Home ព័ត៌មានអន្តរជាតិ អ្នកបរិភោគគីមឈីប្រយ័ត្ន! កូរ៉េខាងត្បូងប្រកាសប្រមូលគីមឈីពីផ្សារមកវិញជាបន្ទាន់

អ្នកបរិភោគគីមឈីប្រយ័ត្ន! កូរ៉េខាងត្បូងប្រកាសប្រមូលគីមឈីពីផ្សារមកវិញជាបន្ទាន់

101
0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉េខាងត្បូងបានប្រកាសប្រមូលគីមឈីពីផ្សារមកវិញជាបន្ទាន់ ក្រោយពីពលរដ្ឋប្រមាណ១ពាន់នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារអាការៈពុលចំណីអាហារ ។ អាជ្ញាធរបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងការបរិភោគគីមឈី ផ្ទុកមេរោគណូរ៉ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8gORBBWkVCAZt30V15Uj0qbHw7LsTsHspsmUGP9n9_WeA6ftmOvQffhknppEEeWcgB5GEWYGpdbmbQT5dZnXLJs-1GSWUaDJj7gFmJDfjO-mB-awXev1Fg2sy8W-8aLHmpg74w0LejTI9YM-rV5shkEn5pkk5sR54d0c2olWajzdRegkQIoP0_kGrZ4/s1280/20201130000556_0.jpg

អាជ្ញាធរទីក្រុង Namwon ស្ថិតនៅភាគនិរតីប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីព្រឹកថ្ងៃ៥ ខែកក្កដា ថា មានអ្នកពុលចំណីអាហារ ចំនួន៩៩៦នាក់ ។ បន្ទាប់មក នៅរសៀលថ្ងៃទី៦ ខែកក្កដា សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា ចំនួនអ្នកជំងឺបានកើនឡើងរហូតដល់១.០២៤នាក់ ។

អាជ្ញាធរបញ្ជាក់ថា មូលហេតុធ្វើឱ្យមនុស្សជាច្រើនពុលចំណីអាហារ ដោយសារពួកគេបរិភោគគីមឈី ពេលអាហារថ្ងៃត្រង់របស់សាលារៀនមួយក្នុងទីក្រុង ដែលមានកូនសិស្ស និងបុគ្គលិកសាលារៀន ចំនួន២៤កន្លែង មានអាការៈក្អួតចង្អោរ និងឈឺពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUw7s13k4FkULRP86dcYlEuSxkAc20if_Naud40hRBiRW4emnaCqTfZ5BjWRFcbZtCvRqCDdlRfZScFgPUX73r4umEVfBB1FcCq1k6N1Kl2nJw1ExJXR0Kk-RkNZhckIG3g2VMDf9fLQ0Mpv56GA79MrQG5V3KLY1lH5_Jaymnh-ydZ010OwcZ6_M-dq4/s1600/l-intro-1664557006.jpg

ណូរ៉ូ គឺជាមេរោគមួយឆាប់ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយវាអាចឆ្លងតាមរយៈការប៉ះពាល់វត្ថុកខ្វក់ ដូចជា ៖ កន្លែងចុចទឹកបង្គន់ និងការប៉ះពាល់អ្នកឆ្លងមេរោគនេះ ។ បើទោះជាមនុស្សភាគច្រើនបានជាសះស្បើយក្នុងរយៈពេលខ្លី ដោយពុំចាំបាច់ទៅព្យាបាលនៅមន្ទីរពេទ្យក្តី ប៉ុន្តែអ្នកជំងឺខ្លះក៏មានអាការៈធ្ងន់ធ្ងរដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvkpEQ20WMylM_mwauWIi7IhgHnnaEqyrON7hGcPSE9r-RxTZmdj55L59NtMyMlPe9Wn3rTf7WaHz5JlvVFLKQq0KiASuN8Zxf8dDtc72Le_bYcfgEOh6J3ejYO6XMvOLNT6paGAp5ELx_ATBJa4gYawNfbvaGHZiPHY457gjzhWmdRMcTklI3qoSmu_Y/s748/Negative-perceptions-South-Korea-kimchi-imports-dramatically-drop-in-wake-of-China-spat.jpg

អាជ្ញាធរទីក្រុង Namwon បានចាប់ផ្តើមស៊ើបអង្កេតដើម្បីស្វែងរកប្រភពមេរោគ ក្រោយរកឃើញពលរដ្ឋកូរ៉េខាងត្បូងឆ្លងមេរោគនេះយ៉ាងឆាប់រហ័ស គឺពីចំនួន១៥៣នាក់ កាលពីថ្ងៃទី៣ ខែកក្កដា មកស្មើនឹង៧៤៥ នៅថ្ងៃទី៤ ខែកក្កដា ។ បន្ទាប់មក ចំនួនអ្នកឆ្លងមេរោគបានកើនឡើងរហូតដល់ជិត១ពាន់នាក់ នៅថ្ងៃទី៥ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH9-JJ3zKs3Cdxl5mPEEBJWf-6I562qtj3wsajrMbjnWoMIGVTzBPEck7MjRWVPTLK5EWhNxd69FxjkZpaWcMzTjwAZGNZ4daKdA5PB9r2V4utVgd3mbe7FoEC3lTgHZvRbch_fjdeEhoHKKkuyZCnAhU_yKUE2Pod7cmGGZknFIXcl-SKa1zTT90icd0/s500/nx0oc02ofq284oloanhuem12q3933ftb.webp

លោក ឆវ៉េ ខាយ៉ងស៊ីក អភិបាលក្រុង Namwon បានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៤ ខែកក្កដា ថា មន្ត្រីសុខាភិបាលក្នុងទីក្រុងបានព្យាយាមការពារការឆ្លងរាតត្បាតនៃមេរោគនេះ និងធានាសុវត្ថិភាពដល់ពលរដ្ឋ ។

ក្រោយពេលអាជ្ញាធរបញ្ជាក់ថា បានប្រទះឃើញមេរោគណូរ៉ូនៅក្នុងគីមឈី ភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉ខាងត្បូង ក៏បានស្នើឱ្យក្រុមហ៊ុនផលិតគីមឈី ផ្អាកការលក់ផលិតផលជាបណ្តោះអាសន្ន ព្រមទាំងប្រកាសប្រមូលគីមឈីពីផ្សារមកវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusEuZowlQSCxn_M76RIFwQyEWSO2fT37stJ5teCBgo4S_lN7efD3prowuOY7Atp87HRuAZmNK7Zep4OUMePydze866AEZtB3WhaOgNy-qhMyuXf6LPa5pGy9jH3qNO-0Ky7olOI184I1o3jyvNrydHlYVPtXn9rLVwldZw8udtMuaEDes__dsliVQeyc/s1500/R01902_Korean_Napa_Cabbage_Kimchi.webp