុវជនរូបនេះក៏បានរៀបរាប់ពីទុក្ខលំ.បាកខ្លួន ហាក់ទទួលបានការរើ.សអើ.ងពីសង្គមព្រោះតែផ្ទៃមុខរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOmBVSCpTQWXsTOuo0pk5ehNHTY9vpA2ygQONkOz7zRsKu_FgQkrmfhb-HzYZeyYMoAIJPc79KZuN9mCfOd9ytxWKB-OSfiypxnlzmSIRk3knTfyhLqqal4iztL26_E-RnBwELg0BBMYOSHImWzGRJl28BD8GXJZKKhTOwakYOzVonP8QDpW6LLQnbq8/s967/y2.jpg

យោងតាមប្រភពសារព័ត៌មានថៃ Channel 3 បានរាយការណ៍ថា យុវជនរូបនោះគឺមានឈ្មោះថា ភូ អាយុ ១៦ឆ្នាំ ជាអ្នកស្រុកប្រាខុនឆៃ ខេត្តបុរីរ៉ាម ប្រទេសថៃ។ ភូបានរៀបរាប់ថា រូបគេបានសម្រេចចិត្តទៅសាកមុខយក្សនេះ កាលពីខ្លួនមានអាយុ១៤ឆ្នាំ ក្រោមការអូសទាញពីមិត្តភក្តិខ្លួនម្នាក់ ដែលកាលនោះគឺបានចំណាយអស់ ៥០០ បាត។

បន្ទាប់ពីសាក់រួច ក៏ទទួលបានមុខមាត់មួយប្លែកខុសពីមនុស្សទូទៅ ព្រោះតែមានស្នាមសាក់នៅជុំវិញបរិវេនមាត់ និងចិញ្ចឹម មើលទៅគួរឲ្យខ្លាច ដូចទៅនឹងតួអង្គយក្សនៅក្នុងរឿងល្ខោន។ មិនថាទៅទីណានោះទេ មនុស្សម្នាតែងសម្លឹងមើលទៅគាត់ដោយភ្នែកអាក្រក់ជានិច្ច ហើយញ៉ែស្រីៗក៏មិនបានដែរ។ យុវជនរូបនេះបានបន្តទៀតថា នៅពេលគាត់អាយុ ១៥ ឆ្នាំ គាត់ចង់រកប្រាក់ចំណូលបន្ថែម ប៉ុន្តែពេលដែលគាត់បានដាក់ពាក្យនៅគ្រប់កន្លែងទាំងអស់ គឺគ្មានអ្នកណាទទួលយកគាត់ទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn7hZEJe9z0MDiLApQ0PQuzMsiu4S3a0mRs6FMwChUrpX_w7RzB7b_ZDRTTOkI2Eax0KgIIsCRGYgeC4ThuEL-eQAftkm_Ct2mrylRk19iS5suCC_6eTpHuMov0YiDMS9JQtsAmXvltpJLX3IjwA4eRs2vOF9JQp2U3Upqt458MF7ayUMvv-aM7z-3_h0/s875/y1.jpg

គាត់ក៏មានអារម្មណ៍ថាសោកស្តាយខ្លាំង រហូតដល់មានចិត្តចង់លុបសាកនោះចោលភ្លាមៗតែម្តង ប៉ុន្តែដោយសារតែតម្លៃនៃការលុបសាក់នោះថ្លៃខ្លាំងពេក ខណៈរូបគាត់និងក្រុមគ្រួសារពិតជាគ្មានលទ្ធភាពនោះទេ។ យ៉ាងណាមិញ ក្រោយៗមកទៀត ក៏បានលេចវត្តមានលោកនៅក្នុងបណ្តាញសង្គម TikTok ដោយមនុស្សម្នាជាច្រើនហាក់មានការចាប់អារម្មណ៍ និងអាណិតអាសូរ រហូតដល់មានការចែកចាយពាសពេញបណ្តាញសង្គម។

យ៉ាងណាមិញ ថ្មីៗនេះ រូបគាត់ហាក់មានសង្ឈឹមឡើងវិញនិងត្រេកអរជាពន់ពេក បន្ទាប់ពីគ្លីនិកមួយឯនៅទីក្រុងបាងកក បានប្រកាសឧបត្ថម្ភលុបស្នាមសាក់ឲ្យគាត់ដោយឥតគិតថ្លៃ ។ ខាងគ្លីនិកបានបញ្ជាក់ថា គាត់នឹងត្រូវទៅគ្លីនិកដើម្បីបាញ់ឡាស៊ែរក្នុងមួយខែម្តង រយៈពេល ៨ ខែ ហើយក្នុងមួយលើកនឹងត្រូវចំណាយពេល ២-៣ ថ្ងៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXe2BKLi-zRoV1oLssB-gmEcEroQioQTFnSgD8m8yntowENL80YhyikpgiU6RPFYxWa1rfoBnNzQ2fW_DyJgFTvawXO4NwqwmWh5Uwm24Tjeupll7e8DWpiRNKCIxVDR9SkGa7ozbmTSWxOhhqh_cUm0aM6txk8TrSRV5b1gz1u-99VXf-N_LQTw1CJCc/s680/y3.jpg

អេស្ប៉ាញបង្កើតទីបញ្ចុះស.ព សាធារណៈសម្រាប់សត្វចិញ្ចឹម

0

ប្រទេសអេស្ប៉ាញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអេស្ប៉ាញបានបង្កើតទីបញ្ចុះស.ព សាធារណៈសម្រាប់សត្វចិញ្ចឹមលើកដំបូងគេ ហើយនៅទីនេះ នឹងផ្តល់សេវាកម្មគ្រប់មុខទាំងអស់ដើម្បីឱ្យម្ចាស់សត្វចិញ្ចឹមឈប់សោកសៅ ដោយសារការបាត់បង់សត្វទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMNq1_Ig2PzeDNI2-7LzA1aLGBkgNc6XGzAoOrrrK8eLjjTUOiwwaIKV1c7wZMFOFf9_1jZzp6LsACDzadSGaKtw_5qtctvmV5VpnkXUqYNldE8DdfwElZDGTHNsiKUEAxckdgsQ94gF-HVhMzTegeqHQv_GBRvCigJjmDuLSzejKU1k6D1j5vBzmVNRY/s640/6891f8_24a96cfe65a14cf3a29c49bc5e0101ec~mv2.webp

សត្វចិញ្ចឹមមានតួនាទីកាន់តែសំខាន់ខ្លាំងឡើងសម្រាប់ជីវិតមនុស្សសម័យបច្ចុប្បន្ន គឺពួកគេផ្តល់ក្តីស្រឡាញ់ ថែទាំ និងថ្នាក់ថ្នមសត្វទាំងនេះដូចជាកូនបង្កើត ឬដូចសមាជិកម្នាក់ក្នុងគ្រួសារ ។ ប៉ុន្តែនៅពេលសត្វទាំងនេះងាប់លាចាកលោកនេះទៅ ម្ចាស់របស់ពួកវាសោកស្តាយយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDPKih1HTM1yBd5BMXS73pm_vpWV-koIqNiK2TIqIGlSfwDOjnD7yo5rhp7qPAtjptVz9kH1MB7lcklwNcOoE52fLZsaXE3TCeochtAmq2dNRvSSLRn-w5I5ZShFIzM67qGIEy6g6zBZYqJEylgpQT9TobaTDypx5KDIDOGZsq1EVLf8kMerz3DrjOqc/s600/photo_2024-07-02_14-43-43.jpg

ហេតុនេះ ប្រទេសអេស្ប៉ាញបានបង្កើតទីបញ្ចុះសពសាធារណៈសម្រាប់សត្វចិញ្ចឹមជាលើកដំបូងមួយឈ្មោះ «Parque» ស្ថិតនៅទីក្រុង Malaga ។ នៅទីនេះ មិនត្រឹមតែជាកន្លែងសម្រាប់បញ្ចុះខ្មោចសត្វប៉ុណ្ណោះទេ ប៉ុន្តែនៅទីនេះ ក៏មានកន្លែងដុចខ្មោចសត្វ, កន្លែងដាក់ឆ្អឹង និងកន្លែងបញ្ចុះខ្មោចសត្វ រហូតដល់៥០០ក្បាល ។https://cdn-fastly.petguide.com/media/2022/02/28/8285555/8-world-renown-pet-cemeteries.jpg?size=720x845&nocrop=1

Nuria Maximo ជាប្រធាននាយកដ្ឋានផ្នែកសត្វ និងសង្គមប្រចាំសាកលវិទ្យាល័យ Juan Carlos និយាយថា ៖ «យើងយល់ច្បាស់ថា សត្វចិញ្ចឹមជាសមាជិកគ្រួសាររបស់ម្ចាស់វា ហើយការងាប់សត្វចិញ្ចឹម ក៏ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តម្ចាស់ដូចគ្នាដែរ ។ ប៉ុន្តែម្ចាស់សត្វជាច្រើនគ្មានប្រាក់គ្រប់គ្រាន់រៀបចំពិធីបុណ្យខ្មោច ឬកប់ខ្មោចសត្វទាំងនេះឱ្យដូចសមាជិកគ្រួសារទេ ។ ដូច្នេះ ទីបញ្ចុះស.ព សាធារណៈសម្រាប់សត្វចិញ្ចឹម គឺមានភាពសំខាន់ និងជួយកុំឱ្យពួកគេសោកស្តាយដោយសារសត្វជាទីស្រឡាញ់ងាប់» ។

ក្រៅពីការដុតខ្មោចសត្វ ឬកប់ខ្មោចសត្វចិញ្ចឹមហើយ នៅទីបញ្ចុះសពនេះ ក៏មានសេវាកម្មថែទាំ និងព្យាបាលផ្លូវចិត្តម្ចាស់សត្វផងដែរ ។ ម្ចាស់សត្វភាគច្រើនតែងតែកើតទុក្ខនឹងការងាប់សត្វទាំងនេះ ដែលពួកគេចាត់ទុកថា វាជាសមាជិកម្នាក់ក្នុងគ្រួសារ ៕

អាជ្ញាធរកោះបាលីបង្កើនវិធានការត្រួតពិនិត្យភ្ញៀវទេសចរបរទេសក្រោយកើតហេតុនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា នាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានសហការជាមួយសមត្ថកិច្ចកោះបាលី ដើម្បីបង្កើនវិធានការត្រួតពិនិត្យភ្ញៀវទេសចរបរទេស ព្រមទាំងពង្រឹងច្បាប់ចរាចរណ៍ផងដែរ ក្រោយពីបទល្មើសជាច្រើនបានកើតឡើងនៅតាមសហគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6T4HZ2zVl_-1gxuuF1hiGXRENHhVTXHvx2seKEglJB202PsAtUfCa7NWDC7iftSIMKjSY9Cvb62Yxmi-kwezNEmwRgmraITM4092dpSki7MllHShLqHi6hUBexrQyzjb_HRds1dRVTqxS1V0TULvzyg-4RiNdOOFjuYZwTNHHJBzY333yvjCKSurg7pM/s976/_128977766_gettyimages-1245451929.jpg

លោក Zaffar Muhammad Godam នាយកផ្នែកត្រួតពិនិត្យ និងអនុវត្តច្បាប់របស់នាយកដ្ឋានអន្តោប្រវេសន៍និយាយថា ជនបរទេសណាដែលរំលោភច្បាប់ ពួកគេនឹងប្រឈមនឹងការដាក់ទោស ។ ជាមួយគ្នានេះ ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានប្រគល់អំណាចឱ្យអាជ្ញាធរមូលដ្ឋានរង់ចាំតាមដានសកម្មភាពភ្ញៀវទេសចរបរទេស និងចាត់ការជនណារំលោភច្បាប់ ឬប្រពៃណីក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV7JUEdkBJZl3oWA_DNgXp_CRG5rLTxd-7itox3rvP6gQaCqKp0BV1uUhvDIxVlWiYXxN9S7-ZOStzBFwqz9cWT7MinxxONgfFFn0_TYSoDd9lvKd92fBMxxfJ8G2hh3eSc5O21X6o1oSpgJhQzScL3ZG0H6T821QCXubLS1h6py1sFZWjt4mJig71cKU/s1360/2020_07_24_100913_1595573463._large.jpg

កោះបាលី គឺជាតំបន់រមណីយដ្ឋាន និងសេដ្ឋកិច្ចដ៏សំខាន់របស់ឥណ្ឌូណេស៊ី និងអាស៊ីអាគ្នេយ៍ ប៉ុន្តែរយៈពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា មានបទល្មើសកើតឡើងជាច្រើនកន្លែង និងអាកប្បកិរិយាពុំសមរម្យរបស់ភ្ញៀវទេសចរបរទេស ។ វាធ្វើឱ្យតំបន់នេះអសន្តិសុខ និងបង្កការភ័យខ្លាចដល់ពលរដ្ឋរស់នៅក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieIy5BeAirZ_1ivhK5i0zfLi0gJ-QPCSw1JlI9tTB1IIe9_VR6dukkknZaxXYGXocZkT_c7a1MJVr2QU2n72FrFILlVFt-7xhHFugBsQVnTIrW6st3-JYgdms9C3-rrYYyRnwL3zHH-KQV7pOGvBPz3_dwwn9c_N8HNu59ofJ0aqltliUeRmbFF3cMasg/s1200/cassie-gallegos-i-VetqrMmNY-unsplash.jpg

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនពលរដ្ឋតៃវ៉ាន់ ចំនួន១០៣នាក់ ក្នុងនោះមានស្ត្រី១២នាក់ និងបុរស៩១នាក់ ក្នុងផ្ទះស្នាក់នៅមួយកន្លែងលើកោះបាលី ពីបទប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធើរណេត ព្រមទាំងចាប់ខ្លួនបុគ្គលិកអនឡាញផងដែរ ។ អាជ្ញាធរនិយាយថា នឹងបណ្តេញពួកគេចេញពីឥណ្ឌូណេស៊ី នាពេលឆាប់ៗនេះ ។

ដោយឡែក ករណីមួយទៀតកើតឡើងនៅខែមិថុនាដូចគ្នា គឺជនបរទេសម្នាក់បានល្បីល្បាញក្នុងបណ្តាញសង្គម ដោយសារជនបរទេសរូបនេះឃាត់ស្ត្រីម្នាក់ក្នុងអំឡុងពេលនាងកំពុងបើករថយន្ត ។ បន្ទាប់មក ជនបរទេសរូបនេះក៏បានទាត់ធាក់ និងវាយនាងរហូតដួលនៅកណ្តាលផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNCdwsDqE4ge31xQ9dHRe_bnbLtaRUhg8c2iLnBwXoXBtx7zBjPLsmV1JkP181B7_Hsf7089yL50QjBqlw6klNmDmxHrKwLCoRZhft1RTZVfOTdCsAfVvQXnBVWid0FPld5eO5CMyEImkUDkuA3B3I_2wuqfrTZjgD9SgRu_oC4Gcs1gM83wAX_NfOvz0/s1024/IMG_1173-1024x786.jpeg

ចំណែកជនបរទេសម្នាក់ទៀត ដែលគេសន្និដ្ឋានថា ជាជនជាតិអង់គ្លេស បានរឹបអូសរថយន្តដឹករូបចម្លាក់ រួចហើយ ក៏បើកបររថយន្តនេះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ IGusti Ngurah Rai និងបុករថយន្តជាច្រើនគ្រឿងនៅតាមផ្លូវ ហើយធ្វើឱ្យខូចខាតសម្ភារៈផ្សេងៗក្នុងអាកាសយានដ្ឋាន ។

ក្រៅពីនេះ ភ្ញៀវទេសចរបរទេសជាច្រើននាក់ទៀតនៅកោះបាលី បានជិះម៉ូតូដោយគ្មានការប្រុងប្រយ័ត្ន និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ។ មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍លើកឡើងថា ជនបរទេសជាច្រើននាក់បានលួចធ្វើការខុសច្បាប់នៅតាមកន្លែងជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTh5nIYbMxi6KoNPa3EBCS7g7A5l2HGC1NVfcwufJ1HsoiIVc8anfl4hvQ0b_mVLA9dIbfclpVD2RTMiXRcDUo-GD6kWtGID0ObmgDGmy1jfmRuiR4HjmU6T22hHRY1ZectoMQYyIgJGVesxaQg3ax6LWQQPkDVuhbheygESv87KjZlaZ9iBK9E2yku5s/s1268/Indonesia-Backpacker-Tourism-Bali.webp

លោក Wahyu Budi Nugroho ជាសង្គមវិទូនៅសាកលវិទ្យាល័យ Udayana និយាយថា ទង្វើខុសច្បាប់របស់ភ្ញៀវទេសចរបរទេសនៅកោះបាលី មិនត្រឹមតែបំផ្លាញសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់មុខមាត់របស់កោះបាលីផងដែរ ខណៈកោះនេះមានឈ្មោះល្បីល្បាញផ្នែកវប្បធម៌ ។ លោកបានសំណូមពរឱ្យអាជ្ញាធរដាក់ទោសយ៉ាងតឹងរ៉ឹងលើអ្នកប្រព្រឹត្តខុសច្បាប់ ៕

បើទៅលេងខេត្តព្រៃវែង កុំរំលងកន្លែងទេសចរណ៍ល្បីៗទាំងនេះឱ្យសោះ!

0

ជាការពិតណាស់ បើនិយាយអំពីដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា គ្រប់គ្នាកម្រនឹកឃើញទឹកដីខេត្តព្រៃវែងណាស់ ព្រោះមិនសូវមានជ្រោះជ្រង ទេសភាពព្រៃភ្នំ អ្វីនោះឡើយ។ ប៉ុន្តែតាមពិតទៅ ខេត្តនេះគឺមានកន្លែងទេសចរល្បីៗ និងគួរឱ្យចាប់អារម្មណ៍បំផុត មិនចាញ់ខេត្តដទៃទៀតនោះទេ។ ខេត្តព្រៃវែង មានចម្ងាយ ៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល។ ខេត្តនេះក៏ជាខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជាយើងផងដែរ។ ដូច្នេះហើយប្រសិនបើអ្នកបានទៅដល់ខេត្តព្រៃវែង សូមកុំរំលងកន្លែងទេសចរល្បីៗទាំងនេះឱ្យសោះ!

១.រមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំ ឬគេហៅថាបាភ្នំ៖ បាភ្នំគឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដែលមានសក្ដានុពលជាងគេបំផុតនៅខេត្តព្រៃវែង។ នៅទីនេះគឺជាទឹកដីរាជធានីខ្មែរដំបូងបង្អស់ដែលមានឈ្មោះថា «នគរភ្នំ ឬហ៊្វូណន» ក្នុងរជ្ជកាលព្រះបាទ ហ៊ុន ទៀន នាសតវត្សទី១។ បរិយាកាសធម្មជាតិ អមដោយខ្យល់បរិសុទ្ធ ព្រៃឈើស្រស់បំព្រង និងវាលស្រែពណ៌ខៀវស្រងាត់គឺជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្តទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8CrQtHZPhGThu49GhKDnU-aihBa6Bwkxe-gCYuz_WqYJJMl8ht4v-xCn8XgI5xfJDkPd0qLdBdXl0YuH9_F3oXjbHBmZ_lPkG9kQtFFZE4ZbcHcKxbtLN5NYjBYuRaVPvhs-JdTmXR1-hgPAd086Hx9MwnFFApvz4_fdFqO0bYUTRq14-N2f_vikaQyU/s1280/photo_2024-07-02_14-33-05.jpg

លក្ខណៈពិសេសមួយទៀតគឺរមណីយដ្ឋាននគរភ្នំជាតំបន់ស័ក្ដិសិទ្ធិ ហើយប្រជាពលរដ្ឋក្នុងតំបន់តែងតែរៀបចំពិធីឡើងអ្នកតាមេសរ ជារៀងរាល់ឆ្នាំដើម្បីសុំសេចក្តីសុខ និងការពារប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ។ ដូច្នេះឈើកាច់បាភ្នំ មានទីតាំងស្ថិតនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយប្រហែល ~33km ពីរង្វង់មូលមិត្តភាព។

២.សួនសត្វតាដាបាយ៉ាប៖ សួនសត្វតាដាបាយ៉ាប ឬហៅថាទេសចរណ៏ធម្មជាតិ សួនសត្វតាដាបាយ៉ាប មានទីតាំងស្ថិតនៅភូមិបាយាប ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានចម្ងាយប្រហែល ~47km ពីរង្វង់មូលមិត្តភាព។ នៅពេលមកដល់ទីនេះភ្ញៀវទេសចរអាចទៅទស្សនាសត្វចម្រុះ ដោយការដើរលេងថ្មើរជើង និងមានចំណុចសំខាន់ផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJWgxncPq2g8fn1t40Riylfe-DThaQfzUDCsTPptK5ScvAw9Kl2Kfiu4XIakir1EyfJm2LkmOXC60j-Snu5CkxGP-2-LExMvqihljAf_28omwdvQtl25d8kSc2g2OdpTvtVBGMx6HUmvcp3bVsGE4YGRp429zbaD8IrZ_SwsIyutjCKY6UlXXQryCU7PQ/s1280/photo_2024-07-02_14-33-16.jpg

៣.បឹងស្នេហ៍៖ បឹងស្នេហ៍គឺជាកន្លែងមើលសត្វស្លាបរាប់ម៉ឺនប្រភេទ ដែលពួកវាច្រើនហោះជាក្រុមៗមកទំជ្រកនៅព្រៃលិចទឹករៀងរាល់ល្ងាច។ នៅបឹងស្នេហ៍ក្លាយជាទិដ្ឋភាពយ៉ាងស្អាតបែបធម្មជាតិជាមួយនឹងសំឡេងស្រែកឆ្លើយឆ្លងកងរំពងលាន់ឮពេញព្រៃលិចទឹកទំហំ ៨៣ ហិកតា ធ្លាយដល់ផ្ទៃជលសារបឹងស្នេហ៍ ២៧៧៦ ហិកតា ដែលព័ទ្ធជុំវិញព្រៃនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusG60i9A4ETSgP_aZLadqq1XAmFDOzgbEfoicH_dDX0V05I5Pzi-o4QTz32bJFwUn-aVChVWU-V41js-uyel1BPFI6NLPp9ulIaTFap8qW3dpaaXfEo1UdgbR8jMa9bDAWjxQXFxfL2twPg770ulZouHmU3Y8TQF_b1b8mzBDA_VuA7bmx8rDVX_oBkU/s750/148836816_1962672133871898_9121095205280841836_o.jpg

តំបន់ទេសចរណ៍បឹងស្នេហ៍ មានទីតាំងស្ថិតនៅក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្ននៅទីនោះមានពពួកសត្វស្លាបជាច្រើនប្រភេទដូចជា ននាល ក្រៀលខ្យង ទុង ក្រសារ កុក ក្អែកទឹក។ ដូច្នេះអ្នកទេសចរអាចទៅមើលសត្វបានចាប់ពីខែកក្កដា ដល់ វិច្ឆិកា តែចន្លោះខែកញ្ញា និងតុលា ជាពេលសម្បូរសត្វគ្រប់ប្រភេទជាងគេ រីឯខែវិច្ឆិកា សម្បូរតែសត្វកុកប៉ុណ្ណោះ។

៤.ចុងប៉ម៖ ចុងប៉មគឺកន្លែងមើលថ្ងៃលិចស្អាតបំផុតប្រចាំក្រុងព្រៃវែង បើភ្ញៀវទេសចរបានមកដល់ទីនេះហើយដឹងតែជាប់ចិត្តស្ទើរដកមិនរួច។ នៅទីនេះគឺមានខ្យល់អាកាសបរិសុទ្ធ អមដោយទេសភាពថ្ងៃលិចនារដូវទឹកឡើងដែលមិនចាញ់ភ្នំក្រោម និងភ្នំបាខែង ខេត្តសៀមរាបនោះទេ។ អ្នកក្រុងព្រៃវែង ទាំងសិស្ស ទាំងអ្នកធម្មតា តែងតែមកទីនេះស្រូបយកខ្យល់បរិសុទ្ធនៃក្លិនទឹកទន្លេ ត្រជាក់ស្វាងអស់ខួរក្បាល រីឯខែប្រាំងវិញ គេនៅតែស្រូបខ្យល់បរិសុទ្ធត្រជាក់ តែអមដោយទេសភាពវាលស្រែប្រាំងវិញម្ដង ជំនួសលើផ្ទៃទឹកនាខែវស្សា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1WrRc3d78SwZvq9Vwk1XoV3TryzjuE4leviplq-FPjhiK8k9gPVEzYaVJGNnw9RmaMKIC_clmm4jsxACZem0qdBuQmyif9VaXGUzoE_2nDnxUIynUW2FYhEfn9oRZAud0Qqgo4w_3Uqv8kavN5fhWlr_89qmntcH6emPxo0pCWjwmbv_DLRJjoQzfFyY/s1280/photo_2024-07-02_14-33-42.jpg

ប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ធ្វើឱ្យដួលនារីម្នាក់ (មានវីដេអូ)

0

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានការបង្ហោះវីដេអូមួយ ដែលគេឃើញមានប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ដោយបានព្យាមយាមឃាត់នារីម្នាក់ឱ្យឈប់ផាកពិន័យ តែបែរជាធ្វើឱ្យនារីម្នាក់នោះដួល ហើយថែមទាំងមិនជួយលើកម៉ូតូវិញទៀត។

ហេតុការណ៍នេះ កើតឡើងនៅបណ្តោយផ្លូវ២០០៤ វេលាម៉ោង៧:៥៨នាទីព្រឹក ដោយអ្នកឃើញហេតុការណ៍បានលើកឡើងថា៖”ប៉ូលិសជាប់កិច្ចសន្យានោះ បានចាប់ហ្វ្រាំងមុខ ដែលជាហេតុធ្វើឱ្យដួលនារីខាងលើ”។

ថ្វីបើហេតុការណ៍នេះ មិនបង្កឱ្យមាននរណាគ្រោះថ្នាក់ តែក៏បានសបញ្ជាក់ឱ្យឃើញនូវភាពមិនមានទំនួលខុសត្រូវ របស់ប៉ូលិសជាប់កិច្ចសន្យាម្នាក់នោះ ដែលបំពេញភារកិច្ចខុសតួនាទី ហើយថែមទាំងធ្វើឱ្យដួលអ្នកបើកបរម្នាក់ទៀត តែបែរជាមិនជួយលើកនោះទេ។

ជុំវិញករណីនេះ មិនទាន់មាននរណាម្នាក ឬស្នងការរាជធានីភ្នំពេញ ចេញមុខបញ្ជាក់លម្អិតអំពីហេតុការណ៍នេះនៅឡើយនោះទេ តើថានរណាជាអ្នកខុសឱ្យប្រាកដ ហេតុអ្វីបានជាប៉ូលិសជាប់កិច្ចសន្យាម្នាក់នោះ ព្យាមយាមឃាត់នារីដែលដួលនោះ ក្នុងចំណងផាកពិន័យឬយ៉ាងណា។

គួរបញ្ជាក់ថា មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ​ ដោយពួកគាត់មិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕

 

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ ដើម្បីឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

0

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ (អង្គការក្រៅរដ្ឋាភិបាល) ដែលបានបង្កើតឡើងដោយជាងថតរូបជនជាតិជប៉ុន លោក ខិនរ៉ូ អ៊ីស៊ុ តាំងពីឆ្នាំ ១៩៩៩ ក្នុងគោលបំណងធ្វើឲ្យកុមារកម្ពុជាទទួលបាននូវសុខុមាលភាពដ៏ល្អប្រសើរ មិនថាពួកគេមកពីស្ថានភាពគ្រួសារបែបណាក៏ដោយ ដែលមានផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារ កម្ពុជាប្រកបដោយគុណភាព និងក្តីមេត្តាករុណា ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក និងបុគ្គលិកសុខាភិបាល រួមទាំងផ្តល់នូវការអប់រំសុខភាព ជាមួយនឹងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងខេត្តសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ncW93H7bbQVDHUKKSj8Z5MjTzeaECOVr0H3RVDyGF1XtbvYSiQHi5qdidSj7833xiRZBUkmoPH7_2ttAX3ufJFi4_7SJ7Gf8RUzyR-vbJTDxU6Iijb63hS843Dh3tp_zVTFiORLzFsYRtpKFxc00BNi6eYKamFJ8W0zLFevp7EydrX3EhfGmf9hDYz4/s5864/DSC_7909.jpgជារៀងរាល់ថ្ងៃមានកុមារប្រមាណជា ៤០០នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅ មន្ទីពេទ្យកុមារអង្គរ ដែលសរុបមកដល់ពេលបច្ចុប្បន្ននេះ គឺបានទទួលកុមារកម្ពុជាប្រមាណជាង ២,៥លានករណី ហើយ។ មន្ទីរពេទ្យកុមារអង្គរ អាចដំណើរការទៅបានគឺពឹងផ្អែកទាំងស្រុងទៅលើជំនួយមូលនិធិសប្បុរសធម៌ ដោយក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាចំនួន ៦លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់ខ្លួន ដោយថវិកាទាំងអស់នេះគឺត្រូវតែធ្វើឡើងតាមរយៈកម្មវិធី ឬព្រឹត្តិការណ៍កៀរគរមូលនិធិ រួមទាំងសំណើរសុំមូលនិធិទាំងនៅក្នុង និងក្រៅប្រទេស។
មួយក្នុងចំណោមកម្មវិធីរៃអង្គាសគឺ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ គឺធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែសីហា ដែលរៀបចំឡើងដោយ គណៈកម្មការជិះកង់ដើម្បីកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ព្រឹត្តិការណ៍នេះរៀបចំទៅបានក៏ដោយសារមានការចូលរួមពីក្រុមហ៊ុនអាជីវកម្មនានាឧបត្ថម្ភគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMIg5NSOY-UwI5eJlnfx28vRDo811GmtAaYV0sUpTKRn6_Ceo5jMeGrsgWe7T_tnoEKkPJL6mHzHLopSkyrFiXFGTLkAYY0XJMhnReP3aAbdPXH5drIFNoBcU8HaCpwDCiL3-elIVidve3mcOvZSYvQp5HT1RSLCPpWcd-W_jIqFh1CtV6_BqyS9jwD0/s5851/DSC_8240.jpg

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំនេះ គឺជាទី១០ រៀបចំឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ ចាប់ផ្តើមជិះចេញដំណើរ ពីសួនហាត់ប្រាណមាត់ស្ទឹងសៀមរាបនៅម៉ោង ៥:៣០ព្រឹក ទៅបញ្ចប់នៅក្នុងបរិវេណសួនបៃតង(អតីតភូមិវប្បធម៌កម្ពុជា)ដោយមានបញ្ចូលនូវកម្មវិធីកំសាន្តសប្បាយៗជាច្រើនរួមទាំងកម្មវិធីលើកកំពស់ការថែរក្សា បរិស្ថានដើម្បីសុខភាពផងដែរ។ព្រឹត្តិការណ៍នេះគ្រោងអោយមានអ្នកចូលរួមចំនួន ១ ០០០នាក់ដែលអ្នកចូលរួមត្រូវបង់ថវិកាជាវិភាគទានចំនួន ២០ដុល្លារ ក្នុងមួយនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6tl9PNQx8V9K5FZ3nzYLAAk32uudA6X76sKE-LlaIyybG6E6-HtlFsLuN7xbvz8BGPthYKm6wC7jqdVDX78Z6faGzL5a_QSZimpQxMarhnULRLXVyr1n6HjXoyF-3ctJDNYZdPNGteFo0Vt6YQVa66R0Srm_r8OaN16rTXbbSlsUCzJur6HvKMoVqraE/s5472/IMG_9741.JPG
លោក ហ៊ុន សុជាតិ ប្រធានគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា បានលើកឡើងថា “ឆ្នាំនេះ គឺជាខួបគម្រប់ដប់ឆ្នាំ នៃការរៀបចំ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ដើម្បីទ្រទ្រងដល់មន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍នេះអាចដំណើរការទៅបានរហូតដល់ពេលនេះ គឺដោយសារលោកអ្នកទាំងអស់។ លោកអ្នកគឺជាចំណែកមួយ ជួយដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ និងជួយសង្គ្រោះដល់អាយុជីវិតកុមារនៅក្នុងមន្ទីរពេទ្យ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBZGUKPQhcDw364W_v4PqWjo0wLvFLppyXqBXm9iVUtUKDWcOSffq1brkBycJIrIIH1sSV3BIuZj0rO2lnHb64_dTxFVNHLBgY-0XefuARYjoznf1__t0zE54Nd7xF-d8SFODryhVo1rVrb6O6DbKxPfPdPBFnVMzr3w7HB7ih50UJ4jjWkiEjgwn8FA/s5472/ipd_cute_2023-020765_IMG_8904.jpg

សូមមេត្តាចូលរួម និងឧបត្ថម្ភគាំទ្រនៅក្នុងព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ នេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីសេចក្តីសប្បុរសចូលរួមជាចំណែកសង្គ្រោះជីវិតកុមារកម្ពុជានិងកម្សាន្តសប្បាយទាំងអស់គ្នា។
ក្រុមហ៊ុនឧបត្ថម្ភគាំទ្រទាំងអស់នឹងទទួលបាននូវឱកាស ផ្សព្វផ្សាយឡូហ្គូរបស់ខ្លួននៅលើសម្ភារៈផ្សព្វផ្សាយនៃព្រឹត្តិការណ៍ដូចជាអាវយឺតផ្ទាំងផ្សព្វផ្សាយនិងនៅលើបណ្តាញសង្គមផងដែរ។

ទំនាក់ទំនង៖
ក្រុមការងារផ្នែករៀបចំពឹ្រត្តិការណ៍របស់មន្ទីរពេទ្យកុមារអង្គរ ឬគណៈកម្មាធិការជិះកង់ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម
• គេហទំព័រ ហ្វេសប៊ុក ជិះកង់ដើម្បីកម្ពុជា https://www.facebook.com/cyclingforcambodia ឬ
• លេខទូរស័ព្ទ ០១៧ ៩១២ ៦១៨ / ០៩៨ ៧២៥ ៧៤៥

មន្ទីរពេទ្យកុមារអង្គរ
• លេខទូរស័ព្ទ៖ ០៦៣ ៩៦៣ ៤០៩
• អ៊ីម៉ែល៖ ahc@angkorhospital.org
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_YmCVfurrvK6yu95lhKMvQyuUOtYp-ZaJcy5cLh45ggf-Mj0xlCR05SOWgupCSEChJ8UwSKi9ZIq6Q3UTQK0fuHS0dSL5BDRWUTn5FblCnCjbxfRZoFt27IbFfT2Bj2vgi0cddWnKflvGncHlMnFyZUSq6IxXYqGELmadF6Icau2IuUBrpYzyceNtRBg/s2500/AHC%20cycling%20event%20poster.jpg

បន្ទាប់ពីផ្អាកដំណើរការ ៥ ឆ្នាំ វិហារដ៏ល្បីល្បាញនៅទីក្រុងប៉ារីសត្រៀមបើកឡើងវិញនៅចុងឆ្នាំនេះ

0

ប្រទេសបារាំង៖ វិហារ Notre Dame ក្នុងទីក្រុងប៉ារីស ដែលជានិមិត្តរូបនៃរដ្ឋធានីបារាំងនឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីផ្អាកមិនឱ្យភ្ញៀវទេសចរមកទស្សនារយៈពេល ៥ ឆ្នាំកន្លងមក។
កាលពីថ្ងៃទី១ ខែកក្កដា នាយកនិងបូជាចារ្យនៃព្រះវិហារ Monsignor Olivier Ribadeau Dumas បានប្រកាសថា Notre Dame de Paris នឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំនេះហើយ បន្ទាប់ពីវាធ្លាប់បានរងនូវអគ្គីភ័យដ៏ធំមួយ។ គួររំលឹកដែរថា នៅក្នុងខែមេសាឆ្នាំ ២០១៩ វិហារ Notre Dame ក្នុងទីក្រុងប៉ារីសបានរងនូវអគ្គីភ័យដ៏ធំមួយ បណ្តាលឱ្យដួលរលំប៉មនិងឆេះផ្នែកមួយនៃដំបូលនៃរចនាសម្ព័ន្ធហ្គោធិកដែលមានអាយុ ៨៦០ ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5fhxyOe5rvYhmByJi3ClcQxgrF2pNj-GFBsYedtpmkEHaesVQvPglFXDZ0SwYhvRL9bQZNN6T0jeg9lbP4rtLT-37pZMZFbDaRadfLYxXXCq35cmAQt8sTysX4MwF3pWSrwIlP7N4mzsZjykRX5O2YJ-f2yj4XlLf2YRyBH8ZlMvZYn91pV0W3Osy9iw/s1280/photo_2024-07-02_11-53-16.jpg

រូបភាពនៃភ្លើងឆេះនៅវិហារ Notre Dame បានរីករាលដាលពាសពេញពិភពលោក ធ្វើឱ្យអ្នកស្រលាញ់ស្ថាបត្យកម្ម និងវប្បធម៌មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ម្ចាស់ជំនួយរាប់រយពាន់នាក់មកពី ១៥០ ប្រទេសក៏បានបរិច្ចាគប្រាក់ជាង ៨៤០ លានដុល្លារដើម្បីស្ដារព្រះវិហារឡើងវិញ។ ព្រះវិហារមិនត្រឹមតែត្រូវបានស្ដារឡើងវិញនូវសភាពដើមរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃនូវធាតុផ្សំនៃការរចនាបែបទំនើប ដោយសន្យាថានឹងនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEjRx340NwefpitsWGLLzoujqmQBrBs1T8WMHK4QoigMm8aw3u9XU6wxPXqnb18S9YqzZ0J5ZrtcmWH6xbetFLE7AOhTV43fu08bsf_ODGbufL2NCsr_k35dYa-epPa3dRMZ3rTye4TJZnimuiPzvgNe7hkhx1T57daRXvRk8k8KzPZQyQZnR2WelBAdI/s827/photo_2024-07-02_11-52-39.jpg

ព្រះវិហារនេះត្រូវបានគេរំពឹងថានឹងស្វាគមន៍ការកើនឡើងនៃអ្នកទស្សនាបន្ទាប់ពីការសម្ពោធរបស់ខ្លួនជាមួយនឹងការចូលទស្សនាប្រហែល ១៥ លានដងក្នុងមួយឆ្នាំ កើនឡើងពី ១២ លាននាក់មុនពេលភ្លើងឆេះ។ ក្រុមប្រឹក្សាគ្រប់គ្រងព្រះវិហារនឹងដាក់ពង្រាយប្រព័ន្ធកក់សំបុត្រតាមអ៊ីនធឺណិត ដោយធានាថាអ្នកទស្សនារង់ចាំត្រឹមតែ ៣០ នាទីប៉ុណ្ណោះដើម្បីទស្សនា ហើយសំបុត្រក៏នឹងត្រូវបានលក់ដោយផ្ទាល់នៅព្រះវិហារផងដែរ ដើម្បីបម្រើភ្ញៀវភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7szL04OduTbu9w0N48G0lk0CvpQd881e75JDrBvKiMJ2derh-K5cVbf8ARjxnvaBAUT5xDDd4Yvbyasv2ts7CiJPgXJcpI5noeKw_Ee8o6yxlN-UsIAoxl8sDD203jvcmBChSW2b3flYI25q3jp3VH8ZM8TH3-65sLyYMWyxi93LCfDnuSW_ecr1ZuiE/s1280/photo_2024-07-02_11-54-17.jpg

ដូច្នេះភ្ញៀវម្នាក់ៗអាចទស្សនាព្រះវិហារបានចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។ ហេតុនេះភ្ញៀវទេសចរអាចទៅទស្សនាផ្នែកនៃទីធ្លាព្រះវិហារ រួមទាំងទីលានខាងមុខ សួនច្បារ និងច្រករបៀងខាងត្បូង។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១ ខែកក្កដា នេះគឺគេបានរៀបចំពិធីសម្ពោធព្រះវិហារដែលប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមហាជនរាប់ពាន់នាក់បានចូលរួម នឹងធ្វើឡើងជាបន្តបន្ទាប់រយៈពេល ៨ ថ្ងៃ។ ការប្រារព្ធពិធីនេះគឺដើម្បីឧទ្ទិសដល់ក្រុមពន្លត់អគ្គីភ័យ អ្នកស្ម័គ្រចិត្ត សិប្បករ និងបុគ្គលិកដែលបានចូលរួមក្នុងការស្តារគម្រោងឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi64klIUmScpISoHuWHpT-BdhMI-H1TkQwEvj3MDf4DUmJa2_cGIIFRzBmY-mE15rzEthZ3O49w51nqhsghVh2q0pvVlh4Fp73tJt27ROvd9LsQh3Lbg53YpvnCL0fxJ6VyOHVFpiSah7DPYXY4dTQ2UQ5rQem6W2q9Dw2KAKq6yM3jxMhiMcCgfhyphenhyphen9Hd8/s1200/photo_2024-07-02_11-54-41.jpg

បន្ទាប់ពីការស្តារឡើងវិញ វិហារ Notre Dame ក្នុងទីក្រុងប៉ារីសអាចទទួលភ្ញៀវបានចំនួន ២,៥០០ នាក់ក្នុងពេលតែមួយ ហើយចំនួនអ្នកទស្សនាប្រចាំថ្ងៃមានដល់ទៅ ៤០,០០០ នាក់ ដែលចំនួនពីរដងច្រើនជាងវិមាន Versailles និងច្រើនជាង ១០,០០០ នាក់ជាងសារមន្ទីរ Louvre ទៅទៀត។ ការរួមបញ្ចូលគ្នានៃភាពទាក់ទាញជាប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតបែបទំនើប រួមជាមួយនឹងប្រព័ន្ធការពារភ្លើងកម្រិតខ្ពស់ សន្យាថានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យបំផុតមិនធ្លាប់មានសម្រាប់អ្នកទស្សនាទាំងអស់៕