Home ព័ត៌មានជាតិ តោះមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តប៉ៃលិន ធានាថាសប្បាយទៅហើយមិនចង់មកវិញឡើយ

តោះមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៥ ក្នុងខេត្តប៉ៃលិន ធានាថាសប្បាយទៅហើយមិនចង់មកវិញឡើយ

72
0

ខេត្តប៉ៃលិន គឺជាខេត្តមួយដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដ៏ល្បីល្បាញ ក្រៅពីមានរ៉ែត្បូង និងពេជ្រដ៏មានតម្លៃជាច្រើន ខេត្តនេះក៏សម្បូរទៅដោយធនធានធម្មជាតិ បូករួមជាមួយទស្សនីយភាពជួរភ្នំ ទឹកជ្រោះ និងព្រៃឈើផងដែរ។ ខេត្តប៉ៃលិនស្ថិតនៅខាងជើងជួរភ្នំក្រវាញ នៅភាគខាងលិចនៃប្រទេសកម្ពុជា ដែលមានចម្ងាយផ្លូវ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ៨៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ ៥៧។ ហេតុនេះដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងស្រុក KBN News សូមណែនាំតំបន់ទេសចរណ៍ល្បីៗចំនួន ៥ នៅខេត្តប៉ៃលិនធានាថាសប្បាយទៅហើយមិនចង់មកវិញឡើយ៖

១.រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ៖ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចម្ងាយ ៥ គ.មពីក្រុងប៉ៃលិន។ នៅទីនោះមានស្ទឹងធម្មជាតិទឹកថ្លា ក៏ដូចជាមានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់ រួមជាមួយខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូងដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងយ៉ាងសប្បាយរីករាយ។ នៅរមណីយដ្ឋាននេះក៏មានខ្ចុះដើម្បីអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅជាច្រើនកន្លែង រួមទាំងមានខ្ចុះអង្គុយនៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារចុះទៅលេងទឹកជ្រោះធ្លាក់បែកផ្កាត្រែងទៀតផង។ ចំណែកកន្លែងទុកដាក់ឡានម៉ូតូវិញក៏មានទីធ្លាធំទូលាយផងដែរ មិនធ្វើឱ្យភ្ញៀវមានការព្រួយបារម្ភពីសុវត្ថភាពបាត់បង់អ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU5SGWrRjRhYQBN10LY3Z7FYNKL8m-7cErdbWyznYzACy-wASCau553luq1ZlTZ65s06nqdcx9jLXNMYJPWxkQQU3ASUsnntPeTAkGpBxtLvtte9ggtRbRkYtaWL8K9Wc_tXWp6drIJyf-ylDlEyexiy_CDBKJgZlKRW_xuRyTIkdweQ_dqi9e4rqgJxw/s1280/photo_2024-07-11_10-01-40.jpg

២.ភ្នំយ៉ាត៖ នណាៗក៏ដឹងដែរថា «ភ្នំយ៉ាត» គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយដ៏ស្រស់ស្អាតនៅក្នុងខេត្តប៉ៃលិន ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ៥៧ និងនៅក្បែរវត្តរតនសោភ័ណហៅវត្តកោងកាង កន្លែងទេសចរណ៍មួយនេះ គឺជាបេះដូងនៃខេត្តប៉ៃលិន។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរទាំងឡាយ ដែលចេញ-ចូល មកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ដើម្បីគយគន់មើលសំណង់ប្រវត្តិសាស្ត្រមួយចំនួន ដែលនៅជាប់នឹងជើងភ្នំយ៉ាតតែម្តង ដូចជាប្រាសាទទ្វារ ៨ ទិស និងព្រះចូឡាមុនីចេតីយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvmyJfEqfOIro_XTPoYFdpnn46n2HAyq-5EJIpdX9Yt-9vZsET_wCZuyllcBtDhgmVITF5DI3MEfgF2tnGDZyv-RaSDrgsDOjRaNQqwW61TA7vW0pMv-PjIXFExxXQxz_7fECbR9PIx-3ZdAih6WWX4fb-k2bjnjWvPSXyoRCmISwiFnzEsUpOeAXAZg/s852/photo_2024-07-11_10-01-47.jpg

៣.ទឹកធ្លាក់ក្បាលដំរី៖ រមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី មានទីតាំងស្ថិតនៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានចម្ងាយប្រហែល ៨ គ.មពីរូបសំណាកយាយយ៉ាត។ នៅកន្លែងនេះ ភ្ញៀវទេសចរអាចរីករាយនឹងការទស្សនាទឹកជ្រោះ ឬទឹកធ្លាក់, ដើរមើលទេសភាពព្រៃភ្នំ ទស្សនាកសិដ្ឋាននានា អាចហែលទឹកលេងយ៉ាងសប្បាយរីករាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv_EURLvpp7xvunAjAKZ6v3iBEyO7IFctOVz_xYX6kB0rJi8CiBQrKT_BV5QBuA-wzMgnKlzd2YPmdCx5H6k2A5iY4gEmioOkeMDXNcTF8YHBZm8EWh3mEHPE0y47LdNrsDg84jJMOqmT64nq-KfGkadTdk2Jwut5MfxcZ2N3WYj16YYNSG1aRhUEwb50/s1280/photo_2024-07-11_10-02-13.jpg

៤.ទឹកធ្លាក់ភ្នំដំបង៖ គឺជារមណីយដ្ឋានធម្មជាតិដ៏ល្អបំផុត ដែលមានព្រៃភ្នំយ៉ាងស្រស់ស្អាតនៅជាប់នឹងច្រាំងស្ទឹង។ ដូច្នេះភ្ញៀវទេសចរអាចចុះងូតទឹកលេងបានព្រោះទឹកថ្លាឈ្វង់ ហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយជ្រះអស់ទុក្ខកង្វល់។ រមណីយដ្ឋានទឹកធ្លាក់នេះនៅជាប់ស្រុកសំឡូត ហើយក៏ជាព្រំប្រទល់រវាងខេត្តប៉ៃលិន និងបាត់ដំបងដែលហូរកាត់ភូមិក្រចាប់និងរមណីយដ្ឋាននានានៃតំបន់នេះទៅកាន់ស្ទឹងសង្កែផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIdaKhqSYzzBaBmzrpqQcAApl_r6pW-bpXcUhjREPhGwAlThjAvRD_UD_jekeXMYSfWzAjlaYDt3F89JYnRT9282vtqjdJOm7IpOUxkHQLZqfR2OFz8-qUGdIF0JCqhnqruuLQsl-yniYCidlYIdZMI-BZygjll0b6mX3qnSswBBy7Z18iEtJBZ7PKBU/s800/photo_2024-07-11_10-02-48.jpg
៥.រមណីយដ្ឋានភ្នំកុយ៖ ភ្នំកុយគឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានសម្រស់ព្រៃប្រឹក្សា និងទឹកស្ទឹងមានលក្ខណៈធម្មជាតិពិតៗ ភ្ញៀវទេសចរអាចមកទីនេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាសម្រស់ព្រៃប្រឹក្សា ដោយតំបន់នេះក៏សម្បូរទៅដោយដើមឈើវល្លិ៍ធំៗសម្រាប់ការសម្រាកលំហែរបស់អ្នកទេសចរផងដែរ។ រមណីយដ្ឋានភ្នំកុយមានចម្ងាយ ២០ គ.ម ពីក្រុងប៉ៃលិន តាមផ្លូវស្ទឹងកាច់ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL9mcoNeyy4LcSDs9zpVFthjQvxz8Xt4LOsl2CL6n2rAZD1ReLOHyW667_3ca_kjR5fB_jfkrk-rfUcPEzIGzR0zxcqPXiOP4PDOD17_TGeBmK1IJk6P_F5lKUOJ9gSa1gSboskH12fzzENu8oqzCQOOXyVq7-ZhiPIZRc01YRpc8YSh6dVv6hAVX2B5E/s1100/photo_2024-07-11_10-02-57.jpg