ធ្លាប់តែឃើញក្នុងខ្សែភាពយន្តកម្មវិធីបវកញ្ញាលួចកាប់ចាក់គ្នា និងមានការបង្ហើបពីសំណាក ព្រះកាយច័ន្ទ ពេលនេះអ្នកគាំទ្ររឹតតែភ្លឺភ្នែកបន្ថែមទៀតព្រោះតែ ភឹម ស្រីនោ Miss Grand Cambodia 2023 ជួបហេតុការណ៍នឹកស្មានមិនដល់មានគេលួចដុតស្បៃរ៉ូបមុនពេលឡើងឆាក។
តាមការបង្ហោះរបស់គណនីហ្វេកប៊ុក Oun bobo ដែលជាង MakeUp ល្បីឈ្មោះមួយរូបបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួនអមដោយចំណងជើងថា «តើអ្នកណាធ្វើបាបរ៉ូបកូនខ្ញុំ ភឹម ស្រីនោ មិចបានមកដុតរ៉ូបកូនញ៉ុមចឹង ចិត្តអ្នកធ្វើពីអី»?។ នៅក្នុងវីដេអូនោះ Oun bobo បាននិយាយថាធ្លាប់តែឃើញនៅក្នុងរឿងទេឡើងឆាកគឺមានបញ្ហាឥឡូវជួបរបស់ពិតហើយដោយបានបង្ហាញពីស្បៃរ៉ូបត្រូវខូចខាតដោយសារតែការដុតពីស្នាដៃមនុស្សដែលមិនដឹងថាអ្នកណាមានចិត្តសាហាវពិសពុលយ៉ាងនេះមកកាន់ ភឹម ស្រីនោ។
នៅក្នុងនោះក៏មានការជីកសួរបន្ថែមនិងបានស្នើឱ្យត្រួតពិនិត្យកាមេរ៉ាសុវត្ថិដើម្បីវែកមុខរកជនបង្ក ប៉ុន្តែ Oun Bobo បាននិយាយាថាបន្ទប់នេះជាបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ស្រីៗមិនបានបំពាក់កាមេរ៉ាសុវត្ថិភាពឡើយ។
ឃើញហេតុការណ៍នេះអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងជនដែលប្រព្រឹត្តទង្វើអសីលធម៌នេះខឹងស្អប់ ភឹម ស្រីនោ តាមខាំមិនព្រមលែងតាំងពីថ្ងៃជាប់ជ័យលាភីរហូតដល់ថ្ងៃផ្ទេរតំណែងរបស់ខ្លួនទៅកាន់អ្នកជំនាន់ថ្មីហើយក៏ដោយ។ ជាមួយគ្នានេះមនុស្សជាច្រើនបានសម្តែងការអាណិតអាសូរយ៉ាងខ្លាំងចំពោះ Miss Grand Cambodia 2023 រូបនេះដែលត្រូវអ្នកគាំទ្រវិស័យបវរកញ្ញាតែងលើកឡើងជារឿយៗថានាងជាបវរកញ្ញាកំសត់មួយរូបមានការមិនពេញចិត្តច្រើន។
គួរបញ្ជាក់ផងដែរថា ភឹម ស្រីនោ បានក្លាយជា Miss Grand Cambodia 2023 នៅរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។ នាងបានតំណាងប្រទេសកម្ពុជាប្រកួត Miss Grand International 2023 លើទឹកដីវៀតណាម កាលពីខែតុលា ឆ្នាំ២០២៣ ដោយមានបេក្ខនារីចូលរួមប្រកួតទាំងអស់ចំនួន៧០នាក់ ប៉ុន្តែ ស្រីនោ មិនបានជាប់TOPឡើយ។ នៅយប់ថ្ងៃទី១២ កក្កដា ឆ្នាំ២០២៤ គឺជាថ្ងៃដែល ភឹម ស្រីនោ លាលែងតំណែងរបស់ខ្លួន ប៉ុន្តែត្រូវបានជនមិនស្គាល់មុខខឹងស្អប់នាងដល់ថ្នាក់លួចដុតរ៉ូបមុនឡើងកម្មវិធី៕










