Home Blog Page 981

Galaxy Ring របស់ Samsung ត្រូវបានគេចាត់ទុកថាជាឧបករណ៍ល្អបំផុត

0

បរទេស៖ Galaxy Ring របស់ Samsung ត្រូវបានគេចាត់ទុកថាមានផ្នែករឹងដ៏ល្អឥតខ្ចោះ និងមានលក្ខណៈពិសេសជាងឧបករណ៍ Smart Ring ផ្សេងទៀត ដែលនេះគឺផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុនទូរស័ព្ទ ដែលបានចូលក្នុងទីផ្សារ Smart Ring ពិភពលោក។
កាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅ ក្រុមហ៊ុន Samsung បានប្រកាសទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនគឺ Galaxy Z Fold6, Z Flip6 និងឧបករណ៍ពាក់ស៊េរីមួយចំនួនទៀត។ ជាពិសេស Galaxy Ring គឺបានក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgszL2bal7IVbBQY1rfURWUk0z67qDr2dwC6vJWmi02sFjgE-djMGNbW6cHAv1ZPWa6W4Ark88cT1NXXs-vzeZRVPLWGU-Whyy_jK3LptUyA7ZGRE7v1xXQ7c0GxvhnF4SysvhWnXUm4NGNiSidouWqork2R3JXQ38SKPUhCl596a2q7iaZRXL-bQtcKJQ/s1080/photo_2024-07-12_11-37-30.jpg
Galaxy Ring គឺជាចិញ្ចៀនឆ្លាតវៃដែលវាពិតជាស្រស់ស្អាតណាស់ បើទោះជាវាមិនខុសពីចិញ្ចៀនឆ្លាតវៃផ្សេងទៀតនៅលើទីផ្សារនាពេលបច្ចុប្បន្នក៏ដោយ។ ក៏ផលិតផលនេះមានស៊ុមទីតានីញ៉ូម ស្តើង និងស្រាល ហើយមានអារម្មណ៍ល្អនៅពេលពាក់វា ជាជាង ចិញ្ចៀន Oura។ សម្ភារៈទីតានីញ៉ូមធន់នឹងការកោសកម្រិត ៥ អាចទប់ទល់នឹងផលប៉ះពាល់កំឡុងពេលធ្វើលំហាត់ប្រាណដូចជាការលើកទម្ងន់ និងការកាន់រ៉ាកែត ក៏ដូចជាការការពារទឹក IP68 ផងដែរ។

លើសពីនេះ Samsung ក៏បានយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចៗនៅលើ Galaxy Ring ផងដែរ ដោយក្រុមហ៊ុនបានណែនាំឱ្យពាក់ម្រាមដៃចង្អុលសម្រាប់ការគ្រប់គ្រងកាយវិការកាន់តែច្បាស់លាស់។ មុនពេលទិញ អ្នកប្រើប្រាស់ត្រូវបានផ្តល់ឱ្យនូវឧបករណ៍សម្រាប់វាស់ទំហំចិញ្ចៀនដោយមិនគិតថ្លៃ ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញក្នុងរយៈពេល ៣០ ថ្ងៃ ប្រសិនបើពួកគេទិញទំហំខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8oQwcZh-vIyBD7bs6pCf3Y_dU7msa75YsUGj6OqMwxedomGpgWMqEyQKYgRbZlWGbdl0fKWt2ye_X1nLlgjzcVRwsQRrFYiAFMH7jFOgN2Bwg44QXXpUVbVkkxFaPYyoRJgf5iCj_4yCmoON8mGur_yM6-aKqd1VGxGGZj6X1cuEeUh99d3JvmLcGhiI/s1280/photo_2024-07-12_11-37-48.jpg

ទោះជាយ៉ាងណា Galaxy Ring គឺមានភាពស្រដៀងគ្នាទៅនឹងផលិតផលផ្សេងទៀតនៅលើទីផ្សារដែរ ដោយសារវាត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាតាមដានសុខភាពដូចជា វាស់ចង្វាក់បេះដូង ការគេង កម្រិតអុកស៊ីសែនក្នុងឈាម (SpO2) និងសកម្មភាពរាងកាយមួយចំនួន។ សកម្មភាពទាំងអស់ត្រូវបានគ្រប់គ្រងតាមរយៈ Galaxy AI ហើយបង្ហាញនៅលើកម្មវិធី Galaxy Health ។ ដូច្នេះលក្ខណៈពិសេសរបស់ Galaxy Ring គឺមាន Galaxy AI ដែលចិញ្ចៀនឆ្លាតវៃផ្សេងទៀតមិនមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEboVqPJvA5BgrWXrKwG7mlDBuhAHOCifpM3oCiu_kWiLoqNkNoCA9BX9wm2yVDw50Tvs7XTjx7gzFQPY8Sy5LVA2cZj4Vb_ydNsV4JbWia9VNF5YG7aZxbB0tOlvDY_Z4EsCIoqA9ZbeHTe18CRjuqSmiSJd9mAaBi7adTXiU0XqeHxwYW8-oWxXPN4A/s1020/photo_2024-07-12_11-38-02.jpg

Galaxy AI គឺមានតួនាទីជួយអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីរបៀបដែលសុខភាពប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយផ្តល់នូវការណែនាំផ្ទាល់ខ្លួន ផ្អែកលើស្ថានភាពរាងកាយបច្ចុប្បន្ន ជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានល្អប្រសើរជារៀងរាល់ថ្ងៃ។ បើយោងតាមក្រុមហ៊ុន Samsung បាននិយាយថា Galaxy Ring គឺអាចប្រើប្រាស់បានល្អបំផុតជាមួយទូរស័ព្ទរបស់ខ្លួនប៉ុណ្ណោះ។ ហេតុនេះសម្រាប់អ្នកប្រើ iPhone គឺមិនអាចប្រើវាបានទេ ខណៈដែលឧបករណ៍ Android របស់ម៉ាកយីហោផ្សេងទៀតត្រូវដំឡើងកម្មវិធី Samsung Health ហើយក៏មានមុខងារមានកម្រិតដែរ។ ដូច្នេះបច្ចុប្បន្នចិញ្ចៀនឆ្លាតវៃ Galaxy AI របស់ Samsung ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៩៩ ដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmrxWIObCNDfWoGQHOi2x1njuzuFpOp6DIXiWscIuHCS9FZWHQ1jXooE4rmnSlSpqoGKkUuLk-uB94KatXy1wjfKE6O6D6qYBLPP2ClK6omj15_HscIyyrETn-zK0RJEHBkntfcl2qZhVS53i0-71JaVdLoBIPD3tGvX_rvqRsD1eugBEvwCR9Vq3hA9A/s1280/photo_2024-07-12_11-38-15.jpg

ម៉េចចឹង? ម្ចាស់ហាងកាហ្វេវៀតណាមបណ្តេញភ្ញៀវទេសចរបរទេស គ្រាន់តែមកអង្គុយផឹកកាហ្វេសោះ

0

ប្រទេសវៀតណាម ៖ វីដេអូមួយបានល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសវៀតណាម និងមានអ្នកមើលរាប់ពាន់នាក់ នៅពេលភ្ញៀវទេសចរបរទេស១គ្រួសារ ត្រូវបានបុរសជាម្ចាស់ហាងកាហ្វេនៅទីក្រុងហាណូយបណ្តេញចេញពីហាង ក្រោយពេលដឹងថា ពួកគេជាជនជាតិជ្វីហ្វ ។ ម្ចាស់ហាងកាហ្វេនេះនិយាយថា ខ្លួនគាំទ្រពលរដ្ឋប៉ាឡេស្ទីន ហើយពុំទទួលស្វាគមន៍ភ្ញៀវជនជាតិជ្វីហ្វ ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-FfGwogIthsKNrw9Vwa_fmRXbLx6umrNSXyrenPndB0uNDGqthmTSav571MJs5CQIVCRkF6QCArTd1U_pxwvZLj7nwXTBqfjyqJ7jvDTw5p1X315Vmh7qDyh9ES6sXnLDuMNxELnbdKHgfipGHi_sYA73FVsYy4tcYv979wcvrny2zudDjKQl4_OFTJs/s1280/photo_2024-07-12_11-32-17.jpg

គ្រួសារជនជាតិជ្វីហ្វនេះរស់នៅប្រទេសអូស្ត្រាលី ដែលមានស្វាមីឈ្មោះ ដេនៀល ភរិយា និងកូនតូចម្នាក់ បានធ្វើដំណើរមកដើរលេងនៅបរិវេណផ្លូវរថភ្លើងដ៏ល្បីក្នុងទីក្រុងហាណូយ រួចហើយពួកគេក៏ចូលមកអង្គុយក្នុងហាងកាហ្វេនេះ ។ ប៉ុន្តែពួកគេក៏ស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលបុរសជាម្ចាស់ហាងបណ្តេញពួកគេចេញពីហាងភ្លាមៗ ។

ក្នុងវីដេអូ គេឃើញបុរសជាម្ចាស់ហាងកាហ្វេវៀតណាមនិយាយថា ៖ «ចេញពីហាងរបស់ខ្ញុំទៅ! ចេញទៅ! កុំមកអង្គុយនៅត្រង់នេះ» ។ ភ្លាមនោះ លោក ដេនៀល ជាភ្ញៀវទេសចរសួរថា ៖ «ហេតុអ្វី?» ហើយម្ចាស់ហាងកាហ្វេឆ្លើយថា ៖ «ខ្ញុំពុំទទួលស្វាគមន៍អតិថិជនមកពីប្រទេសអ្នកទេ» ។ បន្ទាប់មក លោក ដេនៀល សួរទៀតថា ៖ «ពីព្រោះពួកយើងជាជនជាតិជ្វីហ្វ មែនទេ? អូហូ! តើអ្នកកំពុងតែបណ្តេញភរិយា និងកូនរបស់ខ្ញុំ មែនទេ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-6V_IbwsflsEm4VXsAiTK0jCuJkUttqVdeyG3fomlZ5iq4PIA1pJ_k-laDRmyqsV2B-Sh9IiEip347KFaWMcCyERkSZ_qcl4u8tGfitv_DEJrfZLBiDhd7fXxkkEoCej78_18YgP5m90MartPP51gi0zv3_-pv5BTurGQ_dXvXhZFio5D35cTQ4vFW18/s1280/photo_2024-07-12_11-32-18.jpg

ក្រោយមក ភ្ញៀវទេសចរជនជាតិជ្វីហ្វ ក៏បានសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួនឈ្មោះ @ThatJewishFamily ថា ៖ «ពេលនោះ ពួកយើងកំពុងតែរីករាយជាមួយការថតរូបនៅតាមផ្លូវរថភ្លើងដ៏ល្បីក្នុងទីក្រុងហាណូយ ស្រាប់តែ ម្ចាស់ហាងដែលគាំទ្រពួកប៉ាឡេស្ទីន ចាប់ផ្តើមគំរាមកូនប្រុសពួកយើង ពេលម្ចាស់ហាងឃើញកូនយើងពាក់មួក» ។

លោក ដេនៀល និយាយថា ពួកយើងស្រឡាញ់ប្រទេសវៀតណាម និងពលរដ្ឋវៀតណាមខ្លាំងណាស់ ហើយពួកយើងសង្ឃឹមថា ហេតុការណ៍នៅហាងកាហ្វេបែបនេះ នឹងកើតឡើងតែម្តងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx2OgHURY6it_pGvUbt3wUuXroY5wRfj_BwM8xfazKeQ2etyBmCD1lJsFkBBEQDFoTHepbyLz9Hvi_vOkOsrglvqKq44LGM2nAY7fQo_h2sBUArWao-A8x0pKX7agku0hhs_lO-7PhmSP_1GWjFvCUEibI1_nVsX9H5bpbDR9OYstU1yAwhYdM4YHO7h4/s1080/2787065.jpeg

ក្រោយមក ក្រុមសារព័ត៌មាន BBC Thai បានទំនាក់ទំនងទៅកាន់ហាងកាហ្វេនៅស្ថានីយរថភ្លើង (Railway Tuan Café) ដើម្បីសាកសួរពីរឿងរ៉ាវនេះ ប៉ុន្តែគ្មានការឆ្លើយតប ។ បច្ចុប្បន្ន រថភ្លើងនឹងរត់លើផ្លូវដែកតាមផ្លូវតូចចង្អៀតនៅទីក្រុងហាណូយ ដែលផ្លូវដែកនេះស្ថិតនៅឆ្ងាយពីផ្ទះអ្នកស្រុកតែបន្តិចប៉ុណ្ណោះ ហើយភ្ញៀវទេសចរជាច្រើននាក់នាំគ្នាមកទីនេះ ដើម្បីថតរូប និងផឹកកាហ្វេក្នុងហាងសងខាងផ្លូវដែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLAk3uA7uZqo58fHTbWugIKoQPfNqbOfeepJkvLNd-Icc2vLdG4GFCtkbhEipWxmY7Cvmvxm7Br9q0skWFRJRl4Jatbe8PEB88o4kur1bP3LIMihqJHYvXgpU_7gMROyZvsJWcHPqqWcdCWKGEzIYOshmxUI3sPEwbN96WZFzIIyd8thT5D5mYbFhIjK4/s1280/maxresdefault.jpg

តាំងពីកើតសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងតំបន់កាហ្សា នៅខែតុលា ឆ្នាំ២០២៣ មក នៅប្រទេសផ្សេងៗ ដូចជា ៖ អង់គ្លេស និងអាមេរិក ក៏មានការប្រឆាំងជាមួយជនជាតិជ្វីហ្វ និងមូស្លីម កាន់តែច្រើន ។ រីឯមួកតូចដែលលោក ដេនៀល និងកូនប្រុសពាក់ចូលក្នុងហាងកាហ្វេវៀតណាមនោះ ហៅថា ឃីបប៉ា ហើយមួកនេះពុំគ្របក្បាលទាំងមូលទេ គឺសម្រាប់ឱ្យបុរសជនជាតិជ្វីហ្វពាក់បង្ហាញពីអត្តសញ្ញាណជនជាតិជ្វីហ្វ ៕

ក្រុមហ៊ុនរថយន្តអគ្គិសនី២ ចង់បង្កើតរោងចក្រនៅកម្ពុជា

0

ក្រុមហ៊ុន BYD និងក្រុមហ៊ុន Sun Wah Properties Cambodia ហាក់សម្តែងការពេញចិត្ត ក្នុងការបង្កើតរោងចក្រតម្លើងរថយន្តនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាតិស្តី “ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiELXKqzQINOF1OlzQwBpQHCq_PYcFoOqmAh109QbyxAl1bKe0oDvH-2TAx-LTvU27bucAs7-ZxSnOEOOiGjDQvNe078VvkwQZR_ZmS4wmKxS_RKnL9wLh8fRiexeAnmxiJUkG33s1qcfSNETCahBnEAW5vVp46w-kQZLeji5C-lazZPq5iE4fPRYgiEA/s640/1648715864vivf4-277223903-280856080892060-6760554253351426317-n.jpeg

បើតាមសម្តេចធិបតី បានមានប្រសាសន៍កាលពីពេលកន្លងទៅថា BYD នឹងក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដំបូងគេដែលនឹងមានរោងចក្រផលិត និងតម្លើងនៅកម្ពុជា។ ដោយឡែកក្រុមហ៊ុន Sun Wah Properties Cambodiaវិញ ក៏កំពុងសិក្សាសាងសង់រោងចក្រការផ្គុំ និងដំឡើងរថយន្តអគ្គិសនីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjraTTnYKC_4h0WGG-Rn1ZXowf6wx2kzEhmLT9q-ixmZ_np_ub3x-uQ2RGCdkjykEUdPnQEYfRmAmAr-tOfHr-7lh_tasvOzWQJLKsjmebHwsQaE4cXZ8OYSJdQeAs64hxbTBOHrcW2uKqieSaRMPnUpnbKUJ7iTlA52Mcb92slPwfk4wfNQlV1o3hOTYA/s640/16696247751afdb-front.png

នៅក្នុងគោលនយោបាយជាតិស្តី “ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” រដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន២០ ០០០គ្រឿង៕

 

កោះ Phu Quoc ឬកោះត្រល់ត្រូវបានគេបោះឆ្នោតជាកោះស្អាតបំផុតលើលោក

0

កោះ Phu Quoc ដែលពីមុនគឺជាកោះត្រល់ខ្មែរត្រូវបានភ្ញៀវទេសចរអន្តរជាតិបោះឆ្នោតជ្រើសរើសថាជាកោះស្អាតជាងគេបំផុតនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីកោះម៉ាល់ឌីវ ក្នុងចំណោមកោះ និងប្រជុំកោះទាំង ២៥ ជុំវិញពិភពលោក នេះបើយោងតាម Travel & Leisure ដែលជាទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញមួយរបស់អាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDljoqNR9MbHQhUkVunzjsLlGz-g_hhAF9sL_OtH94NpWqBb-zwTBLjlx3DE_j8qg322dd7g8vjAAOBGCKHaXyPkiwromspVTnYAKK7xg_m2Pagj8tefl1_hfZFddBC-ucJkuWTwzzShkNFKQ3jGsHRfGcyE9Bd3e7pQmDcVWzt_8fyK5AsQqWR483J_E/s1350/du-lich-phu-quoc-thang-11-1.webp

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រនេះបានប្រកាសបញ្ជី កោះ និងប្រជុំកោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក ដើម្បីទុកជាការណែនាំសម្រាប់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅសម្រាប់ការធ្វើដំណើរនាពេលខាងមុខរបស់ពួកគេ។ អតីតកោះខ្មែរនេះគឺជាតំណាងតែមួយគត់របស់វៀតណាមក្នុងបញ្ជីនេះ ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងពិន្ទុសរុប ៩៤.៤១ ក្នុងចំណោម ១០០ ខណៈចំណាត់ថ្នាក់លេខមួយគឺបានទៅលើកោះម៉ាល់ឌីវដែលមាន ៩៥.៦៣ ពិន្ទុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjIPBxsc_LXHW4xTo0vpdmwTaXAXpkf3vEYdC17cwdFMs1U3hMMK_T-foZ5x8K2s6FhPFuSQ5mEwi89WZV6aY-BYLnvCGPBUUr_cwDKKii5n7tlnXLllcZXZju4aL2zApae-sCfymboIkdHzW13tsT5sPU-uT26osvro1te4TAQOg_LdLAGky1vIA4zNY/s870/guide%20to%20phu%20quoc-10.jpg

ដូច្នេះភ្ញៀវទេសចរទាំងឡាយបើបានទៅលេងប្រទេសវៀតណាម កុំភ្លេចមកកម្សាន្តកោះ Phu Quoc ដែលពីមុនគឺជាកោះត្រល់របស់ខ្មែរយើងផង។ កោះ Phu Quoc បច្ចុប្បន្នគឺជាកោះមួយរបស់ប្រទេសវៀតណាម ស្ថិតនៅឈូងសមុទ្រថៃ មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីប្រទេសកម្ពុជា។ កោះនេះសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនរាប់មិនអស់ ហើយជាងពាក់កណ្តាលនៃកោះនេះគឺជាផ្នែកមួយនៃឧទ្យានជាតិ Phu Quoc ដែលមានព្រៃភ្នំ ព្រៃត្រូពិកក្រាស់ ផ្លូវឡើងភ្នំ និងសត្វព្រៃច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk7gUUDc1EpxcSz5hkKhgBLKHUNn1mglI8LGB1-9heCsk0t8Vg5FJZQarp4WM-9r_wCD0NzXW9CcF8_tYH1daWYoGDfESDh_sJyIAZYuAdtur_hB5Uf6jxXPAPHMWhvDLNcTixcEBw7kaU92Q-HQgY0KP3fEBYMn4yHgJ3p5rZ8STJwFniA26U4UlteVc/s1020/photo_2024-07-12_10-08-16.jpg

បើយោងតាមទស្សនាវដ្តីអាមេរិកបានសរសេរថា កោះ Phu Quoc គឺជាគោលដៅទេសចរណ៍ដែលលេចធ្លោបំផុតនៅលើពិភពលោក ដែលជួយឱ្យសេដ្ឋកិច្ចទេសចរណ៍របស់វៀតណាមរីកចម្រើនយ៉ាងខ្លាំង។ កោះនេះត្រូវបានបោះឆ្នោតដោយភ្ញៀវជាតិ ៧ សែននាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិ និងអ្នកជំនាញជាច្រើននាក់ទៀត ដោយផ្អែកលើកត្តា ៦ យ៉ាងគឺ៖ តំបន់ទេសចរណ៍ធម្មជាតិ ឬឆ្នេរ សកម្មភាព និងការទាក់ទាញ ភោជនីយដ្ឋាន និងម្ហូប ប្រជាជនរួសរាយ និងតម្លៃសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2X-adat24QcwDWULGktK6L_DTPhHNoiNzAdAHtSYajeQxRb6p-glVaWfCLQQtq1Vfw2MI1ve1QjObQI53n1rRHAPjhpnNeI8tVYXSggCgMGOKbDMxWaROUMxpbmmKOD8KsgJDqh671-wISIF9GA03DVRtRReckpFEEahyxYx_Ikwu8V2Vfe2Keb5JLrA/s1000/photo_2024-07-12_10-08-25.jpg

អតីតកោះខ្មែរមួយនេះគឺជាកន្លែងដែលត្រូវបានចាត់ទុកថាជាឋានសួគ៌ ដែលជួយអ្នកទេសចរឱ្យរួចផុតពីភាពអ៊ូអរ និងអ៊ូអរក្នុងជីវិតប្រចាំថ្ងៃ។ កន្លែងនេះគឺមានលក្ខណៈពិសេសដូចជា៖ ឆ្នេរស្អាត ទឹកថ្លា ការកំណត់ដ៏គួរឱ្យទាក់ទាញសម្រាប់ “ការព្យាបាល” និងសមរម្យសម្រាប់ការរៀបចំសកម្មភាពកម្សាន្តក្រៅផ្ទះ ដូចជា ការជិះទូកលេង ហែលទឹក និងពិធីបុណ្យផ្សេងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmysnec7kEBDudWcEcOuxP2y202tiYmbG9o1aMJX5JsxhApULBZ-3YA1F5EcAs9sNxZxoP6FJNmsvdnm3MwgLmo-Dbzq8YLE70PPjVUXsI6AhovZfrvnLuapfUL9v1V4qsxpMu0Z7oVa_B-Qd4QMtmRFKyyIRzCLKMbBihQu0nY4QaHzMpyOO2eL38JF4/s1000/photo_2024-07-12_10-08-40.jpg

វែកញែកបន្តរឿង«ទីងមោង»មិនបានប្រកាសបិទ ប៉ុន្តែជាការក្រើនរំលឹកដល់ក្រុមមួយចំនួន ដែលយកទីងមោងមកលេងសើចទំាងបំពានវប្បធម៌ខ្មែរ!

0

បន្ទាប់ពីមានការបង្ហោះចែកចាយព័ត៌មានមិនច្បាស់ការណ៍នៅលើបណ្តាញសង្គមដែលថា ទីងមោង នឹងត្រូវបានបិទឈប់ឲ្យប្រើប្រាស់នៅទូទាំងខេត្តកណ្តាល ដែលបានបណ្តាលឲ្យមហាជនជាច្រើនហាក់មានការខឹងសម្បារជាខ្លាំង។ ប៉ុន្តែបើក្រឡេកមកមើលមួយជ្រុងទៀត ទីងមោងដែលត្រូវជាទំនៀមទម្លាប់ខ្មែរ បែរជាត្រូវបានក្រុមក្មេង.ទំនើងយកមកលេងសើចទាំងបំពានវប្បធម៌ប្រពៃណី និងបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7_1LsB4DbG73khQBK2dYsfi68mQ3S8PR82CqmQ1hUMm8RNlDnQ1sdigPeqH0bLaH7R10bncBN2rf7rX6xh3Y16FHsXaAipqy0M3HYx6qtTci_1XbcDOR-IGMnYhyaHEvfeGOXtYE8kvbYQ4ne1TZSk73tKy3iy9kSCT7tCVwLK9pN-6Joyvv-oCv75E4/s2048/449096286_338415245969990_2649524073202664658_n.jpg

កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា«ខ្ញុំបានឃើញការផ្សព្វផ្សាយអំពីទីងមោងថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថាពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់នៅពេលខាងមុខ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcFDyzRNlirlGoZstvQaZpBAt91xEETkCkVbVCuvvPwxi0avP3CvMUki52e41Mc1AXFfny3q-iQK9nO9-qLN1QoA5xQx_sc1JRslfRwelFm8kLnOVHJS4rr0MZYZoMZkPfzWch-oNH1z_4-Cvz12tNWBkWbMVigYgUsFv0soyb9pxCVOsSgTXxS6DdSJw/s1079/450504304_1875499626249068_5925892437137044852_n.jpg

យ៉ាងណាមិញ ដោយសង្កេតឃើញថា យុវវ័យខ្មែរមួយចំនួន ជាពិសេសទៅលើក្រុមក្មេងទំនើង បានយកគុណតម្លៃទីងមោងខ្មែរមិនលេងសើច និងប្រាស់ចាកពីទំនៀមទម្លាប់ទីងមោងពីបុរាណមក ដែលគេតែងនិយមប្រើដើម្បីដង្ហែរទានវស្សារឬបុណ្យកឋិនទាន អមជាមួយនឹងភ្លេងឆៃយុំាយ៉ាងពិរោះរណ្តំ។ បើយោងតាមវីដេអូដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ នៅឯខេត្តកណ្តាល គឺបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ក្រុមយុវវ័យខ្មែរទាំងប្រុសនិងស្រី រួមទាំងកុមារតូចៗប្រមូលផ្តុំយ៉ាងច្រើនកុះករ ចូលរួមដង្ហែរក្បួនទីងមោង ប៉ុន្តែបែរជាចាក់បទ Remix រាំសសេចសសាចពេញតែផ្លូវតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjicp6WLHUO1PyMHYU2_bpeZ2nu0n7ag_Ev6gDmDXHScPmgrVd4Vra2waEBq6UdCHarKvRMn-WCenGkHobJm9r2sancpWEZ1SZWZdLQvLPUvToj_tUrXlaeIioJDj7QNz92KKPoJCEqzrChLHyaQRCKcje2bt2mSCDMdRXv9OS49RSmH3i1tAATlpflQbY/s974/450537584_1875499746249056_6128015644230015483_n.jpg

ទោះជាយ៉ាងណា បើយោងតាមការបញ្ជាក់ពីឯកឧត្តមអភិបាលខេត្តខាងលើនេះ គឺចង់សំដៅលើថាទីងមោង ក្នុងរយៈពេលខ្លីនេះអាចនឹងផ្អាកមួយរយៈ ប៉ុន្តែមិនមែនជាការបិទជាអចិន្រ្តយ៍នូវមរតកទីងមោងរបស់ខ្មែរយើងនោះទេ ព្រោះអាជ្ញាធរត្រូវតែរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អជាមុនសិន ដើម្បីឆ្ពោះទៅរកការអភិរក្សសិល្បៈរប្បធម៌របស់ដូនតាខ្មែរឲ្យបានស្ថិតស្ថេរ គង់វង្ស និងយូរអង្វែង៕

ក្រវាញ មុខម្ហូបដ៏ល្បីបំផុត និងជាអត្តសញ្ញាណអ្នកស្រុកវាលវែង

0

ស្រុកវាលវែង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីបំផុតមួយនៅប្រទេសកម្ពុជា ដែលមានទេសភាពស្រស់ស្អាតគ្មានពីរ អមជាមួយព្រៃភ្នំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHEqYQdrcRER21f569kgZhGCqRB_iqAU2ifvYVfuZyKlqiIEsRcUgteOK7O465CY-BUfOw8I16p0jb8y39eDQGGz4F1MH91JZW5sr6n4m38M-l4HukrwhdOviuwXFhoamj2m0tzDZjJsMTgN-7lSvoj6MM3pPkIOW27NAfecEmkHxJoSrt5DHsWGoNNpA/s1280/19.jpeg

នៅទីនោះ មានរុក្ខជាតិជាច្រើនដុះចម្រុះគ្នា ដោយក្នុងនោះមានរុក្ខជាតិមួយដែលគេអាចយកមកធ្វើជាមុខម្ហូប និងជាឱសថបានថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gc782qFC-bFpp2DhtRj2RwByTFFAbbW0ihgFnIee8wbN6SzHBZEtK6JQPqD4_uW4ivz99bdh8V1X9QFvWIHGilg2hKYFfYV3a-h4CrbIfmgu4BglOIpkWef6Pzn3fl1tnt02ZEW26t_OT4x0IohaWvYu0h4D0Se2Nk6Y-FPANU6JLLT1MAbLLXURakE/s1200/632bdc0c16b3e.jpg

រុក្ខជាតិនោះ មានឈ្មោះថា ក្រវាញ ដែលត្រូវបានគេទទួលស្គាល់ថាជាម្ហូប និងជាអត្តសញ្ញាណសម្រាប់អ្នកស្រុកវាលវែងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA-l3qJYwjTooa9ytg_bgbzV3fjBRc3tBazjQCGjGxy6Aj15iSYeIzBKpY8kNJm_zax39tiXlSWsmPSeU1D5is6bvGKRU1xTDp3kCGYOZ7ZUTVVwtOsmdNf9avNmfnBgjOeG-KXjiTW9N2IW2kPmtgEGb-JBJalxJN4zN0lOD85hq3EkPdV5ec3jB_IaA/s960/272152894_1111397499677223_9030206130412207696_n.jpg

ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តនៅស្រុកវាលវែង និងអូរសោម តែងតែនិយមហៅម្ហូប ឆាក្រវាញជាមួយសាច់គោ ដែលជាម្ហូបប្រចាំតំបន់អេកូទេសចរណ៍មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjCR-mnC_RR-olE4ak30tMYjL9GvRqnhdQhzFgG4b9rYIj_jq1G-XXDNbi2pHf3XXztt6lBFHH625GHH9Rn48FVSFN8nhEx3jkYUhxGitNgCH-Wklfv4fwTZnE2tTSocFcFCfxCu9r6njp7gRuIdpUrIkHWZoOAe1ephKs04wwt2C_0NXW4WF_WudX04E/s926/272371051_1111397383010568_1818408801615215119_n.jpg

ក្រវាញ ជារុក្ខជាតិដុះដោយខ្លួនឯងក្នុងព្រៃធម្មជាតិរងក្រោមម្លប់ឈើធំៗ នៅតំបន់មិនសូវក្តៅ ហើយមានដីនិងអាកាសសើម ពិសេសនៅតំបន់ជួរភ្នំក្រវាញខេត្តពោធិ៍សាត់។ច្រើនដុះនៅខេត្តពោធិ៍សាត់ និងមួយភាគទៀតនៅខេត្តបាត់ដំបង។

 

គេថាអ្នកមានច្រើនដាក់ខ្លួន! មហាសេដ្ឋីអាស៊ីជ្រើសរើសអាហារតាមផ្លូវសម្រាប់ពិធីមង្គលការកូន

0

ប្រទេសឥណ្ឌា៖ អ្នកស្រី Nita Ambani ដែលជាភរិយារបស់មហាសេដ្ឋីអាស៊ី Mukesh Ambani បានសម្រេចជ្រើសរើសអាហារតាមផ្លូវយ៉ាងសាមញ្ញសម្រាប់ពិធីមង្គលការកូនប្រុសរបស់ខ្លួន ដែលប្រព្រឹត្តិទៅនឹងថ្ងៃ ១២ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៤។
យោងតាម Times of India កូនប្រុសពៅគឺ Anant Ambani អាយុ ២៩ ឆ្នាំ នឹងរៀបការជាមួយមិត្តស្រីរបស់ខ្លួនគឺ Radhika Merchant អាយុ ២៩ ឆ្នាំនៅទីក្រុង Mumbai ចុងសប្តាហ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7EtG6pv0Q6wgCRsi5l3hCOzpOuZBO1JWtwS-8WENUBVETVi3kxwENYLnNb6H_N6K82Z8qeY2_SsW22scwohyphenhyphenA9SdIKyewAOdFEGMm4fFgBAWREti5fLl_KKs4MbHq-mHZErh7emCLx7iCJW3YZN_ugiV99-BPg5SSP8sRwF9bKfOy9IyNazw69m3rE2o/s1020/photo_2024-07-12_09-12-37.jpg

ពិធីមង្គលការនេះត្រូវបានចាត់ទុកថាជា “ព្រឹត្តិការណ៍ដ៏មហាឱឡារឹកមួយ” សម្រាប់ទីក្រុង Mumbai ដោយសារតែមានភ្ញៀវសំខាន់ៗជាច្រើនចូលរួម ដូចជាតារាល្បីៗរបស់ឥណ្ឌា និងអន្តរជាតិ អ្នកជំនួញធំៗ និងអ្នកនយោបាយជាដើម។ នៅលើបណ្តាញសង្គម សាធារណជនឥណ្ឌាបានចាប់អារម្មណ៍ជាពិសេសចំពោះព្រឹត្តិការណ៍នេះ ដោយមនុស្សជាច្រើនពិតជាចង់ដឹងចង់ឃើញមុខម្ហូបដែលនឹងត្រូវបម្រើក្នុងពិធីមង្គលការខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINJnkdvj2UtmVpEx1r1D0PWSzXNKCO8XQhbYlO-E3IfsJstJ5pA53_85W9iruNEfCrlIWxBWPQv7ATdVg2XH2ZO68-blucjg7pMsPnBvMzvdxyRS6ax95TGYemqWWOX0zds5k8fHRD19lL6NS1AlBynkiMpENG1_PGH7tJ8swI8lx8iRzTLZrhnabZuo/s1110/photo_2024-07-12_09-13-46.jpg

បើយោងតាមកាសែតសេដ្ឋកិច្ច Mint របស់ប្រទេសឥណ្ឌាអ្នកស្រី Nita Ambani ថ្មីៗនេះបានទៅភោជនីយដ្ឋាន Kashi Chaat Bhandaar ចាស់បំផុតនិងល្បីល្បាញបំផុតមួយក្នុងទីក្រុង Varanasi ដើម្បីទទួលទានអាហារ។ Kashi Chaat Bhandaar គឺជាភោជនីយដ្ឋានដែលមានអាយុកាលជាង ៧០ ឆ្នាំមានឯកទេសខាងម្ហូបឆាត គឺជាអាហារតាមចិញ្ចើមផ្លូវដ៏ល្បីនៅក្នុងប្រទេសឥណ្ឌា ដែលរួមមានម្សៅបំពងជាមួយនឹងល្បាយចម្រុះនៃគ្រឿងផ្សំ គ្រឿងទេស និងទឹកជ្រលក់។ ដូច្នេះម្ហូបសម្រាប់ពិធីមង្គលការនេះរួមមាន៖ ឆាប៉េងប៉ោះ ស្ពៃឆាឆា ត្រកគីហ្វ្រី កាចូរី និងការ៉េមគូហ្វីប្រពៃណីដែលទុកជាអាហារសម្រន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbatzwUftmuXwrrFCUe3reS_XfWJ71ePU_mUB0Jovg2MfV8RgkdYjczoQJlqj3zlOmf5hib0dzLMRkHg_cJ5yFUfbd0o_q8iHY8sLzpUh9vNRkYhUay2FtYSSIBzqzsTQ81d-GXFtiBmTj4QV2b61EHXyEcIRcR9eh4IspxDKWyyg0rj4BKf64S9YWN4M/s686/photo_2024-07-12_09-14-23.jpg

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់កូនប្រុសពៅមហាសេដ្ឋីអាស៊ីនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត Jio World Convention Center នៅកណ្តាលទីក្រុង Mumbai ចាប់ពីថ្ងៃទី ១២ ខែកក្កដា ជាមួយនឹងពិធីប្រពៃណីសាសនាហិណ្ឌូ និងការទទួលភ្ញៀវបានធ្វើឡើងពីរថ្ងៃក្រោយមក ហើយការទទួលភ្ញៀវពិសេសសម្រាប់បុគ្គលិកគ្រួសារ Ambani នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaoZ-k0XWCKx9hjDCz0zs7PDu4XyT7AcUQlDUhzz9rZHQOQgsTfYc3mS3CGs-fVCbkezS7RGlg1cgunQxZg_bXViz8DsrT7_heaBTUvCx8P8B-mOEzqaweLoXcX8rs2yvt1n4RSWfaQ9MNKPZEQoAwX8AEHLmIvcoDI-I_d4gR0qhWSQsYWLHMVgtEpJA/s1280/photo_2024-07-12_09-15-21.jpg

ទោះជាយ៉ាងណា ក្នុងអំឡុងពេលបីថ្ងៃនេះពិធីមង្គលការមិនមែនមានតែម្ហូបតាមផ្លូវរបស់ឥណ្ឌាប៉ុណ្ណោះទេ ក៏មានម្ហូបផ្លូវការជាច្រើនមុខដែរដូចជា អាហារថៃ ម៉ិកស៊ិក ជប៉ុន និងមជ្ឈិមបូព៌ា។ បុគ្គលិកផ្នែកសេវាកម្មគិតគូរពីតម្រូវការរបបអាហាររបស់អ្នកទទួលទាន ដោយធានាបាននូវបទពិសោធន៍នៃការទទួលទានអាហារប្រកបដោយផាសុកភាព និងដោយរលូន៕

អ្នកប្រកបអាជីវកម្មតវ៉ាក្រោយសារព័ត៌មានផ្សាយថា ប៉ាតាយ៉ាជាទីក្រុងបា.ប និងឋានសួគ៌ សោភា.នី

0

ប្រទេសថៃ ៖ អ្នកប្រកបអាជីវកម្មជាច្រើននាក់នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានប្រមូលផ្តុំគ្នាតវ៉ាលើកស្លាកសញ្ញាព្រោងព្រាត ក្រោយពីសារព័ត៌មានផ្សព្វផ្សាយថា ប៉ាតាយ៉ា ជាទីក្រុងបា.ប និងឋានសួគ៌ សោភា.នី ។ អ្នកមកចូលរួមតវ៉ាលើកឡើងថា ពួកគេមកចូលរួមការពារកិត្តិយសរបស់ទីក្រុងនេះ និងសូមឱ្យសារព័ត៌មានផ្សព្វផ្សាយពីចំណុចល្អខ្លះផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ83TDewmFFr9S0e-aIqOnTRwIQ1Q4IS8CcXPROaygP3Xx8RAX_iIJZTO34h6xaY72KqYRYp1BHbaYtBzCeWHKsEsf_VpB5ZX_lMIl1oSwlYEm8EN1fKuhEb8-bCAAkSbwzKCVz0t8WrwLZB0-2OQjd3JTZvYiRg1_r99jMehe3j9YY53YJfeIQoIO-Q4/s1280/photo_2024-07-12_09-01-02%20(3).jpg

កាលពីព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណច្រកផ្លូវចូលគម្រោង South Pattaya Walking Street ឬគម្រោង Walking Street Pattaya ក្រុមអ្នកប្រកបអាជីវកម្មនៅទីក្រុងប៉ាតាយ៉ា បានប្រមូលផ្តុំគ្នាមកការពារកិត្តិយសទីក្រុងនេះ ក្រោយពីសារព័ត៌មានផ្សព្វផ្សាយថា «ប៉ាតាយ៉ា ជាទីក្រុងបា.ប និងឋានសួគ៌ សោភានី» ។ វាធ្វើឱ្យពលរដ្ឋជាច្រើននាក់រិះគន់ការចុះផ្សាយបែបនេះ ជាពិសេស ពលរដ្ឋរស់នៅប៉ាតាយ៉ា ។

អ្នកមកចូលរួមតវ៉ាបានលើកស្លាកសញ្ញាជាច្រើន និងសរសេរថា ៖ SAVE ប៉ាតាយ៉ា, សារព័ត៌មានត្រូវតែទទួលខុសត្រូវ, ហេតុអ្វីសារព័ត៌មានថៃរ៉ាត់ បំផ្លាញកិត្តិយសប៉ាតាយ៉ា, សារព័ត៌មានអាក្រក់បំផ្លាញប៉ាតាយ៉ា ពលរដ្ឋប៉ាតាយ៉ាមិនស្វាគមន៍ទេ ព្រមទាំងប្រឆាំងនឹងការចុះផ្សាយរបស់សារព័ត៌មានថៃរ៉ាត់ អនឡាញ ថា ប៉ាតាយ៉ាជាទីក្រុងបាប និងឋានសួគ៌សោភានី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMjO5J-DgB5DVvgrCdNO6m2HriE0ZRMZzo1x-KIX74xOzcPvlJGeRy73OkwodEJ3ofKzLVJ8mo_lwSd20rA3B6k0yWlm80c0UFsDX5nZtlS-CEWOBNCJwqg4cAyu9ruS9YARKRdwx7Xx3IxX0bWRMewc5m6CjHoxHAmyM4LTVk7lANEcK7esZ6ulQVAGc/s1280/photo_2024-07-12_09-01-02.jpg

ក្រុមអ្នកតំណាងអាជីវកម្មបានឡើងបញ្ចេញយោបល់ រួមមាន ៖ លោកស្រី Lisa Hamilton នាយិកាសមាគមសហគ្រិនអាជីវកម្មពេលរាត្រីប្រចាំក្រុងប៉ាតាយ៉ា, លោក Boonanant Pattanasin នាយកសមាគមធុរកិច្ច និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា, លោកស្រី Amporn Kaewsaeng នាយិកាសមាគមឧស្សាហកម្មកម្សាន្ត និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា, លោក Deo Singh នាយកសមាគមឥណ្ឌា ខេត្តឈុនបុរី ព្រមទាំងលោក Sukrat Kalara ប្រធានសហគមន៍ Walking Street ។

លោកស្រី Lisa Hamilton នាយិកាសមាគមសហគ្រិនអាជីវកម្មពេលរាត្រីប្រចាំក្រុងប៉ាតាយ៉ា និយាយថា ប៉ាតាយ៉ា ពុំមែនមានតែទេសចរណ៍ផ្នែកកម្សាន្តតែមួយទេ ប៉ុន្តែនៅមានតំបន់ទេសចរណ៍ជាច្រើនទៀតសម្រាប់ទទួលភ្ញៀវទេសចរមកពីទូទាំងពិភពលោក ។ ប៉ុន្តសារព័ត៌មានបែរជាផ្សាយថា ប៉ាតាយ៉ា ជាទីក្រុងបាប ដែលធ្វើឱ្យមុខរបរផ្សេងទៀតធ្លាក់ចុះទៅវិញ ។ ដូច្នេះ លោកស្រីពុំចង់ឱ្យជាន់ឈ្លីប៉ាតាយ៉ាតាមទស្សនៈបែបនេះទេ ហើយសូមឱ្យសារព័ត៌មានទទួលខុសត្រូវលើការចុះផ្សាយព័ត៌មានបំផ្លាញមុខមាត់ប៉ាតាយ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5e-W02TcEWtFgrRRtbWdrykUFhcfSbrcMfIOuEeH7Hfv8QQXgsDeyuyR_00WJXOx-95JPFeRFuf4ZfLoW-iUBBMNF-zeT_-uAYeUHtz0MlYhk-5XJ4XlafMi550UBqC8p0rU6XlwUmbciD9pXw2moO17idHfTdPliD4DLn7wIn0W7hUXHw2GaL2us5Og/s1280/photo_2024-07-12_09-01-02%20(4).jpg

ចំណែកលោកស្រី Amporn Kaewsaeng នាយិកាសមាគមឧស្សាហកម្មកម្សាន្ត និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា និយាយថា ប៉ាតាយ៉ា ជាទីក្រុងសេដ្ឋកិច្ចដែលមានមនុស្សម្នាជាច្រើនមកស្វែងរកការងារធ្វើ ។ ពួកគេមានការងារ, មានមុខរបរ, មានប្រាក់ផ្ញើឱ្យគ្រួសារ និងចិញ្ចឹមគ្រួសារ ហើយលោកស្រីពុំចង់ឱ្យមើលងាយមុខរបរដែលប្រមូលប្រាក់ចំណូលពីវិស័យទេសចរណ៍ទេ ពីព្រោះនារីប្រកបរបរពេលរាត្រីបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនមហាសាលឱ្យប្រទេសថៃ ។

ដូចគ្នានេះ លោក Boonanant Pattanasin នាយកសមាគមធុរកិច្ច និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា និយាយថា លោកចង់ឱ្យសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានបង្ហាញពីភាពច្នៃប្រឌិត ដើម្បីឱ្យប៉ាតាយ៉ាក្លាយជាទីក្រុងផ្តល់ឱកាសឱ្យពលរដ្ឋមកធ្វើការត្រឹមត្រូវតាមច្បាប់, គោរពច្បាប់សង្គម និងប្រមូលប្រាក់ចំណូលចូលជាតិ ។ លោកចង់បង្ហាញថា ប៉ាតាយ៉ា ជាទីក្រុងជំរុញវិស័យទេសចរណ៍ពេលរាត្រី រីឯទីក្រុងទេសចរណ៍ផ្សេងទៀតក៏មានដូចគ្នាដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fb3TnxjdZCM3d3UXR2jp2gb_Y508uUaAuAxrB1vOdJFPbJO5yBFdXhXdHh9RjNpIFqwzSQyuV074W-o6OXaTQ0CsJxFJu7ejlgKd6rB-CamoVaP9UYpPAkdpF2rl0dKYl7NbeUujVQIYHs8-K0-8959pZtvMUbjkzg9KcEBD_szq9s6IvLBZ5noVRI0/s1280/photo_2024-07-12_09-01-02%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fb3TnxjdZCM3d3UXR2jp2gb_Y508uUaAuAxrB1vOdJFPbJO5yBFdXhXdHh9RjNpIFqwzSQyuV074W-o6OXaTQ0CsJxFJu7ejlgKd6rB-CamoVaP9UYpPAkdpF2rl0dKYl7NbeUujVQIYHs8-K0-8959pZtvMUbjkzg9KcEBD_szq9s6IvLBZ5noVRI0/s1280/photo_2024-07-12_09-01-02%20(2).jpg

គ្រាន់តែរឿងប៉ុណ្ណឹងសោះវា.យ គ្នាផ្អើលពេញយន្តហោះ រហូតដល់យន្តហោះចុះចតបន្ទាន់

0

ប្រទេសម៉ារ៉ុក ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍មួយកើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryan Air គឺមានអ្នកដំណើរម្នាក់បានសុំប្តូរកៅអីអង្គុយជាមួយអ្នកដំណើរពីរនាក់ម្តាយកូន ប៉ុន្តែពីរនាក់ម្តាយកូនបដិសេធ ។ ក្រោយមក អ្នកដំណើររូបនេះក៏បាននាំសាច់ញាតិរបស់ខ្លួនមកជួយតទល់ រហូតដល់មានជ.ម្លោះ ផ្អើលពេញយន្តហោះ រហូតដល់យន្តហោះក៏ចុះចតបន្ទាន់ ។

ហេតុការណ៍ឈ្លោះប្រកែកគ្នានេះបានកើតឡើងលើយន្តហោះ ដែលចាកចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Agadir ប្រទេសម៉ារ៉ុក ទៅកាន់អាកាសយានដ្ឋាន London Stansted ប្រទេសអង់គ្លេស ក្រោយពីយន្តហោះ ហោះឡើងលើមេឃត្រឹមតែ៣៦នាទី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbXRp1qcAQ5bcJIsm_BLAGgVE8JkDKhBPUpxeb7YSuRpTJR59h8ktLYzYA7QhCxs8oIR0C9zD_hV4TQCJiFXPslnOxVKPwczpA3PF6mgv13ptBx7gwpYT2-kwcBMKvRQ4cZMnXCKv7sD8GyMHhM2sQLs7HuuOgLDF0dQqyGA4jwT1VOm-m6ypnLBWZ1HU/s1240/9Tzi8ywRz924XE3uHaD6DZ3Ef+IdbOiYlvIROR5vlqUeRrexTocZGobKRJ9od_gnk3B_CeKTmTAsIjj6Q0YaYTIj2xNpXHMEXLi7Vgr5mqXKTlBKrj2mu66jhLCPNqan853iCDAOlMNCgF1fd641rinCQgVfjveUF0mRsAEyVdukMqIolCrtvyAyvdGUjMHKSJxns6ZWkdOhtDRt0oHLlg6.webp

វាបណ្តាលមកពីអ្នកដំណើរប្រុសម្នាក់ អាយុ៣០ឆ្នាំ បានដើរមកសុំប្តូរកៅអីជាមួយអ្នកដំណើរពីរនាក់ម្តាយកូនដែលអង្គុយនៅចំហៀង ដើម្បីឱ្យលោកអាចអង្គុយជិតភរិយា និងកូនៗរបស់ខ្លួន ។ ប៉ុន្តែអ្នកដំណើរពីរនាក់ម្តាយកូនបដិសេធ ទើបធ្វើឱ្យបុរសនេះពុំពេញចិត្ត ហើយក៏ប្រកែកគ្នា ។

អាកាសយានិកពុំដឹងពីស្ថានការណ៍នេះទេ ហើយក៏បើកយន្តហោះ ហោះឡើងលើតាមពេលកំណត់ ។ ប៉ុន្តែពេលយន្តហោះចេញដំណើរបានបន្តិច ស្រាប់តែភ្លើងព្រមានខ្សែក្រវ៉ាត់សុវត្ថិភាពរលត់ ។ ស្ថានការណ៍លើយន្តហោះចាប់ផ្តើមតានតឹង ដោយអ្នកដំណើរស្រែកជេរគ្នាខ្លាំងៗពេញយន្តហោះ ហើយបុរសខាងលើក៏បបួលសាច់ញាតិជាច្រើននាក់ដែលធ្វើដំណើរជាមួយគ្នាមកជួយនិយាយសុំប្តូរកៅអីរហូតដល់កើតរឿងធំ ។ រីឯអ្នកដំណើរស្ត្រីជាមួយកូន ក៏មានស្វាមីមកជាមួយដែរ ហើយស្វាមីបានជួយការពារភរិយា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QSDoQG_mCiMsj63BxaTTFIjj5EpeMiqvemQkUGqf84KKRru-AZv0onP5TOAJI7WC4OIiW7XmXWExWkX83BBMtPSuW9RaBRjQOa9Sqx7OlC1uj_pEvlcEDx8vxt2LFlgFx7J4QyMkZTwFCMahsk1WP3ZvBTH96oDCOvEi_J-F74GS80mUCoW-bRGV_wc/s976/_106063620_fightcomp.jpg

ភ្នាក់ងារអាកាសចរណ៍ព្យាយាមគ្រប់គ្រងស្ថានការណ៍យ៉ាងអស់ពីលទ្ធភាព ហើយការឈ្លោះគ្នានេះក៏រំខានដល់អ្នកដំណើរផ្សេងទៀតផងដែរ រីឯក្មេងៗស្រែកយំដោយការភ័យខ្លាច ។ ហេតុនេះ អាកាសយានិកក៏សម្រេចចិត្តចុះចតបន្ទាន់នៅអាកាសយានដ្ឋានផ្សេងទៀតរបស់ប្រទេសម៉ារ៉ុក ក្រោយពីហោះហើរបានត្រឹមតែ៣៦នាទី ។ ហេតុការណ៍នេះធ្វើឱ្យអ្នកដំណើរប្រុសម្នាក់ខ្យល់គ ហើយបុគ្គលិកអាកាសចរណ៍ត្រូវបញ្ចូលខ្យល់អុកស៊ីសែនមុនពេលយន្តហោះចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj13LpZqQEAGwZtFzR-w339Grq_EG5R9g-Vrh2TBpUV29jE30sY2g8olQo0kivzvh_u7uJstTR4E2FzdofEzVvTAIbztZkifcwQTpWd2Jw24uINH62HQbT_6C2ZhXhgpMKgPXATwB5N1EcEwW9GQdwI8UkcUVePMEG-g3uks0Vi_305DLFUoobX2GvK920/s800/Ryanair.webp

ក្រោយពេលយន្តហោះចុះ សមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកដំណើរចំនួន៩នាក់ ដែលបង្កហេតុលើយន្តហោះ រួចហើយនាំខ្លួនពួកគេចេញពីបន្ទប់អ្នកដំណើរ ។ រីឯអ្នកដំណើរប្រុសដែលខ្យល់គ ត្រូវបានបុគ្គលិកអាកាសចរណ៍ជួយសង្គ្រោះ និងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR0Rj8lIMswPlsCIHeg5GW0_W71KcrfIhI4CF33Jbdj2jNn1KVJLrkMeHMqb0nIkNhgK63jXaq0AvrwH67oNM-IRo0Avg06ipQOzny0RCJ_5WNm81eRRM3GxSnN3ludEaVzxemN-6vMitq7TJPpRWlaNqRuYq_seMD44t1ZlvAl4XHaRSuJJODi0AEiDE/s1200/download.jpg

ការឈ្លោះ និងវាយគ្នាលើយន្តហោះនេះចំណាយពេលអស់ជាង២ម៉ោង និងធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជាង២០០នាក់ ហើយក្រុមហ៊ុនអាកាសចរណ៍ក៏បញ្ជូនពួកគេទៅស្នាក់នៅសណ្ឋាគារ១យប់ និងធ្វើដំណើរនាថ្ងៃបន្ទាប់ ។ ក្រុមហ៊ុនអាកាសចរណ៍ Ryan Air ប្រកាសថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន ដែលបណ្តាលមកពីអ្នកដំណើរមួយក្រុមតូចបង្កភាពរញ៉េរញ៉ៃ ហើយក្រុមហ៊ុនក៏បានសូមទោសអ្នកដំណើររងផលប៉ះពាល់ផងដែរ ៕

អភិបាលខេត្តកណ្តាលចេញមុខបកស្រាយ ជុំវិញព័ត៌មានដែលថាបញ្ឈប់មិនឱ្យហែរទីងមោង

0

ថ្មីៗនេះ មានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញព័ត៌មាន ដែលថារដ្ឋបាលខេត្ត បិទឱ្យស្នើសុំហែរទីងមោងទៀតនោះទេ នៅក្នុងខេត្តកណ្តាល។

ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចម្រើនបានចេញមុខបកស្រាយថា៖”ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពី ទីងមោង ថាត្រូវបានបិទ ។ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំ អោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ”។

គួរបញ្ជាក់ថា ទីងមោង គឺសំដៅទៅលើអ្វីដែលមិនមែនជាការពិត តែគេធ្វើវាឲ្យធំតាមរូបរាង និងសណ្ឋានរបស់មនុស្ស ប៉ុន្ដែមានតួនាទីដើម្បីបន្លាច។ កាលពីដើមឡើយទីងមោង ត្រូវបានគេហៅថា យក្សជៀល ព្រោះគេគូសមុខទីងមោងឲ្យទៅជាយក្ស ហើយខ្លួនទីងមោងត្រូវបានគេធ្វើឡើងដោយក្រងពីឫស្សី ហើយយកក្រដាសមករំុ ដើម្បីធ្វើឲ្យព្រាយក្នុងភូមិខ្លាច៕