យោងតាមការស្រង់ទិន្នន័យរបស់ផេកមួយឈ្មោះថា Asian Vibes វណ្ណដា គឺជាសិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី។ ចំណែកឯប្រទេសព្រុយណេ និងម៉ាឡេស៊ី ពេញនិយមស្តាប់បទ BLACKPINK ច្រើនជាងគេ និងប្រទេសជប៉ុនស្តាប់បទ BTS ច្រើនជាងគេ ខណៈនៅកូរ៉េខាងត្បូង IU ជាតារាចម្រៀងដែលមានការស្តាប់ច្រើនជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVenk7TTqA6bNgoHSF3vA61-f6OEyqR0GYyREI6y3HwjNnK5jjf1rJNann4m1HKv_oNd6Cr1cZGHfQAS8FKdG425BJyevyYscok9UkI4DKO5y_ot0Hqw06ri89auVzA2V2Az7pEqInW4LUyqtUuPtB2YXj4p5FzUOA6wqaZdeS8d8IYdn-kgAb69zfgI/s2048/image_2024-07-13_16-15-20.png

ផេកមួយឈ្មោះថា Asian Vibes បានបង្ហោះកាលពីថ្ងៃទី៩ កក្កដា ពីតារាងមួយដែលស្រង់ទិន្នន័យសិល្បករដែលស្តាប់ច្រើនជាងគេនៅគ្រប់ប្រទេសក្នុងអាស៊ីក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ តាមការបញ្ជាក់ពីគេហទំព័រនេះការកំណត់សិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសនីមួយៗក្នុងអាស៊ីបង្ហាញពីទិដ្ឋភាពតន្ត្រីចម្រុះ។ ស្ថិតិទាំងនេះឆ្លុះបញ្ចាំងពីទិន្នន័យពីវេទិកាដូចជា YouTube និង Spotify ដែលបង្ហាញពីចំណូលចិត្តខុសៗគ្នានៃតន្ត្រីនៅទូទាំងប្រទេសផ្សេងៗគ្នាក្នុងអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPnNRgGI2gM5Hr5eWw3mggBDDKsKq84SASDctgu3EU2snzLzeetBfByQspPmxZpgpQZGexqhg3HLP2-ZzcEbj_CN1D4i2eXGLgVoIyMBiBbJbE8wGo7nAQhNCKfUZK5T0CewjXLHmMBi9vC3RML4RYbN5EytNuCtPAj0R6PEQS5PAyQKvNBGWUOi5M56A/s2048/image_2024-07-13_16-15-21.png

សម្រាប់ការបង្ហាញនេះគឺមានចំនួន១៨ប្រទេស ដោយខាងកម្ពុជាស្ថិតនៅលេខរៀងទី២ក្នុងបញ្ជីហើយសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេសម្រាប់់ប្រទេសកម្ពុជាគឺជាតារារ៉េប ម៉ាន់ វណ្ណដា។ ក្នុងនោះគេបានបង្ហាញដែរថា ប្រទេសព្រុយណេ និងម៉ាឡេស៊ី ស្តាប់បទចម្រៀង BLACKPINK ច្រើនជាងគេ ចំណែកឯហ្វីលីពីន ស្តាប់បទ Taylor Swift កូរ៉េខាងត្បូងស្តាប់បទរបស់ IU និងប្រទេសជប៉ុនគឺស្តាប់បទរបស់ BTS ច្រើនជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0x8jnGa0rSkft8X_LA4sLIYgJ9gwB7RcCE9H9H0oQJuiwPi0XVwzDad5lqlHcnmsaNUhec5gN7Kx9HTeOI05QKAIPsaVKyQdA9CxCtk2ytDWVf4HC5mMVIXqq_XiAW1heau8wevjw2jSHIUsR02k-wPCgIp1k6DA3M2n0geqVmotCQ7qPnbMMVhIRXLk/s2048/image_2024-07-13_16-15-25.png

វាមិនចម្លែកនោះទេសម្រាប់តារាចម្រៀង វណ្ណដា ដែលក្លាយជាសិល្បករប្រចាំប្រទេសកម្ពុជាដែលមានការចូលស្តាប់ច្រើនបំផុត។ ជាក់ស្តែងបទចម្រៀងរបស់លោកដែលបានចេញផ្សាយចុងក្រោយមានចំណងជើងថា «Baby Mama» កាលពីថ្ងៃទី២១ មិថុនា រហូតមកដល់ថ្ងៃទី១៣ កក្កដា មានរយៈពេលជាង៣សប្តាហ៍ទៅហើយនៅបន្តជាប់ Trending #1 នៅលើ YouTube ជាមួយនឹងការស្តាប់ជាង៥លានដង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT1-MrIg0HMepwB2nqvi6A_-YNC7pPCRFuSy9aApBdjdbAVgIo4SfQHrTnjvZe01GvxvTnw1hLPBl0yJj92xEdh1KVSZTmUNf6Dvt6Wza1aADVMPnmEMN0UGw9FIgOQCcrnRe2t7cCOsbCM61E0iU0LHhGAHjvphEEfCJicadvrvLmZybXBgbZe3pZbjw/s1350/image_2024-07-13_16-06-52.png