គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាបណ្តាល ១២+២ ជំនាន់ទី៣៥ ចំនួន ២០០នាក់។
ការបណ្តុះបណ្តាលមានរយៈពេល២ឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ នៅសាលាមធ្យមសិក្សា សិក្សាគរុកោសល្យ មត្តេយ្យមជ្ឈិម។
លក្ខខណ្ឌនៃការជ្រើសរើស
១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
២. បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
៣. បេក្ខជនត្រូវមានអាយុយ៉ាងតិច១៦ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
ដើម្បីសូមសិទ្ធប្រឡងបេក្ខជនត្រូវ៖
- ចុចតាមរយៈតំណភ្ជាប់ (link) https://go.gov.kh/era/mcskindergarten ឬ ស្តេន QR Code រួចបំពេញពាក្យតាមការស្នើសុំរបស់ក្រសួង
- ការបើកទទួលចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទី















