Home Blog Page 990

Friend Zone ម្តងទៀត! ស្នេហា Nine និង Baifern បានឈានដល់ទីបញ្ចប់ ក្រោមហេតុផលថាមិនអាចបែកចែកបានរវាងម្តាយនិងមិត្តស្រីខ្លួន

0

កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានថៃ តារាសម្តែងប្រុសល្បីឈ្មោះ លោក Nine Naphat រៀបរាប់ស្ទើតែទប់ទឹកភ្នែកមិនជាប់ អំពីរឿងរ៉ាវទំនាក់ទំនងស្នេហារវាងខ្លួននិងតារាស្រី Baifern បានដល់ទីបញ្ចប់ហើយ ព្រោះថាលោកមិនអាចបែកចែកបានរវាងម្តាយនិងមិត្តស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxxZpVXSh61Z578S47ouSvMGaG1NwZbzzcmjQN-_WeYz1KsoZ1cbn6c0cQAje41PwFiOhlAN5xNqAz28usAOtzHD3QGxrHXkkdnQWMUnm6DUts9Va6yl8_TpwPA74fEw9VPaC3VSWHmvMZ9cUgR70Rd8nlMAYGGE9_OhQkxmIYDJK_3krrbZESkhQSZ00/s1280/photo_2024-07-05_10-13-22.jpg

នៅក្នុងកិច្ចសម្ភាសន៍ លោក Nine បាននិយាយថា «រវាងលោកនិង Baifern គឺពិតជាមិនអាចបន្តទំនាក់ទំនងស្នេហាជាមួយគ្នាទៀតទេ និងរឹតតែមិនអាចបោះជំហានទៅមុខ ប៉ុន្តែពួកយើងនឹងបន្តក្លាយទៅជាមិត្តល្អនឹងគ្នា។ ខ្ញុំមិនចង់ហៅវាថាជាចុងបញ្ចប់នៃទំនាក់ទំនងនេះទេ ព្រោះពួកយើងមិនបានបែកគ្នា គ្រាន់តែពួកយើងដើរថយក្រោយបន្តិចមកក្លាយជាមិត្តនឹងគ្នាដូចដើមវិញ ហើយយើងនូវតែផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2XZ8-AMNQH-0hGiuWOu7vxQSUA0ZLdwuoksPC0eXDQ_jy9VeJhyphenhyphenm16-1QcPbT8FqaxAWyHY-PfStzdQkBrSneZptIHNnsOgG5KhjBSPRi0pomKajA1t2CFG5WRntgNjwnK9uHbnDiPH6JOBTHnBToI1e1g6m5TBCgESga8BVAXqWcGApJ3SYwMI_3iw0/s1280/photo_2024-07-05_10-13-21.jpg

លោកបន្តទៀតថា «នៅក្នុងរឿងនេះគឺវាប៉ះពាល់ដល់មនុស្សជាទីស្រលាញ់របស់ខ្ញុំទាំង២នាក់ គឺទាំងម្តាយនិង Baifern។ បើនិយាយចំពោះរឿងម្តាយ គឺថាគ្រួសាររបស់លោកមានតែ២នាក់ម្តាយនិងកូនទេ ហើយម្តាយលោកពិតជាយកចិត្តទុកដាក់ចិញ្ចឹមលោកបានយ៉ាងល្អខ្លាំងណាស់។ យើងដូចទៅនឹងគ្រួសារគេធម្មតាដែរ ដែលបញ្ហាខ្លះអាចដោះស្រាយបាន ខ្លះទៀតមិនអាចដោះស្រាយបានជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVwYBz9mBN3ZdkI2a5uN1NzGR8XEQyKjGLtiLHWpk9SCbFh4u6aGMybGivAe7r9WPkXcouQiYzI7o7S0Rl_b39lowwPI0RWrK46sSCQa-BydjZR2iFM1EpzxIgik5LOMI3P0DEMlmwXxPlgjI0sw3jW1Pml5J1O5tAHq0yfMSuzA_GTsx-Y9TXCm2Ekf8/s960/photo_2024-07-05_10-13-24.jpg

លោកបានបញ្ជាក់ថា «នៅក្នុងរឿងនេះ មនុស្សទូទៅអាចនឹងផ្តោតលើម្តាយលោក ប៉ុន្តែតាមពិតទៅនៅក្នុងរឿងនេះ គឺគ្មាននរណាម្នាក់ខុសនោះទេ។ ផ្ទុយទៅវិញ មកពីខ្ញុំទេដែលមិនអាចរក្សាទំនាក់ទំនងនេះបាន ក៏ដូចជាបែកចែកពេលវេលាមិនបានល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWajliFswn0AxNTfP7Y3O9Coo-De2fYtbOt_USdDbFoNV_aupsZeZopuBUBfQgV0g6NcuT2ZtjJaWDQlDprsZPhXMCnZtx6NQ2xh3130y9ZbNgmi5C8l_7vn7G-TCCYNIfcVavF0_OcsJ1c2Jc80NfwLvuBljsl656RIdsSxRT_5YN9tOM0KU960k67MU/s1200/photo_2024-07-05_10-13-26%20(2).jpg

ចំពោះទំនាក់ទំនងលោកជាមួយនឹងកញ្ញា Baifern វិញ លោកថា «ការដែលមានស្នេហាគឺជារឿងដ៏ល្អខ្លាំងណាស់។ Baifern គឺជាមនុស្សស្រីដ៏ល្អបំផុតនៅក្នុងជីវិតខ្ញុំ។ នាងជាមនុស្សស្រីដែលគួរឲ្យស្រលាញ់ កក់ក្តៅ យល់អារម្មណ៍អ្នកដទៃខ្លាំង ជាមនុស្សស្រីដែលមានទេពកោសល្យខ្ពស់។ ខ្ញុំចាត់ទុកថាខ្លួនឯងមានសំណាងណាស់ដែលបានស្គាល់នាង ហើយក៏មិនសោកស្តាយអ្វីទាំងអស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikyX5IRylnjKJeg0gOjCHFkGfE4-ILyA0U9gHUucCwHl8OsDuHCBBgExRn9zvf_n0bD90Pn0L0hqi3JmAbGZqxKzXoNfjgNfowkexQv_EdqO3nlsacFUKeo1JwuShmPzO3W-0kFAGiQExi8imryCIcg5pNUjNB3BvpTVbDPm5MaQpLg2xshKJxDnIALqE/s960/photo_2024-07-05_10-13-26.jpg

យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា«នេះសូមកុំហៅថាផ្តាច់ការទាក់ទងអី ព្រោះយើងនូវតែជាមិត្តល្អនឹងគ្នា និងតែផ្ញើសារលើកទឹកចិត្តគ្នាទៅវិញទៅមក។ ហើយសម្រាប់នៅថ្ងៃមុខ យើងក៏នូវតែអាចបន្តធ្វើជាមួយគ្នាបានធម្មតា គ្រាន់តែរយៈពេលនេះសូមដកឃ្លាបន្តិចសិនប៉ុណ្ណោះ។ ហើយបើនិយាយពីវត្តមានជនទី៣នៅក្នុងរឿងស្នេហាអ្នកទាំង២នេះ ចម្លើយនោះគឺពិតគ្មាននោះទេ។ ទីបញ្ចប់ លោកក៏សូមអរគុណទៅកាន់ឪពុកម្តាយរបស់ Baifern ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ព្រោះថាពួកគាត់តែងតែបានផ្តល់នូវសេចក្តីស្រលាញ់ទៅកាន់រូបលោកផងដែរ៕

គួរឱ្យអាណិតអាសូរ! កូនកំលោះ និងកូនក្រមុំឈរឱបគ្នាជាមួយសាច់ញាតិលើកចុងក្រោយ មុនពេលទឹកកួចម្តងម្នាក់ៗ

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍គួរឱ្យរន្ធ.ត់ ចិត្តមួយកើតឡើងនៅប្រទេសឥណ្ឌា គឺទឹកបានហូរខ្លាំង និងកួចយកជីវិតគ្រួសារនេះម្តងម្នាក់ៗ បើទោះជាពួកគេព្យាយាមឈរឱបគ្នាខ្លាំងប៉ុនណាក្តី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgntGENCRlSCRLd0lQ9slem52iWtSXub_ytQAbJIx5wumeoCGd67cX1ML5EhPlllYhFW3vT33LW5gdmJa0VyxLEgRzztKvDGuGNs-M9F_f8A8bJ1LvU-NnaDmUEm2k4pOoBArQLDMslA9Q-SzNRa_nKdkfIOdHJQN35f956ivrih-wU_fORqwFp417ILPI/s1200/01DE-MH-WATERFAGHUD0HI9C.4.jpg.jpg

វាធ្វើឱ្យអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកសោកស្តាយយ៉ាងខ្លាំង ហើយអាជ្ញាធរនិយាយថា ពលរដ្ឋទាំងអស់ពុំគួរទៅដើរលេងនៅតំបន់ទឹកជ្រោះទេ ជាពិសេស ក្នុងរដូវវស្សា ។

គ្រួសារមួយនេះបាននាំគ្នាមកលេងនៅទឹកជ្រោះមួយកន្លែង ប៉ុន្តែពេលពួកគេកំពុងតែសប្បាយរីករាយនោះ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យទឹកហូរពីតំបន់ព្រៃភ្នំភ្លាមៗ ។ ពេលនោះ ពួកគេរត់ឡើងគោកវិញពុំទាន់ទេ និងបានឈរឱបគ្នានៅកណ្តាលទឹកហូរខ្លាំង បន្តិចក្រោយមក ទឹកក៏បានកួចយកសមាជិកគ្រួសារអស់ចំនួន៥នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUAk6Ct5Ha7oOTMv4IqF74GW-In_naz-yN0r2K7L8-_f7Vo_EinSQvZUhLkLs2cX8wrimkbneM4aPfqJj3NO_brP2_Pu1KPWqVVjUDl-GctAUETmZI7GNIAiAvlQmshGQiKsmWlbvKsTWGF0u9dyJTZ1FSMdlRZcuAgzZ9FNmt59C8Isceo2uUZIewQ-U/s1113/2024_7$largeimg_1208483040.jpg

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ទឹកជ្រោះ Lonavala ស្ថិតនៅក្បែរទំនប់ភូជិ ក្នុងរដ្ឋ Maharashtra ។ អ្នកឃើញហេតុការណ៍រៀបរាប់ថា សាច់ញាតិគ្រួសារនេះដែលធ្វើដំណើរមកពីទីក្រុងនានា បាននាំគ្នាមកលេងនៅតំបន់ទឹកជ្រោះបន្ទាប់ពីពួកគេចូលរួមពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែពេលលេងទឹកសុខៗ ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរពីតំបន់ភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMbFOnFG7uTttCYGh3M5JyKDY9GBdihw6G6qiAb4t8e6ReRZrF8QE92abT8yEvRWbTRIagZYwahZaziPsnCp43O4w1XHOX3XPvq4mluOs58hwWyQUTHZTnYwPlEOGCnC_woy8Euy3bovlpU1R0jip3EeRthk-J3XMNwt11tCDlhNp0woizJPeMiPeptGU/s800/1719832873009.webp

បន្ទាប់មក ពួកគេក៏ឈរឱបគ្នាយ៉ាងណែន ប៉ុន្តែទឹកបានកួចយកសមាជិកគ្រួសារនេះម្តងម្នាក់ៗ រហូតស្លាប់អស់ចំនួន៥នាក់ ក្នុងនោះមានអាយុ៣៦ឆ្នាំ, ១៣ឆ្នាំ, ៨ឆ្នាំ, ៤ឆ្នាំ និង៩ឆ្នាំ ។ រីឯមនុស្ស៣នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ ក្រោយពីភ្នាក់ងារបានជួយសង្គ្រោះនាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3C1h2ig2WHCGoiA0up8eLPYnO1XNVEUEQUqmYLSscdGnVazSBhNLFHxKXvaIFIbXH_m8_Myor6GeXnM0qadjqaTs9ptc4c_cqiw1ZDU9kEndtc-Qudb_ZBxdRQfk-8TEgd0wwFvufMiE3Xol-wgdQu8Mq-OwhgW1RBnWe8vbqqiH5zXR5wtFdmoTphZQ/s1200/ce6gu18o_lonavala-waterfall-accident-ndtv_625x300_30_June_24.jpeg

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា កូនកំលោះ និងកូនក្រមុំ បានរួចផុតពីគ្រោះថ្នាក់នេះក្នុងអំឡុងពេលពួកគេទៅកម្សាន្តនៅតំបន់ទឹកជ្រោះជាមួយសាច់ញាតិ ចំនួន១៩នាក់ ។ អាជ្ញាធរបានសំណូមពរថា សូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន ជាពិសេស ពេលទៅលេងទឹកជ្រោះនៅរដូវវស្សា ពីព្រោះគ្រោះថ្នាក់ធម្មជាតិអាចកើតឡើងគ្រប់ពេលវេលា ៕

កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំង ៤ នេះគឺល្បីខ្លាំងបំផុតក្នុងខេត្តស្វាយរៀង

0

កន្លងមកនៅពេលដែលប្រិយមិត្តមានគម្រោងធ្វើដំណើរកម្សាន្ត ច្រើនមិនសូវបានគិតដល់ខេត្តស្វាយរៀងនោះទេ ព្រោះមិនសូវមានកន្លែងសម្បូរបែបដូចខេត្តដទៃឡើយ។ ទោះជាយ៉ាងណាបច្ចុប្បន្នខេត្តនេះគឺមានការអភិវឌ្ឍខ្លាំងគួរសម ដោយមានតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិជាច្រើនគួរឱ្យចាប់អារម្មណ៍។ បើនិយាយពីចម្ងាយរវាងភ្នំពេញ ទៅខេត្តស្វាយរៀងគឺត្រឹមតែ ១២២ គីឡូម៉ែត្រប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តនេះហើយ សូមកុំរំលងតំបន់ទេសចរណ៍ល្បីៗទាំងនេះឱ្យសោះ។

១.រមណីយដ្ឋានប្រាសាទបាសាក់៖ ប្រាសាទបាសាក់ ឬគេហៅថាព្រៃបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានចម្ងាយ ៨.៥ គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង។ នៅពេលមកដល់ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើជើងដើម្បីទស្សនាប្រាសាទ ក៏ដូចជាញ៉ាំអាហារឆ្ងាញ់ៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ មានកន្លែងជួលអង្គុយស្រួលបួលអាចកម្មង់អាហារតាមចិត្ត តម្លៃសមរម្យ រួមទាំងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbFyCOasM9M-J4c3153z3UraUW1LGQm8VSloZCAz2oeLjmKaQ89w1vJqYFuDlGxsUFhLIjCaw0QEBRDBo1zcK-MfkhONYXIHrDy1Dp6lPv0ARlO2J2zRhexolWyd8SZdXZv4iiUNViz_j1SyCTwAN8aVdkn3vml2OXeHcEbq_AhEUC75rG5EeY_gzAzMw/s1280/photo_2024-07-05_10-03-06.jpg

២.រមណីយដ្ឋានធម្មជាតិព្រៃគគីរ៖ ព្រៃគគីរ គឺជារមណីយដ្ឋានធម្មជាតិដែលសម្បូរទៅដោយដើមគគីរជាច្រើនដុះព័ទ្ធជុំវិញ មានទីតាំងស្ថិតនៅក្នុងបរិវេណសហគមន៍ ព្រៃឈើចម្ការកូនគគីរ ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលចម្ងាយ ៣២ គីឡូម៉េត្រពីទីរួមខេត្តស្វាយរៀង។ ភ្ញៀវទេសចរអាចធ្វើដំណើរ ទៅទីនោះបានដោយចំណាយពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtp8q06pHlyZYHkAiQ0brwbN7ZzXdddsKLbmHYmBfI_1hl5pqy9n4xVXfsZnHRiI9LzHAc-qezWkAW_XUGTIn6npQaO6LMV6eOmCy0KCZpyFraOy7J-XDeKksugoP-_YoYlbALd8LDujgyPabVd3HMIvpR5tdGUz0B804TORln-kEAny3pOjutMb5zenw/s1280/photo_2024-07-05_10-03-38.jpg

នៅទីនោះមានស្រះទឹកធំមួយនៅចំកណ្ដាលព្រៃ មានរុក្ខជាតិតូចធំដុះពេញព្រៃដូចជា ដើមគគីរ ដើមស្មាច់ និងមានការរៀបចំសង់ជាស្ពានសម្រាប់ដើរទស្សនាព្រៃអាកាសស្យា និងសួនផ្កាចម្រុះពណ៌លម្អយ៉ាងស្រស់បំព្រង ។ នៅរមណីដ្ឋានព្រៃគគីរក៏មានលក់អាហារ ដ៏សម្បូរបែបមានរសជាតិឆ្ងាញ់តាមបែបធម្មជាតិ ដែលបានមកតាមរយៈការផ្គត់ផ្គង់ពីកសិករ មានបន្លែ ត្រី មាន់ និងទា ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅទីនោះ ទទួលបានប្រាក់ចំណូលតាមរយៈរមណីដ្ឋាននេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilNGEY6H7tE-MJglegkXVw4l6APEoyoiQR130orP4J-y2k67IZC91T0-NktBoHvi3TDL3XuRAMz3faGZqf7BotjMxQaxgNwnpCPEuAzhbrlDqVE8u701QP8Jni_rLitupj7mrmcebouA46MUH5M9ftI3sD6RKROXFqKuUp9KXLsoKw6Nt-SUL8cozeEz0/s1280/photo_2024-07-05_10-03-39.jpg

៣.ស្ពានព្រែកត្នោត៖ គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃ ដែលមានទីតាំងស្ថិតនៅ ភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រមណីយដ្ឋាននេះគឺមានទេសភាពស្រស់បំព្រង អមដោយខ្យល់អាកាសបរិសុទ្ធបែបស្រុកស្រែចម្ការ មានរុក្ខជាតិតូចធំនានា និងព្រៃឈើពិសេសដើមអាកាស្យា ដុះអមសងខាងផ្លូវមានពណ៌បៃតងខៀវខ្ចីផ្តល់ម្លប់យ៉ាងត្រជាក់ត្រឈឹងដល់ភ្ញៀវទេសចរ និងមានខ្ចុះជាច្រើនផុសអណ្តែតលើផ្ទៃទឹកលាយឡំនឹងឈូក ព្រលិត រំចង់ កញ្ឆែត កំពុងចេញផ្កា រីកស្គុះស្គាយ ធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយជ្រះអស់ទុក្ខកង្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBXq5aC5UWACkNTMYqUFAw05b-k1Mc_RhPZhzHElmYQiXAigq2pE1ZQg323Czxuw0G6Yn9JAIAUFrb6oIWFwipFjy0rm0QWXQT0idf380EQnfBXb1pKo3Gxcl0Ii6O4iXxgfk5i5gZ2DkhfZmOAUbgtFkbFaLj5JV1QFY0w33rMXTMhuwfSVZ9qPLIVK4/s1280/photo_2024-07-05_10-04-07.jpg

លើសពីនេះភ្ញៀវទេសចរក៏អាចសម្រាកលំហែកាយក្នុងខ្ចុះ និងអាចកុម្មង់អាហារ ភេសជ្ជៈគ្រប់ប្រភេទយកមកពិសា បានតាមតម្រូវការភ្លាមៗផងដែរ។ ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏អាចជិះទូកត្នោត ទូកក្តារបីសន្លឹកអុំកម្សាន្តលេង និងស្ទួចត្រីធម្មជាតិក្នុងព្រែកត្នោត ពិសេសគយគន់មើលព្រះសុរិយារៀបអស្តង្គត ព្រមទាំងអាចថតផ្តិត យករូបភាពស្អាតៗ ជាច្រើនទុកជាអនុស្សាវរីយ៍នៅទីនោះផងដែរ។

៤.ប្រាសាទជីហោ៖ ប្រាសាទជីហោ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណ ៥៨ គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងក្នុងកំឡុងសតវត្សទី ៦ សង់នៅលើទីទួលមួយកន្លែងមានកម្ពស់ ៣ ម៉ែត្រ ទំហំ ៥០ ម៉ែត្របួនជ្រុង ជាប់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម។ រីឯតួប្រាសាទធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀមពីទិសខាងកើត ក្រៅពីនេះមានសុទ្ធតែទ្វារបង្អួចបញ្ឆោត បិទជាប់ជញ្ជាំង ហើយចំពោះទ្វារ មេបង្អួចក្បាច់ផ្ងា និងក្បាច់ផ្សេងៗទៀតធ្វើអំពីដីដុតទាំងអស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK-WzTAGUazccGwfHlbmd-0Dqh68oqs1j_-NrV01c70Je4TcWz6DuaPprDnYOxWZW1OeSGFAvh1Z_pxnoNb3pxkiImayUtcOVFXclJSu3J44jFH34UPW-6jAdB7xcCT35tGCssp0_HMezHjWwdN1Sm49QyxVU8vpUsoHxhLro1TRyVQu8trlV3s3OtzXY/s1280/photo_2024-07-05_10-04-29.jpg

អ្នកបង្កើតមាតិកាដ៏ល្បីម្នាក់ជួបលទ្ធផលបែបនេះ ក្រោយ Live បរិភោគសាច់មាន់ហួសកម្រិត

0

ប្រទេសហ្វីលីពីន ៖ បច្ចុប្បន្ន ការបង្កើតមាតិកាផ្សេងៗក្នុងបណ្តាញសង្គម គឺជាអាជីពមួយអាចរកប្រាក់ចំណូលបានខ្ពស់ រហូតធ្វើឱ្យមនុស្សជាច្រើនងាកមកប្រកបអាជីពនេះ ជាពិសេស ការអង្គុយ Live បរិភោគអាហារច្រើនៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ ប៉ុន្តែការ Live បរិភោគអាហារច្រើនហួសកម្រិតបែបនេះ ក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬអាយុជីវិតផងដែរ ។

កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកបង្កើតមាតិកាដ៏ល្បីល្បាញម្នាក់នៅប្រទេសហ្វីលីពីន បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលរូបគេអង្គុយ Live បរិភោគសាច់មាន់យ៉ាងច្រើនក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2dXYco3KuNosx7SlUC6hYaYovC9XdF_FkIAEhdx2ueAhbdU-j0aJYd5KPq9oUyrbODVjk58kn8s1Gi6mECRe_cKRAA9G9FKra9yPYltPSIdLzRuEv71Obtd3nenewyn672neTxZqw2A-bEmjzWxx1sflXCtwojxmY9Ugg3uKdBGOfsoalOBGsS1B__o/s960/photo_2024-07-05_09-38-13.jpg

លោក Dongz Apatan និងមានឈ្មោះពិតថា Manoy Apatan អាយុ៣៨ឆ្នាំ តែងតែអង្គុយ Live បរិភោគអាហារច្រើនហួសកម្រិតក្នុងបណ្តាញសង្គមជាញឹកញាប់ ដូចជា ៖ ត្រី, សាច់ជ្រូក និងសាច់មាន់ ដើម្បីរកប្រាក់ចំណូលពីបណ្តាញសង្គម ដែលមនុស្សទូទៅពុំអាចបរិភោគច្រើនដូចលោក ។ រីឯហ្វេសប៊ុករបស់លោក មានអ្នកតាមដានចំនួន៤៥ម៉ឺន៧ពាន់នាក់ ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកបាន Live វីដេអូចុងក្រោយបង្អស់របស់ខ្លួនពេលកំពុងអង្គុយបរិភោគសាច់មាន់យ៉ាងច្រើនជាមួយបាយ ។ ប៉ុន្តែនៅថ្ងៃបន្ទាប់មក ស្រាប់តែប្អូនស្រីរបស់លោក ឈ្មោះ Leah Apatan បានសរសេរក្នុងបណ្តាញសង្គមថា «បងប្រុសស្លាប់ហើយ» ។ នាងបញ្ជាក់ថា ក្រោយពីបងប្រុសអង្គុយ Live បរិភោគសាច់មាន់រួចមក ស្រាប់តែកើតអាការៈគាំងបេះដូង ហើយក្រុមគ្រួសារក៏បានបញ្ជូនបងប្រុសទៅមន្ទីរពេទ្យភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9zheNHslunZcQqf-v8yaaOKg6CHCnEtWxUT7c30XTY1jwoJ13GmbS-35ju870zP5T3wMjjLVIniuwckF371WweHR99PQB3soz2-IS3gTwfSRNc5sd6-R6nXPzONgq2eB1EIfBDO-OOSlEu-VzsDDjnLiAiH4sBpYfVBHm_s-g5TnyzD4nwuEK1bq7T5Y/s960/photo_2024-07-05_09-38-17.jpg

បន្ទាប់ពីប្អូនស្រីបង្ហោះថា បងប្រុសរបស់ខ្លួនស្លាប់រួចមក វាធ្វើឱ្យមហាជនបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ ។ ប៉ុន្តែពលរដ្ឋហ្វីលីពីនមួយចំនួននិយាយថា មូលហេតុនៃការស្លាប់នេះ គឺអាចបណ្តាលមកពីលោក Dongz Apatan បរិភោគអាហារច្រើនជ្រុលពេក ហើយលោកគួរតែបរិភោគក្នុងបរិមាណសមល្មម ។

ប៉ុន្តែប្អូនស្រីរបស់លោក Dongz Apatan និយាយថា ការ Live វីដេអូបរិភោគអាហារច្រើនៗ គឺបងប្រុសបរិភោគពុំអស់គ្រប់ចានទេ ។ សូមកុំគិតថា បងប្រុសជាតួកំប្លែង ពីព្រោះប្រាក់ចំណូលទទួលបានពីបណ្តាញសង្គម គឺបងប្រុសយកទៅជួយអ្នកដទៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimReM5nJSvhr02YziTQG4qvx888xUpwiwWC4AYtOwKq2zHp8gvsUUqHK6VVfy8YeuU_CIDmDKyCj4crenxkrFO4_Es_KWdrQcFxQqgVJYPxJSlqfRl2q1K7IwMEylK6WRcF7yWe-KpvFriJnu9_h05rQMojbxXAIw7Xrzj2DmHCnxsB2XyY0FX792ONkk/s960/photo_2024-07-05_09-38-20.jpg

ចំណែកគ្រូពេទ្យនិយាយថា ការស្លាប់របស់អ្នកបង្កើតមាតិការូបនេះ គឺបណ្តាលមកពីការដាច់សរសៃឈាមខួរក្បាល និងមានកំណកឈាមក្នុងខួរក្បាល ខណៈសម្ពាធឈាមកើនឡើង ។ គ្រូពេទ្យបន្តថា វាកើតឡើងដោយសារការបរិភោគសាច់សត្វ និងអាហារមានរសជាតិប្រៃញឹកញាប់ ៕

ក្រសួងថាមួយថ្ងៃៗមានជើងហោះហើរយ៉ាងតិច១៤ជើង មកកាន់ព្រលានយន្តហោះសៀមរាបថ្មី

0

យោងតាមការបង្ហោះរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា មួយថ្ងៃៗមានជើងហោះហើរយ៉ាងតិច១៤ជើង មកកាន់ព្រលានយន្តហោះសៀមរាបថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXb1KdRqMo961E8KNvdPWVUFfyPxiMqUqcglpw1nDiDqPxJv94Ak2fQ0raD1HymImoocWljNN0HNwvcz8610iJDIgLeBQVGP1-Qr5CT_3NmU9jYmN9NlENuf8s6CFsnp5507QkW_CgEbQaBRwK5GT5waecWxYWV74nwAliZPsFY0WWIgk7e0QW32iTiXo/s4032/fn-2023-10-16-09-46-26-2.jpg

នៅក្នុងចំណោម១៤ជើងនោះ ភាគច្រើនមកពីទីក្រុងបាងកក ប្រទេសថៃមាន ដោយមួយថ្ងៃមានចន្លោះពី៥ ទៅ៦ជើង។

ដោយឡែក ក្រៅពីនេះ ព្រលានយន្តហោះខេត្តសៀមរាប ទទួលបានជើងហោះហើរត្រង់ ពីទីក្រុងហូជីមិញចំនួន៣ជើង, ពីទីក្រុងហាណូយចំនួន២, ដាណាង១ជើង, កូឡាឡាំពួរ ១ជើង និងពីប្រទេសសិង្ហបុរី ១ជើង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7qx8L4iBQVp3uVvfx8fWmOsYweFnsFCCXwvUHxB8o-SwvpXbIsSxohUmLpvtAKEKEYCZUMcaHkrDow2L8ZDDSyY0QnREIbnH6PRNhfTsAAGy55oWSfiSwoZkJYL5IrPCZvK-VR_Z0qd6aNFpcLYst6NWdoiWXHFA_AhL9TSFRzPW9bVtdEanpOhZKSpk/s1200/112600001.jpg

លើសពីនេះទៅទៀត ក្រសួងក៏បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗ មានភ្ញៀវទេសចរបរទេសប្រមាណពី៣០០ទៅ១៧០០នាក់ បានទិញសំបុត្រពីគ្រឹះស្ថានអង្គរ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-32wpEA5AFQfLMF6Uf3k1Oxxg_vwsR9KMc8ozA7BziCHWR1imD_ysTxLbNu-_HeUHom1jrd5qIZqId-R3szDKe01L6eJ6dIwEw1G58LJmyFfKmhA3nN7J0S1WxMLmzzjkuHgAsPVdd1RcR36NaSMOr-B-yJadyGJcuS7BOlee-SKhiLPnNUbdTqsZkUg/s1088/photo_2020-08-17_11-05-17.jpg

 

ព្រលានយន្តហោះទាំង៣ នៃខេត្តជាប់សមុទ្ររបស់កម្ពុជា

0

នៅក្នុងប្រទេសកម្ពុជា មានខេត្ត៤ ដែលជាប់នឹងសមុទ្រ ដែលរួមមានកែប កំពត ព្រះសីហនុ និងកោះកុង។ ក្នុងចំណោម៤ខេត្ត មានខេត្ត២ ដែលមានព្រលានយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4FUnvD6qIxUxGyw7v3GiLWFW-ArD0kseAGlil98Uhx07RBEFdjqcg4mt26Lh_ex9t3DlXM70aaJwnLUycRSux2_4sXJ3br-aZ08KEewAvy8vYRIdRYTa2KI0U_QdM5as7tziVqWPKA0zv82f-qczZfQg2Doxbd_7iaM8_KEz3FoYAfjmSOanicdn2Gao/s1020/15600001.jpg

នៅក្នុងនោះ ខេត្តព្រះសីហនុ មានព្រលានយន្តហោះ២ ដែលមួយដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៧ គឺអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិលើកោះរ៉ុងវិញ ទើបតែត្រូវបានរដ្ឋាភិបាលបើកភ្លើងខៀវ អនុញ្ញាតឱ្យសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH01XIEbEUMGbgdo9PMjn4tyLXFnAvowsoJ11svAuL2sj87JYU-kNp7FkEl9gOQe2vVHjG93tKb9NGugQpwJcqWbk-uOKYxDjbcP1xDgUAPudczFgj5U1MVkG9a5kZCFy_9T4GdPWj1XBQYJf7h38-k49XZJrn5NJwfHjVAQrWrRsMbhkcE1euGaaop84/s750/Lead%E1%9E%8A-11.jpg

ដោយឡែក ខេត្តកោះកុង ជាខេត្តដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ ក៏មានព្រលានយន្តហោះមួយដែរ មានឈ្មោះថាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលនឹងបើកឱ្យដំណើរការនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7cmTAidgU6WOaUM2p4mLBWbaxmzeD3LtwZnGpURDkqYPq5Tuqmk_FYUL-VIwRca-Ru2Yuahos7mvfcy-y3dEJK9AWjE9is3LjIGt7oHeqZZnc2jYLnPYElyPvFJokpmTdFikB8H5KhvC05H9vmU02iddDzpT0iHwRPWAkiyXtPW9dhEPF_S32ROZGyfY/s1280/IMG_1090.jpeg

ការដែលមានព្រលានយន្តហោះច្រើនបែបនេះ ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលចំណាយពេលវេលាតិច និងតម្លៃសមរម្យ៕

ចំនួនពលរដ្ឋវ័យចំណាស់គ្មានលំនៅឋានកើនឡើងនៅទីក្រុងញូវយ៉ក

0

សហរដ្ឋអាមេរិក ៖ LiveOn NY ជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិកលើកឡើងថា ចំនួនមនុស្សចាស់នៅលីវមានអាយុចាប់ពី៦៥ឆ្នាំឡើង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងជាងទ្វេដង ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ ។ ចំនួននេះបានកើនឡើងខ្ពស់ជាង៣ដង បើធៀបនឹងចំនួនមនុស្សចាស់នៅលីវអាយុតិចជាង៦៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnE1LSOo2keAOgv8pqW04jg9niKxufu1Y4Dy6KyEcoLNBCwV_kHLfHJ-4CJNVPqqVPllIOfmY0wGWS7Q2sXUwqE0CrE_8015-x_K4X7a9_IaebfTc26RPrWz2kf5eDeQgdsRbBv8GLTfecs8KLci59FXK7SuGIsjFvk4T9YqQIxtxyiXuLG8XiEAB6RS0/s2560/HOMELESS_02-scaled.webp

របាយការណ៍បញ្ជាក់ថា មនុស្សចាស់នៅលីវមានអាយុចាប់ពី៦៥ឆ្នាំឡើង ស្មើប្រមាណ១.៧០០នាក់ បានរស់នៅក្នុងជម្រកមនុស្សចាស់នៅលីវ ដែលជម្រកនេះទទួលយកមនុស្សចាស់គ្មានផ្ទះសម្បែងជាច្រើនមកស្នាក់នៅ ។ ចំនួននេះបានកើនឡើងពីចំនួន៧០០នាក់កាលពី៨ឆ្នាំមុន ហើយមនុស្សចាស់ស្នាក់នៅក្នុងជម្រក ដែលមានអាយុ៦៥ឆ្នាំឡើង បានកើនឡើងពី៥% ទៅ៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMrkLZMiFek5IjESWPuzqFYJpkkWhmlFBoqecBheTNGd3ED7mDkuNgCqO4O4a-DRY67D6BlJYlc9jXuYf7kFHgmTtH9BThppXvFYHMJv7KBNmO5wpMgFgcP6wngCrTMN5_yOinegjkxDjdGZT2TI0551QsRognFxQbkkNd4jZtn1pbLVejf6FJUvPX_U/s1280/photo_2024-07-04_14-57-31.jpg

ពលរដ្ឋនៅទីក្រុងញូវយ៉ក ប្រមាណ ៣១៥.០០០នាក់ បានរង់ចាំរស់នៅក្នុងអាផាតមិន តម្លៃសមរម្យដែលសាងសង់ដោយអាជ្ញាធរ ហើយអាផាតមិននេះ ក៏បម្រុងទុកសម្រាប់ពលរដ្ឋមានអាយុចាប់ពី៦២ឆ្នាំឡើងផងដែរ ។ វាបានកើនឡើងពីចំនួន២៣០.០០០នាក់នៅឆ្នាំ២០១៦ ហើយរយៈពេលរង់ចាំស្នាក់នៅ គឺ៦ឆ្នាំ ប៉ុន្តែការស្នាក់នៅអាផាតមិន មួយចំនួនអាចរង់ចាំយូរជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmk7OJ2aLVNlL_nalI-XgIFAiI8_zrEiN3KMRJrquYQp0qb3lQG6o6EDqwZWP9foP18XClcCHRfVL_1m6kutVaWsUGvyH0ecV91sjhUtvtGWPlV49eE1-o8uO5fOpHAMGqH24IOYdr0aJive4-YLuhBWaKqLnvSFJQtiZqLbHQcXhw7LgfTJBCVyl3-to/s1200/photo_2024-07-04_14-57-31%20(2).jpg

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យសេវាសង្គមនៅទីក្រុងញូវយ៉ក បង្ហាញថា កាលពីចុងខែមេសា ឆ្នាំ២០២៤ មនុស្សចាស់នៅលីវ អាយុ៦៥ឆ្នាំឡើង ប្រមាណ៦៥០នាក់ បានប្តូរទីលំនៅចេញពីជម្រកមនុស្សចាស់ ទៅរស់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ក្រោមការផ្តល់ប្រាក់ឧបត្ថម្ភ ។ ចំនួនប្តូរទីលំនៅចេញពីជម្រកមនុស្សចាស់នេះ គឺជាចំនួនខ្ពស់មួយ បើគិតចាប់ពីឆ្នាំ២០១៩ ។

របាយការណ៍របស់អង្គការ LiveOn NY បញ្ជាក់ថា ចំនួនមនុស្សចាស់នៅទីក្រុងញូវយ៉កកើនឡើងភាគច្រើន គឺជាអ្នកគ្មានការងារធ្វើ, អ្នកជំងឺគ្មានធានារ៉ាប់រងសុខភាព ឬគ្មានផ្ទះសម្បែងរស់នៅ ។ របាយការណ៍នេះបានផ្អែកលើទិន្នន័យការស្រាវជ្រាវរបស់ក្រុមភ្នាក់ងារគ្មានផ្ទះសម្បែង ព្រមទាំងលទ្ធផលការស្ទង់មតិផ្នែកគ្រប់គ្រងអចលនទ្រព្យ ៕

អស់បារម្ភនឹងបញ្ហាហាលខោអាវមិនស្ងួតក្នុងរដូវវស្សាហើយ ដោយគ្រាន់តែចេះបច្ចេកទេសទាំងនេះ!

0

ដល់រដូវវស្សាហើយ តើអ្នកណាខ្លះកំពុងពិបាកចិត្តរឿងហាលខោអាវអត់ស្ងួត ឬធុំក្លិនអត់? ដោយសារឥឡូវគឺជាខែភ្លៀងដូច្នេះយើងជៀសមិនផុតទេរឿងហាលខោអាវអត់បានស្ងួតល្អ ដែលបណ្តាលឱ្យខោអាវមានក្លិនផ្អួរ។ ហេតុនេះដើម្បីហាលខោអាវឱ្យឆាប់ស្ងួត និងគ្មានក្លិន អ្នកគ្រាន់តែចេះបច្ចេកទេសទាំង ៥ ដូចខាងក្រោមនេះ៖

១.ពិនិត្យអាកាសធាតុមុនពេលបោកគក់៖ ការពិនិត្យអាកាសធាតុគឺជារឿងមួយដ៏សំខាន់ ព្រោះបើយើងមិនបានពិនិត្យមើលអាកាសធាតុ អាចធ្វើឱ្យខោអាវរបស់យើងហាលមិនស្ងួត ឬធុំក្លិនផ្អួរជាដើម ដូច្នេះអ្នកគួរពិនិត្យមើលអាកាសធាតុមុនពេលបោកខោអាវ ដើម្បីធានាថាសម្លៀកបំពាក់ដែលបានបោកគក់អាចស្ងួតបានយ៉ាងល្អ និងគ្មានក្លិនផ្អួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivB9-EhuzQvw-5XEQU2pWXWe_83UHc61wmNDJdueKtFEqGIsJC_q-sjK_ako8H2e5UO6pb4vVYcoxd1LMl6qJRYKDfEc1-Ofv2ufLw4U7Ccws4B82UmbLk7DLF00MLXXdYB0UYZRQXJr9xm0cTKS_S4-oOWr1JVQPufN2f7T4MnxI9rJK5XQWOok0gGwk/s640/2e5893c0-8b7a-11eb-b2ed-711c59c941c5.jpg

២.ទឹកក្រអូប ៖ នៅពេលបោកខោអាវ កុំភ្លេចបន្ថែមទឹកក្រអូបផង ព្រោះវានឹងជួយកាត់បន្ថយក្លិនស្អុយនៃក្រណាត់ក្នុងកម្រិតជាក់លាក់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH8unPqS9i9UIcrU43REBndV86mkuIYxYsrenMTJkeNWG0wmnnjMjwLz90OZYcyjAm_RzcnfRVmimqq7jpeEq5pThzdByD7-Oagd2OeRT0f5ie0fBvTjorsDOVeTO2vIioZZac7DWsLcdtQu9MKDLIX_lz4RMbRjxc2XskoFhK5UkBE899BN0PAx1Vyb8/s1240/9Tzi8ywRz924XE3uHaD6DfGZQfjEdZd7oKlsiR53VLHvSZExpMzuRmKdwHbkL9Pk5nOR6Lxah0vZ0WgTbZO3wcDjQf51LsIP7T6QvregEo0Yo0HcbzfasFwOfy736WiQFYg0Z_0x8X3Fh1NK_eJ2kU7K5MfjDTFgZT+3j6EHFNbuNlfaawDVGpxihjxBrXtnseUYMxrWfGACcg_RVwVAKA=.webp

៣.សម្ងួតវាយ៉ាងយកចិត្តទុកដាក់៖ មិនថាបោកម៉ាស៊ីន ឬបោកដៃនោះទេ ពេលដែលយកទៅហាល គួរតែពូត ឬសម្ងួតឱ្យបានស្រស់ទឹក មុននឹងយកទៅហាល ព្រោះខែភ្លៀង មេឃមិនសូវមានអំណោយផលទេ ដូច្នេះបើសម្ងួតមិនបានល្អ នៅមានទឹកច្រើន វានឹងមិនងាយស្ងួតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYKjVxSlbTEhVESb3GyJ2rol1kZl8AHU1oOzf3BX1dDx6LoQxgHXXz0fKWghikn7-sA3Vbcf_cRJYyFu7BrCA3zUVuK2BFEuVhhYk9LgYnmZsQWubmwJes_6AlkzPsr-wpvOmOLlSswynEYQ4ouLl_RE_B4saj8PSyTaYgVxsdyxcPRge9PWjhZQheyoY/s832/17july-winter-laundry-medium2_medium@2x.jpg

៤.កង្ហារ ឬម៉ាស៊ីនត្រជាក់អាចសម្ងួតបានលឿន៖ ការសម្ងួតសម្លៀកបំពាក់ត្រូវតែស្ងួតនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ និងមានខ្យល់ចេញចូលបានល្អ។ ប៉ុន្តែបើនៅរដូវវស្សា តើអាចរកកន្លែងស្ងួត និងខ្យល់ចេញចូលបាននៅឯណា? ដូច្នេះការបើកម៉ាស៊ីនត្រជាក់ ឬកង្ហារ វានឹងជួយឱ្យខ្យល់ក្នុងបន្ទប់ធ្វើដំណើរបានស្រួល និងធ្វើឱ្យក្រណាត់ស្ងួតរហ័សដោយគ្មានក្លិនផ្អួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmo-IZhB_lUiUNjH2FRlgKoBG9_Niq9AvY7tIe0i-s5QPXhXTTDY1wVp_HKHiEUlA3hNDjs43LqM46rRKWz8f0lOMrFZm3EwFlOXSAoY3y3VcnxjfmGMHsOKS6u2_cwyqgVzxfba9427xih1Fk7eWFnYSRgXLi4kgA3bYFLfw8_GqVcltkS_32sPEdyw/s4032/u2jw6teagea31.jpg

៥.ជៀសវាងកន្សែងពោះគោ ឬខោអាវសាច់ក្រាស់៖ បើករណីមានបោកកន្សែងពោះគោ ឬ ខោអាវក្រាស់ៗដូចជាខោខោវប៊យ គួរដាក់វាដោយឡែកពីសាច់កំណាត់ស្តើងៗ បើមិនចឹងវានឹងមិនងាយស្ងួតនោះទេ៕

ចង់បានសក់ស្អាតក្រាស់ទន់រលោង និងមានសុខភាពល្អត្រូវអនុវត្តវិធីទាំងនេះ!

0

សក់ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់សម្រស់ឱ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ហេតុនេះហើយអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការថែទាំសក់ឱ្យមានសុខភាពល្អ ឆាប់ដុះសក់ និងធ្វើឱ្យសសៃសក់របស់យើងរឹងមាំទន់រលោង ជាមួយវិធីសាស្ត្រដូចខាងក្រោម៖

១.លាបក្រេមបន្ទន់បន្ទាប់ពីកក់សក់រួច៖ ជាការពិតណាស់នៅពេលដែលយើងកក់សក់ជាមួយសាប៊ូរួច អ្នកគួរតែប្រើក្រេមបន្ទន់ដើម្បីបណ្តុះសក់របស់អ្នក ធ្វើឱ្យសក់មានសំណើម និងទន់រលោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxETsNKeI4wnhdRlCDJzJC_6WG8NnKQV-pwrBn37WEA4WwmVr3TUlC61v3PK_QAg2Fo5KgGFBQCvFKQNXBkpw_bxt7hs3SEJgEenzwBfu7mhAzuLYf65C06qpTPqynaQTmxCkuqezFXpG7WImsGXSGIsaVfwT-b5bsLz2r-VBj5sE_8jOj-H6ZZs57e9Y/s1600/7f283529c3b23a3f30452e91554bfea5eef4253f-5072x3868.webp

២.កាត់តម្រឹមសក់ឱ្យបានញឹកញាប់៖ ការកាត់សក់មិនបានធ្វើឱ្យសក់ដុះលឿននោះទេ ប៉ុន្តែវាជួយកម្ចាត់បញ្ហាបែកចុងដែលធ្វើឱ្យសក់ខូច ហើយការតម្រឹមសក់ដែលបែកចុង អាចជួយឱ្យសក់របស់អ្នកដុះលូតលាស់បានយ៉ាងល្អ។

៣.ផ្លាស់ប្ដូររបបអាហារឱ្យបានត្រឹមត្រូវ៖ ការដែលមានសក់វែង និងរឹងមាំ មិនមែនពឹងផ្អែកតែលើផលិតផលដែលអ្នកប្រើប្រាស់មួយមុខនោះទេ។ កត្តាសំខាន់នោះ គឺរបបអាហារដែលអ្នកបរិភោគ ដូច្នេះអាហារដែលល្អសម្រាប់សុខភាពសក់មានដូចជា សាច់គោ អយស្ទ័រ ចេក សណ្ដែកសៀង ត្រី និងគ្រាប់ធញ្ញជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdOQPfNtUUNvJGlTJMxhUNTwBtGgD9OFZO3X9bqnSyTQmqAwGn4lAm6vSQZukMsUmq4uxb8qkynbCm5GQecAwl2JXmK5PtEt94IDmHRDO5DyIgt5SakJ3KLLha_RfWdxrq6ou1ITNMrDdsDt3BJMKr5CSNZ_uefN8J2lzUr1ZzFOpGZwtf7_NzuCkHrg/s1400/banner_91a957a7-3466-40b7-a9c9-0ab45af0c849.webp

៤.កាត់បន្ថយការកក់សក់៖ ការកក់សក់គឺជាវិធីដ៏ល្អមួយក្នុងការសម្អាតសក់ និងធ្វើឱ្យស្បែកក្បាលរបស់អ្នកមានអនាម័យ ប៉ុន្តែប្រសិនបើអ្នកកក់សក់ជារៀងរាល់ថ្ងៃ ឬញឹកញាប់ពេក វានឹងបំផ្លាញសសៃសក់ ធ្វើឱ្យសក់ស្ងួតនិងខូចបានយ៉ាងងាយស្រួល។ ហេតុនេះហើយអ្នកគួរកក់សក់ ២-៣ ដងក្នុងមួយសប្តាហ៍បានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYG3OqlgdJqUjv5bafsEEPJeKGYLm5DKDssQ_kVprQKwdhqtasFxchQCQTFfftKcpBy7YQC1wOhPP1NtBCEYNYeToiXkJGM5MF1qsWZn2tYPWYHpJMhgm7QxvZ84x8wPy9W0j706bquysivwCO48noZavmx_mu0aFiBeY12NyoCvAO5VWQ2cW1cAk8QC8/s800/long-hair.webp

៥.កុំសិតសក់ខណៈពេលដែលសក់នៅសើម៖ ការសិតសក់នៅពេលដែលសក់សើម អាចធ្វើឱ្យសក់របស់អ្នកងាយជ្រុះ នឹងបណ្តាលឱ្យសក់ស្តើងជាងមុន។

៦.ជៀសវាងប្រើឧបករណ៍ក្តៅពេក៖ ការប្រើប្រាស់ឧបករណ៍ដូចជា ដង្កៀបកៀបសក់ ម៉ាស៊ីនមូល ផ្លុំ ដោយកម្តៅក្តៅខ្លាំងពេក អាចធ្វើឱ្យសក់របស់អ្នកខូច នឹងមិនងាយលូតលាស់បានលឿននោះទេ៕https://www.townparle.in/wp-content/uploads/2019/09/Hair-care.jpg

៥ ប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ២០២៤

0

សម្រាប់ភ្ញៀវទេសចរដែលមានបំណងទៅកំសាន្តនៅក្រៅប្រទេស ហាមដាច់ខាតកុំទៅទស្សនាប្រទេសទាំង ៥ នេះឱ្យសោះ បើពុំដូច្នេះទេអ្នកអាចនឹងមានគ្រោះថ្នាក់។ ជាការពិតណាស់ប្រទេសទាំងនេះបានជាប់ឈ្មោះ ជាប្រទេសដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយសារបច្ចុប្បន្នកំពុងមានអស្ថិរភាពនយោបាយ និងសង្គមជាច្រើន រួមទាំងមានហានិភ័យនៃអំពើភេរវកម្មទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ International SOS ដែលជាក្រុមហ៊ុនឯកទេសផ្នែកសុខភាព និងសន្តិសុខ បានបង្ហាញថា ប្រទេសទាំង ៥ នេះគឺគ្រោះថ្នាក់បំផុតក្នុងឆ្នាំ ២០២៤ ដែលភ្ញៀវទេសចរគួរចៀសវាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_0HnXxNo3rXrpetdgRt49bO8lMvYlf1JyKftLvm7YLrOCTc_XDWhaCvfCsgAlsBjeR9CSFgMYr14b1VTqt_7BKfJ7cwdIYsn2BQChyphenhyphenChwauimtAUtIZLuSKAQKTbFwqbxvCp1cA-cuDLomQD4rFkOJcyI18A6Rq5PbKtFO3WIiaKT-z_f7h3VSWBR9k/s926/photo_2024-07-04_14-41-53.jpg

១.ប្រទេសស៊ូដង់ខាងត្បូង
២.ប្រទេសអាហ្វហ្គានីស្ថាន
៣.ប្រទេសស៊ីរី
៤.ប្រទេសលីប៊ី
៥.ប្រទេសសូម៉ាលី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixDR1Jps1oTughSowm61dP-E7RTNWlPQbASApIUB1oybXAS2wJehkeGtV7HKDvtnsGg2S_z40qmgMonebk-bo-oNrY3iwoMbUg1_lKBqoIhGCQiDEJp8Kzxqf5dJG4MUex5KFe7jL4c0wVslI-bDpMyuqL8k4TgUcSamV_T9s6SSTHEZLdR2iModP-NEo/s1280/photo_2024-07-04_14-41-54%20(2).jpg
ចំណាត់ថ្នាក់នេះគឺផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ពីរនៃសុខភាព និងសន្តិសុខ ដោយបន្ថែមពីលើសុខភាពផ្លូវចិត្ត និងការប្រែប្រួលអាកាសធាតុ។ ដូច្នេះសន្ទស្សន៍មាន ៥ កម្រិ ពីទាបទៅខ្ពស់ ដែលកម្រិតទាបបំផុតនៃសន្ទស្សន៍បង្ហាញពីប្រទេសដែលមានសេវាថែទាំសុខភាពប្រកបដោយគុណភាពទូទាំងទឹកដីរបស់ខ្លួន ជាមួយនឹងហានិភ័យទាបនៃជំងឺឆ្លង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbAvCVj0Aj9aRnYAIuRhxpZWlRhM2DC3xvs8s0eeN3W9XVZieAbl88DkU-e6-PDASlJSN6HsNBw_vqTXuLxM24m0K8NVttGHlde5i7x_OwhlmcnVqZ_c9Fwn8gP9lRFR1MP6IrMwXjrhYERWAAuFqoXDWDV2WB4FeTScv39ZFaJpU1SL7ygypkEJgxX8/s1200/photo_2024-07-04_14-41-54.jpg

រីឯនៅកម្រិតខ្ពស់បំផុតវិញ ប្រទេសនេះត្រូវបានគេវាយតម្លៃថា “ការថែទាំសុខភាពគឺស្ទើរតែមិនមាន ឬបង់ពន្ធលើសកម្រិត ឱសថតាមវេជ្ជបញ្ជាគ្មានគុណភាព អាហារកខ្វក់ និងការឆ្លងមេរោគតាមទឹកជាដើម។ លើសពីនេះកម្រិតខ្ពស់បំផុតក៏ជាប្រទេសដែលខ្វះការគ្រប់គ្រងរបស់រដ្ឋាភិបាល ជាមួយនឹងច្បាប់ និងសណ្តាប់ធ្នាប់តិចតួចបំផុត ឬមិនមាននៅលើតំបន់ធំមួយ ក៏ដូចជាមានការគំរាមកំហែងវាយប្រហារពីក្រុមប្រដាប់អាវុធដែលសំដៅលើជនបរទេសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_w1Dk52T3VGkjsBY1xk0muBRLcb06jM0qgYID5zMofhAqKlAkwowxdvK7AzVSfEs_CQUCkrs_vwy0fObEoRNpNj_cuxjwUrwrBpZc7WTceXhW8G85H4zBdZoP6_JFFYhr6ZPu1jicUYMRCcc7bM18-39jMRV_JL1q_LLIPxOVJJmRohkcVK5XVAYG3Vk/s1280/photo_2024-07-04_14-41-55.jpg

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីប្រទេសដែលគ្រោះថ្នាក់បំផុតលើលោក ក៏មានប្រទេសដែលមានសុវត្ថិភាពបំផុតចំនួន ៥ ផងដែរដូចជា៖
១.ប្រទេសអ៊ីស្លង់
២.ប្រទេសលុចសំបួ
៣.ប្រទេសន័រវេស
៤.ប្រទេសស្វីស
៥.ប្រទេសដាណឺម៉ាក៕