Home Blog Page 954

បង្ហាញមុខម្ចាស់ទឹកដមសំឡេង«ឃុននារី ស្ពតពាណិជ្ជកម្ម និងខ្សែភាពយន្តធំៗ» គឺជាស្រី្តវ័យជ្រេរូបនេះសោះ!

0

ជឿជាក់ថា ប្រិយមិត្តអ្នកស្តាប់ប្រាកដណាស់ ថានឹងធ្លាប់បានឮទឹកដមសំឡេងយ៉ាងពិរោះរណ្តំរបស់តួអង្គគំនូរជីវចល ស្ពតពាណិជ្ជកម្មធំៗ និងសំឡេងក្នុងខ្សែភាពយន្តខ្មែរ ថៃជាដើម។ ប៉ុន្តែយ៉ាងណាមិញ ប្រហែលជាមនុស្សភាគតិចណាស់បានស្គាល់អំពីម្ចាស់សំឡេងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh241VqrpFbtLNYCiFT2LMy6CACaPLjyr0cLGoKmQAUccuchBWlJfxgOsElzS33UYbSy3LA7NibvEBHtzwCX8advvgvAfpaYw5CH07vGyOVcgAxEeDF2UN0rs_y7T2Gkv4TMet-jsoKSmSuXS-YAx1COinN-G6JEh7WrBLVfmKtT2SD0dex8sCoTrKrzu-e/s1600/IMG_2559.JPG

ថ្មីនេះ នៅលើបណ្តាញសង្គម Tik Tok មនុស្សម្នាហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើស្រ្តីមា្នក់ដែលមានឈ្មោះថា អ៊ីវ ថាវុធ គឺជាម្ចាស់ទឹកដមសំឡេងដ៏ល្បីល្បាញរូបនោះ។ បើទោះជាគាត់មានវ័យរៀងជ្រេបន្តិចក្តី ប៉ុន្តែគាត់គឺអាចបត់បែនសំឡេងបានស្ទើរតែគ្រប់ទម្រង់ និងជាច្រើនសំឡេងក្នុងពេលតែមួយ ដែលមនុស្សភាគច្រើនស្ទើរតែមិនជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-HflzYDnuH3ggeIlmz468WgE59xU_UgT1kX1uOEgAcEsG_zaMWoaF0KjDc_VMx4huZlP18pCRp_-sJ3r1seafJ3Pj01VxCF517yst_MXSZI4GJKDGBSVr3ApxXVr9MZWW-djfJdpIsCMkqe0a6BQG3yJalNu_bp7DsJBeTFdmwjduUrJcxJ0nqDYQdlE2/s1536/IMG_2560.JPG

យោងតាមការបង្ហោះរបស់គាត់ ដែលតែងតែមានវត្តមានស្ថិតនៅក្នុងបន្ទប់ថតសំឡេងមួយកន្លែង។ ក្នុងនាមជាអ្នកបញ្ចូលសំឡេងអាជីពមួយរូប ទើបស្តតពាណិជ្ជកម្ម ខ្សែភាពយន្តធំៗ ព្រមទាំងគំនូរជីវចលល្បីៗ មិនអាចមើលរំលងទឹកដមសំឡេងយ៉ាងពិរោះរណ្តំ និងផ្អែមស្រទន់របស់គាត់បានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmrc5cOXhED9T3DQEGXecf4lzXDJ0I6HG6Y3Rod8rrc-z-IMLgwGdn4Hh3l2aGn34NX79wE6j3UTbtVWNh0Ncfgxqzl8Jba_7vNDdjeaeA5Or1QzXPd6hq0VLaUDCGnKUWJKx3KS0c5K_jbJIK54Jcva5t-32bv61esSoobNAsaAMoDWxyXS44J0M9Qpa/s1325/IMG_2563.JPG

តាមរយៈស្នាដៃរបស់គាត់មួយចំនួននាពេលកន្លងមក ខណៈក៏ផ្ទុះខ្លាំងនៅក្នុងចំណោមយុវវ័យលើបណ្តាញសង្គម Tik Tok នោះគឺឃ្លានៅក្នុងរឿងគំនូរជីវចលកុលាបប៉ៃលិន ដែលអ្នកបញ្ចូលសំឡេងតួអង្គឃុននារី គឺជារូបគាត់នេះសោះ «បានហ្ហើយៗ! ឈប់និយាយថ្លង់ណាស់ ទៅដេក, ហ៊ឹម មនុស្សឆ្កួត»។ បន្ថែមពីនេះ គាត់ក៏ធ្លាប់បានបញ្ចូលសំឡេងឲ្យខ្សែភាពយន្តខ្មែរល្បីៗកាលពីជំនាន់មុនជាច្រើនទៀត ដូចជារឿងទុំទាវ រឿងទាសករស្នេហ៍ជាដើម។

យ៉ាងណាមិញ បន្ទាប់ពីបានបង្ហាញមុខអ្នកបញ្ចូលសំឡេងជើងចាស់រូបរូបនេះហើយ បានធ្វើឲ្យមហាជនគ្រប់ៗរូបអត់សរសើរមិនបាន ហាក់សឹងតែមិនគួរឲ្យជឿ រហូតដល់ដល់មានអ្នកចង់សុំហាត់រៀនបញ្ចូលសំឡេងពីគាត់ទៀតផង៕

 

 

@thavuthiv

តួឃុននារីចាស????❤️???????? #fyp #fy #foryou #foryoupage #viral #khmer #បញ្ចូលសម្លេង #កុលាបប៉ៃលិន #reels

♬ original sound – Thavuth Iv – Thavuth Iv

ប្រុងប្រយ័ត្ន! ៣ថ្ងៃនេះ កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះព្រះពិរុណ និងហ្សាមី

0

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងផ្គររន្ទះ ក្រោយព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះ ហ្សាមី (Gaemi) គ្រប ដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និង ខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic0egqASzwjoFUQWtBlzx1JKIW4MRkSw0KJYZqBAm-OEIfV0ZJ-KTRwVQe1aKhKzuYnJUA_OvqnUCn6WqMnqe2SyJl7sVVanpWYjVZ57ZENvv2xJGe1ZOB1umhvqGSU0k3ar-X2PaE9ztJdPictrstZHuZkA-ei8KKJiYTNI4y0tHVGhXwgR2qKKJWpYQY/s747/5Z0zzE7g0GfFS2Fhb%C3%A3o%20s%E1%BB%91%202.png

នៅក្នុងនោះ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២៥ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq8zivSH6I8I2hZtjMJS3Fy3ZqS7S2_pbzvsFI-fxqGSEOic7oxVVkRnZNDZKvjQiuYY604uOgdnIgJiooNruTQ3uFhZXHZGrpo3EsB_TadtCt6eLhvhk7He7ih_Pvj01dlzw6u8P2a00wD6dhsqOsOeUU55WUCQmHqOeO802UEzs4H_iY-NX9AJtVMly6/s800/dynamic.jpg

ខណៈ នៅខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ។

រីឯ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃ ដី១៥ភាគរយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvCwOH37B8ICzHZ5ei6fE9K0KNj6af_D3OxxAU-GhGb_6OHv8YRNIi9_YoTbjVVq1JM8XUmVk0MLg9tLU-N7mNfyNfFGLh7vsDGLFvygK8K75FVkJcqrxs99CThzpYhcd6HrNQZETeFQFCTi9GwYMX2M3Q8ktSaBG-bouw5ysAqGqul7IGkPNl9a_tLR8D/s701/1decf525610ec568f5428e742d803d2f.jpeg

តើអ្នកដឹងទេ សត្វពស់មួយក្បាលអាចសម្លា.ប់មនុស្សបានប៉ុន្មាននាក់?

0

ពស់គឺជាប្រភេទសត្វល្មូនដ៏កាចសាហាវបំផុតមួយ ដោយសារតែពិសរបស់វាអាចសម្លាប់មនុស្សបានរាប់រយ រាប់ពាន់នាក់ឯណោះ។ ហើយពស់ដែលត្រូវបានគេចាត់ទុកថាមានពិសច្រើនជាងគេបំផុតក្នុងលោកនោះគឺជាពស់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី។ នេះបើយោងតាម Live Science កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សត្វពស់ដែលចាប់បាននៅប្រទេសអូស្ត្រាលីបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការផ្តល់ពិសច្រើនបំផុតក្នុងមួយក្បាល ដោយវាបានបញ្ចេញពិសច្រើនជាង ៥.២ ក្រាម ស្មើនឹងបីដងច្រើនជាងកម្រិតមធ្យមនៃពស់ក្នុងប្រទេសផ្សេងទៀត និងគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្សបានរហូតដល់ ៤០០ នាក់។ ដូច្នេះពស់អូស្ត្រាលីមួយក្បាលអាចសម្លាប់មនុស្សបានរហូតដល់ ៤០០ នាក់ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZ2G5HaR8u7zpDSCFuoA4-Kor-zzioS7BzOVzyf1reJ1SXlgxWsQFSo2gReBlhXdVmdxutwEkB6qEodHGT2YpgjccO_YFv6uGXtliTsqocDooF4yvaii_6GH9aiy3Vq3FWS5ejbTVJ_QWmyC6Lb_sQX-Cl-8jKDkgkIZzmFD8BBweHPpAoP8BbydAJzkP/s709/0x0.webp

បើយោងតាមអ្នកថែទាំសត្វនៅសួនសត្វល្មូនអូស្ត្រាលី ដែលជាសួនសត្វមានចម្ងាយ ៥០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងស៊ីដនី ក្នុងរដ្ឋ New South Wales ក៏បានឱ្យដឹងដែរថា សត្វពស់ដែលមានដើមកំណើតមកពីប្រទេសអូស្ត្រាលីភាគច្រើនសុទ្ធតែជាប្រភេទពស់ពិសដែលមួយក្បាលអាចសម្លាប់មនុស្សបានរាប់រយ រាប់ពាន់នាក់ឯណោះ។ នេះត្រូវបានគេចាត់ទុកថា ពស់អូស្ត្រាលីគឺជាពស់ដ៏គ្រោះថ្នាក់បំផុតលើលោក បើធៀបនឹងសត្វពស់ក្នុងប្រទេសផ្សេងទៀតគឺមិនសូវមានពិសខ្លាំងក្លាដូចពស់អូស្ត្រាលីនោះទេ។ ជាការពិតឱ្យតែជាប្រភេទសត្វពស់សុទ្ធតែមានពិសកាចសាហាវទាំងអស់ គ្រាន់តែពស់ខ្លះមានពិសតិច ហើយពស់ខ្លះទៀតក៏គ្មានពិសដែរ ប៉ុន្តែប្រសិនបើអ្នកទៅប្រទេសអូស្ត្រាលីប្រទះឃើញពស់ដោយចៃដន្យ សូមចាកចេញឱ្យឆ្ងាយតាមដែលអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieymxog7XQlFqcAeZRMza5Wp9uwdawhmuI2-naglRUn6Kg5-G-GERVZdGvO3kn5a7ggh5G6xVF7nPN3YxgSOERhbPY5RC3RtpEa4AzlxXAyBCK3QgbMApoHLIU0x8gmFz5pS6MIxnjEDXByuDDTX_lfijdTv6Bq5t0WkjLpGwMNhSWoqUtXcKoyDidVDmF/s769/Image_1.jpg

លោក Billy Collett អ្នកគ្រប់គ្រងប្រតិបត្តិការនៅឧទ្យានសត្វល្មូនអូស្ត្រាលី បាននិយាយថា សត្វពស់ដែលគ្រោះថ្នាក់បំផុតនៅលើផែនដីគឺជាសត្វពស់ដែលស្ថិតនៅឆ្នេរសមុទ្រ។ ពួកវាមានដើមកំណើតនៅតំបន់ឆ្នេរភាគខាងជើង និងភាគខាងកើតនៃប្រទេសអូស្ត្រាលី ដែលជាធម្មតាមានប្រវែង ២ ម៉ែត្រ ហើយរាងកាយរបស់វាមានពណ៌ខុសគ្នាពីពណ៌លឿងទៅក្រហមត្នោត និងប្រផេះទៅខ្មៅ។ លោក Collett ក៏បានបន្តទៀតថា សត្វពស់នៅតាមឆ្នេរសមុទ្រច្រើនតែមានចរិតឆេវឆាវ បណ្តាលឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិតដោយសារពស់ចឹកជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkB0X_ogGRpYoBNNM-zgp6RT7Fzjhh1uFceuTYSklR4Ly4HG435CGG-7HPoGZm7M-SNjXjxwpVfXYK42CSEMUQRz_imGVD8hrW2AtOusrW2fa_cFUh_UdaxXcVv-r1UqDp8yP5rWLET6NLuXj9fPaikdmAttgoR5KWc2tSpM1t-Mu2gqtQh74l0l0gzAh6/s800/snake-bite-2.jpg

ហេតុនេះក្នុងមួយឆ្នាំៗប្រទេសអូស្ត្រាលីមានករណីពស់ចឹកប្រហែល ៣០០០ ករណីក្នុងនោះមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០០ នាក់ និងជាមធ្យមមានមនុស្សស្លាប់ ២ នាក់។ យោងតាមគម្រោង Australian Snakebite Project សត្វពស់តាមឆ្នេរសមុទ្របានខាំមនុស្សចំនួន ៣១ នាក់នៅចន្លោះឆ្នាំ ២០០៥ ដល់ ២០១៥ ទោះបីជាពួកគេមិនបណ្តាលឱ្យស្លាប់ក៏ដោយ ក៏បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ឬពិការជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2Tc0QP_rGjiSA7xQb-SbwAxH6fngUHxsadLbdTAUMlKlApPUg8r4-DM5-U4sRm1nhK4YZsQ80NUb3wEDzNlYQZQAFGm4y-bx5yHMe6stenLCpfVhfOxVnL5aQrHkakExxj1QWxgs19t_SosQ5B7pWrKwHt6ZUJtfrNG8xSfAKqKDhqjaCb6U7Gpz1zU0/s1000/photo_2024-07-23_09-32-31.jpg

គ្រោះធម្មជាតិរញ្ជួយដីនៅខេត្តមួយរបស់ប្រទេសថៃជាប់ព្រំដែនកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ខេត្តបុរីរាំ ប្រទេសថៃ (មានព្រំប្រទល់ជាប់ជាមួយខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា) បានកើតគ្រោះរញ្ជួយដីជាលើកដំបូង ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋរស់នៅក្បែរតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យខ្លាចផងដែរ ពីព្រោះវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានគ្រោះរញ្ជួយដីនៅខេត្តនេះ ។

ពលរដ្ឋរស់នៅតំបន់ជាច្រើនក្នុងខេត្តបុរីរាំភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីរាយការណ៍ថា កើតគ្រោះរញ្ជួយដីនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ស្មើនឹងកម្រិត២.៩រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ។ ក្រោយមក អាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យនៅតំបន់រញ្ជួយដីឃើញថា វាជាវាលស្រែ និងពុំប៉ះពាល់សំណង់អគារអ្វីទេ ។ អ្នកភូមិម្នាក់និយាយថា វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានរញ្ជួយដីកើតឡើងនៅខេត្តបុរីរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9yFxLD5VSJGfucVYncA3ObxRAerVoUpkcy0Tejc8gAUeE5ho7deYZD60xPmtJYz3a9YxolRSDxYmCg1-1dDSGeDRed_bmcOW5NKXY_8u6Rh_d4mXVwpvzPX4UGTKovCyC6Gb4ZY_j1Rd6r69B0UYaKLYSVr3-0r9AwY29jjEg4FK9Rkv_BT8AQqCPNapY/s1200/photo_2024-07-23_09-04-46%20(2).jpg

ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីបានរាយការណ៍កាលពីថ្ងៃទី២២ ខែកក្កដា ថា មានគ្រោះរញ្ជួយដីកើតឡើងក្នុងតំបន់របស់ប្រទេសថៃ និងប្រទេសជិតខាង ស្មើប្រមាណ២០តំបន់ រួមមាន ៖ ប្រទេសមីយ៉ាន់ម៉ា, វៀតណាម និងឆ្នេរសមុទ្រភាគខាងលិចនៃប្រជុំកោះស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូណេស៊ី ។ រីឯគ្រោះរញ្ជួយដីនៅប្រទេសថៃ រួមមាន ៖ ខេត្តឡាំប៉ាង, ឈៀងម៉ៃ, ផាយ៉ៅ, តាក និងឈៀងរ៉ាយ ។ គេចាត់ទុកថា នេះជាហេតុការណ៍ធម្មតា ដែលភាគខាងជើងប្រទេសថៃបានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ។

ប៉ុន្តែភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីបញ្ជាក់ថា គ្រោះរញ្ជួយដី ក៏បានកើតឡើងនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរាំ ផងដែរ ដែលស្មើនឹងកម្រិត២.៩រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋរស់នៅខេត្តបុរីរាំ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះខេត្តនេះពុំធ្លាប់មានគ្រោះរញ្ជួយដីពីមុនមកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5o3-8uRn5ugxG_dXdDBIwkAeqF12W5cktcF-rj4SC5RktlFRmJ9Ah02W7wtOq8hf6enBdIdPLWJDvb4NdFIjuae0k0rab0bDZEo1B_YemnlNcnzcoEXx0wa_mrpYHJxWuTtkyFUzsTDasFqclhrIX3T5UL5dVmk0lWFJx-23O7xrAyISkk3IMna8kiCCu/s879/photo_2024-07-23_09-04-46%20(3).jpg

លោក Pongrapee Rakpra ជាមេឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរាំ និយាយថា រញ្ជួយដីបានកើតឡើងនៅតំបន់វាលស្រែ ស្ថិតក្នុងភូមិទី៨ ឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ហើយនៅចំណុចនេះ គ្មានផ្ទះសម្បែងពលរដ្ឋ ឬសំណង់អ្វីឡើយ ។

លោកមេឃុំបន្តថា បើតាមការសាកសួរពលរដ្ឋឃើញថា គ្មានអ្វីខូចខាតទេ ហើយក៏គ្មានអ្នកណាម្នាក់ដឹងថា កើតរញ្ជួយដីនៅវាលស្រែដែរ ។ ប៉ុន្តែវាជារឿងថ្មីប្លែក ដែលពុំធ្លាប់កើតឡើងនៅខេត្តបុរីរាំ ។ រីឯមូលហេតុធ្វើឱ្យពលរដ្ឋរស់នៅក្បែរនេះភ្ញាក់ផ្អើលនោះ ដោយសារមានការផ្សព្វផ្សាយព័ត៌មានពីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga1AThFyvtF2Viywtcm2d_rPizbvFYWoP9I3Vtt8pMZhhdixKLafh4rFC2euI2kJgfAWq1qJ8qWwHYgGl33qNZhfQ2z2Fs5BtSCoFFzLI9iV1lsKWqCuAE-W0OK9_OifqbPlPZJLUtkGOCW4088cRTmmA_dZPpdUV1KbnBKtyDVddxSzf9u5fg2HvyD6bR/s850/photo_2024-07-23_09-04-46.jpg

អ្នកដែលគំរា.មកំហែ.ង Taylor Swift និងមិត្តប្រុស ត្រូវបានសមត្ថកិច្ចអាល្លឺម៉ង់ចា.ប់ខ្លួន

0

យោងតាមទស្សនាវដ្តី Deadline បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានសមត្ថកិច្ចអាល្លឺម៉ង់ឃាត់ខ្លួននៅច្រកទ្វារត្រួតពិនិត្យសំបុត្រនៃការប្រគំតន្ត្រី The Eras Tours ក្នុងទីក្រុង Gelsenirchen កាលពីថ្ងៃទី១៧ ខែកក្កដា។ កន្លងមកអ្នករៀបចំកម្មវិធី ប្រទះឃើញទង្វើលួចគម្រាមនៅលើបណ្ដាញសង្គម ហើយបានរាយការណ៍រឿងនេះទៅសមត្ថកិច្ចនិងសុំជួយអន្តរាគមន៍។ ប៉ូលីសបានបញ្ជាក់ថា Taylor Swift និងមិត្តប្រុសមិនមានគ្រោះថ្នាក់អ្វីពីស្ថានភាពនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheMcn1fds2TOyruVuAq6AXYFPbOftCKVF_bb8sQ6XnL-x7gCJgbGbGBqZ_fcQdNaRpMjBwku2gYQCFL65gXCkkZItSJSzT7lLtWZ4o1eSF9KsC9Ho-_QgbZ2DUhDhT_jIP_D4iD5S4MVMUihIr8qKAvLlpMuheJxdJMYExva8lxIvGGxQOtEILHF8Ixx8E/s2000/image_2024-07-22_11-44-13.png

Taylor Swift បានជួបបញ្ហាជាច្រើនលើកច្រើនសារចំពោះអាកប្បកិរិយា «តាមដាន»។ កាលពីដើមខែកុម្ភៈ សមាគមអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានស្នើសុំឱ្យ Jack Sweeney ជានិស្សិតអាយុ ២១ ឆ្នាំ បញ្ឈប់ការតាមដានការហោះហើរឯកជនរបស់នាង និងតារាល្បីៗផ្សេងទៀត។ ជននេះត្រូវបានគេចោទប្រកាន់ពីបទបៀតបៀន បញ្ចេញព័ត៌មានផ្ទាល់ខ្លួន និងបង្ក «ការខូចខាតផ្លូវកាយ និងផ្លូវចិត្តដោយផ្ទាល់» ដល់តារាចម្រៀង និងក្រុមគ្រួសាររបស់ Taylor Swift ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpyabvy2xvHP8dANnMj4fyB7c0sZ_8sB4oyjA-U8X5VsXw5AG_UtlhguP6LPih5koXmaBk4MinE9RFw3yGm6dExqnmKsfnGtn99HrdnyW8yWJwDVc-gpa4YtZWIZbHi8ODzV-qwG-hChZNx-ewCHyP6Pp_yBenn_NjG2cbX9NabhPzFbcsglR1NpkGGyBq/s1500/image_2024-07-22_11-56-28%20(2).png

តារាចម្រៀងរូបនេះទើបតែបានបញ្ចប់ការសំដែងចំនួន៣ Shows នៅអាល្លឺម៉ង់ដោយទាក់ទាញអ្នកទស្សនាចំនួន ៦០,០០០ នាក់ក្នុងមួយ Show។ នាពេលខាងមុខនេះ Taylor Swift នឹងមានការប្រគំតន្ត្រីចំនួន៤ Shows នៅក្នុងទីក្រុងចំនួនពីរផ្សេងទៀតរបស់អាល្លឺម៉ង់មុនពេលបញ្ចប់ដំណើរទេសចរណ៍នៅអឺរ៉ុបនៅចុងខែសីហា ដំណើរទេសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់នាងនឹងត្រលប់ទៅសហរដ្ឋអាម៉េរិក និងកាណាដា បញ្ចប់កម្មវិធីចំនួន ១៥២ Shows នៅចុងខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG7gu-Zfy277bV9e3__WlY2enAyeCzcuV_pmTkMuNiGZBhcDm7L8vB_NxD2rYa04stobHeFMFgGIX2alL3AcwJXxUNCe56fVrhz6kWRyZMyQw7wSUOTfI22mO_JWCIyKFEieLKNxQCXsakKGlq54o1arqFBlnXfPB7VPUz6yFJv-bmeQE_4BZfnSTu8NzY/s1440/image_2024-07-22_11-56-32.png

Taylor Swift បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំគឺជាតារាចម្រៀង-អ្នកនិពន្ធបទចម្រៀងជនជាតិអាម៉េរិកដែលល្បីល្បាញតាំងពីឆ្នាំ ២០០៦ ។ ចេញអាល់ប៊ុមបានចំនួន១០ តារាចម្រៀងរូបនេះបានទទួលពានរង្វាន់ Grammy ចំនួន១៤ និងពានរង្វាន់ Billboard ចំនួន២៩ ។ នៅខែធ្នូ ឆ្នាំ២០២៣ កំណត់ត្រាហ្គីណេសបានទទួលស្គាល់កម្មវិធីទេសចរណ៍ Eras របស់សិល្បករថាជាដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេល ដែលឈានដល់ជាងមួយពាន់លានដុល្លារ។ បច្ចុប្បន្ននាងមានទ្រព្យសម្បត្តិសុទ្ធប្រហែល ១.១ ពាន់លានដុល្លារអាម៉េរិក ហើយត្រូវបានជ្រើសរើស ដោយទស្សនាវដ្តី Time ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០២៣៕

រាំខ្លាំងពេកគេរិះគ.ន់ដល់ពេលរាំតិចៗ Ahyeon ត្រូវគេចោ.ទថា «ខ្ជិលរាំ»

0

Ahyeon សមាជិកលេចធ្លោរបស់ក្រុម BABYMONSTER ត្រូវបាន Haters ចោទប្រកាន់ថានាងខ្ជិលរាំបើធៀបនឹងសមាជិកដទៃ ខណៈកាលពីមុននាងបានរាំលះៗបញ្ចេញការសម្តែងរបស់ខ្លួនឱ្យអស់ពីសមត្ថភាពត្រូវគេរិះគន់ថានាងចង់ធ្វើឱ្យលេចធ្លោជាងសមាជិកដទៃ។ ការចោទប្រកាន់នាពេលថ្មីៗនេះត្រូវបានអ្នកគាំទ្រលើកឡើងថា Ahyeon ជាគោលដៅរបស់អ្នកដែលមិនពេញចិត្តនាងរិះគន់ដើម្បីបំបាក់ស្មារតីរបស់នាងប៉ុណ្ណោះ មិនខុសពីរៀមច្បង Jennie នោះទេបង្ហាញខ្លួនដំបូងៗត្រូវ Haters រិះគន់មិនសំចៃធ្វើអ្វីក៏ខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9yTVgnMq7mICEmbVtwxTHSy0wUWewfLmKux52UiibzqxO-shUxFyxr4hZXGB_lyW5uttao1_rvC5IEGOctV6nlDhH6wkqRg3rpRAsYEf7EmjQ22mw_3o-Y7x5AL_7bHGhq7Fi1s50b1ahcgD_FzQIkGxK8aDOJxEZtct-u52y7Z0u2j9149M5sVNwSNkw/s1280/image_2024-07-22_14-29-59%20(2).png

វីដេអូដែលបង្ហាញពី «Lazy Dancing»របស់ Ahyeon សមាជិក BABYMONSTER ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត។ ថ្មីៗនេះ វីដេអូមួយបង្ហាញពី Ahyeon ក្នុងការសម្តែងនាពេលថ្មីៗនេះ ត្រូវបានផ្សព្វផ្សាយនៅលើវេទិការកូរ៉េ Pann Nate ដោយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេស Ahyeon អាចត្រូវបានគេមើលឃើញថាកំពុងរាំជាមួយនឹងថាមពលដែលតិចជាងគេបើប្រៀបធៀបទៅនឹងសមាជិកផ្សេងទៀតដែលនាំឱ្យមានការចោទប្រកាន់ថានាង «ខ្ជិលរាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieE2ykinIQtzT6S-5rjnScVaBzrNs6Tv0twFTUWduWPu8ADfGVoOF09iKFp96n2NgS0GsiBVLmCFRH51xyAFV56yexcXqAGj0B_HkrfLIvVkUpq-w-vfW8nU6tlid-7mThf3BciNBTTShrWpSrZhWmMYDmeV0z_LmrxIgEQRsMLzC-AQMPPKWzx6QJtJEG/s1280/image_2024-07-22_14-30-00%20(2).png

មនុស្សជាច្រើនរិះគន់ Ahyeon ចំពោះការខ្វះថាមពលរបស់នាងក្នុងការសម្តែងប៉ុន្តែអ្នកគាំទ្ររបស់នាងបានចេញមុខការពារ និងបានលើកឡើងថា សមាជិករូបនេះបានក្លាយជាគោលដៅនៃការស្អប់ខ្ពើមឥតឈប់ឈររបស់ក្រុម haters។ ការបញ្ចេញមតិយោបល់របស់អ្នកលេងអ៊ីនធឺណិតបានសរសេរថា «https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEienXB-fW8hKOT2_RogssApG4HkEFKK4cBZHcRoV7BweSRV6sGauwLVrIdKg5jddZA_NzKqGCDCBkg5izrNxtfXYgZus32iMP9kcTEiAQ0R5g5HmlXbEdhv8i99Z-IMC1w8p-nyWJfJgYMRfJsfayDaKFmLEzXVj6P-KinseIXVGf3nCOS0OD5ZLgukJOIA/s1200/image_2024-07-22_14-30-01.png

អ្នកបំបាក់ទឹកចិត្តនាងពេលនាងរាំខ្លាំងៗលះហើយឥឡូវមកត្អូញត្អែរពីការសម្តែងរបស់ នាង? បើទោះជានាងធុញទ្រាន់នឹងមតិអវិជ្ជមានក៏ដោយការរាំបែបនេះគឺមិនត្រូវសមនឹងវិជ្ជាជីវៈ»។ អ្នកផ្សេងទៀតបានបង្ហាញថា បន្ទាប់ពីការបង្ហាញខ្លួនដំបូង ពួកគេនៅតែបន្តផ្សព្វផ្សាយដោយមិនសម្រាក ហើយបន្ទាប់ពីឡើងឆាករាប់មិនអស់នោះ គ្រាន់តែជារឿងធម្មតាទេ ដែលបាត់បង់កម្លាំងផ្នែកខ្លះនៃការសម្តែងមិនអាចវាយតម្លៃចំពោះការសម្តែងពេញមួយបទទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhivZqjweZxygr-58WhBIlXtxUr5BhMzpeM8hQ1cbNpgc9K-Q6TJxsIRt7kqjAk9gBA6xm2Io0Ru2NwkqwWCQoe5Yw02GhL9deXjF6x3w-XP42fnZVbObaP-lwF3ZPwqIAe8pW5BJgxI0gOBRCRAb3HKMEsNO8-HrPW7vQ0IiFX8KQKyHuier4MpSWi7RQJ/s1000/image_2024-07-22_14-29-59.png

Ahyeon ជាសមាជិកលេចធ្លោជាងគេរបស់ក្រុម BABYMONSTER ប៉ុន្តែក៏ក្លាយជាប្រធានដែលមានការពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចគ្នា។ មុននឹងមានការចោទប្រកាន់ដែលមិនស្របនេះ Ahyeon ត្រូវបានគេរិះគន់ថានាងរាំខ្លាំងៗដើម្បីឱ្យលេចធ្លោជាងសមាជិកដទៃ។ ក្រោមមក Ahyeon បានធ្វើឱ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភបន្ទាប់ពីបង្ហាញខ្លួនភ្លឹកៗមិនសកម្មដូចមុននិងព្យាយាមរក្សាគម្លាតពីសមាជិករួមក្រុម៕

ចិត្តជាម្តាយដូចគ្នា! បេក្ខនារីម្នាក់នេះធ្វើឱ្យអ្នកនាង ឱក សុគន្ធកញ្ញា អួលដើមកស្រក់ទឹកភ្នែកម៉ាត់ៗ

0

ជឿជាក់ថាអ្នកតាមដានអ្នកនាង ឱក សុគន្ធកញ្ញា ជ្រាបមកហើយថាតារាចម្រៀងរូបនេះកម្រនឹងស្រក់ទឹកភ្នែកនៅមុខកាមេរ៉ាណាស់ ប៉ុន្តែបេក្ខនារី អ៊ុក សូលីតា ជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមមើលថែកូនស្រីពីរនាក់ និងម្តាយចាស់តែម្នាក់ឯងធ្វើឱ្យអ្នកនាង ឱក សុគន្ធកញ្ញា ស្រក់ទឹកភ្នែកម៉ាត់ៗព្រោះយល់ពីអារម្មណក្នុងភាពជាម្តាយដូចគ្នា។ មិនត្រឹមតែគណៈកម្មការឱក សុគន្ធកញ្ញា ប៉ុណ្ណោះទេដែលអាណិតទៅដល់បេក្ខនារីរូបនេះគណៈកម្មការផ្សេងទៀត និងទស្សនិកជាច្រើនក៏រំជួលចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhePc7kokQzOmA1LgbrcxIXvsOgoCXaevJYIghxhxdLKl9npnhmT087ATUUjnML6QAziwwiVarVYQzFV8fmrL3TqWHw9kA2dblQeP2JG799dH7GizqfJ9FErf9C85kJwJfwdJoN0c3noQepY4-G0lcGwlWqKM1YZ27a9QZ_7VZESR1DDkvCdzvTkjmjJho2/s2032/image_2024-07-22_10-41-16.png

កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានចាប់ផ្តើមសប្តាហ៍ដំបូងរបស់ខ្លួនហើយក្នុងវគ្គ « Judge Audition » ដោយមានបេក្ខជន បេក្ខនារីជាច្រើនរូបត្រលប់ទៅផ្ទះវិញទាំងជោគជ័យនិងមិនជោគជ័យ។ សប្តាហ៍ទី១នេះ បេក្ខនារី អ៊ុក សូលីតា វ័យ៣៣ឆ្នាំជាអ្នកខេត្តបាត់ដំបង បច្ចុប្បន្នធ្វើជាអ្នកចម្រៀងនៅលើទូកទេសចរណ៍ក្នុងរាជធានីភ្នំពេញបានធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង សូម្បីតែគណៈកម្មការ ឱក សុគន្ធកញ្ញា ដែលកម្រនឹងបង្ហាញទឹកភ្នែកនៅមុខកាមេរ៉ា ក៏ទប់ទឹកភ្នែកមិនជាប់អួលដើមកស្រក់ទឹកភ្នែកម៉ាត់ចំពោះបេក្ខភាពម្នាក់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6bR7RxFYmTzV_MFcb9cdXYP3f3DQfx3xvhH7DXMRoC9gcGXc08QyYvPbaPe8pceOhz7X-gQuqmNPhJU38BYnGuKW4Q5EEMFAOOagEPWH9C3iE2fyWUAlUz5y5YQQodI0bz85UIBQAdWNTsr2Cqj6lhbTCWXM3djdURIqhykHLZIponSIhbsrYHumLT203/s750/Screenshot%202024-07-23%20084541.png

ជីវិតបែកបាក់គ្រួសារ បេក្ខនារី សូលីតា ត្រូវរ៉ាប់រងចិញ្ចឹមមើលថែកូនស្រីពីរនាក់តែម្នាក់ឯង កូនច្បងអាយុ១០ឆ្នាំនិងកូនស្រីម្នាក់ទៀតអាយុ៨ឆ្នាំ ត្រូវរស់នៅបន្ទប់ជួលមើលថែគ្នា ពេលម្តាយចេញទៅធ្វើការរកលុយចិញ្ចឹមជីវិត។ ការទុកឱ្យកូនស្រីនៅបន្ទប់តែពីរនាក់ សូលីតា ថាគឺជាភាពចាំបាច់បើមិនរកគឺមិនមានចំណូលចិញ្ចឹមកូននិងម្តាយចាស់នៅខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-rp36howoUwybB4whIh-5cUbquUaYe8U8NNV22rAXukaNPvLMzrlDowN-poYAIYvVq0R2WDxHRrOBc-EfOkE0D4GUJ_AILb3gHc62IjRdO_0tk4ofilMXl1rVg_RJ99fqiXyHmox0V99zL5Rzy8L7uOvOR51es-GcsM8WuEIcMrqLmBTv4OF6UJRlVk8/s1920/image_2024-07-22_10-41-10%20(2).png

គណៈកម្មការ ឱក សុគន្ធកញ្ញា បាននិយាយថាពេលខ្លះខ្លួនអ្នកនាងរាល់ថ្ងៃចង់កាត់ចិត្តពីការងារប៉ុន្តែតួនាទីពេលខ្លះធ្វើមិនបាន។ និយាយដោយអួលដើមក ឱក សុគន្ធកញ្ញា និយាយថាសម្រាប់ សូនីតា គឺដោយសារតែជីវភាពហើយនេះជាកត្តាធ្ងន់ធ្ងរប៉ុន្តែអាចបង្រៀនកូនឱ្យរឹងមាំតាំងពីតូច។ កំពូលតារាចម្រៀងរូបនេះ បានលើកឡើងទៀតថា អ្នកម្តាយគឺបែបនេះទៅណាគឺត្រូវវេចកូនទៅតាមបន្ទាប់ពីបេក្ខនារីនិយាយថាមកប្រកួតគឺបានយកកូនទាំងពីរមកដែរដោយបង្ហាញអារម្មណ៍យល់ចិត្តទៅដល់បេក្ខនារីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6GTu5PdFWo40kpSc5tf4sF5gx2rpIdsrD8UzlmpNc3sdbq6ORVuOa6NbpkMgOzEjJ7bzEm_WLw5eAnQYiaKYSO3J6FmV6nd9Z1ELuTNkkyjl22bDuq5B-3xDwAcKtwTNonw2_nVaUIUFYeqZfgAQo5ODD3Sg1oUNaGK2e6mfnh-Gfmgoobtumgz8Kko8x/s2048/image_2024-07-23_08-35-25.png

បេក្ខនារី អ៊ុក សូលីតា បានជ្រើសបទ «សុបិនឃើញបង» មកប្រកួតក្នុងវគ្គនេះដែលហាក់រៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនគួបផ្សំនឹងសំឡេងដ៏មានទឹកដមទៀតកាន់តែធ្វើឱ្យអ្នកស្តាប់រួមទាំងគណៈកម្មការរំជួលចិត្តតាម។ នៅពេលកូនៗទាំងពីររបស់បេក្ខនារីរូបនេះរត់ឱបម្តាយខ្លួនទាំងទឹកភ្នែកធ្វើឱ្យមានការរំជួលចិត្តជាខ្លាំង។ ជាលទ្ធផលនៅក្នុងការប្រកួត បេក្ខនារី អ៊ុក សូលីតា អាចបន្តទៅកាន់វគ្គបន្តទៀតបាន៕

ប្រធានបទ ចំប៉ីខ្មៅ លើការសិក្សាផលិតករ ខាំ ភូរិ លើកឡើងបែបនេះ

0

វាបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពី ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយថា «រៀនល្មមៗបានហើយ តំណែងខ្លះ តួនាទីខ្លះ មានគេកក់ហើយ សញ្ញាបត្រខ្លះ អត់ន័យទេមានលុយមានគ្រប់យ៉ាង»។ ការលើកឡើងរបស់ចំប៉ីខ្មៅត្រូវបានគេលើកឡើងថាជាទ្រឹស្តីចោលម្សៀតមិនយល់ស្របនូវសំណេរនេះឡើយ ខណៈផលិតករ ខាំ ភូរិ បានបញ្ចេញមតិដែរថា មានឱកាសរៀនបានខ្ពស់មិនចាំបាច់ប្រាថ្នាបុណ្យសក្តិនោះទេតែវាជាបំណិនជីវិត។ ទោះយ៉ាងណា ចំប៉ីខ្មៅ បានចេញវីដេអូបកស្រាយដែរថាសំណេររបស់ខ្លួនមិនបានបង្អាក់មិនឱ្យសិក្សានោះទេ ចំណេះវិជ្ជាគឺសំខាន់ប៉ុន្តែក៏កុំដាក់សំពាធខ្លួនឯងខំប្រឹងដាច់បាយដាច់ទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnwogMMnWzdNaoF8yA_rI8TwERZ3PufYPM9gRkhPSMS8jFhhRhtKcd3LkwxuIG163vje7fEtOXxQhbxnDFSDOpvkjrgb-mPqdABXp4yNK9DzXMzUlcIdkqq_zTby9crVxACuUmFwERoLSyTnxQ8sAPi_yP1BnHeCV6vC80hqwJfCKiN1b9EoasGM5ndfA/s2048/image_2024-07-22_09-29-24.png

កាលពីពេលថ្មីៗនេះ ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយក្នុងន័យថា «រៀនល្មមៗបានហើយ តំណែងខ្លះ តួនាទីខ្លះ មានគេកក់ហើយ សញ្ញាបត្រខ្លះ អត់ន័យទេមានលុយមានគ្រប់យ៉ាង»ដែលភ្ជាប់មកជាមួយភាសាអញ…។ ការលើកឡើងនេះបានក្លាយជាប្រធានបទគគុកនិងមានការជជែកវែកញែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមមានទាំងមតិស្របនិងមិនស្រប អ្នកខ្លះក៏បានលើកឡើងថាការលើកឡើងនេះប្រៀបដូចជាការបំបាក់ទឹកចិត្តទៅដល់សិស្ស និស្សិត ដោយទទួលស្គាល់ថាសង្គមរស់នៅពេលខ្លះមិនយុត្តិធម៌ពិតមែន ប៉ុន្តែត្រូវតែខំរៀនហើយរៀនឱ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបានតាមសមត្ថភាពនិងលទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdPxeM6qJJQCvwtU9T04-gCXB5a8XFUJXrJFyv1rdK5zjMNWgp0o3nvRz9OfIpo5_TMTRZsJO1VXbVK2pnyIw6L966oB8jeWPW_QRvJSfwtDuRYVrF9Tjia2q39EHQANkO68ZCBrgXRugsDgNLWRYhKLYWE5xK0nuFX3LlSHmHDC3g87ntlepLXVTXHXmD/s2048/image_2024-07-22_09-29-25.png

ការលើកឡើងរបស់ ចំប៉ីខ្មៅ ក៏ជំរុញចិត្តឱ្យផលិតករជើងចាស់ល្បីឈ្មោះលោក ខាំ ភូរិ បានលើកឡើងថា «មានឱកាសរៀនបានខ្ពស់គឺហើយ រៀនខ្ពស់មិនចាំបាច់ប្រាថ្នាបុណ្យសក្តិអីនោះទេ តែវាជាបំណិនជីវិត ដែលជួយឱ្យមានការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះរស់នៅ និងគ្រប់គ្រងខ្លួនឯងដែលធ្វើឱ្យជីវិតល្អប្រសើរ ហើយអាចដើម្បីធានាបាននូវជោគជ័យក្នុងការដោះស្រាយបញ្ហាប្រចាំជីវិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxVEopqNwFnQ8cL3C1Qj0rene7B87GxqB1DMVXxC54sN-W6ZycXCKd6GePg9mBMGOea0Kvqsv8IwRxkKGgs49ageO-Zd0vOJ_e81A7l4lcuGwABzWWYYU25HHUBTNf4xA4be2gYKhva4p7GMP5a7eJRCFBIB5sdlkV6EaKWEnbDA1SLt2nAKbnoxnVz265/s1716/image_2024-07-22_09-29-27.png

ដោយសារតែការលើកឡើងរបស់ខ្លួនមានអ្នកមួយចំនួនមិនយល់ពីអត្ថន័យដែលខ្លួនចង់សម្តៅ ចំប៉ីខ្មៅ បានចេញវីដេអូបស្រាយដែរ សំណេររបស់ខ្លួនដែលលើកឡើងថា «រៀនល្មមៗបានហើយ» គឺខ្លួនមិនមែនបង្អាក់អ្នកណាមិនឱ្យរៀននោះទេ ខ្លួននៅតែគាំទ្រលើការសិក្សាព្រោះវាមានសារៈសំខាន់ក្នុងរស់នៅនិងជារឿងចាំបាច់បំផុតទាំងប្រទេសកំពុងអភិវឌ្ឍន៍ក្តី និងអភិវឌ្ឍន៍។ ការសរសេររបស់ខ្លួនសម្តៅថាកុំខំប្រឹងរៀនខ្លាំងរហូតដល់អ្នកខ្លះរៀនដាច់បាយដាច់ទឹកមិនបានសម្រាក ប៉ះពាល់ទៅដល់ផ្លូវចិត្តដោយអ្នកខ្លះរៀនដាក់គោលដៅឆ្ងាយពេកពេលមិនបានទៅដល់ធ្វើឱ្យប៉ះពាល់អារម្មណ៍ ខំប្រឹងនៅក្នុងផ្លូវត្រូវកុំដាក់សំពាធខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5RVV3LjQ18jr0nwj7Y1h5AoN03heBviEfwhgTxPOEcLBtaqWsoDlszKnj1myQXwXSYaelA1umy4o74GfwbA7jORZxSlxEtXqeh-c5NTwJiLybylre77BNSV06ks19EL-jTQNjnDa-cbtuMVOV9D48YUZKXj-MxVmm_VpE9ghAaboVni0_XWcSEM4oiRsj/s1716/image_2024-07-22_09-29-30.png

ចំប៉ីខ្មៅ បានបកស្រាយទៀតថា ទាក់ទងនឹងពាក្យ សញ្ញាបត្រខ្លះ ខ្លួនមិនបាននិយាយជារួមថាសញ្ញាបត្រទាំងអស់អត់ន័យនោះទេដោយបានប្រើពាក្យថា សញ្ញាបត្រខ្លះ ដោយពាក្យនេះចង់សម្តៅដោយបានលើកឧទាហរណ៍ពីមិត្តភក្តិរបស់ខ្លួនថា បានរៀនចប់ផ្នែកច្បាប់ប៉ុន្តែមិនបានបំពេញតួនាទីណាមួយឱ្យស្របនឹងការសិក្សារបស់ខ្លួនឡើយយកសញ្ញាបត្រទៅធ្វើ ផ្នែកផ្សេង។ ចំប៉ីខ្មៅ ថាសញ្ញាបត្រគឺពិតជាមានតម្លៃដែលអាចបញ្ជាក់ពីកម្រិតសិក្សារបស់យើងរៀនដល់កម្រិតណា ហើយបើការសិក្សាគ្មានន័យមិនមែនលោកអាចដូចបច្ចុប្បន្នអាចនិយាយពីនីតិវិធីច្បាប់ទាំងខ្លួនគឺជាអតីតទណ្ឌិត៕

យ៉ាងគួ ២០១៤ ស្ថិតក្នុងស្ថានភាពបែបនេះជុំវិញរឿងអាស្រូ.វលែងលះ Michelle

0

តារាសម្តែងហុងកុង Rosina Lam បានទម្លាយប្រាប់ទស្សនិកជនថាតារាសម្តែង Chen Xiao ឬទស្សនិកជនស្គាល់ថាជាយ៉ាងគួ២០១៤ កំពុងស្ថិតនៅក្នុងស្ថានភាពមិនសប្បាយចិត្តក្នុងពេលមានវិបត្តិអាពាហ៍ពិពាហ៍ខណៈកំពុងមានមានគម្រោងរឿងថ្មី។ អ្នកទាំងពីរគឺមិត្តភក្តិល្អរៀននៅសាលាតែមួយខណៈរយៈ១៥ឆ្នាំហើយទើបពួកគេមានឱកាសសម្តែងជាមួយគ្នាលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvwexlJqCT_ovvT3zlzxdKnyXp6IFSSWiRuGkW08tw02gHKRI2z1JPcRARI9L6CQNjiLnx14Gmsh5tcLJZGL_vwjnBLYPOGN3zMWO4tx9ceR4Q3qZ-3aNHwY8kj6iiJJaRJdTABrDOKuNya-MSiuHW3Oq058LBSQafo9R9V5hHffeEGMAjOOBPFQWitMCl/s1599/05095022-rosina-cover1_cover_1599x1066.jpeg

តាមប្រភពព័ត៌មានក្នុងស្រុកជាច្រើនកាលពីខែ មិថុនា កន្លងមកនេះបានរាយការណ៍ថាតារាសម្តែងចិន Chen Xiao បានដាក់ពាក្យលែងលះភរិយា Michelle Chen ហើយបានចាកចេញពីផ្ទះ។តារាសម្តែងទាំងពីររូបនេះគឺជាតួអង្គយ៉ាងគួរ សៀវឡុងនី២០១៤។ ទោះយ៉ាងណា រឿងនេះបានស្ងាត់មកវិញបន្ទាប់ពីគេបានឃើញ Michelle នៅពាក់ចិញ្ចៀនដដែល ខណៈដែលស្វាមីនាងបានបន្តថតរឿង និងសហការជាមួយតារាសម្តែង Rosina Lam ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSkrWYRswS1yfpnqYK0yL9Qxz0kizzkhg8-g3z-H2-X1udz9qA53aHk-VqW_Rtp5ydmAjp9s4FMlvZsY7qIGMyvHsNACKjTnNrwMXHhM6wGjSrRTmZe1G7Fqxvq9PedrWzq7kMcyS8tEcOuC65-oK175w1eV8a-oIR08hG0rxgevRcPYDT_BBlSixX2Gk-/s2048/image_2024-07-20_16-48-11.png

ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ តារាសម្តែង Rosina Lam បាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ Chen Xiao ថាលោកមិនសប្បាយចិត្តទេ។ តារាស្រីរូបនេះបានចូលរួមកម្មវិធីជប់លៀហអាហារពេលល្ងាចជាមួយតារាផ្សេងទៀតដែលពួកគេបាននិយាយអំពីការចូលរួមក្នុងរឿងភាគចិនថ្មី។

Rosina Lam និង Chen Xiao អ្នកទាំងពីរមកពី Central Academy of Drama នេះ ជាលើកដំបូងដែលពួកគេបានសហការគ្នាក្នុងរយៈពេល ១៥ ឆ្នាំចាប់តាំងពីបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9qAouzNEKTrFVas90WMTS4KFe8z5_YP6Tbd3AK8QTD9d00CwMhY-koZLLdVGPSbywQay-aB0bbGYhv_dmZK0M5ai_X9XOoSaHMNIwFin1eQvpXBy6buS1dkEx5WI4lNlGoEC6q5GqphCTiXdqQ-em4oGyYiP9kakZYE5kcXwPtKU6LGIC8Ylczq6EaYa/s1800/image_2024-07-20_16-48-13.png

ការចេញមុខរបស់នាងស្របពេលដែលមិត្តរួមសាលាកំពុងមានបញ្ហាគ្រួសារតារាសម្តែងរូបនេះនាងបានបង្ហាញប្រាប់អ្នកកាសែតថា អ្នកទាំងពីរនិយាយគ្នាតែពីរឿងការងារប៉ុណ្ណោះ ក្នុងនាមជាមិត្តភក្តិល្អ នាងមិនបានជីកសួរបញ្ហាស៊ីជម្រៅលើជីវិតអាពាហ៍ពិពាហ៍របស់ Chen Xiao ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcdMTLkTY81Vm6xWdbpalzaCS6XppyBmcnfFl2zZujWMcbfi2NEv71EFhS-S54VtdodB2rWxDHsu-m2xmD4iwdR3gUzvm5puRjbb62wSreExpucm7wxLmEG_HADvQlI3j7-BGpXhlKMWpgq-LmzZbTb4RtZJoa0XzKlUnU5w1F9dpuJPBLp2qG00vkZ7aT/s900/image_2024-06-20_13-39-18.png

តារាសម្តែងទាំងពីរដួងនេះមានទំនាក់ទំនងល្អជាលក្ខណៈឯកជន នៅពេលដែល Rosina ឈ្នះពានជាតារាសម្ដែងឆ្នើមរបស់ TVBកាលពីឆ្នាំ២០២១ ភាពចម្រូងចម្រាសបានកើតឡើងដើម្បីគាំទ្រមិត្តភក្តិរបស់ខ្លួន Chen Xiao បានចាប់ផ្តើមមានជម្លោះជាមួយអ្នកលេងអ៊ីនធឺណិត៕

កម្ពុជា បណ្តេញជនជាតិវៀតណាម៦០នាក់ចេញពីប្រទេស

0

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ស្រី១០នាក់ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ4gojWgzbpgOy4ajV3p1oNkimwxuekISh23N_1z0jLHt0mlDzt37JSeXFoZACX1tnnhvJFRCOXDY5fJJjH7Tppc7X8lqbqu1SAzvhjYv1yWS0PyTHZEqs1Zy_g7cgHDnrzWtK6ONBLbL96snG7KrX9MoFxm3ZmPF4r_6LqcRjTbcqtNYcykedDIjK2GYg/s1280/452443349_875638267924842_4325044805767708168_n.jpg

ដោយក្នុងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីខេត្តព្រះសីហនុ នឹងត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizy1Hol_QMm7uN1JCHlQ3xuskEX91NjD9b2YsZZlXXMgm1yA22z6wOmMqI-COk59rEziMUJRKQf3I7PoHm9jj1Gcp_bxrWdXNDcQU0BKXqSt0FEg7XCRhnXAOeBborXNkGVy_zbfevmfNpY-0LKGe0uUplPtsuaJOAvnZJQl0TdQmaoqW-Qx_k1QBj4XB_/s1280/452444020_875638084591527_4119229377404681301_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3DqXvSAbe-98F99iC1KpPSpcc310-NZYWFuerdA4H2jZGd4m2y5h6QOUM3hjvDzvrk1AOvY_XTva7NJO0tmlvgLOyRtf-5-fVihqYEtDB6dYDa66ijQ_OuX8AzHEMDbSTVPE0pCJKbVz2ksQLeIbLQUNDHXCsYWeqGzPcNJHMygCBdJ2iD3F9v0tdOP5/s1280/452490677_875638331258169_4080953871184746160_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZJcuJ1vHG7edlMYgLHdyghZF22vRv3a5tII63pwiRVy87FDJOQV-Dq9zsU47W7HxfrXNyRJO4F2DEpYdUJ9SRiWbxkfSTRn1pfMxbNZ2Vp0RAAzh-vsHxnnxnkxupQa1dSJOJRaDSXaIRLwMZmWVOPhgum2k-Ti0apr86115vru8WFYeJZTH8Cg66Xy5/s1280/452567366_875638361258166_2325287322700722796_n.jpg