Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ! Ford របស់អាមេរិកត្រៀមផលិតរថយន្តអគ្គិសនីតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយរថយន្តចិន

ស្ងាត់ៗ! Ford របស់អាមេរិកត្រៀមផលិតរថយន្តអគ្គិសនីតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយរថយន្តចិន

45
0

បរទេស៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley សន្យាថាម៉ាកយីហោអាមេរិកនឹងមានរថយន្តអគ្គិសនី “តម្លៃទាប” នាពេលអនាគតដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcLu7jM602TSgOxiTJyojyCI-girlruCYViAckwjvCwV4GS3eFf_n38tzYHa_eSuQ1fnB9nRu8vMvMTNY4JAqvfqHaMUiMSW1pfKFmmcvB_b1EVJdS0ACh0DoZlrFgght7TJPtzy6quPa2dRMySorIPQp5vC8EDdWgsGCzzEgovORkPYJ_UeCLkQFmiY/s1280/byd-seal.jpgយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Ford គ្រោងនឹងផលិតរថយន្តអគ្គិសនីតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តចិន BYD ដោយគេសង្ឃឹមថាម៉ាកយីហោអាមេរិកនឹងដាក់លក់ម៉ូដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួនក្នុងតម្លៃត្រឹមតែ ៣ ម៉ឺនដុល្លារប៉ុណ្ណោះនៅឆ្នាំ ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVD-hhi_YZUfICQIrQ0OZCAVrRPtb-yPjBuFUzLprrxdBrTKxuy4-hkWpoZUc9p05dhWFvxub3nezdfllgQjtZE4ZhV5ItLdYyG4tCjVI7AA5hBPufKdq1PtJO5mY8VvBwqtOgtPXEo2nRj0BAFjxFT7kXEiME5xoAfpsBISCBh3UqZaYrPEDBt15R1o/s1015/EV-1.webp

នាយកប្រតិបត្តិលោក Jim Farley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រើប្រាស់ជនជាតិអាមេរិកគួរតែផ្លាស់ប្តូរបន្តិចម្តងៗពីនិន្នាការនៃ “រថយន្តកាន់តែធំ កាន់តែល្អ” ប្រសិនបើប្រទេសទាំងមូលចង់ឆ្ពោះទៅរកអនាគតដែលមានអគ្គិសនីស្អាត និងពណ៌បៃតង។ អ្នកដឹកនាំក្រុមហ៊ុន Ford បានចែករំលែកជាមួយសារព័ត៌មានថា “យើងជាជនជាតិអាមេរិកត្រូវតែគាំទ្រផលិតផលក្នុងស្រុកជាជាងផលិតផលក្រៅស្រុក ដែលនេះគឺជាផ្នែកដ៏សំខាន់បំផុតសម្រាប់សង្គម និងការផ្លាស់ប្តូររថយន្តអគ្គិសនី” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbCcNk3BVa0_y-owRUVkk3gg-zEwDn9YBGSWS7xFDFzIz-6dgAW-gozngJFxFdSqLRCwNo2QlhSQPqpWi2tDeswleXiIpst0Zsojw4-wbhaXodejZmP_SchcvSbf8x9wyyoXs_rGQjEVGuxqBgWhjiNsycHpiS8mgcwTxSySgIH0N_dJkhvWElT9Uf2Q/s1500/GettyImages-1812471098-8223a2c9515d45e79cb4dbd958a7e86d.jpg

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Ford នឹងផ្តោតលើការបង្កើនប្រសិទ្ធភាពរថយន្តអគ្គិសនីតូចៗ ជាជាងព្យាយាមបំពាក់អគ្គិសនីដល់រថយន្តធំ ព្រោះវាមិនសមស្របនឹងលក្ខខណ្ឌហិរញ្ញវត្ថុទាំងក្រុមហ៊ុន និងអ្នកប្រើប្រាស់។ លោកបានមានប្រសាសន៍ថា “ម៉ូដែលរថយន្តអគ្គិសនីយក្សទាំងនោះនឹងមិនទទួលបានប្រាក់ចំណេញច្រើននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjWidajr-YYvHuV4L-UKBX4iLnfOfZAx51_URBZxBxjjaao54OWnIIVYfkRd-JP9QqtheFhODjERb9_z4SMDJXCqukppB6r4eyB-yTJfc9pA7-wBQRmO_ytM9ReBuoVs51G-xDlZ2-8RUbMvi3Jdg8I6BjndCNrGoy52VZq51LBzkhW4853wbrXebB7zk/s1200/Mach1.webp

លើសពីនេះ នាយកប្រតិបត្តិក៏បានបញ្ជាក់ផងដែរថា ប្រសិនបើក្រុមហ៊ុន Ford មិនចូលរួមក្នុងផ្នែករថយន្តអគ្គិសនីតម្លៃទាបនាពេលខាងមុខនេះទេ ពួកគេអាចនឹងខាតបង់ប្រយោជន៍ច្រើន ដោយសារតែរថយន្តអគ្គិសនីរបស់ចិនកំពុងពង្រីកខ្លួនកាន់តែច្រើនឡើងៗ។ ទោះជាយ៉ាងណារថយន្តចិនមួយក្រុមនេះអាចនឹងមានការលំបាកក្នុងការចូលទៅទីផ្សារអាមេរិកខាងជើងដោយសារតែពន្ធនាំចូល ១០០% ប៉ុន្តែពួកគេនៅតែមានថាមពលខ្លាំងក្លា បើធៀបនឹងរថយន្តអគ្គិសនី Ford នាពេលបច្ចុប្បន្ន៕