Home ព័ត៌មានជាតិ ប្រុងប្រយ័ត្ន! ៣ថ្ងៃនេះ កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះព្រះពិរុណ និងហ្សាមី

ប្រុងប្រយ័ត្ន! ៣ថ្ងៃនេះ កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះព្រះពិរុណ និងហ្សាមី

119
0

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងផ្គររន្ទះ ក្រោយព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះ ហ្សាមី (Gaemi) គ្រប ដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និង ខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic0egqASzwjoFUQWtBlzx1JKIW4MRkSw0KJYZqBAm-OEIfV0ZJ-KTRwVQe1aKhKzuYnJUA_OvqnUCn6WqMnqe2SyJl7sVVanpWYjVZ57ZENvv2xJGe1ZOB1umhvqGSU0k3ar-X2PaE9ztJdPictrstZHuZkA-ei8KKJiYTNI4y0tHVGhXwgR2qKKJWpYQY/s747/5Z0zzE7g0GfFS2Fhb%C3%A3o%20s%E1%BB%91%202.png

នៅក្នុងនោះ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២៥ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq8zivSH6I8I2hZtjMJS3Fy3ZqS7S2_pbzvsFI-fxqGSEOic7oxVVkRnZNDZKvjQiuYY604uOgdnIgJiooNruTQ3uFhZXHZGrpo3EsB_TadtCt6eLhvhk7He7ih_Pvj01dlzw6u8P2a00wD6dhsqOsOeUU55WUCQmHqOeO802UEzs4H_iY-NX9AJtVMly6/s800/dynamic.jpg

ខណៈ នៅខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ។

រីឯ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃ ដី១៥ភាគរយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvCwOH37B8ICzHZ5ei6fE9K0KNj6af_D3OxxAU-GhGb_6OHv8YRNIi9_YoTbjVVq1JM8XUmVk0MLg9tLU-N7mNfyNfFGLh7vsDGLFvygK8K75FVkJcqrxs99CThzpYhcd6HrNQZETeFQFCTi9GwYMX2M3Q8ktSaBG-bouw5ysAqGqul7IGkPNl9a_tLR8D/s701/1decf525610ec568f5428e742d803d2f.jpeg