យោងតាមទស្សនាវដ្តី Deadline បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានសមត្ថកិច្ចអាល្លឺម៉ង់ឃាត់ខ្លួននៅច្រកទ្វារត្រួតពិនិត្យសំបុត្រនៃការប្រគំតន្ត្រី The Eras Tours ក្នុងទីក្រុង Gelsenirchen កាលពីថ្ងៃទី១៧ ខែកក្កដា។ កន្លងមកអ្នករៀបចំកម្មវិធី ប្រទះឃើញទង្វើលួចគម្រាមនៅលើបណ្ដាញសង្គម ហើយបានរាយការណ៍រឿងនេះទៅសមត្ថកិច្ចនិងសុំជួយអន្តរាគមន៍។ ប៉ូលីសបានបញ្ជាក់ថា Taylor Swift និងមិត្តប្រុសមិនមានគ្រោះថ្នាក់អ្វីពីស្ថានភាពនេះទេ។
Taylor Swift បានជួបបញ្ហាជាច្រើនលើកច្រើនសារចំពោះអាកប្បកិរិយា «តាមដាន»។ កាលពីដើមខែកុម្ភៈ សមាគមអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានស្នើសុំឱ្យ Jack Sweeney ជានិស្សិតអាយុ ២១ ឆ្នាំ បញ្ឈប់ការតាមដានការហោះហើរឯកជនរបស់នាង និងតារាល្បីៗផ្សេងទៀត។ ជននេះត្រូវបានគេចោទប្រកាន់ពីបទបៀតបៀន បញ្ចេញព័ត៌មានផ្ទាល់ខ្លួន និងបង្ក «ការខូចខាតផ្លូវកាយ និងផ្លូវចិត្តដោយផ្ទាល់» ដល់តារាចម្រៀង និងក្រុមគ្រួសាររបស់ Taylor Swift ។.png)
តារាចម្រៀងរូបនេះទើបតែបានបញ្ចប់ការសំដែងចំនួន៣ Shows នៅអាល្លឺម៉ង់ដោយទាក់ទាញអ្នកទស្សនាចំនួន ៦០,០០០ នាក់ក្នុងមួយ Show។ នាពេលខាងមុខនេះ Taylor Swift នឹងមានការប្រគំតន្ត្រីចំនួន៤ Shows នៅក្នុងទីក្រុងចំនួនពីរផ្សេងទៀតរបស់អាល្លឺម៉ង់មុនពេលបញ្ចប់ដំណើរទេសចរណ៍នៅអឺរ៉ុបនៅចុងខែសីហា ដំណើរទេសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់នាងនឹងត្រលប់ទៅសហរដ្ឋអាម៉េរិក និងកាណាដា បញ្ចប់កម្មវិធីចំនួន ១៥២ Shows នៅចុងខែធ្នូ។
Taylor Swift បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំគឺជាតារាចម្រៀង-អ្នកនិពន្ធបទចម្រៀងជនជាតិអាម៉េរិកដែលល្បីល្បាញតាំងពីឆ្នាំ ២០០៦ ។ ចេញអាល់ប៊ុមបានចំនួន១០ តារាចម្រៀងរូបនេះបានទទួលពានរង្វាន់ Grammy ចំនួន១៤ និងពានរង្វាន់ Billboard ចំនួន២៩ ។ នៅខែធ្នូ ឆ្នាំ២០២៣ កំណត់ត្រាហ្គីណេសបានទទួលស្គាល់កម្មវិធីទេសចរណ៍ Eras របស់សិល្បករថាជាដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេល ដែលឈានដល់ជាងមួយពាន់លានដុល្លារ។ បច្ចុប្បន្ននាងមានទ្រព្យសម្បត្តិសុទ្ធប្រហែល ១.១ ពាន់លានដុល្លារអាម៉េរិក ហើយត្រូវបានជ្រើសរើស ដោយទស្សនាវដ្តី Time ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០២៣៕










