ហេតុការណ៍សោកនាដកម្មមួយដែលពិភពលោកពុំអាចបំភ្លេចបាន គឺកប៉ាល់ទេសចរណ៍ដ៏ប្រណីត «Titanic» បានជួបឧបទ្ទ.វហេតុ លិចក្នុងបាតមហាសមុទ្រអាត្លង់ទិក កាលពីឆ្នាំ១៩១២ (ឬប្រមាណ១១២ឆ្នាំមុន) ដែលបណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១.៥១៧នាក់ ។ ក្រោយមក នាវាមុជទឹកឈ្មោះ Titan ក៏ជួបគ្រោះថ្នា.ក់ ដូចគ្នាដែរ ក្នុងអំឡុងពេលភ្ញៀវទេសចរលំដាប់សេដ្ឋីចំនួន៥នាក់ ជិះនាវានេះទស្សនាខ្មោ.ច កប៉ាល់ Titanic ។
វាបានធ្វើឱ្យមនុស្សជាច្រើននាក់សួរថា ហេតុអ្វីរកពុំឃើញបំណែកឆ្អឹងមនុស្សក្នុងមហាសមុទ្រ ខណៈមានមនុស្សស្លាប់រហូតដល់ជាង១.០០០នាក់? ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបែរជារកឃើញសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើននៅតែមានសភាពល្អដូចដើម បើទោះជាសម្ភារៈទាំងនេះធ្លាក់ក្នុងទឹកជ្រៅក្តី ដូចជា ៖ ស្បែកជើង, គ្រឿងអលង្ការ, គ្រឿងសង្ហារឹម, ចានឆ្នាំង និងទ្រព្យសម្បត្តិមានតម្លៃយ៉ាងច្រើនមហាសាលក្នុងទឹកសមុទ្រដ៏ត្រជាក់ខ្លាំង ។
កប៉ាល់ទេសចរណ៍ Titanic បានលិចនៅក្បែរតំបន់ប៉ូលខាងជើង ដែលទឹកសមុទ្រមានជម្រៅរហូតដល់៣.៨០០ម៉ែត្រ ពីកម្ពស់នីវ៉ូទឹកសមុទ្រ ដោយសារកប៉ាល់នេះបើកទៅបុកភ្នំទឹកកក កាលពីឆ្នាំ១៩១២ ។ គេសន្និដ្ឋានថា មនុស្សនៅលើកប៉ាល់ ស្មើជាង១.០០០នាក់ ត្រូវបានស្រូបចូលក្នុងទឹកសមុទ្រក្នុងអំឡុងពេលកប៉ាល់លិចក្នុងសមុទ្រត្រជាក់ខ្លាំង ព្រមទាំងមានសាកសពនៅជាប់កប៉ាល់ផងដែរ ប៉ុន្តែបែរជាគ្មានបំណែកឆ្អឹងបន្តិចសោះនៅលើកប៉ាល់ ។
លោក Robert Ballard អ្នកជំនាញផ្នែកស្រាវជ្រាវមហាសមុទ្រទឹកជម្រៅ និងជាអ្នករកឃើញខ្មោចកប៉ាល់ Titanic មុនគេកាលពីឆ្នាំ១៩៨៥ បានចេញមកបកស្រាយថា សមាសធាតុគីមីរបស់ទឹកសមុទ្រស្ថិតក្នុងជម្រៅជ្រៅបំផុតនោះ គឺវាជាកត្តាសំខាន់អាចរំលាយឆ្អឹងរបស់មនុស្សបាន ។ ហេតុនេះ ទើបគេរកពុំឃើញឆ្អឹងមនុស្សជាង១.០០០នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic និងនាវាមុជទឹក Titan ។

នៅតំបន់នេះ ដោយសារទឹកសមុទ្រមានជម្រៅជ្រៅខ្លាំងពេក និងខ្វះសារធាតុកាល់ស្យូមកាបូណាតដែលជាសារធាតុផ្សំរបស់ទឹកសមុទ្រ គឺវាពុំដូចគ្នានឹងទឹកសមុទ្រស្ថិតលើផ្ទៃទឹក ដែលពោរពេញទៅដោយសារធាតុប្រភេទនេះទេ ។ សារធាតុកាល់ស្យូមកាបូណា គឺជាសមាសធាតុផ្សំដ៏សំខាន់របស់ឆ្អឹងមនុស្ស និងសត្វ ។ ដូច្នេះ នៅពេលមានមនុស្ស ឬសត្វ ត្រូវបានត្រីសមុទ្រស៊ីសាច់អស់នៅសល់តែឆ្អឹង ពេលនោះ ទឹកសមុទ្រនឹងរំលាយឆ្អឹងទាំងនេះអស់គ្មានសល់ ។
លោក Robert Ballard បន្តថា បើទោះជារកពុំឃើញបំណែកឆ្អឹងមនុស្សដើម្បីបញ្ជាក់ថា ធ្លាប់មានមនុស្សជាច្រើនធ្លាក់ក្នុងសមុទ្រជាមួយកប៉ាល់ Titanic ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា ៖ ស្បែកជើង និងវត្ថុមានតម្លស ។ នេះជាភស្តុតាងបង្ហាញថា ពួកគេធ្លាប់មានជីវិតនៅលើកប៉ាល់សោកនាដកម្មនេះ ៕










