Home Blog Page 968

ប្រទេសផ្សេងកំពុងជំរុញវិស័យទេសចរណ៍ ខណៈប្រទេសនេះវិញកំពុងលុបបំបាត់ភ្ញៀវទេសចរកុំឱ្យមកទស្សនា

0

ទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ និងកោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានតវ៉ាបណ្តេញភ្ញៀវទេសចរចេញពីតំបន់ ដោយសារកំណើនភ្ញៀវទេសចរលើសលប់ពេក ធ្វើឱ្យអ្នកស្រុកតានតឹង។

យោងតាមលោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នេះថា ប្រជាជននៅលើកោះបាលីបានចាប់ផ្តើមតវ៉ាបណ្តេញអ្នកទេសចរចេញពីតំបន់ខ្លួន ដែលនេះមិនខុសគ្នាពីប្រជាជនក្នុងទីក្រុង Barcelona ប៉ុន្មានទេ ដោយពួកគេបានដើរតាមផ្លូវដើម្បីតវ៉ា បាញ់កាំភ្លើងទឹកដាក់អ្នកទេសចរ និងបានព្យួរបដាម្តងហើយម្តងទៀតជាមួយនឹងពាក្យបញ្ជូនអ្នកទេសចរទៅផ្ទះវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmMBs9-mz12j8ZlnviyPB2g518EwluSXxc5IvKEhOOAJuVAa31dtWLo8Bf7RhZxkvFlStP2y9nvMIshwtgf6R8TLGguv6LwAbwBSdQ3i7VmkNly7iStHaQxXNKz88XUXiKUi0YQzpYnCIob7D6Xze_FT3mqmmim8dxdXD83SaiaUHShSZOkC3xyPeME5o/s1280/photo_2024-07-18_11-56-40.jpg

បញ្ហានេះត្រូវបានលើកឡើងក្នុងបរិបទដែលមេដឹកនាំឧស្សាហកម្មទេសចរណ៍ អ្នកនយោបាយ និងក្រុមសហគមន៍ជាច្រើននៅកោះបាលីបានដឹងថាកោះនេះមានមនុស្សចង្អៀត។ ប្រសិនបើបន្ថែមភ្ញៀវទេសចរទៀត នោះអ្នកស្រុកនឹងមានភាពតានតឹង ហើយអាចធ្វើសកម្មភាពអវិជ្ជមានណាមួយលេចឡើងទៅលើភ្ញៀវទេសចរ។ លោក Sandiaga Uno បាននិយាយថា បញ្ហានេះចាំបាច់ត្រូវបង្កើតតុល្យភាពរវាងតម្រូវការរបស់ប្រជាជនក្នុងតំបន់ និងបំណងប្រាថ្នារបស់ភ្ញៀវទេសចរ ដើម្បីជៀសវាងការចង្អៀតណែន និងអរិភាពចំពោះឧស្សាហកម្មទេសចរណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvc7JDFV3J4kLFg79vVYl7HH-Quac9GXhhIv9pa3Wrk1CeA0Qs_Q6BLEc3ZlNBVQZsSf19W2osnImPmf5J-5eGYV3kEAeGyjWJdGf9XeCJAPEaSxZYvQXRRutam_JnuEFIXP2dAhD-3r7IE4J4W1RYN7RDpRNHsQNyVNJcEYAmuH6mJmYAASA05X-2Qg/s975/photo_2024-07-18_11-57-04.jpg

ដូច្នេះសកម្មភាពទេសចរណ៍ចាំបាច់ត្រូវចែកចាយឱ្យស្មើគ្នានៅទូទាំងកោះ។ លោក Sandiaga Uno បានបន្តទៀតថា យើងនឹងជំរុញការវិវឌ្ឍនៃការសាងសង់ផ្លូវធំតភ្ជាប់កោះបាលីខាងកើតជាមួយកោះបាលីខាងលិចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុនេះនឹងជួយឱ្យអ្នកទេសចរមិនទៅលេងកោះបាលីខាងត្បូងទៀតទេ។ ជាការពិតណាស់វិស័យទេសចរណ៍គឺជាកត្តាជំរុញសេដ្ឋកិច្ចជាតិយ៉ាងសំខាន់បំផុត ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានបំណងចង់ពង្រឹងច្បាប់បន្ថែមទៀតទៅលើភ្ញៀវទេសចរណាដែលមានអាកប្បកិរិយាមិនល្អត្រូវតែទទួលទណ្ឌកម្ម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9781kkjyWY1xMiHyrGQa5dceH9ABlwzHgS3RMObZEc_6Ibv0k6BKsFRqQXTSqkzmkrJCDXTx08Z3C8cs6CdwAkl06fnw1Kw3cSXa2E8w7N0evFc8f6FluvYibxU78T6NoQdAfuI1u0rHnpwr6MXS_JfNr7h65BNqNT_zgR7AaWp9EL1u3pDPb3JUuSgo/s1020/photo_2024-07-18_11-57-12.jpg

គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០២៣ កោះបាលីបាននិរទេសជនបរទេសចំនួន ៣៤០ នាក់ កើនឡើងពី ១៨៨ នាក់ក្នុងឆ្នាំ ២០២២ ភាគច្រើនមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស និងនីហ្សេរីយ៉ា សម្រាប់ការរំលោភបំពានដូចជា ការស្នាក់នៅលើសម៉ោង ការងារខុសច្បាប់ និងការស្លៀកពាក់រសើបនៅកន្លែងពិសិដ្ឋ។ យោងតាមលោក Uno កោះបាលីត្រូវការតែអ្នកទេសចរដែលមានគុណភាពខ្ពស់ជំនួសឱ្យបុគ្គលដែលមិនគោរពច្បាប់ និងវប្បធម៌ក្នុងស្រុក៕

អស្ចារ្យណាស់! ទីក្រុងមួយនេះត្រូវបានគ្របដណ្តប់ដោយពេជ្រជាង ៧ ម៉ឺនតោន

0

បរទេស៖ ជញ្ជាំងស្ទើរតែគ្រប់អគារទាំងអស់នៅទីក្រុង Nördlingen របស់ប្រទេសអាល្លឺម៉ង់សុទ្ធតែគ្របដណ្តប់ដោយត្បូងពេជ្យប្រហែល ៧២,០០០ តោន។ ក្នុងនោះព្រះវិហារ Georgie តែមួយប៉ុណ្ណោះមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhibuoUNSY6a90PWDNz4mmwaFPc-kRRR6Q3QQZ5LymAj14fTRxgq35pl68hpI5mhGRqZ3EXQlXDTLL0J9AYq6UiMWSEbSI5DY7GDXn8sfNuD1ap1GumGSmV5k5iPC5ut1nIcLMgPjvNtzPU_2i7AVrXCObpD5gWNLJPAuabwAHbgtgw0rxJ3eXgofJwcaQ/s1000/photo_2024-07-18_11-51-53.jpg

Nördlingen គឺទីក្រុងដែលមានរាងជារង្វង់ដូចជារណ្តៅ និងមានសណ្ឋានដីល្អឥតខ្ចោះ ដោយអាគារធំៗជាច្រើននៅទីនេះសុទ្ធតែដាំពេជ្រ ដែលធ្វើឱ្យវាជាប់ឈ្មោះថាជាទីក្រុងពេជ្រ។ យោងតាមសារព័ត៌មានបរទេស រណ្តៅរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងដោយអាចម៍ផ្កាយមួយបុកជាមួយផែនដីកាលពី ១៥ លានឆ្នាំមុន ហើយពេជ្រក៏បានធ្លាក់ចេញពីអាចម៍ផ្កាយនោះ ជាហេតុធ្វើឱ្យទីក្រុងនេះសម្បូរទៅដោយពេជ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvg33nm53_Xd4-ouXGhszm4LCZUk-rYSqrl-5LA5sA93idXyhGT64TfHW8WLJN3ld8j34asK1fpzD3QpL1ljr9XNZiW1sTxoSoSbg-DbeqPFjy06E-WXaAzIWQVbCeHuDpiVTL7eb5N7GypXpbZX7__7hpsq2uDWOb9PymR9TZtfqN_QTYsiGQRw_jVhA/s1000/photo_2024-07-18_11-52-06.jpg

វេជ្ជបណ្ឌិត Stefan Hölzl ក៏បានចែករំលែកថា “នៅកន្លែងខ្លះជុំវិញពិភពលោកក៏មានពេជ្រប្រភេទនេះផងដែរ ដោយមនុស្សបានយកពេជ្រនេះទៅប្រើប្រាស់សម្រាប់ការសាងសង់។ បើយោងតាមភូគព្ភវិទូ និងជានាយកសារមន្ទីរ Nördlingen RiesKrater ក៏បាននិយាយដែរថា នៅទីក្រុង Nördlingen ថ្មដែលធ្វើពីពេជ្រត្រូវបានប្រើប្រាស់សម្រាប់សាងសង់ទីក្រុងទាំងមូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgFGRr50bfwOczYKFduw4oWwDx5O-UGRqqsilz9-uNKg-CTkqi6HTGLAV-J9gpDK1gjgBFe6GdabBK1QhVRIDYK8z8BHcSe3vVaYG1R7ZZfYstiobmZod88rWfIPsdqlljnOQziI6vUh763zCHdf5_d_f5tzesnmenKcXyDKdwlQd2wsh060PiAjl23Q/s980/photo_2024-07-18_11-52-52.jpg

ហេតុនេះព្រះវិហារ St. Georgie ក្នុងទីក្រុង Nördlingen តែម្នាក់ឯងមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ។ យោងតាមលោក Hölzl អវកាសយានិករបស់ NASA មកពីបេសកកម្ម Apollo 14 និង Apollo 16 បានទៅទីក្រុង Nördlingen មុនពេលរុករកព្រះច័ន្ទ ដើម្បីស្វែងយល់អំពីថ្មដែលពួកគេអាចរកឃើញនៅក្នុងលំហ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាពេជ្រជួយទីក្រុងឱ្យមានពន្លឺភ្លឺស្វាងក្នុងព្រះអាទិត្យក៏ដោយ ក៏ពេជ្យទាំងនេះមិនមានតម្លៃសម្រាប់សេដ្ឋកិច្ចដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc1prDm5Ztf0xveZ_lX8VUr0SATgeO_gAWXvGBWCGExqtYuccTccVTsj6H1ktyI7cLIHExWYLT9U7aUxZkl6EEav1AxjDqZHtSFBjpbdi_7Y4jusIfOZaGt9U0mNskadG-Iz5II_jhYSms-glcKPCEVNno7wfiymWZrC8fWhi3Um2h_JcJ-_iSmSKhDFo/s1280/photo_2024-07-18_11-54-14.jpg

ក្រុមហ៊ុនហូឡង់មានគម្រោងផលិតយន្តហោះអគ្គិសនីអាចដឹកអ្នកដំណើរ៩០នាក់

0

ប្រទេសហូឡង់ ៖ បើទោះជាប្រទេសនានាលើពិភពលោក បានព្យាយាមដោះស្រាយបញ្ហាការបំពុលបរិស្ថានខ្លាំងយ៉ាងណាក្តី ប៉ុន្តែឧស្សាហកម្មមួយដែលប្រទេសទាំងនេះនៅតែពុំអាចដោះស្រាយបាននាពេលបច្ចុប្បន្ន គឺឧស្សាហកម្មអាកាសចរណ៍ ។ គេមើលឃើញថា ការបំពុលបរិស្ថាន ពុំមែនកើតឡើងដោយសាររថយន្តប្រើប្រាស់ប្រេងឥន្ធនៈតែម្យ៉ាងទេ ប៉ុន្តែវាក៏បណ្តាលមកពីយន្តហោះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtJizyW6Q80UfDTu0owZe6gmR4ysbQiV-8vN50smJAcK4LfTT_d_gbkburB-h3AjL32EzsjCMuEXp3cwiPUQYFJcSgtDlU950GVw8CLWAHYAOs3SZtzuZwku7G0FmnUylKUBJG58wXQW9Z4B7bdM4hopkVet43bKQ6OycnX6oyyg1ukc_hB6pUgcdTwKc/s1110/photo_2024-07-18_11-33-42.jpg

ឧបសគ្គចម្បង គឺមកពីការប្រើប្រាស់ថាមពលអគ្គិសនីក្នុងយន្តហោះពុំងាយស្រួលដោះស្រាយបញ្ហាដូចរថយន្តអគ្គិសនីទេ ពីព្រោះមានអត្រាការប្រើប្រាស់ថាមពលខ្ពស់ ព្រមទាំងថ្មមានទម្ងន់ធ្ងន់ ។ ហេតុនេះ ទើបមនុស្សភាគច្រើនយល់ឃើញថា ពិភពលោក នឹងអាចប្រើប្រាស់យន្តហោះអគ្គិសនីនាពេលឆាប់ៗ ប៉ុន្តែត្រូវតែអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មយន្តហោះឱ្យកាន់តែទំនើបជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs8sUQXXmE3EVxjYKEI4RYO_71lBPXJ8BPp4QEZYKjB4WqawuJuojeeeGu8IeRhOtztMi0GyJk8kEHUAUxpWDRX3FY8boB1XkeHQ4Y-Dtf1gMEKpPx71NGBc0Ac_nRqQBUYYDgUzUTRFxpSV6wck415Yw3iB0qX-OBerE6eFSORWRDd90vyD45b8_ReoM/s1500/E9X+-+Elysian+Livery+Abstract+Style+02+-+HR.jpg

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនថ្មីរបស់ប្រទេសហូឡង់ ឈ្មោះ Elysian មានគម្រោងផលិតយន្តហោះអគ្គិសនី ដែលអាចដឹកអ្នកដំណើរបានចំនួន៩០នាក់ និងអាចហោះហើរក្នុងចម្ងាយ៨០៥គីឡូម៉ែត្រ ។ ក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនគ្រោងផលិតយន្តហោះអគ្គិសនី ហើយវានឹងកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៩០% នារយៈពេល១០ឆ្នាំខាងមុខ ។

ក្រោយពីក្រុមហ៊ុន Elysian ប្រកាសបែបនេះ ក៏មានសំណួរសួរថា តើក្រុមហ៊ុនអាចផលិតយន្តហោះអគ្គិសនីដោយរបៀបណា ពីព្រោះបច្ចុប្បន្ន កំពុងតែខ្វះខាតការអភិវឌ្ឍបច្ចេកវិទ្យាថ្មយន្តហោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkL6rK49dgSfcqOfG1_Jh0Delv3hV_USFAQqk3A-97RcBddOqbgxyyzqmZUPFA6qAeMO7iJFmz5jprxFawAB2pIGnZxYxcY0HrKHx8xyEes-vg_fZCbwkQWgI4FgntuqPZrNcBQZernaRoZewvmsM0xxg5PlWb1jLxq4nEz9X0VvKK8OynESN02iMljqQ/s1500/E9X+-+Elysian+Livery+Abstract+Style+03+-+HR.jpg

ក្រុមហ៊ុនបញ្ជាក់ថា បញ្ហានេះពាក់ព័ន្ធនឹងការរចនាម៉ូដ បើទោះជាពេលនេះ យើងមានត្រឹមតែគម្រោង និងរូបតំណាងក៏ដោយ ប៉ុន្តែវាពុំមែនជាការយកយន្តហោះបច្ចុប្បន្នមកបំពាក់ប្រព័ន្ធអគ្គិសនីទេ ។ ក្រុមហ៊ុននឹងរចនាម៉ូដយន្តហោះអគ្គិសនីថ្មីទាំងអស់ ដើម្បីឱ្យវាស្របនឹងការប្រើប្រាស់ថាមពលអគ្គិសនី ។

ក្រៅពីនេះ យើងនឹងបំពាក់ថ្មនៅផ្នែកផ្សេងៗរបស់យន្តហោះ និងព្យាយាមកាត់បន្ថយទម្ងន់ផ្នែកផ្សេងៗរបស់យន្តហោះផងដែរ ។ ការរចនាម៉ូដយន្តហោះអគ្គិសនី គឺស្រដៀងនឹងយន្តហោះ Jet កាលពីឆ្នាំ១៩៦០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxXyWNZgeYYz51ZjX4KhuQu_ahd9gJgOBZfwcka21zEhb1ScDxlQ_iIObjEC4F4w5-hbNo78fGzDeGOPYb6esqBr4jPhteMHcK8ROBCbrsxijThSoGkBgnceCzlOhKs0aUT4dQZQfbPDlHh2FHjwoPmJw6sXUv82AdVHuKIyhrr_y3nqCdBMf-XOQ1Z0/s2500/ElysianAircraft_LANDING_02.jpg

រយៈពេល១០ឆ្នាំទៀត ថ្មយន្តហោះនឹងត្រូវបានអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែទំនើបជាងនេះ ហើយក្រុមហ៊ុននឹងអាចប្រើប្រាស់ឧបករណ៍ថ្មីៗសម្រាប់ផលិតយន្តហោះអគ្គិសនី ដែលពុំប៉ះពាល់បរិស្ថានដូចពេលបច្ចុប្បន្ន ។ ដូច្នេះ វាជាពេលវេលាសមស្របសម្រាប់ក្រុមហ៊ុន Elysian អាចផលិតយន្តហោះអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើពិភពលោក ៕

គណនីមួយហាក់កើតទុ.ក្ខមិនសុខចិត្ត ក្រោយទិញផ្ទះបុរីជាង២ឆ្នាំហើយមិនទាន់បានចូលនៅ ខណៈត.វ៉ារួចក៏បានចម្លើយមកបែបនេះ!

0

ថ្មីៗនេះ គឺមានការបង្ហោះសារចែករំលែកពីស្រ្តីមួយរូប បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ហាក់ខឹ.ងសម្បារជាខ្លាំង បន្ទាប់ពីបានទិញផ្ទះបុរីមួយកន្លែង (មិនបានបញ្ជាក់ទីតាំង) រយៈពេល២ ឆ្នាំហើយ នូវតែមិនទាន់បានទទួលផ្ទះចូលនៅទៀត ពោលគឺផ្ទះបុរីនោះនូវតែមិនទាន់បានសាងសង់នូវឡើយ។ តែយ៉ាងណា នាងក៏ទទួលបាននូវការឆ្លើយតបវិញយ៉ាងគាប់ប្រសើរ ពីម្ចាស់គម្រោង។

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីមួយដែលមានឈ្មោះថា Lisa Lisa បានរៀបរាប់ថា«ខែមុនទៅដល់ក្រុមហ៊ុន ទៅសួរថាណាផ្ទះរបស់ខ្ញុំ? គាត់ថាអត់មានផ្ទះទេ តែបើបងចង់បានបងអាចដូរជាដីឡូវវិញយកដីឡូយ៉ាងម៉េច លុយខ្ញុំជិត ១០ ម៉ឺនដុល្លារណា អោយដូរជាដីឡូវវិញ ខ្ញុំក្ដៅចិត្តណាស់។ រងចាំផ្ទះអស់រយះពេល២ឆ្នាំហើយបែរជានិយាយថា ផ្ទះខាងខ្ញុំអាចនឹងសាងសង់ពី៤ឆ្នាំទៅ៥ឆ្នាំទៀត។ និយាយទៅទម្រាំតែបានចូលរស់នៅយ៉ាងតិចក៏ត្រូវរងចាំ១០ឆ្នាំទៀតដែរ»។

«លុយរបស់ខ្ញុំទិញដាច់ផងនៅវេទនា ចុះប្រជាជនខ្លះបង់រំលោះអត់មានផ្ទះហើយបែរជានៅបន្តបង់អោយពួកនេះ ក្រៀបជញ្ចក់ដល់តែងាប់ទៀត លុយខ្ញុំខំរកណាស់ខ្ញុំមានសិទ្ធិនិយាយអ្នកឯងយកលុយខ្ញុំទៅទាំងដែលមិនគោរពពាក្យកិច្ចសន្យាស្មើនឹងអ្នកឯងជាចោរ ហើយខ្ញុំមានសិទ្ធិនិយាយមានសិទ្ធិបង្ហោះ។ ខ្ញុំទ្រាំការឈឺចាប់មួយនេះអស់ជាង២ឆ្នាំហើយ»។

យ៉ាងណាមិញ បន្ទាប់ពីមានដាក់បង្ហោះនូវសារខាងលើរួចមក មិនយូរប៉ុន្មាន គណនីខាងលើក៏បានចេញមុខមកគូសបញ្ជាក់ម្តងទៀតថា ក្រុមហ៊ុនបានធ្វើការទាក់ទងមកកាន់នាង និងដោះស្រាយរួចរាល់ហើយនៅក្នុងរឿងនេះ។ ដោយខាងគម្រោងនឹងធ្វើការដោះដូរគម្រោងវីឡាដែលធ្វើជិតរួចរាល់មួយកន្លែង ប្រគល់ជូនទៅកាន់នាង ដើម្បីជំនួសឲ្យគម្រោងចាស់ដែលនាងបានទិញ តែមិនទាន់ចេញជារូបរាងនោះ ក៏ដូចជាមានការធ្វើកិច្ចសន្យាថ្មីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdfOiPi0sVk6B_mnDiHXBqEbpIZnIk5p9PNmRoyRCqwiKW4WpuC7Z2oJa3j2TXKOCSPMPfRUz51mKJ-iJVaaikIw9RdhzP_Ri0mY1_yFRPQG8IGnfku7Kq2YMdcA9VSNw0Sx7aPPxtfWscx1uUrQHzB7pp0s-Z1Dmiga6eCp9YUflSrOqW3udwAgKm-o/s2048/451318656_1029617582120338_3700178814593852426_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvgCa0EDQOA3mPjUbcKvp-gvyOJcNvXtAXL98uHgziEuG2_-pYy3RL4lynBBQCJj18nF0si5h7Wc7Rlp6B2kNLKDatbOZtNzYni-JJWchKF72qQ7va-ctpRq6_t5n_DXxLR6HO08PAbgyixoaTj6Gi9CgM3lBqWb9ZeVSkhiuPgj0coV5z4iRsUplIolc/s1170/451249741_1029520852130011_6162559348358171148_n.jpg

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គហក់ឡើងដល់៦.២១ម៉ែត្រ

0

រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាស ដោយឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ស្របពេលដែលមានភ្លៀងធ្លាក់៣-៤ ថ្ងៃជាប់គ្នាធ្វើឱ្យទឹកទន្លេមេគង្គឡើង ០.៦១ម៉ែត្រ គិតមកទល់ពេលនេះមានកម្ពស់៦.២១ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjki30SQDC5prH-SU16VZ5EfqTigYJmqInFt3ID3vby-5WY-gaqQ6Xkg_e0IpVnr7_gvsNlxFwdn24QTrSwFZVqYNCP-2Rzv9zhonh1ca4_17l1nFH8RkV6N1W51PqBfpfXeVa8x9wWrJLF4QQhFF6b9_s-z50Vz_rzAXojRX1Six4JDgcykEQ_NnGKW30/s1024/IMG_20210927_110746_864-1024x768.jpg

ទឹកទន្លេមេគង្គហក់ឡើងបែបនេះ ក៏ដោយសារខេត្តស្ទឹងត្រែងបានរងនូវសម្ពាធទាបសកម្មពីសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី១៥ ដល់ទី១៨នៃខែកក្កដានេះ។ ម្យ៉ាងទៀតដោយសារមានទឹកភ្លៀងធ្លាក់មកពីប្រទេសជិតខាងបន្ថែមមួយផ្នែកទៀតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr1RB9q_4VPAz3kEu5BKjsbKxSScFF-OdlLFZ517Em5gvX2ebcTJHk1zJsZ0xS2e_xtiL7M8Kp6yAIC2qKVp2hUE9h4MMOvVXo2L8kfFDjtZnaFDYYWoAJ60TYYRbRPxD3jNFmKB3RetOv2mDUEWh3QxzOozip36IAyWVOf4b2lGMlWrSPXcBTU52GLAE/s1280/7d7214ab17e5461e676781775282d550.jpg

គួរបញ្ជាក់ថា ទន្លេមេគង្គក្រុងស្ទឹងត្រែង នៅកម្រិត៦,២១ម៉ែត្រ មិនទាន់ស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ននៅឡើយនោះទេ ដោយកម្រិតប្រកាសអាសន្ននៅកម្ពស់ទឹក ១២ម៉ែត្រ៕

 

ខេត្តមួយទៀត ចាប់ផ្តើមរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ស្រា​បៀរ បន្ទាប់ពីខេត្តតាកែវ

0

ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ នៅថ្ងៃទី ១៧ ខែកក្កដានេះ ឯកឧត្តម គួ​ច ចំរើន ដែលជាអភិបាលថ្មី បានចាត់កម្លាំង ដោយសហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរនានា ចុះរុះរើនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE69m_Mxtxa8tGz0rN1ilWKCQxCZsC6FGX3-aOhD_GHs53vMJ0gUXJP3GbQPpRtMAfEvDgYaGOoSB-RGoY8MZBJ2xS34zCR3tPVftSg32HeR6CmfofkOPqSbGWUngYvkP6fsLh24Q1T_7oNckycuC_PIWrb2wjiJEaE_0o9k-JlO7g0zkmbpr3GMJW8iM/s1280/451540009_798021595839518_4141118328812655682_n.jpg

ទាក់ទងទៅនឹងការចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរតាមកំណាត់ផ្លូវជាតិលេខ១នេះដែរ ក្រៅពីការបង្កើនសោភណភាពតាមដងផ្លូវ ក៏ជាការចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងក៏ជាការចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរដែលអាចកើតមានឡើងដោយការដាក់តាំងមិនរៀបរយរបស់ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsDeXiYFZ07mA6Z6jyWbOndY1J7Z906M_xb33NmwJCE89py7FiQnJRL3jDTmgFpY2nURo7WTGdZrXFfCicueAF-zD6dNrKgBujdZP3izbGhOKgcVl0WCG5Bgu321EGG6WRw6scPaya34SgQZpRknjhxIzf8b9TZD1YzSoZRptppad9FW8_FFOUy5mj1Es/s839/451538878_798020845839593_8818046869976000909_n.jpg

គួរបញ្ជាក់ផងដែរ ការចេញវិធានការរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរនេះ គឺចេញពីឯកឧត្តម វុី សំណាង ដោយកាលនោះលោកជាអភិបាលខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នលោកក៏នៅតែបន្តវិធានការនេះនៅខេត្តតាកែវបន្ថែមទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdauWreWHTl-0MRBjv4RtVD2F9yOqkab-yj3njCxIw9PztKZzlv-ykVfzhOrrum-aaWB2LQxSggaLXkUvkXUgSkrDF-VZMCjahyxJuw84eCSNXunuGODU2C0kkPmN7BouQZvTGpMOTcHATdcDKI34i4bmBdrP_5mjer-Iq-4hcEremB9F_4qIlAGhNg0U/s1280/451599128_798021792506165_5235088087232484830_n.jpg

សមត្ថកិច្ចថៃបង្ហាញមុខសញ្ញាឃាត.ករ ដាក់ថ្នាំបំពុ.ល ជនជាតិវៀតណាម៦នាក់ក្នុងបន្ទប់សណ្ឋាគារ

0

ប្រទេសថៃ ៖ ហេតុការណ៍សម្លា.ប់ ជនជាតិវៀតណាមចំនួន៦នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារប្រណីតមួយនៅតំបន់រ៉ាជប្រាស៊ុង ទីក្រុងបាងកក បានបង្កការភ្ញាក់ផ្អើលពេញទីក្រុងបាងកក ទាំងនៅប្រទេសថៃ និងក្រៅប្រទេស ។ ក្រោយមក សមត្ថកិច្ចបានរកឃើញភស្តុតាងថ្នាំប្រភេទ Cyanide ក្នុងកែវទឹកចំនួន៦កែវនៅបន្ទប់កើតហេតុ ហើយសមត្ថកិច្ចសន្និដ្ឋានថា ហេតុការណ៍នេះកើតឡើងដោយសារការជំពាក់បំណុលការធ្វើជំនួញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKT9EsWmFyiEbrZSGGUEuO4On3bRC0ZRcjzUnw-OJi5wQM9lq7ULJ7dbTfirYWsAnl_Huv2zbmNWALedWS2xkGaLB67eBcv57VXL8VeWLoKWjKxnEr3drZ7rRMJfjwZqm2hlwPjP9soucKQ18SfWCPcIlSx48_-NrZpSCRIqcB6nM1W7Q1IvsXabmFbds/s1280/photo_2024-07-18_09-52-06%20(3).jpg

សមត្ថកិច្ចជំនាញស៊ើបអង្កេតបានធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ថា ជនល្មើស គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង៦នាក់ដែលបានស្លាប់ ដោយជនល្មើសបានប្រើប្រាស់ថ្នាំប្រភេទ Cyanide ដាក់ក្នុងទឹកតែ ហើយសមត្ថកិច្ចរកឃើញថ្នាំនេះក្នុងកែវកាហ្វេផងដែរ ។ ប៉ុន្តែពុំដឹងថា តើជនជាតិវៀតណាមទាំងនេះបានផឹកទឹកតែ និងកាហ្វេក្នុងពេលជាមួយគ្នាឬយ៉ាងណា ពីព្រោះពួកគេស្លាប់ក្នុងពេលតែមួយ ។

នៅថ្ងៃទី១៧ ខែកក្កដា សារព័ត៌មានថៃរាយការណ៍ថា ជនជាតិវៀតណាមដែលស្លាប់ក្នុងបន្ទប់សណ្ឋាគារ គឺមានបុរស៣នាក់ និងស្ត្រី៣នាក់ ហើយមូលហេតុបណ្តាលឱ្យពួកគេស្លាប់ គឺដោយសារបញ្ហាការសងបំណុលពាក់ព័ន្ធនឹងការធ្វើជំនួញរួមគ្នា ។ បើតាមការត្រួតពិនិត្យការចេញ-ចូលប្រទេសថៃបង្ហាញថា ជនជាតិវៀតណាមទាំង៦នាក់ បានធ្វើដំណើរមកប្រទេសថៃខុសថ្ងៃគ្នាទាំងអស់ គឺពួកគេចាប់ផ្តើមមកប្រទេសថៃ ចាប់ពីថ្ងៃទី៤ ខែកក្កដា រហូតមក ប៉ុន្តែពួកគេក៏មកស្នាក់នៅសណ្ឋាគារនេះរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyNXCZCntwODcMe6NDH34HIUDyLTiEv6VYEZJNSgCIDB36lVKPkAWgDlc4faSJ01do7MLP-_X8WmENrnMLLS9KjSrYl2TS1nsgone2e1TYajSpDJxhBbvgIhLwSHiJeztyqe1Iq2iKsmytqITIcofI296NICpSluK6H-69ZnHOFiuEQGU3GA0uJzWIhZU/s1200/photo_2024-07-18_09-52-06.jpg

លើសពីនេះ ពួកគេបានធ្វើដំណើរចេញ-ចូលប្រទេសថៃជាញឹកញាប់ទៀតផង ហើយសមត្ថកិច្ចនឹងស៊ើបអង្កេតបន្តថា តើការចេញ-ចូលប្រទេសថៃជាញឹកញាប់របស់ពួកគេ ពាក់ព័ន្ធនឹងការងារជំនួញ ឬធ្វើអ្វីខុសច្បាប់ដែរឬទេ?

លោក ទ្រីណុបផាស៊ីន ផុនសុវ៉ាត់ មេបញ្ជាការប៉ូលិស និងមានតួនាទីស៊ើបអង្កេតករណីនេះ បាននិយាយក្នុងសន្នីសីទសារព័ត៌មានថា មានជនជាតិវៀតណា ចំនួន៧នាក់ បានធ្វើដំណើរមកប្រទេសថៃ ប៉ុន្តែជនជាតិវៀតណាមម្នាក់បានចាកចេញពីថៃវិញ នៅថ្ងៃទី១០ ខែកក្កដា ។ ហេតុនេះ ជនជាតិវៀតណាមរូបនេះពុំពាក់ព័ន្ធនឹងហេតុការណ៍ស្លាប់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB8oohCQBZsBPc1ejKHi69bvnJfQeWdjEeJfwYAioPeQbzYDye2YNndGB5H1hpL3xtivIaBvjC99bXt7ycQjT5OX_xRN1PDrux3W6-_qPv6LWlnlONx46n0I5IAoobHXjXZliuwvcpZZGdpWyXkEPWlO3QikUJKCZ-WH50lm9SBRjafVdtJp6-AjWXwK8/s1280/photo_2024-07-18_09-52-07.jpg

បើតាមត្រួតការពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញថា នៅថ្ងៃទី១៥ ខែកក្កដា ជនជាតិវៀតណាមចំនួន៦នាក់ បានមកស្នាក់នៅបន្ទប់សណ្ឋាគារ លេខ៥០២ និងគ្មានបុគ្គលផ្សេងទៀតមកស្នាក់នៅបន្ទប់នេះទេ ។ ពេលបុគ្គលិកសណ្ឋាគារលើកម្ហូបអាហារមកឱ្យជនជាតិវៀតណាមនៅបន្ទប់លេខ៥០២ គឺអ្នកស្រី Sherine Chong (ជាមនុស្សម្នាក់ដែលបានស្លាប់ក្នុងចំណោមមនុស្ស៦នាក់) ក៏បានដើរមកទទួលអាហារពីបុគ្គលិកសណ្ឋាគារ ។

ពេលនោះ បុគ្គលិកសណ្ឋាគារនិយាយថា «ខ្ញុំនឹងឆុងទឹកតែជូនភ្ញៀវ» ប៉ុន្តែអ្នកស្រី Sherine Chong និយាយថា «ពុំចាំបាច់ទេ ចាំខ្ញុំឆុងខ្លួនឯង» ហើយបុគ្គលិកសណ្ឋាគារក៏ចាកចេញពីបន្ទប់វិញ ។ តាំងពីពេលនោះមក គ្មានអ្នកណាម្នាក់ចេញពីបន្ទប់នេះទៀតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqxi2BHm2r0fgttzYTD8aVXrZFCDGYDDUlbstWqybhlPjDfAfDUqsKaXs0DzKXNkXpkscqeyGdtyTou8MiRv5PZ_nk-ZYTDLLxX1Ljli4kbUF2OZeRJEQl_ejzis62Vwrl7lvIipD0y1mQGhk5-nhyphenhyphenjWf_8K2RVk8i-MPbVDf4enXUCPmQBQDy6FjWls/s640/photo_2024-07-18_09-52-06%20(2).jpg

ហេតុនេះ សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុនៃការស្លាប់ជនជាតិវៀតណាម គឺបណ្តាលមកពីបញ្ហាជំពាក់បំណុល ហើយជនជាតិវៀតណាមទាំងនេះធ្លាប់បានណាត់គ្នាទៅដោះស្រាយរឿងបំណុលនៅប្រទេសជប៉ុន ប៉ុន្តែមានបញ្ហារឿងទិដ្ឋាការ ទើបពួកគេណាត់គ្នាមកដោះស្រាយនៅថៃ ។ ក្រោយការត្រួតពិនិត្យឃើញថា ក្នុងឈាមសាកសពបុរសវៀតណាម គឺមានថ្នាំ Cyanide ក្នុងនោះ ។ ប៉ុន្តែសមត្ថកិច្ចពុំដឹងថា តើជនល្មើសយកថ្នាំ Cyanide មកពីណា? ពីព្រោះក្នុងវ៉ាលិសធ្វើដំណើររបស់ពួកគេគ្មានវត្ថុអ្វីខុសច្បាប់ទេ ។

ប៉ុន្តែពេលសមត្ថកិច្ចឆែកវ៉ាលិសរបស់អ្នកស្រី Sherine Chong គឺឃើញឯកសារប្តឹងផ្តល់រឿងដីធ្លី កាលពីឆ្នាំ២០២២ ។ បើតាមសាច់ញាតិអ្នកស្រី ប្រាប់ថា អ្នកស្រីទទួលម៉ៅការសំណង់ និងធ្វើផ្លូវនៅប្រទេសវៀតណាម ។ រីឯអាជីវកម្មដែលអ្នកស្រីវិនិយោគទុនរួមគ្នាជាមួយជនជាតិវៀតណាមផ្សេងទៀត គឺការសាងសង់មន្ទីរពេទ្យនៅប្រទេសជប៉ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjizWg1KdyUgYtT-xb_AvB9VwJ8d3SOfl5HngNAxWu73oh26BZNttXg7CCWEYewa5-4zTGMIeuzj3icZcWxKbi_Yk3ztyWdz8q2TwbcirTqO-vja-5kJDsiUTtc8KoDeQe3lsYFEwAay6YSC_wIEcqJ-HwZXS6B0LdljeC4eUmviKV2ceQEHufk6Y67Aj0/s651/photo_2024-07-17_09-35-44.jpg

«ភូមិព្រះដាក់» ភូមិបុរាណខេត្តសៀមរាប បន្សល់ទុកមរត៌កវប្បធម៌មិនអាចកាត់ថ្លៃបាន កំពុងបង្ហាញទៅកាន់ជនបរទេសគ្រប់ៗរូប!

0

ភូមិបុរាណមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជា«ភូមិព្រះដាក់» បច្ចុប្បន្នកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលនៅទីនោះពួកគេអាចសិក្សាឈ្វេងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ក៏ដូចជាទទួលនូវបទពិសោធន៍គួរជាទីចាប់អារម្មណ៍ជាច្រើន រួមមានសិប្បកម្ម កសិកម្មបែបប្រពៃណី និងជំនឿសាសនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1q9YaaRRH1tWzfEt5st44VFKSwN5vadyCrrB74rqfJ1p2-2s5j5Q7qORPV3g1qMYkBuy7kLb9y3TyN0QWqRQA4fx5aoRncrDM96yxDjEoHd7QSqQ3Q2URy8UwPSBtFNFxjdqWK-nxqID-pRUvqasbcYUjzfMTjLdu2OqVkqVWhHH-qjfHLb0zyF7Lws/s1280/451132350_801610608785183_3076217580864209763_n.jpg

ភូមិព្រះដាក់ ជាភូមិដែលប្រវត្តិយូរអង្វែង ត្រូវបានកសាងឡើងប្រមាណជា៣០០ ទៅ ៤០០ឆ្នាំ ដែលភូមិនេះ មានឈ្មោះផ្សេងៗគ្នាជាច្រើនទៅតាមជំនឿរឿងព្រេងនិទានរបស់អ្នករស់នៅទីនោះ ដូចជាអ្នកខ្លះហៅថា ភូមិព្រះដាក់ បដាក ឬប្រដាក ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKKqCwtbfIZ3UjUtsAtW-KmjMaGtZbhE22W4YxJz9WVuQoLAaHQhYoL8VEWU6BZm_sVoug4WH-0PBGwQnbSfuw0EfyzDk7QIP-r7IO2lobxnuc-uHwQ1ymYsvMLKy7avrIrG0vQGzwxxoUnhsFRNeQV1wow8LExpFchS5FWq5-XSWOwoISZyLAIzvrqYg/s1280/451077090_801610545451856_7970111213823138172_n.jpg

យោងតាមប្រភពក្រសួងទេសចរណ៍ខេត្តសៀមរាប ភូមិព្រះដាក់ ដែលមានទីតាំងនៅ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីសុះសាយនូវមុខម្ហូប «នំបញ្ចុក ភូមិព្រះដាក់» ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ។ ម៉្យាងទៀត នៅទីនោះ អ្នកទាំងអស់គ្នានឹងអាចមើលឃើញពីដំណើរការនៃការផលិតនិងចម្រាញ់ស្ករត្នោត ការផលិតនំបញ្ចុក ការតម្បាញ គ្រឿងស្មូន និងសិប្បកម្មផ្សេងទៀត ដែលជាមុខរបរអ្នកភូមិនេះតាំងពីបុរាណកាលបានបន្តរហូតមកដល់បច្ចុប្បន្ន ។ ខណៈអ្នកភូមិគ្រប់គ្នាទីនោះ តែងមានភាពរួសរាយរាក់ទាក់ ព្រមជាមួយនឹងការនិយាយសំនៀងរដឺនរបស់អ្នកស្រុក ដែលពីរោះរណ្តំ គួរឱ្យចាប់ចិត្តចង់ស្តាប់ខ្លំាងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkh9CJvUEUTPoacd1jPLC5yHJBoR-XUeAvtRNp7PlrTQKWi5PqkXAqTHlTCzrQ6KkoyKLSCCqEoIdvZoRaSY2tf8QqdqwHy51C69jE-i9-deQKsLbLYjaMVxy5Snlbdme7zgdd-ZlieTErzw8C8dV0dpGTSc8gV4NXPDJjLKlnFiDXdijQj-Qn3kZtZl0/s1280/450537367_801607362118841_455482441294661517_n.jpg

បន្ថែមពីនេះ អ្នកភូមិព្រះដាក់ក៏មានការអនុវត្តកសិកម្មសរីរាង្គ ដែលអនុញ្ញាតិឲ្យភ្ញៀវទេសចរណ៍អាចចូលរួមក្នុងសកម្មភាពកសិកម្ម ដូចជាការដាំដំណាំ និងការប្រមូលផលដំណាំ និងស្វែងយល់អំពីការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ ខណៈភ្ញៀវទេសចរអន្តរជាតិភាគច្រើនបានកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើបទពិសោធន៍ធ្វើម្ហូបបែបប្រពៃណីខ្មែរ ដោយប្រើគ្រឿងផ្សំក្នុងស្រុក។ នៅទីនោះគឺមានថ្នាក់បង្រៀនធ្វើម្ហូប ក៏ដូចជាភ្លក់ម្ហូបក្នុងស្រុក រួមមានម្ហូបពិសេសៗដូចជា អាម៉ុក និងឆាឡុកឡាក់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpwDBkTErO3JHbNolDBfknyrHL64jvqNwkx6eNvxbLaOeKAcX3It4rwo9-IlUf0lSk7WluZlzw4r-1ZIbcKKkZL2CD8pvxEZDigaL4CdoqBIXHU3Av7ugiYY6NsQpJ9G8_WOTJ3esN_TMEZLdTOSQFcELPrJO-tDJ8CDulWPvKCcxX6acdYlvTP5n897s/s960/450603897_801614492118128_4987516908656674261_n.jpg

ភ្ញៀវទេសចរគ្រប់ៗរូបក៏អាចមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងអ្នកភូមិសហគមន៍ភូមិព្រះដាក់ ខណៈគ្រួសារខ្លះក៏បានអនុញ្ញាតឲ្យចូលលេងកម្សាន្តក្នុងផ្ទះស្នាក់នៅរបស់ពួកគាត់ ដើម្បីបានយល់ដឹងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយជួនកាលក៏មានការសម្តែងវប្បធម៌ របាំប្រពៃណីជូនក្នុងការទស្សនាកម្សាន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidP6UI6IrkJBSpgQ9Cj1gBZ77zozj1EA9hNtiVgxOGjDDub3ikR8vZih9Gbl1Y7rchk5IegEmtgft4ZRaxkdNVuzKrcFOBPcUfDGbJLOB-z6UElVrodogXsB2n-HGJd-HugMoJ19bqdV8deKJ6RXFKyCFTgzikqlflEqkTTrmARK9FbGiNwaWv1TBBXw/s1280/450678606_801610382118539_1457130323354338523_n.jpg

តាមរយៈរូបភាព និងសកម្មភាពចូលរួមទាំងអស់របស់ភ្ញៀវទេសចរនៅក្នុងសហគមន៍ភូមិព្រះដាក់នេះ គឺជាការរួមចំណែកគាំទ្រសេដ្ឋកិច្ចក្នុងស្រុក និងការអភិវឌ្ឍន៍សហគមន៍ឲ្យមានភាពរីកចម្រើនជាលំដាប់ ហើយវាក៏ជាការអភិរក្សវប្បធម៌ខ្មែរដ៏មានម្លៃ តាមរយៈគំនិតផ្តួចផ្តើមជួយថែរក្សា ជំនាញ និងចំណេះដឹងប្រពៃណី ដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs175IvGc4_sw7lgL_iwqTHbuEELWk0-hJpNwDastCQUoa6njZle617y_g-rn5O5LqXxmcbTbZ1CDS7aUI7KVJHMS9JhnBW-nWCRg97f5snTwrkCj_NtXVvqRUVHlrhbTmi0Nkc4oEzfN-nebCLBg4BYDCPqylKVfvrRIH6fI3YyclHUgsrqDQOciHzeI/s1280/451012166_801607438785500_4559509921328391228_n.jpg

Jennie និង G-Dragon លេចសញ្ញាជាច្រើនដែលដូចគ្នាធ្វើឱ្យពាក្យចចាមអារ៉ាមស្នេហាកើតឡើងម្តងទៀត

0

គេចាំបានថា កាលពីឆ្នាំ២០២១ Dispatch បានធ្វើឱ្យអ្នកគាំទ្រអាស៊ីទាំងមូលភ្ញាក់ផ្អើលដោយរាយការណ៍ថា Jennie កំពុងមានស្នេហាជាមួយ G-Dragon ប៉ុន្តែទំនាក់ទំនងនៃពាក្យចចាមអារ៉ាមនេះបានស្ងត់ទៅវិញ។ ទោះយ៉ាងណា ការរំពឹងទុក Jennie និង G-Dragon មានទំនាក់ទំនងឡើងវិញបានលេចឡើងម្តងទៀតបន្ទាប់ពីលេចសញ្ញាជាច្រើនដែលអ្នកទាំងពីរមានដូចគ្នាជាហេតុបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទុះឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBDyNk-Cde0o6bWEuVQRFs5j-_qkBynttMfrTCwPHAvZOsPq7oklKUQ5Ie-PZP60uVYkkUPJO1wTrXCG80d4jBtUUHlX9a2Mh4hyphenhyphenB1rcLMm8Dj8WWGjq5zIBJUIshwmUPSs1CDKjHdWFfnstYsGyX7qnIgLLYZFByVl70qRP-zGLRnEmq3HDTlPbDaNmE/s2560/bd7c99b9-e646-41ce-8d80-3085595112d7_9f230589.jpg

ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ Jennie និង G-Dragon ត្រូវបានគេប្រទះឃើញម្តងហើយម្តងទៀតពាក់ចិញ្ចៀនដែលស្រដៀងគ្នា។ កាលពីខែមុន សមាជិកក្រុម BLACKPINK រូបនេះបានចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ Billie Eilish ខណៈដែល G-Dragon បានលេចធ្លោនៅក្នុងកម្មវិធីជជែកអំពីបច្ចេកវិទ្យាដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គេឃើញតារាKpopល្បីទាំងពីរពាក់ចិញ្ចៀនដូចគ្នា។ កាលពីដើមឆ្នាំនេះ Jennie និង G-Dragon បានគ្របដណ្ដប់លើបណ្ដាញសង្គមពេលគេឃើញពាក់ចិញ្ចៀនដែលស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrhF3Eg6I2gUwe7U48WlhyphenhyphenHq7ix9Cz0f4Pcm1zBSdyA512f7RPA1YSlbbvesAvvhVXuI4iv2jwpzOJ0weyJeOo9Qs5e98gJpWw1pFTPx8C7cWZaEaQ6gsUVLW4tWFMPrC9zTmAIZYbMl4GOaR6U4_X6S8AWAlcnh5Ie9dWYE6K5ksqM1q-cCkFXjXVeh0/s660/image_2024-07-17_15-18-32%20(3).png

Jennie និងមេក្រុម BIGBANG ត្រូវបានគេឃើញពាក់ចិញ្ចៀនដែលត្រូវគ្នាក្នុងឆ្នាំ ២០២៣។ Jennie ត្រូវបានគេរាយការណ៍ថាបានបង្ហោះរូបភាពនេះកាលពីខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ រូបថតរបស់ G-Dragon ត្រូវបានថតនៅពេលដែលលោកបានបង្ហាញខ្លួននៅចំពោះមុខប៉ូលិសជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ1ZidZTWdRkcGZdMGbuJVmRPtnKM8Rht1t-8SKfvtCt5r07_vujjTY5a44UT6FM2cOx-kRIjB4OEbHXHqjKM1omQJD-x5bStqUXJXONoj93F-LBqJUuCT8V2sbiTXaK3C_M69hrctr0WLIFCj3tD8bMz-opVuPbeFE1EFPcEiIhoQPGsiAIDiZNBq9zs/s721/image_2024-07-17_15-18-33%20(2).png

លើសពីនេះទៅទៀតវីដេអូ Vlog នៅលើឆាណែល YouTube របស់ Jennie កាលពីខែកុម្ភៈមនុស្សជាច្រើនបានកត់សម្គាល់ឃើញថា ក្រមាដែល Jennie ពាក់ក្នុង Vlog គឺស្រដៀងទៅនឹង G-Dragon ពាក់ក្នុងពិធីជប់លៀងជាមួយតារាល្បីៗមួយចំនួនកាលពីដើមឆ្នាំនេះ។ ថ្មីៗនេះ G-Dragon បានចុច Like នៅលើរូបថត និងវីដេអូជាច្រើនរបស់ Jennie ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IUWuQcNdmWahufbd8aVlbCtAXL16r_GuiJMDAElBidC75Y6m5x7Ua29mWQ8L5Ad-LoCc_rcZemJ86rtLKaPOTXP4F2gBq_CyeJXXeVRHPhV_aYGJGrsN5xqQS56TsbGrt5avfsyPAAIEJCFWZJCyADwUUtBSQ5An2oDkIii37-IUNc9HxoixTKV-rNs/s826/image_2024-07-17_15-18-33.png

កាលពីដើមឆ្នាំនេះ G-Dragon បានចុច Likeការបង្ហោះអំពីការបង្ហាញខ្លួនរបស់ Jennie នៅក្នុងកម្មវិធីជជែករបស់រៀមច្បង Lee Hyori ។ លោកក៏បានបង្ហាញពីការគាំទ្រសម្រាប់ Jennie ដោយចុច Like រូបថតនាងនៅពេលដែលប្រកាសបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង ODDATELIER ក្នុងខែធ្នូ ឆ្នាំ ២០២៣។ លើសពីនេះ អ្នកគ្រប់គ្រងរបស់ Jennie បានកាន់កាបូបម៉ាកយីហោសម្រាប់ Jennie នៅពេលដែលនាងមកដល់អាកាសយានដ្ឋានអន្តរជាតិដើម្បីចាកចេញទៅ Paris Fashion Week ។ ការពិតដែលថា G-Dragon បានបង្ហាញកាបូបស្រដៀងគ្នានៅលើ Instagram Story របស់លោកបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា G-Dragon បានឱ្យវាទៅ Jennie ជាអំណោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0H5NXoYyq5GjgYI03LBjhHmxSxTIHe76W27Hekk9Wizo28fBBTGwQwvI_3I-kxoThn1DiRNk7KZUpt1wwgINwWrq3sNQS7xAIK9dyg2U6cw2A_64pHVAK9dgs_Zwq3T6AbCVPCHRDP6ygoRj9e557HAMgwaYjL4V535DIAxcMpzImu180I99bUDU4ZFs/s660/image_2024-07-17_15-18-33%20(4).png

នៅក្នុងសហគមន៍អនឡាញ អ្នកនិយមលេងអ៊ីនធឺណិតកំពុងពិភាក្សាថាតើ Jennie និង G-Dragon បានជួបជុំគ្នាឡើងវិញឬអត់។ អ្នកខ្លះជឿថា កំពូលតារាទាំងពីរបានចាប់ដៃគ្នាឡើងវិញ ខណៈមនុស្សជាច្រើនប្រកែកថា តម្រុយទាំងនោះគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។ ទាំង Jennie និង G-Dragon មិនទាន់បញ្ចេញមុខតំណែងទាក់ទងនឹងពាក្យចចាមអារ៉ាមស្នេហារបស់ពួកគេនៅឡើយទេ។ ក្រៅពី G-Dragon Jennie ក៏មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹង V សមាជិក BTS និង Kai សមាជិកក្រុម EXO ។ ចំណែក G-Dragon បានធ្វើឱ្យមានព័ត៌មានចចាមអារ៉ាមទាក់ទងនឹងតារាស្រីជាច្រើនផងដែរ៕

Huang Zitao ជាអ្នកមានលាក់មុខគ្រាន់តែមួយឆ្នាំចំណាយលុយជាង២លានដុល្លារក្នុងការថែទាំយន្តហោះឯកជន

0

កាលពីពេលថ្មីៗនេះតារាចម្រៀងចិន Huang Zitao ជាអតីតសមាជិក EXO បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ទាប់ពីលោកបានបើកចំហរស្នេហាជាសាធារណៈជាមួយតារាចម្រៀង Xu Yiyang អតីតសក្ខាកាមរបស់ផលិតកម្ម SM ។ ជាមួយគ្នានេះជីវិតជាអ្នកមានរបស់តារាចម្រៀងរូបនេះក៏បានជីកកកាយឡើងវិញ ខណៈលោកជាកូនអ្នកមានលាក់មុខកាលពីក្មេង ឪពុករបស់លោកមិនបានប្រាប់ថាជាអ្នកមានឡើយ។ បច្ចុប្បន្ននេះ Huang Zitao គឺជាអ្នកសិល្បៈមានម្នាក់ប្រចាំប្រទេសចិនគ្រាន់តែថ្លៃមើលថែយន្តហោះឯកជនរបស់លោកមួយចំណាយជាង២លានដុល្លារក្នុងមួយឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-nfUR1t5D-so_WxM6LIO57u3tD4_6n1Cww1_7cfWvMddhkk_gksRMe54eVoMsq87g2Qzg9nY4AVm_9gX-1pGhW7mWixoBPcxQUeYuha0yuCtLgkYPXqfoxiYvFvWwa01W7RvdbwoxDM37944pozEqXBUNhT9em8KVsulnpdKnrgh2EZptFwd_kxfIKNc/s978/image_2024-07-16_16-25-51.png

កាលពីថ្ងៃទី១៤ ខែកក្កដា Huang Zitao បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលលោកបានប្រកាសពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង Xu Yiyang ជាសាធារណៈដោយបង្ហាញពីរឿងរ៉ាវស្នេហារបស់ខ្លួនជាលើកដំបូងបន្ទាប់ពីរយៈពេល ១២ឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្ន Huang Zitao គឺជានាយកប្រតិបត្តិនៃ L.TAO Entertainment ហើយគូស្នេហ៍លោកគឺជាតារាចម្រៀងក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនខ្លួន។ ទស្សនិកជនជាច្រើនបានយកចិត្តទុកដាក់ចំពោះ L.TAO Entertainment ក៏ដូចជាដំណើររបស់ Huang Zitao ពីសិក្ខាកាមក្លាយជាម្ចាស់ក្រុមហ៊ុនកម្សាន្ត និងទ្រព្យសម្បត្តិរបស់តារាចម្រៀងរូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp88qYZtjHsCO4-sBbIoGq9lnn4mPDpTbYyVl6cxEwqFqj4JYnXaIoZhluRgprriF7j6tdqkMFZMyZmID-O95PDLNgSit6HD61PslvLpat72jAaO275gpzEMh0HIBQXWJuRekEmoYsxANFnI7apA-gytbu5C69Ydp9ogkxMef7xi9YTAswZ1SCSqsK760/s960/image_2024-07-16_16-25-49.png
L.TAO ត្រូវបានបង្កើតឡើងដោយឪពុករបស់ Huang Zitao គឺលោក Huang Zhong Dong ក្នុងឆ្នាំ ២០១៨ ។ ឪពុកតារាចម្រៀងចិនរូបនេះបានទទួលមរណភាពនៅឆ្នាំ២០២០ ដោយសារជំងឺក្នុងវ័យ៥២ឆ្នាំ។ មុនពេលលោកចែកឋានលោក Huang Zhong Dong បានលាតត្រដាងនៅក្នុង ទស្សនាវដ្តីមួយអំពីរឿងរ៉ាវរបស់ខ្លួនអំពីការក្លាយជាអ្នកមាន និងរបៀបអប់រំកូនរបស់លោក។ អ្នកជំនួញរូបនេះ មុនពេលចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត លោកបានសាងសង់ក្រុមហ៊ុនមួយដែលមានតម្លៃជាង ២០ពាន់លានយន់ (ប្រមាណ២.៧. ពាន់លានដុល្លារ) និងកាន់កាប់ភាគហ៊ុនជាង ២០% នៅក្នុងក្រុមហ៊ុននេះ។ លើសពីនេះ គ្រួសាររបស់លោក Huang Zhong Dong មានអចលនទ្រព្យជាច្រើន។ប៉ុន្តែកាលពី Huang Zitao នៅក្មេងលោកតែងតែប្រាប់កូនប្រុសថា៖ «គ្រួសារយើងក្រ»។ នៅពេលដែល ZiTao រៀននៅសាលាបឋមសិក្សា រៀងរាល់សប្តាហ៍លោកបានឱ្យកូនរបស់ខ្លួននូវទឹកប្រាក់មួយយន់ប៉ុណ្ណោះ ខណៈដែលមិត្តភ័ក្តិរបស់ZiTao ទទួលបានពីឪពុកម្តាយរបស់ពួកគេរាប់សិបទៅ១០០ យន់មាននៅក្នុងហោប៉ៅ។ ដូច្នេះហើយ គំនិតនៃ “គ្រួសារក្រីក្រ” បានដក់ជាប់ក្នុងចិត្តរបស់ Huang Zitao ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigurYggUBU4rwhgxjSGfcwr4w5xJYeN8BDBrmrOicxHVqmyGxVmLvS3ROWc8fLzYZdAJdW1Xnfi3Vp03W_CmDFQfMYi6YTukaIsHJAQEaY2eJheWpcOE9oEWRj-779CeUldRslpGliJ6m6xsgf_pfjnlo5Yz8ecww0MX749wy0qpzpRxRdGVe0-zYsap4/s939/image_2024-07-16_16-25-52.png

ដោយមានបំណងចង់ជួយឪពុកម្តាយ កាលនៅក្មេងតារាប្រុសរូបនេះបានសុំចែកខិត្តប័ណ្ណនៅតាមផ្លូវ និងមជ្ឈមណ្ឌលលក់ទំនិញ។ លោក Huang Zhong Dong ធ្លាប់អង្គុយក្នុងរថយន្តយំពេលឃើញកូនរត់លើផ្លូវក្នុងអាកាសធាតុត្រជាក់ ខណៈកូនប្រុសរបស់ខ្លួនធ្លាប់ត្រូវបានមិត្តភ័ក្តិចំអកថាជាមនុស្សក្រីក្រ។ ក្រោយមកទៀតតារាចម្រៀងរូបនេះទើបដឹងថាខ្លួនឯងជាកូនអ្នកមានដែលធ្វើឱ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការកុហកថាក្រីក្រធ្វើឱ្យ Huang Zitao ធ្វើការតាំងពីក្មេង ធំឡើងដោយឯករាជ្យ និងឧស្សាហ៍ព្យាយាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3O_1PTr-0K9GjYM5D_WYjybzv__75nMOXawzjif6lNrkhOiJp0FfnJ-tJNaVtj_qCy_vNcMpcfQAskW505xu1nGqMqc3fwSkSM29d5RqoyJdEaJaUoVBtcQkQtznwH5vV8mE4KRKksmfzigldceuvr6hAp-lJnHGmj0ZklSlut0Ss6l4KmUHFje5nkCE/s1200/image_2024-07-16_16-25-50%20(2).png

ក្នុងឆ្នាំ ២០១០ លោក Zitao បានធ្វើជាអ្នកហ្វឹកហាត់នៅក្រុមហ៊ុន SM Entertainment ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ២ទៀបភ្លឺជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ ២០១២ លោកបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម EXO ។
ចាប់តាំងពីឆ្នាំ ២០១៥ Huang Zitao បានចាកចេញពីផលិតកម្ម SM ដោយភាគច្រើនទៅធ្វើការនៅប្រទេសចិនក្នុងវិស័យតន្ត្រី ភាពយន្ត និងម៉ូត។ ក្រៅពីការច្រៀង លោកតែងបទចម្រៀង និងដើរតួជាផលិតករសម្រាប់ការងាររបស់លោក។ Zi Tao ក៏បានធ្វើការជាផលិតករសម្រាប់កម្មវិធីនៅប្រទេសចិនជាច្រើនផងដែរ។ អតីតសមាជិក EXO រូបនេះក៏ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តមួយចំនួនផងដែរ។
ឪពុករបស់តារាចម្រៀងរូបនេះ បានទុកទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួនទៅឱ្យ Zi Tao ដោយសារតែលោកជាកូនទោល។ ទោះជាយ៉ាងណា លោកនៅតែបោះបង់ការងារដោយសង្ឃឹមថាទស្សនិកជននឹងស្រលាញ់តន្ត្រីរបស់លោក។ ក្នុងឆ្នាំ ២០១៨ តារាចម្រៀងរូបនេះធ្លាប់បានបង្ហើបអំពីសម្ពាធការងារដែលជំរុញឱ្យពេលខ្លះមានអារម្មណ៍ ថប់បារម្ភ និងមិនសប្បាយចិត្ត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLT8L5Jvn2JEI1QQdPC9Qu7Zn06gUx4CbwMOn-n_gzZgqHKwNY4O6B1FOg2eeGIZzdbxTEIqT5T2MLHY3_hMvCM0Gbuw0d2aY1bHQksEbUnvhyr4tYDr0B79wB_wstnEZasu8Nk5dScAGUMaxFvFdM4DeNPj6UU_z01M2FG5kq8kTDndFFyN49hboBsGY/s1030/129061484_1692250407614948_4694345800077476803_n.jpg

    បន្ទាប់ពីឪពុកទទួលមរណភាព Zi Tao បានចំណាយពេលវេលាបន្ថែមទៀតនៅក្នុងការងាររបស់ខ្លួននៅ L.TAO Entertainment ហើយចាប់តាំងពីពេលនោះមក លោកកម្របានសម្តែងក្នុងខ្សែភាពយន្តណាស់។ យោងតាម Zaobao តារាចម្រៀងរូបនេះជាម្ចាស់យន្តហោះឯកជនមួយ ហើយការចំណាយលើការថែទាំយន្តហោះក្នុងមួយឆ្នាំៗគឺយ៉ាងហោចណាស់ ១៧ លានយន់ (ប្រហែល២.៣លានដុល្លារ)។ តារាចម្រៀងនិងជាម្ចាស់ក្រុមហ៊ុនរូបនេះជាអ្នកលេងនាឡិកាប្រណីត និងរថយន្តទំនើបដ៏ល្បីមួយរូបនៅប្រទេសចិន៕