Home Blog Page 973

អ្នកខេត្តស្វាយរៀង ត្រូវប៉ាន់ ក្រោយផ្សិតមួយប្រភេទហក់ឡើងថ្លៃដល់២៥០០០ក្នុងមួយគីឡូក្រាម

0

ផ្សិតផ្ចាក់ ដែលជារុក្ខជាតិម្យ៉ាង និយមបំផុតមួយសម្រាប់អ្នកខេត្តស្វាយរៀង ចូលចិត្តបរិភោគខ្លាំងណាស់ ដោយអាចយកទៅធ្វើមុខម្ហូបបានច្រើនមុខដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ ជ្រូក ខសាច់ជាដើមដោយមានរស់ជាតិល្វីងតិចៗប៉ុន្តែឆ្ញាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vtBvK-vFKCSrOeoRUnD9tdjaz41T7CicGJGXkBBvSn3lLxMREMHekkpNt9IWHrGTTlPiHRH1uqjupaR5EPp0pW4UBYHsQpJnisYe5LgccNg9bpsKbWDD5QwAZ5sUhgKBXgoZhyHNroZj8-qZUNgcq3kGjIAgAqcUzC0DaxbzcvTvZkThPae_PpJmZ3g/s1125/447595883_2144623865921452_6766166997489237188_n.jpg

នៅក្នុងការដកផ្សិតផ្ចាក់នេះ ពលរដ្ឋក្នុងមួយគ្រួសសារអាចដកផ្សិតបានចាប់ពី៣ទៅ៥គីឡូក្រាម ដែលភាគច្រើនត្រូវដើរទៅក្នុងព្រៃប្រមាណជា២-៣គីឡូ ពីក្រោយផ្ទះរបស់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvmH0-T7LiCTSHSxwPv0JOuBfp-BQiIfwGDeNEXwGwgaLhUhFwWzlBoS0n9npXCo-BP8GiFowH2oZC2gXoKPjgDtvYy3e13WziqIzGe6iiczjBCyN93CbXLUmuIM_FYbnFTwhyphenhyphenAQUgbgwCDAa2jYaQUBird1lO-X_DmKeCFXljcBl5aV99rdDanQ4Vk9M/s2048/448971179_1185353582880758_2897126005322863215_n.jpg

បើតាមទីផ្សារបច្ចុប្បន្ន ផ្សិតផ្ចាក់នេះ អាចលក់បានក្នុង១គីឡូក្រាមតម្លៃចាប់ពី២០០០០រៀលទៅ២៥.០០០រៀល ដោយភាគច្រើន ពួកគាត់ដាក់លក់ជាប់ផ្លូវជាតិលេខ១ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែ។ការដកផ្សិតលក់នេះ ជាចំណូលមួយផ្នែក ដែលជួយសម្រួលជីវភាពរបស់ពលរដ្ឋអ្នកខេត្តស្វាយរៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7f01iH3HRkCuKzrk4iNc_aZFe37qS-tHRk2aOgP6Zv7F4H9q7CDjGVut2mPLN3m1hKK4sT-fV6Y5JYkIdJRjFO2OsZWsZmt80Z7HJuifk6eGM_BFAKiuUukU-GhyPzxXDuZD6_dJMmdkoA_y2DKUBYiY-2m-neXaxp0yVtroZXG2r77pyQJEAlwyI8c/s600/448985260_3050337945114455_1408545320953350663_n.jpg

គួរបញ្ជាក់ផងដែរថា ផ្សិតផ្ចាក់នេះ អាចលក់បានថ្លៃជាងនេះទៅទៀត ប្រសិនបើគេយកទៅហាលឱ្យស្ងួតទុកលក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggiAYawqU5iEJNiAQb_1rB5xSbFVFW-ubKwdmFODYU_LPilvyO5ihCFVarQKPEop4uK7srG1JWIfLltzxZEOOCbKK9vwXVvUBdmPNWHQlp7zTPvbpcXz6qhkmU4VwKIycjQjPelWWDvKc29zYtzgxYBwW4n1qzENBqo-vY7Qn9FycMXiI8Ba1yrPTumew/s2048/449295266_1185353526214097_3659369453980669922_n.jpg

 

អ្នកគាំទ្ររំភើបចិត្តខ្លាំងក្រោយឃើញមេធំ Miss Grand International ពេញចិត្ត ប៊ី សុធារី ខ្លាំង

0

អ្នកគាំទ្រកម្ពុជាមានការរំភើបចិត្តជាខ្លាំងបន្ទាប់ពីឃើញលោក ណាវ៉ាត់ អគ្គនាយក Miss Grand International បង្ហាញការស្រលាញ់ចំពោះ ប៊ី សុធារី Miss Grand Cambodia 2024 តាំងពីថ្ងៃជាប់ជាម្ចាស់ជ័យលាភី។ លោក ណាវ៉ាត់ ក៏បានបង្ហោះរូបភាពជាមួយ ប៊ី សុធារី ផងដែរខណៈCEO រូបនេះមិនងាយនឹងបង្ហោះរូបភាពជាមួយនឹងម្ចាស់ជ័យលាភីក្នុងស្រុកទេ។ លើសពីនេះទៅទៀតដោយសារតែឆ្នាំនេះបេក្ខភាពកម្ពុជាមានការពេញចិត្តខ្លាំងពីលោក ណាវ៉ាត់ ទើបធ្វើឱ្យអ្នកស្អប់ ប៊ី សុធារី ខំជីកកកាយរឿងចាស់ ប៉ុន្តែលោក ណាវ៉ាត់ បង្ហាញគោលជំហរមិនប្រកាន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilOMyyvNcedBAHr7PthedQGON6Wo1vqmr3EhRx05li2_s_RYvLGzU95_aOCumO0SPkN8QZJypUMeuPjgyjFRpBtecK-njaGzplXvYHElytvqlUezZTJWcB3-FzLDGgQgX8F8AQYrFIeWikcvq-Amv-ZqTG6hnFlDsxSw1Zsfgqgzm4MPwugusqhAkfSrk/s1440/image_2024-07-17_11-59-50%20(2).png

គេចាំបានថាកាលពីរាត្រីផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 លោក ណាវ៉ាត់ អគ្គនាយក Miss Grand International Organization អ្នកស្រី ថេរេសា ជាអគ្គនាយករង Miss Grand International Organization រួមជាមួយកញ្ញា នីនី លីន អៀន ជាលំដាប់រងទី ១ Miss Grand International 2023 បានចូលរួមក្នុងកម្មវិធីផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រសម្តែងការសម្តែងចិត្តនោះគឺលោក ណាវ៉ាត់ បង្ហាញការចូលចិត្ត ប៊ី សុធារី ខ្លាំងដោយបានទាញម្ចាស់ជ័យលាភីថ្មីនេះមកថតរូបដោយស្នាមញញឹមជាប់តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-csFWlEqqyqx0NcV4KGfhyphenhyphencAgMadhNUnJ4G-ALX4IlMZBDhEdL5sAjO0sVGfa5_FDZpHJteD8vPtNBfYwoG-yLHbgIT4e8h5ECBhd0M3FtSyHwK5DhCzQjGqZV-qoP6KBawWLaxtdcK2HgEdDoiGvoeL80XZq2or-g6lNAdVQR6UU1x9zeTMEzfx1SN4/s1440/image_2024-07-17_11-59-52.png
មិនត្រឹមតែលោក ណាវ៉ាត់ បង្ហាញការពេញចិត្តពេញថ្លើមចំពោះ Miss Grand Cambodia 2024 ប៉ុណ្ណោះទេអ្នកស្រី ថេរេសា ក៏ចូលចិត្ត ប៊ី សុធារី ដូចគ្នានិងបានលើកឡើងថានាងមានមុខមាត់ដូចទៅនឹង Charlotte ដែលជាកូនស្រីសំណព្វចិត្តស្ថាប័ន MGI ហើយថែមទាំងលើកមេដៃសរសើរដាក់ ប៊ី សុធារី មិនដាច់។
នៅថ្ងៃទី១៧ ខែកក្កដា អគ្គនាយក Miss Grand International បានបង្ហោះរូបភាពជុំគ្នារួមជាមួយរូបភាពគូជាមួយ ប៊ី សុធារី ទាំងនៅលើបណ្តាញសង្គម IG និងហ្វេកប៊ុកទៀត ខណៈលោក ណាវ៉ាត់ មានការបង្ហោះច្រើនពីកម្ពុជាក្នុងចិត្តនេះ។ អ្នកគាំទ្រក៏បានបង្ហាញក្តីសង្ឃឹមចំពោះ ប៊ី សុធារី ផងដែរនៅពេលប្រកួតនៅលើឆាកអន្តរជាតិនាខែតុលា ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsAvSksTFyY_FBztHlcN7I1vyPgjkRlouRsUsWfZ49PidmFF8JA72qig1LEcsv0Msq7JOIvKxsHEe32VDRKJ9NSXAAri5B_Tiz2mHRofPyPLPeNH8G1P5Jr70lEQRM_6nhFCOBzb62oiEd1qxK47zgTNPm0H_UI6kC1ioK8haj2wQpbVYXb8kJQ2JrlAA/s1440/image_2024-07-17_11-59-51.png

លើសពីនេះទៅទៀត លោក ណាវ៉ាត់ បានបង្ហាញគោលជំហរយ៉ាងរឹងមាំសម្រាប់ខ្លួនលោកមិនប្រកាន់ខឹងអ្នកដែលមានគំនិតអាក្រក់ជីកកកាយរឿងចាស់របស់ ប៊ី សុធារី និយាយពីលោក ណាវ៉ាត់ កាលពីកន្លងមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58I7seFDS2IRdHGC9qzSJH_xjx4bWswG8FOa-VuERRu2dKDrxz4Skij3c0OKrWxckDZ_MGm57rjmXcFBm5UzE0lVLQsLZVfo6sCWKgC8Ry1lqwW8qtb16a66fpqdVy0URI9PH2Tg2cJ4zc2cU0f3ASTrOcZhDwYYsfFreFh3P6p-O3c0jhT5JW-flYyU/s2048/image_2024-07-17_11-59-57.png

គួរបញ្ជាក់ផងដែរថា ប៊ី សុធារី នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International បន្ទាប់ពីធ្លាប់តំណាងប្រទេសប្រកួតនៅលើឆាក Miss Universe 2017 និង Miss Charm 2023៕

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិចិនម្នាក់ ក្រោយជាប់ពាក់ព័ន្ធបទសម្អាតប្រាក់នៅកម្ពុជា

0

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹងអំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCS0u-GHy1W9N1PeaEDndbmvIMAv_SHpwLCVaXx__dWX2PhcnXmds24Rcj59kyIK2X-iM9lyTpLkhgeZY-XPujAQgCkkXYwE_woKZpn2vnrLECQNKtU9GcYTD8pO7S4u2sIkj95pWePSWfn5mtySkroPOTLSU9ct_SRh5lsX_8TIPF0McHpjuCoXeWlLQ/s1280/451778618_872536848234984_8417510005442543076_n.jpg

ជនជាតិចិននោះមានឈ្មោះ ZHANG RUIJIN ភេទប្រុស កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilFEXeIKqrlL-I5GZNec7Da_FBdRWhJ5sKz3No7_YfovglrnBq46yO1Bwc-c11oLVm5Sgv6tpFMXDvFZDdJWXWDrCnFmO77pMCQrtDAAHBQ_5v8T_jCEbrk1Dk0P2Ag1l3WLoSbmFgPuc6vFlFzUzehx8N7HTfJfQM2u5XdWZpjbkkDw8m3oL8SofoSBs/s1280/451428808_872536854901650_1877617015942165200_n.jpg

ជនជាតិចិនខាងបានចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបាន ស្វែងរកឃាត់ខ្លួនបាន ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងបានរៀបចំនីតិវីធី រួចក៏បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

 

ស្ថិតក្នុងវ័យ ៤០ ឆ្នាំ! Marian Rivera នៅតែជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតក្នុងប្រទេសហ្វីលីពីន

0

ឬហៅថាម៉ារីម៉ាកាលពីពេលថ្មីៗនេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន បានធ្វើឱ្យអ្នកសារព័ត៌មាន និងទស្សនិកជនជាច្រើនសរសើរមិនដាច់ពីមាត់អំពីរូបរាងដ៏លេចធ្លោរ និងសម្រស់ដ៏ទាក់ទាញរបស់នាង ទោះបីជាមានវ័យ ៤០ ក៏ដោយ ក៏តារាស្រីរូបនេះនៅតែជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតប្រចាំប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrxKiuEKAToakp3OTkgb_hp8McwsS4cn48KhvRkSSOM2VitIqydB2-f_E8u4Gu1A8I4YoOt1taMkxl64CH4YfXKKUKtrYSAlofpx2loJ7enZvpbWcmpWN2c-owZy9BQ5ynTF5QqJvy-SjqLtLxLG7_qBr_2P4LSoFeccVbei_UmeHEYspYKP174cgL9dw/s1440/image-8076163-1692012884.jpeg

យោងតាមគេហទំព័រកម្សាន្ត Preview តារាសម្តែងស្រីជួរមុខដ៏មានឥទ្ធិពល Marian Rivera បានទាក់ទាញកាមេរ៉ាទាំងអស់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយកាលពីរសៀលថ្ងៃទី១២ ខែកក្កដាកន្លងទៅ។ ដោយនាងបានស្លៀកឈុតពណ៌ស អមដោយគ្រឿងអលង្ការគុជខ្យង ចងសក់ និងតុបតែងមុខបែបធម្មជាតិ ធ្វើឱ្យនាងមានភាពលេចធ្លោរខ្លាំងនៅក្នុងកម្មវិធីនេះ។ បន្ទាប់ពីទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ម៉ារីម៉ាក៏ត្រូវបានគេបោះឆ្នោតឱ្យជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតក្នុងប្រទេសហ្វីលីពីនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8tNYKWR5eFtD9bNNS86fAbpARfV3h6uUpce8o7sNuLOUtpLm9l3uW_5Z8BxEqOiE8TWPRaMV6DV6IObifFd_mG3p_v5smNWQG4cqiuqiOz5q_jfcY3iSF0hCAYhGYdeNvbWAwSo-g8nZyiGwKu6xqLJf5b5q6nubJwLG_Q5Mxv2wfEcV9qZmUQ5B2Jsk/s1658/marianrivera_1697887802_3218438613876661284_359819359.jpg

បច្ចុប្បន្នតារាស្រីរូបនេះគឺជាទូតសុច្ឆន្ទៈរបស់ម៉ាកយីហោល្បីៗជាច្រើនយ៉ាងហោចណាស់ ៥០ នៅក្នុងប្រទេស ហើយនាងក៏ជាតារា U40 ដែលរកលុយបានច្រើនជាងគេតាមរយៈការផ្សព្វផ្សាយផលិតផលនៅលើ Instagram ផ្ទាល់ខ្លួនផងដែរ។ នៅពេលដែលនាងស្ថិតក្នុងបញ្ជីរាជនីសម្រស់ មានអ្នកគាំទ្រជាច្រើនចោតសួរថា តើនាងមានវិធីសាស្ត្រអ្វីខ្លះ ទើបសម្រស់នាងនៅតែស្រស់ស្អាត និងក្មេងជាងវ័យបែបនេះ។ Marian Rivera បាននិយាយថា វិធីសាស្ត្រគឺសាមញ្ញដោយនាងគ្រាន់តែរឹតបន្តឹងរបបអាហារ និងបង្កើនការហាត់ប្រាណដើម្បីរក្សារាងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv862QHEVFAsUNGRLDOaqz-kxk_mLepz6aH9J0_mDqY-v7QLfpq_5jNC0JuQX3mYXvqGiZYBHQLsjytK8OjM0h2T_o_qfpTlPCC3icKnC-IK4N4SlKz6vn3iqtZ95kFXMgNwpnBHu8NtTZ-_qwLDrL-jgKVlztNT7IbcDwQ4SFQXrjAxIVaM23BfRxg9Q/s1041/Project-Dapat-KV-Solmux-Marian-Rivera_585266.jpg

គួរបញ្ជាក់ដែរថា Marian Rivera ហៅម៉ារីម៉ា និង Dingdong Dantes ហៅសូជីអូបានរៀបការជាមួយគ្នានៅខែធ្នូ ឆ្នាំ ២០១៤ ដោយមានកូន ២ នាក់ស្រីមួយប្រុសមួយ។ អ្នកទាំងពីរធ្លាប់បានសម្តែងជាមួយគ្នាក្នុងរឿង Wild Dance, Mermaid Love Story, Horizon With You …ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3f_ReXAL9wU-rHsjTMWZvJeizBBB0746O7SlJ_6RYfYAF4Nvm6ETfv0bW001ZMGREKPJFsdVS7wQeGafO3dMwPMdDH7uNUW8gOHOFdQ6vKyVJuvnVdxIJXfAGxIXtGEieYA2FJ7IRTGcinS_Bh8YxSxAMD74lq7c8d5gY8yXa_DzcgVHNvjvAeFUIbVQ/s900/900_675_10_-20230107111412.png

ឥណ្ឌូណេស៊ីដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេក្នុងតំបន់

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងខេត្ត Java ស្ថិតនៅភាគខាងលិចប្រទេស ។ រោងចក្រនេះនឹងមានសមត្ថភាពផលិត Battery Cells ប្រចាំឆ្នាំ ស្មើនឹង១០ជីហ្គាវ៉ាត់ម៉ោង ហើយវានឹងអាចបំពេញតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ស្មើប្រមាណ១៥ម៉ឺនគ្រឿង ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការដំណើរការរោងចក្រនេះបានចំណាយថវិកាវិនិយោគរហូតដល់១ពាន់លានដុល្លារអាមេរិក និងជាការវិនិយោគទុនរួមគ្នាជាមួយក្រុមហ៊ុន Hyundai Motor Group, LG Energy Solution និង Indonesia Battery Corporation ។ វាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើកំណែទម្រង់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWClScDJYwRRL1UoNCGc3tZpJGdXTidznpYEWBtqOunA9j3HL3FI7kLOEv_-qXCQgBXiWMoP8aMdTWkoPNGmcfl76P_9tF2_6LmEn1xz58vLBwZ6CHD1juAPCFJHQuKYzQ6rN0FHFs8BS4nRCD1XrS2A3eYZcZUU9dFAeT9l3dJDlARvgldlLEs_LGE-k/s800/09ea0cd41258f5113fd039ebee1878b4.jpg

ក្រៅពីនេះ រោងចក្រផលិតថ្មរថយន្តអគ្គិសនីខាងលើ ក៏បានសហការជាមួយរោងចក្រផលិតរថយន្តរបស់ Hyundai ផងដែរ ដើម្បីផលិតរថយន្តម៉ាក Kona ឱ្យបានចំនួន៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។

ការដំណើរការរោងចក្ររថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្លាយជាប្រទេសផលិតថ្មរថយន្តអគ្គិសនីប្រភេទ EV 3 មុនគេលើពិភពលោក នៅឆ្នាំ២០២៧ ។ លើសពីនេះ ឥណ្ឌូណេស៊ីក៏បានកំណត់គោលដៅផលិត Battery Cells ឱ្យបានចំនួន១៤០ជីហ្គាវ៉ាត់ម៉ោងក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ដែលស្មើពី៤% ទៅ៩% របស់តម្រូវការពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqG7oV0_gHzHUrabyzISAtcdIg9MGQHBFBD7j3cp09arS_WPIoiTM0M3ul9ice4G-B3pC-B2jrza1blJfEqWr6GTGYykwBvTPFCghd7VQoMNx_vw7GJcXhwm4lNxygOV-HgJoNXcsl9jOK6QmNUpQRySSDee_VfUjHdAiOE8z0PD3CVKRd271pR7pOsPw/s666/2021_04_05_112029_1617597742._large.jpg

ក្រៅពីនេះ ឥណ្ឌូណេស៊ី ក៏ជាប្រទេសមានទុនបម្រុងនីកែលច្រើនបំផុតលើពិភពលោកផងដែរ គឺស្មើប្រមាណ២១លានតោន ឬស្មើ២២% នៃទុនបម្រុងនីកែលលើពិភពលោក ។ បើទោះជាការប្រើប្រាស់នីកែលប្រមាណ៧០% ស្ថិតក្នុងឧស្សាហកម្មដែកអ៊ីណុកក្តី ប៉ុន្តែតម្រូវការក្នុងវិស័យផលិតថ្មបានកើនឡើងជាបន្តបន្ទាប់ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ពិភពលោក រួមទាំងក្រុមហ៊ុន BYD និង Wuling របស់ប្រទេសចិន បានចូលមកវិនិយោគនៅឥណ្ឌូណេស៊ីរួចហើយ ។ ក្រុមហ៊ុនទាំងនេះបានផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី និងនាំចេញទៅកាន់ទីផ្សារពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXJfUhp5pDAnDyIAh3VH5Zdlf4cs4xA2amRRTwMxQZy1ZQQjX4v5Tcqj7Ueu7eH-OSa5EmIOYIynflUE2ILYqDOPGxenIDhBYr3KizDOkOMXxXYJxDfk9o43nMLI_ik9Syyomj1lmYEKbfOIcSm6Qy1QsDq33qNnybSzRRxUqmXd7F7gwGL4blFoJokpk/s1024/Shell-Indonesia-EV-Charging-1-1024x701.jpeg

បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងបង្កើតរោងចក្រចម្រាញ់ប្រេងលីចូម និងរោងចក្រផលិតសម្ភារៈអ៊ីណុក ដើម្បីបន្ថែមលើឧស្សាហកម្មថ្មនីកែល ។ ហេតុនេះ ឥណ្ឌូណេស៊ីគ្មានទុនបម្រុងលីចូមច្រើនទេ ប៉ុន្តែអូស្ត្រាលីបានផលិតលីចូមប្រមាណពាក់កណ្តាលនៃលីចូមសរុបលើពិភពលោក ហើយអាចនាំចេញរ៉ែប្រភេទនេះមកកាន់ឥណ្ឌូណេស៊ីទៀតផង ខណៈលីចូមភាគច្រើនរបស់អូស្ត្រាលីបាននាំចេញទៅចិន ៕

អត្រាកំណើតធ្លាក់ចុះ! សាលាមត្តេយ្យជាច្រើនត្រូវបានបំប្លែងទៅជាកន្លែងថែទាំមនុស្សចាស់

0

ប្រទេសចិន៖ សាលាមត្តេយ្យជាច្រើននៅតាមជនបទក្នុងប្រទេសចិននាពេលបច្ចុប្បន្នគឺមិនសូវមានសិស្សចូលរៀននោះទេ ដោយនាយកសាលាក៏បានសម្រេចចិត្តកែប្រែសាលាមត្តេយ្យទៅជាមជ្ឈមណ្ឌលថែទាំមនុស្សចាស់វិញ។
យោងតាម CNBC ប្រទេសចិននឹងបន្ថែមមនុស្សចាស់រាប់រយលាននាក់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដោយសារចំនួនប្រជាជនវ័យចំណាស់កើនឡើង និងការថយចុះយ៉ាងខ្លាំងនៃអត្រាកំណើត បានធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ ដោយសាលាមត្តេយ្យសិក្សារាប់ពាន់ត្រូវបានបិទនៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRrAhU6DGThy5uZx_FKCYH4d0zRg1QmcwUyAw3QpWby7CGRvWrfdBwQlq-fjmlwOymrhyphenhyphen9YqrsnxcXFe5bj_pFquLlJLGkuViEACLZTvrxROkAi8j0dj6pCFGHvl2-zlvAxN4tHUMUQ4jpBuQ4w2XVzzGdJ-U7_dkexegoLECR6qlCfFZmnj7JBA7oGek/s4095/412aa028-e71d-4932-8f43-0b5fb49532d8_048a2649.webp

ទោះជាយ៉ាងណាសាលាមត្តេយ្យខ្លះក៏បានបើកឡើងវិញដោយបំប្លែងទៅជាកន្លែងថែទាំមនុស្សចាស់វិញ។ នាយកសាលា Li Xiuling បាននិយាយថា លោកបានបិទសាលាមួយរយៈដោយសារគ្មានកុមារចុះឈ្មោះចូលរៀន ប៉ុន្តែបន្ទាប់មកលោកក៏បានបើកឡើងវិញដោយប្តូរទៅជាមជ្ឈមណ្ឌលកម្សាន្តសម្រាប់មនុស្សចាស់។ មិនយូរប៉ុន្មានសាលានេះក៏មានមនុស្សចាស់ជាច្រើនចុះឈ្មោះចូលរៀន ដោយសព្វថ្ងៃសាលាគឺមានបង្រៀនផ្នែកតន្ត្រី របាំ ម៉ូដែល និងមុខវិជ្ជាជាច្រើនទៀត។ ដូច្នេះការងារថែទាំ និងបង្រៀនមនុស្សចាស់គឺកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1K5Zma8IxdL6b74h7cBzmU-CbCmVAaP6zKnGKVw2_O_rMgSPK2zuhfnsB_Tniyc0xZfmHdEyS50Jm0JljZCk3VoJpA3fVbGq6OsTrXaK5-w7mZrjZtAu8G5oPslP2B2BW3x4L9HXSuLIZfashrbCA8MiG0S_CfB3CGfDXm5vxCtNBXfX0WBP0o2zQm6E/s705/1631522964603626.jpg

បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា សាលាមត្តេយ្យជិត ១៥,០០០ បានបិទកាលពីឆ្នាំមុន ខណៈដែលការចុះឈ្មោះចូលរៀនបានធ្លាក់ចុះចំនួន ៥.៣ លាននាក់កាលពីឆ្នាំ ២០២២។ ទោះជាយ៉ាងណាយោងតាមរបាយការណ៍ គ្រឹះស្ថានមត្តេយ្យសិក្សាជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសចិនក៏ចាប់ផ្តើមបើកឡើងវិញ ហើយក៏ទទួលបានទទួលជោគជ័យដោយការផ្លាស់ប្តូរពីការអប់រំកុមារទៅបង្រៀនមនុស្សចាស់វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzpilZ9YstABt1WiZlI4ZI9KGBLyWoUWwlu6pewQh8nLz5D2AbNetlJfgt64Nsodo-nAlgGF7aEWEpGBB8TWLpmiLZZr2NUmcHR8v9AZRd1TnhI04X8SGpFdZ0-QYeo4QGfZ29SlKDiAc8Ti4qxIxPqhjiQ8LeL3thVedyhujnmGDfjWQp34P-5Q9WTAA/s1000/photo_2024-07-17_12-59-46.jpg

យោងតាមស្ថិតិផ្លូវការ ប្រទេសចិនបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនប្រជាជនចាស់របស់ខ្លួនកាលពីឆ្នាំមុន ដោយបានបន្ថែមមនុស្សជិត ១៧ លាននាក់ដែលមានអាយុលើសពី ៦០ ឆ្នាំ។ ក្រុមអាយុនេះមានច្រើនជាង ២០% នៃចំនួនប្រជាជន ដែលសមាមាត្ររំពឹងថានឹងកើនឡើងដល់ជិត ១/៣ នៅឆ្នាំ ២០៣៥។ រដ្ឋាភិបាលប៉ាន់ប្រមាណថា ផលិតផល និងសេវាកម្មសម្រាប់ផ្គត់ផ្គង់ដល់មនុស្សចាស់ ចាប់ពីវិស័យទេសចរណ៍សម្រាប់មនុស្សចាស់ រហូតដល់ការថែទាំវេជ្ជសាស្រ្តផ្អែកលើបច្ចេកវិទ្យា អាចមានតម្លៃ ៣០ ពាន់ពាន់លានយន់នៅឆ្នាំ ២០៣៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSTA7GapmX0ux8kZG-7N10tLBnCRWOPCquW5cU-ptJdnGkh8P2-vwq8wkbwCL0OWwisYPzYsaZoQQ5iVmkM0xZN4ZX8buKkAIjvNP33Pv9fUDRXk1t6fDLMptqWFhWvAzFIXAXFlJ96HIQdns8uOi60fCzJB1wbp9T4DPd-b6ilvdK5OKpM3Fr-7RsXg/s1000/photo_2024-07-17_13-00-33.jpg

ពលករធ្វើការនៅកូរ៉េមិនស្រួលដូចគិតទេ! សេចក្តីរាយការណ៍ថា ជិត១.០០០ សហគ្រាសហើយប្រកាសក្ស័យធន កន្លែងខ្លះគ្មានប្រាក់បើកឲ្យកម្មករ

0

យោងមានប្រភពសារព័ត៌មាន The Korea Time ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤នេះបានឲ្យដឹងថា បច្ចុប្បន្ននេះនៅឯប្រទេសកូរ៉េខាងត្បូង ការដំឡើងប្រាក់ឈ្នួលអប្បបរមាកំពុងដាក់សម្ពាធកាន់តែខ្លាំងលើម្ចាស់អាជីវកម្មខ្នាតតូច ដែលបណ្តាលឲ្យពិបាកក្នុងការជួលកម្មករកាន់តែខ្លាំងឡើង រហូតដល់ប្រកាសក្ស័យធន ហើយកន្លែងខ្លះបានខកខានក្នុងការបើកប្រាក់ឈ្នួលដល់កម្មករផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLSqxsppeDXQDZWpFrFhl9etT2JSmbqOBtpkAY1FW4rCmZR3leBdIq_-rTgg7gEtt83K4d3qN9In9JA4IFPhz0oYfC6-3CVc7KNZu3Qd831szxYm0vd9REYlf1FPdcif8QiiCS7zluD7IZJdqCxC77lVwRR8BBE1K3t3eaVTsfoCFTCECHm7vrik6dUk/s770/000_92A6M6.webp

យោងតាមសហព័ន្ធសហគ្រាសកូរ៉េ (KEF) បានបង្ហាញថា គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ មានការប្រកាសក្ស័យធនរហូតដល់ចំនួន ៨១០ ក្នុងចំណោមអាជីវកម្មខ្នាតតូចដូចជា ផ្នែកភោជនីយដ្ឋាន និងកន្លែងស្នាក់នៅតូចៗជាដើម។ យ៉ាងណាមិញ ការប្រកាសក្ស័យធននៅក្នុងឆ្នាំនេះ គឺបានកើនឡើងយ៉ាងខ្លាំង ប្រមាណ ៣៦.៨ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKDT0GUclXr06qAVcR_o_uUVuav5eH3dTcCdQsARbtzdxiN-9ZkDDTWGEVbQ0rdYj2qOlfRbUHgbvJOa0b64L8gq8vQk7g5b32cjspZA9YMs_tjcpf0Zvc5DFwPrlgpnQw6PIG5V8-_pwSgT75CZFBARNZhKVTM3_hECGgHijM2CimUi0spT7aDt4xMCA/s990/IMG_2378.JPG

ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែជាប្រធានបទដ៏ក្តៅគគុករយៈពេលប៉ុន្មានសតវត្សកន្លងមកនេះ ព្រោះថាវាផ្តល់ទាំងគុណសម្បត្តិនិងគុណវិបត្តិ។ ការតម្លើងប្រាក់ឈ្នួលអប្បបរមា មានន័យថាជាការតម្លើងប្រាក់ខែដល់កម្មករដែលមានប្រាក់ឈ្នួលទាបទូទាំងប្រទេស ដើម្បីផ្តល់ឲ្យពួកគេនូវកម្រិតជីវភាពកាន់តែប្រសើរឡើង ក៏ដូចជាជួយកាត់បន្ថយភាពក្រីក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5edkXax4g8-w7jnEdtsNaIuRdf_t9x5mzA-7amZ4MQEN-zp6TJ8g6M3FCMHF-MILATdVQES0pMv3SezkQmmxKk-jvi98biOA1uH0m6_4gsiyNS_fTOOD54zNWsGWZJVrGOPGJx1cqEm4IZpd6CQzMCyCbDFRM7IsAy0BJOnCL3yJvRYvBXDXtZSnjC7o/s990/IMG_2379.JPG

ប៉ុន្តែស្របពេលដែលតម្លើងប្រាក់ឈ្មួលអប្បបរមានេះ វានឹងជះឥទ្ធិពលអវិជ្ជមានទៅកាន់ម្ចាស់អាជីវកម្មខ្នាតតូច ដូចជាកាត់បន្ថយការងាររបស់បុគ្គលិកឬក៏បញ្ឈប់បុគ្គលិកតែម្តងព្រោះតែមិនអាចទ្រាំទ្រនឹងការចំណាយផ្សេងៗ។ ការតម្លើងប្រាក់ឈ្មួលអប្បបរមា អាចនឹងធ្វើឲ្យមានការកើនឡើងតម្លៃសម្រាប់អ្នកប្រើប្រាស់ ព្រោះថាអាជីវកម្មខ្នាតតូចអាចនឹងត្រូវដំឡើងថ្លៃទំនិញ និងសេវាកម្ម ដើម្បីរ៉ាប់រងតម្លៃពលកម្មកាន់តែខ្ពស់ ដែលអាចនាំឱ្យអតិផរណាទូទាំងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqJ1pbYcz9JFUQC8DLgb55nCyxRRjxfA85FqGiEOVju-bEjOdUEVznl5UgSFbauptk-Jshwj_VYkoFQeXO6qFdiRylk-ryXxSfsXb2e_oUe-LGrtzNOCEoMF_U3Jg3Lw0lL1wC_ip-MgWhQvvav_ELJX3cGURi0Yfr4WvDwfpwI2lVE_UGSO0BbCYELAM/s940/IMG_2380.JPG

ជាថ្នូរត្រឡប់មកវិញ កម្មករឬពលករដែលមានប្រាក់ចំណូលទាបទាំងនោះ គឺងាយប្រឈមមុខនឹងការបាត់បង់ការងារធ្វើ ព្រោះតែការកាត់បន្ថយកម្លាំងពលកម្មពីអាជីវកម្មខ្នាតតូចនានាផងដែរ។ ដូច្នេះហើយ ការស្វែងរកតុល្យភាពរវាងការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគាំទ្រដល់អាជីវកម្មខ្នាតតូច គឺជាបញ្ហាស្មុគស្មាញដែលទាមទារឱ្យមានការពិចារណាដោយប្រុងប្រយ័ត្ន និងសហការគ្នារវាងភាគីពាក់ព័ន្ធផងដែរ៕

នៅចាំទេ? Maddox កុមារកំព្រាកម្ពុជាដែលមានសំណាងបំផុត បានក្លាយជាកូនប្រុសច្បង ក្នុងគ្រួសារកំពូលតារាសម្តែងអាមេរិក Angelina Jolie

0

លោក Maddox Chivan Jolie-Pitt ដែលមានឈ្មោះដើមថា រតន៍ វិបុល កើតនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០១ នៅក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។ Maddox ជាក្មេងប្រុសម្នាក់ ដែលត្រូវរស់នៅក្នុងមណ្ឌលកុមារកំព្រាយ៉ាងកម្សត់ឯការ ប៉ុន្តែជីវិតគាត់ក៏ត្រូវបានផ្លាស់ប្តូរភ្លាមៗបន្ទាប់ពី Jolie បានទទួលយកគាត់ទៅចិញ្ចឹមក្នុងអំឡុងឆ្នាំ២០០២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Co4M9TiUs39slMedc7Zf7tGZbJNka1EmdgeGDC3TQ_lS_p8J1M1aC7voaAmdYYGH-5zUVwbh6vXXQn-vpAf403pDMHLxeZZ8Z4AoIBucaHQWv5Oadx074e3KfxuFFOIcRs2JMcCsjP0ABc-WaWIUs4T5W1tZsVGOTOnESibUS2oJU4qSVjjj1BB7i8g/s1280/photo_2024-07-17_12-26-12.jpg

កំពូលតារាសម្តែងនិងផលិតករសញ្ជាតិអាមេរិក អ្នកនាង Angelina Jolie បន្ទាប់ពីបែកបាក់ជាមួយលោក Brad Pitt ក្នុងឆ្នាំ២០១៦មក ខណៈបច្ចុប្បន្ននាងគឺជាស្ត្រីមេម៉ាយមានកូនចំនួន៦ នាក់ ក្នុងនោះ ៣ នាក់ជាកូនបង្កើតខ្លួន និង៣ នាក់ទៀតជាកូនចិញ្ចឹមយកមកពី ៣ ប្រទេសផ្សេងគ្នា។ Maddox Chivan ត្រូវបានចាត់ទុកថាជាកូនប្រុសច្បងក្នុងគ្រួសាររបស់ពួកគេ បន្ទាប់ពីអ្នកនាង Jolie បានយក Maddox ពីមណ្ឌលកុមារកំព្រាមួយនៅកម្ពុជាអំឡុងឆ្នាំ ២០០២។ រីឯកូនចិញ្ចឹមចំនួន២រូបទៀត គឺពួកគេបានទទួលយកមកពីប្រទេសអេត្យូពី និងប្រទេសវៀតណាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBwrXsKbNLYB_QyMppkAKoQyeST97NXJzxkFQC9KRbJLgwil2Y2-O6NOXt7Gabt4QL8HC7Ecnm_UZaNtIrXNmb6RpqGhiISaXrJjxGN-8HzTYj9xKFIyN-KN6GrznM8KUyE-BC6asYv8JHW7X1HfdCXChKRDzN3jJrGg3dMSIBpek4VrBATV_I1gjfABQ/s1000/photo_2024-07-17_12-26-13.jpg

កាលគ្រានោះ Jolie បាននឹងកំពុងថតខ្សែភាពយន្តមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏បានឆ្លៀតទៅលេងមណ្ឌលកុមារកំព្រាមួយនៅទីនោះ។ ជាព្រហ្មលិខិតឬយ៉ាងណា? ក្នុងចំណោមកុមារកំព្រាជាច្រើន Jolie ហាក់មាននិស្ស័យជាមួយ Maddox ជាខ្លាំង ទើបបណ្តាលឲ្យរូបនាងសម្រេចចិត្តយកក្មេងប្រុសកម្ពុជាម្នាក់នេះមកចិញ្ចឹម។

នៅពេល Maddox មានអាយុ ៦ ឆ្នាំ, Jolie បានចែករំលែកថា គាត់គឺបុរសពោរពេញដោយទេពកោសល្យនិងភាពឆ្លាតវៃ” ដែលមិនត្រឹមតែជាកូនដែលគោរពស្រលាញ់ម្តាយ ហើយអាចចាត់ទុកជា”មិត្តល្អបំផុត” របស់នាងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55vm4FDydxxzowiK99zw1uaGxFbqUlrGnJ_AE_TG3iIesqolxz4Gj6iMxtZfurmDTM7HWwV_vNWDB8wb5-m_iRxFyLwcmEC_Q_o_OzJWAUZBdFGY4jYzW8ezdjP7bQ0C5svKhoTZ8WEXFTK0-qkj80wYY-lEZe60GBLmdoUNbNZtdBIQHX7XeA7VLXhI/s1280/photo_2024-07-17_12-26-11.jpg

នៅវ័យ ១៥ ឆ្នាំ Maddox ក៏បានធ្វើការជាផលិតករផលិតខ្សែភាពយន្តដ៏ល្បីល្បាញមួយ ជាមួយនឹងម្តាយខ្លួន គឺរឿង ប៉ុលពតសម្លាប់ប៉ាខ្ញុំ។ តាមរយៈរឿងនេះ Jolie បានឲ្យដឹងថា នាងពិតជាចង់ឲ្យកូនប្រុសខ្លួនគឺ Maddox បានរៀននិងស្វែងយល់ពីវប្បធម៌ខ្មែរ ដែលជាដើមកំណើតរបស់គាត់ឲ្យបានស៊ីជម្រៅ។

ក្រៅតែពីជាផលិតករហើយ Maddox មានជំនាញពិសេសជាច្រើនទៀត ដូចជា ចេះនិយាភាសាបារាំង និងរុស្សី។ ហើយអំឡុងឆ្នាំ ២០១៩ Maddox បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Yonsei របស់ប្រទេសកូរ៉េខាងត្បូង ដែលសិក្សាទៅលើមុខវិជ្ជាជីវគីមី ដែលធ្វើឲ្យ Jolie រំភើបចិត្តជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KsXAznsh9zjnsDkn8lXyN0xxRi7vkrO9J3DZnmzwH6T5xnanAaREtUKrgZxP0V7NCiOmx1zr4ZhZmGQyAxWQ3u9_NTlq-bqGXzNoPitEVlYaFhzZgX2c4ep4uTLJ7aygP4VzOgmYLOeXRQhyphenhyphen5hgoNY1lppjc2REgoiAUQrnCsRxC-LgcI8if6NRb2yM/s2560/IMG_2368.JPG

Maddox ក៏បានបង្ហាញវត្តមានក្នុងវិស័យហូលីវូដនិងនយោបាយ ដែលបង្កឲ្យមានការចាប់អារម្មណ៍ក្នុងចំណោមសាធារណៈជនទូទៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ គាត់បានដើរលើកម្រាលព្រំក្រហមជាមួយម្តាយរបស់គាត់ជាច្រើនដងផងដែរ។ Maddox និងម្តាយ បានអញ្ជើញធ្វើជាភ្ញៀវកិត្តិយសនៅឯសេតវិមានក្នុងឆ្នាំ ២០២៣ ទទួលទានអាហារពេលល្ងាចថ្នាក់រដ្ឋ ដែលរៀបចំដោយប្រធានាធិបតី Joe Biden ដើម្បីជាកិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងជំទាវទីមួយ Kim Keon Hee ផងដែរ៕

ផ្ទុះការចែករំលែក! តំបន់ទេសចរណ៍ធម្មជាតិស្រស់ស្អាត «ភ្នំ១៥០០» តែភ្ញៀវទេសចរមួយចំនួន ចោលសម្រាមដោយគ្មានសណ្តាប់ធ្នាប់

0

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមដោយគណនីមួយមានឈ្មោះថា Khem Ma បានបង្ហោះវីដេអូខ្លះៗ បើតាមការបញ្ជាក់គឺស្ថិតនៅភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈសម្រាមនៅពាសវាលពាសកាល ដែលសបញ្ជាក់ពីភាពគ្មា.នទំនួលខុសត្រូវរបស់ភ្ញៀវទេសចរមួយចំនួនតូចដែលបានទៅកម្សាន្តនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirm0JjtlKRnnSfw-FE4b7kr-tU0mEn6re6UGB2_7VUCyWsgAWg70E7JITVMmK_ZjYI4uR-taHnfjT0CwPf9_HY0XQflRNQaof36AR-Df9rOtC5XSTH-Lhf3psrGP5XV9cBbge1BnRqdgLoFVqorTvljWrzfON2C1PGSU5jfwi63MK_BEw0yCRUEulTt6g/s889/Screenshot%202024-07-17%20132156.png

តំបន់ទេសចរណ៍ធម្មជាតិស្រស់ស្អាតមួយកន្លែង ជាមួយនឹងផ្លូវបត់បែនលូនឡើងលើភ្នំ ប្រៀបបាននឹងអន្ទង់អាំង ត្រូវបានគេស្គាល់ថាជាផ្លូវឡើងភ្នំ១៥០០ ខណៈនៅលើភ្នំគ្របដណ្តប់ដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ ព្រមជាមួយនឹងអាកាសធាតុអំណោយផលល្អជាពិសេសនាពេលរាត្រីដែលជំនោរត្រជាក់និងសន្សើមព្រៃភ្នំ បង្កើតបានជាបរិយាកាសពិសេសៗដែលមិនអាចបំភ្លេចបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf5kkwDlANAyiX2KXoUWUWk3iRhA9D7_CljGxb2-nn3XbzN6UtPVmLyjo7vnvZlC0dlfoMfX_KGJeCbTu7j6-VPgOF_rpr_mFd5iIMGsM583Wd2z6CaOhBuOayiv7WVJKpKfg-rl6cXLT2CTbGuARhPSTrg7Ip2dQFGdasWg2qjI-QyN_iJI-n9EXO1wU/s887/Screenshot%202024-07-17%20132123.png

យ៉ាងណាមិញ វីដេអូចែកចាយពីបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញពីសម្រស់ព្រៃភ្នំហាក់ត្រូវបានបំផ្លិចបំផ្លាញ ព្រោះតែសកម្មភាពរបស់មនុស្ស ក៏ដូចជាភ្ញៀវទេសចរណ៍មួយចំនួនខ្វះនូវការយល់ដឹង ដោយធ្វើការចោលសម្រាមគ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យទាល់តែសោះ។ ការចោលសម្រាមពាសវាលពាលកាលបែបនេះ នឹងធ្វើបាត់បង់សម្រស់ធម្មជាតិ ក្លាយជាកន្លែងដែលគគ្រិច ហើយភ្ញៀវទេសចរក្រោយៗទៀតលែងចង់មកកម្សាន្តផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAR9hdfNf2o8zilP32dKpIY-R_QI4BkcU2O8xvO9GD-Q7spHbYuwtfTAnoqPaTzrX6RdcCvX9k7tGxOBzk1r1RQxCuQ77C34b2Gkdg1hR4msp9f3pErnYl6yWL2OIEN0pNTMPWZXnSpfcg1nKKqszYt9Rsc6Aj1kr2zKgkqpX9IAjfg_oGQByhkWvWZ8/s901/Screenshot%202024-07-17%20132110.png
ជាមួយគ្នានោះ ប្រភពដដែលក៏បានបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាននិងអនាម័យក្នុងចំណោមពួកគេទាំង២រូប បានជួយប្រមូលសម្រាមនៅម្តុំបរិវេនដែលបានបង្ហោះចែកចាយនោះបានយ៉ាងស្អាតមកវិញផងដែរ។

ជាថ្នូរត្រឡប់មកវិញ ក្នុងនាមជាកូនខ្មែរគ្រប់ៗរូប ត្រូវចេះជួយរួមគ្នាស្រលាញ់និងការពារបរិស្ថាន ដើម្បីរក្សាបាននូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្នុងន័យប្រម៉ូតបានជាគោលដៅទេសចរណ៍ស្រស់ស្អាតនិងពេញនិយមប្រចាំតំបន់នីមួយៗ ជាប្រភពចំណូលដ៏កាក់កបសម្រាប់ពលរដ្ឋពលរស់នៅទីនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRYUedaiXf4DkziGSIJyGGCJKBOf9qkukESQV-tuMUUraI3GTRdm6CcSn7Vo4LN6tZVt_9rKdndSOysJ4xD7DUCftmYdIvnnqjxYwyNUrdWBgsW2jztUyi2O0GtezyKXgVamusYxo2ry2PUR4fzSZTOxYJPvNuO2mXeHrFLI-JOUCkSwk1_ycqvWz68xo/s897/Screenshot%202024-07-17%20132139.png

ស្នាដៃគូរគំនូររបស់វិចិត្រករជប៉ុនរូបនេះឃើញហើយពុំសរសើរមិនបាន

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវរូបភាពដ៏អស្ចារ្យមួយចំនួន ប៉ុន្តែរូបទាំងនេះពុំមែនជារូបថតនោះទេ គឺវាជាស្នាដៃរបស់វិចិត្រករជនជាតិជប៉ុនម្នាក់ ដែលពោរពេញទៅដោយបទពិសោធន៍ ។ បើទោះជាលោកអ្នកពិបាកជឿថា វាជារូបគំនូរគូរដោយមនុស្សក្តី ប៉ុន្តែនេះជាការបង្ហាញឱ្យឃើញពីភាពស្រស់ស្អាត, ស្នាដៃប្រកបដោយទេពកោសល្យ និងការហ្វឹកហាត់ជំនាញយ៉ាងពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHVipkHyblZXnqsXV23QT6svufGFva17Hg4Y0YYeIokjAwERGP76HheLqqIvvOA9GRMeb4-p6CUlnCzZngn010LwSw-2f9EJjv-YKcrtWomQyFVvPiCmtNDc88PFUfZl2WTJ341vOrYRyjAXB0-byzO7jAQ1G8LSBZQRIMn0Ukqmeg6EI0cSVqZw1bYOU/s1136/photo_2024-07-17_11-23-35%20(2).jpg

វិចិត្រករជនជាតិជប៉ុនដែលបានគូររូបគំនូរដ៏ល្អឥតខ្ចោះទាំងនេះ គឺលោក ខេ មីអេណុ (K Mieno) ហើយរូបគំនូររបស់លោកភាគច្រើន គឺលោកបានប្រើប្រាស់ថ្នាំពណ៌ទឹក និងពណ៌ប្រេង ។ ស្នាដៃសិល្បៈរបស់លោកត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងប្រភេទ Hyperrealistic ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaj0VzODM2O3tchxJX4hveLdGuEezoPF2dWYfc9usOxe95qzNtIawO7SySrS4smQM6V4XenguBGaSTUG97XqlGDvjfzxwSnIFhnjbdzleAcfxaCOtbmyrIS-WDgR8HUJW6rcUwiEAXV1oF2QEMZ_OAQDLluHKG5rk8MdZQvob8j6DdKgHQqzMiXKMbG9M/s1149/photo_2024-07-17_11-23-35%20(3).jpg

លោក ខេ មីអេណុ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Hiroshima City University College of Art កាលពីឆ្នាំ២០០៧ ។ លោកស្រឡាញ់ការគូរគំនូរយ៉ាងខ្លាំង ហើយផ្ទាំងគំនូរជាច្រើនរបស់លោក ត្រូវបានដាក់តាំងបង្ហាញពាសពេញប្រទេសជប៉ុន រួមទាំងដាក់តាំងនៅសារមន្ទីររបស់ជប៉ុនផងដែរ ។ ក្រោយមក នៅឆ្នាំ២០១៧ លោកទទួលបានពានរង្វាន់ «Hoki Museum Grand Prize Award» ហើយឈ្មោះរបស់លោក ក៏ត្រូវបានបោះពុម្ពក្នុងស្នាដៃសិល្បៈជាច្រើននារយៈពេលប៉ុន្មានឆ្នាំមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi58AaznAkRED8clvmGf9qjmMDSyi4NDFNrx9LpZJneCmbS417PguxIPJMu-S2JatyOOUEZHIHp2LN7ZsNX1MGQDR95zuZI-crZZX7SK71vXM_zQq2XHAJo-stcFu4s6hQ7LhfWXcUYA05T_Dk5IApqJZtwTN_hUIDDczBnLbYgGDAgMOzAa4ZQjExqQqM/s773/photo_2024-07-17_11-23-35%20(4).jpg

បើទោះជារូបគំនូរគូរឡើងដោយប្រើប្រាស់ថ្នាំពណ៌ប្រេងមានលក្ខណៈស្រដៀងនឹងរូបភាពពិតប្រាកដបានទាក់ទាញចំណាប់អារម្មណ៍ និងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងដល់លោក ខេ មីអេណុ ក៏ដោយ ក៏លោកជាវិចិត្រករម្នាក់ដែលចូលចិត្តថតរូបផងដែរ ។ ពេលទំនេរ លោកចាប់ផ្តើមគូរគំនូរផ្សេងៗដោយការប្រើប្រាស់ថ្នាំពណ៌ទឹក និងពណ៌ប្រេង ដើម្បីចែករំលែកសេចក្តីសុខដល់មនុស្សផ្សេងទៀតជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy4sP3NP_XFd6QD0tnY3wG779S2sUHl9A1fPHgLVCTgE9GEfjXkFDX6yBwDNTS-piogMyi5xCiQ1lAH9tpUGOT8Zg_bhHw2p4aAx6m8XzXgVXrCaS134mV1VU7E3bMldLXfYB7JsKQFDhC6p-Y-wHgG_5G0CFqBFUhoObPBarH6KXeo1Yj0yGsXol_tsI/s444/photo_2024-07-17_11-23-35%20(5).jpg

លោកនិយាយថា ក្រៅពីការគូរគំនូរឱ្យមានលក្ខណៈល្អិតល្អន់ហើយ ការគូរស្រមោលរបស់រូបភាពក៏ចាត់ទុកថា ជារឿងសំខាន់ផងដែរ ពីព្រោះវានឹងធ្វើឱ្យរូបគំនូរទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ។ លើសពីនេះ អ្វីដែលពុំអាចខ្វះខាត គឺការវិភាគពីអារម្មណ៍ពិតរបស់មនុស្ស ព្រមទាំងវិភាគពីបញ្ហាពូជសាសន៍ផងដែរ ពីព្រោះវាពាក់ព័ន្ធនឹងពណ៌សម្បុរស្បែក ។

ស្នាដៃសិល្បៈប្រភេទ Hyperrealistic របស់លោក តែងតែជំរុញឱ្យមានការជជែកគ្នារវាងមនុស្សពីរក្រុមនៅប្រទេសជប៉ុន គឺក្រុមមួយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃសិល្បៈ ខណៈក្រុមមួយទៀតស្ទាក់ស្ទើរចិត្ត និងសួរថា តើវាពិតជារូបគំនូរឬក៏អត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqY7J89-dsHy89x4BvXT5dMwVJMduYCyxWyXbtip4WMzhjN1GOUcinSUCSD58ZW74Olatar6C3rqkxm58IziAlWD6590TOs-Rg_beRHGEQS3XKPopjR6T9jye_t0c758ySF7XEV8mZLGsVjva7mKtDzkeK_sQFddV4aC9haRi0DKGFDgQlKkv6Dj88FGQ/s720/photo_2024-07-17_11-23-35.jpg
នៅលើពិភពលោកនេះ មានវិចិត្រករជាច្រើនរូបដែលអាចគូរគំនូរដូចគ្នានឹងរូបភាពពិតប្រាកដ ហើយលោក ខេ មីអេណុ គឺស្ថិតក្នុងចំណោមវិចិត្រករដែលមានទេពកោសល្យទាំងនេះ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើរូបគំនូររបស់លោក ខេ មីអេណុ ដូចរូបភាពពិតប្រាកដដែរឬទេ?