Home Blog Page 983

វៀតណាមក្លាយជាប្រទេសដែលមានចំនួនមហាសេដ្ឋីកើនឡើងលឿនបំផុតក្នុងលោក

0

វៀតណាម៖ គិតត្រឹមឆ្នាំ ២០១៣-២០២៣ ប្រទេសវៀតណាមគឺមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងលោក ដែលចំនួនមហាសេដ្ឋីមានទ្រព្យសម្បត្តិសុទ្ធចាប់ពី ១ លានដុល្លារអាមេរិកឡើងទៅ កើនឡើងរហូតដល់ ៩៨% ឯណោះ។
ទិន្នន័យនេះត្រូវបានដកស្រង់ចេញពីរបាយការណ៍ថ្មីៗដោយក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសកម្មពិភពលោក New World Wealth របស់អាហ្វ្រិកខាងត្បូង និងក្រុមហ៊ុនប្រឹក្សាចំណាកស្រុកវិនិយោគ Henley & Partners របស់ប្រទេសស្វីស។ របាយការណ៍នេះធ្វើស្ថិតិចំនួនមនុស្សដែលមានទ្រព្យសម្បត្តិសុទ្ធ ១ លានដុល្លារ ឬច្រើនជាងនេះរវាងឆ្នាំ ២០១៣ និង ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdd1jT3SdQMqbDLc4Yl8x6cMiMUlBEhZOGLXdCalhUCXgameNvISrPUqOrfOawA9qz8DFbBWU9n0DxnefEpkkGq4VCPi4kyFkK9MSxakAy0WU_16AEQahtolFd8TF937J7isCUN8F8SoEZl6naI7DhHwxVPRt4TXkhXeJ7gns0OMRHK8SBdUms3pNJn8/s2500/Ho-Chi-Minh-City.webp

ការស្រាវរបស់ New World Wealth បានធ្វើឡើងក្នុង ៩០ ប្រទេស និងទីក្រុងចំនួន ១៥០ ជុំវិញពិភពលោក ជាពិសេសផ្តោតលើអាស៊ី និងអាហ្វ្រិក ដែលជារឿយៗផ្តោតលើស្ថាបនិកក្រុមហ៊ុន និងបុគ្គលដែលកាន់តំណែងជាប្រធាន នាយកប្រតិបត្តិ និងមុខតំណែងគ្រប់គ្រង។ ក្រុមហ៊ុននេះបានចាប់ផ្តើមចេញផ្សាយរបាយការណ៍តាមកាលកំណត់ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២២ ដែលគ្របដណ្តប់លើប្រធានបទជាច្រើនដូចជាមហាសេដ្ឋី អចលនទ្រព្យ រូបិយប័ណ្ណគ្រីបតូ និងការធ្វើចំណាកស្រុកនៃអ្នកមានជាដើម។

យោងតាមរបាយការណ៍នេះ សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកក្នុងចំនួនមហាសេដ្ឋី ដែលមានចំនួនជាង ៥.៤ លាននាក់ ប៉ុន្តែប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាវៀតណាម ចិន និងឥណ្ឌាក៏បានឃើញកំណើនសេដ្ឋីលឿនបំផុតផងដែរ។ ចំនួនមហាសេដ្ឋីរបស់វៀតណាមបានកើនឡើងដល់ ១៩,៤០០ នាក់គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ស្មើនឹងការកើនឡើង ៩៨% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ក្នុងចំណោមនោះចំនួនអ្នកមានទ្រព្យសម្បត្តិជាង ១០០ លានដុល្លារ មានតែ ៥៨ នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាអត្រាកំណើនមហាសេដ្ឋីរបស់វៀតណាមនាពេលបច្ចុប្បន្ននេះគឺមានកម្រិតខ្ពស់ខ្លាំងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFsXtVOIj3M09eenGc8IMe-KRRi8ALK1n_8BB8nO3d1WHoXQQuIZv1wfthqNf_KVIvG-5THnL_uzwfooOCqr9p63ecQO8uc5aW0n9QgY2sxN5N9LtSrNNn-7zNSl7tReMUELWHpV1IDLE9_xzK_Yx72GtzD0seTwWdywUYyhK3xKkKaj0kP4ntmbLeDLs/s1137/photo_2024-07-11_12-55-53.jpg

New World Wealth និង Henley & Partners ជឿជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃមហាសេដ្ឋីនៅក្នុងប្រទេសវៀតណាមគឺជាការឆ្លុះបញ្ចាំងពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចនាពេលថ្មីៗនេះ និងបង្ហាញពីការបន្តនៃនិន្នាការកើនឡើងក្នុងការប្រមូលទ្រព្យសម្បត្តិ។ គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលរបាយការណ៍វាយតម្លៃ (២០១៣-២០២៣) សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងគួរជាទីចាប់អារម្មណ៍ លើកលែងតែរយៈពេលពីរឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ។

ជាពិសេសនៅឆ្នាំ ២០២២ នៅពេលដែលជំងឺរាតត្បាតត្រូវបានយកឈ្នះ សេដ្ឋកិច្ចងើបឡើងវិញ GDP កើនឡើង ៨.០២% ដែលជាកម្រិតកំណត់ត្រាខ្ពស់ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងរយៈពេល ១០ ឆ្នាំនៃរបាយការណ៍វាយតម្លៃក៏កើនឡើងជិត ២.២ ដង ពី ១,៩៦០ ដុល្លារក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០១៣ ដល់ ៤,២៨៤ ដុល្លារក្នុងឆ្នាំ ២០២៣។ ដូច្នេះការកើនឡើងនៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYOELqaTa6TtZj8VZ25nicGyWSqRKEGBsw0gzn9ANxeuFHc4O8BYTQ_cL7vhnR8VIJsSHyt-_ZoKKHoS82phyQCf7q1uT_sDseb30ULu-rLudlrNj_9OGopv6bna6sNVmePR7Gs4C9Yfr7gNWUcGtG4VhL2WedqqYWzpg2HXmdWhgThdEJNlYK5C9CnxY/s1280/photo_2024-07-11_12-56-40.jpg

ភ្ញាក់ផ្អើលពេញកំពង់ផែ! បុរសចិនម្នាក់លាក់សត្វពស់រស់ជាង១០០ក្បាលក្នុងខោ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានបុរសជនជាតិចិនម្នាក់បានលាក់សត្វពស់រស់ ក្នុងខោជើងវែងរបស់ខ្លួន រហូតដល់ជាង១០០ក្បាល ដែលមានពូជខុសៗគ្នាដើម្បីជួញដូរនៅប្រទេសចិន ប៉ុន្តែត្រូវបានមន្ត្រីគយសង្ស័យ និងហៅមកឆែកឆេរ ។ វាធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើបុរសរូបនេះអាចលាក់ពស់រស់យ៉ាងច្រើនក្នុងខោដោយរបៀបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzomr4BMyRbHjKG2UwCwH7Va2EowuXcBuGUGEUnBBkK63nI5uMSD3-NV4y4SLXfM7rNQdEiIkRSm4COg9pyJJbSRuwsuzDhF9-A-i8nPwJ9AtQ1uI00qIzTXfcWWfz0p9RPzGgZJNt753OCmhcQBif5Mqp2l1j7uXlvw_OWVN7wisa7py-bZPf6tKq2L0/s696/photo_2024-07-11_12-49-26.jpg

បើតាមរបាយការណ៍របស់មន្ត្រីគយចិននៅទីក្រុងស៊ិនជិន ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ថា ពួកគេបានចាប់ខ្លួនបុរសម្នាក់នៅកំពង់ផែហ្វូធៀន (ប៉ុន្តែពុំបានបង្ហាញឈ្មោះ) ដែលជាចំណុចព្រំដែនរវាងទីក្រុងហុងកុង និងទីក្រុងស៊ិនជិន ក្រោយពីមន្ត្រីគយត្រួតពិនិត្យឃើញសត្វពស់រស់ ចំនួន១០៤ក្បាលបានលាក់ទុកក្នុងខោជើងវែង ខណៈបុរសរូបនេះព្យាយាមគេចខ្លួន ។

មន្ត្រីគយនិយាយថា ក្នុងហោប៉ៅខោរបស់អ្នកដំណើររូបនេះមានថង់ចំនួន៦ និងថង់នីមួយៗបានបិទស្កុតនៅមាត់ថង់ ។ នៅពេលបើកមាត់ថង់ទាំងអស់ ស្រាប់តែឃើញ ពស់រស់ក្នុងថង់ដែលមានទំហំ និងពូជផ្សេងៗគ្នា ដូចជា ៖ ពូជ Milk Snake និងពូជ Corn Snake ហើយពស់ភាគច្រើននាំចូលពីក្រៅប្រទេស ពុំមែនជាពូជពស់នៅប្រទេសចិនទេ ។ ប៉ុន្តែវាជាពស់គ្មានពិស គឺសម្រាប់ទុកជួញដូរឱ្យអតិថិជនដែលចាប់អារម្មណ៍ចង់ចិញ្ចឹមសត្វប្លែកៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZf7c87rIxHXHzcLgMx8kFeUgQcmwpltJuSF7Rdm2lLMvNuS5SMMNyoGbOE98WEz_tQ2wrhtTik0mFY2wYo1-HvB3_oa_sZwISqM2dc677gEz_NpG993P-hlC2YySA9Mzj5xxQQIb-copXDqwBFtAGcqFC86Kx9oy8HWz-X8VkvXozHd1b-2M5OWO6J5E/s696/photo_2024-07-11_12-49-29.jpg

ជំហានដំបូង សមត្ថកិច្ចបានចាប់ខ្លួនបុរសរូបនេះសាកសួរបន្ថែមទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពីបទនាំចូលសត្វពីក្រៅប្រទេស ។ សមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលើមានគោលបំណងជួញដូរពស់នៅប្រទេសចិន ពីព្រោះពលរដ្ឋចិនមួយចំនួនចង់ចិញ្ចឹមពស់មានពណ៌ចម្រុះបែបនេះ និងគ្មានពិស ។

គួរបញ្ជាក់ថា ចិនជាប្រទេសជួញដូរសត្វដ៏ធំបំផុតនៅលើពិភពលោក ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរចិនបានបង្ក្រាបការជួញដូរសត្វខុសច្បាប់ជាបន្តបន្ទាប់ ដោយហាមឃាត់ពលរដ្ឋនាំសត្វមានជីវិតពីប្រទេសផ្សេងៗចូលមកចិនដោយគ្មានការអនុញ្ញាត ។ បើជនណាម្នាក់បំពាននឹងការហាមឃាត់នេះ នឹងត្រូវទទួលទោសតាមច្បាប់ ប៉ុន្តែអាជ្ញាធរចិនពុំបានបញ្ជាក់ពីទោសរបស់ជនល្មើសច្បាស់លាស់ទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfkPSycnyEl-La1oiXt7ilc7QS8Q81-e_2hQnsMV1J35eLEOXAYuZVViwJgAeHT3H8ajNv5z39UKBF6mFz81qPMQE3uG7teuND-k-SfGhKQqB9MBqXhAdBFI8KjdMIMcAb89AEJKzJcOkSCUafBPcksXSWglAnnJw2x9KUS3iCgVrWsKFuaShAquAojwM/s696/photo_2024-07-11_12-49-33.jpg

តោះមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជា

0

ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជាយើងគឺមានម្ហូបអាហារពេញនិយម និងសម្បូរបែបជាច្រើន ទោះជាយ៉ាងណាបើយោងតាម Taste Atlas ដែលជាគេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍តាមអ៊ីនធឺណិតមានបទពិសោធន៍សម្រាប់អាហារបែបប្រពៃណី និងអាហារបែបទំនើប បានរាយបញ្ជីមុខម្ហូបល្អបំផុតទាំង ៩ នៅក្នុងប្រទេសកម្ពុជាយើង ដែលម្ហូបទាំងនេះគឺមានការពិនិត្យយ៉ាងដិតដល់ពីអ្នកជំនាញផ្នែកធ្វើម្ហូប មេចុងភៅ អាហារដ្ឋានអន្តរជាតិ និងអ្នកស្រុក។ ដូច្នេះបញ្ជីចំណាត់ថ្នាក់គឺផ្អែកលើចំនួនផ្កាយដែលម្ហូបសម្រេចបាន រសជាតិនៃម្ហូប ប្រជាប្រិយភាពរបស់វានៅក្នុងស្រុក និងនៅលើផែនទីធ្វើម្ហូបពិភពលោក រួមទាំងតម្លៃអាហារូបត្ថម្ភ។ នៅក្នុងអត្ថបទនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជាយើង៖

១.ឡុកឡាក់សាច់គោ៖ គឺជាអាហារដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជាយើង ដែលភ្ញៀវជាតិ និងអន្តរជាតិមិនដែលរំលងឡើយ។ ម្ហូបនេះមានគ្រឿងផ្សំដូចជា សាច់គោ ពងមាន់ ប៉េងប៉ោះ សាឡាត់ ខ្ទឹមបារាំង ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករ អំបិល ម្សៅស៊ុប ទឹកប៉េងប៉ោះ ម្រេចម៉ត់ ខ្ទឹមសចិញ្រ្ចាំ និងអំបិលម្រេចក្រូចឆ្មារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoRHLU-dIRImHGb1JlgK_9ZaA5hJlDKhvNIOkssZCVPAkX6Q34xrCBrHwIj83yEoTyPkLY9FtOF9v_u00w6VggJpFqpva4lUH97IpTjBaTsnfRlySsDkyOUqduXG-sPqkoO-hggobjX1PGyZg6JCVG1Mr9SamHPgV4_ppdtJq5DkXhsXv05ER2C9e1qg/s960/60349995_2031107753684900_1719376284485681152_n.jpg

២.បុកល្ហុង៖ អ្នកណាមិនស្គាល់ បុកល្ហុងគឺអាហារដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើង ដោយមានគ្រឿងផ្សំដូចជា ផ្លែល្ហុងខ្ចី អម្ពិល រំដែង និងប្រហុក ដែលជាប្រភេទត្រីផ្អាប់របស់ខ្មែរ។ បុកល្ហុងនេះក៏ដាក់ត្រីឆ្អើរ ឬក្តាមប្រៃផងដែរ ហើយជាធម្មតាវាត្រូវបានប្រើប្រាស់ជាមួយបាយចំហុយ និងសាច់អាំងដូចជាសាច់មាន់ជាដើម។ ភាពខុសប្លែកគ្នាដ៏សំខាន់មួយរវាងសាឡាត់ល្ហុងបៃតងបែបប្រពៃណីរបស់ឡាវ ហើយបុកល្ហុងបែបខ្មែរ គឺការប្រើប្រាស់ទឹកប្រហុកជំនួសឱ្យទឹកត្រី ដែលជាធម្មតាត្រូវបានគេប្រើកាលពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGNHr64yWH3OJpyokkiWLS8-AxYzWtbnfGBWcwrsvFHIqLl4aUtA4diLxHYyBYskXIT1FTOZtH1ilKP9dUs1j_VVEQCkiX5lyaAzhX1gwM75YVVVCxa39mqZOIDHHqgSZvMjyIYqZCF8ffI_F_mNELzLfGg4NqsgnXL808G4MoQIT3CugmYIizkt4PDUQ/s1280/maxresdefault.jpg

៣.ហហ្មុក៖ គឺជាមុខម្ហូបតំណាងជាតិរបស់ប្រទេសកម្ពុជាយើងដោយមានគ្រឿងផ្សំដូចជា ត្រីស្រស់ផ្សំជាមួយគ្រឿង មានការពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ។ ហហ្មុក អាចធ្វើជាមួយត្រីរ៉ស់ ឬត្រីអណ្តែងដាក់ស្លឹកញជាដើម ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehKheqXbb8dHvqp9eFtCP2d7EAxBF2oUn3dfs2iuAGTOvqKyhIZV565TJTgrn-ddPnVUZVD-FaHp7fkqQvKlQnGzfDkQK9icrvFg6BCEO2EmUN7O0lh2dF770-hXMfn3MzOvR7bW7UVWUWrG-g3JPiAGrGOT1YQR_hcPuFT-jdaEeDOrx_Go89mywFmI/s696/sp44-2.jpg

៤.នំក្រឡាន៖ ក្រឡានគឺជានំរបស់ខ្មែរយើងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងអាស៊ីអាគ្នេយ៍ មិនថាភ្ញៀវជាតិ ឬអន្តរជាតិទេ គឺពួកគេតែងតែចូលចិត្តនំក្រឡានខ្មែរ។ នំនេះធ្វើពីអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។ នំក្រឡានគឺមានលក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1yRXzHGLNzH04nCqfpbQdYskWyXNxNGztAGjfash9HSFWqv0w0phqMapgxechDhxzarK94V6ravu4KsYH6XWGE8ldLvn1Qlg5u2KvGffnGGmi1ympJNtamnb3iR0J5q__wIuCOsHIysqHFc4puI65Q5HzenCtnrAfgB__ArdUQmod2xTz2SV4_wEVOe8/s1024/photo_2024-02-15_10-41-32.jpg

៥.អាពីងបំពង៖ គឺជាអាហារសម្រន់ដ៏ល្បីល្បាញ និងឈ្ងុយឆ្ងាញ់បំផុតមួយក្នុងប្រទេសកម្ពុជាយើង។ វាគឺជាស្តេចអាហារសត្វល្អិតប្រចាំទីប្រជុំជនស្គន់ ជើងព្រៃ ខេត្តកំពង់ចាម សម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ស្រុកនេះគឺមិនដែលរំលងអាពីងបំពងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs3IKyjrp2SoGWnTMrwHMJ2G2bZoFBl4BlejRCWuogNLJSjW_q1rxKNg983EDhS_PLTkI-KMDqfavE0R9PaGeKM1zzq32QlUk4dZEJkhoFzmySnH25sKgMvvrIl8KkI735r7vwWxVjH8VFkT7Y78YyRjwSlCjfxYFN6c-V5c2Fq_-XRaRnDvM0uaEgdNw/s640/Skun_spiders_closeup.jpg

៦.សម្លការី៖ សម្លការី ឬការីសាច់មាន់គឺជាអាហារបែបប្រពៃណីខ្មែរដែលមានសាច់មាន់ គ្រឿងបុក (ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម សម្បកក្រូចសើច) រួមទាំងមានគ្រឿងការីគ្រប់មុខដូចជា (ផ្កាចាន់ ឈើអែម ម្សៅការី និងប្រេងគ្រាប់ការីក្រហម) លើសពីនេះក៏មានម្ទេសឆ្អើរចិញ្ច្រាំ ស្លឹកក្រូចសើច កាពិឆៅ ខ្ទិះដូង បន្លែការីគ្រប់មុខរួមមាន (ដំឡូងបារាំង ឬដំឡូងជ្វា ខ្ទឹមបារាំង សណ្តែកកួរ ត្រប់វែង) សណ្តែកដីលីង និងគ្រឿងផ្សំជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4X-_qDGyHKYvmT-u43VuOyQx90ybYEg-DB-30YGHtYay5o85w3rqe-0UnrS7AE6-DgAiYyAgUNNFi5mbaxJU7SF8lS5gBjO7y1k7AyU6F2bG372cZJnCVnMmRDZ0DhJNDhuMHIIbY1zrHxWv86ldE1PL6tRRSMCgdSjcBmMd5cAgHNTFCB1KVYuqHxY/s1000/f1302c89c0344a72b6980b5fbe003d92.jpg

៧.ត្រីចៀនចួន៖ គឺម្ហូបខ្មែរដ៏ពេញនិយមបំផុតមួយ ដែលគេច្រើនធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវសំខាន់ៗ។ ដោយមានគ្រឿងផ្សំដូចជា ត្រីកែស ឬត្រីសណ្ដាយ ទឹកត្រី អំពិលទុំ ស្ករត្នោត ខ្ទឹមស ស្លឹកខ្ទឹម ឬស្លឹកគូឆាយ សៀង ខ្ញី (ហាន់ជាចំណិតតូចៗ) និងខ្លាញ់រាវ ០,៥០ ក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLNDlzapKf4DPVC7dEmxKdxceEXnHCM_2KzaToHYUJX7JGggqR57ADnV3Xfcof6YgAbt3UuY3XTiFgAYyr7g91kdaWaqmKjL-ZiheyE72U2bHluvFOjM8OcvXm9ZPzQCFCGq6NOkakyhE6eLJGgkQ1GI2Oc19hArQXaLOyEn8tdQTD8H-azhyphenhyphenC7uOEnVw/s600/118803141_143495587431700_7261050256446529011_n.jpg

៨.សម្លម្ជូគ្រឿង៖ ម្ជូគ្រឿងក៏ជាមុខម្ហូបដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើងផងដែរ ដោយមានគ្រឿងផ្សំដូចជា សាច់គោ គ្រឿងបុក ម្ទេសក្រៀមត្រាំទឹកអោយរីកហើយចិញ្ច្រាំអោយម៉ត់ អំពិលទុំ ឬក្រសាំងក៏បាន ត្រកួតកាត់កង់ៗ ម្ទេសខ្មាំង 2-3ផ្លែ ស្លឹកក្រូចសើច ស្លឹកកន្ទ្រោប យកទៅរោលភ្លើង ហើយបេះតែស្លឹកទុក ប្រហុកចិញ្ច្រាំ ទឹកត្រី អំបិល ស្ករ និងម្សៅស៊ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx2110frewhEGyNxEExXhvh0FDlTy67ML7GZhZV8O_o8SEiio_w0wecjzbYaQOA1HowViqe_RZ_dTnIU7mfUiAZ935ONVq9Jr7ceoCBKkPO23wsfQsxUzKHHTBc6FhBc4Ii1v_MGiNHtCYq_ym3_lr2aXIJwoljfUFX-rIBGyHIAnd4tHWBNQOrFZiXrY/s640/sddefault.jpg

៩.នំបញ្ជុក៖ នំបញ្ជុកគឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក បន្ទាប់មកយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗ រោយវា ទម្លាក់ទៅក្នុងទឹកក្ដៅពុះ ដើម្បីចំអិនសសៃម្សៅឱ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នុង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមសម្រាប់ញ៉ាំ។ នំបញ្ចុក ជាប្រភេទនំចំអែតក្រពះ ឬហៅថា អាហារសម្រន់ ដែលពលរដ្ឋខ្មែរពេញនិយមបរិភោគ ជាអាហារពេលព្រឹក ឬជាអាហារសម្រន់ សម្រាប់ពេលរសៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDhFnkZVnIAU_5RQ2PnhteaUNFVR08W9uFmGEg-kVROpCFubH-w3Wa6Inc0AuUg23HMLkRjg7wr8s3VWL0jZAFwJqvdF8awkZQ16NU-u0uxuGWcaL5M3cfnu1dKx5zhBF2PQnCYg61vG-gVPilIyyTX5AV5_RWOZz8WND8J3w2DB5oGEsvVqc9P8VCzbM/s960/93096529_108358434167437_2461416766308352000_n.jpg

តោះមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តប៉ៃលិន ធានាថាសប្បាយទៅហើយមិនចង់មកវិញឡើយ

0

ខេត្តប៉ៃលិន គឺជាខេត្តមួយដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដ៏ល្បីល្បាញ ក្រៅពីមានរ៉ែត្បូង និងពេជ្រដ៏មានតម្លៃជាច្រើន ខេត្តនេះក៏សម្បូរទៅដោយធនធានធម្មជាតិ បូករួមជាមួយទស្សនីយភាពជួរភ្នំ ទឹកជ្រោះ និងព្រៃឈើផងដែរ។ ខេត្តប៉ៃលិនស្ថិតនៅខាងជើងជួរភ្នំក្រវាញ នៅភាគខាងលិចនៃប្រទេសកម្ពុជា ដែលមានចម្ងាយផ្លូវ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ៨៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ ៥៧។ ហេតុនេះដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងស្រុក KBN News សូមណែនាំតំបន់ទេសចរណ៍ល្បីៗចំនួន ៥ នៅខេត្តប៉ៃលិនធានាថាសប្បាយទៅហើយមិនចង់មកវិញឡើយ៖

១.រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ៖ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចម្ងាយ ៥ គ.មពីក្រុងប៉ៃលិន។ នៅទីនោះមានស្ទឹងធម្មជាតិទឹកថ្លា ក៏ដូចជាមានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់ រួមជាមួយខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូងដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងយ៉ាងសប្បាយរីករាយ។ នៅរមណីយដ្ឋាននេះក៏មានខ្ចុះដើម្បីអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅជាច្រើនកន្លែង រួមទាំងមានខ្ចុះអង្គុយនៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារចុះទៅលេងទឹកជ្រោះធ្លាក់បែកផ្កាត្រែងទៀតផង។ ចំណែកកន្លែងទុកដាក់ឡានម៉ូតូវិញក៏មានទីធ្លាធំទូលាយផងដែរ មិនធ្វើឱ្យភ្ញៀវមានការព្រួយបារម្ភពីសុវត្ថភាពបាត់បង់អ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU5SGWrRjRhYQBN10LY3Z7FYNKL8m-7cErdbWyznYzACy-wASCau553luq1ZlTZ65s06nqdcx9jLXNMYJPWxkQQU3ASUsnntPeTAkGpBxtLvtte9ggtRbRkYtaWL8K9Wc_tXWp6drIJyf-ylDlEyexiy_CDBKJgZlKRW_xuRyTIkdweQ_dqi9e4rqgJxw/s1280/photo_2024-07-11_10-01-40.jpg

២.ភ្នំយ៉ាត៖ នណាៗក៏ដឹងដែរថា «ភ្នំយ៉ាត» គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយដ៏ស្រស់ស្អាតនៅក្នុងខេត្តប៉ៃលិន ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ៥៧ និងនៅក្បែរវត្តរតនសោភ័ណហៅវត្តកោងកាង កន្លែងទេសចរណ៍មួយនេះ គឺជាបេះដូងនៃខេត្តប៉ៃលិន។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរទាំងឡាយ ដែលចេញ-ចូល មកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ដើម្បីគយគន់មើលសំណង់ប្រវត្តិសាស្ត្រមួយចំនួន ដែលនៅជាប់នឹងជើងភ្នំយ៉ាតតែម្តង ដូចជាប្រាសាទទ្វារ ៨ ទិស និងព្រះចូឡាមុនីចេតីយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvmyJfEqfOIro_XTPoYFdpnn46n2HAyq-5EJIpdX9Yt-9vZsET_wCZuyllcBtDhgmVITF5DI3MEfgF2tnGDZyv-RaSDrgsDOjRaNQqwW61TA7vW0pMv-PjIXFExxXQxz_7fECbR9PIx-3ZdAih6WWX4fb-k2bjnjWvPSXyoRCmISwiFnzEsUpOeAXAZg/s852/photo_2024-07-11_10-01-47.jpg

៣.ទឹកធ្លាក់ក្បាលដំរី៖ រមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី មានទីតាំងស្ថិតនៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានចម្ងាយប្រហែល ៨ គ.មពីរូបសំណាកយាយយ៉ាត។ នៅកន្លែងនេះ ភ្ញៀវទេសចរអាចរីករាយនឹងការទស្សនាទឹកជ្រោះ ឬទឹកធ្លាក់, ដើរមើលទេសភាពព្រៃភ្នំ ទស្សនាកសិដ្ឋាននានា អាចហែលទឹកលេងយ៉ាងសប្បាយរីករាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv_EURLvpp7xvunAjAKZ6v3iBEyO7IFctOVz_xYX6kB0rJi8CiBQrKT_BV5QBuA-wzMgnKlzd2YPmdCx5H6k2A5iY4gEmioOkeMDXNcTF8YHBZm8EWh3mEHPE0y47LdNrsDg84jJMOqmT64nq-KfGkadTdk2Jwut5MfxcZ2N3WYj16YYNSG1aRhUEwb50/s1280/photo_2024-07-11_10-02-13.jpg

៤.ទឹកធ្លាក់ភ្នំដំបង៖ គឺជារមណីយដ្ឋានធម្មជាតិដ៏ល្អបំផុត ដែលមានព្រៃភ្នំយ៉ាងស្រស់ស្អាតនៅជាប់នឹងច្រាំងស្ទឹង។ ដូច្នេះភ្ញៀវទេសចរអាចចុះងូតទឹកលេងបានព្រោះទឹកថ្លាឈ្វង់ ហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយជ្រះអស់ទុក្ខកង្វល់។ រមណីយដ្ឋានទឹកធ្លាក់នេះនៅជាប់ស្រុកសំឡូត ហើយក៏ជាព្រំប្រទល់រវាងខេត្តប៉ៃលិន និងបាត់ដំបងដែលហូរកាត់ភូមិក្រចាប់និងរមណីយដ្ឋាននានានៃតំបន់នេះទៅកាន់ស្ទឹងសង្កែផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIdaKhqSYzzBaBmzrpqQcAApl_r6pW-bpXcUhjREPhGwAlThjAvRD_UD_jekeXMYSfWzAjlaYDt3F89JYnRT9282vtqjdJOm7IpOUxkHQLZqfR2OFz8-qUGdIF0JCqhnqruuLQsl-yniYCidlYIdZMI-BZygjll0b6mX3qnSswBBy7Z18iEtJBZ7PKBU/s800/photo_2024-07-11_10-02-48.jpg
៥.រមណីយដ្ឋានភ្នំកុយ៖ ភ្នំកុយគឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានសម្រស់ព្រៃប្រឹក្សា និងទឹកស្ទឹងមានលក្ខណៈធម្មជាតិពិតៗ ភ្ញៀវទេសចរអាចមកទីនេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាសម្រស់ព្រៃប្រឹក្សា ដោយតំបន់នេះក៏សម្បូរទៅដោយដើមឈើវល្លិ៍ធំៗសម្រាប់ការសម្រាកលំហែរបស់អ្នកទេសចរផងដែរ។ រមណីយដ្ឋានភ្នំកុយមានចម្ងាយ ២០ គ.ម ពីក្រុងប៉ៃលិន តាមផ្លូវស្ទឹងកាច់ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL9mcoNeyy4LcSDs9zpVFthjQvxz8Xt4LOsl2CL6n2rAZD1ReLOHyW667_3ca_kjR5fB_jfkrk-rfUcPEzIGzR0zxcqPXiOP4PDOD17_TGeBmK1IJk6P_F5lKUOJ9gSa1gSboskH12fzzENu8oqzCQOOXyVq7-ZhiPIZRc01YRpc8YSh6dVv6hAVX2B5E/s1100/photo_2024-07-11_10-02-57.jpg

នាយករដ្ឋមន្រ្តី តបតាមការស្នើសុំរបស់លោក គង់ បុរាណ កូនប្រុសលោកតា គង់ ណៃ ចូលក្របខណ្ឌរដ្ឋ

0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះសំណើរបស់លោក គង់ បុរាណ កូនប្រុសរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានបំណងចូលបម្រើក្របខ័ណ្ឌរដ្ឋដើរតាមគន្លងឪពុក។ សម្តេចធិបតី បានប្រគល់ភារៈកិច្ចនេះជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGLlA_Ilz_hRAtvAKhBK0ooRvzXL-s7VR0H5yloqqYD5eSUy3SSMmlJedIquRXaLq1tmFLx4uoMl3n-RyBeWZdlZPo5AK4t7oqSSgJoi2N9CQ_aYE44IiMKE4muRvCCXU-_y6azBYQmXxGvNJ_OEgfWqkrDkqmp3sFTN90wNkQLA2WyBmxkHL4tvK7AR8/s960/image_2024-07-11_10-50-02%20(3).png

នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែកក្កដា ថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។ «ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC5WaoP7tag07-zfTheMT-gZLduLJzgqO36w_MbxGjrqZQu4ioPlcHqRcEORNC810LeviqxY76Kceauu_lFhkDSVpLqOB0MNETLa_FTt1KY5jtaBu1aryG9XojWPnYWaQMk-odDPErikSkAowfX-J11PpHd6cBTkg6fi_y0Svv7Ahq31H9a4sSE3WmG9c/s1280/image_2024-07-11_10-50-00.png

សម្តេចធិបតី តបតាមការស្នើសុំនេះបន្ទាប់ពីលោក គង់ បុរាណ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន១០នាក់ដែលបានបន្តវេនចាប៉ី ពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែងដើម្បីជួយបំរើរដ្ឋដូចពុកខ្ញុំនិងជីវភាពសម្រាប់ថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែបងប្អូនអ៊ំយាយតាជួយស៊ែរផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកជ្រាបដំណឹង សូមអរគុណ និងអរព្រះគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoRsIbij1ZE9FQcjtdgcNojMJJ0GlTyPN7TlpYHWQ-l4fogOVZDHVDNOhpRXKbaybdh6-fJhamp2t_gIcc1fSItzraYj3C-EOtgxNb0xgjULFZVs-LFeGKDqQeD1yr77dPYDUS8sWlgwy-G5lraIAxchlJBE9D8tzpXBLfIHGT6HRe9MMqF98y96XzAwM/s960/image_2024-07-11_10-50-00%20(3).png

ក្រោយពីបំណងប្រាថ្នារបស់ខ្លួនបានសម្រេច លោក គង់ បុរាណ បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានក្តីសណ្តោសពីនាយករដ្ឋមន្រ្តី។ លោក បានរៀបរាប់ថា« ខ្ញុំបាទ គង់ បុរាណពេលបានទទួលដំណឹងនេះខ្ញុំបាទពិតជាសប្បាយរីករាយណាស់ ដែលសម្តេច ពេញចិត្តនិងស្រលាញ់អាណិតដល់រូបខ្ញុំជាសិល្បៈចាប៉ីដងវែង បន្តវេនពីឪពុក សូមដួងព្រលឹងពុកបានស្ងប់នៅដានលើ កូនបានសម្រេចបំណងប្រាថ្នាហើយ ហើយជាចុងក្រោយសូមជូនពរសម្តេចនិងលោកជំទាវព្រមទាំងក្រុមគ្រួសារជួបតែសំណាងល្អ សុខភាពល្អ គ្រប់ពេលវេលាជារៀងរហូត ក្រោមម្លប់សន្តិភាពជារៀងរហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNzcMlI7DOEceTFMuA-g9VxKN1m_BmPTIiCOEEalp7pVPDgOv7a_b8unS0gAc1s4YjPcvBBsZXZnc5S_XYwt341u13WWbuOQAQ1Exzxds-Sn-YMOMw5Y_azhDb0Yw71mGWqaB7cw9nkDrt-ZJq6sqxBxdpB9say2jO9a2lpNiraJGtw_Ce19moj-amyZg/s960/image_2024-07-11_10-49-59.png

គួរបញ្ជាក់ផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ វីរសិល្បករចាប៉ីដងវែងមរតកមនុស្សរស់កម្ពុជាបានទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើតខេត្តកំពតកាលពីរសៀលថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤៕

តើមានរឿងអ្វីកើតឡើង ហេតុអ្វីបានជាមានវត្តមានតារាល្បីៗយ៉ាងកុះករ ស្ថិតនៅក្នុងផ្សារទំនើប Chip Mong Mega Mall 271?

0

១០ កក្កដា ២០២៤ – តើភាពអស្ចារ្យ…ថ្មី…ប្លែកនេះជាអ្វីទៅ? ហេតុអ្វីបានជាកំពូលតារាល្បីៗ និងអ្នកជំនួញធំៗប្រចាំប្រទេសជាច្រើនរូបមានវត្តមាននៅក្នុងផ្សារទំនើប Chip Mong Mega Mall 271?

តាមពិត គឺបែបនេះសោះ ជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ “Galaxy Unpacked” របស់សាមសុង ការបង្ហាញកំពូលតួឯក Galaxy Z Series ជំនាន់ថ្មីប្រចាំឆ្នាំ 2024 នេះសោះ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP2qJGK4xXxPGBg4Ja4scAlBmTKGzAnnB8wr_aWCXjP-wTKfbE5AKG_oxbT39yhCRDNijE6cwWn8hJg5PlOr0oP7aNt9qoDmMzo6jaLMyJ6SMh97MA2x_8JIvFoHnqMY7z-zMQSunS8dPE3UvrOpXNKTijWjHpVWtFzQ8D0qAT9xkGxhN_4Y_7G94lM90/s6000/DSC06379.jpg

ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកឧកញ៉ា លាង ហេនរី អគ្គនាយកក្រុមហ៊ុនជីបម៉ុងលែន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងវត្តមានកំពូលតារាល្បីៗ ក្នុងនោះយើងឃើញមាន៖ កញ្ញា ស៊ីន យូប៊ីន លោក រ៉េននី ដារ៉ា និងវត្តមានអ្នកជំនួញធំៗ តារាល្បីៗជាច្រើនរូបទៀត ដោយពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងលើកំពូលបច្ចេកវិទ្យា AI ថ្មីរបស់សាមសុង ហើយចង់ទទួលបាននូវបទពិសោធន៍ថ្មីៗពីកំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Series ជំនាន់ថ្មីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFxMBNiRE91Nkz3622WrFFTdRngfhJRDv3LPDSpexcGZlsAvAu2QrpyqKAktVMS3ZWAi8zH1VZobGIDOpuOQbUSdQ1w_qAJORLE1FhQjyNqrYxqq_swcim4rif2O5h9jFUOzNnfKceAe9ZTjdUWtrol9RtF4VeGpeXH-X7idqIBfIHnmmFrz6W3GgRP70/s6000/DSC06350%20(2).jpg

ទទ្ទឹមនឹងនេះដែរ ក៏មានការដាក់ឱ្យទស្សនា និងតេស្តដោយផ្ទាល់ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយ Galaxy Z Fold6 និង Galaxy Z Flip6 ដែលបំពាក់នូវមុខងារ AI ដ៏អស្ចារ្យជាច្រើនសម្បូរបែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-mnvyd2ftIDI5AdS_5I71IR1L741cXNdrrVZ8pzRmldgwkxn3I_rumWKBF2D6Yqhi8ZlnLk0yFDxhz6JJQBTJ2O9dH5WF0GSjODwwvJVzXvia_Y_33CArViUBzafQHo7b4-lWzQYrfqibRx36ErQL3S_8FuqzuJqK4Cd3cOYqaqId_wt23PSyUsXyRBQ/s6000/DSC06380.jpg

លើសពីនេះ ចំណាប់អារម្មណ៍ដ៏រំភើបរីករាយពី សំណាក់តារាល្បីៗ ក៏ដូចជាភ្ញៀវកិតិ្តយសជាច្រើនរូបទៀត ក្រោយពីបានប៉ះផ្ទាល់ តេស្តផ្ទាល់ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 គឺពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងកំពូលមុខងារដ៏អស្ចារ្យ ពិសេសមុខងារ AI ហ្នឹងតែម្ដង។

ហើយពួកគាត់បានបន្ថែមទៀតថា ធ្លាប់តែឮភាពអស្ចារ្យពីមុខងារ AI នៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 ប៉ុន្តែនៅពេលបានដែលធ្វើការតេស្តផ្ទាល់ទើបដឹងថាលើសពីភាពអស្ចារ្យទៅទៀត គឺពិតជាទំនើបខ្លាំងបំផុតជាមួយនឹងមុខងារដ៏សម្បូរបែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjogCBg9Tgux9_fyLuxuy23Cty-6Gn0YQsffy6A1_6lPjagK1Zonol0ffpbEBM0WxjqgOWIZk2iFWpLs_krWjgCMWmcSQCgQLEDzozJZOCj11_E3Np0cgb9gpfbSKrPypfv3R9ps2Rba0xHaSWRXlF6e5z-1rshWvg1xTq0K6yyOTWdCOzWJFl_3PJHSeQ/s6000/DSC06390%20(2).jpg

ជាមួយគ្នានោះដែរលោក លោក ជា សុជាតិ ប្រធានគ្រប់គ្រងផ្នែកទូរស័ព្ទដៃ នៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន សាងសុង តែងតែខិតខំប្រឹងប្រែងដុសខាត់លើគុណភាព ផលិតផល និងអភិវឌ្ឍន៍ពីជំនាន់ចាស់មកជំនាន់ថ្មីឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីធ្វើ យ៉ាងណាឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកទទួលបាននូវកំពូលបទពិសោធន៍ថ្មីៗដ៏សម្បូរបែបពីសាមសុង!”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLYBuwtTFgwuX_hU5Ca0ICgppcfCR5V66emyDzk8jlPtexgWt2RJVpmfOA6CDi_mpuG0Wg1TkIMQ-Y2J6kD_04pbn05tpCf7tdtCXOhnA69dvrxG6Kv31EQkaq_RBNPl_2UEEpJCkb2bS8xH5M9qRR7soW1okMTgQwXZZUbwnHI43Zm-zNo-cz97iEqfI/s6000/DSC06351.jpg

បើក្រឡេកមកមើលពីគុណសម្បត្តិនៃភាពអស្ចារ្យរបស់កំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 វិញគឺថា៖

1. New way to get things done:

– Circle to Search៖ មុខងារស្វែងរកព័ត៌មាននៅលើ Google យ៉ាងងាយស្រួលតាមរយៈការគូររង្វង់លើអេក្រង់ និងអាចរៀបចំផែនការដំណើរកម្សាន្តបានម៉ាឆ្ងាញ់ (Things to do) តាមរយៈ AI

– Note Assist៖ មុខងារកត់ត្រា និងកែសម្រួលអត្ថបទឱ្យខ្លី អាចបកប្រែភាសានៅលើកម្មវិធី Note ដោយផ្ទាល់ និងមានមុខងារអាចបកប្រែអត្ថបទនៅលើ PDF បានថែមទៀត

– Transcript Assist៖ មុខងារបំប្លែងសំឡេងឱ្យទៅជាអក្សរ ដោយអាចបែងចែកសំឡេង (Separated by speaker) ទៅតាមអ្នកនិយាយនីមួយៗ

– Browsing Assist៖ មុខងារសង្ខេបព័ត៌មាន និងបកប្រែភាសានៅលើ Browser (Samsung Internet) និងអាចបកប្រែអក្សរនៅលើ Poster បានទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7aFgIgrNArSrDSfz7X2sGp7fB2SRM66xyOCruVsdWbL1_VMGE5EUk93T66mVBD0pQYReWiSeAqrkBU-uUAj6SAcv2P4FfyojN4miiHyOmEinCfEr_s_aLT2avW2hM7DIZcl9Nuy1uU9IO0ru3pMxaXArs3KrdWlGBRygmPEFlPsITU30q1dDXaxd9lgM/s6000/DSC06393.jpg

2. New way to Create:
– Smart Select & AI Drawing៖ មុខងារថតយកទីតាំងណាមួយនៅលើអេក្រង់ ទូរសព្ទដោយធ្វើការគូសនៅលើទីតាំងមួយនោះ។ AI Drawing មុខងារបង្កើតរូបអ្វីមួយតាមរយៈ AI ដោយគ្រាន់តែគូសចេញជារូបរាងមួយ

– Photo Assist៖ មុខងារកែប្រែ ផ្លាស់ប្ដូរទីតាំង ឬលុបរូបភាពខ្លះៗតាមរយៈ AI និងមានបន្ថែមមុខងារប្ដូរទម្រង់មុខមនុស្សទៅជាទម្រង់បែប Comic/3D cartoon / Watercolor / Caricaturehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw6B-KQZ23hPx0tRV1omXpEGxAjYbyRh5Myg2In_NvdlAglTsbZ249IDzgIZ0cWiPcK6N48vNCE1_OfvsS6NCA87BUaxIQdteTowBytkv73B6PZOTTLbTszaV0jLbtW6ZFSC1grcGaFETJ1CP3WagndBodCm0BHA0JsMcXxq4uYluw2Kh5ZxStVxGNkyw/s6000/DSC06410.jpg

3. New way to Communicate:
– Interpreter៖ មុខងារបកប្រែភាសាដោយផ្ទាល់ ទាំងសំឡេង និងជាអក្សរ អាចបើកបង្ហាញបានម្ដងទាំងពីរអេក្រង់ (Dual screen mode) និងមានបន្ថែមមុខងារស្ដាប់សំឡេងពីខាងក្រៅ (listening mode) និងធ្វើការបកប្រែដោយផ្ទាល់ភ្លាមៗទៅជាអក្សរ អាចស្ដាប់សំឡេងបានថែមទៀតផង (តម្រូវឱ្យដាក់កាស់ Galaxy Buds)
– Live Translate & Call Assist៖ មុខងារបកប្រែភាសាតាមរយៈការ Call និងមានបន្ថែមមុខងារកាត់បន្ថយសំឡេងរំខានបានកាន់តែល្អជាងមុន
– Chat Assist៖ មុខងារបកប្រែភាសា ប្ដូរស្ទាយសរសេរ សម្រួលវេយ្យាករណ៍ តាមរយៈការផ្ញើសារ និងជួយរៀបចំទម្រង់នៃការសរសេរ (Format) តាមរយៈ (Composer) នៅក្នុង chat Assisthttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWDpNgTPkMTlf9f2hwgIovobpTZ4482jNyni4NLcuk1JhfJiWSVlYjPJSIgLk02fZh8fIOlyBVUZEspY_yDB1R4A0uLIE7FR_UB5rhikMadNJ2XaJWXQ7XNSFR3LcQH7wgsO1LjQa_pZGb5j-wkLvASD-YKiGASemA3tET-YwmgeFnFWCQ4070CAquS2g/s6000/DSC06398.jpg

ជាពិសេស ចំណុចដែលទាក់ទាញខ្លាំងបំផុតនៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip6 ៖

+ បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP
+ អង្គផ្ទុក/ Storage: 256GB + Ram 12GB, 512GB + Ram 12GB
+ ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 3 for Galaxy (4nm)
+ អេក្រង់ខាងក្រៅធំ 3.4 អ៊ីញ Super AMOLED 60Hz, អេក្រង់គោល 6.7 អ៊ីញ Dynamic AMOLED 2X, និងថាមពលថ្មរហូតដល់ 4,000mAh Super-Fast Charging
+បន្ថែមមុខងារ Auto Zoom on FlexCam (Zoom អូតូជាមួយមុខងារ Flexcam)
+បន្ថែមមុខងារ Smart Reply
+បំពាក់មុខងារ Cooling System (Vapor Chamber) ប្រើប្រាស់បានយូរ និងមិនងាយឡើងកម្ដៅhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Kb45aww16ENQ2fzIp7sQ3ElR2yBf3ASIQ41GrkXJpKnL6JauxnI5SyUoaCstDT-vxvID3K6X2LOjbnWBmA5I-1d45jE_0c5KAcbPHH1IKNWY_pSUnyr9OJUQPOxsElswYqeVX-NwUGcX5KCn4DQ4bMjriqy7ivT_1rlgWlPrWaKJQqiEQfWEmzfz4Ek/s6000/DSC06399.jpg

Sorn Phakdey, [7/10/2024 6:15 PM]
– សម្រាប់ Galaxy Z Fold6
+ បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP
+អង្គផ្ទុក/ Storage: 512GB + Ram 12GB, 1TB + Ram 12GB
+ ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 3 for Galaxy 4nm
+ អេក្រង់គោលធំ 7.6 អ៊ីញ និងថាមពលថ្ម រហូតដល់ 4,400mAh Super-Fast Charging
+ បន្ថែមមុខងារការពារជម្រាបទឹករហូតដល់ IP48https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6E24IXChpR_j2lduRq6PfmCarqZQeLRnqvoy-AOUvA72s-EqfEzxwM8W22LSsRVVliyn7H3PkNijuzxatntM72DV_TbmOpVhCh4XqWtj7FX7ZFyGJ0iJ8PjlnRy9hx9a_2OAxwy3i8FoGW92ukKA96Z8ykTzaZpqfCkJGYd0qIf8wLmdPzUn1jZMvQf0/s6000/DSC06360.jpg

យ៉ាងម៉េចដែរ ហ្វេនៗ? នេះគ្រាន់តែជាគុណសម្បត្តិ និងមុខងារត្រួសៗរបស់កំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 តែប៉ុណ្ណោះ! បើចង់ដឹងកាន់តែច្បាស់ថាមុខងារទាំងនេះអស្ចារ្យប៉ុនណា ប្រញាប់ដាក់កម្ម៉ង់ភ្លាមទៅណ៎ា!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-wI_kO-JfJckt7q4teThhbSrAckE3WCNbMshdM5lTcqV61ttoZ6jdeF_rA3SQ9ZCOjdxrlfg0pvf82BH4aP00832KD5g2qTeSkWtlFF7bDZouKRvIIxmnT7TpRva4ThsDf4R4TgSkHD9HlZAnMdFf8ikSg-dgkRj7UVO5exeoA5OcYEn4_dfFfkoK24o/s6000/DSC06397%20(2).jpg

ហើយសម្រាប់ការដាក់ Pre-Order ចាប់ពីថ្ងៃនេះរហូតថ្ងៃទី 30 កក្កដា ឆ្នាំ 2024 លោកអ្នកទទួលបានការថែមជូនដ៏ពិសេសដូចជា៖

*Galaxy Z Fold6
– ទទួលបានការបញ្ចុះតម្លៃ 100$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)
– នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត
– Original Travel Adapter 25W + Original Slim S Pen Case
– ការធានាលើអេក្រង់ 1ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ)
– ទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifZYfQfetM2oiLrEpSn295gwZk00-k96BaIw_3iymtW4SZgJaENB3slSXjgrt2EH3X9Tk1tw9LTncajNa-wDyDc-Uk012WReNVtugBP75aaAwjh40__jMt4y7Q4EAtlomuj-xXXDiTTrDz8p-OtNRY7VwHnhpkprYKRxbqduQhJhdFKVbeToXzdgDtzc8/s6000/DSC06378.jpg

*Galaxy Z Flip6
– ទទួលបានការបញ្ចុះតម្លៃ 80$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)
– នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត
– Original Travel Adapter 25W + Original Flipsuit Case
– ការធានាលើអេក្រង់ 1ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ)
– ទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBocZLrIpKQ1HcesMxl7V-jCiASsCfZ56AbIWCPJwRgE05geD3uf0p2XFWlD-kHBPiqfcFAx0TnahKi9470QefpleH3bDcKkD0zamdvzuFGuId69gUltsAi-NfsYPRl5gr-o4Sy_jNidFhtrOM-b1AYOFwoIe6QLV3U34l1EGsErzUc1uoEDG1GcF1lj8/s6000/DSC06412.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់នៅ” Galaxy Pop Up Store” ដែលមានទីតាំងនៅក្នុងផ្សារទំនើប Chip Mong Mega Mall 271 ជាន់ផ្ទាល់ដីចាប់ពីថ្ងៃទី 11 ខែកក្កដា រហូតដល់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2024 ឬនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរសព្ទលេខ៖ 1800-20 32 32!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYo2-k9GoEmkicaVKCvOC6kPJWarYQNHPYIqQE9xQQPV3juVA-18sG7vpLIK_KvHwqMoHdjqB7O2rD3OVcw9-T3cilDJELDTFiHna2UATmxviP2oYiMpsBKU_reD35pudWDGhOepW-qsgazbf1gpf7PnHWU8S6Zp6AqvEgfVnb8KgwBzxXW_d2dU1a7fs/s3508/FB_PRE-ORDER_B6Q6-01.jpg

តើអាចទៅរួចទេ អភិបាលក្រុងមួយរូបនៅបារាំងបង្កើតច្បាប់ហាមមេឃភ្លៀងនៅរដូវក្តៅ?

0

ប្រទេសបារាំង ៖ អភិបាលក្រុង១រូបនៅប្រទេសបារាំងបានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់ភាពសំខាន់ និងតាមដានអាកាសធាតុឱ្យបានខ្លាំងក្លា ដើម្បីជួយគ្នាបញ្ឈប់អាកាសធាតុប្រែប្រួលខុសធម្មតា ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។ ការចេញបញ្ជាឱ្យតាមដានអាកាសធាតុនេះ ក្រោយពីអភិបាលក្រុងរូបនេះធុញទ្រាន់នឹងមេឃភ្លៀងឥតឈប់ឈរនៅរដូវក្តៅ ។

សារព័ត៌មាន AFP រាយការណ៍ថា ការិយាល័យឧតុនិយមបារាំងបានប្រកាសនៅដើមខែកក្កដា ឆ្នាំ២០២៤ ថា កាលពីខែមិថុនា កន្លងមក មេឃបានធ្លាក់ភ្លៀងច្រើនជាងពេលធម្មតា និងបរិមាណទឹកភ្លៀងខុសគ្នាយ៉ាងខ្លាំង បើធៀបចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ជាមួយពេលបច្ចុប្បន្ន ។ លើសពីនេះ តំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើនជាងមុនទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4lhHP7xOAS1DS5_UMMDZ2Em1owWiptT_X6AIt7eHkX5OyZiynvuh1x_wunRfKxwbD15GuqJkUiqnNfgJv2ZZpLuHx1YOjZt2xBFOhBI7YmXvMHCZxa4RQPfdoVJvRP2J_cKsbpBf3w8pwkCi4Mygep3khY1BuCTZMMOUvzXogBMvUgLBCNLgV3ckS5Dg/s1200/05145b3d-cd57-4fea-b347-702f380b1728_16x9_1200x676.webp

លោក Daniel Marrier អភិបាលក្រុង Coulonces ស្ថិតក្នុងតំបន់ Normandy ប្រទេសបារាំង និយាយថា ៖ «ខ្ញុំពុំធ្លាប់ឃើញអាកាសធាតុបែបនេះពីមុនមកទេ ។ នៅពេលព្រឹក ផ្ទៃមេឃប្រែជាពណ៌ប្រផេះ និងធ្លាក់ភ្លៀងឥតឈប់ឈរ ។ ខ្ញុំមើលអ្វីពុំឃើញសោះ ហើយក្នុងផ្ទះរបស់ខ្ញុំត្រូវតែបើកភ្លើងជានិច្ច» ។

ហេតុនេះ លោក Daniel Marrier ដែលមានតួនាទីជាអភិបាលក្រុង ក្រោយពីពលរដ្ឋចំនួន២២៧នាក់ បោះឆ្នោតគាំទ្រលោកឱ្យកាន់តំណែងជាអភិបាលក្រុង បានចាត់វិធានការបញ្ហាអាកាសធាតុដោយខ្លួនឯង គឺការបង្កើតច្បាប់គ្រប់គ្រងក្នុងតំបន់ ដែលស្ថិតនៅក្រោមកការគ្រប់គ្រងរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiovnr-i-ZLTBxKyl2JglsBI3nwFHETZSgv8XhXYHNXSdGVD4aFqUukIob_xXRYCxPEQBfJsRTr6CCB2ut_hQKh2Rf3Alsy1qakCgqsODYdYz1NijxnbIYrT4BnmzZ0i52LVl1vHhbkwoQR7s_ZjGIpXLIhuO_Q58VDOSQjnydpj4Vj51VwqQPW5Huivn4/s1000/20240710_1720613583-710.jpeg

លោកបន្តថា ៖ «ខ្ញុំសូមចេញបទបញ្ជាមួយ គឺចាប់ពីខែសីហា, ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ តទៅ មេឃត្រូវតែឈប់ភ្លៀង ហើយមេឃត្រូវមានពន្លឺថ្ងៃមិនក្តៅខ្លាំងពេក និងមានខ្យល់បក់តិចៗជំនួសវិញ ។ រីឯស្ថាប័នពាក់ព័ន្ធត្រូវតែរួមគ្នាគាំទ្រ ដោយការផ្តល់ភាពសំខាន់ខ្លាំងបំផុតលើការតាមដានអាកាសធាតុ និងទទួលខុសត្រូវក្នុងការអនុវត្តបទបញ្ជានេះ» ។ ក្រោយពីលោកអភិបាលក្រុងចេញបទបញ្ជាហាមមេឃភ្លៀងរួចមក លោកប្រាប់ថា មានពលរដ្ឋជាច្រើននាក់នាំគ្នាអរគុណលោក ។

គួរបញ្ជាក់ថា Normandy ត្រូវបានគេចាត់ទុកថា គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយស្ថិតនៅទិសពាយ័ព្យប្រទេសបារាំង ដោយសារមានធម្មជាតិស្រស់ស្អាត និងភាពរ៉ូមេនទិកផងដែរ ។ រីឯភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះពេញចិត្តយ៉ាងខ្លាំងនឹងអ្វីៗគ្រប់យ៉ាង ដូចជា ៖ ការធ្វើដំណើរ, ភោជនីយដ្ឋាន និងកន្លែងស្នាក់នៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0TXSWuYbrtg2BmRynQ71NStfgRk2cKipOzCFoP5r6NVatsV35bITFNfHwac48SHKbBFYStFU2JFUTTHvWjB9U9QZ456nS02DtXMMgrg7AxBau1bqAzDdLx85m44yI-xITzD1xx2H_e7AMgZkkp-mFbYRucAMggUPH4FNQhFW2FYiVPBmqNjZTUvLrnY/s599/download.jpg

Content ស្លៀកឈុតប្រពៃណីខ្មែរ ដើរកម្សាន្តជុំវិញទីក្រុងបាំងកកកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន!

0

ថ្មីៗ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គមដោយម្ចាស់ហាងប៊ីយូធីស្ទរ ជាគូស្នេហ៍មួយគូរ បានស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត នៅក្នុងដំណើរកម្សាន្តនៅឯទីក្រុងបាំងកកប្រទេសថៃ ខណៈក៏ទទួលបាននូវការចាប់អារម្មណ៍និងកោតសរសើរព្រោងព្រាតក្នុងចំណោមសាធារណៈជនទាំងខ្មែរនិងជនបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6BdjxbjtJSzbb9uPYsrgiNGt4PH-0Qdae-mqzwOalxFlGLJQxob1qgHOrzRGQsE2obxDOqPUQPqHIOTDSnxoElRIpPggcAVNjpipiaUHOAH50eK_doSRSVivZYu1_H9E1qJ7laWGLrSbshxIHqVro0za2niax-V-TQ_08Xo5y4_n5fEj5JQtHUGS-4RM/s702/Screenshot%202024-07-11%20101242.png

នៅថ្ងៃទី១០ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើគេហទំព័រហាងប៊ីយូធីស្ទរ បានបង្ហាញឃ្លីបវីដេអូប្រមាណនឹង៣នាទី ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា« Content ថ្មី ស្លៀកសម្លៀកបំពាក់បុរាណខ្មែរ ដើរជុំវិញទីក្រុងបាំងកក តោះមើលវីដេអូទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11YsjHqXYolHhNLr4WL9MYFnduJpEWsmrqcPQevaJeQvFuyFvg4WAWC20pVRIDHIenCz9AauI45FJPxYgEE0F3keqW1Yo6PD0dBxzVbICEByK661cSCEIr4bQ_F5n8nPswhUNo1Ms8s04-JM8bVbSBLQ_WLrrOsf8lwc1OREY6IW2gDQv_Y8eUAMK-gM/s673/Screenshot%202024-07-11%20101259.png

គូរស្នេហ៍ភេទទី៣មួយគូរនេះ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងប៊ីយូធីស្ទរ ខណៈពួកគាត់ទាំង២ ថែមទាំងជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមផងដែរ ដែលកាលពីពេលកន្លងទៅ ពួកគាត់តែងតែបង្កើតនូវមាតិកាល្អៗប្លែកៗ ក៏ទទួលបាននូវការគាំទ្រពីមហាជនជាហូរហែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFtTa7mZ8o3LoTtWnCebR5K5g8v5JQDalFmzmAALaKbdfV8ItZZXSeOLrwZ31HEmBndZl3xVO56jA2mUQY19Vhz368QPDbLcffCV1xfEfPmp7bI67oRtLs-BhV0ofOll7u_vInZsoU0B8qH2JEZ5MQqpJqnoIurN4s8yd3Gp-MWAgQTa9V4xCRwr7ueLk/s764/Screenshot%202024-07-11%20101319.png

យ៉ាងណាមិញ តាមរយៈមាតិកាថ្មីៗក្តៅៗរបស់អ្នកទាំង២ ដែលបានលើកយកឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរមកស្លៀក នៅក្នុងការដើរកម្សាន្តនៅឯប្រទេសថៃបែបនេះ ក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងម្តងទៀត។ នៅក្នុងវីដេអូនោះ គូរស្នេហ៍មួយគូរនេះ បានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងទីក្រុងបាំងកក ប្រទេសថៃ ដូចជាម្តុំ China Town, វត្តអារុន និងផ្សាទំនើបជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSk3nUZub9TqwEKt6oJCtAr_M3Ffa9B29zWjq1sU0JPV2rVhuHYc7T9DbmxRfvEaz_eryx7Y4uVRW6KhZIRTtYS0zcq1oRb_8c83F2yTtpZax3zumChpGU_axpkQFzRYFEUp4moukKTVdqfVnJ4vVQWv9vkX-MnYr34364hIdC2fKpnfbq_FvJUgQVTQI/s678/Screenshot%202024-07-11%20101333.png

តាមរយៈវីដេអូដែលបានដាក់បង្ហោះខាងលើនេះ គឺបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់សម្បត្តិវប្បធម៌ជាតិរបស់គូរស្នេហ៍មួយគូរនេះ ដែលចង់បង្ហាញ ផ្សព្វផ្សាយអ្វីដែលជាខ្មែរ និងជាការចែករំលែកនូវមាតិកាល្អៗទៅកាន់ពិភពលោកក៏ដូចជាមនុស្សជំនាន់ក្រោយ បានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលានិងថវិកាផ្ទាល់ខ្លួន, ដើម្បីបង្កើតបានជា Content មួយនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGGcw_FkOu0CWUfcBwC4l_2NymFG7DpMqosvF1Wj1SE5JK_ruUb_AZsBK8OLdj7yd2K-b5qQ5MbGVKZAPWfXywQFDFHzmc3U3O_VENagvxQyfzB7ukDbhkupwNte7tQ7biikp0CP38A11S8VLTJxThM1Ts9tfZ8kTey3yEuYra_45CUYIXq-hEZzEhYw/s680/Screenshot%202024-07-11%20101349.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាតដោយអ្នកខ្លះក៏បានលើកឡើងថា«អរគុណច្រើនអូនដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយសំលៀកបំពាក់វប្បធម៌របស់ដូនតាខ្មែរយើង, សុំសរសើរប្អូនខ្លាំងមែនទែន ក្លាហានហ៊ានស្លៀកពាក់ឈុតបុរាណខ្មែរចូលទឹកដីប្រទេសថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYtXiqMGqvwK3CmH5zUMvnLkPOnAo6w11IPqTcfqd7UYBP0XjBq5Z3v-hsaVRU5fQ2tzSx_aFqz-w-USe1EfVKgl3RVEkTU-nQPMxxdjn94hcHncTqEOM40n0iFBstXURlYGLzkQJCNKV06vHW2LX4o-h_LGBpL7G3qpJkP2zTRTI8r0DtsDs44gjGo4/s674/Screenshot%202024-07-11%20101410.png

អ្នកខ្លះថា«ពាក់ឈុតខ្មែរនៅលើទឹកដីថៃហើយថែមទាំងមានទង់ជាតិខ្មែរយើងទៀតធ្វើបែបនេះហើយទើបបរទេសមិនអាចច្រឡំថាជាឈុតថៃ ស្រស់ស្អាតណាស់បងយើងគឺជាកូនខ្មែរធ្វើបែបនេះគឺពិតជាបានបង្ហាញពីអ្វីដែលជាខ្មែរពិតប្រាកដ យើងជាខ្មែរយើងជាម្ចាស់គឺយើងមិនត្រូវខ្លាចរអាក្នុងការបង្ហាញនោះទេ ពិតជាសរសើរដល់បងទាំងពីរណាស់»៕

Jisoo ជាសមាជិកមានរឿងចម្រូងចម្រាសតិចបំផុតរបស់ BLACKPINK

0

ក្នុងរយៈពេលមិនដល់១ខែ សមាជិក៣នាក់របស់ BLACKPINK គឺ Jennie, Lisa និង Rosé បានប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គម។ Lisa បានទទួលប្រតិកម្មចម្រុះចំពោះ MV ទោលរបស់នាងមានចំណងជើងថា «ROCKSTAR» ហើយ Rosé មានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយ Cha Eunwoo។ កាលពីពេលថ្មីៗនេះ Jennie ត្រូវបានគេជក់បារីអេឡិចត្រូនិចលេចចេញពី vlog នៅពីក្រោយកម្មវិធីមួយ។ ហេតុការណ៍នេះបានរីករាលដាលពាសពេញពិភពលោក ដោយបានជំរុញឱ្យមានការប្តឹងទៅស្ថានទូតអ៊ីតាលី និងនាំឱ្យ Jennie សូមទោសអ្នកគាំទ្ររបស់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3YRLQP2H4yxEB8yvrCb1DdG1xRhQSDsY9r0GctVQutoiTT-tNT5fxeZnHGrX2nO0LS1mEBqQSa9cyGKccY9NCHCb7xDq6fLmFl5gf-kr_EAK_0EYEV4VUI7cQx0Wu7ofrX8ZxQ71yQB66KBEIOkH5Ebca8TBbMFYIPlWvXR2-6hGXX-8oOl6VNefYl-Y/s1800/image_2024-07-10_16-09-24.png

យ៉ាងណាមិញ Jisoo ត្រូវបានគេចាត់ទុកថាជាសមាជិកមានរឿងចម្រូងចម្រាសតិចបំផុតរបស់ BLACKPINK។ ក្នុងរយៈពេល៦ខែកន្លងមកនេះ Jisoo បានជៀសវាងរឿងអាស្រូវ ដោយព័ត៌មានទាំងអស់លើកឡើងតែអំពីនាងផ្តោតលើសកម្មភាពផ្ទាល់ខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvTclx_ptaSl3uoKLTPOdTUNTDgmj0MsZyAyqyKp5EYEmPZuIdRTVvMMtotOuNdas5z-V-yw3AUb7YYnVpPj5CP6dJkY2lfxGZ5vTKxRptlRexonBSOhKViKl5x7GJIFMQVUFvTUpXMeNJzXfx6O4J-paNgBCcey0IUrEDyO8ujB-H5WuTgPRrS0uvDFI/s1230/image_2024-07-10_16-09-32.png

នៅដើមឆ្នាំ២០២៤ អ្នកគាំទ្រមានការរំភើបចិត្តនៅពេលដឹងថា Jisoo នឹងសម្តែងក្នុងគម្រោងចំនួនពីរគឺរឿងភាគទូរទស្សន៍ «Influenza» និងការសម្របតាមខ្សែភាពយន្ត «Omniscient Reader’s Viewpoint» ។ ក្រោយមកទៀតមានតួសម្តែងល្បីៗរួមមាន Jisoo, Nana, Lee Min-ho, និង Ahn Hyo-seop ជាតួអង្គសំខាន់។នៅល្ងាចថ្ងៃទី៣០ ខែឧសភា តួសម្តែងក្នុងរឿងនេះបានប្រារព្ធពិធីបញ្ចប់ការថតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នៅទីនេះ Jisoo បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏សាមញ្ញ ប៉ុន្តែស្រស់ស្អាតរបស់នាងនៅឯពិធីជប់លៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMJ5GceHb5UqmZnF4OGxZ-NgVr6sNYXVBAFCdNXFwiZoZPTJxmEKh4vEOdvl4P4t48qSlWAdvxkTjTvFHG0AkwyA94VBAHnbNJVYUKauDuWACEf1WNASEJ7vtKxiBWFPRxcK6re1P8wc0RtDAUMR5GIBJRN4UoM4YzXDYfJRNoq4cfAmlYo7oFlK4R7A/s2048/image_2024-07-10_16-09-29.png

វីដេអូឃ្លីបរបស់ Jisoo ថតរឿង «Influenza» នៅពេលយប់បានសាយភាយតាមអ៊ីនធឺណិត។ ដោយសារតែមមាញឹកក្នុងការថតរឿង Jisoo បានលះបង់ពេលវេលាទាំងអស់ក្នុងការសម្ដែង។ ដើម្បីធានាដល់អ្នកគាំទ្រ Jisoo បានផ្ញើសារនៅលើវេទិកាទំនាក់ទំនងអ្នកគាំទ្រ Bubble ដោយចែករំលែកសុភមង្គលរបស់នាងអំពីការថតរឿង និងការយកចិត្តទុកដាក់ពីបុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBJjBxbAhxTCXd1r_gynk0FPuqUX_KQg4KicYiteEl5S8mUszFK8zm0AROfPeEcLcUi_RRRcAhGp-3ru95UUCuG5OBcKtxzYCxLMJmG9UEl04VYPHDFYLYxy2L4e4idMlU9M_I35NhbfxD65YyXhSW-L7wT8ljFoI12YxXtt6VUwFFF9mm_cRnAin4H8c/s1920/jisoo-pictures-7qc9ehp6szoe5oqj.jpg

ទោះជាកាលវិភាគថតដ៏មមាញឹករបស់នាងក៏ដោយ Jisoo បន្តធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងការបង្ហាញម៉ូតរបស់នាង។ នៅក្នុងកម្មវិធី Paris Fashion Week នាងគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅក្នុងកម្មវិធីបង្ហាញម៉ូតរបស់ Dior ។ នាងក៏បានចូលរួមក្នុងយុទ្ធនាការសកលក្នុងនាមជាទូតសុឆន្ទៈសកលសម្រាប់ម៉ាកគ្រឿងអលង្ការប្រណីត Cartier ។ លើសពីនេះ Jisoo បានយកគម្រោងជាមួយម៉ាកផ្សេងទៀតដូចជា Dyson និង Alo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5CP2uLVFWSnXH8MhhiN1ttbOo7vcVDy52a_Kn8j2qYPv7vNI9lvIRyx0BVsqQ0GmkPmGPO1KOXovYjNE8PxmeTG6NLYd4BJncauy3WhbHhknMSsY7dIGidA5cDmXPXv8Vp_f-9fNQldcoNoyig-Q_jJZMPkjkEBj0GrDO1NWmbV2cnuEhM7aUGkIkA3w/s1080/9a594636-81e7-4479-a649-c672d0b693ac_4172b04e.jpg

កាលពីថ្ងៃទី៧ ខែកក្កដា អ្នកគាំទ្ររបស់ Jisoo មានការភ្ញាក់ផ្អើលជាមួយនឹងការរំពឹងទុកអំពីការវិលត្រលប់មកវិញក្នុងសកម្មភាពទោលរបស់នាង។ នៅលើវេទិកា Bubble Jisoo បានបន្សល់ទុកសារដោយនិយាយថា «បន្ទាប់ពីបញ្ចប់ការថត ខ្ញុំនឹងប្រឹងប្រែងដើម្បីជួប BLINKs ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» រួមជាមួយនឹងសញ្ញាអារម្មណ៍តន្ត្រី ដែលនាំឱ្យអ្នកគាំទ្រជឿថានាងនឹងបន្តសកម្មភាពតន្ត្រីទោលនៅឆ្នាំ ២០២៤។ ប្រសិនបើពិតហើយ នៅឆ្នាំនេះនឹងមានការមមាញឹកខ្លាំងជាមួយនឹងគម្រោងផ្ទាល់ខ្លួនសម្រាប់សមាជិក BLACKPINK ទាំង៤នាក់៕

វីដេអូអតីតកាលរបស់ ជី ដេវីត កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រឆ្លុះបញ្ចាំងពីការតស៊ូលើវិថីសិល្បៈ

0

ថ្មីៗនេះមានការចែករំលែកវីដេអូមួយកាលពីអតីតកាលរបស់ ជី ដេវីត ជាមួយនឹង smey dadi ដែលរួមគ្នាបកស្រាយបទចម្រៀងមួយបទអមដោយសំឡេងហ្គីតា។ ឃើញដូចនេះអ្នកគាំទ្រមានការសរសើរយ៉ាងខ្លាំងចំពោះ ជី ដេវីត ដែលតស៊ូលើវិថីសិល្បៈរហូតអាចល្បីល្បាញមកដល់សព្វថ្ងៃបញ្ជាក់ឱ្យឃើញថាការតស៊ូ អត់ធ្មត់មិនក្បត់ម្ចាស់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8oVS7hx-xAiigqVv9vcuCbUqKfQbHGR5xQplf3frmlecMLJ3bGWSv3p9q2WF2HxlDtoNUlC_En96N_qU7FHPwlA_Rchx-zUTWHL0gzaGA2TW5nl95uCXtNmaJAzgADFZGpFI0Epi6XZnMVoBcefS6V4cS6jyO6Cno2UsMctE0T0QBAIGibDd71OR2B0E/s2048/image_2024-07-10_15-26-32.png

គណនីទិកតុកមួយឈ្មោះថា somleng_sar បានបង្ហោះវីដេអូមួយពី ជី ដេវីត និង smey dadi
កាលពីពេលថ្មីៗនេះដោយលោក smey ដេញហ្គីតាផងនិងច្រៀងផង ជាមួយនឹង ជី ដេវីត ទៅលើបទ «សុបិនគ្មានអ្នកដាស់»។ វីដេអូកាលពីអតីតកាលដែលបង្ហោះឡើងវិញនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រ ខណៈមកទល់ពេលនេះអ្នកទាំងពីរក៏មានគ្រួសាររៀងខ្លួនហើយដែរ។

វីដេអូមួយនេះដែរ អ្នកគាំទ្រ ជី ដេវីត បានបង្ហាញអារម្មណ៍មានមោទនភាពចំពោះអាយដលរបស់ពួកគេមានការតស៊ូណាស់ទម្រាំមានដូចថ្ងៃនេះដែលសាងភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះបោះសំឡេងនិងបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈវិស័យតន្រ្តី។ ក្រាញននៀលលើវិថីនេះ ជី ដេវីតទទួលរងនូវការរិះគន់ឆ្អែតឆ្អន់គ្រប់រូបភាពជាមួយនឹងពាក្យវាយប្រហារជាច្រើនទាំងពាក្យថារមិលគុណ ជាមនុស្សក្រពើ និងរឿងរ៉ាវជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT4R6Sn9BIO4IwNjcIoEViH2Tx-ECpvB8HNuCzNwLAxaOGpULqDcq2et88sW24cp_DkoT3Ad4Axx72OVwBD8MhynGWoYZhL_sWaRs1KxCEiuVrLksOiYz3zFJM1XNAnfxhqP3RgHITFj6wSYrkaVrtjKrYzNW99-4okNNfQUEOOeB8FuHNIwAqguYdqgw/s960/image_2024-07-10_15-26-32%20(2).png

ពាក្យរិះគន់គ្រប់បែបយ៉ាងកាន់តែធ្វើឱ្យ ជី ដេវីត មានភាពរឹងមាំតស៊ូលើអាជីពសិល្បៈ បង្ហាញសមត្ថភាពរបស់ខ្លួនពិតប្រាកដមិនមែនជាមនុស្សពុតត្បុត មានអ្នកគាំទ្រពិតប្រាកដនៅក្បែរជាកម្លាំងចិត្តធ្វើឱ្យលោកតស៊ូហែលឆ្លងគ្រប់ឧបសគ្គមានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រ ហើយមានពេលខ្លះមនុស្សដែលធ្លាប់តែស្អប់ ជី ដេវីត ក៏បានប្តូរមកស្រលាញ់រូបលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtb6bw_B5gufdxY38IdxV0CZ0s86_BzPFfTSECcSOe8vbOtVS5rb8cSJBUVfAh9DxpPlHaxv8SJHvNOtz3cvxTnRBxdPIEtoOvdXupNu4nt6uHRQ7JI8Ca-nocip_GBeX_ecW5wayWvuAbgK97w97MA3Y7xhLwDsaXrNzh4cdlw5l_m4S3PH2oZ0ZBwLg/s1440/image_2024-07-10_15-26-34.png

ទម្រាំឈានដល់ចំណុចមួយខ្ពស់ដូចបច្ចុប្បន្នមានអ្នកគាំទ្រគ្រប់ទិសទីតារាចម្រៀងមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះមានប្រវត្តិតស៊ូខ្លាំង ធ្លាប់បង្កើតក្រុមរាំមួយនៅស្រុកកំណើត ដោយដើររាំមិនយកកម្រៃអស់រយៈពេលប្រមាណ៣ឆ្នាំ ទើបមករស់នៅភ្នំពេញដោយចាប់អាជីពអ្នកបញ្ចូលបទភ្លេង និងជួសជុលទូរស័ព្ទ នៅផ្សារឃ្លាំងរំសេវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWlmxeYzAZ5p271WHQGVsJ-rc3yMxQxhYGNmRvDI8XlACFkuUDXNLksjJcugJJ570T7AVlC6vgCoeGXsevPhzzbnSt1bjW4lSNwnTNctJXA5qGCQ4ycmIMyh3_odXkoJhnpsnIq79dVvD08FIhSLLDE_hrQs5P0YPkIF00WqySLgIIlVf5BklFtx5ASc0/s1365/image_2024-07-10_15-26-35.png

ការតស៊ូមិនក្បត់ម្ចាស់ឡើយ ជី ដេវីត មានទាំងការប្រគំតន្រ្តីផ្ទាល់ខ្លួន អ្នកតំណាងផលិតផលធំៗ បានសហការណ៍ជាមួយតារាបរទេស ចូលរួមកម្មវិធីធំៗនៅអឺរ៉ុប លើកស្ទួយវប្បធម៌ជាតិខ្លួនទោះបីជាត្រូវចំណាយច្រើនក្តី និងបានចូលរួមក្នុងកិច្ចការសប្បុរសធម៌ជាច្រើននាពេលបច្ចុប្បន្ន៕