យោងតាម ទស្សនាវដ្ដី Life & Style តារាចម្រៀងល្បីឈ្មោះទូទាំងពិភពលោក Taylor Swift និង Travis Kelce ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដែលចំណាយលុយច្រើនជាងគេបំផុតនៅលើពិភពលោក។ ប្រភពមួយបាននិយាយថា អ្នកទាំងពីរមិនខ្វល់នឹងការចំណាយប្រាក់ច្រើនសម្រាប់សេវាកម្មថ្លៃៗដូចជាការហោះហើរយន្តហោះឯកជន សណ្ឋាគារប្រណីត និងក្រុមសន្តិសុខសម្រាប់ការណាត់ជួបគ្នានោះទេ។ ប្រសិនបើពួកគេបែងចែកបរិមាណក្នុងមួយថ្ងៃ ពួកគេអាចចំណាយរហូតដល់ ១០០,០០០ ដុល្លារអាម៉េរិក។ អ្នកទាំងពីរបានក្លាយជាអ្នកជិះយន្តហោះអន្តរជាតិ ជាមួយនឹងការចំណាយលើសពីធម្មតា។
ចាប់តាំងពីមានទំនាក់ទំនងស្នេហាមក Taylor Swift និង Travis តែងបង្ហាញសកម្មភាពលើកទឹកចិត្តគ្នាទៅវិញទៅមក។ សម្រាប់ការធ្វើដំណើរតាមយន្តហោះតែម្នាក់ឯង គូស្នេហ៍មួយគូនេះ ត្រូវបានគេនិយាយថា បានចំណាយអស់ជាងមួយលានដុល្លារអាម៉េរិករហូតមកដល់បច្ចុប្បន្ន។ យោងតាម សារព័ត៌មាន Daily Mail បានឱ្យដឹងថា Taylor Swift បានទៅទស្សនាការប្រកួតចំនួន ១៣ ដងរបស់ Travis Kelce ដោយត្រៀមខ្លួនជាស្រេចដើម្បីហោះហើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង Las Vegas ដើម្បីកុំឱ្យខកខានការប្រកួត Super Bowl ចុងក្រោយរបស់គូស្នេហ៍របស់នាងនៅក្នុងខែកុម្ភៈ។ នៅពេលនោះនាងទើបតែបានបញ្ចប់ ការប្រគំតន្ត្រី The Eras Tour នៅប្រទេសជប៉ុនរយៈពេល៤ យប់ ជាមួយនឹងកាលបរិច្ឆេទនៃការប្រគំតន្ត្រីចុងក្រោយស្របគ្នានឹងកាលវិភាគប្រកួត។ លើសពីនេះ តារាចម្រៀងរូបនេះតែងតែរៀបចំនៅអាហារលើយន្តហោះឯកជនរបស់ខ្លួនជាមួយនឹងអាហារដែលលោក Travis ចូលចិត្ត។ សម្រាប់ Travis វិញក៏បានចំណាយស្មើគ្នាលើជើងហោះហើរជុំវិញពិភពលោកដើម្បីមើលការប្រគណតន្ត្រីមិត្តស្រីខ្លួនដូចគ្នា។ រាល់ពេលមកគាំទ្រតារាចម្រៀងរូបនេះ Travis មិនមកដៃទទេទេគឺតែងតែរៀបចំការភ្ញាក់ផ្អើលសម្រាប់គូស្នេហ៍ខ្លួន។
យោងតាមប្រភពមួយបានឱ្យដឹងថា« Travis ចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងមួយថ្ងៃដើម្បីគ្របដណ្តប់បន្ទប់ស្លៀកពាក់របស់ Taylor Swift ជាមួយនឹងផ្កាផ្សេងៗដោយមិនខ្លាចក្នុងការផ្តល់ឱ្យគូស្នេហ៍របស់ខ្លួននូវអ្វីដែលនាងចូលចិត្តនោះទេ។ Taylor Swift និង Travis បានជួលអង្គរក្សជាង ២០ នាក់ ដោយចំណាយប្រាក់ជាងមួយពាន់ដុល្លារក្នុងមួយថ្ងៃសម្រាប់សុវត្ថិភាព។ មហាជនដែលស្គាល់គូស្នេហ៍តារារូបនេះបានបង្ហើបថាអ្នកទាំងពីរមិនខ្វល់ពីចំនួនលុយចំណាយលើចំណងស្នេហ៍នេះឡើយ ។

គេហទំព័រព័ត៌មានអន្តរជាតិជាច្រើនបាននិយាយថា បន្ទាប់ពីដំណើរកម្សាន្តនៅប្រទេសបារាំងកាលពីខែឧសភា គូស្នេហ៍មួយគូនេះបានឈប់សម្រាកនៅប្រទេសអ៊ីតាលី។ គូស្នេហ៍មួយគូនេះតែងតែស្នាក់នៅបន្ទប់ដែលមានតម្លៃថ្លៃនិងឯកជនភាពរបស់ពួកគេ ដោយហ៊ានចំណាយរាប់ម៉ឺនដុល្លារក្នុងមួយយប់ៗ។
Taylor Swift និង Travis Kelce បានចាប់ផ្តើមមានទំនាក់ទំនងនៅពេលដែល Travis Kelce ទាក់ទាញចំណាប់អារម្មណ៍របស់នាងនៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅឯសហរដ្ឋអាម៉េរិក។ អ្នកទាំងពីរបានរក្សាទំនាក់ទំនងជាលក្ខណៈឯកជន ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ពីរខែក្រោយមក Taylor Swift និងមិត្តប្រុស បានប្រកាសទំនាក់ទំនងពួកគេជាសាធារណៈ៕










