Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាប្រទេសអៀរឡង់ពីមុនគ្មានសត្វពស់ តែឥឡូវបែរជាមានពស់វិញ?

ហេតុអ្វីបានជាប្រទេសអៀរឡង់ពីមុនគ្មានសត្វពស់ តែឥឡូវបែរជាមានពស់វិញ?

88
0

ប្រទេសអៀរឡង់ ៖ បើនិយាយពីសត្វពស់ ពលរដ្ឋខ្មែរយើងពុំសូវភ្ញាក់ផ្អើលប៉ុន្មានទេ ពីព្រោះយើងតែងតែឃើញពស់ជាញឹកញាប់ បើទោះជាពុំចង់ឃើញវាក្តី ។ បើរដូវវស្សាវិញ ពស់ជាច្រើនក្បាលបានវារចូលក្នុងផ្ទះ ដោយសារទឹកលិចរន្ធរបស់វា ហើយយើងនឹងឃើញពស់កាន់តែច្រើនថែមទៀត ។ ប៉ុន្តែនៅប្រទេសមួយចំនួនលើពិភពលោក គ្មានពស់រស់នៅទេ ក្នុងនោះក៏មានអៀរឡង់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPHDpAQMKXT6rpOk2bfQgqiZG7eTV33CNCGRE3jsD1JIQ6CIPaUKCKN02nmchu9iwnW3MPHeQjG5zBXJrtqU9-0qht0p0qD7FbCVO5npSiTbkLq5snPnCLqWIcbVqgLqISa1R2hB-bSALgrDKek_GP0FmNZFeJbV8TI8MBcwl_SHIrXRyoYx-rRRE6N8/s1440/01gvh4e1sfre9q6g76gy.webp

ហេតុអ្វីទើបប្រទេសអៀរឡង់គ្មានពស់រស់នៅ? អ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា គឺបណ្តាលមកពីយុគទឹកកកលើកចុងក្រោយ ទើបធ្វើឱ្យប្រទេសអៀរឡង់មានអាកាសធាតុត្រជាក់ខ្លាំង ដែលសត្វពស់ពិបាករស់នៅ ។ ពស់ជាសត្វឈាមត្រជាក់ ហើយវាត្រូវការភាពកក់ក្តៅពីបរិស្ថានជុំវិញ ទើបវាអាចរស់បាន ។ ដូច្នេះ វាផ្លាស់ទៅរស់នៅតំបន់អឺរ៉ុបខាងជើង និងអឺរ៉ុបខាងលិចអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-S_hickPF7bbL4N3Xchme22JAB9IE8m9JEYjvUUSHiYNnebHnjH7Op82AuLOZtq-VgmjlIwlCg_D4wFMuRY9Kfr74XH43tlhsNGG88-Qi7RFCqmQXV7B8zKC9RtBA686m_laqyTWuvm2kfe16IJ_mDzysZl4k96Bfiw7z_ddaPak5LxL0DwRwv0FNy1s/s1801/3b38a606abe3456a81c5f81bdc9d64c8.jpg

ក្រោយពីបញ្ចប់យុគទឹកកកប្រមាណ១ម៉ឺនឆ្នាំមុន ប្រទេសអៀរឡង់ត្រូវបានហ៊ុព័ទ្ធដោយសមុទ្រ ហើយក៏ក្លាយជាប្រទេសកោះ ទើបទឹកសមុទ្រការពារមិនឱ្យពស់ចូលមករស់នៅទីនេះ ។ ការពិត ពស់សមុទ្រអាចហែលទឹកមកកាន់អៀរឡង់បាន ប៉ុន្តែពស់សមុទ្រតែងតែរស់នៅក្នុងតំបន់ត្រូពិចក្តៅប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGLiIffxj616QB3MJe_DgAT0G8TT0r3QZ-FT-u7DIblGAZn2RPHvG6ENzjSwIUGB1P_vNlnj0wrp6xrlRYshJvVMkA-YdhyphenhyphenrIkamCRgvPuiYqRdFraKiF2iTaMpOqpWvNv0nZlGGglq00H3KktK1KpmeBFD3UA10-w2lEX4VFxm5lsX9RYD6GILjvkMN4/s1650/Ireland_(MODIS).jpg

មតិខ្លះលើកឡើងថា ចុះអង់គ្លេសវិញ ក៏ជាប្រទេសកោះដូចគ្នាដែរ ហេតុអ្វីអង់គ្លេសមានពស់រស់នៅ រហូតដល់ទៅ៣ពូជ ដូចជា ៖ ពូជ Grass Snake, ពូជ Smooth Snake និងពូជ Adder?

សំណួរនេះ អ្នកវិទ្យាសាស្ត្របកស្រាយថា ដោយសារកម្រិតទឹកបានជន់លិចស្ពានដីធម្មជាតិពុំបានកើតឡើងព្រមគ្នា គឺស្ពានដីដែលតភ្ជាប់រវាងអៀរឡង់ និងអង់គ្លេស ត្រូវបានទឹកលិច កាលពីប្រមាណ៨.៥០០ឆ្នាំមុន ។ រីឯស្ពានដីតភ្ជាប់រវាងអង់គ្លេស និងអឺរ៉ុប ត្រូវបានទឹកលិចកាលពីប្រមាណ២.០០០ឆ្នាំមុន ទើបពស់អាចមករស់នៅអង់គ្លេសបាន ប៉ុន្តែវាពុំអាចមករស់នៅអៀរឡង់បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf58u3LPJWS38136PFQURg0KvZNZ2kmQ4dMatOqmHTemrLDonRpSsZ57tNF6iFRaicjIt7BvuKLVlrGz37oUSkcAYGUByAdVq_P2P2WATVJGqy7KWdRVt1yxeEJ7-yTc_BbkxmkonaQa78Euzf7YxgwjTotTB8WHr2PnyvOCb94TkWKgPtqmpvekZzQnc/s1100/shutterstock-531710473.webp

លើសពីនេះ មិនមែនមានតែពស់មួយទេ ដែលពុំអាចចូលមករស់នៅប្រទេសអៀរឡង់បាន ប៉ុន្តែសត្វល្មូនជាច្រើនទៀត ក៏ពុំអាចមករស់នៅអៀរឡង់បានដូចគ្នា លើកលែងតែសត្វមួយប្រភេទ គឺជីងចក់ (Viviparous Lizard) ដែលបានមករស់នៅអៀរឡង់កាលពី១ម៉ឺនឆ្នាំមុន ឬក្នុងអំឡុងពេលអៀរឡង់បានប្រែក្លាយពីទឹកកកទៅជាសមុទ្រព័ទ្ធជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF0zAj5gg01eYRmsB-FowukW6rsYqD1VdxnXjyivfQz2xwV7U3HyO07mFgj8Y62jlXNN3YPxu2V2NKHHabebEN2wUM9PtrhKij3LL5BcM9Sqb4uRVHUIxKo_-QVLnONK0WLU67cPeAuxakJVUNcqC4I2QucTZFvaWWyaIkym4LHhIyVf7oHXbl8FkNFHQ/s1024/snake-3979601_1280-1024x682.jpg

ទោះយ៉ាងណា នៅឆ្នាំ១៩៩០ ពលរដ្ឋអៀរឡង់ចាត់ទុកថា ការចិញ្ចឹមពស់ជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ប៉ុន្តែពេលសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០០៨ បានធ្វើឱ្យពលរដ្ឋអៀរឡង់លែងពស់ឱ្យរស់នៅតាមធម្មជាតិ ។ ចាប់ពីពេលនោះមក ពលរដ្ឋអៀរឡង់ ក៏បានឃើញពស់ច្រើននៅតាមទីក្រុង ហើយពួកគេជឿថា នឹងមានពស់កាន់តែច្រើនថែមទៀតរស់នៅតាមតំបន់នានា ស្របពេលអាកាសធាតុនៅអៀរឡង់កាន់តែក្តៅ ៕