Home Blog Page 984

ឥទ្ធិពល Jennie ជាមួយ Gentle Monster កាន់តែធ្វើឱ្យក្រុមហ៊ុនកើបប្រាក់ចំណេញទិញអចលនទ្រព្យបន្ថែមជាង២២លានដុល្លារ

0

នៅក្នុងប្រតិបត្តិការដ៏សំខាន់មួយនៅឆ្នាំនេះ IICOMBINED ដែលជាក្រុមហ៊ុនមេនៃម៉ាកវ៉ែនតាដ៏ល្បីល្បាញទូទាំងពិភពលោក Gentle Monster បានធានាការទិញផ្ទះដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ អចលនទ្រព្យដ៏ប្រណីតដែលមានទីតាំងនៅ Sinsa-dong, Gangnam-gu, ទីក្រុងសេអ៊ូល ត្រូវបានទិញក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ២៨.៥ ពាន់លានវ៉ុន (ប្រហែល ២២.៣ លានដុល្លារអាម៉េរិក) នៅក្នុងប្រតិបត្តិការសាច់ប្រាក់ទាំងអស់ ដែលបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការរីកចម្រើនជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgszLV1k-O4XjDiGngl7OEWEdMSOEMZMFZzw0_i5zFYjWzKLRTHecCbOz91YAjgrnMU0V7FwAI-IagQjOhceggiACM_Ke0jtpoQtSJUDS0uqH63yIzSfQNptUwMs33YdcqjutozvfRuKd_P5AGF0_-iuB3khcTTgZ7LYtumH-2B7zq_v0k55EkktOkWzmU/s1800/image_2024-07-10_14-00-00%20(3).png

សេចក្តីរាយការណ៍បានបញ្ជាក់ថា Jennie សមាជិក BLACKPINK បានដើរតួយ៉ាងសំខាន់នៅក្នុងសមិទ្ធិផលនេះ ខណៈដែលការសហការរបស់នាងជាមួយ Gentle Monster បានពង្រឹងកេរ្តិ៍ឈ្មោះជាសកលរបស់ម៉ាកយីហោនេះ។ សមាគមរបស់ Jennie ជាមួយម៉ាកនេះ ដូចជាមនុស្សសំដៅលើវ៉ែនតាថាជា «Jennie’s Sunglasses» បានជំរុញឱ្យ Gentle Monster ទទួលបានការចាប់អារម្មណ៍ជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigU8oHIjUmoAr55q8iVH3EjSLIh2HalDSdP10_iiee6J8qo5SgbeCalxo3sC9bsDcqM2TYxe88eYihP3DmBPcObQ6qHYZMbcEJllyosPshV0xFSZdz-lF3Awd1FEcUgYP-KVI9ZbYrZjWs9NeNRob0N3wQ3qKqOYea9-W8xpivHxrSQZKc7DA_UBb2RjI/s1800/image_2024-07-10_14-00-04.png

ការពង្រីកយ៉ាងឆាប់រហ័សរបស់ IICOMBINED ត្រូវបានបង្ហាញបន្ថែមទៀតដោយគម្រោងអចលនទ្រព្យថ្មីៗរបស់ពួកគេ។ ក្រៅពីការទិញនាពេលថ្មីៗនេះ ក្រុមហ៊ុនបានចំណាយប្រាក់ ៣៤ ពាន់លានវ៉ុន (ប្រហែល ២៤.៥ លានដុល្លារ) កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសាងសង់អគារពាណិជ្ជកម្ម និងការិយាល័យនៅទីតាំងតែមួយ។ ការវិនិយោគជាយុទ្ធសាស្រ្តទាំងនេះបង្ហាញពីកំណើនដ៏រឹងមាំរបស់ក្រុមហ៊ុន និងទីតាំងទីផ្សារប្រកបដោយទំនុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1SA9xFq68xj3h6CTMLWeZiP0Bo4w9ivvQ_SNGAtRGUzA6jn-m8xnxAp8EKTqERDwdwewqdP8TCfLPRKei9ul_ZVDVcsaPuKdHZ7JgD7p-xdQGDionpgHveUeotLHUdjJwvIjwv6LOiN10XEA8irS21ahJcaETjGkQEteNX6KWdDLSmyeagG91XfRQ9s/s2048/image_2024-07-10_14-00-05.png

បង្កើតឡើងក្នុងឆ្នាំ ២០១១ IICOMBINED បានពង្រីកប្រតិបត្តិការរបស់ខ្លួនជាមួយនឹង គ្រឿងសំអាង និងខេក ជាដើមដោយទទួលបានប្រាក់ចំណូលរួមចំនួន ៦០៨.២៧ ពាន់លានវ៉ុនប្រមាណជិត៤៤០លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ១៥១.១១ ពាន់លានវ៉ុនជាង១០៩លានដុល្លារកាលពីឆ្នាំ២០២៣។ ការសហការរបស់ Jennie ជាមួយ Gentle Monster គឺជាកត្តាសំខាន់ក្នុងការបន្តភាពជោគជ័យរបស់ពួកគេ ដោយបង្ហាញពីឥទ្ធិពលដ៏មានឥទ្ធិពលនៃភាពជាដៃគូតារាល្បីនៅក្នុងឧស្សាហកម្មម៉ូត៕

មហាជនរិះគ.ន់ សាកលវិទ្យាល័យមួយនៅក្រុងហាណូយវាស់កម្ពស់និស្សិតចូលរៀន

0

ប្រទេសវៀតណាម ៖ នៅដើមខែកក្កដា ឆ្នាំ២០២៤ មហាជនបានរិះគ.ន់ សាកលវិទ្យាល័យមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាមយ៉ាងខ្លាំងក្លា ក្រោយពីសាកលវិទ្យាល័យនេះប្រកាសអនុវត្តគោលការណ៍ថ្មីវាស់កម្ពស់និស្សិតចូលរៀន ។ រីឯនិស្សិតមានកម្ពស់ទាប ឬមានកម្ពស់ពុំដូចគោលការណ៍កំណត់ទេនោះ នឹងគ្មានសិទ្ធិចូលរៀនទេ ។

គណៈគ្រប់គ្រងសាកលវិទ្យាល័យ Vietnam National University បានកំណត់គោលការណ៍ថ្មី ដោយនិស្សិតទាំងអស់ត្រូវតែមានកម្ពស់តាមលក្ខខណ្ឌកំណត់ប៉ុណ្ណោះ ទើបមានសិទ្ធិចូលរៀនឆ្នាំសិក្សា២០២៤ គឺនិស្សិតស្រីត្រូវមានកម្ពស់យ៉ាងហោចណាស់ ១,៥៨ម៉ែត្រ និងនិស្សិតប្រុសត្រូវមានកម្ពស់យ៉ាងហោចណាស់១,៦៥ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisMSRQiDtsFMi7obCC5D9WrbJf-ueznmEVEmoM8OsrxDPczecPSmMIiK6HSSLqVsbJFdjn_gny23D9sKn4m1T9m90NjCrIU25bWCQJ-iN0p_FDpkTS5obvC31f0sNKe3Y1SpsymPTij4sWeXRyYAldcdDnqkjMwTP0G5l7oG4Iilh7fDmC8KQCowEdD7U/s1024/photo_2024-07-11_09-14-40%20(2).jpg

ក្រោយសាកលវិទ្យាល័យប្រកាសគោលការណ៍ថ្មីក្នុងប្រព័ន្ធផ្សព្វផ្សាយ Tuoi Tre របស់វៀតណាម ត្រូវបានមហាជនរិះគន់ភ្លាមៗ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនសួរថា តើគោលការណ៍នេះមានភាពយុត្តិធម៌សម្រាប់និស្សិតដែរឬទេ? ការរិះគន់របស់មហាជនធ្វើឱ្យក្រសួងអប់រំវៀតណាមចេញបទបញ្ជាមួយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឱ្យសាកលវិទ្យាល័យ Vietnam National ពិនិត្យមើលគោលការណ៍នេះឡើងវិញ ។

ក្រោយមក គណៈគ្រប់គ្រងសាកលវិទ្យាល័យ ក៏យល់ព្រមលុបចោលគោលការណ៍វាស់កម្ពស់និស្សិត ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន៣មុខវិជ្ជា ក្នុងចំណោម៤ រួមមាន ៖ ១-Business administration and technology ២-Marketing and communications និង ៣-
Human resource and talent management ។ ប៉ុន្តែសាកលវិទ្យាល័យនៅតែបន្តវាស់កម្ពស់និស្សិត ដែលចង់ចូលរៀនផ្នែក Management and Security ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgern9s8jS34ygG1974YynbRJRLSQq5AIjeipRqiqfe_MbVw9HqwsYgRWFcJVBlIgjCPmhbQPHj52h73Lfm8js1CuyNVD9c3CVd3_i1oRKNwdAEjCvgqwdtCx48VxPxGJnhx4WJhyphenhyphen0b8SqYHO3DBxWCbXyGuZOqfLlTrcgEcmv-k5vvOSAVrR4McbEsM24/s1280/photo_2024-07-11_09-14-40.jpg

គណៈគ្រប់គ្រងសាកលវិទ្យាល័យលើកឡើងថា មូលហេតុដែលសាកលវិទ្យាល័យវាស់កម្ពស់និស្សិតចូលរៀនមុខវិជ្ជាទាំងនេះ គឺជាការហ្វឹកហាត់ដើម្បីឱ្យពួកគេក្លាយជាអ្នកដឹកនាំក្រោយបញ្ចប់ការសិក្សា ព្រមទាំងមានសក្តានុពលលេចធ្លោក្នុងអាជីព ។ រីឯកម្ពស់ជាផ្នែកមួយនៃកត្តាសំខាន់ ដែលជួយកសាងភាពជាអ្នកដឹកនាំ និងទំនុកចិត្តលើខ្លួនឯង ។

ប៉ុន្តែអ្នកជំនាញបរទេសមួយចំនួនបានជំទាស់នឹងគំនិតនេះ ក្នុងនោះលោកស្រី Andrea Abel-Brehm អ្នកចិត្តសាស្ត្រសង្គមមកពីសាកលវិទ្យាល័យ University of Erlangen-Nuremberg ប្រទេសអាល្លឺម៉ង់ បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ DW ថា ការកំណត់គោលការណ៍បែបនេះគួរឱ្យបារម្ភ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIuHGawsPJtsO_yS1vAEU23S9DfLZOdG9yT5wwqap6Cdev6TEjJqiRXQG4G3pizBeLqjynyLiaWerFtPutC7-oZntNPMz7ALD1ocQMPRrzrLpwQqjS2f1WrcNI1oCAaa_w1ao8M6jJfPfWTVCrkWgHjZ0YGMj47wpfiHCGX0gJIuiuXiFLOBboLuxmNyo/s976/photo_2024-07-11_09-14-41.jpg

ពេលសួរថា តើកម្ពស់និស្សិតជាកត្តាសំខាន់ដើម្បីក្លាយជាអ្នកដឹកនាំដែរឬទេ? លោកស្រីឆ្លើយថា ៖ «វាអាចពាក់ព័ន្ធគ្នាខ្លះ តែតិចតួចប៉ុណ្ណោះ និងពុំច្បាស់លាស់ ។ អ្នកគួរតែកែទម្រង់គោលការណ៍នេះ បើមិនដូច្នោះទេ វានឹងក្លាយជាសាកលវិទ្យាល័យគាំទ្រគំនិតនេះ» ។

តាមទិន្នន័យរបស់វិទ្យាស្ថានជាតិអាហារូបត្ថម្ភវៀតណាមបង្ហាញថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ពលរដ្ឋវៀតណាមមានកម្ពស់ជាមធ្យម ស្មើនឹង១,៥៦ម៉ែត្រសម្រាប់ស្ត្រី និងបុរសស្មើនឹង១,៦៨ម៉ែត្រ ។ បើទោះជាលទ្ធផលការស្រាវជ្រាវបញ្ជាក់ថា មនុស្សខ្ពស់មានប្រៀបផ្នែកសេដ្ឋកិច្ចជាងមនុស្សទាបក្តី ប៉ុន្តែគ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ថា មនុស្សខ្ពស់មានជំនាញច្រើនជាងមនុស្សទាបទេ ៕

សិល្បការិនីល្ខោនបាសាក់ វន ឆវី ហាក់ហួសចិត្តខ្លាំង ក្រោយជនជាតិថៃលើកឡើងថា ល្ខោនបាសាក់ខ្មែរច.ម្លងពីហ៊ីចិន!

0

ថ្មីៗនេះ ដោយមានការលើកឡើងយ៉ាងក្តៅគគុករវាងជនជាតិខ្មែរនិងថៃទាក់ទងនឹងទម្រង់ល្ខោនបាសាក់របស់ខ្មែរ រហូតដល់មានមតិលើកឡើងព្រោងព្រាតថាបែបនេះឬបែបនោះ។ យ៉ាងណាមិញ សិល្បការិនីល្ខោនបាសាក់ខ្មែរមួយរូប ហាក់ហួសចិត្តនឹងការលើកឡើងរបស់ជាតិសាសន៍ថៃខ្លាំងពេក ដែលថាល្ខោនបាសាក់ចម្លងពីហ៊ីចិន ទើបគាត់បានចូលទៅបញ្ចេញមតិនិងគូសបញ្ជាក់យ៉ាងច្បាស់ៗបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS8UGLKH0fBZ-fjejh3JMAcQ8dj1fq_YSyd_l_dk7TIkM97rzTYHeKNrhA5s4EmDU9hIQUTujERVsbuhAD8jzz8WTb_f2c38sa7XmypFbgkZBF6dpO6Q9h4teEGACPigUxMCc8W3zKc3QgXxGfH_dYzrdyqT0c01k2TOZ81IHBRfTyw4Vkp-RQInrhTCk/s1793/450226204_1516690332262359_1571858167515159437_n.jpg

កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយសិល្បការិនីល្ខោនបាសាក់ វន ឆវី បានលើកឡើងថា«មានជនជាតិថៃមួយចំនួនតូច ចូលខមិនថានេះជាល្ខោនថ្មីដែលចម្លងពីហ៊ីចិន ខ្ញុំឃើញហើយក៏ហួសចិត្ដ ទាំងដែលជនជាតិថៃ មិនដែលស្គាល់ពីសិល្បៈល្ខោនខ្មែរមានប៉ុន្មានទម្រង់ផង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9A1QqKgGiJh_1Pvi0t9veXQTwiuqjH0sGC2rNC6bFwbg9Ofw5bR4k1-_6muWyGfR7BpzGJvlo8YvWviuirzFMtzbI_JdupbeSkMega21gH8QrQ-KK7BzDTkLfOdBZmcYgPDwS-bUDUo80NA_U3Hvq2FBl922qm8AEgZYaMhOAW6cmbc5xSwy2KxOlwFE/s1280/450443033_1516690385595687_4077802602274144862_n.jpg

«ល្ខោនបាសាក់របស់ខ្មែរមានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម ដែលដើមឡើយមានឈ្មោះថាល្ខោន ទ្រើងឃ្លោក ឬយូរកេរ។ ហើយបាននាំមកសម្ដែងនៅខ្មែរកណ្ដាលដំបូង ក្នុងឆ្នាំ១៩៣០ រហូតមកដល់សព្វថ្ងៃ បើគិតទៅគឺជិត ១០០ ឆ្នាំហើយ នៅលើទឹកដីខ្មែរកណ្ដាល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwL96ulPF_UQMwq3f1yuZG7GHeFB4YVlsLOwKwFmVAf7nFglXs8-iPWL-EvyU3OKM_fi91nE9G7tl5Fy9EXWo5IDz-sLGskCEefU-Ze37fCuTRbWleb4oK59nM49bY-CMbvES_Kba_yl5RLdVfG9xKcFB9FhXjcJGzawyGrNMuLdpV53FrXVAw3JzvE9w/s2048/450508115_1516690102262382_3505883261133291038_n.jpg

សិល្បការិនីល្ខោនបាសាក់រូបនេះបានបន្តទៀតថា«ល្ខោនបាសាក់មានភាពរហ័សរហួន ខុសឆ្ងាយពីល្ខោនដទៃ ព្រោះល្ខោនបាសាក់ទទួលឥទ្ធិពលពីល្ខោនហ៊ី(ចិន) និងល្ខោនកៃលឿង(យួន)មួយផ្នែក និងមួយផ្នែកទៀតចម្លងពីល្ខោនមហោរីខ្មែរ បានឆ្នៃចេញជារសជាតិថ្មីគឺល្ខោនបាសាក់សព្វថ្ងៃ។ ចម្រៀងល្ខោនបាសាក់ចែកចេញជាបួនផ្នែកធំៗគឺ ចម្រៀងបាសាក់សុទ្ធ ២៨បទ, មហោរីឆ្នៃ ៨៩ បទ, ឥទ្ធិពលពីចិននិងយួន ២២បទ និងឥទ្ធិពលបារាំង ១៦បទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-8lj1BN2naK1bJM8T1vh_mfMEO1Hl9AU_TPvkDPAurmu4bfnJ5yt06hldhQQ0cK6LDmY7uYnq57cwwgq24kiR-_wa9ew53FEsMmIUqs9yYO89CQ38RDKcGkjlR8BEOvhwu30falFbfHrGh6b-iKy3r-B_Kx2qC7k4cAAegz_SJcTEEagTg-Aoz-YcLDQ/s2048/450516425_1516690302262362_7484779559204387604_n.jpg

ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ទៀតថា ល្ខោនបាសាក់ខ្មែរនៅផ្នែកខ្លះបានទទួលឥទ្ធិពលពីហ៊ីចិនពិតមែន ព្រោះកាលគ្រានោះចិនមករស់នៅនិងនាំយកហ៊ីមកសម្តែងនៅលើទឹកដីកូសាំងស៊ីន ទើបខ្មែរចម្លងចំណុចសំខាន់ៗរបស់ហ៊ីចិនផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYp-5E77tOk7Vrks9RvG-ZBof7OzCvdvyi-ne6meyTjeX3rCrzqjRfggjwDdC-0-0XdUUOF3Z6RO3pkG3t_dohxIHNuPfVBbgGv78hseUXcwY2LbH7UpADMX7g7-bevAm5Gb80xGNTk6ln9K_m6YHw7OOuNzJqb_uzqodSNhilCafqvgaAtU6E-DnVSf4/s2048/450519255_1516690168929042_6892290701156172598_n.jpg

វិទ្យាល័យមួយនៅក្នុងខេត្តកំពត ចាត់វិធានការមិនឲ្យសិស្សយកទូរស័ព្ទដៃទំនើបគ្រប់ប្រភេទចូលបរិវេនសាលា!

0

ថ្មីៗនេះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងវិធានការរបស់សាលារៀនមួយកន្លែងនៅក្នុងខេត្តកំពត គឺសាលាវិទ្យាល័យហ៊ុនសែនឈូក បានប្រកាសដល់សិស្សានុសិស្សគ្រប់ៗរូប មិនឲ្យយកទូរស័ព្ទដៃទំនើបគ្រប់ប្រភេទចូលក្នុងបរិវេនសាលារៀនជាដាច់ខាត ដើម្បីលើកកម្ពស់ដល់ការសិក្សារៀនសូត្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx4cULE-uJohX6bKP4WmhGTadBgqNXzq-7yIkG5fqfrt3TYn6yGufAQtJ8lLsV98nTQgvD7wJe-__WSKYVc7msElXJX1iDzS3-CPSgHBP0cqyfzoiP2fbYAnepzE13I7lqBBrnlR7VPUIpfvl5zIR7PbrnK4889enSX04ndUjTfXksIpr-4jvVVgtQBUM/s960/304899267_598961678682529_9153855468487613761_n.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគេទំព័ររបស់សាលាវិទ្យាល័យធនធានហ៊ុនសែនឈូក បានបង្ហោះសារមួយឃ្លាថា«សូមជម្រាបជូនដល់មាតាបិតាទាំងអស់ឲ្យបានជ្រាបថា វិទ្យាល័យហ៊ុនសែនឈូក នឹងឈប់ឲ្យសិស្សានុសិស្សយកទូរស័ព្ទទំនើបចូលសាលា ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ»។

បើយោងតាមការលើកឡើងរបស់ខាងសាលាវិទ្យាល័យនេះបានឲ្យដឹងទៀតឲ្យថា សិស្សានុសិស្សនឹងត្រូវបានហាមឃាត់ប្រើប្រាស់ទូរស័ព្ទដៃទំនើបគ្រប់ប្រភេទ លើកលែងតែទូរស័ព្ទដៃស៊េរីចាស់ ដូចជាណូគាជាដើម គឺអាចយកមកសាលាបានគ្រាន់នឹងដើម្បីទាក់ទងជាមួយនឹងអាណាព្យាបាលក្នុងករណីបន្ទាន់។ យ៉ាងណាមិញ នេះគ្រាន់តែជាការសាកល្បងដំបូងទេ បើជោគជ័យនឹងបន្ត បើមិនជោគជ័យនឹងលែងហាម ព្រោះថាខាងសាលាមិនកាមេរ៉ាសម្រាប់តាមដានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2V4PbyfWpxJONN2FXC5zs1iZzOiN5gsJ9tA1N-BtFNjbBLyQRNA8tseQFN7O3zRznfFKhMTsAxqVEow3zsMff8QaOE5g-IbTuQNHyYb6rSYGyqS6058AatoAF_vwtsXtg8Z1QJghrhLv8eKQ8kt-QuZPTw-_1W1U-SpOs5xMgeANcREOX0bAgTfjTpg/s2048/433121137_949801590265201_7561489845070052364_n.jpg

ម៉្យាងវិញទៀត ការដាក់ចេញនូវវិន័យបែបនេះ ព្រោះដោយសង្កេតឃើញថាសិស្សានុសិស្សភាគច្រើន នៅពេលចេញលេង ឬសូម្បីតែនៅក្នុងថ្នាក់រៀនគឺចុចមិនឈប់ដៃនោះទេ ជាពិសេសគឺទៅលើការប្រើប្រាស់បណ្តាញសង្គម និងហ្គេមអនឡាញ។ ដូច្នេះទើបសាលាចង់ពង្រឹងការសិក្សារៀនសូត្ររបស់ពួកគេ ដោយពេលទំនេរឲ្យសិស្សចាប់កាន់សៀវភៅ ជាជាងកាន់ទូរស័ព្ទ។

យ៉ាងណាមិញ បន្ទាប់ពីដាក់បង្ហោះសារពីវិទ្យាល័យខាងលើរួចមក អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រព្រោងព្រាតដោយអ្នកខ្លះបានលើកឡើងថា«សាលាមានវិធានការល្អហើយ ក្មេងសម័យឥឡូវស្ទើតែទាំងអស់ហើយដែលវង្វេងនិងទូរស័ព្ទ»។ អ្នកខ្លះថាពិតជាល្អណាស់ ខ្ញុំគាំទ្រ១០០ភាគរយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidgWzTkg6DNj3QvMWzfk-_zTRDy9dM6tzkDGmmtesAbpKWO9ir38fQyz0243k6NmRKh7p7IOmVujpmqcECdEYliQx80p4WYPuNN01ZbdWl6bjqlw37U467_GF0dLsAsicmyuwwlmeNS11_lkd5anVXeJlXc2yD3ogYrWVjQT6fpjuyhqbReEcfcVb_1Kk/s1280/photo_2024-07-10_16-14-06.jpg

អ្នកខ្លះទៀតថា«រូបខ្ញុំក៏ជាអតីតសិស្ស វិទ្យាល័យ ហ៊ុន សែនឈូកដែរអំឡុងបាក់ឌុបឆ្នាំ២០០១ ហើយបច្ចុប្បន្នក៏មានកូនកំពុងរៀនថ្នាក់ទី១២នៅទីនោះដែរ។ ខ្ញុំសូមគាំទ្រនូវចំណាត់ការសិស្ស មិនមានទូរស័ព្ទទំនើបក្នុងសាលានេះ បើតាមខ្ញុំសម្គាល់មើលសិស្សមួយចំនួនមិនបានយកទូរសព្ទបម្រើដល់ការសិក្សានោះទេ ច្រើនតែប្រើក្នុងការកំសាន្តសប្បាយប៉ុណ្ណោះ!!!»៕

ប្រុងប្រយ័ត្ន! ករណីឆបោកតាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB តាមកន្លែងសាធារណៈ

0

មានករណីបោកថ្មី តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB នៅតាមកន្លែងសាធារណៈ ដែលអាចបង្កហានិភ័យដល់ឧបករណ៍ទូរសព្ទរបស់យើង ដោយគេអាចចម្លងមេរោគ ឬលួចយកទិន្នន័យពីឧបករណ៍ដែលបានដោតសាកថ្ម នេះបើយោងតាមការបង្ហោះបស់ធនាគារ អេសុីលីដា។

ករណីបោកនេះ គេហៅថា Juice Jacking គឺជាបច្ចេកទេសនៃជនអនាមិកប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។

ពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប។ អ្នកបន្លំអាចលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬដំឡើងមេរោគដើម្បីគ្រប់គ្រងឧបករណ៍របស់អ្នក។

ហេតុដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន នឹងគួរណាស់តែឈប់បន្តសាកថ្មនៅតាមសាធារណៈ ចៀសវាងមានរឿងហេតុដូចនេះកើតឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK5GiIv9ed2r7ZVjAlnzZXtJdJ7jnDLJECL54gBTDB_I-6eqcW8gq1vXnaFczsQBvxzwRbvpmj2QWydO6m5DZRYsdCxd2z0si2WOFEbK1lgYirNgbjpi-AbWlRqdtdXA324_5yQYLlj88Kgvqe49iWeI75BuMxHyQQyN0ogIihYmfVv2HEkbA_LVxsxJo/s1280/450340481_898801838952688_2230581137756102526_n.jpg

ភ្ញាក់ផ្អើល! HYUKOH ក្រុមតន្រ្តីកូរ៉េខាងត្បូងបានប្រើអក្សរខ្មែរ ហើយអាចបង្ហាញប្រាសាទមួយចំនួនរបស់កម្ពុជាក្នុងMV

0

HYUKOH ក្រុមតន្រ្តីរបស់កូរ៉េខាងត្បូងដែលមានសមាជិកចំនួន៤នាក់បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីក្រុមនេះរំលេចអក្សរខ្មែរ៤តួសម្រាប់ Music Video Teaser ខណៈក្នុង MV នេះអាចនឹងបង្ហាញពីទិដ្ឋភាពខ្លះៗរបស់ប្រាសាទមួយចំនួនដូចជាប្រាសាទបាយ័នជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-m73lJxbRf_7qoPoEbyYsu340ELUzE1uvvS5R90bbke1yxkNjtPA4CEJIUYeON7W-fAsklfab9_JL9HKFJu5_c5SElkrLN6oNdo4VKUm12JkZ6bMd1Pb5qLECCdgvW2hRhmDv9hNiDmNx0iPIn4KvOZALok7tNowc_H_fLRhuiUeTxjCNu2eRaNN2agY/s1500/image_2024-07-10_10-41-44.png

តាមការបង្ហោះរបស់ផេកមួយឈ្មោះថា Naver Cambodia នាយប់ថ្ងៃទី៩ កក្កដា ជាមួយរូបភាពពីរសន្លឹកអមជាមួយខ្លឹមសារថា « HYUKOH បានប្រើប្រាស់ភាសាខ្មែរដើម្បីបង្កើតជាអក្សរឡូឃូ “GLUE” សម្រាប់បទចម្រៀងថ្មីរបស់ពួកគេជាមួយ Sunset RollerCoaster។ បទនេះនឹងបញ្ចេញនៅថ្ងៃទី ១០ ខែកក្កដា ដែលនឹងបង្ហាញពីទិដ្ឋភាពខ្លះៗរបស់ប្រាសាទមួយចំនួនដូចជាប្រាសាទបាយ័នផងដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipJ7TkRtIpOa-6rWJP1UGx68qcY4kuUok2_fYac5Dg6FM3jgndR7ve5iAKK2X_qDPRwhSQ0IGh7fUnhlcwtZMDn-xa1yi2dYdxoVo15HB6Fc___dvVHTElgWbCwjbbi2z-41bk_mIx4rj8Gqe7me0_o-O4w6DUVFdC1d8j-aD4NBaLLDsS4B3mEkexlLo/s554/image_2024-07-10_10-41-44%20(3).png

នេះជាលើកទី១ហើយសម្រាប់អ្នកគាំទ្រកម្ពុជាដែលខាងក្រុមតន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូងមានការផ្សព្វផ្សាយពីប្រទេសកម្ពុជាដែលអាចបញ្ជាក់ប្រទេសរបស់យើងនាពេលបច្ចុប្បន្នទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីជាតិសាសន៍ដទៃ។ ជាមួយគ្នានេះអ្នកគាំទ្រក៏បង្ហាញអារម្មណ៍សប្បាយចិត្តចំពោះដំណឹងនេះដែល MV របស់តារាចម្រៀងកូរ៉េខាងត្បូងជ្រើសយកប្រទេសកម្ពុជាជាទីកន្លែងរំលេចនៅក្នុងវីដេអូចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYuTBYqN_tiTd7fd0JmMmZbjaw5jAje6Rll_TU80pXCNpNVX4aZlUwGAecjj2jnERoN3JbSwkYB9huj6g7OwagWnCafB9JoVZLe8qXkd9ZjV_GQjRDd0QMtYuv57CQzwCThw0yU75WLtYV8HRg-Rs1jIxAmRCmU1nQ21BDp9aWlEyjkSkiDypHtHYzqnY/s1284/image_2024-07-10_10-00-11.png

Hyukoh គឺជាក្រុមតន្ត្រី indie របស់កូរ៉េខាងត្បូងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន DooRooDooRoo Artist ។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០១៤ ដែលមានសមាជិកចំនួន៤នាក់រួមមាន Oh Hyuk មានតួនាទីជាអ្នកច្រៀង លេងហ្គីតា និងនិពន្ធបទចម្រៀង។ Im Dong-geon អ្នកលេងបាស Lim Hyun-jae អ្នកលេងហ្គីតានាំមុខនិង Lee In-woo អ្នកវាយស្គរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHYeVAnsmzKf-xq8Fb5QwlgzqrsXD6ekDvFV_NHRyM3gR-xExWme0yuaETNDgg5BGgG46icVyrU5wTgsb519HuYlluZGpraP1dQioyv-j7uWqxOmaPH90U2oXfeaI_DOp_vwNq8PuwhmzB0LlsZIeoIOMMRoSfjI-gdnYqD94amDkXrL-1L1Paxice-A/s1280/image_2024-07-10_10-00-11%20(2).png

អ្នកគាំទ្រភ័យលស់ព្រលឹងព្រោះ លី តៅហ៊ួ រអិលជើងស្ទើរធ្លាក់ពីទីខ្ពស់

0

កាលពីថ្ងៃទី៦ ខែកក្កដា វីដេអូរបស់តារាចម្រៀងហុងកុង Andy Lau ឬស្គាល់ថាជា លី តៅហ៊ួ បានបង្កធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្នុងពេលប្រគំតន្រ្តីនៅក្រុងសៀងហៃ ប្រទេសចិន។ សិល្បករ៦៣ឆ្នាំរូបនេះបានបញ្ចេញកាយវិការនៅពេលច្រៀងបទចម្រៀងរអិលជើងស្ទើរធ្លាក់ពីទីខ្ពស់កម្ពស់៣ម៉ែត្រ ប៉ុន្តែសំណាងល្អដៃរបស់លោកអាចរក្សាលំនឹងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSTnIrXCOnKY7kW1hinYWxipQZo5BfL7ecW_KAe5tKXPNcms6-SpaiZ3Owegs3T5e-UV1B5EkZKZjVXkloOnTVMPrNvjQnXIMxdAH97j_LL3e1kE5nt7JHh6eVsAaZi23G1DBtbIGB7VpqjCs7CLxXYintvrfVwyflDoUxbgb4-U-0kRA3tv9znojvazI/s1080/image_2024-02-15_11-53-34.png

ស្ថានភាពនេះបានធ្វើឱ្យទស្សនិកជនភ័យស្លន់ស្លោ និងស្រែកហ៊ោកញ្ជ្រៀវភ័យលស់ព្រលឹង។ នៅលើ Weibo មនុស្សរាប់ពាន់នាក់បាននិយាយថាពួកគេព្រួយបារម្ភអំពី Andy Lau ដោយសារតែមានឧប្បត្តិហេតុមិនល្អជាច្រើននៅលើឆាក និងបានស្តីបន្ទោសទៅលើក្រុមការងារអ្នករៀបចំកម្មវិធី។ ជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់ទស្សនិកជននៅលើ កាសែត The Paper កាលពីថ្ងៃទី៧ ខែកក្កដា លោក Andy Lau បាននិយាយថា ចលនារបស់លោកមានបញ្ហា ហើយខ្លួនលោកផ្ទាល់មិននឹកស្មានថាការគាំទ្រនឹងមានភាពរលូនដូចពេលជួបនឹងស្ថានភាពបែបនោះ Andy Lau ក៏ភ័យខ្លាចដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhELyVT2XDJ2JwSt-DpdGomd4c-yfxBXd4wzEhnRg-ci_a8RnRjtFsA8DlarOMSg8GLI7wrHmBSiKmQoG73_c04rGVzmNYO7-ESPFQH2FSTxvhMAyBKLI8yrI6W6Yp5__gYHHfcE3OR9kY3mlqdhmswOiBiT_FvsaG-1ZnBRD-dQ6OIyHDFudw7_a8MUNU/s786/image_2024-07-09_16-31-45.png

តារាចម្រៀងរូបនេះបាននិយាយថា «ខ្ញុំសូមទោសចំពោះការសម្តែងដ៏គ្រោះថ្នាក់ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងយល់។ ខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អ ហើយមិនសម្តែងក្បាច់ដែលមានគ្រោះថ្នាក់ដូចនេះទៀត»។ ក្នុងកម្មវិធីផ្សាយផ្ទាល់ Andy Lau បានច្រៀង និងរាំចំនួន ៣០ បទ។ ក្រៅពីទីក្រុងសៀងហៃ លោកបានធ្វើដំណើរទេសចរណ៍នៅទីក្រុងចំនួន៨ផ្សេងទៀតក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3waDzphEgVlZb1vdwcvNV_IzCURhmG1S88pa6vxlzIiy7o41nKtxMslSmdI40IjY0jy-FuEulEugZy7n2IFIFJASoNlWJ35a_TSoCy5v93bTA30G2ARxe46nkWbZElcQg7Y904DTHS6J5-IlZK_lL7SFtxFpc1tBQ0APuTPUr_Pi9E8AwYFcmz46s2e0/s801/image_2024-07-09_16-31-45%20(3).png

តារារូបនេះជួប ឧបទ្ទវហេតុធ្លាក់ពីលើសេះ ពេលកំពុងថតរឿងកាលពីឆ្នាំ ២០១៧ បណ្តាលឱ្យបាក់ឆ្អឹងអាងត្រគាក និងរបួសឆ្អឹងខ្នង តម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យប្រហែល ២ ខែ និងចំណាយពេលពេញមួយឆ្នាំដើម្បីធ្វើការព្យាបាលរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ9SWTr4xh96Wrg7c_4R2aMSqNSWBC8TiUaonc12rVEN7RYVjGXmNrAsIhRj73XfXGr4Z04dyXqfhvv6g-FHBTz4ekd2kt-shw_b1R9PMo2F9cXRb7aqEQF1R83a5AiGQMVtj7iGsWyXlfnL0Je71DzWkUfqDKZoI5ASn1r0MhZ10_dSCbp68Oal2ejBA/s1235/image_2024-07-09_16-33-29.png

តារាប្រុសដ៏ល្បីល្បាញរូបនេះ បានប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដោយធ្វើការយ៉ាងសកម្មជាតារាសម្តែង តារាចម្រៀង និងផលិតករភាពយន្ត។ លី តៅហ៊ួ ធ្លាប់បានធ្វើកម្មវិធីផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយបង្កើតកំណត់ត្រាដោយទាក់ទាញអ្នកចូលមើលជាង ៣៥០ លានដង។ យោងទៅតាម Sina កំណត់ត្រានេះគឺពិបាកណាស់សម្រាប់សិល្បករចិនផ្សេងទៀតដើម្បីយកឈ្នះ លី តៅហ៊ួ ៕

ម៉ាដាម ដា ប្រកាសចែកផ្លូវគូស្នេហ៍ភេ.ទដូចគ្នាជាជនជាតិថៃក្រោយពីរួមសុខទុក្ខ៨ឆ្នាំ

0

អ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា បានប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាដែលជាជនជាតិថៃ ប៉ាអយ ហើយក្រោយពីរួមសុខទុក្ខជាមួយគ្នារយៈពេល៨ឆ្នាំ។ មែនទែនទៅ ម៉ាដាម ដា បានទម្លាយថាអ្នកទាំងពីរបានចែកផ្លូវគ្នាមួយរយៈធំមកហើយព្រោះតែមិនចង់បំពុលសង្គមទើបសម្រេចចិត្តបែកស្ងាត់ៗ ប៉ុន្តែដោយសារមានសំពាធខ្លាំងពេកទើបប្រកាសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUiutQ1NjWlq8AeTED5t6GUmRVOuFm8LT0o0oEakMW_1lppDGMDIa6mLHOsexiJicKw70EixOEnCUf-ylvqMnz1QeSo0gd7AhMntz6CeGLjm_mN0U4gjYpKG5kJRTO8Gi7Ss4vjyGLJDY6abPiie-C6xdROx51kL_fZyOa2FJVe4_2NUIqyNbwqX9Pl6g/s2048/image_2024-07-10_08-25-31.png

អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីស្រ្តីជំនួញដ៏ជោគជ័យម្នាក់លើវិស័យអនឡាញអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា ប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាជាជនជាតិថៃ ខណៈស្នេហាអ្នកទាំងពីរស្រលាញ់គ្នាស្ទើរលេប មានភាពផ្អែមល្អែមជាមួយគ្នា ស្ងាត់តែមួយរយៈស្រាប់តែបញ្ចប់ទំនាក់ទំនង។ ម៉ាដាម ដា បានប្រកាសនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី៩ កក្កដា ឆ្នាំ២០២៤ ថា «ជាដំបូងសូមទោសទៅកាន់បងប្អូនដែលស្រលាញ់ចូលចិត្តខ្ញុំទាំងអស់ មានសំនួរសួរមកកាន់ខ្ញុំជាច្រើនហើយខ្ញុំក៏មិនចង់លាក់បាំងទៀតដែរព្រោះវាមានតែការឈឺចាប់។ ពួកយើងទាំងពីរបានចែកផ្លូវគ្នាមួយរយៈធំហើយតែពួកយើងបាននិយាយគ្នាហើយថាមិនចង់ប្រកាសទេនាំតែមើលមកបំពុលសង្គម»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVR9H_kZhYqDr83DoueHZQLJ754P9Yry_2Kti9tD1SuDN3n1P-29H08CTsHt9BnI0vqgcENVJK1AQN5UQJVdtStwiWfKlRy26iIJXX_CIvfWg99u3L_NVLuN2hYG-7Tae457zNM8q1yurALEyzB7bx-onkNvnLU9my2SCtrwaCct3NIJQZru2_V81uaU/s2048/image_2024-07-10_08-25-32.png

«ពួកយើងចង់បញ្ចប់ដោយស្ងាត់ៗតែហាក់បីដូចជាសំពាធពួកយើងទាំងពីរខ្លាំងណាស់កន្លងមក៨ឆ្នាំគឺការចងចាំដ៏ល្អនៃរសជាតិជីវិត ហើយខ្ញុំហ៊ាននិយាយខ្ញុំមានតែក្តីស្រលាញ់ស្មោះត្រង់ប្រឹងការពារគ្រួសារមួយនេះអស់ពីសមត្ថភាពហើយតែនៅតែមានថ្ងៃនេះ។ មិនបន្ទោសខាងណាឡើយមានតែបន្ទោសយើងទាំងពីរដែលថែគ្រួសារនេះមិនបានល្អ អរគុណក្តីស្រលាញ់ដែលចំពោះពួកខ្ញុំកន្លងមកតែខ្ញុំហត់ហើយ ខ្ញុំថែបងអស់សមត្ថភាពហើយមានតែចែកផ្លូវរកសាងជីវិតថ្មីរៀងខ្លួន»។ នេះជាការបញ្ជាក់របស់ ម៉ាដាម ដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgThud6D4fyOqrbvfBPoscwfWNC40_swrMhFQbxy6M9jJQsf4FA1F9D4sDVbpuP5yGTkQJ2BxX1uvMcIyhuMn41MMLpm4f_raGEU4AUfy8vYLnXvsQay8cMOOyaS5UzrxrgAwKZ4SdeLFt3c9URTLHbAU7RJF1or2EavQ2v1m_O7sRA8MSgilcuT9PFqSo/s2048/image_2024-07-10_08-25-33%20(2).png

ការប្រកាសចែកផ្លូវគ្នានេះបានធ្វើឱ្យអ្នកគាំទ្រពួកគេសម្តែងនូវអារម្មណ៍សោកស្តាយជាខ្លាំងមិនគួរណាស្នេហាមួយនេះត្រូវបានឈានដល់ផ្លូវបញ្ចប់ ខណៈអ្នកមួយចំនួនហាក់សម្តែងការអាណិតអាសូរទៅកាន់ ប៉ាអយ ផងដែរ។

ងាកទៅកាន់ ប៉ាអយ វិញ ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «ខ្ញុំតែងតែគោរពការសម្រេចចិត្តរបស់មនុស្សដែលខ្ញុំស្រលាញ់ វាប្រហែលជាការសម្រេចចិត្តដ៏ល្អបំផុត។ គ្មាននរណាម្នាក់ត្រូវ ឬខុសទេ ថ្ងៃនេះយើងមិនអាចបន្តបានទេ។ វាប្រហែលជាដំណោះស្រាយដ៏ល្អបំផុត។ យើងទាំងពីរ គ្រប់ពេលទាំងអស់នេះ ខ្ញុំគិតថាខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ អរគុណច្រើនកិច្ចសន្យាដែលមិនមានពិតប្រាកដ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzDrOkd_Jvd7CmSpGjync4ZyQq7GliNipB4AgI4wFicDOw4UWBDUgRffNzS9JEI5TIHbE2EaxIL6m-YRou3YpzjJ_Vil3J_1te1vH-n_XyEnzXR8IrHmvtRMhJpaJVhsWKkedW2SdfK9yjuHa7k-J-I3Div7cW5_oWYS8ZrmChhMcSyXAWhedDkTf4AFs/s2048/image_2024-07-10_08-25-35.png

គេចាំបានថាកាលពីខែកញ្ញា ២០២៣ ម៉ាដាម ដា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីក្លាហានសុំ ប៉ាអយ រៀបការកណ្តាលពិធីខួបកំណើតរបស់គូស្នេហ៍តាមការសន្យារបស់ខ្លួនថាអ្នកទាំងពីរនឹងរៀបការជាមួយគ្នាក្រោយពីហែលឆ្លងឧបសគ្គតស៊ូនិងបង្កើតភាពជោគជ័យជាមួយ។ ប៉ុន្តែគួរឱ្យសោកស្តាយស្នេហា៨ឆ្នាំរបស់អ្នកទាំងពីរត្រូវមកបញ្ចប់យ៉ាងដូច្នេះ៕

យុទ្ធសាស្រ្តរបស់ប្រទេសថៃ ត្រៀមទទួលភ្ញៀវទេសចរ ៣៩ លាននាក់ ក្នុងឆ្នាំ២០២៤នេះ!

0

ប្រទេសថៃ ជាដែនដីនៃបេតិកភណ្ឌ និងវប្បធម៌ដ៏សម្បូរបែប ព្រមទាំងសម្រស់ធម្មជាតិជាច្រើន រួមមានឆ្នេរសមុទ្រ ទឹកធ្លាក់ ព្រៃភ្នំជាដើម។ យ៉ាងណាមិញ ប្រទេសនេះតែងតែដាក់ចេញនូវវិធានការនិងយុទ្ធសាស្រ្តជាហូរហែរ ដើម្បីកំណើនវិស័យទេសចរណ៍។ ខណៈនៅក្នុងឆ្នាំ២០២៤នេះ ថៃគ្រោងនឹងទទួលភ្ញៀវទេសចរបរទេសសរុបចំនួន ៣៩ លាននាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7gq9dis3g5MXJdUFV-b68mfwvIT9H7upG-Y6XY_wjQ3aB6I1aLnpSoCOT3nQqf4ne2bAyv5XxCEOyjog_pnDJOIXa1TMdxMzh1y4u8hrk1yK3Pp_dZJj56WoS8bETI-FWwwU_ctEuSJTSlCjULfjo4tsxCuZiDgRNnEVgjb-qkeI5N11xAamyQjXHnNg/s1280/photo_2024-07-10_13-46-09.jpg

ប្រភពទីផ្សារភ្ញៀវទេសចរកំពូលទាំង ៥ មកកាន់ប្រទេសថៃ គឺចិន ម៉ាឡេស៊ី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។ បើយោងតាមកាសែត Bankok Post កាលឆ្នាំ ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៨ លាននាក់ ក្នុងនោះម៉ាឡេស៊ី ៤.៥៦លាននាក់ ចិន ៣.៥១លាននាក់, កូរ៉េខាងត្បូង ១.៦៥ លាននាក់, ឥណ្ឌា ១.៦២ លាននាក់ និងរុស្ស៊ី ១.៤៨ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGs86u_KtJulBpgoKFkU0tFgi1Q3HiZ995rW1LAdujGII0-n5yQUpj0BPHmJyrk7ivT96nY0H9MdttNielQizqHDGD7iymszdTfoUw0xSWqwQwK2X0-P1RTtHFSbt6kJ0hTrgp7DxoKjAXWIa2ePdUz79mSmPRMsdLiyZbz9Dh4cIBrxxmf4si_bK5Tc/s700/4188467_700.jpg

យ៉ាងណាមិញ ត្រឹមតែរយៈពេលប្រាំខែដំបូងនៃដើមឆ្នាំ ២០២៤នេះ ប្រទេសថៃគឺបានទទួលភ្ញៀវទេសចរជិត ១៥ លាននាក់រួចទៅហើយ។ ទោះជាយ៉ាងណា អាជ្ញាធរទេសចរណ៍ថៃ (TAT) និងអង្គការពាក់ព័ន្ធផ្សេងទៀត ថ្មីៗនេះបានដាក់ចេញវិធានការជាហូហែរដើម្បីជំរុញកំណើនទេសចរណ៍ក្នុងរដូវកាល Low Season នេះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieJ57AjDOn0Hcb2mtLl7UGfRfvZtB9BfA9NgmgRjdetzmgTBhIZU8701NsgZtgsRDELnmNOC5Ms0a9o8TUQABi83Jr04Sf3oMiwnjZVmjPkASTPEbpNqUhTlP7CO5Kg0JuPEAgZp3q2b6yyz4RKIiEasgOGb8rpDFLKYUfFYsL3XZC9tTqWtRgWz4n4sg/s2200/-1x-1.jpg

គំនិតផ្តួចផ្តើមថ្មី ដែលត្រូវបានគេស្គាល់ថាជាគោលនយោបាយ«បញ្ឆេះកំណើនទេសចរណ៍របស់ថៃ» ដែលបង្កើតក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់ថៃក្នុងអំឡុងរដូវកាល Low Season ដើម្បីផ្សព្វផ្សាយថាប្រទេសថៃ ជាមជ្ឈមណ្ឌលនៃព្រឹត្តិការណ៍ធំៗជាច្រើន។ ព្រឹត្តិការណ៍ដែលបានគ្រោងទុកក្នុងប្រទេសថៃចម្បងៗមានដូចជា តន្ត្រី កីឡា និងពិធីបុណ្យសិល្បៈឆ្នេរខ្សាច់ ដើម្បីផ្តល់ឲ្យភ្ញៀវទេសចរបានទទួលយកបទពិសោធន៍ថ្មីៗ និងបញ្ជាក់ថា “ថៃជាប្រទេសល្អបំផុតមួយ និងអាចឲ្យមនុស្សម្នាធ្វើដំណើរមកកម្សាន្តបានពេញមួយឆ្នាំ គ្រប់រដូវកាលតែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReKyOuNQcxbgucB3mGbbfxEOJH5yqCCiiyX2c9YGK2UwOMvO20ZWlq2kMt-qFdP7GfxfmU-lFCBajKawgKnQjm7_G7HjxsmjkySyD1iUWwRM0FZP2X-FBLKPeazpPf9VKGSfeTxsWneabsJgEv2_MULfZfmuNNBdc-7aVJ-H0syQndxCUDgu0hXeviL4/s1000/thai-visa-insurance-visiting-thailand.jpg

បន្ថែមពីនេះ នៅដើមខែកក្កដា អាជ្ញាធរទេសចរថៃ ក៏បានដាក់ចេញនូវគម្រោងផ្សព្វផ្សាយសកម្មភាពមួយចំនួនដើម្បីប្រម៉ូតពីគោលដៅទេសចរណ៍ ដែលសកម្មភាពទាំងនោះគឺរួមមាន Muay Thai អាហារ វប្បធម៌ សំលៀកបំពាក់ និងការសម្ដែងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaxg7kLumWkAqHJCoUiTA787yRYn_2yYhfLzqqADWUxC1CP-evEm8HouDADfXehCuyRiSRfqb9YZVVuEXRD6GZoi-Rch7GZ1aVa1D6qy_QgNUFgXYXkSVOVyBpBICJahsYQVUC9E0wcSEdaLUCfU7u77A04Ph_fumBvu_I7P4D9sf6JKx3cLUgRw_yy0/s1280/photo_2024-07-10_13-46-16.jpg

ឃើញខ្មែររិះ.គន់គ្នាឯងពេក! បណ្តាញសង្គមថៃ ចេញមុខមកវែក.ញែកលើបណ្ឌិតច្នៃម៉ូត ឯម រៀម

0

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយបណ្ឌិតច្នៃម៉ូត ឯម រៀម បានច្នៃម៉ូតសម្លៀកបំពាក់មានលក្ខណៈស្រដៀងនឹងក្រណាត់ជូតជើង យកមកបំពាក់នៅលើដងខ្លួនបែបនេះ ក៏បានធ្វើឲ្យមហាជនខ្មែរជាច្រើនផ្ទុះ.ប្រតិកម្មព្រោងព្រាត ហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំង។ យ៉ាងណាមិញ ថ្មីៗនេះសារព័ត៌មានថៃមួយក៏បានចេញមុខមកវែកញែកនៅក្នុងរឿងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhherOCOz0hO4pOH-bHK65-HvbRHXT4NRW5fivjvKQIeuheWbAjfJrPxvD9Vlnn7KS-5iIxJqZYKsa13OlOOKiVUy38QB17cWSKw5TnXOhp2U9boe29UBX4dS2ipS-E5eFAn11F8b8fAt8FbLRMyQ3Ka9b-rcfmvdzJh-MtX-qmYkpDHPU-EgsHgp7Tt2c/s1426/image_2024-07-05_10-31-25.png

កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមប្រភពសារព័ត៌មានថៃមួយ ដែលមានឈ្មោះថា Top New Online បានចុះផ្សាយក្រោមចំណងជើងថា«កម្ពុជារិះគន់គ្នាអែងទៅវិញទៅមក បន្ទាប់ពីអ្នកច្នៃម៉ូតខ្មែរម្នាក់បានច្នៃម៉ូតសម្លៀកបំពាក់បែបនេះ (ឈុតក្រណាត់ជូតជើង)»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMpa3ySqWULfgVSG7f28xTHmnD-93Ra1n7GYU39L2fdtNeVsOJc5nsamJ73bibiCNLRRDSKIJyRoKsYUlMHnpIM7THz7kf2IBPFO75CwzdMbj0uRNgX6bPMP6ruAGMuDjP4ngRd7bdnRnUrK-6FXKB3-zi5bf4_A4TN5fMgXJoOQioVa6nk23Ku7TF9U/s901/image_2024-07-05_10-31-27%20(2).png

តាមរយៈវីដេអូប្រមាណនឹង ៤នាទី ដែលសារព័ត៌មានខាងលើបានចុះផ្សាយដោយបានធ្វើការលើកឡើងពីរឿងរ៉ាវការច្នៃម៉ូតឈុតសម្លៀកបំពាក់ថ្មីនេះរបស់លោកឯម រៀម ក៏ដូចជាអ្នកនៅក្នុងបណ្តាញសង្គមខ្មែរដែលបានជេរប្រមាថនិងរិះគន់ទៅលើអ្នកច្នៃម៉ូតរូបនេះ ដែលជាខ្មែរគ្នាឯងទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDC4KyFpsPH_wQ1wvMBKQfb_QwG_3Z3f13nJcpBMsa0qkOhoa8ZdAr2a6UxlggkL-I_DPMgj-8gTVJp7UbnuROByqgExDwFz2f2U1KSifWLVWjbNm4-KM914dQ-iFrZjf_Dskbv1SJ5wVKw61ThgWMzh5mie7Gqy3w8VyTjFU-P8qJCuciDpwKgyovWk/s2048/image_2024-07-05_11-11-54.png

ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមថៃជាច្រើនក៏ចូលទៅបញ្ចេញមតិបែបចំអកឡកឡើយដូចគ្នាដែរ ដោយម្នាក់ក្នុងចំណោមនោះបានលើកឡើងថា«ធ្វើចុះ ឲ្យតែធ្វើអ្វីដែលជារបស់ខ្លួនឯង កុំឲ្យតែចម្លង នោះគេនឹងសរសើរហើយ»។ អ្នកខ្លះឌឺដងថា«ឈុតនេះចេញមកស្អាតណាស់ ពូកែណាស់»។ ជនជាតិថៃខ្លះថា« ឈុតនេះគឺល្អហើយ បន្តធ្វើវាចុះពិតជាអស្ចារ្យខ្លាំងណាស់»៕