ថ្មីៗ មតិញែកវែ.កព្រោងព្រាតទៅលើរឿង ព្រះសង្ឃបិណ្ឌបាត នៅក្នុងចំណោមហាជនខ្មែរកំពុងតែឡើងក.ម្តៅខ្លាំងពេញបណ្តាញសង្គម ស្របពេលដែលមនុស្សម្នាបានលើកឡើងក្រោមហេតុផលរៀងៗខ្លួនថា ព្រះសង្ឃគួរតែបិណ្ឌបាតម៉ោងប៉ុណ្ណេះឬប៉ុណ្ណោះ ទើបត្រឹមត្រូវ។.jpg)
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Kong Sothanarith បានបង្ហាញវីដេអូឃ្លីបខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «លោកនិមន្តបិណ្ឌបាត នៅម៉ោង៧ ព្រឹក។ ដូចជាមិនទំនងទេដឹង? លោកវត្តណា? ម៉ោង៧ ជាម៉ោងចង្ហាន់ក្នុងវត្ត ហេតុអីលោកមួយអង្គរួចចេញមក?»។ 
យ៉ាងណាមិញ បន្ទាប់ពីវីដេអូបានចែកចាយទៅមានមតិជាច្រើនបានលើកឡើង ដោយអ្នកខ្លះថា «នៅតាមរោងចក្រខ្លះលោកនិមន្តបិណ្ឌបាតតាំងពីម៉ោង៦កន្លះ ឲ្យទាន់កម្មករមុនចូលធ្វើការ»។ អ្នកខ្លះថា «យើងពិបាកដឹងថា ពិតឬក្លែងក្លាយត្រង់ចំណុចនេះ ព្រោះព្រះសង្ឃនៅវត្តមួយចំនួន ឯករាជក្នុងការស្វែងរកចង្ហាន់ខ្លួនឯង ឬលោកចេញបិណ្ឌបាត្រចង្ហាន់ព្រឹកក៏ពុំច្បាស់។ ក្នុងពុទ្ធវិន័យក៏ពុំមានកំណត់ម៉ោងចេញបិណ្ឌបាត្រដែរ…ពិតឬក្លាយ មានតែសាកសួរ…»។
អ្នកខ្លះថា«ពូអើយ បើមិនដឹងទេ ម្ដេចមិនសួរគេអ្នកដឹង! យូរៗនាំគ្នាភ្លេចវប្បធម៌ខ្មែរអស់ហើយនោះ ព្រះសង្ឃខ្មែរពីបុរាណមក និមន្តបិណ្ឌបាត្រនៅពេលព្រឹក។ បើមិនស្គាល់វប្បធម៌ខ្មែរទេ ណែនាំអោយមើលរឿងថៃ ការ៉ាកេត។ តាមវិន័យអាចបិណ្ឌរហូតដល់ពេលឆាន់ ។ បច្ចុប្បន្នព្រះសង្ឃភាគច្រើនមិននិយមបិណ្ឌបាតព្រឹកទេ ភាគច្រើននិមន្តចេញម៉ោង៩ ម៉ោង១០ ព្រោះបរិស័ទអាចនឹងងាយស្រួល ធ្វើម្ហូបដាក់បាត។ មួយវិញទៀត ក្នុងវត្តគេឆាន់ព្រឹកតាំងពីម៉ោង៦ ហើយ!»។
ទោះជាយ៉ាងណា បើយោងតាមការលើកឡើងរបស់ លោកអឿន សំអាត ជាអតីតព្រះលេខាធិកាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ឃ បានឲ្យដឹងថា «ព្រះសង្ឃអាចនិមន្តគោចរបិណ្ឌបាតបានចាប់ពីពេលមានអារុណរះឬពន្លឺអាចមើលឃើញបាតដៃបាន រហូតដល់ថ្ងៃត្រង់ មិនសំដៅដល់ម៉ោង១២ទេ តែជាម៉ោងដែលស្រមោលជាន់ចំកណ្តាលខ្លួនឯង ពោលគឺចន្លោះទាបភ្លឺ រហូតថ្ងៃត្រង់ និងដាច់ខាតមិនឲ្យហួសម៉ោងឆាន់ឡើយ»។ 
លោកបន្តទៀតថា «ខណៈដែលប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួន ដូចជាថៃ ឡាវជាដើម ព្រះសង្ឃនិមន្តបិណ្ឌបាតតាំងពីម៉ោង៤ កន្លះព្រឹក និងមកដល់កុដ្ឋវិញ ម៉ោង៧ ព្រឹក ដើម្បីឆាន់ចង្ហាន់ពេលព្រឹកជាដើម ខណៈដែលនៅខ្មែរយើងពីដើមក៏ធ្វើបែបនេះដែរ។ ដូច្នេះសរុបមកវិញ ដំណើរគោចរបិណ្ឌបាតចន្លោះពេលព្រឹកដល់ថ្ងៃត្រង់នោះគឺមុនខុសនៅក្នុងព្រះវិន័យអ្វីនោះទេ ព្រោះជាថាជាការនិយមតាមតំបន់នីមួយៗ»៕










