Home Blog Page 966

មកស្គាល់រថភ្លើងវែងជាងគេបំផុតលើពិភពលោក ដែលធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ា

0

ប្រទេសម៉ូរីតានី ៖ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកឱ្យស្គាល់ពីរថភ្លើងឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ា ហើយបើមើលរូបភាពរបស់រថភ្លើងឃើញថា វាគ្រាន់តែជារថភ្លើងធម្មតាប៉ុណ្ណោះ ។ ប៉ុន្តែតើដឹងឬទេថា ហេតុអ្វីទើបវាក្លាយជារថភ្លើងវែងជាងគេបំផុតនៅលើពិភពលោក? ហើយអ្នកដំណើរត្រូវចំណាយពេលរហូតដល់២២ម៉ោង ទើបទៅដល់គោលដៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0T2czmOPzkUK8N3PK9e21SHIGsj-8wt6_Fz83ac1gYkMQ5PCuQmCNf0J5r9EVWu4QMHKhkVPByRoFCdAMxC7hoii4rfWlKPcej2R9mP6zp817wyX1dTwcx_7yiq_to76DTJOJlWrxh72QfsTbLFRqYysZuaSLS5u8voj41IRkl2FhFVVmkgEh7oP8lSA/s1620/Le-train-le-plus-long-du-monde-Mauritanie.jpeg

រថភ្លើងនេះស្ថិតនៅប្រទេសម៉ូរីតានី / Mauritania (ជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក) ត្រូវបានគេដាក់ឈ្មោះថា «ជាឆ្អឹងខ្នងរបស់សមុទ្រខ្សាច់សាហារ៉ា» ។ រីឯមូលហេតុដែលធ្វើឱ្យវាក្លាយជារថភ្លើងវែងជាងគេបំផុតនៅលើពិភពលោក ដោយសារវាមានប្រវែងចាប់ពី២.៥គីឡូម៉ែត្រ ទៅ៣គីឡូម៉ែត្រឯណោះសម្រាប់រថភ្លើង១ខ្សែ ។

រថភ្លើងវែងជាងគេបំផុតនេះ បានរត់នៅលើផ្លូវដែកប្រវែង៧០៤គីឡូម៉ែត្រ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ា ។ បើយើងក្រឡេកមើលពីក្បាលរថភ្លើង គឺប្រាកដណាស់ យើងនឹងពុំអាចមើលឃើញកន្ទុយរថភ្លើងទេ ។ ករណីចង់ជិះរថភ្លើងនេះវិញ អ្នកដំណើរនឹងចំណាយពេលជាង៣០នាទីឯណោះ ដើម្បីដើរឱ្យដល់កៅអីនៅផ្នែកខាងចុងរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPi942rxqVN9pZowfe8YhBuAjBn_V3xEeoxLoefI8D45DNsMvHoNH0-rFmyGfSEHq6VzeVG29IlmOQVm2QB3zs9vL9WJ6TqBCMeRTLtMDOoY56hh7jTWw_HlU3lG1IAMT1vfli4Rlv5puA4V33NeTPGB4HyFcMQHn2MQUzUJ16xg8p7wLmDDkjk2jBmg/s1920/one-of-the-longest-trains-in-the-desert-v0-ZXV3bW1jZjd2MmpjMRAjLGovJfJuE90jTtMn_tOp-K9aV4WJp5IAiK7JSzLI.webp

ចំណែកផ្លូវដែកវិញបានកសាងឡើងកាលពីឆ្នាំ១៩៦០ និងចាប់ផ្តើមប្រើប្រាស់នៅឆ្នាំ១៩៦៣ ដែលមានប្រវែងសរុបស្មើនឹង៧០៤គីឡូម៉ែត្រ ។ រថភ្លើងនេះបានតភ្ជាប់រវាងមជ្ឈមណ្ឌលរុករករ៉ែដែកក្នុងទីក្រុងស៊ូអេរ៉ាត់ (ជាទីក្រុងធំបំផុតស្ថិតនៅភាគខាងជើងប្រទេសម៉ូរីតានី) ទៅកាន់កំពង់ផែនូអាឌិប៊ូ ហើយរថភ្លើងនេះប្រើប្រាស់សម្រាប់ដឹកជញ្ជូនរ៉ែដែកជាចម្បង គឺស្មើចំនួន១៦.៦លានតោនក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiykPNfK900OZ3cv4p4yAkt8JT1DaiQPiW37WTDJ1Qk9tFde9H7RLg-ccTNiTzBzkjD9-4NMYCNVI9AtOAKiZT-7dOrhfp48wnpODpy3WWSA-iW09oueLFHuZgnNZe1j8GAJ13jjStcOMP14iFcgRtRnNQGnL1Zuv0Y5jlMNdVjwKEUCY5o5ZcxcHC73w0/s1600/Iron-Ore-Train.jpg

ហេតុនេះ ការចេញដំណើររបស់រថភ្លើងពុំត្រឹមត្រូវតាមម៉ោងកំណត់ ឬកាលវិភាគទេ ។ រីឯអ្នកដំណើរគ្រាន់តែឡើងទៅលើរថភ្លើង គឺពួកគេនឹងទទួលបានអារម្មណ៍រីករាយជាមួយការធ្វើដំណើរផ្សងព្រេងនៅលើសមុទ្រខ្សាច់សាហារ៉ា ដោយចំណាយពេលធ្វើដំណើរចាប់ពី១៨ម៉ោង ទៅ២២ម៉ោង ។ ប៉ុន្តែអ្នកដំណើរត្រូវតែត្រៀមខ្លួន និងរៀបចំសម្ភារៈផ្សេងៗក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់ដ៏យូរនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM0tSBGcnqCBEQ2FyThji2MLseDky4NTLLqZhFq-dvn5gUcbWPOWWapa_lUnne-iiEQhvQvcXsAJQE44k9hdHosBAqTkZ9RrgicJEHPXmSZjc_HC_y4rJ9GrAKLBSn9T910lqJpzKOX8CJg4r7NVU2gSnS8WY0AuOejQ_RSVxGZj_krDuEt3soC5dZsKo/s1232/ipfwpzisngxb1.jpg

ទោះយ៉ាងណា ដោយសារការចេញដំណើររបស់រថភ្លើងគ្មានពេលវេលាកំណត់ច្បាស់លាស់ ទើបគេពិបាកក្នុងការប៉ាន់ស្មានពេលវេលាធ្វើដំណើរ ។ រថភ្លើងនេះមានទូររថភ្លើងចាប់ពី២០០ទូរ ទៅ២១០ទូរ ហើយរថភ្លើងអាចដឹករ៉ែដែក រហូតដល់៨៤តោនក្នុង១ជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuQ-aXVm_klbX7yWyV_9NvgLr25xPpqGuaInlSnMMsfM5boyHYKktz-2os1Vmvel6TVXsPOcw5IdEBRsYo8-znQ3kjqY8XubskxWAZzNOQuEeDAXrxXz63WW4XiPIEIhrk92dZvXzlczPS5U48PqfrBwvlZhyphenhyphenyOQGbrRkKpJc4QEDpP0sVcLp17TQnKQM/s1349/8c68c0b1eea991da9f164c21cca63675.jpg

ចំណែកភ្ញៀវទេសចរវិញត្រូវប្រើប្រាស់កន្សែងរុំក្បាល និងរុំមុខ ព្រមទាំងពាក់វ៉ែនតាផងដែរ ដើម្បីការពារធូលីចេញពីរ៉ែដែកក្នុងរថភ្លើង និងការពារកំទេចខ្សាច់ពីសមុទ្រខ្សាច់សាហារ៉ា ។ អាកាសធាតុពេលថ្ងៃនៅទីនេះ ស្មើនឹង៣៦អង្សារសេ ប៉ុន្តែនឹងត្រជាក់ខ្លាំងពេលយប់ ដោយសារសីតុណ្ហភាពធ្លាក់ចុះមកនៅត្រឹម៥អង្សារសេ ។ ហេតុនេះ អ្នកដំណើរគួរត្រៀមសម្លៀកបំពាក់, ស្បែកជើង និងស្រោមដៃ ដើម្បីផ្តល់ភាពកក់ក្តៅដល់រាងកាយពេលធ្វើដំណើរ ៕

កាបូបប្រេនៗអែបកៀន! «បាលិលេយ្យ» កាបូបកំប្លោកខ្មែរ កំពុងផ្ទុះទីផ្សារក្នុងចំណោមត្រកូលអភិជន

0

កាបូបកំប្លោករបស់កូនខ្មែរ ក្រោមស្លាកយីហោ «បាលិលេយ្យ» ជាសមិទ្ធផលក្នុងខេត្តសៀមរាប កំពុងទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមកូនខ្មែរគ្រប់ៗរូប ខណៈក៏ល្បីខ្ទរខ្ទារដល់ក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwcaCWMJ_82eDKEpWl4dzmYVmoknf9yKbcYp_WfDdJXshgBMPkbHHCrVRLIfkO3YWagLTcI1nwg2EjhyphenhyphenOYOJ9Yq2knWHr_McRxAbmc14AnECYNwl0KDOdbrXBfG5OZo5Ze6B1sz0XsIVdmKmac7wW1njrTyi39KQ6_PTZyODiUwCibygbpuq1ogDTIleA/s965/IMG_2396.JPG

ដូចដែលយើងគ្រប់គ្នាបានដឹងមកហើយថា កំប្លោក គឺជារុក្ខជាតិម្យ៉ាង ដែលតែងតែដុះពាសពេញផ្ទៃបឹងបួរឬទន្លេ ហើយកំប្លោកនេះ ពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលអាចធ្វើជាម្ហូបអាហារ ឬ កែច្នៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា កាបូប អង្រឹង ស្បែកជើង ទ្រនាប់ចាន ទ្រនាប់កែវជាដើម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFT8CS3KTaePa7QEVfdlhjVnI6RxkKjRaZgKqhGaa5kBhkZokTMYI6GQgZ5yMLKhLBV1VQj5AltiVp2mnk7EY6TtBUf5mI5DiEPlgctyXPojwPxEaB4Q_IiKkeD3WlVBz3GaTJXGD01WY-RllrMmyUsZR0gKghQs6wJsWjvMww8yZ1QsgZ69DP0G3o66E/s1200/IMG_2387.JPG

ដោយឡែកនៅឯខេត្តសៀមរាបឯណ្ណេះវិញ ប្រជាពលរដ្ឋបាននាំគ្នាកែច្នៃកំប្លោកធ្វើជាកាបូបយ៉ាងស្រស់ស្អាត មានភាពទាក់ទាញដើម្បីលក់ជូនភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋក្នុងស្រុក។ ខណៈដែលសិប្បកម្មផលិតកាបូបកំប្លោកមួយ ក្រោមយីហោ«បាលិលេយ្យ» ក៏បានលេចឡើង និងបានកែច្នៃម៉ូតកាបូបកំប្លោក បានយ៉ាងច្រើនម៉ូត ច្រើនសណ្ឋាន ដែលធ្វើពីដៃរបស់សិប្បករខ្មែរសុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVr0lvdvgPOxHXk-xB5IzimM0mPK70WqbsPLRDqXYJaQGWIejnXIdR6R1R3BGR8R2b7HHLNwyrGCeMD1g7zDxt_w5zojR6GXdDNsXrnSydrBY6rFimNWv9PexuYaeYV6Mfl1bfQxs2jGdL5pbXtKTTZ4K-TShOmlA3HoiUbu9bTyLHTvC8LvHdFNtSGDc/s960/IMG_2385.JPG

កាបូបនីមួយៗដែលបានផុសចេញមកពីហាង«បាលិលេយ្យ» ប្រកបដោយភាពប្រណិត មានគុណភាពល្អ ជាប់ធន់ ស្រស់ស្អាត និងតម្លៃសមរម្យ ក៏ទទួលបាននូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរគ្រប់ៗរូប និងសូម្បីតែតារាល្បីៗ ក៏បានចូលរួមគាំទ្រផលិតផលខ្មែរមួយនេះដែរ។ កាបូបកំប្លោក ដែលមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់ខ្ពស់របស់កូនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាប្រភពចំណូលរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYB_NhDDnrEtkgz7RvwBrHXIr0rMfrMXOt1GT5KtH8B_0rpviUaWIf8x5X6tMCwIVHkrYcqqQIxBrGGUlcRocxFrItBZQ7uxJHdoj0_SVDj0MQX2EUxRwWrX7LKE6mXlRFVs8MHeWe0d7uJcbD5pDn7MBsqw3qrWI0zrPbMTauXVdYB6_Fqwch8eSqLvs/s960/IMG_2386.JPG
បើយោងតាមការបញ្ជាក់កាលពីពេលកន្លងទៅនេះបានឲ្យដឹងថា បាលិលេយ្យ គឺជាឈ្មោះរបស់ប្រាសាទខ្មែរមួយកន្លែង កសាងឡើងនៅក្នុងសតវត្សទី ១២ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាបនេះផ្ទាល់តែម្តង ពោលប្រាសាទនេះគឺមានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចម្ងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBmV7Da6NHeYf8k6fRGvPKOUQNkc9cSi-xNiZh9Z67ciEy8BVV7tQ5RZlqEkuBsayh25eVIKubiyaDzxI22-Cz5QKi8vn11miSnSw8K0HenKPVeUFw3LIRiWV7AXa3QbHrTChNXNQ3gNMB8V9iyiHU3eCvx-zHHB5ZMvwYfB9Y7Cgoux1SH34S4bhAjdI/s1500/IMG_2391.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZVKpCBxSfKbUjKGtT7Sr4KBCWqRexSrBnRWg8FvjZpmrR3DZDTEnCZKhFHsjNAQCy0WQcgN0uSqFoQ7UjtTk6JWFaDbyxiuAxAeGmo_dJQj78AvdmmDhs1tiiAtmkiOASqzxjm4le7tfl06jiUKxRYOS3mATq91pQTZe4j5Q_UqHg3IVaY2hGroQQOLg/s1440/IMG_2383.JPG

រូបមន្តសម្រស់ ៤ យ៉ាងពីស្រាក្រហម ជួយឱ្យស្បែកសភ្លឺថ្លាដូចតារាបរទេស

0

ស្រាក្រហមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយការពារភាពចាស់មុនអាយុ និងផ្តល់ការការពារពីពន្លឺព្រះអាទិត្យបែបធម្មជាតិ។ ស្រាក្រហមមានផ្ទុកនៅសារធាតុ Resveratrol ដែលជួយពន្យឺតដំណើរការនៃភាពចាស់ដោយការជ្រាបចូលទៅក្នុងរបាំងស្បែកយ៉ាងងាយស្រួល និងរក្សាស្បែករបស់អ្នកគ្មានមុន គ្មានស្នាម។ លើសពីនេះសារធាតុ Flavonoids ក៏មានលក្ខណៈសម្បត្តិប្រឆាំងមហារីក និងប្រឆាំងមេរោគ ដែលជួយព្យាបាលស្នាមអុចខ្មៅ និងជួយរក្សាតុល្យភាព pH នៃស្បែករបស់អ្នកបានទៀតផង។ ដូច្នេះដើម្បីទទួលបានស្បែកសភ្លឺថ្លាដូចតារាកូរ៉េ យើងសូមណែនាំរូបមន្តងាយៗដូចខាងក្រោម៖

១.ស្រាក្រហម ក្រូចឆ្មារ និងទឹកឃ្មុំ៖ ជាដំបូងយើងត្រូវលាយស្រាក្រហមជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំពីរបីដំណក់ រួចត្រាំសន្លឹកម៉ាសក្នុងល្បាយមួយនេះ បន្ទាប់មកលាបលើមុខឱ្យសព្វ ទុករយៈពេល ១០ នាទី រួចលាងចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigr0OvnfApbz0dToGk_hkP_AYGsFwegmSw97GXDSUeSCHgNBvSL0LLHYDWgRlPAUUJOtfxnLx5uvd-n7NuOusi6ShZlMppFcM574KRY9ZS-e9DwF042VdoLGG_kWfI3r1DHmqoR3SUvOsBXmuYUudtP_3d_28Q9TOsDF0x_d-KXAy2MMpsjSwgPRImxpE/s1280/photo_2024-07-09_16-51-45.jpg

២.ស្រាក្រហម ទឹកឃ្មុំ និងស៊ុតស៖ ទឹកឃ្មុំ និងស៊ុតស គឺមានឯកទេសព្យាបាលពណ៌ស្បែកមិនស្មើគ្នា ដែលត្រូវបានគេស្គាល់ថាជាឡេការពារកម្តៅថ្ងៃ។ ដូច្នេះជាដំបូងយើងត្រូវរៀបចំស្រាក្រហម ៤ ស្លាបព្រា ទឹកឃ្មុំ ១ ស្លាបព្រា និងស៊ុតពណ៌ស ១ ។ បន្ទាប់មកលាយគ្រឿងផ្សំខាងលើចូលចានស្អាតមួយ រួចយកច្រាស ឬសំឡី មកលាបលើមុខ ទុកចោល ១០-1១៥ នាទីរួចលាងទឹកចេញជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiahipbTndWatP2cjEntQlw3Ukc92j1JePV6_2XZRHqaa-vTEWlbM4wy_DWTv40OP4bUPsolvguwN7eKckzxBAmeH8HW_73X88pvTDOYZ0GKdmZ7bwPA_KWN86Ev5ueB5gouVTL_Wa8jn6pTo32Jd85RBJFPxfiV731chhh5MQMwG0cvosU5ssmJW2dzbw/s1068/dental-benefits-drinking-red-wine.png

៣.ស្រាក្រហម និងប្រទាលកន្ទុយក្រពើ៖ ដំបូងយើងត្រូវបន្ថែមស្រាក្រហម ៤ ស្លាបព្រាបាយ ផ្សំជាមួយ ២ ស្លាបព្រានៃប្រទាលកន្ទុយក្រពើ ហើយបន្ថែមប្រេងសំខាន់ៗផ្កាឡាវេនឌ័រពីរបីដំណក់។ រួចលាយល្បាយនេះឱ្យសព្វ ម៉ាស្សាត្រង់លើផ្ទៃមុខដោយផ្ដោតលើការម៉ាស្សាចង្កា ថ្ងាស និងរន្ធភ្នែកយ៉ាងតិច ១០ នាទីមុននឹងលាងទឹកចេញ។ ប្រទាលកន្ទុយក្រពើ គឺមានលក្ខណៈសម្បត្តិផ្តល់សំណើមដល់ស្បែក រួមផ្សំជាមួយនឹងចលនាម៉ាស្សានឹងធ្វើឱ្យឈាមរត់បានប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Sx1EqOM0DhZlzwpkxobm2b6ioVgls6BlNMc8rj6g4V0rEf8_uasOMd9__mOkHmLZXXJqavqyDDgzdNPFEWAKE9FkiWie6ixP_zZ3DgVfyyfSj08CVLupIlQ4ZX0SOXHesmeT_WGgbse00JNh213WBprDnIogNTxODvN5UnDYI9coWoH2gsMFNFYwt6Q/s650/482f384ce24abdf10ab4963936ff9b2f.webp

៤.ស្រាក្រហម និងប្រេង Jojoba៖ រូបមន្តនេះមិនត្រឹមតែជួយកម្ចាត់ភាពកខ្វក់ ជំរុញការផលិតកោសិកាថ្មីប៉ុណ្ណោះទេ ថែមទាំងជួយឱ្យស្បែកស មានសុខភាពល្អ និងពោរពេញដោយថាមពលទៀតផង។ ស្រាក្រហមមានបរិមាណ AHA តិចតួច ដូច្នេះវាស័ក្តិសមសម្រាប់ការលាងមុខ។ ហេតុនេះរូបមន្តមានដូចជា៖ ស្រាក្រហម ៣ ស្លាបព្រាបាយ ប្រេង Jojoba ១ ស្លាបព្រាបាយ លាយល្បាយនេះឱ្យបានសព្វល្អ រួចលាបលើមុខ និងក ដោយប្រើដៃរបស់អ្នកម៉ាស្សាថ្នមៗនៅទីតាំងនីមួយៗប្រហែល 1១៥ នាទី។ បន្ទាប់មកលាងជម្រះជាមួយទឹកស្អាតជាការស្រេច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOJHP7GIHuBQg0nIwgaQrwONERrzqChmNarcnkADvOZjePkEBz8l5QP-YPjOtKZLlN2p2wmbSCqatGhiMRjs9iLC4EoHYYj7ycrxmXSpOJu5CfI5ZGLHauf5fpABHgKYlclFR5axUYLYVzeQChnFQOXHPzQ5-imHTQIRe6mJQVw0FrclkFOCvNKekZVv4/s615/0_Pretty-happy-woman-drinking-wine.webp

តោះមកស្គាល់កំពូលអ្នកប្រាជ្ញ ៥ រូបដែលមានទម្លាប់ចម្លែកៗ ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ

0

អ្នកប្រាជ្ញ ឬទស្សនវិទូ មិនមែនជាក្រុមមនុស្សធម្មតាដូចមនុស្សយើងឡើយ។ ពួកគេកើតមកតែងមានការគិតខុសប្លែកពីមនុស្សដទៃ តាំងពីរបៀបរបបក្នុងការរស់នៅ ទម្លាប់ប្រចាំថ្ងៃដូចជាការគេង ការនិយាយ និងអាកប្បកិរិយាមួយចំនួនក៏ខុសប្លែកពីគេឯងផងដែរ។ និយាយឱ្យចំទៅ ក្រុមមនុស្សជំនាន់មុន ឬក្រុមអ្នកប្រាជ្ញ តែងតែមានទម្លាប់ចម្លែកៗទៅតាមធម្មជាតិរបស់ពួកគេ ដោយទម្លាប់ទាំងនោះបានធ្វើឱ្យពួកគេធ្វើការងារបានល្អ និងរកឃើញអ្វីដែលថ្មីៗ និងពិសេសៗជាដើម។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកស្គាល់កំពូលអ្នកប្រាជ្ញ ៥ រូបដែលមានទម្លាប់ចម្លែកៗ ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ។

១.Albert Einstein៖ គឺជាអ្នកប្រាជ្ញរូបវិទ្យា និងគណិតវិទ្យាដ៏ល្បីល្បាញម្នាក់របស់ពិភពលោក។ លោក Einstein មានទម្លាប់មិនពាក់ស្រោមជើងនោះទេ ទោះបីស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំងប៉ុណ្ណាក៏ដោយ ឬនៅពេលពាក់ស្បែកជើងឃ្លប់ក៏លោកមិនពាក់ស្រោមជើងដែរ ដោយលោកជឿថា ការពាក់ស្រោមជើងគឺគ្មានប្រយោជន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8dTj1VXFkDMclrkH5C_KXinJkUxC_bhxLszO1fvi1xDxxy4eGYluKNUZCESoqL-S_-wHJCX1GI9MaFj7RLwyMterQeSn5TNHME_teQFJX9ILVmBiSCd5fTuQGIss5GIoOeEbtw1Bz4IHXygbpkglbTGdcjMVfe2fZAMmfQ7gKREZdstC8Ywwf800sLqs/s1280/photo_2024-07-17_15-50-54.jpg

២. Friedrich Schiller៖ លោក ហ្វ្រីឌ្រីច ស្គីលឡឺ គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញម្នាក់ និងជាកវីខាងកំណាព្យមួយរូប ដែលចូលចិត្តហិតក្លិនផ្លែប៉ោមស្អុយ លោកក៏ជាអ្នកទស្សនវិទូផងដែរ។ លោកតែងមានទម្លាប់រក្សាទុកផ្លែប៉ោមស្អុយឱ្យគរពេញបន្ទប់ ព្រោះពេលលោកធុំក្លិនផ្លែប៉ោមស្អុយ ធ្វើឱ្យអ្នកប្រាជ្ញរូបនេះសរសេរកំណាព្យបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JGHaLdAJzFwnKB6Anf4tYDxTiMlgCH66zmBSlrf6a6gwa-J3pjuTgDCth0lnHE7xGOjDHNTH4AhaUIQhm5llvetf8MvPq39ULDIrjwNgG-Cppze6R5TSXwQcfuX9dqOkdWObRuyI_-PUIO7_7sIGUpmXv7eBd8v6YMKnZxe41FM3kuvizUyPrVaUtgM/s1280/photo_2024-07-17_15-51-02.jpg

៣.Benjamin Franklin៖ បេនចាមីន ហ្វ្រែងឃ្លីន ដែលជាបិតាស្ថាបនិកម្នាក់របស់អាមេរិក មានចំណាប់អារម្មណ៍លើការងូតទឹកខ្យល់។ លោកតែងតែចំណាយពេលអង្គុយអាក្រាតនៅមុខបង្អួចបើកចំហ ដោយជឿថាការប៉ះពាល់នឹងខ្យល់អាកាសបរិសុទ្ធមានសារៈសំខាន់សម្រាប់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjG8dMdHRwfUNsX-kt2iJhlBPipf9CmWMK2Z44NcQRzwT5I7ivS-uHvuunis62BYoxjYKRww56XRqamnIJjNtop2A7FGD-t0bnlkAC7FEMqIcrY04FlLyvwWH8zbMxzWrJQnsJPK-flHQpJExpOGd9oxnMSwdSB5o1x5umGxRSMmKkgm4VyDJRYjgJFsM/s976/photo_2024-07-17_15-51-09.jpg

៤.Voltaire៖ លោក វ៉ុលទែរ គឺជាអ្នកប្រាជ្ញជនជាតិបារាំង កើតនៅឆ្នាំ ១៦៩៤ និងស្លាប់ទៅវិញនៅឆ្នាំ ១៧៧៨។ វ៉ុលទែរ មានទម្លាប់ម្យ៉ាង គឺចូលចិត្តហូបកាហ្វេណាស់ ប៉ុន្តែការហូបកាហ្វេរបស់លោក គឺខុសប្លែកពីមនុស្សម្នាយើងឆ្ងាយណាស់ និយាយឱ្យងាយយល់ទៅ លោកហូបកាហ្វេរវាង ២០ ទៅ ៤០ ពែងឯណោះក្នុងមួយថ្ងៃៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWlBjSdT6Zg3NBMpTIuUYcm5J5rxiEjQCJ2Kq0VYhTxQK81Xt6e4ktZm2yLCzAdhnSAIlvYwS9fi3kYeJ2iXzd2mJymiQO220YkwlEof1lk-ll4rr4Mrq1R_HZXsz4LrnwglALzTH-WmG6tA7TcClmdawFuNQBhkDKscUwNupV_Kb9fw9vqRAI_Zkpzww/s1200/photo_2024-07-17_15-51-48.jpg

៥.Sigmund Freud៖ លោក ស៊ីហ្គម៉ុន ហ្វ្រូដ គឺជាអ្នកប្រាជ្ញជនជាតិអូស្ត្រាលី កើតនៅឆ្នាំ ១៨៥៦ និងស្លាប់ទៅវិញនៅឆ្នាំ ១៩៣៩។ ស្របពេលដែលមនុស្សជាច្រើនស្គាល់ថា ហ្វូដ ជាបិតាផ្នែកវិភាគពីគំនិតមនុស្ស (មនោវិទូ), លោកក៏ជាអ្នកប្រាជ្ញ ដែលបានសរសេរសៀវភៅ ស្តីពីការងារទស្សនវិជ្ជាផងដែរ។ លោកគិតថា ពេលវេលាពិតជាមានតម្លៃណាស់ រហូតដល់ថ្នាក់លោកមិនចង់ចំណាយពេលដុសធ្មេញ ហើយប្រការនេះធ្វើឱ្យប្រពន្ធរបស់លោក ជាអ្នកច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញឱ្យលោកជារៀងរាល់ព្រឹក។ នេះបង្ហាញថា លោកមិនបានចំណាយពេលវេលាចោល ដោយឥតប្រយោជន៍នោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWeNLfLTiAVB3rF3Ki8RCaNDJmLAshzUJN4LatwakPZEtJAd0-lVUvD5TKI161xSxVUVbP7QCoaQnIjtZQO14PMOWh3Q7U7hLrp_1NR_2dyTPTtE7zT5mO55-NZKin-eoQPo8WjE8JIibyK33pAO9xbMqoUrtc7hHkobojCuMWHeFDV-OdvOW4yt5jSZg/s1280/photo_2024-07-17_15-52-15.jpg

ផ្ទុះការរិះគ.ន់ នារីថៃម្នាក់អង្គុយ Live បរិភោគសាច់ជ្រូកឆៅជាមួយបុកល្ហុង

0

ប្រទេសថៃ ៖ នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ក្នុងប្រទេសថៃជាច្រើនបានចែកចាយវីដេអូនារីម្នាក់មានគណនីឈ្មោះ «sukanyapakin» ដែលនាងអង្គុយ Live បរិភោគសាច់ជ្រូកឆៅជាមួយបុកល្ហុង ។ ក្រោយពីវីដេអូនេះល្បីល្បាញក្នុងបណ្តាញសង្គម វាធ្វើឱ្យមានការបញ្ចេញមតិខុសៗគ្នា និងបារម្ភពីផលប៉ះពាល់សុខភាពរបស់នាងផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis22pQHoNiXbYmKcVzqFhVB5_xLzhWoNUsdEQ4x9WDIn68rDsqPiJa-T29roELnwAfvTUaJuiQQTzC2KsSDeXPfuZyG-DL506G0mG2ivHJmaAf41UyE8jV6VCZzzHB88G788r1CHcwSIiAhUiXjoROkj7v-McLK2bxW_8j5oMaGFY3V8rm-41t-zArBe0/s506/Screenshot%202024-07-17%20160832.png
នៅក្នុងវីដេអូ គេឃើញនារីរូបនេះអង្គុយ Live បរិភោគសាច់ជ្រូក៣ជាន់ឆៅជាមួយបុកល្ហុងដាក់នំបញ្ចុក និងយកបន្ទះសាច់ជ្រូកមករុំលើបន្លែ ដែលធ្វើឱ្យអ្នកមើលហៀរទឹកមាត់មិនតិចនាក់ រួចនាងនិយាយថា ៖ «ឆ្ងាញ់ណាស់ៗ» ។

លើសពីនេះ នាងថែមទាំងបានបបួលអ្នកមើលវីដេអូរបស់នាង មកបរិភោគសាច់ជ្រូកឆៅជាមួយនាងទៀតផង ។ នារីថៃរូបនេះទំពៀរឮខ្លាំងៗបណ្តើរ និងនិយាយបណ្តើរថា ៖ «វាមិនប្រៃទេ ឆ្ងាញ់ខ្លាំងណាស់! មកញ៉ាំបុកល្ហុងដាក់នំបញ្ចុក រុំសាច់ជ្រូកជាមួយគ្នា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKXRkJwAu96ixgxmZdUKimD26g23GEAoUvBcjkYyl2tcQIxahv4F6ARlLqA3FohCl6yBuOwwhJohhZefyk5onqxPsJ5F2l3QEeFcKKD-vdyy08SVh476Tue6ccdIOpOeqLvykiXVkIVZDGmam3Bvs4gVAF9_0CcQO5s6UQzy6cCvzrp_aa0ebt26Nwqs/s504/Screenshot%202024-07-17%20160849.png

ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម វាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់រិះគន់ភ្លាមៗ ហើយមនុស្សភាគច្រើនគិតថា វាជាសាច់ជ្រូកឆៅ ។ ពួកគេបារម្ភថា នាងនឹងកើតជំងឺផ្សេងៗដែលបណ្តាលមកពីការបរិភោគសាច់ឆៅ ជាពិសេស សាច់ជ្រូក ។ ជនជាតិថៃម្នាក់និយាយថា ៖ «បរិភោគបែបនេះ តើនឹងឆ្លងជំងឺរលាកត្រចៀកដែរឬទេ?» ។ ដូចគ្នានេះ នារីម្នាក់ទៀតថា ៖ «វាពុំមែនជា Ham ទេ ការបរិភោគសាច់ឆៅបែបនេះ នឹងឆ្លងជំងឺមានគ្រោះថ្នាក់ណាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjurySuCfBS2mnGLsahHwR5g-JOnq7w3h7Sp3wygszDTTZsSxINV1aOX8k9Ekt_2uGvS2IMlqNLSsMHuVnSQk4sISV6laf-TEs5pv2xhOaT2wi2yDCbjGhFhZtHwftEe-VXQd_7-VCD4TTAxh8Zdm30NagR5Gme7l1mSIfEn2zJfVyeJYxtmtV8DmagrVc/s552/Screenshot%202024-07-17%20160906.png

ក្រោយពីមហាជនរិះគន់ខ្លាំងៗរួចមក នារីជាម្ចាស់ TikTok ក៏បកស្រាយថា នាងពុំបានបរិភោគសាច់ជ្រូកឆៅទេ គឺវាជា Parma Ham ។ បន្ទាប់មក នាងក៏បង្ហាញ Parma Ham ជាច្រើនកញ្ចប់ឱ្យអ្នកមើលវីដេអូនាងបានឃើញ ។ នាងបញ្ជាក់ថា ៖ «ខ្ញុំសូមផ្តាំផ្ញើទៅអ្នកដែលនិយាយថា ការបរិភោគបែបនេះនឹងបណ្តាលឱ្យកើតជំងឺ ។ វាមិនមែនជា Bacon ទេ ប៉ុន្តែវាជា Ham» ។

នាងបន្តទៀតថា ៖ «មនុស្សភាគច្រើនពុំធ្លាប់បានស្គាល់ Parma Ham ទេ ទើបពុំយល់បែបនេះ ហើយនិយាយថា វាជាសាច់ជ្រូកឆៅ និងពុំអាចបរិភោគឆៅបាន ។ ប៉ុន្តែ Parma Ham ដែលខ្ញុំបរិភោគនេះចម្អិនឆ្អិនហើយ ។ ដូច្នេះ អ្នកពុំដឹងរឿងនេះ គួរតែសិក្សាជាមុនសិន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJf6DtvAnQbkhi6ye1lnvyC2E_Tb15LsRukROb3nM2LWXar0uZrRtC3Aa7qXu5yXwewUHWVnhDOMWokkW7FNyLyp1l_SFTfGXEQsJdSGVdyPZkDy8_XdKK92iWuJoVDmxGvlX5XUXvmR6NelTquSaiIiIplXBNSscuZrH_wpC5itimnOJzrPIZ0YzdfX0/s489/Screenshot%202024-07-17%20160921.png

គួរបញ្ជាក់ថា Parma Ham ត្រូវបានគេសម្ងួតដោយប្រើប្រាស់អំបិលដើម្បីអាចរក្សាទុកបានច្រើនខែ និងជាអាហារមានកាឡូរីទាប ។ វាមានរសជាតិប្រៃ, ផ្អែមប្លែក និងផ្តល់នូវអាហារូបត្ថម្ភខ្ពស់ ។ ក្រៅពីនេះ វាសម្បូរទៅដោយវីតាមីន B1 និង B6 , អំបិលរ៉ែ និងសារធាតុផ្សេង ដូចជា ៖ ផូស្វ័រ, ប៉ូតាស្យូម, ជាតិដែក និងស័ង្កសី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKPY_gA8z4lt2A9JBCvFPPduigFa2a0cHryliF6pt14O0VaOUzrZN0C3pn9f2EDWUU9NFIaNq90D-NMAGP9m97IKZKqscmm4GImA7Kyru1xAty99TfFIiVYnixFqGPaLk-raBmHgI1mlmtQy3NdN8V8javHRVFDNGQZ9wnTACLxGVraF1NXC19w_o2OE/s640/Screenshot%202024-07-17%20160940.png

Parma Ham ឬភាសារបស់អ៊ីតាលី គឺ Prosciutto di Parma មានប្រភពមកពីទីក្រុង Parma ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី ។ ប៉ុន្តែដោយសារអ៊ីតាលីមានអាកាសធាតុត្រជាក់ ទើបពលរដ្ឋអ៊ីតាលីបុរាណនិយមធ្វើអាហារបែបនេះទុកបរិភោគក្នុងរដូវរងា ។ ហេតុនេះ ការបរិភោគ Parma Ham បានបន្តពីជំនាន់មួយទៅជំនាន់មួយទៀតតាំងពីបុរាណមកម៉្លេះ ៕

អ្នកខេត្តស្វាយរៀង ត្រូវប៉ាន់ ក្រោយផ្សិតមួយប្រភេទហក់ឡើងថ្លៃដល់២៥០០០ក្នុងមួយគីឡូក្រាម

0

ផ្សិតផ្ចាក់ ដែលជារុក្ខជាតិម្យ៉ាង និយមបំផុតមួយសម្រាប់អ្នកខេត្តស្វាយរៀង ចូលចិត្តបរិភោគខ្លាំងណាស់ ដោយអាចយកទៅធ្វើមុខម្ហូបបានច្រើនមុខដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ ជ្រូក ខសាច់ជាដើមដោយមានរស់ជាតិល្វីងតិចៗប៉ុន្តែឆ្ញាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vtBvK-vFKCSrOeoRUnD9tdjaz41T7CicGJGXkBBvSn3lLxMREMHekkpNt9IWHrGTTlPiHRH1uqjupaR5EPp0pW4UBYHsQpJnisYe5LgccNg9bpsKbWDD5QwAZ5sUhgKBXgoZhyHNroZj8-qZUNgcq3kGjIAgAqcUzC0DaxbzcvTvZkThPae_PpJmZ3g/s1125/447595883_2144623865921452_6766166997489237188_n.jpg

នៅក្នុងការដកផ្សិតផ្ចាក់នេះ ពលរដ្ឋក្នុងមួយគ្រួសសារអាចដកផ្សិតបានចាប់ពី៣ទៅ៥គីឡូក្រាម ដែលភាគច្រើនត្រូវដើរទៅក្នុងព្រៃប្រមាណជា២-៣គីឡូ ពីក្រោយផ្ទះរបស់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvmH0-T7LiCTSHSxwPv0JOuBfp-BQiIfwGDeNEXwGwgaLhUhFwWzlBoS0n9npXCo-BP8GiFowH2oZC2gXoKPjgDtvYy3e13WziqIzGe6iiczjBCyN93CbXLUmuIM_FYbnFTwhyphenhyphenAQUgbgwCDAa2jYaQUBird1lO-X_DmKeCFXljcBl5aV99rdDanQ4Vk9M/s2048/448971179_1185353582880758_2897126005322863215_n.jpg

បើតាមទីផ្សារបច្ចុប្បន្ន ផ្សិតផ្ចាក់នេះ អាចលក់បានក្នុង១គីឡូក្រាមតម្លៃចាប់ពី២០០០០រៀលទៅ២៥.០០០រៀល ដោយភាគច្រើន ពួកគាត់ដាក់លក់ជាប់ផ្លូវជាតិលេខ១ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែ។ការដកផ្សិតលក់នេះ ជាចំណូលមួយផ្នែក ដែលជួយសម្រួលជីវភាពរបស់ពលរដ្ឋអ្នកខេត្តស្វាយរៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7f01iH3HRkCuKzrk4iNc_aZFe37qS-tHRk2aOgP6Zv7F4H9q7CDjGVut2mPLN3m1hKK4sT-fV6Y5JYkIdJRjFO2OsZWsZmt80Z7HJuifk6eGM_BFAKiuUukU-GhyPzxXDuZD6_dJMmdkoA_y2DKUBYiY-2m-neXaxp0yVtroZXG2r77pyQJEAlwyI8c/s600/448985260_3050337945114455_1408545320953350663_n.jpg

គួរបញ្ជាក់ផងដែរថា ផ្សិតផ្ចាក់នេះ អាចលក់បានថ្លៃជាងនេះទៅទៀត ប្រសិនបើគេយកទៅហាលឱ្យស្ងួតទុកលក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggiAYawqU5iEJNiAQb_1rB5xSbFVFW-ubKwdmFODYU_LPilvyO5ihCFVarQKPEop4uK7srG1JWIfLltzxZEOOCbKK9vwXVvUBdmPNWHQlp7zTPvbpcXz6qhkmU4VwKIycjQjPelWWDvKc29zYtzgxYBwW4n1qzENBqo-vY7Qn9FycMXiI8Ba1yrPTumew/s2048/449295266_1185353526214097_3659369453980669922_n.jpg

 

អ្នកគាំទ្ររំភើបចិត្តខ្លាំងក្រោយឃើញមេធំ Miss Grand International ពេញចិត្ត ប៊ី សុធារី ខ្លាំង

0

អ្នកគាំទ្រកម្ពុជាមានការរំភើបចិត្តជាខ្លាំងបន្ទាប់ពីឃើញលោក ណាវ៉ាត់ អគ្គនាយក Miss Grand International បង្ហាញការស្រលាញ់ចំពោះ ប៊ី សុធារី Miss Grand Cambodia 2024 តាំងពីថ្ងៃជាប់ជាម្ចាស់ជ័យលាភី។ លោក ណាវ៉ាត់ ក៏បានបង្ហោះរូបភាពជាមួយ ប៊ី សុធារី ផងដែរខណៈCEO រូបនេះមិនងាយនឹងបង្ហោះរូបភាពជាមួយនឹងម្ចាស់ជ័យលាភីក្នុងស្រុកទេ។ លើសពីនេះទៅទៀតដោយសារតែឆ្នាំនេះបេក្ខភាពកម្ពុជាមានការពេញចិត្តខ្លាំងពីលោក ណាវ៉ាត់ ទើបធ្វើឱ្យអ្នកស្អប់ ប៊ី សុធារី ខំជីកកកាយរឿងចាស់ ប៉ុន្តែលោក ណាវ៉ាត់ បង្ហាញគោលជំហរមិនប្រកាន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilOMyyvNcedBAHr7PthedQGON6Wo1vqmr3EhRx05li2_s_RYvLGzU95_aOCumO0SPkN8QZJypUMeuPjgyjFRpBtecK-njaGzplXvYHElytvqlUezZTJWcB3-FzLDGgQgX8F8AQYrFIeWikcvq-Amv-ZqTG6hnFlDsxSw1Zsfgqgzm4MPwugusqhAkfSrk/s1440/image_2024-07-17_11-59-50%20(2).png

គេចាំបានថាកាលពីរាត្រីផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 លោក ណាវ៉ាត់ អគ្គនាយក Miss Grand International Organization អ្នកស្រី ថេរេសា ជាអគ្គនាយករង Miss Grand International Organization រួមជាមួយកញ្ញា នីនី លីន អៀន ជាលំដាប់រងទី ១ Miss Grand International 2023 បានចូលរួមក្នុងកម្មវិធីផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រសម្តែងការសម្តែងចិត្តនោះគឺលោក ណាវ៉ាត់ បង្ហាញការចូលចិត្ត ប៊ី សុធារី ខ្លាំងដោយបានទាញម្ចាស់ជ័យលាភីថ្មីនេះមកថតរូបដោយស្នាមញញឹមជាប់តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-csFWlEqqyqx0NcV4KGfhyphenhyphencAgMadhNUnJ4G-ALX4IlMZBDhEdL5sAjO0sVGfa5_FDZpHJteD8vPtNBfYwoG-yLHbgIT4e8h5ECBhd0M3FtSyHwK5DhCzQjGqZV-qoP6KBawWLaxtdcK2HgEdDoiGvoeL80XZq2or-g6lNAdVQR6UU1x9zeTMEzfx1SN4/s1440/image_2024-07-17_11-59-52.png
មិនត្រឹមតែលោក ណាវ៉ាត់ បង្ហាញការពេញចិត្តពេញថ្លើមចំពោះ Miss Grand Cambodia 2024 ប៉ុណ្ណោះទេអ្នកស្រី ថេរេសា ក៏ចូលចិត្ត ប៊ី សុធារី ដូចគ្នានិងបានលើកឡើងថានាងមានមុខមាត់ដូចទៅនឹង Charlotte ដែលជាកូនស្រីសំណព្វចិត្តស្ថាប័ន MGI ហើយថែមទាំងលើកមេដៃសរសើរដាក់ ប៊ី សុធារី មិនដាច់។
នៅថ្ងៃទី១៧ ខែកក្កដា អគ្គនាយក Miss Grand International បានបង្ហោះរូបភាពជុំគ្នារួមជាមួយរូបភាពគូជាមួយ ប៊ី សុធារី ទាំងនៅលើបណ្តាញសង្គម IG និងហ្វេកប៊ុកទៀត ខណៈលោក ណាវ៉ាត់ មានការបង្ហោះច្រើនពីកម្ពុជាក្នុងចិត្តនេះ។ អ្នកគាំទ្រក៏បានបង្ហាញក្តីសង្ឃឹមចំពោះ ប៊ី សុធារី ផងដែរនៅពេលប្រកួតនៅលើឆាកអន្តរជាតិនាខែតុលា ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsAvSksTFyY_FBztHlcN7I1vyPgjkRlouRsUsWfZ49PidmFF8JA72qig1LEcsv0Msq7JOIvKxsHEe32VDRKJ9NSXAAri5B_Tiz2mHRofPyPLPeNH8G1P5Jr70lEQRM_6nhFCOBzb62oiEd1qxK47zgTNPm0H_UI6kC1ioK8haj2wQpbVYXb8kJQ2JrlAA/s1440/image_2024-07-17_11-59-51.png

លើសពីនេះទៅទៀត លោក ណាវ៉ាត់ បានបង្ហាញគោលជំហរយ៉ាងរឹងមាំសម្រាប់ខ្លួនលោកមិនប្រកាន់ខឹងអ្នកដែលមានគំនិតអាក្រក់ជីកកកាយរឿងចាស់របស់ ប៊ី សុធារី និយាយពីលោក ណាវ៉ាត់ កាលពីកន្លងមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58I7seFDS2IRdHGC9qzSJH_xjx4bWswG8FOa-VuERRu2dKDrxz4Skij3c0OKrWxckDZ_MGm57rjmXcFBm5UzE0lVLQsLZVfo6sCWKgC8Ry1lqwW8qtb16a66fpqdVy0URI9PH2Tg2cJ4zc2cU0f3ASTrOcZhDwYYsfFreFh3P6p-O3c0jhT5JW-flYyU/s2048/image_2024-07-17_11-59-57.png

គួរបញ្ជាក់ផងដែរថា ប៊ី សុធារី នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International បន្ទាប់ពីធ្លាប់តំណាងប្រទេសប្រកួតនៅលើឆាក Miss Universe 2017 និង Miss Charm 2023៕

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិចិនម្នាក់ ក្រោយជាប់ពាក់ព័ន្ធបទសម្អាតប្រាក់នៅកម្ពុជា

0

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹងអំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCS0u-GHy1W9N1PeaEDndbmvIMAv_SHpwLCVaXx__dWX2PhcnXmds24Rcj59kyIK2X-iM9lyTpLkhgeZY-XPujAQgCkkXYwE_woKZpn2vnrLECQNKtU9GcYTD8pO7S4u2sIkj95pWePSWfn5mtySkroPOTLSU9ct_SRh5lsX_8TIPF0McHpjuCoXeWlLQ/s1280/451778618_872536848234984_8417510005442543076_n.jpg

ជនជាតិចិននោះមានឈ្មោះ ZHANG RUIJIN ភេទប្រុស កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilFEXeIKqrlL-I5GZNec7Da_FBdRWhJ5sKz3No7_YfovglrnBq46yO1Bwc-c11oLVm5Sgv6tpFMXDvFZDdJWXWDrCnFmO77pMCQrtDAAHBQ_5v8T_jCEbrk1Dk0P2Ag1l3WLoSbmFgPuc6vFlFzUzehx8N7HTfJfQM2u5XdWZpjbkkDw8m3oL8SofoSBs/s1280/451428808_872536854901650_1877617015942165200_n.jpg

ជនជាតិចិនខាងបានចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបាន ស្វែងរកឃាត់ខ្លួនបាន ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងបានរៀបចំនីតិវីធី រួចក៏បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

 

ស្ថិតក្នុងវ័យ ៤០ ឆ្នាំ! Marian Rivera នៅតែជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតក្នុងប្រទេសហ្វីលីពីន

0

ឬហៅថាម៉ារីម៉ាកាលពីពេលថ្មីៗនេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន បានធ្វើឱ្យអ្នកសារព័ត៌មាន និងទស្សនិកជនជាច្រើនសរសើរមិនដាច់ពីមាត់អំពីរូបរាងដ៏លេចធ្លោរ និងសម្រស់ដ៏ទាក់ទាញរបស់នាង ទោះបីជាមានវ័យ ៤០ ក៏ដោយ ក៏តារាស្រីរូបនេះនៅតែជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតប្រចាំប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrxKiuEKAToakp3OTkgb_hp8McwsS4cn48KhvRkSSOM2VitIqydB2-f_E8u4Gu1A8I4YoOt1taMkxl64CH4YfXKKUKtrYSAlofpx2loJ7enZvpbWcmpWN2c-owZy9BQ5ynTF5QqJvy-SjqLtLxLG7_qBr_2P4LSoFeccVbei_UmeHEYspYKP174cgL9dw/s1440/image-8076163-1692012884.jpeg

យោងតាមគេហទំព័រកម្សាន្ត Preview តារាសម្តែងស្រីជួរមុខដ៏មានឥទ្ធិពល Marian Rivera បានទាក់ទាញកាមេរ៉ាទាំងអស់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយកាលពីរសៀលថ្ងៃទី១២ ខែកក្កដាកន្លងទៅ។ ដោយនាងបានស្លៀកឈុតពណ៌ស អមដោយគ្រឿងអលង្ការគុជខ្យង ចងសក់ និងតុបតែងមុខបែបធម្មជាតិ ធ្វើឱ្យនាងមានភាពលេចធ្លោរខ្លាំងនៅក្នុងកម្មវិធីនេះ។ បន្ទាប់ពីទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ម៉ារីម៉ាក៏ត្រូវបានគេបោះឆ្នោតឱ្យជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតក្នុងប្រទេសហ្វីលីពីនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8tNYKWR5eFtD9bNNS86fAbpARfV3h6uUpce8o7sNuLOUtpLm9l3uW_5Z8BxEqOiE8TWPRaMV6DV6IObifFd_mG3p_v5smNWQG4cqiuqiOz5q_jfcY3iSF0hCAYhGYdeNvbWAwSo-g8nZyiGwKu6xqLJf5b5q6nubJwLG_Q5Mxv2wfEcV9qZmUQ5B2Jsk/s1658/marianrivera_1697887802_3218438613876661284_359819359.jpg

បច្ចុប្បន្នតារាស្រីរូបនេះគឺជាទូតសុច្ឆន្ទៈរបស់ម៉ាកយីហោល្បីៗជាច្រើនយ៉ាងហោចណាស់ ៥០ នៅក្នុងប្រទេស ហើយនាងក៏ជាតារា U40 ដែលរកលុយបានច្រើនជាងគេតាមរយៈការផ្សព្វផ្សាយផលិតផលនៅលើ Instagram ផ្ទាល់ខ្លួនផងដែរ។ នៅពេលដែលនាងស្ថិតក្នុងបញ្ជីរាជនីសម្រស់ មានអ្នកគាំទ្រជាច្រើនចោតសួរថា តើនាងមានវិធីសាស្ត្រអ្វីខ្លះ ទើបសម្រស់នាងនៅតែស្រស់ស្អាត និងក្មេងជាងវ័យបែបនេះ។ Marian Rivera បាននិយាយថា វិធីសាស្ត្រគឺសាមញ្ញដោយនាងគ្រាន់តែរឹតបន្តឹងរបបអាហារ និងបង្កើនការហាត់ប្រាណដើម្បីរក្សារាងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv862QHEVFAsUNGRLDOaqz-kxk_mLepz6aH9J0_mDqY-v7QLfpq_5jNC0JuQX3mYXvqGiZYBHQLsjytK8OjM0h2T_o_qfpTlPCC3icKnC-IK4N4SlKz6vn3iqtZ95kFXMgNwpnBHu8NtTZ-_qwLDrL-jgKVlztNT7IbcDwQ4SFQXrjAxIVaM23BfRxg9Q/s1041/Project-Dapat-KV-Solmux-Marian-Rivera_585266.jpg

គួរបញ្ជាក់ដែរថា Marian Rivera ហៅម៉ារីម៉ា និង Dingdong Dantes ហៅសូជីអូបានរៀបការជាមួយគ្នានៅខែធ្នូ ឆ្នាំ ២០១៤ ដោយមានកូន ២ នាក់ស្រីមួយប្រុសមួយ។ អ្នកទាំងពីរធ្លាប់បានសម្តែងជាមួយគ្នាក្នុងរឿង Wild Dance, Mermaid Love Story, Horizon With You …ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3f_ReXAL9wU-rHsjTMWZvJeizBBB0746O7SlJ_6RYfYAF4Nvm6ETfv0bW001ZMGREKPJFsdVS7wQeGafO3dMwPMdDH7uNUW8gOHOFdQ6vKyVJuvnVdxIJXfAGxIXtGEieYA2FJ7IRTGcinS_Bh8YxSxAMD74lq7c8d5gY8yXa_DzcgVHNvjvAeFUIbVQ/s900/900_675_10_-20230107111412.png

ឥណ្ឌូណេស៊ីដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេក្នុងតំបន់

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានដំណើរការរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងខេត្ត Java ស្ថិតនៅភាគខាងលិចប្រទេស ។ រោងចក្រនេះនឹងមានសមត្ថភាពផលិត Battery Cells ប្រចាំឆ្នាំ ស្មើនឹង១០ជីហ្គាវ៉ាត់ម៉ោង ហើយវានឹងអាចបំពេញតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ស្មើប្រមាណ១៥ម៉ឺនគ្រឿង ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការដំណើរការរោងចក្រនេះបានចំណាយថវិកាវិនិយោគរហូតដល់១ពាន់លានដុល្លារអាមេរិក និងជាការវិនិយោគទុនរួមគ្នាជាមួយក្រុមហ៊ុន Hyundai Motor Group, LG Energy Solution និង Indonesia Battery Corporation ។ វាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើកំណែទម្រង់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWClScDJYwRRL1UoNCGc3tZpJGdXTidznpYEWBtqOunA9j3HL3FI7kLOEv_-qXCQgBXiWMoP8aMdTWkoPNGmcfl76P_9tF2_6LmEn1xz58vLBwZ6CHD1juAPCFJHQuKYzQ6rN0FHFs8BS4nRCD1XrS2A3eYZcZUU9dFAeT9l3dJDlARvgldlLEs_LGE-k/s800/09ea0cd41258f5113fd039ebee1878b4.jpg

ក្រៅពីនេះ រោងចក្រផលិតថ្មរថយន្តអគ្គិសនីខាងលើ ក៏បានសហការជាមួយរោងចក្រផលិតរថយន្តរបស់ Hyundai ផងដែរ ដើម្បីផលិតរថយន្តម៉ាក Kona ឱ្យបានចំនួន៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។

ការដំណើរការរោងចក្ររថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្លាយជាប្រទេសផលិតថ្មរថយន្តអគ្គិសនីប្រភេទ EV 3 មុនគេលើពិភពលោក នៅឆ្នាំ២០២៧ ។ លើសពីនេះ ឥណ្ឌូណេស៊ីក៏បានកំណត់គោលដៅផលិត Battery Cells ឱ្យបានចំនួន១៤០ជីហ្គាវ៉ាត់ម៉ោងក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ដែលស្មើពី៤% ទៅ៩% របស់តម្រូវការពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqG7oV0_gHzHUrabyzISAtcdIg9MGQHBFBD7j3cp09arS_WPIoiTM0M3ul9ice4G-B3pC-B2jrza1blJfEqWr6GTGYykwBvTPFCghd7VQoMNx_vw7GJcXhwm4lNxygOV-HgJoNXcsl9jOK6QmNUpQRySSDee_VfUjHdAiOE8z0PD3CVKRd271pR7pOsPw/s666/2021_04_05_112029_1617597742._large.jpg

ក្រៅពីនេះ ឥណ្ឌូណេស៊ី ក៏ជាប្រទេសមានទុនបម្រុងនីកែលច្រើនបំផុតលើពិភពលោកផងដែរ គឺស្មើប្រមាណ២១លានតោន ឬស្មើ២២% នៃទុនបម្រុងនីកែលលើពិភពលោក ។ បើទោះជាការប្រើប្រាស់នីកែលប្រមាណ៧០% ស្ថិតក្នុងឧស្សាហកម្មដែកអ៊ីណុកក្តី ប៉ុន្តែតម្រូវការក្នុងវិស័យផលិតថ្មបានកើនឡើងជាបន្តបន្ទាប់ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ពិភពលោក រួមទាំងក្រុមហ៊ុន BYD និង Wuling របស់ប្រទេសចិន បានចូលមកវិនិយោគនៅឥណ្ឌូណេស៊ីរួចហើយ ។ ក្រុមហ៊ុនទាំងនេះបានផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី និងនាំចេញទៅកាន់ទីផ្សារពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXJfUhp5pDAnDyIAh3VH5Zdlf4cs4xA2amRRTwMxQZy1ZQQjX4v5Tcqj7Ueu7eH-OSa5EmIOYIynflUE2ILYqDOPGxenIDhBYr3KizDOkOMXxXYJxDfk9o43nMLI_ik9Syyomj1lmYEKbfOIcSm6Qy1QsDq33qNnybSzRRxUqmXd7F7gwGL4blFoJokpk/s1024/Shell-Indonesia-EV-Charging-1-1024x701.jpeg

បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងបង្កើតរោងចក្រចម្រាញ់ប្រេងលីចូម និងរោងចក្រផលិតសម្ភារៈអ៊ីណុក ដើម្បីបន្ថែមលើឧស្សាហកម្មថ្មនីកែល ។ ហេតុនេះ ឥណ្ឌូណេស៊ីគ្មានទុនបម្រុងលីចូមច្រើនទេ ប៉ុន្តែអូស្ត្រាលីបានផលិតលីចូមប្រមាណពាក់កណ្តាលនៃលីចូមសរុបលើពិភពលោក ហើយអាចនាំចេញរ៉ែប្រភេទនេះមកកាន់ឥណ្ឌូណេស៊ីទៀតផង ខណៈលីចូមភាគច្រើនរបស់អូស្ត្រាលីបាននាំចេញទៅចិន ៕