លោក Maddox Chivan Jolie-Pitt ដែលមានឈ្មោះដើមថា រតន៍ វិបុល កើតនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០១ នៅក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។ Maddox ជាក្មេងប្រុសម្នាក់ ដែលត្រូវរស់នៅក្នុងមណ្ឌលកុមារកំព្រាយ៉ាងកម្សត់ឯការ ប៉ុន្តែជីវិតគាត់ក៏ត្រូវបានផ្លាស់ប្តូរភ្លាមៗបន្ទាប់ពី Jolie បានទទួលយកគាត់ទៅចិញ្ចឹមក្នុងអំឡុងឆ្នាំ២០០២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Co4M9TiUs39slMedc7Zf7tGZbJNka1EmdgeGDC3TQ_lS_p8J1M1aC7voaAmdYYGH-5zUVwbh6vXXQn-vpAf403pDMHLxeZZ8Z4AoIBucaHQWv5Oadx074e3KfxuFFOIcRs2JMcCsjP0ABc-WaWIUs4T5W1tZsVGOTOnESibUS2oJU4qSVjjj1BB7i8g/s1280/photo_2024-07-17_12-26-12.jpg

កំពូលតារាសម្តែងនិងផលិតករសញ្ជាតិអាមេរិក អ្នកនាង Angelina Jolie បន្ទាប់ពីបែកបាក់ជាមួយលោក Brad Pitt ក្នុងឆ្នាំ២០១៦មក ខណៈបច្ចុប្បន្ននាងគឺជាស្ត្រីមេម៉ាយមានកូនចំនួន៦ នាក់ ក្នុងនោះ ៣ នាក់ជាកូនបង្កើតខ្លួន និង៣ នាក់ទៀតជាកូនចិញ្ចឹមយកមកពី ៣ ប្រទេសផ្សេងគ្នា។ Maddox Chivan ត្រូវបានចាត់ទុកថាជាកូនប្រុសច្បងក្នុងគ្រួសាររបស់ពួកគេ បន្ទាប់ពីអ្នកនាង Jolie បានយក Maddox ពីមណ្ឌលកុមារកំព្រាមួយនៅកម្ពុជាអំឡុងឆ្នាំ ២០០២។ រីឯកូនចិញ្ចឹមចំនួន២រូបទៀត គឺពួកគេបានទទួលយកមកពីប្រទេសអេត្យូពី និងប្រទេសវៀតណាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBwrXsKbNLYB_QyMppkAKoQyeST97NXJzxkFQC9KRbJLgwil2Y2-O6NOXt7Gabt4QL8HC7Ecnm_UZaNtIrXNmb6RpqGhiISaXrJjxGN-8HzTYj9xKFIyN-KN6GrznM8KUyE-BC6asYv8JHW7X1HfdCXChKRDzN3jJrGg3dMSIBpek4VrBATV_I1gjfABQ/s1000/photo_2024-07-17_12-26-13.jpg

កាលគ្រានោះ Jolie បាននឹងកំពុងថតខ្សែភាពយន្តមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏បានឆ្លៀតទៅលេងមណ្ឌលកុមារកំព្រាមួយនៅទីនោះ។ ជាព្រហ្មលិខិតឬយ៉ាងណា? ក្នុងចំណោមកុមារកំព្រាជាច្រើន Jolie ហាក់មាននិស្ស័យជាមួយ Maddox ជាខ្លាំង ទើបបណ្តាលឲ្យរូបនាងសម្រេចចិត្តយកក្មេងប្រុសកម្ពុជាម្នាក់នេះមកចិញ្ចឹម។

នៅពេល Maddox មានអាយុ ៦ ឆ្នាំ, Jolie បានចែករំលែកថា គាត់គឺបុរសពោរពេញដោយទេពកោសល្យនិងភាពឆ្លាតវៃ” ដែលមិនត្រឹមតែជាកូនដែលគោរពស្រលាញ់ម្តាយ ហើយអាចចាត់ទុកជា”មិត្តល្អបំផុត” របស់នាងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55vm4FDydxxzowiK99zw1uaGxFbqUlrGnJ_AE_TG3iIesqolxz4Gj6iMxtZfurmDTM7HWwV_vNWDB8wb5-m_iRxFyLwcmEC_Q_o_OzJWAUZBdFGY4jYzW8ezdjP7bQ0C5svKhoTZ8WEXFTK0-qkj80wYY-lEZe60GBLmdoUNbNZtdBIQHX7XeA7VLXhI/s1280/photo_2024-07-17_12-26-11.jpg

នៅវ័យ ១៥ ឆ្នាំ Maddox ក៏បានធ្វើការជាផលិតករផលិតខ្សែភាពយន្តដ៏ល្បីល្បាញមួយ ជាមួយនឹងម្តាយខ្លួន គឺរឿង ប៉ុលពតសម្លាប់ប៉ាខ្ញុំ។ តាមរយៈរឿងនេះ Jolie បានឲ្យដឹងថា នាងពិតជាចង់ឲ្យកូនប្រុសខ្លួនគឺ Maddox បានរៀននិងស្វែងយល់ពីវប្បធម៌ខ្មែរ ដែលជាដើមកំណើតរបស់គាត់ឲ្យបានស៊ីជម្រៅ។

ក្រៅតែពីជាផលិតករហើយ Maddox មានជំនាញពិសេសជាច្រើនទៀត ដូចជា ចេះនិយាភាសាបារាំង និងរុស្សី។ ហើយអំឡុងឆ្នាំ ២០១៩ Maddox បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Yonsei របស់ប្រទេសកូរ៉េខាងត្បូង ដែលសិក្សាទៅលើមុខវិជ្ជាជីវគីមី ដែលធ្វើឲ្យ Jolie រំភើបចិត្តជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KsXAznsh9zjnsDkn8lXyN0xxRi7vkrO9J3DZnmzwH6T5xnanAaREtUKrgZxP0V7NCiOmx1zr4ZhZmGQyAxWQ3u9_NTlq-bqGXzNoPitEVlYaFhzZgX2c4ep4uTLJ7aygP4VzOgmYLOeXRQhyphenhyphen5hgoNY1lppjc2REgoiAUQrnCsRxC-LgcI8if6NRb2yM/s2560/IMG_2368.JPG

Maddox ក៏បានបង្ហាញវត្តមានក្នុងវិស័យហូលីវូដនិងនយោបាយ ដែលបង្កឲ្យមានការចាប់អារម្មណ៍ក្នុងចំណោមសាធារណៈជនទូទៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ គាត់បានដើរលើកម្រាលព្រំក្រហមជាមួយម្តាយរបស់គាត់ជាច្រើនដងផងដែរ។ Maddox និងម្តាយ បានអញ្ជើញធ្វើជាភ្ញៀវកិត្តិយសនៅឯសេតវិមានក្នុងឆ្នាំ ២០២៣ ទទួលទានអាហារពេលល្ងាចថ្នាក់រដ្ឋ ដែលរៀបចំដោយប្រធានាធិបតី Joe Biden ដើម្បីជាកិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងជំទាវទីមួយ Kim Keon Hee ផងដែរ៕