Home ព័ត៌មានអន្តរជាតិ គេថាអ្នកមានច្រើនដាក់ខ្លួន! មហាសេដ្ឋីអាស៊ីជ្រើសរើសអាហារតាមផ្លូវសម្រាប់ពិធីមង្គលការកូន

គេថាអ្នកមានច្រើនដាក់ខ្លួន! មហាសេដ្ឋីអាស៊ីជ្រើសរើសអាហារតាមផ្លូវសម្រាប់ពិធីមង្គលការកូន

166
0

ប្រទេសឥណ្ឌា៖ អ្នកស្រី Nita Ambani ដែលជាភរិយារបស់មហាសេដ្ឋីអាស៊ី Mukesh Ambani បានសម្រេចជ្រើសរើសអាហារតាមផ្លូវយ៉ាងសាមញ្ញសម្រាប់ពិធីមង្គលការកូនប្រុសរបស់ខ្លួន ដែលប្រព្រឹត្តិទៅនឹងថ្ងៃ ១២ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៤។
យោងតាម Times of India កូនប្រុសពៅគឺ Anant Ambani អាយុ ២៩ ឆ្នាំ នឹងរៀបការជាមួយមិត្តស្រីរបស់ខ្លួនគឺ Radhika Merchant អាយុ ២៩ ឆ្នាំនៅទីក្រុង Mumbai ចុងសប្តាហ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7EtG6pv0Q6wgCRsi5l3hCOzpOuZBO1JWtwS-8WENUBVETVi3kxwENYLnNb6H_N6K82Z8qeY2_SsW22scwohyphenhyphenA9SdIKyewAOdFEGMm4fFgBAWREti5fLl_KKs4MbHq-mHZErh7emCLx7iCJW3YZN_ugiV99-BPg5SSP8sRwF9bKfOy9IyNazw69m3rE2o/s1020/photo_2024-07-12_09-12-37.jpg

ពិធីមង្គលការនេះត្រូវបានចាត់ទុកថាជា “ព្រឹត្តិការណ៍ដ៏មហាឱឡារឹកមួយ” សម្រាប់ទីក្រុង Mumbai ដោយសារតែមានភ្ញៀវសំខាន់ៗជាច្រើនចូលរួម ដូចជាតារាល្បីៗរបស់ឥណ្ឌា និងអន្តរជាតិ អ្នកជំនួញធំៗ និងអ្នកនយោបាយជាដើម។ នៅលើបណ្តាញសង្គម សាធារណជនឥណ្ឌាបានចាប់អារម្មណ៍ជាពិសេសចំពោះព្រឹត្តិការណ៍នេះ ដោយមនុស្សជាច្រើនពិតជាចង់ដឹងចង់ឃើញមុខម្ហូបដែលនឹងត្រូវបម្រើក្នុងពិធីមង្គលការខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINJnkdvj2UtmVpEx1r1D0PWSzXNKCO8XQhbYlO-E3IfsJstJ5pA53_85W9iruNEfCrlIWxBWPQv7ATdVg2XH2ZO68-blucjg7pMsPnBvMzvdxyRS6ax95TGYemqWWOX0zds5k8fHRD19lL6NS1AlBynkiMpENG1_PGH7tJ8swI8lx8iRzTLZrhnabZuo/s1110/photo_2024-07-12_09-13-46.jpg

បើយោងតាមកាសែតសេដ្ឋកិច្ច Mint របស់ប្រទេសឥណ្ឌាអ្នកស្រី Nita Ambani ថ្មីៗនេះបានទៅភោជនីយដ្ឋាន Kashi Chaat Bhandaar ចាស់បំផុតនិងល្បីល្បាញបំផុតមួយក្នុងទីក្រុង Varanasi ដើម្បីទទួលទានអាហារ។ Kashi Chaat Bhandaar គឺជាភោជនីយដ្ឋានដែលមានអាយុកាលជាង ៧០ ឆ្នាំមានឯកទេសខាងម្ហូបឆាត គឺជាអាហារតាមចិញ្ចើមផ្លូវដ៏ល្បីនៅក្នុងប្រទេសឥណ្ឌា ដែលរួមមានម្សៅបំពងជាមួយនឹងល្បាយចម្រុះនៃគ្រឿងផ្សំ គ្រឿងទេស និងទឹកជ្រលក់។ ដូច្នេះម្ហូបសម្រាប់ពិធីមង្គលការនេះរួមមាន៖ ឆាប៉េងប៉ោះ ស្ពៃឆាឆា ត្រកគីហ្វ្រី កាចូរី និងការ៉េមគូហ្វីប្រពៃណីដែលទុកជាអាហារសម្រន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbatzwUftmuXwrrFCUe3reS_XfWJ71ePU_mUB0Jovg2MfV8RgkdYjczoQJlqj3zlOmf5hib0dzLMRkHg_cJ5yFUfbd0o_q8iHY8sLzpUh9vNRkYhUay2FtYSSIBzqzsTQ81d-GXFtiBmTj4QV2b61EHXyEcIRcR9eh4IspxDKWyyg0rj4BKf64S9YWN4M/s686/photo_2024-07-12_09-14-23.jpg

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់កូនប្រុសពៅមហាសេដ្ឋីអាស៊ីនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត Jio World Convention Center នៅកណ្តាលទីក្រុង Mumbai ចាប់ពីថ្ងៃទី ១២ ខែកក្កដា ជាមួយនឹងពិធីប្រពៃណីសាសនាហិណ្ឌូ និងការទទួលភ្ញៀវបានធ្វើឡើងពីរថ្ងៃក្រោយមក ហើយការទទួលភ្ញៀវពិសេសសម្រាប់បុគ្គលិកគ្រួសារ Ambani នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaoZ-k0XWCKx9hjDCz0zs7PDu4XyT7AcUQlDUhzz9rZHQOQgsTfYc3mS3CGs-fVCbkezS7RGlg1cgunQxZg_bXViz8DsrT7_heaBTUvCx8P8B-mOEzqaweLoXcX8rs2yvt1n4RSWfaQ9MNKPZEQoAwX8AEHLmIvcoDI-I_d4gR0qhWSQsYWLHMVgtEpJA/s1280/photo_2024-07-12_09-15-21.jpg

ទោះជាយ៉ាងណា ក្នុងអំឡុងពេលបីថ្ងៃនេះពិធីមង្គលការមិនមែនមានតែម្ហូបតាមផ្លូវរបស់ឥណ្ឌាប៉ុណ្ណោះទេ ក៏មានម្ហូបផ្លូវការជាច្រើនមុខដែរដូចជា អាហារថៃ ម៉ិកស៊ិក ជប៉ុន និងមជ្ឈិមបូព៌ា។ បុគ្គលិកផ្នែកសេវាកម្មគិតគូរពីតម្រូវការរបបអាហាររបស់អ្នកទទួលទាន ដោយធានាបាននូវបទពិសោធន៍នៃការទទួលទានអាហារប្រកបដោយផាសុកភាព និងដោយរលូន៕