ប្រទេសថៃ ៖ អ្នកប្រកបអាជីវកម្មជាច្រើននាក់នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានប្រមូលផ្តុំគ្នាតវ៉ាលើកស្លាកសញ្ញាព្រោងព្រាត ក្រោយពីសារព័ត៌មានផ្សព្វផ្សាយថា ប៉ាតាយ៉ា ជាទីក្រុងបា.ប និងឋានសួគ៌ សោភា.នី ។ អ្នកមកចូលរួមតវ៉ាលើកឡើងថា ពួកគេមកចូលរួមការពារកិត្តិយសរបស់ទីក្រុងនេះ និងសូមឱ្យសារព័ត៌មានផ្សព្វផ្សាយពីចំណុចល្អខ្លះផង ។.jpg)
កាលពីព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណច្រកផ្លូវចូលគម្រោង South Pattaya Walking Street ឬគម្រោង Walking Street Pattaya ក្រុមអ្នកប្រកបអាជីវកម្មនៅទីក្រុងប៉ាតាយ៉ា បានប្រមូលផ្តុំគ្នាមកការពារកិត្តិយសទីក្រុងនេះ ក្រោយពីសារព័ត៌មានផ្សព្វផ្សាយថា «ប៉ាតាយ៉ា ជាទីក្រុងបា.ប និងឋានសួគ៌ សោភានី» ។ វាធ្វើឱ្យពលរដ្ឋជាច្រើននាក់រិះគន់ការចុះផ្សាយបែបនេះ ជាពិសេស ពលរដ្ឋរស់នៅប៉ាតាយ៉ា ។
អ្នកមកចូលរួមតវ៉ាបានលើកស្លាកសញ្ញាជាច្រើន និងសរសេរថា ៖ SAVE ប៉ាតាយ៉ា, សារព័ត៌មានត្រូវតែទទួលខុសត្រូវ, ហេតុអ្វីសារព័ត៌មានថៃរ៉ាត់ បំផ្លាញកិត្តិយសប៉ាតាយ៉ា, សារព័ត៌មានអាក្រក់បំផ្លាញប៉ាតាយ៉ា ពលរដ្ឋប៉ាតាយ៉ាមិនស្វាគមន៍ទេ ព្រមទាំងប្រឆាំងនឹងការចុះផ្សាយរបស់សារព័ត៌មានថៃរ៉ាត់ អនឡាញ ថា ប៉ាតាយ៉ាជាទីក្រុងបាប និងឋានសួគ៌សោភានី ។
ក្រុមអ្នកតំណាងអាជីវកម្មបានឡើងបញ្ចេញយោបល់ រួមមាន ៖ លោកស្រី Lisa Hamilton នាយិកាសមាគមសហគ្រិនអាជីវកម្មពេលរាត្រីប្រចាំក្រុងប៉ាតាយ៉ា, លោក Boonanant Pattanasin នាយកសមាគមធុរកិច្ច និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា, លោកស្រី Amporn Kaewsaeng នាយិកាសមាគមឧស្សាហកម្មកម្សាន្ត និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា, លោក Deo Singh នាយកសមាគមឥណ្ឌា ខេត្តឈុនបុរី ព្រមទាំងលោក Sukrat Kalara ប្រធានសហគមន៍ Walking Street ។
លោកស្រី Lisa Hamilton នាយិកាសមាគមសហគ្រិនអាជីវកម្មពេលរាត្រីប្រចាំក្រុងប៉ាតាយ៉ា និយាយថា ប៉ាតាយ៉ា ពុំមែនមានតែទេសចរណ៍ផ្នែកកម្សាន្តតែមួយទេ ប៉ុន្តែនៅមានតំបន់ទេសចរណ៍ជាច្រើនទៀតសម្រាប់ទទួលភ្ញៀវទេសចរមកពីទូទាំងពិភពលោក ។ ប៉ុន្តសារព័ត៌មានបែរជាផ្សាយថា ប៉ាតាយ៉ា ជាទីក្រុងបាប ដែលធ្វើឱ្យមុខរបរផ្សេងទៀតធ្លាក់ចុះទៅវិញ ។ ដូច្នេះ លោកស្រីពុំចង់ឱ្យជាន់ឈ្លីប៉ាតាយ៉ាតាមទស្សនៈបែបនេះទេ ហើយសូមឱ្យសារព័ត៌មានទទួលខុសត្រូវលើការចុះផ្សាយព័ត៌មានបំផ្លាញមុខមាត់ប៉ាតាយ៉ា ។.jpg)
ចំណែកលោកស្រី Amporn Kaewsaeng នាយិកាសមាគមឧស្សាហកម្មកម្សាន្ត និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា និយាយថា ប៉ាតាយ៉ា ជាទីក្រុងសេដ្ឋកិច្ចដែលមានមនុស្សម្នាជាច្រើនមកស្វែងរកការងារធ្វើ ។ ពួកគេមានការងារ, មានមុខរបរ, មានប្រាក់ផ្ញើឱ្យគ្រួសារ និងចិញ្ចឹមគ្រួសារ ហើយលោកស្រីពុំចង់ឱ្យមើលងាយមុខរបរដែលប្រមូលប្រាក់ចំណូលពីវិស័យទេសចរណ៍ទេ ពីព្រោះនារីប្រកបរបរពេលរាត្រីបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនមហាសាលឱ្យប្រទេសថៃ ។
ដូចគ្នានេះ លោក Boonanant Pattanasin នាយកសមាគមធុរកិច្ច និងទេសចរណ៍ប្រចាំក្រុងប៉ាតាយ៉ា និយាយថា លោកចង់ឱ្យសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានបង្ហាញពីភាពច្នៃប្រឌិត ដើម្បីឱ្យប៉ាតាយ៉ាក្លាយជាទីក្រុងផ្តល់ឱកាសឱ្យពលរដ្ឋមកធ្វើការត្រឹមត្រូវតាមច្បាប់, គោរពច្បាប់សង្គម និងប្រមូលប្រាក់ចំណូលចូលជាតិ ។ លោកចង់បង្ហាញថា ប៉ាតាយ៉ា ជាទីក្រុងជំរុញវិស័យទេសចរណ៍ពេលរាត្រី រីឯទីក្រុងទេសចរណ៍ផ្សេងទៀតក៏មានដូចគ្នាដែរ ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fb3TnxjdZCM3d3UXR2jp2gb_Y508uUaAuAxrB1vOdJFPbJO5yBFdXhXdHh9RjNpIFqwzSQyuV074W-o6OXaTQ0CsJxFJu7ejlgKd6rB-CamoVaP9UYpPAkdpF2rl0dKYl7NbeUujVQIYHs8-K0-8959pZtvMUbjkzg9KcEBD_szq9s6IvLBZ5noVRI0/s1280/photo_2024-07-12_09-01-02%20(2).jpg










