Home ព័ត៌មានអន្តរជាតិ ស្នាដៃគូរគំនូររបស់វិចិត្រករជប៉ុនរូបនេះឃើញហើយពុំសរសើរមិនបាន

ស្នាដៃគូរគំនូររបស់វិចិត្រករជប៉ុនរូបនេះឃើញហើយពុំសរសើរមិនបាន

87
0

ប្រទេសជប៉ុន ៖ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវរូបភាពដ៏អស្ចារ្យមួយចំនួន ប៉ុន្តែរូបទាំងនេះពុំមែនជារូបថតនោះទេ គឺវាជាស្នាដៃរបស់វិចិត្រករជនជាតិជប៉ុនម្នាក់ ដែលពោរពេញទៅដោយបទពិសោធន៍ ។ បើទោះជាលោកអ្នកពិបាកជឿថា វាជារូបគំនូរគូរដោយមនុស្សក្តី ប៉ុន្តែនេះជាការបង្ហាញឱ្យឃើញពីភាពស្រស់ស្អាត, ស្នាដៃប្រកបដោយទេពកោសល្យ និងការហ្វឹកហាត់ជំនាញយ៉ាងពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHVipkHyblZXnqsXV23QT6svufGFva17Hg4Y0YYeIokjAwERGP76HheLqqIvvOA9GRMeb4-p6CUlnCzZngn010LwSw-2f9EJjv-YKcrtWomQyFVvPiCmtNDc88PFUfZl2WTJ341vOrYRyjAXB0-byzO7jAQ1G8LSBZQRIMn0Ukqmeg6EI0cSVqZw1bYOU/s1136/photo_2024-07-17_11-23-35%20(2).jpg

វិចិត្រករជនជាតិជប៉ុនដែលបានគូររូបគំនូរដ៏ល្អឥតខ្ចោះទាំងនេះ គឺលោក ខេ មីអេណុ (K Mieno) ហើយរូបគំនូររបស់លោកភាគច្រើន គឺលោកបានប្រើប្រាស់ថ្នាំពណ៌ទឹក និងពណ៌ប្រេង ។ ស្នាដៃសិល្បៈរបស់លោកត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងប្រភេទ Hyperrealistic ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaj0VzODM2O3tchxJX4hveLdGuEezoPF2dWYfc9usOxe95qzNtIawO7SySrS4smQM6V4XenguBGaSTUG97XqlGDvjfzxwSnIFhnjbdzleAcfxaCOtbmyrIS-WDgR8HUJW6rcUwiEAXV1oF2QEMZ_OAQDLluHKG5rk8MdZQvob8j6DdKgHQqzMiXKMbG9M/s1149/photo_2024-07-17_11-23-35%20(3).jpg

លោក ខេ មីអេណុ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Hiroshima City University College of Art កាលពីឆ្នាំ២០០៧ ។ លោកស្រឡាញ់ការគូរគំនូរយ៉ាងខ្លាំង ហើយផ្ទាំងគំនូរជាច្រើនរបស់លោក ត្រូវបានដាក់តាំងបង្ហាញពាសពេញប្រទេសជប៉ុន រួមទាំងដាក់តាំងនៅសារមន្ទីររបស់ជប៉ុនផងដែរ ។ ក្រោយមក នៅឆ្នាំ២០១៧ លោកទទួលបានពានរង្វាន់ «Hoki Museum Grand Prize Award» ហើយឈ្មោះរបស់លោក ក៏ត្រូវបានបោះពុម្ពក្នុងស្នាដៃសិល្បៈជាច្រើននារយៈពេលប៉ុន្មានឆ្នាំមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi58AaznAkRED8clvmGf9qjmMDSyi4NDFNrx9LpZJneCmbS417PguxIPJMu-S2JatyOOUEZHIHp2LN7ZsNX1MGQDR95zuZI-crZZX7SK71vXM_zQq2XHAJo-stcFu4s6hQ7LhfWXcUYA05T_Dk5IApqJZtwTN_hUIDDczBnLbYgGDAgMOzAa4ZQjExqQqM/s773/photo_2024-07-17_11-23-35%20(4).jpg

បើទោះជារូបគំនូរគូរឡើងដោយប្រើប្រាស់ថ្នាំពណ៌ប្រេងមានលក្ខណៈស្រដៀងនឹងរូបភាពពិតប្រាកដបានទាក់ទាញចំណាប់អារម្មណ៍ និងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងដល់លោក ខេ មីអេណុ ក៏ដោយ ក៏លោកជាវិចិត្រករម្នាក់ដែលចូលចិត្តថតរូបផងដែរ ។ ពេលទំនេរ លោកចាប់ផ្តើមគូរគំនូរផ្សេងៗដោយការប្រើប្រាស់ថ្នាំពណ៌ទឹក និងពណ៌ប្រេង ដើម្បីចែករំលែកសេចក្តីសុខដល់មនុស្សផ្សេងទៀតជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy4sP3NP_XFd6QD0tnY3wG779S2sUHl9A1fPHgLVCTgE9GEfjXkFDX6yBwDNTS-piogMyi5xCiQ1lAH9tpUGOT8Zg_bhHw2p4aAx6m8XzXgVXrCaS134mV1VU7E3bMldLXfYB7JsKQFDhC6p-Y-wHgG_5G0CFqBFUhoObPBarH6KXeo1Yj0yGsXol_tsI/s444/photo_2024-07-17_11-23-35%20(5).jpg

លោកនិយាយថា ក្រៅពីការគូរគំនូរឱ្យមានលក្ខណៈល្អិតល្អន់ហើយ ការគូរស្រមោលរបស់រូបភាពក៏ចាត់ទុកថា ជារឿងសំខាន់ផងដែរ ពីព្រោះវានឹងធ្វើឱ្យរូបគំនូរទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ។ លើសពីនេះ អ្វីដែលពុំអាចខ្វះខាត គឺការវិភាគពីអារម្មណ៍ពិតរបស់មនុស្ស ព្រមទាំងវិភាគពីបញ្ហាពូជសាសន៍ផងដែរ ពីព្រោះវាពាក់ព័ន្ធនឹងពណ៌សម្បុរស្បែក ។

ស្នាដៃសិល្បៈប្រភេទ Hyperrealistic របស់លោក តែងតែជំរុញឱ្យមានការជជែកគ្នារវាងមនុស្សពីរក្រុមនៅប្រទេសជប៉ុន គឺក្រុមមួយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃសិល្បៈ ខណៈក្រុមមួយទៀតស្ទាក់ស្ទើរចិត្ត និងសួរថា តើវាពិតជារូបគំនូរឬក៏អត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqY7J89-dsHy89x4BvXT5dMwVJMduYCyxWyXbtip4WMzhjN1GOUcinSUCSD58ZW74Olatar6C3rqkxm58IziAlWD6590TOs-Rg_beRHGEQS3XKPopjR6T9jye_t0c758ySF7XEV8mZLGsVjva7mKtDzkeK_sQFddV4aC9haRi0DKGFDgQlKkv6Dj88FGQ/s720/photo_2024-07-17_11-23-35.jpg
នៅលើពិភពលោកនេះ មានវិចិត្រករជាច្រើនរូបដែលអាចគូរគំនូរដូចគ្នានឹងរូបភាពពិតប្រាកដ ហើយលោក ខេ មីអេណុ គឺស្ថិតក្នុងចំណោមវិចិត្រករដែលមានទេពកោសល្យទាំងនេះ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើរូបគំនូររបស់លោក ខេ មីអេណុ ដូចរូបភាពពិតប្រាកដដែរឬទេ?