Home Blog Page 989

ហេតុអ្វីបានជាប្រទេសអៀរឡង់ពីមុនគ្មានសត្វពស់ តែឥឡូវបែរជាមានពស់វិញ?

0

ប្រទេសអៀរឡង់ ៖ បើនិយាយពីសត្វពស់ ពលរដ្ឋខ្មែរយើងពុំសូវភ្ញាក់ផ្អើលប៉ុន្មានទេ ពីព្រោះយើងតែងតែឃើញពស់ជាញឹកញាប់ បើទោះជាពុំចង់ឃើញវាក្តី ។ បើរដូវវស្សាវិញ ពស់ជាច្រើនក្បាលបានវារចូលក្នុងផ្ទះ ដោយសារទឹកលិចរន្ធរបស់វា ហើយយើងនឹងឃើញពស់កាន់តែច្រើនថែមទៀត ។ ប៉ុន្តែនៅប្រទេសមួយចំនួនលើពិភពលោក គ្មានពស់រស់នៅទេ ក្នុងនោះក៏មានអៀរឡង់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPHDpAQMKXT6rpOk2bfQgqiZG7eTV33CNCGRE3jsD1JIQ6CIPaUKCKN02nmchu9iwnW3MPHeQjG5zBXJrtqU9-0qht0p0qD7FbCVO5npSiTbkLq5snPnCLqWIcbVqgLqISa1R2hB-bSALgrDKek_GP0FmNZFeJbV8TI8MBcwl_SHIrXRyoYx-rRRE6N8/s1440/01gvh4e1sfre9q6g76gy.webp

ហេតុអ្វីទើបប្រទេសអៀរឡង់គ្មានពស់រស់នៅ? អ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា គឺបណ្តាលមកពីយុគទឹកកកលើកចុងក្រោយ ទើបធ្វើឱ្យប្រទេសអៀរឡង់មានអាកាសធាតុត្រជាក់ខ្លាំង ដែលសត្វពស់ពិបាករស់នៅ ។ ពស់ជាសត្វឈាមត្រជាក់ ហើយវាត្រូវការភាពកក់ក្តៅពីបរិស្ថានជុំវិញ ទើបវាអាចរស់បាន ។ ដូច្នេះ វាផ្លាស់ទៅរស់នៅតំបន់អឺរ៉ុបខាងជើង និងអឺរ៉ុបខាងលិចអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-S_hickPF7bbL4N3Xchme22JAB9IE8m9JEYjvUUSHiYNnebHnjH7Op82AuLOZtq-VgmjlIwlCg_D4wFMuRY9Kfr74XH43tlhsNGG88-Qi7RFCqmQXV7B8zKC9RtBA686m_laqyTWuvm2kfe16IJ_mDzysZl4k96Bfiw7z_ddaPak5LxL0DwRwv0FNy1s/s1801/3b38a606abe3456a81c5f81bdc9d64c8.jpg

ក្រោយពីបញ្ចប់យុគទឹកកកប្រមាណ១ម៉ឺនឆ្នាំមុន ប្រទេសអៀរឡង់ត្រូវបានហ៊ុព័ទ្ធដោយសមុទ្រ ហើយក៏ក្លាយជាប្រទេសកោះ ទើបទឹកសមុទ្រការពារមិនឱ្យពស់ចូលមករស់នៅទីនេះ ។ ការពិត ពស់សមុទ្រអាចហែលទឹកមកកាន់អៀរឡង់បាន ប៉ុន្តែពស់សមុទ្រតែងតែរស់នៅក្នុងតំបន់ត្រូពិចក្តៅប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGLiIffxj616QB3MJe_DgAT0G8TT0r3QZ-FT-u7DIblGAZn2RPHvG6ENzjSwIUGB1P_vNlnj0wrp6xrlRYshJvVMkA-YdhyphenhyphenrIkamCRgvPuiYqRdFraKiF2iTaMpOqpWvNv0nZlGGglq00H3KktK1KpmeBFD3UA10-w2lEX4VFxm5lsX9RYD6GILjvkMN4/s1650/Ireland_(MODIS).jpg

មតិខ្លះលើកឡើងថា ចុះអង់គ្លេសវិញ ក៏ជាប្រទេសកោះដូចគ្នាដែរ ហេតុអ្វីអង់គ្លេសមានពស់រស់នៅ រហូតដល់ទៅ៣ពូជ ដូចជា ៖ ពូជ Grass Snake, ពូជ Smooth Snake និងពូជ Adder?

សំណួរនេះ អ្នកវិទ្យាសាស្ត្របកស្រាយថា ដោយសារកម្រិតទឹកបានជន់លិចស្ពានដីធម្មជាតិពុំបានកើតឡើងព្រមគ្នា គឺស្ពានដីដែលតភ្ជាប់រវាងអៀរឡង់ និងអង់គ្លេស ត្រូវបានទឹកលិច កាលពីប្រមាណ៨.៥០០ឆ្នាំមុន ។ រីឯស្ពានដីតភ្ជាប់រវាងអង់គ្លេស និងអឺរ៉ុប ត្រូវបានទឹកលិចកាលពីប្រមាណ២.០០០ឆ្នាំមុន ទើបពស់អាចមករស់នៅអង់គ្លេសបាន ប៉ុន្តែវាពុំអាចមករស់នៅអៀរឡង់បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf58u3LPJWS38136PFQURg0KvZNZ2kmQ4dMatOqmHTemrLDonRpSsZ57tNF6iFRaicjIt7BvuKLVlrGz37oUSkcAYGUByAdVq_P2P2WATVJGqy7KWdRVt1yxeEJ7-yTc_BbkxmkonaQa78Euzf7YxgwjTotTB8WHr2PnyvOCb94TkWKgPtqmpvekZzQnc/s1100/shutterstock-531710473.webp

លើសពីនេះ មិនមែនមានតែពស់មួយទេ ដែលពុំអាចចូលមករស់នៅប្រទេសអៀរឡង់បាន ប៉ុន្តែសត្វល្មូនជាច្រើនទៀត ក៏ពុំអាចមករស់នៅអៀរឡង់បានដូចគ្នា លើកលែងតែសត្វមួយប្រភេទ គឺជីងចក់ (Viviparous Lizard) ដែលបានមករស់នៅអៀរឡង់កាលពី១ម៉ឺនឆ្នាំមុន ឬក្នុងអំឡុងពេលអៀរឡង់បានប្រែក្លាយពីទឹកកកទៅជាសមុទ្រព័ទ្ធជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF0zAj5gg01eYRmsB-FowukW6rsYqD1VdxnXjyivfQz2xwV7U3HyO07mFgj8Y62jlXNN3YPxu2V2NKHHabebEN2wUM9PtrhKij3LL5BcM9Sqb4uRVHUIxKo_-QVLnONK0WLU67cPeAuxakJVUNcqC4I2QucTZFvaWWyaIkym4LHhIyVf7oHXbl8FkNFHQ/s1024/snake-3979601_1280-1024x682.jpg

ទោះយ៉ាងណា នៅឆ្នាំ១៩៩០ ពលរដ្ឋអៀរឡង់ចាត់ទុកថា ការចិញ្ចឹមពស់ជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ប៉ុន្តែពេលសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០០៨ បានធ្វើឱ្យពលរដ្ឋអៀរឡង់លែងពស់ឱ្យរស់នៅតាមធម្មជាតិ ។ ចាប់ពីពេលនោះមក ពលរដ្ឋអៀរឡង់ ក៏បានឃើញពស់ច្រើននៅតាមទីក្រុង ហើយពួកគេជឿថា នឹងមានពស់កាន់តែច្រើនថែមទៀតរស់នៅតាមតំបន់នានា ស្របពេលអាកាសធាតុនៅអៀរឡង់កាន់តែក្តៅ ៕

ចង់ដឹងអត់! តើអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណា IQ ឬក៏ EQ?

0

មនុស្សម្នាក់ៗសុទ្ធតែមានបុគ្គលិកលក្ខណៈខុសៗគ្នាដោយអ្នកខ្លះចូលចិត្តធ្វើអ្វីមួយ ឬសម្រេចការងារអ្វីមួយតាមអារម្មណ៍ ឬបេះដូងជាជាងប្រើខួរក្បាល ខណៈអ្នកខ្លះទៀតចូលចិត្តធ្វើតាមខួរក្បាលជាជាងអារម្មណ៍ ឬបេះដូង។ តើអ្នកធ្លាប់សង្កេតខ្លួនឯងដែរឬទេ ប្រសិនបើអ្នកចូលចិត្តធ្វើតាមបេះដូងច្រើនជាងអាចជាមនុស្សដែលមាន EQ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តធ្វើតាមខួរក្បាលច្រើនជាងអាចជាមនុស្សដែលមាន IQ ។ ហេតុនេះប្រសិនបើអ្នកមិនទាន់ដឹងថាខ្លួនជាមនុស្សមានបុគ្គលិកលក្ខណៈបែបណានោះទេ អាចមើលអត្ថបទមួយនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINCjyu2Nr7g0OGslRerE4IXPXGB1pWeyTGWJKyuuN1P3tT7gCRPhbWtfTgM9uDK3JUHLMZ-WdzW9Uv111o7nuknySdSXe3knnbCMMY_3oxM5luAci0bnkT49DrByVnhdc1FZLm7T4jUEEzcHUwmN2nC5IbgX1uIXbUEH-x16NeXqpeo50dDEAAX_ioQg/s639/photo_2024-07-05_14-29-03.jpg

ជាដំបូងយើងត្រូវដឹងពីអត្ថន័យនៃពាក្យ IQ និង EQ ជាមុនសិន៖
-IQ បានមកពីពាក្យពេញថា Intelligence Quotient ដែលប្រែថាជាកំរិតបញ្ញា គឺជារង្វាស់បញ្ញាម្យ៉ាង។ IQ ជាតេស្តស្តង់ដា ដែលមានពិន្ទុមេដ្យាន ១០០ និងគំលាតស្តង់ដា ១៥ ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញាមនុស្ស។ វាជារង្វាស់សមត្ថភាពក្នុងការយល់ដឹង ការប្រើប្រាស់ចំណេះ អនុវត្តដើម្បីសម្របសម្រួល និងគ្រប់គ្រងមជ្ឈដ្ឋានជុំវិញខ្លួន ឬសមត្ថភាពក្នុងការគិតជាអរូបី តក្កៈ និងការវិនិច្ឆ័យជាដើម។ ដូច្នេះបុគ្គលិកលក្ខណៈមនុស្ស IQ រួមមាន៖

១.ជាមនុស្សដែលមានភាពបត់បែនលឿន មានន័យថា ចូលស្ទឹងតាមបទចូលស្រុកតាមប្រទេស
២.ជាមនុស្សរៀនអ្វីថ្មីៗឆាប់ចេះ ឆាប់យល់បានលឿន
៣.ជាមនុស្សចង់ចេះ ចង់ដឹង គ្រប់ពេលវេលាដោយគ្មានដែនកំណត់
៤.ជាមនុស្សបើកចិត្តទូលាយដោយទទួលយកគំនិត និងឱកាសថ្មីៗជានិច្ច
៥.ជាមនុស្សចូលចិត្តបង្កើតអ្វីជារបស់ផ្ទាល់ខ្លួន មិនចូលចិត្តចម្លងពីគេ
៦.ជាមនុស្សអាចគ្រប់គ្រងខ្លួនឯងបានខ្ពស់
៧.ជាមនុស្សមានទំនោរចូលចិត្តលេងសើច
៨.ជាមនុស្សដែលអាចដឹងពីបទពិសោធន៍របស់អ្នកដទៃ ដូចជាដឹងថា នរណាកំពុងគិតពីអ្វី? មានអារម្មណ៍បែបណាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBzMnLqcJHU7P9SfMAHnwG9pokQXEPgQRoNTL0WoxYrymTCn_4QlU8CoTvw1taBwRURCGyZutlmtjH3fwnbjQ7n4ctsLVkdyFLUmT7YH2M-FONR5375ghlkKv7jGNK0RS8psFUa2fQt6LAdaaxCrfG8FjE7uMVAmkqrAUx3r2jE1Q1bcvenD7U8gK-wQ/s670/EQ-VS-IQ-lead.webp

-រីឯពាក្យ EQ វិញមានឈ្មោះពេញថា Emotional Quotient ដែលប្រែថា កំរិតអារម្មណ៍ គឺជារង្វាស់បញ្ញានៃអារម្មណ៍ ឬសមត្ថភាពក្នុងការប្រើប្រាស់ទាំងអារម្មណ៍ និងចំណេះដឹង នៅក្នុងជីវិត។ ឃ្លានេះត្រូវបានគេបង្កើតឡើង និងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ ១៩៨០ ហើយបញ្ជាក់ថា EQ មានតម្លៃដូច IQ ដែរ។ ដូច្នេះបុគ្គលិកលក្ខណៈរបស់មនុស្ស EQ រួមមាន៖

១.អាចយល់ដឹងដោយខ្លួនឯង
២.អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន រួមទាំងចេះសម្របខ្លួន ធ្វើឱ្យមានភាពប្រសើរដើម្បីសម្រេចគោលដៅ និងមានចក្ខុវិស័យវិជ្ជមាន
៣.អាចយល់ដឹងពីសង្គមច្រើនដូចជា មានការយល់ចិត្តអ្នកដទៃ និងបរិយាកាសជុំវិញខ្លួនបានលឿន
៤.មានសមត្ថភាពអាចស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង
៥.ជាមនុស្សអាចលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃបានយ៉ាងល្អ
៦.អាចគ្រប់គ្រងទំនាក់ទំនងបានយ៉ាងល្អដូចជា អាចធ្វើជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ជាគ្រូបង្វឹក ជាអ្នកតម្រង់ទិសអ្នកដទៃ គ្រប់គ្រងជម្លោះនានា ធ្វើការងារជាក្រុមបានល្អ និងមានភាពជាអ្នកដឹកនាំ ដើម្បីអាចជំរុញឱ្យមនុស្សមានកម្លាំងចិត្តខ្ពស់ក្នុងការធ្វើការងារឱ្យសម្រេចបានលឿនដូចទៅនឹងអ្វីដែលបានរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpaN9XSviro42kBjT47PDGe1ycKnAyG5lEOmEaifvv7jrtLcTgSBinYbw_bjYQXVxsYOAmrOUYf5Iuy_5KF7YJGhpcZoUn8GhEprXfF7rmhAnRRk4VrgarrdDbmIx5WODJk4O1hyoRYCQNSB4I1n7uSRxtEmRILwvnoThAwH5ad0tG13AoUh1sPH3wUA8/s1000/EQ-and-IQ-The-Mason-Group-1000x550.webp

ហេតុនេះសរុបសេចក្តីមក រវាងមនុស្សមាន IQ និង EQ សុទ្ធតែជាមនុស្សជោគជ័យក្នុងជីវិតទាំងអស់ គ្រាន់តែអ្នកខ្លះមានភាពឆ្លាតវៃដោយខួរក្បាល និងអ្នកខ្លះទៀតមានភាពឆ្លាតវៃដោយអារម្មណ៍ ឬបេះដូងជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIDuZyPPWOgA639_P2-UggTLTjoAKoKd4-A6d9e1ZN5T3y-U6IeBf58odNufOcOUeS09jCHcMeP0qgRJJnFxT6Qes6uvGIrjdyp2Sx6xdoxV6wbClouz91Iy48w9_KMl1b35v-cE2GXsXI5Hfu5LTWhUsautLa56UipBKVftM3MYaTRGKPshuxwp7Cvzo/s822/Untitled-design-49.png

ឱកាសចូលក្របខណ្ឌរដ្ឋ! ក្រសួងប្រកាសជ្រើសគ្រូមតេយ្យ២០០នាក់

0

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាបណ្តាល ១២+២ ជំនាន់ទី៣៥ ចំនួន ២០០នាក់។

ការបណ្តុះបណ្តាលមានរយៈពេល២ឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ នៅសាលាមធ្យមសិក្សា សិក្សាគរុកោសល្យ មត្តេយ្យមជ្ឈិម។

លក្ខខណ្ឌនៃការជ្រើសរើស
១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
២. បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
៣. បេក្ខជនត្រូវមានអាយុយ៉ាងតិច១៦ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ដើម្បីសូមសិទ្ធប្រឡងបេក្ខជនត្រូវ៖

  • ចុចតាមរយៈតំណភ្ជាប់ (link) https://go.gov.kh/era/mcskindergarten ឬ ស្តេន QR Code រួចបំពេញពាក្យតាមការស្នើសុំរបស់ក្រសួង
  • ការបើកទទួលចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3R-6tmak14k9W6FnJuvdvZMKeak0u7DxlIn30B-F2ubdiM0YpQ1Cead70Tmun4g06Thm1DP3pr7uZdB8dwEDw2wY2e9XleEEohu7gBGt4jtfWI-uCc5og6tSwJtPpEfiHXws068Nmq2aCV9jaV6Mob7PldB4xgGXh34ONupq7LBuiA2-S_NFQPpIB_KI/s2000/449706646_901512952014962_5152488856725305244_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijfLGFIFajtU6pGqlPGdLgTEd7cYb_ekwhzyyzGh3BcL1ogt-9_lkB2RcSNrq5yWyEH4u9hx0DfKAya8Y8FQmEW2_yCmqx7qDzXZN2ontYAXtj3gdvuhUQEIQiidaraMTcmyd3vIomWFSFHLKf37QFPjydTLhMhmAeEKTdmJaVimqh5CQWv22b6kjSjrk/s1280/photo_2024-07-04_18-43-10.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdRcaSSVh3r29qrMR02UlRPfASxm3DgVOtg0B6lGoOHA3OAdRdCE1GE15ELMMmlhiIS0Q3iBnj4MpSErHNqwvD4gi0n71pgLq_umf_LemLB2TgYFgQurwpm7YZXNbAEZpy2fSXy2KI8OnNfzE09a0HNc2SaUYv0cSf0JMf4kZd-Qnrj8BatyXM9pZnu2k/s1280/photo_2024-07-04_18-43-10-2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVAXkAHPOAjT4yxaHQHrJmiZ1L7Nhlf7fhV7HaHHIfgGjSeASfcV7OKrQktMy_yFms3ToTc9YKa8EvMu-YNrTuhjNtB6S8LaWwj5t0f9YrhLdr-qPtQ955Z8DQXm2FlOKY_dcVWnqhz_LZHDLsJArzgezyq14YN4ZStSN8WS0RHnNbQse-JZZfCccpg-w/s1280/photo_2024-07-04_18-43-11.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKpfQLT5w8JlmKYQ0NpT6DbkuOMZTvvaw0pMwf-SEHf-VmanA3gjlhygrHTVzpHR5Bx_kykW4c1j3mX4wFP5KnkX1lKPlE_05HhD2V5lVmlYAXIUbazc9ChA3kW0p7BaHmHYQqG5f8EYyLURLaLDrHKNCeCcx26Hbk2nQU6M0mdy5X9qoZZr3LapAOp_4/s1280/photo_2024-07-04_18-43-11-2.jpg

 

ផ្ទុះ.ការវែក.ញែក! ទាក់ទងនឹងរឿងរ៉ាវ ព្រះសង្ឃបិណ្ឌបាត នៅចន្លោះម៉ោងប៉ុន្មានទើបត្រឹមត្រូវ?

0

ថ្មីៗ មតិញែកវែ.កព្រោងព្រាតទៅលើរឿង ព្រះសង្ឃបិណ្ឌបាត នៅក្នុងចំណោមហាជនខ្មែរកំពុងតែឡើងក.ម្តៅខ្លាំងពេញបណ្តាញសង្គម ស្របពេលដែលមនុស្សម្នាបានលើកឡើងក្រោមហេតុផលរៀងៗខ្លួនថា ព្រះសង្ឃគួរតែបិណ្ឌបាតម៉ោងប៉ុណ្ណេះឬប៉ុណ្ណោះ ទើបត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtQ8zI3GT8-z6o_KTkNH-x0TdgIxYGwu9hE2pd9J_-YIx5f9C-rp377ad2hIrwOLipMgAYqyfHyVyiJCQQ4C4b7YfWzAprpzPbmf4C726u2yrgcszth6t3-IKgZPGkxBBFeIMP0IB8rz4hAhhQjrFt9JSpJ-rFJwpxms4JkI4szZR0U9rlqKUmqy4a74Y/s620/photo_2024-07-05_13-11-09%20(2).jpg

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Kong Sothanarith បានបង្ហាញវីដេអូឃ្លីបខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «លោកនិមន្តបិណ្ឌបាត នៅម៉ោង៧ ព្រឹក។ ដូចជាមិនទំនងទេដឹង? លោកវត្តណា? ម៉ោង៧ ជាម៉ោងចង្ហាន់ក្នុងវត្ត ហេតុអីលោកមួយអង្គរួចចេញមក?»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmsk17Y0jg4mp8XGFxy9DIlCO0T8FZjhuOhvkqOlV2nKO_TrYi0sYH4VupWUCqoMaw7d9JzqJn950c74YHZpyLqxG7yUe28uoqFXhIIHOL7EtA90JWiqAJDAYc9KnyF9oySYPlL-o8UXnCbvtrk0RQvPLOt5PVIuE90tQ2fbL11DYFOd6_Z78tqw_R6fI/s1280/photo_2024-07-05_13-10-57.jpg

យ៉ាងណាមិញ បន្ទាប់ពីវីដេអូបានចែកចាយទៅមានមតិជាច្រើនបានលើកឡើង ដោយអ្នកខ្លះថា «នៅតាមរោងចក្រខ្លះលោកនិមន្តបិណ្ឌបាតតាំងពីម៉ោង៦កន្លះ ឲ្យទាន់កម្មករមុនចូលធ្វើការ»។ អ្នកខ្លះថា «យើងពិបាកដឹងថា ពិតឬក្លែងក្លាយត្រង់ចំណុចនេះ ព្រោះព្រះសង្ឃនៅវត្តមួយចំនួន ឯករាជក្នុងការស្វែងរកចង្ហាន់ខ្លួនឯង ឬលោកចេញបិណ្ឌបាត្រចង្ហាន់ព្រឹកក៏ពុំច្បាស់។ ក្នុងពុទ្ធវិន័យក៏ពុំមានកំណត់ម៉ោងចេញបិណ្ឌបាត្រដែរ…ពិតឬក្លាយ មានតែសាកសួរ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3XJ0Qh0P9LAsX3FhoFTwgAtDker_u_aS-DJiRZq0TnshJ51acolLj8GX55agkbVOIMPzcYyFs7CjDhw2ydloZBKnVvzHfLQdtzcOF-tIzXKYTDW4nEa0RpgLx4odSBOkv2a7xo60GON399EvDeuL-tBp_wNe3A_kAfKoyZ-xgvrPaFr1JydMpYHxltbk/s640/monk5.jpg

អ្នកខ្លះថា«ពូអើយ បើមិនដឹងទេ ម្ដេចមិនសួរគេអ្នកដឹង! យូរៗនាំគ្នាភ្លេចវប្បធម៌ខ្មែរអស់ហើយនោះ ព្រះសង្ឃខ្មែរពីបុរាណមក និមន្តបិណ្ឌបាត្រនៅពេលព្រឹក។ បើមិនស្គាល់វប្បធម៌ខ្មែរទេ ណែនាំអោយមើលរឿងថៃ ការ៉ាកេត។ តាមវិន័យអាចបិណ្ឌរហូតដល់ពេលឆាន់ ។ បច្ចុប្បន្នព្រះសង្ឃភាគច្រើនមិននិយមបិណ្ឌបាតព្រឹកទេ ភាគច្រើននិមន្តចេញម៉ោង៩ ម៉ោង១០ ព្រោះបរិស័ទអាចនឹងងាយស្រួល ធ្វើម្ហូបដាក់បាត។ មួយវិញទៀត ក្នុងវត្តគេឆាន់ព្រឹកតាំងពីម៉ោង៦ ហើយ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWTxPR3iUWCaeCZEuaOrFlXDK4OhQi5QcxqCPGSUayoz229Jy-OdXp7I42DhxyxymNj3KuuKRCvYkAI7b4TAnSInsEzepia_41syWKMA9Z4Aw7GxX1dZcAaHFl8Lhtqdw0lmLdJOzCVwtRLmx-n1JDrFGwVvIY77R4nnVdLvLn_E4evTfPNdi6dyJoCfg/s640/dsc020231.webp

ទោះជាយ៉ាងណា បើយោងតាមការលើកឡើងរបស់ លោកអឿន សំអាត ជាអតីតព្រះលេខាធិកាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ឃ បានឲ្យដឹងថា «ព្រះសង្ឃអាចនិមន្តគោចរបិណ្ឌបាតបានចាប់ពីពេលមានអារុណរះឬពន្លឺអាចមើលឃើញបាតដៃបាន រហូតដល់ថ្ងៃត្រង់ មិនសំដៅដល់ម៉ោង១២ទេ តែជាម៉ោងដែលស្រមោលជាន់ចំកណ្តាលខ្លួនឯង ពោលគឺចន្លោះទាបភ្លឺ រហូតថ្ងៃត្រង់ និងដាច់ខាតមិនឲ្យហួសម៉ោងឆាន់ឡើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5msfwBI1n6w4xNm07v2SlM7HMCxbJGuaGyro-0HIKZC7F9nXGPzAG5iqus-hUJA39HLL8prc01oGQKMxELy90Ev120iD8kS4HPjg4WMU5XIfM_mAFW2-7xAnqwqSBxjIErIoSTpfxARcmUx7xYiAdyAQZg1mCThFkq1I7v76z2mnpkgd3MCET3-sIXp4/s855/photo_2024-07-05_13-11-09.jpg

លោកបន្តទៀតថា «ខណៈដែលប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួន ដូចជាថៃ ឡាវជាដើម ព្រះសង្ឃនិមន្តបិណ្ឌបាតតាំងពីម៉ោង៤ កន្លះព្រឹក និងមកដល់កុដ្ឋវិញ ម៉ោង៧ ព្រឹក ដើម្បីឆាន់ចង្ហាន់ពេលព្រឹកជាដើម ខណៈដែលនៅខ្មែរយើងពីដើមក៏ធ្វើបែបនេះដែរ។ ដូច្នេះសរុបមកវិញ ដំណើរគោចរបិណ្ឌបាតចន្លោះពេលព្រឹកដល់ថ្ងៃត្រង់នោះគឺមុនខុសនៅក្នុងព្រះវិន័យអ្វីនោះទេ ព្រោះជាថាជាការនិយមតាមតំបន់នីមួយៗ»៕

ធនាគារថៃជួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទិញអាវុ.ធ បង្កអំពើហិ.ង្សា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អង្គការសហប្រជាជាតិ (UN) បានបង្ហាញរបាយការណ៍និយាយពីប្រទេសចំនួន៧ នៅតំបន់អាស៊ី ក្នុងនោះក៏មានប្រទេសថៃផងដែរ បានចូលរួមចំណែកជួយសម្រួលដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទិញអាវុ.ធ ជាបន្តបន្ទាប់ ដើម្បីធ្វើសង្គ្រា.ម និងបង្កអំពើហិ.ង្សា ជាមួយពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO6nV80iIwNejfzu3frBnBWRyad2BtPepmUjwQLAuuJXsRxB3kEykvDhhR75y_zRyZ6UalUJoYKQEj853UEjW13wPj85sCS3_NA5AcclRH0AsOWYDW2qrL9M3hCoOWbAoyjo1rMMRn6X9Tec3Gkql0xs6B_pf8CNiT81FXyVeWg6AwOtMckthw7mSfUDU/s660/82de18b38f39e688c369efdff777b0dd.webp

ការិយាល័យផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានសរសេររបាយការណ៍មួយឈ្មោះ «Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar» ដោយលើកឡើងពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាពឹងពាក់ធនាគារបរទេស ឬរដ្ឋាភិបាលប្រទេសជាច្រើនពាក់ព័ន្ធនឹងការទិញអាវុធ ដែលបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ដោយសារសង្គ្រាម និងជម្លោះអូសបន្លាយពេល ។ ក្រៅពីនេះ របាយការណ៍ក៏បានសរុបស្ថានការណ៍ផ្នែកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoi7IK0LiTQWQbw5oQDMhAkuQYavrP1hLn-DKmctrcHStvXVanoeEcvr6vmEsKJe8nDxnB_kMBBWuqepVm9YJ_k5lCU9TbyBqqoU63y0grZeJO4HEwks6qyCCWSB8es-TZAHyw4VpbSIBMoa7wcgMC2D-FYrATIephLYiWMHp5AVYZZmmbWahxy8Yl7Xc/s1024/2024-02-11T095701Z_818184885_RC2806AL4M23_RTRMADP_3_MYANMAR-MILITARY-1024x683.jpg

របាយការណ៍នេះសរសេរដោយ Tom Andrews ជាភ្នាក់ងាររាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា ដោយបានដកស្រង់ពីការនាំចូលអាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា តាមរយៈស្ថាប័នហិរញ្ញវត្ថុចំនួន១៦ របស់៧ប្រទេស រួមមាន ៖

-ស្ថាប័នហិរញ្ញវត្ថុ ថៃ ចំនួន៥ (រួមមាន ៖ Siam Commercial Bank, Bangkok Bank, Kasikorn Bank, TMB Thanachart Bank, Krung Thai Bank)
-ស្ថាប័នហិរញ្ញវត្ថុ សិង្ហបុរី ចំនួន៣
-ស្ថាប័នហិរញ្ញវត្ថុ ម៉ាឡេស៊ី ចំនួន២
-ស្ថាប័នហិរញ្ញវត្ថុ រុស្ស៊ី ចំនួន២
-ស្ថាប័នហិរញ្ញវត្ថុ ឥណ្ឌា ចំនួន២
-ស្ថាប័នហិរញ្ញវត្ថុ ចិន ចំនួន១ និង
-ស្ថាប័នហិរញ្ញវត្ថុ កូរ៉េខាងត្បូង ចំនួន១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaGdG5u37wkdJpYXSAhNaEjnIROuM0ERNs7YE8lcgXS8qbLPqA7vEHLsuWk-f8Ewb1_M7VVsihoPotvaZi7tNgavdDtQ83PPrPLiXI86A8OLm9GLp4nG_gJWECnKSZEJc4z6ofjIpoYUzR0eD70z2H4ZVfzCQJ_G5GM3OEf2JrFnQT_Y8Pnhameqin3FM/s2000/download%20(1).jpg

របាយការណ៍នេះលើកឡើងថា ធនាគារជាច្រើននៅប្រទេសថៃបានដើរតួនាទីជំនួសធនាគារសិង្ហបុរី ហើយក្លាយជាផ្លូវកាត់របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការនាំចូលអាវុធ ដើម្បីបង្ក្រាបក្រុមប្រឆាំងនឹងរដ្ឋាភិបាល ។

តាមទិន្នន័យរយៈពេល១ឆ្នាំ (គិតរហូតដល់ខែមីនា ឆ្នាំ២០២៣) និងទិន្នន័យរយៈពេល១ឆ្នាំក្រោយ (គិតរហូតដល់ខែមីនា ឆ្នាំ២០២៤) បង្ហាញថា ចំនួនការនាំចេញអាវុធ និងឧបករណ៍ផ្សេងៗពីក្រុមហ៊ុនសិង្ហបុរី បានធ្លាក់ចុះជិតស្មើ៩០% គឺពី៨១ក្រុមហ៊ុន មកស្មើត្រឹមតែ៦ក្រុមហ៊ុន ខណៈធនាគារសិង្ហបុរីធ្វើការងារពាក់ព័ន្ធនឹងការទិញអាវុធ ស្មើប្រមាណ៧០% ។ ផ្ទុយទៅវិញ ការនាំចេញអាវុធពីក្រុមហ៊ុនថៃទៅមីយ៉ាន់ម៉ា បែរជាកើនឡើងទ្វេដង គឺពីចំនួនទឹកប្រាក់នាំចេញ ៦០លានដុល្លារ កើនឡើងដល់១៣០លានដុល្លារអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY7hPWwsyngFwPBcUSX2L73cwl-KDdEil3Ll5H0M3qD3fRbv7Or_867yUva3_hmjGL2deuH0G8nouywNWWXcd9sAcsG_MuVYvTa-Ff6FaqhZNBB7RCLSQLg0lu8aU5u_g7oPQm0xtCnVvs2z44XHv_J2P5q_8Sq_vO5-HdFpc4f8_D0BZVKk1bJ5u0jNg/s1280/photo_2024-07-05_12-51-12.jpg

របាយការណ៍បញ្ជាក់ទៀតថា ធនាគារថៃបានផ្តល់ភាពងាយស្រួលដល់ការជួញដូរអាវុធទៅមីយ៉ាន់ម៉ាកើនឡើងទ្វេដង ។ ធនាគារថៃចំនួន៥ ត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់ទិញអាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជាមួយក្រុមហ៊ុននាំចេញអាវុធរបស់ថៃ ។ ក្នុងចំណោមធនាគារទាំង៥ របស់ថៃ គឺមានធនាគារ១ បានប្រតិបត្តិការទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងអាវុធ ស្មើរហូតដល់ជាង១០០លានដុល្លារអាមេរិក ។

ចុងក្រោយ របាយការណ៍សរសេរថា ការនាំចូលអាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២៣ បានធ្លាក់ចុះពីទឹកប្រាក់៣៧៧លានដុល្លារ មកស្មើនឹង២៥៣លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២២ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-SZ_wDUh07sKVxJrEtWMhGyKFY9ObQs-xH2j8YKSUxm9hihU8JnTxF7btfoijvf0fFu5C5ZU-e_HUwMnaXPT_r7F7SZv85-yIiQPJkiyteDt1mSY01E8RetFvyLf9jygGeNdM8RhUiFwi0t-027BjAX6JdeBgESb7C4HxgKBN6E_hWbXAmWmIgsCnYLw/s1600/skynews-myanmar-myanmar-army_6394054.jpg

ភូមិមួយកន្លែងនៅស្រុកចំការលើ ខេត្តកំពង់ចាមត្រូវបានគេបោះបង់ចោល ខណៈនូវតែជាចម្ងល់ពីមហាជន!

0

មហាជនជាហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្ទើរតែមិនគួរឲ្យជឿថា នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម គេបានប្រទះឃើញថាមានភូមិដែលត្រូវបានគេបោះបង់ចោលមួយកន្លែងហ៊ុព័ទ្ធទៅដោយរុក្ខជាតិយ៉ាងក្រាស់ក្រាលដុះព័ទ្ធជុំវិញសំណង់ចាស់ៗដែលបន្សល់ទុកនៅទីនោះ។ យ៉ាងណាមិញ មនុស្សជាច្រើនក៏បានលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាគេបោះបង់ភូមិមួយនោះចោល?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEDieUq_H8b41HF_cAVroe7W9_YaMEVQG3-LaRh-gDTr_hl-HFZqRL7rnJVjIOT8LnFQEwrO0Yp6ktUiqmgy1Bb35bRWseIQiG-xqaTAsrGzsIasCNw19EvwSFWkeDchbmSWSrO5OXgRW8VG2T5TCmjknmGPvjfKoJfqE0dmkDKMW83szrB2ucz_kSnUw/s1243/photo_2024-07-05_12-19-28.jpg

យោងតាមការដាក់បង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា ដានជើង បានបង្ហាញពីទិដ្ឋភាពនៅក្នុងភូមិដែលគេត្រូវបានបោះបង់ចោល និងដាច់ស្រយ៉ាល់មួយកន្លែងស្ថិតនៅយ៉ាងកណ្តោងកណ្តែង ខណៈពោរពេញដោយបរិយាកាសស្ងប់ស្ងាត់ គួរឲ្យព្រឺក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcq9Xp9OIV0hzvdV6EXwOlCWQ9pyY7JKzhQzrL-TnMouDnk3f20GA15__voWOP0SBXkWija0vRJA1RZYj88eZfXOhqVcpr_E8LR2dF_HuSyKQmhq_HBwGqzn08WZRuWCZ4AEQL6K8VEcD6QoPBQvoS6HkrNYwnrNvbGliOotXFpkrT9LkzGJAXPXt4ZlY/s1207/photo_2024-07-05_12-19-29%20(3).jpg

យោងតាមការបញ្ជាក់ពីគេហទំព័រខាងលើបានឲ្យដឹងទៀតថា ទីនោះត្រូវបានគេស្គាល់ថាជា ភូមិ32 ស្ថិតក្នុងឃុំតាអុង, ស្រុកចំការលើ, ខេត្តកំពង់ចាម។ ភូមិនោះទៀតសោត បច្ចុប្បន្ននេះគឺលែងមានមនុស្សរស់នៅហើយ ខណៈបានបន្សល់ទុកត្រឹមតែផ្ទះចាស់ៗ មន្ទីពេទ្យ និងសាលារៀនជាដើម ដែលជាតាក់តាងបញ្ជាក់ថានៅទីនោះគឺជាភូមិទំនើបមួយពីកាលជំនាន់នោះ។ ប៉ុន្តែយ៉ាងណាវិញ វាក៏ត្រូវគេបោះបង់ចោល ដោយមិនដឹងមូលហេតុច្បាស់លាស់យ៉ាងណានោះទេ។ ចំពោះសំណង់ខ្លះនៅទីនោះ ត្រូវបានគេដឹងថា បានបន្សល់ទុកមកពីសម័យបារាំង ខ្លះសង់នៅឆ្នាំ១៩៨៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-jtTdxH_huTQUP1xF2MVJCyovlwaRT2RqvfhxacgfWBsamIgazaVvrHFpQDRYMucKHSLTsup9-HUQqMEbYVK_8c1_zKrlr8C3E8BRKzaGvhU_3ZXC4DbND4p4VPP8W5kXAiIcLRNel9yMK1k1hDtZTBZwn0Qeh4uCg8hNWuAzOxP3cdRNr5anfULpaZ4/s1270/photo_2024-07-05_12-19-29.jpg

យ៉ាងណាមិញ បើយោងតាមការឡើងពីមហាជនបានឲ្យដឹងថា «ពីមុនទីនោះគឺជាផ្ទះរបស់អ្នកជាជ័រកៅស៊ូ មានមនុស្សរស់នៅច្រើនបានជាបង្កើតមន្ទីរពេទ្យសាលារៀនទៅ តែយូរៗទៅក៏ក្រុមហ៊ុនគេទិញ ក៏ពួកគាត់ចេញម្ដងម្នាក់ៗរហូតលែងមានមនុស្សនៅ មន្ទីរពេទ្យក៏បិទអស់(ប៉ាខ្ញុំគាត់ទៅធ្វើការនៅទីនោះ គាត់ប្រាប់)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wMhzFz9mbn3uzVbrabV9pZ2DYyFc7Df0Spfy4BYJC6h6l8qGlfY9bNnX-RxBGn1PURAYlxbf9r2OfN3o9AcTNXugBBTNnzr5pbvgznViEQHFubaqOIz5AABjKbXrOOnFVFPRAd0zfEbPalfihBYCzFe3seQekc2W0iqHDxB8t2-DCKqp8s0C0iuXCVk/s1122/photo_2024-07-05_12-19-30.jpg

អ្នកខ្លះថា«ផ្ទះនេះគេសាងសង់សម្រាប់កម្មករបម្រើការអោយក្រុមហ៊ុនរបស់បារាំងដល់ចប់អាណាត់គេត្រូវប្តូរទីលំនៅ»។ ខណៈមតិមួយទៀតបានលើកឡើងថា«គេប្តូរដីចែកជាកម្មសិទ្ធអោយប្រជាកម្មករទៅនៅកន្លែងថ្មីអស់រយះពេលប្រហែល១០ឆ្នាំហើយ បានជាទុកកន្លែងនេះចោល គ្មានបញ្ហាអ្វីក្រៅពីនេះទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCtLdzi9jBNQ89KZ9YmZw4v8gEndOVe976YN7oHdQFQVScigp_f861sEggMCYX3JdOe-_uHtOkxCSVMaj3TQ3LUqjOc2YnN8JlBJWYgMpmwHYhrE3RlXDpDO1RFtIh9qnCJwj3PRvndwkst8iE1gGEXXRFtMji6ag7rkGlIC_MYlzFyKPGPdEhnC-rJMw/s1280/photo_2024-07-05_12-19-29%20(2).jpg

នៅឆ្នាំនេះ! អត្រាគ្មានការងារធ្វើបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងប្រទេសចិន

0

ប្រទេសចិន៖ បច្ចុប្បន្នភាពអត់ការងារធ្វើនៃប្រជាជននៅទីក្រុងដ៏ធំមួយរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ធ្វើឱ្យទីផ្សារការងាររបស់ប្រទេសនេះប្រឈមមុខនឹងវិស័យសេដ្ឋកិច្ចធំបំផុត។
យោងតាម South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដាថាទីក្រុង Shenzhen ដែលជាទីក្រុងដ៏សំខាន់មួយនៅភាគខាងត្បូងប្រទេសចិន ដែលល្បីល្បាញសម្រាប់សេដ្ឋកិច្ចឯកជន និងបច្ចេកវិទ្យាដ៏រស់រវើក បានឃើញភាពអត់ការងារធ្វើកើនឡើងរហូតដល់ ៤០% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnhhakqFS_GF7xz664IfIpB8SAa3uyyHWvz-HDI8PJK9XCkR0cq-K1qeBoVGrgiQt0uAIyzsmuCdJxLBQjLwYO_HfbYP0OMhxxPn1lP0-KKxeOXlcC6vy_TrP8EEEuiLH4yr-a91Vhm_B-x8eG0J9Gk1TbV-nm8F9wZIoEp22v3_SZDghl_Y39PnBXYQk/s1200/photo_2024-07-05_11-58-14.jpg

ដូច្នេះអត្រាគ្មានការងារធ្វើនៅក្នុងទីក្រុងនេះគឺស្មើនឹងការបាត់បង់ការងារចំនួន ៤០,២២១ នៅក្នុងកម្លាំងការងារសរុបរបស់ទីក្រុង Shenzhen ចំនួន ១២ លាននាក់។ ជាការពិតណាស់ ភាពអត់ការងារធ្វើបានក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ ដែលធ្វើឱ្យការរំពឹងទុកនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកប្រឈមនឹងការស្ទុះងើបសេដ្ឋកិច្ចមិនស្មើគ្នា។ អត្រាអ្នកអត់ការងារធ្វើនៅតាមទីក្រុងបានស្ទង់មតិទូទាំងប្រទេសគឺ ៥% ក្នុងខែឧសភា ដូចគ្នាទៅនឹងខែមុន និងធ្លាក់ចុះ ០.២ ភាគរយធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅទីក្រុង Shenzhen ជឿថាការកើនឡើងនៃភាពអត់ការងារធ្វើគ្រាន់តែជា “ឧប្បត្តិហេតុបណ្តោះអាសន្នប៉ុណ្ណោះ” នៅក្នុងភាពតានតឹងការងារក្នុងទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFFhPlLQMXqi9OfaJXpOXSniyhZwJybX7F0_HqowpqNwT-vUxb4ZaGkxPonz5LENUI439xlDqynsB8HvZN8rZjQGAIXXlH57vBg4ewKslwNeG4KaSquC093j7QBHZqJyslgCem6t-JQeOiUREwLpRh0dkZ_vjgOyDK8BDZOUfujv7Z4UMiCPF4lWVFDg0/s1280/photo_2024-07-05_11-58-30.jpg

មូលហេតុដែលប្រជាជនក្នុងទីក្រុងនេះភាគច្រើនអត់ការងារធ្វើគឺដោយសារ ទីផ្សារការងាររបស់ទីក្រុង Shenzhen បើកចំហ និងមានភាពស្វាហាប់ ហើយទីក្រុងនេះក៏ជាកន្លែងទាក់ទាញសម្រាប់និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកស្វែងរកការងារធ្វើ នៅពេលដែលមនុស្សជាច្រើនសម្រុកមកទីក្រុងនេះ អត្រាគ្មានការងារធ្វើក៏ត្រូវបានជំរុញឡើង។ លើសពីនេះជារឿយៗពេលវេលាដើម្បីស្វែងរកការងារដែលពេញចិត្តគឺមានភាពមិនស៊ីសង្វាក់គ្នារវាងតម្រូវការការងារ និងជំនាញរបស់អ្នកស្វែងរកការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVM0onHxfgzuE-dZkfSJTtRBqIL4Tc3SbojnSsPnSSMzaTgyKz7nUh82ZJJUCT83xZkGgZHZyvn72Yxw5TtfjuY4RH4hajKvnC6HYvkFrqa7NBiMK-X9A1oKcGb1P9-8Y0rBKjBecn-cKPblUDDo-IlkH2woTbaP6mZsFviWnevJhVCiGOKSblg8f31nU/s1280/photo_2024-07-05_11-58-44.jpg

បន្ថែមពីលើនេះ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេសចិន ការងារអាចនឹងរងផលប៉ះពាល់ដោយបច្ចេកវិទ្យាជាងទីក្រុងដទៃទៀត ចំពេលមានការលេចឡើង និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត។ ការផ្លាស់ប្តូរទៅរកការរីកចម្រើនដែលជំរុញដោយបច្ចេកវិទ្យាក៏បណ្តាលឱ្យការងារមួយចំនួនត្រូវរលាយបាត់មុនពេលឱកាសថ្មីៗលេចឡើង ដែលនាំឱ្យទិដ្ឋភាពការងារនៅក្រុង Shenzhen កំពុងមានការផ្លាស់ប្តូរ។ នេះបើយោងតាមលោកស្រី Wang Mei អ្នកស្រាវជ្រាវគោលនយោបាយសាធារណៈជាន់ខ្ពស់នៅវិទ្យាស្ថាន China Institute for Development៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm1B8yWbYBeumYYVrK_3OELrZ5FlKzj1PHvmNe33rxVqlXMZ_jSZbattpA0PyFbkuxTRyfNPjbX876s-_21G2LXrjqpL_MC_zUFS3kiu7Rm4t9MCpOlWGD5IH8rGRhB9pSD034LbNfstlthcmJpt9T95aaJDzhKBywy04y8RP3liyxLc4_P4EdRHOwo3A/s1200/photo_2024-07-05_11-58-55.jpg

ហេតុអ្វីជនជាតិស្បែ.កខ្មៅ មួយចំនួនពុំចូលរួមអបអរសាទរបុណ្យឯករាជ្យជាតិអាមេរិក?

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៤ ខែកក្កដា ជារៀងរាល់ថ្ងៃឆ្នាំ គឺជាទិវាបុណ្យជាតិរបស់អាមេរិក ឬជាថ្ងៃបុណ្យឯករាជ្យជាតិ (Independence Day) ពីព្រោះកាលពីឆ្នាំ១៧៧៦ អ្នកតំណាងរដ្ឋអាណានិគមរបស់អង់គ្លេស ចំនួន១៣រដ្ឋនៅអាមេរិក បានចូលរួមចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យជាផ្លូវការពីប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUJo-usXadEXI6-uXgBdSoWk7cJZzzsxr3AIMI69VT9kaKMv44yt2tQR-EYTRsx5faal1jKny6oYM6Wu5TPQ4hJbopCCbWKn3MbGbNFpsxADTOHQkN2_Le_FnuYNLX-cnF3fGueMwk1XDxzzRgmm69nFJqeMn93a9McxKUpqBkLbrByrNHNEm0RL7VMo0/s750/independence-day.jpg

ចំណែកឯកសារសំខាន់ក្នុងការចុះហត្ថលេខានេះមានឈ្មោះថា «សេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក» ។ ចាប់ពីពេលនោះមក នៅឆ្នាំ១៩៤១ អាមេរិកក៏បានប្រកាសថា នៅថ្ងៃទី៤ ខែកក្កដា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដើម្បីឱ្យពលរដ្ឋអាមេរិកចូលរួមអបអរសាទរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWL5_7JKSm0FSF4RRY8Tz6BWZLMV2HUiIPWI8HpVrUiQ09yAbbvlEfIXO2qE3S-wDZkmoge_KTbeKyZoWTvvqZd2V2TYKWkD4duTwH4p161A-5l16ZsX4wYnlGfmYO04cFI0ScYqPLNwl1WidSViq6aDuBPOeOp6A8gYuL6eRp5Y_ctY2-xm939vRHFWQ/s1200/download.jpg

ប៉ុន្តែថ្ងៃប្រកាសឯករាជ្យនៅឆ្នាំ១៧៧៦ ពុំមែនជាទិវាឯករាជ្យសម្រាប់មនុស្សគ្រប់រូបនៅអាមេរិកទេ ពីព្រោះក្នុងអំឡុងពេលនោះ ជនជាតិស្បែកខ្មៅនៅតែជាទាសកររបស់អាមេរិក និងត្រូវគេជាន់ឈ្លី រហូតដល់ប្រធានាធិបតីអាមេរិកសម័យនោះ គឺលោក Abraham Lincoln ប្រកាសឱ្យឈប់ចាត់ទុកជនជាតិស្បែកខ្មៅជាទាសករ នៅឆ្នាំ១៨៦២ ។ ប៉ុន្តែអាមេរិកនឹងរង់ចាំអនុវត្តសេចក្តីប្រកាសនេះពេលបញ្ចប់សង្គ្រាមស៊ីវិល នៅឆ្នាំ១៨៦៥ ជាមុន ទើបអាមេរិកអនុវត្តសេចក្តីប្រកាសនេះនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTUUGMzOAPonmuLopGYB-GJ2oHEqYrNv2-cbsToxftpfQet3vEzAu5Ez8MqQ2FUsu3-KvOryUpzJROfqI-BGtAw4VHuGyFYK7ZFo6dsg-Jy6GgG7eesvRfMN91D64Z_SfPCPuRdAMiIfpLtkRqRmrd1bK02VAMSDKLPl4f5VjMf1p2DZIpEE_XfrjIrA/s600/main-qimg-b871e1775309ecfb29cc8c13342e4ff5.jpg

ហេតុនេះ ធ្វើឱ្យជនជាតិស្បែកខ្មៅមួយចំនួននៅអាមេរិក គិតថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៤ ខែកក្កដា ពុំមែនជាទិវាឯករាជ្យរបស់ពួកគេទេ ប៉ុន្តែវាជាបុណ្យរបស់ពួកស្បែកសប៉ុណ្ណោះ ។ រីឯជនជាតិស្បែកខ្មៅខ្លះទៀតយល់ឃើញថា ជនជាតិស្បែកខ្មៅដែលចូលរួមអបអរសាទរបុណ្យឯករាជ្យអាមេរិកនាពេលនេះ គួរតែចេះភ្ញាក់រលឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbz1wMRrECGyWAH6AZJSVFtz38pXRbtqLynwyOdOfmLKbORG_NBKmUNFd7YGThbXaVYpENL9MHia8rRrX-LGN7qv7B-rQ-5rnYQTphPbZRYJFZ7oO5iLjTirpHhhLFbRYvRszAcGEuO-O2K3o0pDikE98t5uNx61CWWHMXt1DOJyaH8zRe9mlVnSkxiFU/s3500/people-wave-american-flags-as-they-ride-through-4th-of-july-news-photo-544949778-1561130841.jpg

បើទោះជាអាមេរិកប្រកាសឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា ក្តី ប៉ុន្តែប្រធានាធិបតីអាមេរិក ចំនួន១២នាក់ នៅតែប្រើប្រាស់កម្លាំងទាសករស្បែកខ្មៅដោយស្របច្បាប់ ហើយពួកគេបញ្ជាឱ្យជនជាតិស្បែកខ្មៅសាងសង់សេតវិមាន និងអគាររដ្ឋសភា ដែលជានិមិត្តរូបនៃភាពអស្ចារ្យរបស់អាមេរិក ។ ក្រៅពីនេះ បទចម្រៀងជាតិ «The Star-Spangled Banner» ក៏មានខ្លឹមសារជាន់ឈ្លីជាតិសាសន៍ផងដែរ ។ ដូច្នេះ ជនជាតិស្បែកខ្មៅទាំងនេះយល់ឃើញថា ការប្រារព្ធពិធីបុណ្យឯករាជ្យរបស់អាមេរិកហាក់ផ្ទុយនឹងពាក្យថា «សេរីភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUwFZX_0x3MvBx0AdsDohbbSvCYfRzOOnP-jC5XOKesiyLGt_NRG8xkoobYLfeOHfVUw547AJYJJAZl50aGCPOLne5PHC2cUFnomM6tbRF8oHMzfXSZmEMkpBbh94VrlTUA-aYv4NW-uIa186GUYPLcW4zTffYzW7jGnl6FFjCQSX2xba_oCdq_emFIoM/s1200/photo_2024-07-05_11-39-31.jpg

ទោះជាជនជាតិស្បែកខ្មៅភាគច្រើនពុំចង់ចូលរួមរីករាយជាមួយថ្ងៃបុណ្យឯករាជ្យជាតិរបស់អាមេរិកក្តី ប៉ុន្តែពួកគេនឹងចូលរួមអបអរសាទរ «ថ្ងៃ Juneteenth» ដែលត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ជំនួសវិញ ពីព្រោះវាជាថ្ងៃរំលឹកពីការប្រកាសសេរីភាពរបស់ទាសករស្បែកខ្មៅ និងបញ្ចប់សម័យទាសករនៅអាមេរិក ។ អាមេរិកបានប្រកាសទទួលស្គាល់ថ្ងៃទី១៩ ខែមិថុនា គឺជាថ្ងៃបុណ្យជាតិរបស់អាមេរិកនៅឆ្នាំ២០២១ ក្នុងអំឡុងពេលលោក ចូ បៃឌិន ធ្វើជាប្រធានាធិបតី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtfe6z60OCZcetd8k2_gHtdxraasJuN1adMQ4ZgaBlPoDby8EXu9slaNanjV3HMOjcyr-f3Cbt1vXGyRC6In1taY7bfopFc4m9kAhgpsucBYEnmMJEKa6LCXz8AXV9RISylW70hCHlBDTRxXHyEqBSEDKhy4XaDDRT4XvQJfZsj9nrsqfU33e0_3GmBQE/s1280/tumblr_inline_nqvf9mtJKv1s3x23w_1280.jpg

ស្ងាត់ៗ! Ford របស់អាមេរិកត្រៀមផលិតរថយន្តអគ្គិសនីតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយរថយន្តចិន

0

បរទេស៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley សន្យាថាម៉ាកយីហោអាមេរិកនឹងមានរថយន្តអគ្គិសនី “តម្លៃទាប” នាពេលអនាគតដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcLu7jM602TSgOxiTJyojyCI-girlruCYViAckwjvCwV4GS3eFf_n38tzYHa_eSuQ1fnB9nRu8vMvMTNY4JAqvfqHaMUiMSW1pfKFmmcvB_b1EVJdS0ACh0DoZlrFgght7TJPtzy6quPa2dRMySorIPQp5vC8EDdWgsGCzzEgovORkPYJ_UeCLkQFmiY/s1280/byd-seal.jpgយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Ford គ្រោងនឹងផលិតរថយន្តអគ្គិសនីតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តចិន BYD ដោយគេសង្ឃឹមថាម៉ាកយីហោអាមេរិកនឹងដាក់លក់ម៉ូដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួនក្នុងតម្លៃត្រឹមតែ ៣ ម៉ឺនដុល្លារប៉ុណ្ណោះនៅឆ្នាំ ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVD-hhi_YZUfICQIrQ0OZCAVrRPtb-yPjBuFUzLprrxdBrTKxuy4-hkWpoZUc9p05dhWFvxub3nezdfllgQjtZE4ZhV5ItLdYyG4tCjVI7AA5hBPufKdq1PtJO5mY8VvBwqtOgtPXEo2nRj0BAFjxFT7kXEiME5xoAfpsBISCBh3UqZaYrPEDBt15R1o/s1015/EV-1.webp

នាយកប្រតិបត្តិលោក Jim Farley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រើប្រាស់ជនជាតិអាមេរិកគួរតែផ្លាស់ប្តូរបន្តិចម្តងៗពីនិន្នាការនៃ “រថយន្តកាន់តែធំ កាន់តែល្អ” ប្រសិនបើប្រទេសទាំងមូលចង់ឆ្ពោះទៅរកអនាគតដែលមានអគ្គិសនីស្អាត និងពណ៌បៃតង។ អ្នកដឹកនាំក្រុមហ៊ុន Ford បានចែករំលែកជាមួយសារព័ត៌មានថា “យើងជាជនជាតិអាមេរិកត្រូវតែគាំទ្រផលិតផលក្នុងស្រុកជាជាងផលិតផលក្រៅស្រុក ដែលនេះគឺជាផ្នែកដ៏សំខាន់បំផុតសម្រាប់សង្គម និងការផ្លាស់ប្តូររថយន្តអគ្គិសនី” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbCcNk3BVa0_y-owRUVkk3gg-zEwDn9YBGSWS7xFDFzIz-6dgAW-gozngJFxFdSqLRCwNo2QlhSQPqpWi2tDeswleXiIpst0Zsojw4-wbhaXodejZmP_SchcvSbf8x9wyyoXs_rGQjEVGuxqBgWhjiNsycHpiS8mgcwTxSySgIH0N_dJkhvWElT9Uf2Q/s1500/GettyImages-1812471098-8223a2c9515d45e79cb4dbd958a7e86d.jpg

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Ford នឹងផ្តោតលើការបង្កើនប្រសិទ្ធភាពរថយន្តអគ្គិសនីតូចៗ ជាជាងព្យាយាមបំពាក់អគ្គិសនីដល់រថយន្តធំ ព្រោះវាមិនសមស្របនឹងលក្ខខណ្ឌហិរញ្ញវត្ថុទាំងក្រុមហ៊ុន និងអ្នកប្រើប្រាស់។ លោកបានមានប្រសាសន៍ថា “ម៉ូដែលរថយន្តអគ្គិសនីយក្សទាំងនោះនឹងមិនទទួលបានប្រាក់ចំណេញច្រើននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjWidajr-YYvHuV4L-UKBX4iLnfOfZAx51_URBZxBxjjaao54OWnIIVYfkRd-JP9QqtheFhODjERb9_z4SMDJXCqukppB6r4eyB-yTJfc9pA7-wBQRmO_ytM9ReBuoVs51G-xDlZ2-8RUbMvi3Jdg8I6BjndCNrGoy52VZq51LBzkhW4853wbrXebB7zk/s1200/Mach1.webp

លើសពីនេះ នាយកប្រតិបត្តិក៏បានបញ្ជាក់ផងដែរថា ប្រសិនបើក្រុមហ៊ុន Ford មិនចូលរួមក្នុងផ្នែករថយន្តអគ្គិសនីតម្លៃទាបនាពេលខាងមុខនេះទេ ពួកគេអាចនឹងខាតបង់ប្រយោជន៍ច្រើន ដោយសារតែរថយន្តអគ្គិសនីរបស់ចិនកំពុងពង្រីកខ្លួនកាន់តែច្រើនឡើងៗ។ ទោះជាយ៉ាងណារថយន្តចិនមួយក្រុមនេះអាចនឹងមានការលំបាកក្នុងការចូលទៅទីផ្សារអាមេរិកខាងជើងដោយសារតែពន្ធនាំចូល ១០០% ប៉ុន្តែពួកគេនៅតែមានថាមពលខ្លាំងក្លា បើធៀបនឹងរថយន្តអគ្គិសនី Ford នាពេលបច្ចុប្បន្ន៕

ឈ្វេងយល់ពីជម្ងឺទឹកនោមផ្អែមប្រភេទទី១និងទី២!

0

ជំងឺទឹកនោមផ្អែមគឺជាក្រុមមួយនៃជំងឺដែលកើតឡើងដោយសារតែសកម្មភាពរបស់អាំងស៊ុយលីនដំណើរការមិនប្រក្រតី ឬការកើនឡើងជាតិស្ករនៅក្នុងឈាម ឬមូលហេតុទាំងពីររួមគ្នាតែម្តង។ អ្នកកើតជម្ងឺទឹកនោមផ្អែមអាចវិវិត្តកាន់តែធ្ងន់ធ្ងរឡើង ក៏ដូចជាអាចបណ្តាលឲ្យស្លា.ប់មុនអាយុរំពឹងទុកផងដែរ ប្រសិនបើមិនបានទទួលបានព្យាបាលឲ្យបានទាន់ពេលវេលា។ បើយោងតាមមន្ទីរពេទ្យអន្តរជាតិ Bumrungrad បានបែកចែកជម្ងឺទឹកនោមផ្អែមជា២ប្រភេទធំៗ ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivKR6a9hNpMR6hx89TIucm7_HAMmzP7joqD5pEyOvlei_YjV0jRhEUZ96CpOJ5XXNb6pfaNtT4SxjE5N3TClnE1dM7l7tkY2XD1NOISn-7HnqUL1O2r27TOJxu7soY-xYpXk3wv0DX47FK7cAVm_nhRGo_FOf5BIaam4apiajB8M4Xxb81QJErRfsajH0/s1200/photo_2024-07-05_10-28-30.jpg
• ជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលត្រូវបានគេស្គាល់ថា ជាជំងឺទឹកនោមផ្អែមពឹងអាស្រ័យអាំងស៊ុយលីន ឬ ទឹកនោមផ្អែមកើតវ័យក្មេង។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ ប៉ុន្តែគេជឿថាវាទាក់ទងទៅនឹងកត្តាហ្សែន របបអាហារ និងកត្តាបរិស្ថាន ក៏ដូចជារួមផ្សំនឹងប្រវត្តិគ្រួសារមានកើតទឹកនោមផ្អែមជាដើម។ ជាទូទៅ មនុស្សត្រឹមតែ ៥%-១០% ទេដែលបានកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ។ ចំពោះកត្តាហានិភ័យ ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺជាដំណាក់កាលស្រាលជាងជំងឺទឹកនោមផ្អែមប្រភេទទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf7_MzY4d0Ip9_BkOZZgICFz-unY7c3mMtP-uIQrD4BTfVoKQhQsCcZqdgHbtiUifsu0gAIf9SddGaz14vx_8bNe3nVCaFIXXWU5IT3C1cc84DXXXBUqZRLXUbYWn9n7-Jra6xjKia8KxQ8tLX_hFrBmxFBByzI0LPUFrmJmsGVpCZJnsVtIj0LWcBnec/s1280/photo_2024-07-05_10-28-31%20(2).jpg

• ជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលត្រូវបានគេស្គាល់ថាជាជំងឺទឹកនោមផ្អែមមិនពឹងអាស្រ័យអាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែមកើតមនុស្សពេញវ័យ។ ចំពោះមូលហេតុកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះដោយសារតែការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់។ កត្តាប្រឈមចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២នេះរួមមាន មនុស្សចាស់ មនុស្សធាត់ពេក និងក្រុមគ្រួសារដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម ប្រវត្តិនៃការកើតជំងឺទឹកនោមផ្អែមកំឡុងមានផ្ទៃពោះ ការគ្រប់គ្រងជាតិស្ករថយចុះ មិនបានហាត់ប្រាណនិង ក្រុមអម្បូរនិងជនជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguj6dEWSDiFvTfhyphenhyphenSi4josHPwm-CHmlyuoe8FCXckOY68cSC6AFgOzGDS0QVaegzYmuNKDZXcMTdqFIUeKmVOrmMZkX9-BdUzNZffT27y3dEmOW885mH4ShX0N3TpiFca2yCdbr7CVFxC0rNq-Z1qVV2__bMuHWJUCXa3N8WIWYByg_xNeMqylLwaDgKE/s1100/photo_2024-07-05_10-28-31.jpg

ជាការកត់សម្គាល់ ការកើនឡើងជាតិស្ករកំឡុងពេលមានផ្ទៃពោះក៏ប្រឈមមុខនឹងការកើតជម្ងឺទឹកនោមផ្អែមផងដែរ ដែលគេបានសង្កេតឃើញថា បានកើតឡើងទៅលើស្ត្រីមានផ្ទៃពោះពី ២%-៥% ប៉ុន្តែវាបាត់ទៅវិញនៅពេលស្រី្តសម្រាលកូនរួច។ ស្រ្តីដែលកើនជាតិស្ករក្នុងឈាមកំឡុងពេលមានផ្ទៃពោះជាកត្តាប្រឈមខ្ពស់ដែលអាចកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihidGS2QsBNHyjmARygqIlQgcilDyETq0B32kgadYJtpr16qH3d_QMrCCzrIQBBuBdiNLOArF1I94jzDCTnzT7rOaKlOja1ZpQG3mArZSLJvkdeQcBly-HQnQE5l2dZpbPWDaIDgVkMlUONijXcltDDpqRsrs_mMm7y6uRrG601zdGhEUFq2TXWT4oi5o/s1280/photo_2024-07-05_10-28-32.jpg

យ៉ាងណាមិញ ប្រភេទជំងឺទឹកនោមផ្អែមជាក់លាក់ផ្សេងៗទៀត បណ្តាលមកពីបណ្តុំរោគសញ្ញាតំណពូជជាក់លាក់ ការវះកាត់ ការប្រើប្រាស់ថ្នាំ កង្វះអាហារូបត្ថម្ភ ការបង្ករោគ និងជំងឺផ្សេងទៀត។ ជំងឺទឹកនោមផ្អែមប្រភេទនេះ បានកើតឡើងទៅលើមនុស្សចន្លោះពី ១% – ២%៕