Home ព័ត៌មានអន្តរជាតិ ហេតុអ្វីជនជាតិស្បែ.កខ្មៅ មួយចំនួនពុំចូលរួមអបអរសាទរបុណ្យឯករាជ្យជាតិអាមេរិក?

ហេតុអ្វីជនជាតិស្បែ.កខ្មៅ មួយចំនួនពុំចូលរួមអបអរសាទរបុណ្យឯករាជ្យជាតិអាមេរិក?

63
0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៤ ខែកក្កដា ជារៀងរាល់ថ្ងៃឆ្នាំ គឺជាទិវាបុណ្យជាតិរបស់អាមេរិក ឬជាថ្ងៃបុណ្យឯករាជ្យជាតិ (Independence Day) ពីព្រោះកាលពីឆ្នាំ១៧៧៦ អ្នកតំណាងរដ្ឋអាណានិគមរបស់អង់គ្លេស ចំនួន១៣រដ្ឋនៅអាមេរិក បានចូលរួមចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យជាផ្លូវការពីប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUJo-usXadEXI6-uXgBdSoWk7cJZzzsxr3AIMI69VT9kaKMv44yt2tQR-EYTRsx5faal1jKny6oYM6Wu5TPQ4hJbopCCbWKn3MbGbNFpsxADTOHQkN2_Le_FnuYNLX-cnF3fGueMwk1XDxzzRgmm69nFJqeMn93a9McxKUpqBkLbrByrNHNEm0RL7VMo0/s750/independence-day.jpg

ចំណែកឯកសារសំខាន់ក្នុងការចុះហត្ថលេខានេះមានឈ្មោះថា «សេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក» ។ ចាប់ពីពេលនោះមក នៅឆ្នាំ១៩៤១ អាមេរិកក៏បានប្រកាសថា នៅថ្ងៃទី៤ ខែកក្កដា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដើម្បីឱ្យពលរដ្ឋអាមេរិកចូលរួមអបអរសាទរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWL5_7JKSm0FSF4RRY8Tz6BWZLMV2HUiIPWI8HpVrUiQ09yAbbvlEfIXO2qE3S-wDZkmoge_KTbeKyZoWTvvqZd2V2TYKWkD4duTwH4p161A-5l16ZsX4wYnlGfmYO04cFI0ScYqPLNwl1WidSViq6aDuBPOeOp6A8gYuL6eRp5Y_ctY2-xm939vRHFWQ/s1200/download.jpg

ប៉ុន្តែថ្ងៃប្រកាសឯករាជ្យនៅឆ្នាំ១៧៧៦ ពុំមែនជាទិវាឯករាជ្យសម្រាប់មនុស្សគ្រប់រូបនៅអាមេរិកទេ ពីព្រោះក្នុងអំឡុងពេលនោះ ជនជាតិស្បែកខ្មៅនៅតែជាទាសកររបស់អាមេរិក និងត្រូវគេជាន់ឈ្លី រហូតដល់ប្រធានាធិបតីអាមេរិកសម័យនោះ គឺលោក Abraham Lincoln ប្រកាសឱ្យឈប់ចាត់ទុកជនជាតិស្បែកខ្មៅជាទាសករ នៅឆ្នាំ១៨៦២ ។ ប៉ុន្តែអាមេរិកនឹងរង់ចាំអនុវត្តសេចក្តីប្រកាសនេះពេលបញ្ចប់សង្គ្រាមស៊ីវិល នៅឆ្នាំ១៨៦៥ ជាមុន ទើបអាមេរិកអនុវត្តសេចក្តីប្រកាសនេះនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTUUGMzOAPonmuLopGYB-GJ2oHEqYrNv2-cbsToxftpfQet3vEzAu5Ez8MqQ2FUsu3-KvOryUpzJROfqI-BGtAw4VHuGyFYK7ZFo6dsg-Jy6GgG7eesvRfMN91D64Z_SfPCPuRdAMiIfpLtkRqRmrd1bK02VAMSDKLPl4f5VjMf1p2DZIpEE_XfrjIrA/s600/main-qimg-b871e1775309ecfb29cc8c13342e4ff5.jpg

ហេតុនេះ ធ្វើឱ្យជនជាតិស្បែកខ្មៅមួយចំនួននៅអាមេរិក គិតថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៤ ខែកក្កដា ពុំមែនជាទិវាឯករាជ្យរបស់ពួកគេទេ ប៉ុន្តែវាជាបុណ្យរបស់ពួកស្បែកសប៉ុណ្ណោះ ។ រីឯជនជាតិស្បែកខ្មៅខ្លះទៀតយល់ឃើញថា ជនជាតិស្បែកខ្មៅដែលចូលរួមអបអរសាទរបុណ្យឯករាជ្យអាមេរិកនាពេលនេះ គួរតែចេះភ្ញាក់រលឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbz1wMRrECGyWAH6AZJSVFtz38pXRbtqLynwyOdOfmLKbORG_NBKmUNFd7YGThbXaVYpENL9MHia8rRrX-LGN7qv7B-rQ-5rnYQTphPbZRYJFZ7oO5iLjTirpHhhLFbRYvRszAcGEuO-O2K3o0pDikE98t5uNx61CWWHMXt1DOJyaH8zRe9mlVnSkxiFU/s3500/people-wave-american-flags-as-they-ride-through-4th-of-july-news-photo-544949778-1561130841.jpg

បើទោះជាអាមេរិកប្រកាសឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា ក្តី ប៉ុន្តែប្រធានាធិបតីអាមេរិក ចំនួន១២នាក់ នៅតែប្រើប្រាស់កម្លាំងទាសករស្បែកខ្មៅដោយស្របច្បាប់ ហើយពួកគេបញ្ជាឱ្យជនជាតិស្បែកខ្មៅសាងសង់សេតវិមាន និងអគាររដ្ឋសភា ដែលជានិមិត្តរូបនៃភាពអស្ចារ្យរបស់អាមេរិក ។ ក្រៅពីនេះ បទចម្រៀងជាតិ «The Star-Spangled Banner» ក៏មានខ្លឹមសារជាន់ឈ្លីជាតិសាសន៍ផងដែរ ។ ដូច្នេះ ជនជាតិស្បែកខ្មៅទាំងនេះយល់ឃើញថា ការប្រារព្ធពិធីបុណ្យឯករាជ្យរបស់អាមេរិកហាក់ផ្ទុយនឹងពាក្យថា «សេរីភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUwFZX_0x3MvBx0AdsDohbbSvCYfRzOOnP-jC5XOKesiyLGt_NRG8xkoobYLfeOHfVUw547AJYJJAZl50aGCPOLne5PHC2cUFnomM6tbRF8oHMzfXSZmEMkpBbh94VrlTUA-aYv4NW-uIa186GUYPLcW4zTffYzW7jGnl6FFjCQSX2xba_oCdq_emFIoM/s1200/photo_2024-07-05_11-39-31.jpg

ទោះជាជនជាតិស្បែកខ្មៅភាគច្រើនពុំចង់ចូលរួមរីករាយជាមួយថ្ងៃបុណ្យឯករាជ្យជាតិរបស់អាមេរិកក្តី ប៉ុន្តែពួកគេនឹងចូលរួមអបអរសាទរ «ថ្ងៃ Juneteenth» ដែលត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ជំនួសវិញ ពីព្រោះវាជាថ្ងៃរំលឹកពីការប្រកាសសេរីភាពរបស់ទាសករស្បែកខ្មៅ និងបញ្ចប់សម័យទាសករនៅអាមេរិក ។ អាមេរិកបានប្រកាសទទួលស្គាល់ថ្ងៃទី១៩ ខែមិថុនា គឺជាថ្ងៃបុណ្យជាតិរបស់អាមេរិកនៅឆ្នាំ២០២១ ក្នុងអំឡុងពេលលោក ចូ បៃឌិន ធ្វើជាប្រធានាធិបតី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtfe6z60OCZcetd8k2_gHtdxraasJuN1adMQ4ZgaBlPoDby8EXu9slaNanjV3HMOjcyr-f3Cbt1vXGyRC6In1taY7bfopFc4m9kAhgpsucBYEnmMJEKa6LCXz8AXV9RISylW70hCHlBDTRxXHyEqBSEDKhy4XaDDRT4XvQJfZsj9nrsqfU33e0_3GmBQE/s1280/tumblr_inline_nqvf9mtJKv1s3x23w_1280.jpg