Home Blog Page 974

ពិធីករ Summer ទម្លាយប្រាប់មូលហេតុនិយាយភាសាអង់គ្លេសច្រើនក្នុងកម្មវិធី Miss Grand Cambodia

0

លោក Summer ដែលជាពិធីករនៅក្នុងកម្មវិធី Miss Grand Cambodia 2024 ដែលត្រូវបានអ្នកមួយចំនួនមិនពេញចិត្តដោយសារតែនិយាយភាសាអង់គ្លេសច្រើនក្នុងកម្មវិធីបានទម្លាយប្រាប់ទស្សនិកជនថាកត្តាដែលធ្វើបែបនេះគឺលោកតាំងចិត្តចង់ឱ្យកម្មវិធីដូចទៅនឹង Miss Grand International យកឱកាសនេះដើម្បីឱ្យកម្មវិធីមានការចាប់អារម្មណ៍ច្រើន។ ពិធីកររូបនេះក៏បានលើកឡើងទៀតថាការតាំងចិត្តរបស់លោកធ្វើឱ្យ ប៊ី សុធារី មានការចាប់អារម្មណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក ហើយលោកនឹងទទួលរាល់មតិរិះគន់ដើម្បីស្ថាបនាឆ្នាំក្រោយលោកនឹងនិយាយភាសាជាតិឱ្យបានច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3GiPnRbdLXgz2_w9QOWR6El7xQFUVTHBeySsteSlUxoT5tuaqH8VbNIFpxl3X47iApcdz5GKqZgez4ghPAhzANeeYBAbIyOqT2ldjDwu3vq_7nPpSYLdZoaT7foYTzKUo_UWL4vmtg0AMv9dohfnRUfDsA0B0iFP5Ej6jyFlaKja81MGgYsYhjz-xzuE/s1440/image_2024-07-15_14-12-41.png

ទទួលបានសំណួរយ៉ាងច្រើនគ្រប់បណ្តាញសង្គមចំពោះមតិយោបល់ពីបញ្ហាកម្មវិធីជាតិសោះហេតុអ្វីនិយាយភាសាអង់គ្លេសច្រើន Summer ពិធីករនៅក្នុងកម្មវិធី Miss Grand Cambodia 2024 បានឆ្លើយតបចំពោះសំណួរនេះដែលមានរយៈពេល៥នាទីនៅលើបណ្តាញសង្គមទិកតុកដោយគ្មានបំណងចង់ឈ្នះចាញ់ឡើយសុំតែសុខ។ លោកដឹងថាកម្មវិធីនៅប្រទេសមួយចំនួនជិតយើងគេនិយាយភាសាជាតិច្រើនជាងភាសាអង់គ្លេស លើកឡើងតែ Miss Grand International និយាយភាសាអង់គ្លេសហើយមានពិធីករតែម្នាក់នៅថ្ងៃផ្តាច់ព្រ័ត្រ។ មូលហេតុឆ្នាំនេះគឺលោកតាំងចិត្តចង់ធ្វើឱ្យកម្មវិធី Miss Grand Cambodia ដូចទៅនឹង Miss Grand international តែម្តងដែលថ្ងៃផ្តាច់ព្រ័ត្រពិធីករនិយាយភាសាបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ckszseAj9_JkSfHJqsUHLx7CM4TEAbfHxxfKEmSnITXG19gl5tK1mpB_-rQVu1jHuubmoGPOnOYa2RwuTusPDVG13wv92iwDSgB1XOFnrVnmekN8sO4O3V7YiNMrM8xFK3XbgDgK0viic9Sqs26i8X31vOfAo-mn18PQRYz1_df182jVXL2NgbqLPoE/s1440/image_2024-07-15_14-12-42%20(2).png
Summer ថា លោកមានឱកាសមានវាសនា ធ្វើជាពិធីករ Miss Grand Cambodia ទេលោកគ្មានឱកាសទៅធ្វើជាពិធីករ Miss Grand International គេមានពិធីករគេហើយទើបលោកប្រើឱកាសនេះធ្វើដូចទៅនឹងការប្រកួតឆាកអន្តរជាតិឱ្យកម្មវិធីយើងល្បីម្តងដល់ឆាកអន្តរជាតិឱ្យបេក្ខនារីមានគេចាប់អារម្មណ៍ច្រើន និងទាក់ទាញចំណាប់អារម្មណ៍។ ឆ្នាំមុនល្បីត្រឹមតែក្នុងស្រុកទេមិនបានល្បីដល់ក្រៅស្រុកឡើយ។ ចុងក្រោយលោកបានឃើញ Miss Grand International ស៊ែរទន្ទឹមនឹងកម្មវិធីកំពុង Live ហើយស្ថាប័នធំនេះបានកាត់ត្រង់ចំណុចដែលប្រកាសលទ្ធផលដែលលោកនិយាយជាភាសាអង់គ្លេសយកទៅបង្ហោះលើបណ្តាញសង្គមរបស់គេដែលធ្វើឱ្យ ប៊ី សុធារី មានគេចាប់អារម្មណ៍កាន់តែច្រើនពីប្រទេសផ្សេងៗដែលធ្វើឱ្យលោកមានមោទនភាពយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAMwKtz33Ag8-qigdLDqsClrVzbqDJt9lTRmsSq2Ya-5qj2AhCIti57EmNnQaM2TPoLZ9OEzKH3_hqS48m_Umntz5L5xIHWRNseUbVJWoCxjfyhauMKurzfj3NJctQ9p3NPGMb6alkzQsxaRe6s_70BnLywS_dybNMUeaJcy5QsO39ThmjI0X8ztMVQww/s1440/image_2024-07-15_14-12-42.png

ពិធីកររូបនេះទម្លាយទៀតថា បើកន្លែងប្រកាសលទ្ធផលបន្ថែមភាសាខ្មែរលោកក៏អាចបន្ថែមបានប៉ុន្តែលែងដូចឆាក International ដូចជាការប្រកួតក្នុងស្រុកនិងដូចឆ្នាំមុន។ លោកនិយាយភាសាខ្មែរកន្លែងដែលសំខាន់ៗដូចជាការបើកក្បាលកម្មវិធី គោរពទង់ជាតិ គោរពគណៈអធិបតី និងអ្នកឧបត្ថម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9zK6calw_3-FBr3p9kqYBuxJ_5j4Sd9VqmngRNh8xgYlchrOX1MisLDoTeUYarsBDeQFp3PXfK1OdaCs3OVlIxPv6L6moFg_g4YoWnPkXimVbUF7GlLT8y5PxkCAQT-jnBIuBwdQf12ODZedZTDb645pqZ6KRrpTT0uITfpoyhAJWUg4kUkvDWrc7S3k/s1440/image_2024-07-15_14-12-44.png

Summer បន្ថែមទៀតថា ឆ្នាំក្រោយលោកនឹងបន្ថែមភាសាខ្មែរសម្រាប់ទស្សនិកជនដើម្បីឱ្យស្តាប់យល់សម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញា។ លោកនៅតែទទួលមតិរិះគន់ដើម្បីស្ថាបនា ដើម្បីកែលម្អនៅឆ្នាំក្រោយព្រោះលោកមិនមានមោទនភាពគ្រាន់តែនិយាយភាសាអង់គ្លេសមួយប្រាវនៅលើឆាកលោកនៅតែព្យាយាមកែលម្អជានិច្ច៕

ទីផ្សារស្មាតហ្វូននៅឆ្នាំនេះគឺរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់!

0

យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC ដែលរាយការណ៍កាលពីថ្ងៃទី១៦ ខែកក្កដាថា ទីផ្សារស្មាតហ្វូនរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះគឺបានកើនឡើងរហូតដល់ ៦.៥% ដល់ ២៨៥.៤ លាននៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយចំនួនទូរស័ព្ទដែលបានដឹកជញ្ជូនចេញរបស់ក្រុមហ៊ុនធំៗទាំង ៥ ក៏មានចំនួនច្រើនជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirojjAy_hRerPrzTXSn4AELnmMjZpOU6DFpcj3xG3vv9kiqtbgK5KvehsUW89kvt8GCAPOQmSp9ptOmj38XV1INg16gRK9OmzrXwx8rDeQAoaiwJtktMPN8F3dyYLiqQao_Bvr8l_BgP-JTO_U7-4CmLVa5T-KNSQbwFRVWN6WaCsdUaa1P9cCkwPybGY/s1280/photo_2024-07-17_10-25-08.jpg

ហេតុនេះបើតាមរបាយការណ៍ Counterpoint Research បានកត់ត្រាតួលេខ ៦% ហើយបានវាយតម្លៃថានេះគឺជាការកើនឡើងប្រចាំឆ្នាំដ៏ល្អបំផុតចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ ២០២១ មក។ លោក Tarun Pathak នាយកក្រុមហ៊ុន Counterpoint បានមានប្រសាសន៍ថា “ការផលិតស្មាតហ្វូនគឺមានកម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ជាពិសេសគឺក្នុងឆ្នាំ២០២៣ ប៉ុន្តែនៅឆ្នាំនេះទីផ្សារកំពុងងើបឡើងវិញដោយសារការកែលម្អអារម្មណ៍អ្នកប្រើប្រាស់ និងស្ថានភាពសារពើភ័ណ្ឌ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Qn7IlXnHNE5RCUK107AO226CVnot01jvlJJHsjR6s3MgBI87n_s8ejm_r6_JiOTShUEsI59_8O59TxU4ebTa-SGUaEEPXXR5WWiTSKGPSx0z1G2aQXGcOv7lxN1K4p_iffJokjcDm_wVcbhXCuRjJWX64n1bXLsVOKbJPuguVGKjXrTtC8-oixPPiJg/s1000/photo_2024-07-17_10-25-27.jpg

ទន្ទឹមនឹងនេះ លោក Nabila Popal នាយកស្រាវជ្រាវនៃក្រុមអ្នកតាមដានទូទាំងពិភពលោករបស់ IDC បានអត្ថាធិប្បាយថាទីផ្សារមាននិន្នាការនៃបុព្វលាភដោយ Apple និង Samsung កំពុងទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។ លើសពីនេះ ស្មាតហ្វូនដែលមាន AI ជំនាន់ថ្មី ក៏ត្រូវបានគេរំពឹងថានឹងដណ្តើមបាន ១៩% នៃទីផ្សារនៅឆ្នាំនេះ ដែលជាការកើនឡើងលឿនបំផុតសម្រាប់ការច្នៃប្រឌិតទូរស័ព្ទដែល IDC មិនធ្លាប់មាន។ ខណៈពេលដែល Apple និង Samsung ផ្តោតលើផ្នែកដែលមានតម្លៃខ្ពស់ ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខគេជាច្រើនរបស់ចិនក៏បានបង្កើនចំនួនផលិតផលនៅក្នុងផ្នែកដែលមានតម្លៃទាបផងដែរ ដើម្បីចាប់យកចំណែកទីផ្សារនៅក្នុងបរិបទនៃអ្នកប្រើប្រាស់កំណត់ការចំណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Q0UkwOGBr3ayyv4f6MdXLHnR84PHeWB_ZEagBdtViKQHYUYwsnhO-CBatKMlnN5-DqgQocyoT-NSr5nLAS68d2WIy2TV5HJxEsJG156NyXODqDUVxwkNJJmv8r7koi0gFh6PMtj5eSpBSkanFYFTJEzNEtJz4zsTjzSeHGFlqTDdjEpGJSj36dXEJSU/s1200/photo_2024-07-17_10-26-30.jpg

ដូច្នេះ Xiaomi គឺជាក្រុមហ៊ុនដែលរីកលូតលាស់លឿនបំផុតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ជាមួយនឹង ២៧.៤% និងមានចំណែកទីផ្សារ ១៤.៨% នៅក្នុងត្រីមាសចុងក្រោយនេះ ដោយជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោក ដោយសារភាពពេញនិយមនៃស៊េរី Redmi 13 និង Note 13 ។ ហើយក្រុមហ៊ុន Huawei ក៏ជាក្រុមហ៊ុនដែលមានការងើបឡើងវិញខ្លាំងបំផុតក្នុងចំណោមម៉ាកយីហោរបស់ចិនផងដែរ ដែលឈានដល់ ៦៩.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ទិន្នផលទូរស័ព្ទរបស់ក្រុមហ៊ុននេះគឺមិនមានទំហំធំល្មមនឹងស្ថិតក្នុងម៉ាកយីហោកំពូលទាំង ៥ នោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUmYhES4pQ8F-VYP0He8bxLVXCUSxCPUGK5utjlArKR8A_peQDAXFRpR3jZyRS2p47-AT9Fb14Qa5n65NQG1ZY2HFL-k6_RZgrnxgklyejrCUD0v-z0WfzOJCEsy3pzSuRsKPbPTe0wUSWPrWR0L77eCObpWHuXLxRX1B0r3MpPWwE5R1Ok8Vx0xBJZ0/s1280/photo_2024-07-17_10-26-53.jpg

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាមពន្យារពេលដំណើរការរោងចក្រនៅអាមេរិក

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាមឈ្មោះ VinFast ប្រកាសថា នឹងពន្យារពេលបើកដំណើរការរោងចក្រនៅសហរដ្ឋអាមេរិក រយៈពេល៣ឆ្នាំទៀត ព្រមទាំងកាត់បន្ថយគោលដៅលក់រថយន្តប្រចាំឆ្នាំផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLyCBNgKKa3I6BlJNP13HRR95O2G8RocYJI0SFqNp65TfWxkDUBQriZJk4ju70MqGVf2cKxnKrE6ORk-1-lnGfgWa-P1KLdfFu2YQ6htUu8H7alGHjJl_wkduLzItrhr6mp2iqiJQNRS4OuGR0eJEkETx21usescvA581KhZDWyCBZpCvHZ4kAEFA-Zm0/s1280/photo_2024-07-17_10-22-59.jpg

ក្រុមហ៊ុន VinFast បានប្រកាសថា នឹងពន្យារពេលបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក រយៈពេល៣ឆ្នាំទៀត គឺរហូតដល់ឆ្នាំ២០២៨ ។ ការសម្រេចចិត្តពន្យារពេលនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ក្រុមហ៊ុនវៀតណាម ក្នុងការក្លាយជាក្រុមហ៊ុនប្រេនលំដាប់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY5D9k6bh8Or-Tt_cE60fKtUvcs47_yf7SsreVKnMe8ZaviuUsRSIwrL3NmUCbCMDRs8dS5NYiFC7fuvLeEhJCiO0Xl_8PH6D9RppcFevPrMzQc9my63Ph-jz2IK51PqI9TxzuvDisO088tfBVECrtFavLpVtaj-LWuhZaWlHKzGcbJ-UC37ZGhK6T9FQ/s1280/photo_2024-07-17_10-22-59%20(2).jpg

ក្រុមហ៊ុនបញ្ជាក់ថា ការពន្យារពេលបើកដំណើរការរោងចក្រនឹងជួយក្រុមហ៊ុនអាចគ្រប់គ្រងការចំណាយថវិការយៈពេលខ្លីឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តោតទៅលើធនធានសម្រាប់គោលដៅរីកចម្រើនរបស់ក្រុមហ៊ុននាថ្ងៃអនាគត ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានកាត់បន្ថយគោលដៅលក់រថយន្តប្រចាំឆ្នាំផងដែរ គឺពីចំនួន១សែនគ្រឿង មកស្មើត្រឹម៨ម៉ឺនគ្រឿងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixCKtO8RPhDzeOWrFDyFBhkWnwkhX8c-K5b0eVw2uKupGP2f58W074lJFt-wnJ5gbVp_MUqEv-1K5LluTXma9EXSUKjsrkECeZqpIV5taPD81LwnU1BhjHqCbk8vYB-0NJviai5yAaINXvHExJCNnB_ugBuYS6B86LL-2d7KQrvu48QxaGu4zc8Lods7c/s1200/photo_2024-07-17_10-23-00.jpg

Le Thi Thu Thuy ជានាយកគ្រប់គ្រងក្រុមហ៊ុន VinFast និយាយថា ក្រុមហ៊ុនបានកែសម្រួលទស្សនវិស័យដើម្បីសម្របតាមការប្រែប្រួលទីផ្សារ និងបញ្ហាប្រឈមដែលអាចកើតឡើង ។ ការពន្យារពេលបើកដំណើរការរោងចក្រនេះបង្ហាញថា VinFast កំពុងប្រឈមនឹងឧបសគ្គដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវាយលុកទីផ្សាររថយន្តអគ្គិសនីលើពិភពលោក ដែលបានធ្លាក់ចុះកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi83TKapbc1ukeF_h-IYEpvRD2val3whnMPJgt7BrjcKM3IFOJ_NB8t6_9CCm9pmbdARDulI7_7l0Ka8y47pPQZIhhvNofzbaTq9pbIUw2gZ9zCP_FLnt1UGrec4ygEIonvJq55wny569mQltqswpkDQh488XpezoW8lp_9vvfPi38gqx1hn7v2EMjpQzk/s2161/phase1.png

របាយការណ៍ Electric Vehicle Outlook របស់ BloombergNEF បានកាត់បន្ថយបរិមាណការលក់រថយន្តអគ្គិសនីលើពិភពលោក មកស្មើត្រឹមតែ៦លាន៧សែនគ្រឿង នៅត្រឹមឆ្នាំ២០២៦ ។ រីឯក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដូចជា ៖ Ford, General Motors, Volkswagen និង Tesla ក៏បានកាត់បន្ថយគោលដៅផលិតរថយន្តដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMvVfCJrIZ0w97imNhcNmfHxcavwMKxhYuC1TKgQRq-iG1t_oCu5C5A7Wecc1ahQPRlc2-mLJZLlWhGp5sDF0brBPxzaut0hR7iaSSH6BlTjuPjFde3wLk1domEe45FlNvCHhu1WTuA6xLPu4HMp8BFdgNXc-RG_XcVw_0sEOgOPnDYOadMWqltcMFjME/s1140/dfb09bf0-8e5c-42ca-97a5-17a4daacdf6b_1140x641.jpg

ក្រោយពីបានចាប់ផ្តើមលក់រថយន្តអគ្គិសនីយ៉ាងលេចធ្លោនៅអាមេរិកកាលពីសីហា ឆ្នាំ២០២៣ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន VinFast បានកើនឡើងខ្ពស់រហូតដល់ជាង+៧០០% ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលពុំអាចស្វែងរកប្រាក់ចំណេញនោះ បានធ្លាក់ចុះរហូតដល់ -៩០% ពីចំណុចខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKACXzEidcnayGHeNu1tsqw_VEnilpIzf1RWa_qJWC8yJAelW0Btni9CTFKHEnGkYSSQYSzSApIP25R3q7slpGSirBILpi0rVGpjSDAv4mz-NYcPXa5pAoIV6XXSjdvggjxY094Di_vwkVkaE2SAicN5q0BeN1Mjylzt77ao23CA9movB0gdR48Xug5l8/s1140/mc-19.jpg

ទោះយ៉ាងណា ក្រុមហ៊ុន VinFast បានរៀបចំគម្រោងផ្តោតទៅលើការចាប់យកឱកាសរយៈពេលខ្លីក្នុងទីផ្សារដ៏មានសក្តានុពល ដើម្បីគ្រប់គ្រងការចំណាយដើមទុន និងធនធានឱ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយហានិភ័យយ៉ាងមានប្រសិទ្ធភាពផងដែរ ៕

នាយករដ្ឋមន្ត្រីថៃបានធានាអះអាងមិនប៉ះពាល់វិស័យទេសចរណ៍ ទោះមានរឿងនេះក៏ដោយ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានហេតុការណ៍មួយកើតឡើងបណ្តាលឱ្យភ្ញាក់ផ្អើលនៅកណ្តាលទីក្រុងបាងកក គឺបុគ្គលិកសណ្ឋាគារបានឃើញជនជាតិវៀតណាមចំនួន៦នាក់ ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារប្រណីតនៅតំបន់រ៉ាជប្រាស៊ុង ហើយក្នុងចំណោមនេះ សាកស.ព ២នាក់ មានសញ្ជាតិអាមេរិក ។ ជុំវិញហេតុការណ៍នេះ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា វានឹងពុំប៉ះពាល់ដល់វិស័យទេសចរណ៍ទេ ដោយសារមិនមែនជាករណីប្ល.ន់ ទ្រព្យសម្បត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVDGgCUE7hV5sJzF623DkkHyEzZeAK_kDGx-Sho1xMb5r4jVTTRH6oNRqIxP2D8CXRhB4GzeJKTzFMXDiSjg7K58PljTr78vIH4SqgZeHDEJd1xdWWBW1tZgSP5_CLcR7rWSCmnvpU34Xcaa6whzNoqT6dCmxlHvhsMQvk_oUPEhqNc7xE3k3ItRHY70/s1200/photo_2024-07-17_09-35-42%20(2).jpg

នៅក្នុងបន្ទប់កើតហេតុ សាកសពជនជាតិវៀតណាមចំនួន៤នាក់ បានស្លាប់នៅបរិវេណតុអាហារ រីឯសាកសព២នាក់ទៀតស្លាប់ក្នុងបន្ទប់សម្រាក ។ ជំហានដំបូង សមត្ថកិច្ចថៃសន្និដ្ឋានថា មូលហេតុនៃការស្លាប់ គឺមានបុគ្គលផ្សេងទៀតលួចដាក់ថ្នាំបំពុលពួកគេក្នុងភេសជ្ជៈ ពីព្រោះគ្មានស្លាកស្នាមការវាយតប់គ្នា ឬអំពើហិង្សាក្នុងបន្ទប់ស្នាក់នៅទេ ។

សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណសាកសពជនជាតិវៀតណាមទាំង៦នាក់ រួមមាន ៖
១-អ្នកស្រី SHERINE CHONG អាយុ៥៦ឆ្នាំ សញ្ជាតិអាមេរិក
២-លោក HUNG DANG VAN អាយុ៥៥ឆ្នាំ សញ្ជាតិអាមេរិក
៣-អ្នកស្រី THI NGUYEN PHUONG LAN អាយុ៤៧ឆ្នាំ សញ្ជាតិវៀតណាម
៤-លោក HONG PHAM THANH អាយុ៤៩ឆ្នាំ សញ្ជាតិវៀតណាម
៥-លោក DINH TRAN PHU អាយុ៣៧ឆ្នាំ សញ្ជាតិវៀតណាម និង
៦-អ្នកស្រី THI NGUYEN PHUONG សញ្ជាតិវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiziCvdbrKNo9Oe3AqyjuA2VB-T_uNzU57M9Q5KVJdV4MYMCBMadKxUwMOBBnnQY_dIRcRxqVJJ3x4RaEI23TX4llBCfp8cX_AA1Cia2FxX0nNfEqefVhpGhScy7n5cXT9i59lZSujBrE1TqPr5LbmXbetLI2mAphqx5YS-7OfSOo6AReOKuNNqXtKK_NM/s1200/photo_2024-07-17_09-35-42%20(3).jpg

លោកឧត្តមសេនីយ៍ឯក ធិទិ ស៊ែងសាវ៉ាង ស្នងការនគរបាលប្រចាំក្រុងបាងកក និយាយថា តាមរយៈការត្រួតពិនិត្យនៅកន្លែងកើតហេតុឃើញថា គ្មានស្លាកស្នាមការវាយតប់គ្នាទេ ហើយជនជាតិវៀតណាមទាំងនេះបានស្លាប់ក្នុងបន្ទប់តែមួយ ។ ពួកគេមានគម្រោង Check out ចេញពីបន្ទប់សណ្ឋាគារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងបានរៀបចំអីវ៉ាន់ដាក់វ៉ាលិសរួចរាល់ហើយ ។ ជំហានបន្ទាប់ សមត្ថកិច្ចនឹងធ្វើការពិសោធន៍សាកសពឱ្យបានលម្អិត និងត្រួតពិនិត្យភស្តុតាងពាក់ព័ន្ធទាំងអស់ ។

ចំណែកលោកឧត្តមសេនីយ៍ទោ ធីរ៉ាឌេត ថាំសុធី មេបញ្ជាការផ្នែកស៊ើបអង្កេតប្រចាំក្រុងបាងកក និយាយថា សាកសពក្នុងបន្ទប់សណ្ឋាគារនៅទីក្រុងបាងកក គឺមានបុរស៣នាក់ និងស្ត្រី៣នាក់ ដែលពួកគេជាជនជាតិវៀតណាមទាំងអស់ ក្នុងនោះសាកសព២នាក់ មានសញ្ជាតិអាមេរិក ។ តាមការស៊ើបអង្កេតជំហានដំបូងឃើញថា ពួកគេអាចត្រូវគេលួចដាក់ថ្នាំបំពុលក្នុងទឹកតែ និងកាហ្វេ ។

បើតាមបុគ្គលិកផ្នែកបោសសម្អាតសណ្ឋាគារខាងលើនិយាយថា ដោយសារសង្ស័យ ខ្លួនក៏មកពិនិត្យនៅបន្ទប់កើតហេតុ ពីព្រោះជនជាតិវៀតណាមទាំងនេះដល់ពេលវេលា Check out ចេញពីបន្ទប់សណ្ឋាគារហើយ ប៉ុន្តែខ្លួនពុំឃើញពួកគេចាកចេញសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZq5dvaJCdCIKNH6OJG6tTI0F9PGQdP1TjOps-DF3HyDlUgV1sQvTc0OFMOIlDI5QG24eSG8j4E7Uf2HHbocZpERm_V3kkqFfCgxr1IFmyH9gRp63fGhOR5UqbnWbtTRlhspIcjCr0KruIg3k7Z-PD84JjUCF9jn-lz09EHCR97fO4bxzxehbprzNCBY/s1280/photo_2024-07-17_09-35-42.jpg

បន្ទាប់មក នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ក៏បានធ្វើដំណើរមកកាន់សណ្ឋាគារកើតហេតុនៅតំបន់រ៉ាជប្រាស៊ុង ព្រមជាមួយមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត ហើយលោកថ្លែងថា បើពិនិត្យនៅទីតាំងកើតហេតុនេះ គឺគ្មានអំពើប្លន់ទ្រព្យសម្បត្តិ ឬអំពើហិង្សាកើតឡើងទេ ។ ការសន្និដ្ឋានជំហានដំបូង គឺអាស្រ័យលើការពិនិត្យសាកសពទាំងអស់ ព្រមទាំងពិនិត្យភស្តុតាងផ្សេងៗដើម្បីសន្និដ្ឋានថា តើពួកគេបានបរិភោគអ្វីដែរឬទេ? ទោះយ៉ាងណា យើងសូមបញ្ជាក់ថា ហេតុការណ៍នេះពុំពាក់ព័ន្ធនឹងអំពើប្លន់ធ្វើបាបរាងកាយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjizWg1KdyUgYtT-xb_AvB9VwJ8d3SOfl5HngNAxWu73oh26BZNttXg7CCWEYewa5-4zTGMIeuzj3icZcWxKbi_Yk3ztyWdz8q2TwbcirTqO-vja-5kJDsiUTtc8KoDeQe3lsYFEwAay6YSC_wIEcqJ-HwZXS6B0LdljeC4eUmviKV2ceQEHufk6Y67Aj0/s651/photo_2024-07-17_09-35-44.jpg

លោកនាយករដ្ឋមន្ត្រីថៃបន្តថា បើតាមសន្និដ្ឋានរបស់សមត្ថកិច្ចថា គឺអាចមានជនជាតិវៀតណាមម្នាក់ទៀតពាក់ព័ន្ធនឹងហេតុការណ៍នេះ ហើយសមត្ថកិច្ចពុំទាន់រកឃើញនៅឡើយ ។ ដូច្នេះ វានឹងពុំប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃទេ ហើយមុននេះ លោកក៏បានជជែកជាមួយមន្ត្រីទូតវៀតណាមរួចហើយ និងបានជម្រាបព័ត៌មាននេះទៅមន្ត្រីទូតវៀតណាម ។

ក្រោយមក សមត្ថកិច្ចក៏បានរកឃើញភស្តុតាងបន្ថែមទៀត និងបង្ហាញម្ហូបអាហារនៅលើតុក្នុងបន្ទប់សណ្ឋាគារដែលជនជាតិវៀតណាមទាំងនេះកុម្ម៉ង់មកបរិភោគ ប៉ុន្តែពួកគេពុំទាន់បានបរិភោគអាហារនៅឡើយទេ មុនពេលស្លាប់ ៕

ឱកាសល្អ! ធនាគារជាតិ ប្រកាសរើសបុគ្គលិកចូលក្របខណ្ឌ តែតម្រូវឱ្យមាន IELTS ៦.០

0

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីជាន់ខ្ពស់ចំនួន១០រូប ប្រឡងជាមន្ត្រីក្នុងក្របខណ្ឌ«ក»។

សម្រាប់ការប្រឡងចូលនេះ ធនាគារជាតិនៃកម្ពុជា ទាមទារឱ្យបេក្ខជន ទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖

១. មានសញ្ជាតិខ្មែរ
២. មានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬធនាគារ
៣. មានចំណេះដឹងភាសាអង់គ្លេស (IELTS ៦.០)
៤. មានបទពិសោធក្នុងការស្រាវជ្រាវ និងវិភាគស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៥. មានសុខភាពល្អ

ប្រសិនបើមានករណីមានចម្ងល់ណាមួយ បេក្ខជនអាចសាកសួរព័ត៌មានលម្អិតបន្ថែមនៅនាយកដ្ឋានបុគ្គលិក ធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZlE5_MBv3je0BLwRNa2fY5huciNK8s4I9uXINAXsQLTzXTSjVg9sz9BLof-7hinDPKUlzIm6HkJqVNwzNzTJD5mAh8dMhslAE9rsCJJNsHaMobC52Aacc_ZlMkOeKTsr-pgBIi7Z8okeKYa8EULYW_zPaxM9yzoZOgYcFQckthBf3ZsSnsgbPdIVT878/s2048/451379660_817623653844781_9050496381752897875_n.jpg

ចង់បានប្រាក់ខែពាន់ៗដុល្លារ អាចមកធ្វើការនៅទីនេះបាន ដែលជាកន្លែងដាច់ស្រយាលបំផុតមួយក្នុងលោក

0

សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង ឬចូលចិត្តធ្វើការនៅកន្លែងឆ្ងាយ ស្ងប់ស្ងាត់អាចមកធ្វើការនៅ Port Lockroy បានដែលវាមានទីតាំងស្ថិតនៅលើកោះ Goudier ភាគខាងលិចនៃឧបទ្វីបអង់តាក់ទិករបស់ចក្រភពអង់គ្លេស។ Port Lockroy ត្រូវបានគេស្គាល់ថាជា “ការិយាល័យប្រៃសណីយ៍ដាច់ស្រយាលបំផុតនៅលើពិភពលោក” ។ ដំបូងឡើយកន្លែងនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងគាំទ្រការស្រាវជ្រាវវិទ្យាសាស្ត្រ បន្ទាប់មកត្រូវបិទទ្វារ ហើយនៅឆ្នាំ ១៩៩៦ វាក៏ត្រូវបានស្ដារឡើងវិញជាការិយាល័យប្រៃសណីយ៍ និងសារមន្ទីរតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXATCH85tmENMI93HTgPPr4DG0J1rsjo0EYIlEJCQIBAG3HkdFP-DGAGRqflEoQjaebfjSXicIMuT6e-Bs582jScoFtbClspRDhsC5Ue6Y7i4s4fM9z6bRw9d6lZFdIdP84pHOReORtfpdiVOfDmlEn7YtpqOPphVZlByRerzVTas7hc0skTUt87XGLBU/s1280/photo_2024-07-17_09-23-38.jpg

ការិយាល័យប្រៃសណីយ៍ និងជាសារមន្ទីរនេះបានប្រកាសជ្រើសរើសបុគ្គលិកគ្រប់ជាតិសាសន៍ចំនួន ៤ នាក់ជារៀងរាល់ឆ្នាំ ដែលអាចរស់នៅនិងធ្វើការនៅទីនេះបានជាមួយនឹងភារកិច្ចដូចជា៖ លក់កាតប៉ុស្តាល់ ត្រា និងលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។ តាមដានចំនួនសត្វភេនឃ្វីននៅក្នុងតំបន់; ប្រមូលទិន្នន័យអាកាសធាតុ និងលក្ខខណ្ឌបរិស្ថានផ្សេងទៀត ហើយរក្សា ក៏ដូចជាជួយសម្អាតការិយាល័យប្រៃសណីយ៍ផងដែរ។ លើសពីនេះតម្រូវការសម្រាប់និយោជិតគឺត្រូវមានសុខភាពល្អ ក្លាហាន និងអាចសម្របខ្លួនបានយ៉ាងងាយស្រួលនៅតំបន់ត្រជាក់ និងដាច់ស្រយាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFhV295VxXDUeAShVffjoXjqO-4Xig006jvC7cPKJaeawLwz3UXL7RKvMse-rHMKt4CC5RNCsZ9mIrPssoqiwerw8j3TtCUbesfZcqZnU4-ItTBkph4yG2kDW_TeUZZTtwxCKyery0b1exsWBLBK8TRwjY8TxnaySTTrRPKsw2jmwObcp4sMN0sElGC_M/s940/photo_2024-07-17_09-23-56.jpg

ពួកគេនឹងរស់នៅជាមួយគ្នាក្នុងផ្ទះ Nissen នៅលើច្រាំងថ្មចោទគ្មានទឹកប្រើប្រាស់ គ្មានអ៊ីនធឺណិត ឬទូរស័ព្ទដៃឡើយ។ ក្រៅពីនេះពួកគេក៏ប្រហែលជាត្រូវធ្វើការ ១២ ម៉ោងក្នុងមួយថ្ងៃក្នុងសីតុណ្ហភាពជាមធ្យមពី -15°C ដល់ 5°C ហើយមិនមានពេលសម្រាកច្រើននោះទេ។ ជីវិតហាក់ដូចជាដាច់ដោយឡែកពីពិភពលោកទាំងស្រុង ដោយសារនៅទីនេះគឺកង្វះគ្រឿងបរិក្ខារ អាកាសធាតុដ៏អាក្រក់ និងសូម្បីតែការប្រឈមមុខនឹងសត្វព្រៃក៏មិនមែនជាបញ្ហាប្រឈមតូចតាចដែរ។ ប៉ុន្តែប្រាក់ខែសម្រាប់ការងារនេះក៏មានភាពទាក់ទាញខ្លាំងផងដែរគឺមួយខែចាប់ពី ១,៦០០ ទៅ ២,៣០០ ដុល្លារអាមេរិកឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTouH13MK2Vs4GsmVAn6m7cRclezdHcrH-BbGbI1kTGrtXbXLSncURwUwjw0twgX2FgQ6efXAmAsQVayd4tALDG4tQbS8lsn3FaN-X8_TpdSVwBmebNQrknhSOp8dSFJNSWe48EajcDoDDVH6fOy8qUX_EozNaGK69-NSW8tpXD6jfLc8hvW3W7T21Dcc/s1024/photo_2024-07-17_09-24-21.jpg

គួរបញ្ជាក់ដែរថា Port Lockroy មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រពិសេសមួយ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីដីគោក ហើយអាចទៅដល់បានដោយកប៉ាល់ក្នុងរយៈពេលដ៏ខ្លីចាប់ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។ ការិយាល័យប្រៃសណីយ៍ទទួលភ្ញៀវប្រហែល ១៨,០០០ នាក់ ដែលមាននាវាចំនួន ២ ទស្សនាជារៀងរាល់ថ្ងៃ និងទំនិញ ៧០,០០០ ផ្ញើតាមប្រៃសណីយ៍។ ដូច្នេះប្រសិនបើអ្នកចូលចិត្តរុករក និងបទពិសោធន៍ទឹកដីថ្មី ហើយចង់បង្កើតអ្វីដែលមានន័យ ការងារនៅ Port Lockroy គឺជាការផ្តល់យោបល់ដ៏ល្អបំផុតមួយ។ ប្រសិនបើអ្នកមានបំណងចង់ដាក់ពាក្យអាចចូលរកមើលគេហទំព័រ UK Antarctic Heritage Trust (UKAHT)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-XoaWOhV-VQMhtulcDkP6PtihqdBvUIrM1RHZ7cH9MxgysYutTdDoDRHWZqumOU2HMODYgtA0nnbMaoNZ5JJ8U98juVFje-hrr8gMT2qf3uPD-xp6gnmGQC8W4nXncBVn-AQJSbDg2hW6VtSck4fw6gOp5LkEr0JdsRgfCn2Vll4GxqomYWHd3IKPkys/s1280/photo_2024-07-17_09-24-52.jpg

ស្នងការចេញសេចក្តីបំភ្លឺ ជុំវិញករណីមន្រ្តីជាប់កិច្ចសន្យាកាក់ហៅម៉ូតូរ៉ឺម៉ក នៅគល់ស្ពានអាកាសស្ទឹងមានជ័យ

0

នៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គេឃើញមានការចែករំលែកវីដេអូនៅលើបណ្តាញសង្គមព្រោងព្រាត ពាក់ព័ន្ធនឹងមន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿង ដែលបានដឹកម៉ូតូចំនួន០៥គ្រឿងនៅលើរ៉ឺម៉ក នៅគោលដៅខាងក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2_yrR8Yrk8G9-XDBqJps5plrtgnkwxQGoBON5SD8SJw6AlRiV0ad4UwyqkM-O3xDFjOz3S0_JhU8mJAdnf6YZ3rf2v_NVastNtlM3-S8UGZOLFJZcjxYGzXIYRcZDYBDYlsA52rdUAAIj54xiz-LYE4ySoUqKb-tZAEvQSYq7gyusswVJWz9BikYaX54/s1314/451382046_1030926898394089_5198571914348398071_n.jpg

ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ សរុប០៤នាក់ ឈរជើងគោលដៅខាងលើឱ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirNbeZ2di3jKsyQCc1MJ_32hSKjJL0OMQ7kwJSuE3_z7QpiGy51NrnB_u9YCCkUpOPBYA2w-1h6hqSroE2sXV1C7JWfU7hzpwrhiQ75UXqlFlQJ0Gjhpkzy4WeKrkqUdiXxMQ4COjjxEqi0-oQ0tlWgZEtTOvyqZi_FvIiJ9kSQ7hUq9iUdnd80VJUVxA/s902/Screenshot%202024-07-17%20084100.png

មន្រ្តីទាំងនេះបានបំភ្លឺឱ្យដឹងថា៖” ម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឱ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេ ខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឱ្យម៉ូតូរ៉ឺម៉កនោះឈប់ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿននឹងបានជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យាទើបមន្រ្តីកិច្ចសន្យាកាក់ហៅឱ្យឈប់ ហើយមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ បន្ទាប់មកបានអនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoQvi5kE1_uBoqi99ltbteKHdQBzxJLw-glz603uEogbjLTkdlM_pT3obvy9nHq1QFdUakIODPB4QhcqapiP8x8raywNFFdWtt3SFJt-AuPy5GEt9uQtjl3SaTZuOURAlud2SWwwIvo12RpyAhqey6olZLTFjEHwPuMOgu4X3MBuULSbruCCwcGkLVfFg/s899/Screenshot%202024-07-17%20084127.png
គួរបញ្ជាក់ផងដែរថា មន្រ្តីកិច្ចសន្យា មានតួនាទីជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយមិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕

 

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញទង្វើគួរឱ្យសរសើរទៅកាន់ហ្វេនមានពិការភាព

0

មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែកាយវិការរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ទៅកាន់ហ្វេនដែលមានពិការភាពដែលនិយាយមិនកើតស្តាប់មិនបានគឺស្តែងឱ្យឃើញពីភាពកក់ក្តៅរបស់នាងទៅកាន់ហ្វេន។ ពេលឃើញវីដេអូនេះចែកចាយនៅលើបណ្តាញសង្គមហ្វេនៗជាច្រើនទៀតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងថាពួកគេមើលនាងមិនខុសដែលយកនាងធ្វើជាអាយដល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincGpFnh4SNVH2zVihfWk6FYJy6QhZy6sQt64nbYYkgOaWZ8Z8XdgD89xaw8hUE3HnjK8lXJRDIEGvjKB4q06PpEL0LFA9VwwEUm9UnlKz_70JccjI5mmsoYmj9oAqN9potPXZBSD0wLXB7FWGggsKercCOtIcbLPJmbaa6DQ0p-aSiVe4gdPp7qHoa0Y/s2048/image_2024-07-15_10-49-19.png

កាលពីរាត្រីថ្ងៃទី១២ ខែកក្កដា វគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 បានបញ្ចប់ដោយរលូនដោយរកឃើញម្ចាស់ជ័យលាភី ប៊ី សុធារី និងមានការសរសើរទៅកាន់អ្នករៀបចំកម្មវិធីដែលកាន់តែល្អឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងចំណាប់អារម្មណ៍ទៅលើបេក្ខភាពនិងម្ចាស់ជ័យលាភីថ្មីគេបានចាប់អារម្មណ៍ទៅកាន់ ពេជ្រ វត្តីសារ៉ាឌ្ឍី Miss Grand Cambodia 2022 និងជាអនុប្រធានប្រតិបត្តិ Miss Grand Cambodia បន្ទាប់ពីឃើញវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0SozncemC4OFrIqAK68UONr1gOTRtbhlQkkLYnEs5JlUH53kXl12XYqL_1MQKgngfLOCj8YxuZDbxUmaRzkj17LQUpJl7tftEqDJPpKL3-JPUAMQ011tcZHu7ojMcY7_TSuswGeaz7SvVNXiwAC-MjFVIWhcZhZJvbD6yQj7VLWyMGBgidEMG3FWQOc4/s2048/image_2024-07-15_10-49-21.png
គណនីទិកតុកមួយជាឈ្មោះអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកវីដេអូ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជួបជាមួយហ្វេនដោយបានចំណងជើងថា «ពេលដែលដឹងថាហ្វេននិយាយមិនបានស្តាប់មិនឮ អ្នកព្យាយាមរៀនធ្វើត្រាប់តាមពួកគាត់ដោយក្តីស្រលាញ់ ហេតុអ្វីអ្នកល្អអ្វីល្អយ៉ាងនេះ My Queen»។ នៅក្នុងវីដេអូដែលមានរយៈពេលជិត១នាទីគេបានឃើញ Miss Grand Cambodia 2022 រូបនេះត្រាប់កាយវិការរបស់ហ្វេនដែលបង្ហាញពីសេចក្តីស្រលាញ់ចេញពីបេះដូងពិតៗចំពោះគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkATgozwcrvPBXSJfmkd978ZYJDIqKZL7PlTwl5cBriQbLNolVsUaVyms2GnMyqRMMhNL6nZ7oS6mT4hvaGRzirLXcBZjg5Bo2p97vbfZlxO5Rkr0Y9PXe3hYQsr6T6qg7eTkZ2Og3SaflViiAUL4a-8oTTK5i6tmUYDfDx0R1U4X4wUh8CXcfgGOzZdI/s2048/image_2024-07-15_10-49-23.png
មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញកាយវិការដ៏កក់ក្តៅដោយបានសំពះអរគុណចំពោះហ្វេនដែលស្រលាញ់នាងនិងបានឱបហ្វេនមានពិការភាពនោះប្រកបដោយក្តីស្រលាញ់ជ្រាលជ្រៅ។

ឃើញវីដេអូនេះហើយហ្វេនៗដទៃទៀតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលទៅបញ្ចេញមតិបង្ហាញថាពួកគេជ្រើសរើស ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើជាអាយដលមិនខកបំណងបើស្គាល់នាងកាន់តែយូរនឹងដឹងឃើញពីភាពស្រស់ស្អាតពីខាងក្នុងរបស់នាងរួមជាមួយមតិយោបល់ជាច្រើនទៀត៕

កញ្ញា រិទ្ធី លំអរពេជ្រ ប្រតិកម្មកម្មវិធីទូរទស្សន៍មួយលួចចម្លងស្ទាយ៍ The Rapper Cambodia

0

កញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី សហស្ថាបនិកបុណ្យភូមិនិងជា Director កម្មវិធី The Rapper Cambodia បានបញ្ចេញសារប្រតិកម្មក្រោយពីកម្មវិធីទូរទស្សន៍មួយលួចចម្លងតាំងពីឈ្មោះសូម្បីតែការផ្សព្វផ្សាយពីកម្មវិធី។ កញ្ញាបង្ហាញអារម្មណ៍ដោយការហួសចិត្តយ៉ាងខ្លាំងពេលឃើញមានការលួចចម្លងដោយមិនមានសេចក្តីអៀនខ្មាសបែបនេះ។ កញ្ញា យូគី ថាកម្មវិធី The Rapper Cambodia គឺពិតចំណែកឯកម្មវិធីមួយទៀតគឺចម្លង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNLPNFKkkvfYGri1AJ52g6Y838s-6xHAhJFJRfjcNlVdgdIfLfOMot6Exq97vC47a9g1eJhntuqKEwA8dlgHlKocjZwcgus5geJhyJ2xo2ob7LccXw-1rWwX4mYdOu0ypSmerJzDz7hjcgokMm5Bqw-H9PNvtKK8gTuXXp0mBOzPyJ-pCbsAD7FnrWgGY/s960/image_2024-05-20_09-21-30.png

កាលពីល្ងាចថ្ងៃទី១៥ កក្កដា កញ្ញា យូគី មានគណនីហ្វេកប៊ុក Lomorpich Rithy
បានបញ្ចេញសារជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំគ្រាន់តែមិនអាចឈរលើក្រុមហ៊ុនដែលហ៊ានថតចម្លងត្រង់ពីឈ្មោះរហូតដល់ការរចនា និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម .. ចម្លងត្រង់អ្វីគ្រប់យ៉ាងសូម្បីតែចលនា VFX នៅលើចំណងជើងកម្មវិធី។ ចម្លងត្រង់ដើម្បីបំភ័ន្តទស្សនិកជនថាវាជាកម្មវិធីពេញនិយមរបស់យើង!មិនមែននិយាយពីការទិញទេពកោសល្យក្នុងកម្មវិធីចម្លងរបស់ពួកគេ! ពេលគេចម្លងពិធីបុណ្យរបស់ខ្ញុំ ដាក់ឈ្មោះបុណ្យរបស់យើងជាមួយនឹងម៉ាករបស់គេ ហើយលក់ស្រាបៀរនៅវត្តក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ។ ឥឡូវគេធ្វើម្ដងទៀតជាមួយកម្មវិធីទូរទស្សន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyMXdwfUVo-2sjrTBKxyd8YjS8nEjyWnBfc9sBkTfge-7IPygpaHVGWzIKei-P0aKl56GN0Y82CgU6DBZ95WrVAJWOJqbXCVA4GvTHNHsT281IJo50G-od7ZkJp7gZbqZlMs3SJOFyYfF7-qY1Sn2_38wVdk2DM6G12ac3WgUWdkGf_HpGQu4T2BzsZac/s2048/image_2024-07-16_14-50-45.png

កញ្ញា យូគី លើកឡើងទៀតថា «ខ្ញុំស្បថថាក្រុមហ៊ុនមិនខ្មាសគេទេ តែធ្វើអ្វីក៏បានលុយដែរ! ខ្ញុំសូមជូនពរឱ្យច្បាប់ IP របស់យើងតឹងរ៉ឹងជាងនេះ។ ខ្ញុំសូមជូនពរឱ្យទេពកោសល្យរបស់យើងដែលហៅខ្លួនឯងថា «សិល្បករ» ធ្វើបានល្អជាងនេះ ជាជាងចូលរួមកម្មវិធីចម្លងត្រង់។ ខ្ញុំយល់ពីលុយនិងកិត្តិនាម ប៉ុន្តែអ្វីដែលគួរឱ្យអាម៉ាស់ អ្នកណាដែលចូលរួមក្នុងកម្មវិធីនោះ ខ្ញុំសូមទោសដែលខ្ញុំមិនអាចឈរនៅបន្ទប់តែមួយជាមួយអ្នកបានទេ។ កិត្តិយសគឺជាតម្លៃស្នូលរបស់ខ្ញុំ។ ហួសចិត្ត លួចច្រើនដងហើយ លួចគ្រប់សព្វពេក អត់ខ្មាសសោះ The Rapper Cambodia គឺពិតមួយទៀតគឺចម្លង»។ ការលើកឡើងរបស់កញ្ញា យូគី គឺក្នុងនាមជា EP និង Director កម្មវិធី The Rapper Cambodia និងជាសហស្ថាបនិកនៃកម្មវិធី បុណ្យភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRH0QVW0a0e4WMDbO8SG-KSfrnKZHIMCpEEGmH6_KpCuZZ2FtbpvH-tB3u4DVAdyC8t6KLKflvXbYO63WejbsGx7Pd5YeFFUP6tlKtiuNZG38ySAQEbFg7Rpkeb0Uey3KDl0ibGz6M7eXeuawRXZuuJn6SkKklwetJcVpj2r7lwaRXJ3ec5V3hVY8Q3X4/s2048/image_2024-07-16_14-50-47.png

គួរបញ្ជាក់ផងដែរថា កម្មវិធី The Rapper Cambodia បានបញ្ចប់រដូវកាលទី១របស់ខ្លួនរយៈពេលជិត៧ខែមកហើយ ខណៈ យូហៃ គឺជាម្ចាស់ជ័យលាភីថ្មីនេះជាកូនក្រុមរបស់ នរិទ្ធ។ កម្មវិធីនេះមានគ្រូបង្វឹកចំនួន៤នាក់គឺ ខ្មែរមួយជីវិត , នរិទ្ធ , Kingchi និង RuthKo និងមាន Producers ពីរនាក់គឺ វណ្ណដា និង ជូវី លីន។ កម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពនេះមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាមរួមជាមួយនឹងប្រទេសកម្ពុជាផងដែរ៕

ផ្ទុះការសរសើរទៅលើ Mina និង BoBo cover បទកូរ៉េ Spot របស់ Zico និង Jennie

0

បទចម្រៀងដ៏ល្បីមានចំណងជើងថា «Spot» ដែលសហការរវាង Zico និង Jennie
សមាជិក BLACKPINK ត្រូវបានតារាចម្រៀង Mina និង BoBo Cover ឡើងវិញធ្វើឱ្យមានការសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ។ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរពិតជាឡូយCover បានល្អនិងមានភាពស៊ីចង្វាក់គ្នាដូចទៅនឹងម្ចាស់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn4YJKJW2mq9FACN4P3BTlQrUNDQXbhkXBqIZWTqhGWYPM0S3ORY9leB_MWCO3pUM1Iw8TgeyION66cCVN3uoCPryYumh-01xqYpixxIs-Kj84eZnhrO-4f4fbcGokEb3kglLs552QWWCzlETtZgIHxkcwTDitxidTRssTM16HEMnP_AYXSiDUBZJgVWU/s1440/image_2024-07-16_09-39-22.png

«Sport»បានទម្លាក់នៅលើឆាណែល HYBELABELS កាលពីថ្ងៃទី២៦ មេសា ដែលគិតមកទល់ពេលនេះរយៈពេលជាង២ខែដែលមានការស្តាប់ជាង៧៧លានដង។ បទនេះជាការរវាង Zico និង Jennie សមាជិក BLACKPINK បន្ទាប់ពី Jennie មិនបន្តកុងត្រាបុគ្គលជាមួយនឹងផលិតកម្ម YG ។ សន្ទុះនៃការគាំទ្របទនេះមានទូទាំងពិភពលោក សូម្បីក្មេងៗមួយចំនួនបានCover និងរាំបទនេះយ៉ាងគួរឱ្យទាក់ទាញមានការសរសើរព្រោងព្រាតជាមួយនឹងការរាំ challenge ពេញបណ្តាញសង្គមទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZbuLQv-tE8rEkDP9yT4VEjn4FseqEz47ejuJpv5UUoFkcSaHMkgIs9CN7cj_3-0T1_tl4nk9T2WTVsT5Uyt-YxlnYlR1JF3rUfrCh8h-qpHqR9fQK6_rke6myw89AsM4maFCbrsAr3dB4QVXTN8hmKsOFGfRnkBaLJKcD2-Hqu2xeqn_2igxCJ9Tr0c/s1440/image_2024-07-16_09-39-21.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកគាំទ្រកម្ពុជាក៏បានចាប់អារម្មណ៍ទៅលើតារាចម្រៀង Mina និង Bobo ស្ថិតក្នុងផលិតកម្ម K’ve entertainment ជាមួយគ្នាបាន Cover បទខាងលើនេះ។ Mina បានបង្ហោះវីដេអូ [COVER] ZICO (지코) ‘SPOT! (feat. JENNIE)’ នៅពេលអ្នកទាំងពីរចូលរួមកម្មវិធីប្រគំតន្រ្តីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbO45OJKnEreUaoNISjkZhKND1mvUb_vJuSd1P-xcfragIiomSf3QE5vaS8Mb8a08qrI_xmIadlmqrRouOtmzgD7LhdNx-wQBSMATWEDSxM06KMSEbcy8EDKCKv3jGq646d6cE9AwGD60jQEWRfg4Er8x2GW0S9_Q9l4G5y7uLp-3nUgvFYj2-CEWVWGo/s2048/image_2024-07-16_09-39-16.png

ការ Cover បទកូរ៉េពីសំណាកតារាចម្រៀងល្បីឈ្មោះ Zico និង Jennie សមាជិក BLACKPINK រូបនេះ Mina និង Bobo ធ្វើបានយ៉ាងល្អទាំងការរាំនិងច្រៀងជាហេតុធ្វើឱ្យមានមតិសរសើរពួកគេផងដែរ។ អ្នកគាំទ្របានបង្ហាញពីការស្រលាញ់ទៅកាន់តារាចម្រៀងទាំងពីររូបនេះដោយបានដាក់សញ្ញាបេះដូង និងមតិខ្លះទៀតលើកឡើងស្រដៀងគ្នាថា ឡូយខ្លាំង មិនចាញ់ម្ចាស់ដើមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj391CVhotyO94NwMaw4I14CDDw0OWXuUzF5TjtzBDAervqOsl24ZFjGTaLBRVre9Nj95idHA8BFnmeeKJ19Oaf51AVUAv6JDxos5nWid4bh_CK8ZILJI7elwGi23RqnOgPZxz-iXoTegUPm7j8no1UzjH35zHI5s_vtvlcXQ2vAZFSVWDapjGxIONC7xg/s1500/image_2024-07-16_09-59-18.png

គេចាំបានថាកាលពីមុនតារាចម្រៀង Mina បានរាំ Cover បទ Solo និង You &Me របស់ Jennie ក៏ទទួលបានការសរសើរដូចគ្នា ខណៈក៏បានច្រៀង Cover បទ «COOL WITH YOU» របស់ក្រុមចម្រៀងកូរ៉េ New jeans រហូតមានការលើកឡើងថាបើមិនដឹងមិនស្គាល់ Mina ពីមុនមកនេះគិតថាជាជនជាតិកូរ៉េហើយ៕